កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
សហគមន៍ជនជាតិដើមភាគតិចកួយ ស្នើឲ្យក្រសួងពន្លឿនការដោះស្រាយវិវាទដីធ្លី និង ចុះបញ្ជីដីសហគមន៍
តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ បានធ្វើសន្និសីទកាសែតមួយនៅព្រឹកថ្ងៃទី ០៨ សីហានេះ ដើម្បីស្នើឲ្យ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា និងភាគីពាក់ព័ន្ធ ពន្លឿនការដោះស្រាយវិវាទដីធ្លីសហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំប្រមេរ ជាមួយនឹងក្រុមហ៊ុនឡានហ្វេង និងរូយហ្វេង និងជំរុញឲ្យមានការចុះបញ្ជីដីសមូហភាពតាមតម្រូវការរបស់សហគមន៍ផងដែរ។ សន្និសីទនេះ បានធ្វើឡើងក្រោយពីតំណាងសហគមន៍ជនជាតិភាគតិចមកពីខេត្តព្រះវិហារនេះ បានឡើងមកដាក់ញត្តិដល់ភាគីពាក់ព័ន្ធតាំងពីថ្ងៃទី ០៤ សីហាមក។
អានបន្ត -
ក្រុមជាតិដើមភាគតិចកម្ពុជា គ្រោងប្រារព្ធទិវាសិទ្ធិជនជាតិដើមភាគតិចពិភពលោក នៅថ្ងៃទី៩ សីហា
ក្រុមជាតិដើមភាគតិចកម្ពុជា គ្រោងប្រារព្ធព្រឹត្តការណ៍ ទិវាសិទ្ធិជនជាតិដើមភាគតិចពិភពលោក លើកទី២៥ ក្នុងមូលដ្ឋានចំនួន ៣៧ទីតាំងផ្សេងគ្នា ក្នុងខេត្តចំនួន ១១ នៅថ្ងៃទី៩ ខែសីហាខាងមុខនេះ ដោយផ្តោតសំខាន់លើការអភិរក្សភាសាជនជាតិដើមភាគតិច ដែលកំពុងប្រឈមការបាត់បង់។
អានបន្ត -
ពិធីបុណ្យសពរបស់លោកនួនជាធ្វើនៅព្រំដែនកម្ពុជាថៃ
ពិធីបុណ្យសពរបស់មេដឹកនាំមនោគមវិជ្ជារបស់ខ្មែរក្រហមគឺលោកនួនជាត្រូវបានធ្វើឡើងតាមព្រះពុទ្ធសាសនាដែលរបបរបស់ក្រុមកុម្មុយនិស្តនេះបានលុបបំបាត់មិនឲ្យប្រណិបត្តិ។
អានបន្ត -
មេប៉ូលិស និងទាហានប្រជុំត្រៀមកម្លាំងតាមព្រំដែនចាំចាប់លោក សម រង្ស៊ី វិលចូលស្រុកវិញ
មន្ត្រីគណបក្សប្រឆាំងនិងពលករធ្វើការនៅប្រទេសថៃនៅតែប្រកាន់ជំហរចូលរួមអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលស្រុកវិញដោយដែល ដោយមិនខ្លាចសមត្ថកិច្ចគំរាមចាប់ខ្លួននោះទេ។ ទន្ទឹមគ្នានេះ អគ្គស្នងការនគរបាលជាតិនិងមេបញ្ជាការកងទ័ពរបបក្រុងភ្នំពេញ ប្រជុំរួមគ្នានៅព្រឹកថ្ងៃទី៨សីហា ដើម្បីត្រៀមរៀបចំកម្លាំងតាមព្រំដែនចាប់លោក សម រង្ស៊ី វិលចូលស្រុក។
អានបន្ត -
សង្គមស៊ីវិលលើកពេលតវ៉ាទាមទារការដោះលែងលោក កឹម សុខា ទៅថ្ងៃក្រោយ
សង្គមស៊ីវិលរក្សាជំហរធ្វើបាតុកម្មតវ៉ាទាមទារឱ្យមានការដោះលែងលោក កឹម សុខា និងលើកលែងបទចោទប្រកាន់ទាំងឡាយប្រឆាំងលោក សម រង្ស៊ី ក៏ប៉ុន្តែ បាតុកម្មនេះនឹងត្រូវធ្វើនៅពេលក្រោយវិញ។ ពលរដ្ឋមួយចំនួនបញ្ជាក់ថា ពួកគាត់នឹងចូលរួមគាំទ្របាតុកម្មនេះ ដើម្បីជួយស្រោចស្រង់ស្ថានការណ៍ប្រទេសជាតិ។
អានបន្ត -
តុលាការនឹងលើកលែងការចោទប្រកាន់លោក កឹម សុខា បើសិនជាមេធាវីមានភស្ដុតាងរឹងមាំ
តុលាការចាប់ឃុំខ្លួនលោក កឹម សុខា មកទល់ពេលនេះ មានរយៈពេលជិតពីរឆ្នាំហើយ។ មេធាវីការពារក្ដី លោក កឹម សុខា លើកឡើងថា ការឃុំខ្លួនលោក កឹម សុខា រយៈពេលយូរបែបនេះ គឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកូនក្ដីរបស់ខ្លួន ដោយស្នើឲ្យតុលាការដោះលែងកូនក្ដីរបស់ខ្លួនមានសេរីភាពវិញ។
អានបន្ត -
តុលាការគ្រោងប្រកាសសាលក្រមសំណុំរឿងចារកម្មអតីតបុគ្គលិកអាស៊ីសេរីនៅចុងខែសីហា
សាលាដំបូងរាជធានីភ្នំពេញបន្តសវនាការជំនុំជម្រះសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរីពីររូប នៅថ្ងៃទី៩ សីហា ដូចការគ្រោងទុក ហើយគ្រោងប្រកាសសាលក្រមសំណុំរឿងចារកម្មអតីតបុគ្គលិកអាស៊ីសេរី នៅចុងខែសីហា។
អានបន្ត -
Human Rights Watch ចង់ឲ្យសាលាក្តីខ្មែរក្រហមបំពេញបន្ថែមយុត្តិធម៌សម្រាប់ជនរងគ្រោះ
ក្រោយពីការស្លាប់របស់លោកនួន ជា បងធំទី២របស់ខ្មែរក្រហម អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលើកពីចម្ងល់អំពីយុត្តិធម៌ពេញលេញសម្រាប់ពលរដ្ឋរងគ្រោះដោយរបបខ្មែរក្រហម។ អង្គការដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិកនេះស្នើឲ្យមានការស៊ើបអង្កេតលើជនសង្ស័យបន្ថែមទៀតដើម្បីបំពេញចន្លោះប្រហោងនៃយុត្តិធម៌។ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានច្រានចោលការលើកឡើងនេះ។
អានបន្ត -
គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ កោះហៅឧកញ៉ាម្នាក់ទៀតឲ្យចូលខ្លួនបំភ្លឺ
លិខិតកោះហៅមួយដែលត្រូវបានដាក់ចេញដោយគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី១ ខែសីហានេះ បានកោះហៅឧកញ៉ាមួយរូបទៀតឈ្មោះ គង់ ក្រឹង ឲ្យចូលខ្លួនបំភ្លឺទាក់ទងទៅនឹងបទល្មើសព្រៃឈើ។
អានបន្ត -
សកម្មជនបក្សប្រឆាំងនៅបាត់ដំបងប្រមាណ ២០នាក់បន្តជួបជុំថ្លែងសារបារម្ភពីអឺរ៉ុបផ្ដាច់ EBA
សកម្មជនគណបក្សប្រឆាំងប្រមាណ ២០នាក់ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៧ សីហា ជួបជុំគ្នាសំដែងការព្រួយបារម្ភខ្លាចសហគមន៍អឺរ៉ុប ផ្ដាច់ការអនុគ្រោះពន្ធEBA ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសប៉ះពាល់ដល់ប្រាក់ចំណូលរបស់កម្មកររោងចក្ររាប់សែននាក់។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា ការថ្លែងសារនេះ គឺជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដោយស្របច្បាប់។
អានបន្ត -
ប្រធានាធិបតីស្រីលង្កា មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ
ប្រធានាធិបតីស្រីលង្កា ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី ៧ សីហានេះសម្រាប់ទស្សនកិច្ច ៤ថ្ងៃ ផ្តើមចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហានេះ។ ក្រៅពីការរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ស្រីលង្កា-កម្ពុជា ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រមុខរដ្ឋស្រីលង្ការនៅកម្ពុជានេះ បានផ្តោតទៅលើ វេទិកាធុរកិច្ចរវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីសំណាក់ក្រុមធុរជនស្រីលង្កា និងកម្ពុជា នៅរសៀលថ្ងៃពុធនេះ នៅឯសណ្នាគារសូហ្វីតែល ក្រុងភ្នំពេញ។
អានបន្ត -
អង្គការសិទ្ធិមនុស្សរកឃើញថា មីក្រូហិរញ្ញវត្ថុបានរួមចំណែករំលោភបំពានសិទ្ធិមនុស្សជាច្រើននៅកម្ពុជា
អង្គការការពារសិទិ្ធមនុស្ស លីកាដូ និង សមាគមធាងត្នោតកាលពីថ្ងៃទី០៦ ខែសីហា បានចេញរបាយការណ៍មួយស្តីពី«ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»។ របាយការណ៍នេះ បានបង្ហាញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាជាង ២លាននាក់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយការខ្ចីបុលនេះ បានជំរុញឱ្យប្រជាពលរដ្ឋក្រីក្ររងការបង្ខំឱ្យលក់ដីធ្លីរបស់ខ្លួន ដើម្បីសងបំណុល។
អានបន្ត -
សង្គមស៊ីវិលប្រតិកម្មចំពោះការលុបថ្ងៃ ២៣តុលា និង ១០ ធ្នូ ចេញពីប្រតិទិនឈប់សម្រាក
សង្គមស៊ីវិលនិងប្រជាពលរដ្ឋប្រតិកម្មចំពោះរបបក្រុងភ្នំពេញដែលបានលុបថ្ងៃ ២៣ តុលា ជាថ្ងៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងថ្ងៃ ១០ធ្នូ ជាទិវាសិទ្ធិមនុស្សអន្តរជាតិ ចេញពីប្រតិទិនឈប់ សម្រាកការងារនៅឆ្នាំ២០២០។ ពួកគេយល់ថា លោក ហ៊ុន សែន កំពុងបង្ហាញកាន់តែច្បាស់ក្នុងការផ្លាស់ប្ដូរកម្ពុជាទៅជារបបផ្ដាច់ការ។
អានបន្ត -
មេធាវីស្នើសាលាឧទ្ធរណ៍ពន្លឿនរឿងក្តីសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី
មេធាវីស្នើឱ្យសាលាឧទ្ធរណ៍ពន្លឿនសំណុំរឿងសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ដែលត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសពាក់ព័ន្ធនឹងការផលិតវីដេអូជួញដូរផ្លូវភេទនៅកម្ពុជា។ ការអំពាវនាវនេះ គឺដោយសារមេធាវីបានប្ដឹងទាស់សាលក្រមតុលាការក្រុងភ្នំពេញជាងមួយខែមកហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីសាលាឧទ្ធរណ៍នៅឡើយ។
អានបន្ត -
លោក កែវ រ៉េមី ថាជប៉ុន សរសេររបាយការណ៍ពីសិទ្ធិមនុស្សនៅកម្ពុជា គឺឆ្លុះបញ្ចាំងពីការពិត
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានលើកឡើងថា ជប៉ុនជាប្រទេសមួយ ក្នុងការធ្វើរបាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយការសរសេររបាយការណ៍របស់ជប៉ុនគឺមានតុល្យភាព និងឆ្លុះបញ្ចាំងពីអ្វីដែលជាការពិតនៅកម្ពុជា។
អានបន្ត -
ជំរឿនប្រជាសាស្រ្តបង្ហាញថា កំណើនប្រជាជនខ្មែរធ្លាក់ចុះ
អត្រាកំណើនប្រជាជនប្រចាំឆ្នាំធ្លាក់ចុះនេះដោយសារអត្រានៃលទ្ធភាពបង្កើតកូនធ្លាក់ចុះ និងការធ្វើចំណាកស្រុករបស់ប្រជាជនកម្ពុជាទៅកាន់ប្រទេសផ្សេង។ នេះបើតាមលទ្ធផលបណ្តោះអាសន្នជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩។
អានបន្ត -
កម្ពុជាមានពលរដ្ឋជាង ១៥លាននាក់ យោងតាមលទ្ធផលបណ្ដោះអាសន្ននៃជំរឿនឆ្នាំ២០១៩
របបក្រុងភ្នំពេញឱ្យដឹងនៅថ្ងៃទី៧ សីហា នេះថា ចំនួនប្រជាជនកម្ពុជាបានកើនឡើងជិត ២ លាននាក់ ចន្លោះពីឆ្នាំ២០០៨ ដល់២០១៩។ មន្ត្រីជាន់ខ្ពស់របបនេះថា លទ្ធផលជំរឿននឹងរួមចំណែកយ៉ាងសំខាន់ដល់ការរៀបចំផែនការអភិវឌ្ឍជាតិ ក៏ប៉ុន្តែអង្គការសង្គមស៊ីវិលយល់ថា ជំរឿនបែបប្រជាសាស្ត្រទំនងជាមិនអាចដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋបានស៊ីជម្រៅឡើយ។
អានបន្ត -
ជប៉ុនមានកង្វល់អំពីការរឹតត្បិតសិទ្ធិសេរីភាពរបស់កម្ពុជា និងការចាប់មេបក្សប្រឆាំងដាក់គុក
រដ្ឋាភិបាលជប៉ុនបានលើកឡើងពីក្តីកង្វល់របស់ខ្លួនទាក់ទងនឹងការរឹតត្បិតសិទ្ធិសេរីភាព និងការចាប់មេបក្សប្រឆាំងដាក់គុក។
អានបន្ត -
សង្គមស៊ីវិលសង្ឃឹមថា សាលាឧទ្ធរណ៍នឹងឱ្យ គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ បាននៅក្រៅឃុំ
សង្គមស៊ីវិល និងភរិយារបស់លោក គង់ រ៉ៃយ៉ា សង្ឃឹមថា សាលាឧទ្ធរណ៍នឹងអនុញ្ញាតឱ្យលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ រស់នៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំ។ សាលាឧទ្ធរណ៍នឹងជំនុំជម្រះបណ្ដឹងស្នើសុំនៅក្រៅឃុំរបស់អ្នកទាំងពីរនៅសប្ដាហ៍ក្រោយ បន្ទាប់ពីប្ដឹងជំទាស់សេចក្ដីសម្រេចរបស់សាលាដំបូងកាលពីចុងខែកក្កដា។
អានបន្ត -
សង្រ្គាមប៉ាការផ្ទុះឡើង ខណៈរដ្ឋាភិបាលកម្ពុជាលុបចោលថ្ងៃឈប់សម្រាក២៣តុលា និង១០ធ្នូ
ឆ្លើយតបនឹងការទាមទាររបស់អ្នកវិយោគ ទីបំផុតរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលថ្ងៃឈប់សម្រាកប្រចាំឆ្នាំមួយចំនួនចេញពីប្រតិទិននៅឆ្នាំ២០២០ខាងមុខ ដោយនៅសល់តែ២២ថ្ងៃប៉ុណ្ណោះ។ ការលុបចោលថ្ងៃឈប់សម្រាកទាំងនោះ ក៏មានដោយទាំងថ្ងៃ២៣តុលា ជាថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងថ្ងៃ១០ធ្នូជាទិវាសិទ្ធិមនុស្សអន្តរជាតិផងដែរ ។ ករណីនេះបានធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុក ពិសេសអ្នកធ្វើការនៅអង្គការសង្គមស៊ីវិលក្នុងស្រុកជាច្រើននាំគ្នារិះគន់។
អានបន្ត