កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.186


  • សមាជិក​ព្រឹទ្ធសភា​អាមេរិក​ច្រើន​រូប​ត្រូវគេ​ជឿ​នឹង​ជួយ​ពន្លឿន​សេចក្តី​ស្នើ​ច្បាប់​ស្តារ​ប្រជាធិប​តេយ្យ​កម្ពុជា

    សមាជិក​សភា​អាមេរិកាំង​ដែល​មាន​ឥទ្ធិពល​គឺលោក ​Alan Lowenthal​ នៃ​គណបក្ស​ប្រជាធិប​តេយ្យ​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា ​បាន​សម្តែង​សុទិដ្ឋិនិយម​របស់​លោក​ចំពោះ​ការ​ពន្លឿន​សេចក្តី​ស្នើច្បាប់​ស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា ​ហៅថា​ H.R 526 ​ដែល​អាច​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ជាប់​ពាក់ព័ន្ធ​នឹងការ​បំផ្លាញ​លទ្ធិ​ប្រជាធិប​តេយ្យ​កម្ពុជា។

    អានបន្ត
  • ចលនាសេរីនិយមអន្តរជាតិ ថារបប​ភ្នំពេញ​កាន់តែធ្វើឲ្យខ្លួនក្លាយជារដ្ឋដែលអន្តរជាតិ លែងស្វាគមន៍

    ប្រតិកម្មរបស់​ស្ថាប័ន​ចលនាសេរីនិយម​​អន្តរជាតិ​នេះ ធ្វើ​ឡើង​ក្រោយពី​​របបលោក ហ៊ុន សែន តាម​រយៈ​ក្រសួង​ការបរទេសកម្ពុជា កាលពីថ្ងៃទី ១៥​ ខែ កក្កដា បាន​ដាក់ជនបរទេសប្រាំមួយ​រូប​​ក្នុង​បញ្ជីខ្មៅ និង ណែនាំ​​ឲ្យ​ស្ថានទូខ្មែរ​ទាំងអស់ នៅក្រៅប្រទេស កុំចេញ​ទិដ្ឋាការ​ឲ្យ​ជនបរទេស​ទាំងនោះ។ ក្នុង​លិខិតដដែលនោះ ក្រសួង​បង្គាប់ឲ្យ​បដិសេធការ​ផ្តល់​ទិដ្ឋាការ​ ដល់​ជនបរទេស​ឯទៀតដែរ ដែល​មាន​បំណង​គាំទ្រ ឬ ការ​ពារ​លោក សម រង្ស៊ី។

    អានបន្ត
  • មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​ម្នាក់​រង​ការ​ចោទ​ថា រំលោភ​យក​ដី​ព្រៃ​អភិរក្ស​ជាង ១ម៉ឺន​ហិកតារ

    មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​ម្នាក់​ រង​ការ​ចោទ​ថា​ បាន​រំលោភ​ដី​ព្រៃ​អភិរក្ស​ក្នុង​ខេត្ត​មណ្ឌលគិរី​ជាង​ ១ម៉ឺន​ហិកតារ បំប្លែង​ជា​សម្បត្តិ​បុគ្គល។ ការ​ចោទ​ប្រកាន់​នេះ​ ក្រោយ​ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​រក​ឃើញ​ ឯកសារ​ស្នើសុំ​កាន់កាប់​ដីធ្លី​ ដែល​ចុះ​ហត្ថលេខា​ដោយ​មេ​ភូមិ​ មេ​ឃុំ​ អភិបាល​ស្រុក​ និង​អភិបាល​ខេត្ត។ រី​ឯ​ក្រុម​ជនជាតិ​ជាតិ​ដើម​ភាគ​តិច​ព្រមាន​ថា នឹង​លើក​គ្នា​តវ៉ា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ជាតិ មិន​និរាករណ៍ ឬ​មោឃភាព​ឯកសារ​មិន​ប្រក្រតី​ទាំង​នោះ​ទេ។

    អានបន្ត
  • បទសម្ភាសន៍ VOA៖ លោក ឡូវឹនសល ​ថា​ ដល់​ពេល​ប្រើ​វិធានការ​ក្តៅ​ដាក់​លោក ហ៊ុន សែន

    កំណត់និពន្ធ៖ សភា​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​ណា​ ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យនិង​រំលោភ​សិទ្ធិ​មនុស្ស។ លោក អាឡាំង ឡូវឹនសល ​អ្នកតំណាងរាស្រ្ត​ប្រចាំ​រដ្ឋ​ កាលីហ្វញ៉ា​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​និង​ជា​អ្នកគាំទ្រ​ច្បាប់​នេះ​ និង​បាន​បញ្ជាក់​ថា​ ការអត់ធ្មត់​របស់​សហរដ្ឋ​អាមេរិក​បាន​មកដល់​ទីបំផុត​ហើយ​ និង​ត្រូវ​តែ​ប្រើ​វិធានការ​ក្តៅ​លើលោក​ ហ៊ុន សែន​ និង​របប​របស់​លោក។ លោក ឡូវឹនសល បាន​ផ្តល់​បទសម្ភាស​ដល់​លោក ​ ម៉ែន គឹមសេង នៃ VOA។

    អានបន្ត
  • ​លោក សៅ សុខា ប្រកាស​យក​ឈ្នះ​ឲ្យ​បាន​លើ​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​ព្រៃ​ឈើ​

    លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈ​កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធាន​ធម្មជាតិ នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ បាន​ប្តេជ្ញាថា​នឹង​ចាត់​វិធានការ​យ៉ាងតឹងរ៉ឹងបំផុត ដើម្បី​យក​ឈ្នះឲ្យ​បាន​លើ​ អ្នក​ផ្សំគំនិត និងអ្នក​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ។ តាម​លោក សៅ សុខា លោក​នឹង​មិន​អន់ឱន​ដាច់​ខាត​ គ្រប់​ជនល្មើស ជនសង្ស័យ និង​មន្ត្រី​ផ្សំគំនិត​ក្នុង​សំណុំ​រឿងបទល្មើសព្រៃឈើ។ ការ​លើកឡើង​របស់លោក សៅ សុខា បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ សមត្ថកិច្ច​កំពុងតាមស្វែងរកជនសង្ស័យ​ពាក់ព័ន្ធចំនួន ៩នាក់ទៀត ខណៈដែល​ឈើខុសច្បាប់​ចំនួន ១៧០០ម៉ែត្រគូប ត្រូវបង្ក្រាប​បាន និង​មាន​រថយន្ត​ល្មើសជាង ៤០​គ្រឿង ត្រូវបាន​ដកហូត ដោយ​ក្នុងនោះ ២៩គ្រឿង ត្រូវបាន​បំផ្លាញចោល។

    អានបន្ត
  • កម្ពុជា-វៀតណាម ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះយោបល់​នយោបាយ

    កម្ពុជា និងវៀតណាម បានប្រជុំ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ​រវាង​កម្ពុជា-វៀតណាម លើកទី៦ នៅ​កម្ពុជា នៅព្រឹក​ថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ២០១៩ នៅទីស្ដីការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ ភាគីកម្ពុជា​ដឹកនាំ​ដោយ​លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និង​ភាគី​វៀតណាម ដឹកនាំ​ដោយ​លោកNguyen Quoc Dung អនុរដ្ឋមន្ត្រី​ការបរទេស វៀតណាម។

    អានបន្ត
  • ភាព​មិន​ច្បាស់​លាស់​នៃ EBA​៖ GMAC សុំ​ផ្អាក​ការ​ចរចា​លើ​អនុ​សញ្ញា​រួម​ថ្នាក់​វិស័យ​ជា​លើក​ទី២​

    ភាព​មិន​ច្បាស់​លាស់​នៃ EBA បាន​ធ្វើ​ឲ្យ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​សម្រេច​ផ្អាក​ការ​ចរចា​លើ​អនុ​សញ្ញា​រួម​ថ្នាក់​វិស័យ (TUS-CBA) ជា​លើក​ទី០២។ ការ​ចរចា​លើ​អនុ​សញ្ញា​រួម​ថ្នាក់​វិស័យ គឺ​ជា​ការ​ចរចា​មួយ​ដើម្បី​ស្វែង​រក​លទ្ធ​ភាព​ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ​បន្ថែម​សម្រាប់​ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ ក្រៅ​ពី​ការ​ចរចា​ក្នុង​យន្ត​ការ​ត្រី​ភាគី​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​រដ្ឋា​ភិបាល​។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ខេន លូ អគ្គ​លេខា​ធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បញ្ជាក់​ថា GMAC នៅ​រក្សា​ជំហរ​ការ​ចរចា​ប្រាក់​ឈ្នួល​ក្នុង​យន្ត​ការ​ត្រី​ភាគី​ដដែល​។

    អានបន្ត
  • លោក ស ខេង៖ ​បើ​គ្មាន​វិធាន​ការ​ទេ ជន​បរទេស​ដែល​កាន់​ឯកសារ​មិន​ប្រក្រតី នឹង​ទទួល​បាន​សញ្ជាតិ​ខ្មែរ ដោយ​គ្មាន​ព្រះ​រាជ​ក្រឹត្យ​

    លោក ស ខេង​ ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ប្រសិន​ណា​ជា​គ្មាន​វិធាន​ការ​អ្វី ដើម្បី​ដោះ​ស្រាយ​បញ្ហា ដែល​ជន​បរទេស​កាន់​កាប់​ឯកសារ​មិន​ប្រក្រតី​ទេ​នោះ ជន​បរទេស​អាច​នឹង​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​គ្មាន​ព្រះ​រាជ​ក្រឹត្យ។ ការ​ថ្លែង​របស់​លោក ស ខេង ដូច្នេះ ធ្វើ​ឡើង​ខណៈ​ដែល​លោក​ធ្វើ​ជា​អធិបតី​នៃ កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​លទ្ធ​ផល​ការងារ​ដក​ហូត​ឯកសារ​រដ្ឋ​បាល​កម្ពុជា​មិន​ប្រក្រតី​ ដែល​ជន​បរទេស​កាន់​កាប់​ប្រើ​ប្រាស់ នៅ​ក្រសួង​មហាផ្ទៃ​។

    អានបន្ត
  • ភាព​មិន​ច្បាស់​លាស់​របស់​ EBA នាំ​ឲ្យ​ថៅកែ​រោង​ចក្រ​ផ្អាក​ការ​ចរចា​រឿង​ប្រាក់​ឈ្នួល​សមរម្យ

    លោក ខេន លូ ​បញ្ជាក់​ថា ​ក្នុង​ករណី​ដែល​កម្ពុជា​ត្រូវ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះ ភាគី​រោងចក្រ​កាត់​ដេរ​នឹង​មាន​លទ្ធភាព​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ​រោង​ចក្រ។​

    អានបន្ត
  • លោក ស ខេង បញ្ជា​ឲ្យ​ក្រុម​មន្ត្រី​រក្សា​ការ​គ្រប់គ្រង​ជន​អន្តោ​ប្រវេសន៍​ឲ្យ​បាន​តឹងរ៉ឹង

    ក្រោយ​ការ​ធ្វើ​ជំរឿន​ជន​បរទេស​ដែល​ស្នាក់នៅ​និងរស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​ចុងក្រោយ​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​រក​ឃើញ​ថា​ ជន​បរទេស​ស្នាក់​នៅ​រយៈពេល​យូរ​គ្មាន​ឯកសារ​ មាន​ចំនួន​ជិត​១១​ម៉ឺននាក់​។ ក្នុង​នោះ​ជាង​ពាក់​កណ្តាល​គឺ​ជា​ជន​ជាតិ​វៀតណាម។ អ្នក​នយោ​បាយ​អតីត​គណបក្ស​ប្រឆាំង​​យល់​ឃើ​ញ​ថា​​ តួលេខ​នេះ​នៅ​តិចតួច​នៅ​ឡើយ។

    អានបន្ត
  • ​CPP កោះ​ប្រជុំ​គណៈ​កម្មា​ធិការកណ្តាល​នៅ​ខែ​សីហា ចំ​ពេល​ដែល​សភា​អាមេរិក​ទើប​អនុម័ត​ច្បាប់​ដាក់​ទណ្ឌ​កម្ម​

    ខុទ្ទ​កាល័យ​នៃ​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​កាល​ពីថ្ងៃទី ១៦ កក្កដា ដោយ​បាន​កោះ​ប្រជុំ​គណៈ​កម្មាធិការ​កណ្តាល​របស់​ខ្លួន នៅ​ថ្ងៃទី ២២ ខែសីហា ខាង​មុខ​។ ជា​កិច្ច​ប្រជុំ ដើម្បី​បូក​សរុប​លទ្ធ​ផល​ការងារ​រយៈ​ពេល​១ឆមាស និង​ដើម្បី​លើក​ទិស​ដៅ​បន្ត​។ ប៉ុន្តែ​អ្វី​ជា​ការ​កត់​សំគាល់ កិច្ច​ប្រជុំ​នេះ បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​សភា​សហ​រដ្ឋ​អាមេរិក ទើប​តែ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ស្តីពី លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៩។ ជា​សេចក្តី​ព្រាង​ច្បាប់ ដែល​នឹង​បើក​ផ្លូវ​ឲ្យ​រដ្ឋា​ភិបាល​អាមេរិក​ដាក់​ទណ្ឌកម្ម​មក​លើ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា និង​អ្នក​ពាក់​ព័ន្ធ ដែល​បាន​ធ្វើ​ឲ្យ​ខូច​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​។

    អានបន្ត
  • អាជ្ញាធរ​ដកហូត​សិទ្ធិ​អភិវឌ្ឍ​បឹងជើងឯក​ពី​ក្រុមហ៊ុន​​ដោយ​ទុក​ពេល​១​ខែ​ឱ្យ​ពលរដ្ឋ​ដោះស្រាយ

    អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចេញ​លិខិត​ដកហូត​សិទ្ធិ​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ឯកជន​មួយ ក្នុង​ការ​អភិវឌ្ឍន៍​តំបន់​បឹង​ជើងឯក និង​ទុក​ពេល ១​ខែ ឱ្យ​ពលរដ្ឋ​រស់នៅ​លើ​ផ្ទៃ​បឹង​ជើងឯក ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី វាស់វែង​រក​ព្រំ​ដី​នៃ​ផ្ទៃ​បឹង និង​ដី​របស់​អ្នក​រស់នៅ​លើ​ផ្ទៃ​បឹង​ជើងឯក។ សង្គម​ស៊ីវិល​យល់​ថា ពលរដ្ឋ​អាច​មិន​ទុកចិត្ត និង​ខ្លាច​អាជ្ញាធរ​ចាប់​បង្ខំ ទើប​ពួកគេ​មិន​ព្រម​សហការ​។ ឯ​អ្នកមាន​ជម្លោះដីធ្លី​ប្រាប់​ថា ពួកគាត់​រីករាយ​សហការ បើ​អាជ្ញាធរ​បង្ហាញ​ឆន្ទៈ​ចង់​ដោះស្រាយ​ពិតមែន។

    អានបន្ត
  • មេធាវី ៣រូប​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូល​បំភ្លឺ​នៅ​តុលាការ​ករណី​ប្ដឹង​លោក សម រង្ស៊ី ពី​បទ​ញុះញង់

    មេធាវី ៣រូប​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​កក្កដា ករណី​ប្ដឹង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពី​បទ​ញុះញង់​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​ថា លោក ឌី វិជ្ជា អគ្គ​ស្នងការ​រង​នគរបាល​ជាតិ កំពុង​សហការ​ជាមួយ​លោក ស ខេង ត្រៀម​សងសឹក​លើ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ក្មេក ​តែ​ជា​អ្នក​រៀបចំ​សម្លាប់​ លោក ហុក ឡង់ឌី ដែល​ជា​ឪពុក​បង្កើត កាល​ពី​ឆ្នាំ២០០៨។

    អានបន្ត
  • ពលរដ្ឋ​នៅ​បឹង​ទន្លេ​សាប​ខេត្ត​បាត់ដំបង ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ផ្ដល់​ស្បៀង​ជា​បន្ទាន់​ដោះ​ស្រាយ​ជីវភាព

    ប្រជាពលរដ្ឋ​នៅ​តំបន់​ទន្លេសាប​ស្រុក​ឯកភ្នំ​ខេត្ត​បាត់ដំបង​រាប់​រយ​គ្រួសារ​ ចាប់​ផ្ដើម​ដាច់​ស្បៀង​បណ្ដើរៗ និង​ទទូច​សុំ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ផ្ដល់​​​ស្បៀង​អាហារ​បន្ទាន់​ជួយ​ដល់​ពួក​គាត់។ អ្នក​ភូមិ​អះអាង​ថា​ ថ្វី​ដ្បិត​ពួក​គាត់​រស់​នៅ​ក្បែរ​បឹង​ទន្លេ​សាប តែ​តំបន់​ពួក​គាត់​រស់នៅ​រីង​ស្ងួត​ហួត​ហែង គ្មាន​ទឹក​​​នេសាទ​ត្រី​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​ជា​ច្រើន​ខែ​មក​ហើយ។

    អានបន្ត
  • អ្នក​ជំនាញ​ថា ការ​បកស្រាយ​របស់​ក្រសួង​ការបរទេស​កម្ពុ​ជា នឹង​មិន​អាច​កែប្រែ​ជំហរ​អាមេរិក

    អង្គការ​សង្គម​ស៊ីវិល​យល់ឃើញ​ថា សេចក្ដី​ពន្យល់​របស់​ក្រសួងការបរទេស​ជុំវិញ​ស្ថានការណ៍​កម្ពុជា នឹង​មិន​អាច​មាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បង្កើត​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​របប​ក្រុងភ្នំពេញ​នោះ​ឡើយ​។ មូលហេតុ គឺ​ដោយសារតែ​សហរដ្ឋអាមេរិក​បាន​តាម​ដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​កម្ពុជា និង​បាន​ទុក​ពេល​ឱ្យ​របប​នេះ​ជាច្រើន​ខែ​ដើម្បី​ស្ដារ​ស្ថានការណ៍​ឡើងវិញ ប៉ុន្តែ​នៅ​តែ​គ្មាន​ដំណោះស្រាយ។

    អានបន្ត
  • ​សភា​ជាន់​ទាប​អាមេរិក​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌ​កម្ម​លើ​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា​

    សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ឬ សភា​ជាន់​ទាប កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ឬ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ម៉ោង​នៅ​កម្ពុជា បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា (Cambodia Democracy Act) ឬ H.R. 526។ ខ្លឹម​សារ​នៃ​សេចក្តី​ស្នើ​ច្បាប់​នេះ​ត្រូវ​បាន​គេ​ពិព៌ណនា​ថា នឹង​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​ជាន់​ខ្ពស់​នៅ​កម្ពុជា​ដែល​ស្និទ​នឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​គេ​សំដៅ​ដល់​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​។

    អានបន្ត
  • សភា​តំណាងរាស្រ្ត​អាមេរិកាំង​អនុម័ត​ច្បាប់​ HR 526 ​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា

    «សេចក្តីព្រាងច្បាប់នេះ​បញ្ជូន​សារយ៉ាង​ច្បាស់​ថា ​សហរដ្ឋ​អាមេរិក​ឈរ​ប្រកៀកស្មារគ្នា​ជាមួយ​នឹង​ពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា និង​ថា​សភាសហរដ្ឋ​អាមេរិក​ នឹង​ឱ្យ​មេដឹកនាំ​កម្ពុជា​ទទួល​ខុសត្រូវ​ចំពោះ​ការវាយ​ប្រហារ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការរំលោភសិទ្ធិមនុស្ស‍»។​​

    អានបន្ត
  • អ្នកក្រ​រស់​នៅ​តាម​មាត់​បឹង​នៅ​ភ្នំពេញ​បារម្ភ​បាត់បង់​ផ្ទះ​សម្បែង

    អ្នកស្រី​ឡាយ ស្រ៊ីមិត និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​រស់នៅ​លើ​ក្បាលដី​តូច​មួយ​នៅ​បឹង​ទំពុន​ក្នុង​រាជធានី​ភ្នំពេញ​រយៈពេល​បី​ទសវត្សរ៍ ចិញ្ចឹម​ជីវិត​ដោយ​ការ​នេសាទ និង​ធ្វើ​ស្រែ។ក៏ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក្រោយពី​អាជ្ញាធរ​បាន​សម្រេច​បូម​ខ្សាច់ និង​ភក់ ​លុប​បឹង​កាលពី​១០ឆ្នាំ​មុន​ដើម្បី​សាងសង់​ផ្សារទំនើប និងអគារ​ស្នាក់នៅ ពួកគេ​មិន​អាច​នេសាទ ឬ​ធ្វើ​ស្រែ​ទៀត​ទេ។

    អានបន្ត
  • លោក ហ៊ុន ម៉ាណែត៖ យើងរួមគ្នាជាខ្មែរ​តែមួយ​កសាងស្រុក និង​ថែរក្សា​សុខ​សន្តិភាព

    លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា «យើងត្រូវការ​ប្រជាពលរដ្ឋ​យើង មិនថា​បក្សណា​ឬបក្សណា​នោះទេ ឬសាសនា​នោះទេ គឺ​ស្រលាញ់​គ្នា យើងរួមគ្នា​ជាខ្មែរ​តែមួយ យើងរួមគ្នា​កសាង​ស្រុកភូមិយើង និង​ថែរក្សាសុខ​សន្តិភាព។ នេះគឺជា​អ្វីដែល​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ចង់បាន គឺចង់បាន​សេចក្តីសុខ សេចក្តីសប្បាយ​រីករាយ និង​សន្តិភាព»។

    អានបន្ត
  • គ្រូ​បង្រៀន​ ១១នាក់ ​ដែល​ត្រូវបណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ ​​​រង​ការ​រើស​អើង និង​ជីវភាព​ធ្លាក់​ចុះ​ដុនដាប​

    គ្រូ​បង្រៀន​ចំនួន​១១​នាក់ ដែល​ត្រូវ​បាន​​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លុប​ឈ្មោះ ​ចេញ​ពី​ក្រប​ខណ្ឌ ដោយសារ​ បាន​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំងនោះ ចាប់​ផ្ដើម​ធ្លាក់​ចុះ​ជីវភាព​​​ និង​រង​ការ​រើស​អើង​ធ្ងន់ធ្ងរ​ពី​​សង្គម។ គ្រូ​បង្រៀនទាំងនោះប្រាប់​ថា ចាប់​តាំង​ពី​​ត្រូវ​បណ្តេញ​ចេញ​​ពីក្របខណ្ឌមក ពួកគាត់​​​រក​ការងារ​​មិន​បាន​ធ្វើ​​​ទេ ហើយ​បច្ចុប្បន្ន​​​បន្ទុក​គ្រួសារ​ បាន​ធ្លាក់​ទៅលើ​ប្រពន្ធ ​​និងកូន​ ដោយ​ពួក​​គេត្រូវ​បង្ខំចិត្ត​ចេញ​ទៅធ្វើការ​ ​រក​ចំណូល​ចិញ្ចឹម​គ្រួសារ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo