កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
យុវជន គង់ រ៉ៃយ៉ា ពហិការបង្អត់អាហារ ដើម្បីឲ្យសម្រួលការរស់នៅក្នុងពន្ធនាគារ
យុវជន កែម ឡីនិយម គឺលោក គង់ រ៉ៃយ៉ា កំពុងធ្វើពហិការបង្អត់អាហារខ្លួនឯង តាំងពីថ្ងៃជាប់ពន្ធនាគារនៅថ្ងៃទី១១ ខែកក្កដា ដើម្បីទាមទារឲ្យខាងពន្ធនាគារអនុញ្ញាត បានហាត់ប្រាណ និងអានសៀវភៅ គ្រប់គ្រាន់ព្រមទាំងមានកន្លែងគេងល្មមអាចធ្វើវិបស្សនាបាន។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារសន្យាថា នឹងពិនិត្យដោះស្រាយសំណើនេះ ព្រោះវាមិនមែនជារឿងធំដុំ។
អានបន្ត -
ព្រះសង្ឃបង្ហាញវីដេអូអំពីការប៉ះពាល់បរិស្ថានឆ្នេរកោះរ៉ុងសន្លឹមខេត្តព្រះសីហនុ និងស្នើសុំអភិបាលខេត្តឱ្យទប់ស្កាត់បញ្ហានេះ
ព្រះសង្ឃបង្ហាញវីដេអូអំពីបញ្ហាប៉ះពាល់បរិស្ថានឆ្នេរកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ និងស្នើសុំអភិបាលខេត្តឱ្យទប់ស្កាត់ ខណៈអាជ្ញាធរមូលដ្ឋានគ្មានលទ្ធភាពទប់ស្កាត់បញ្ហានេះ។ ជុំវិញការលើកឡើងនេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ អះអាងថា អាជ្ញាធរខេត្តកំពុងចាត់មន្រ្តីជំនាញចុះពិនិត្យករណីនេះ។
អានបន្ត -
ចិន នឹងបើកស្ថានអគ្គកុងស៊ុល និងសមាគមសារព័ត៌មានចិន នៅខេត្តព្រះសីហនុ
ចិនគ្រោងបើកស្ថានអគ្គកុងស៊ុល និងសមាគមសារព័ត៌មានចិន នៅខេត្តព្រះសីហនុ ក្នុងពេលឆាប់ៗ ខាងមុខ ក្រោយពីជំនួបពិភាក្សារវាងឯកអគ្គរដ្ឋទូតចិន និងអភិបាលខេត្តព្រះសីហនុ។
អានបន្ត -
អ្នកវិភាគថា បើសិនជារបបលោក ហ៊ុន សែន នៅតែរំលោភសិទ្ធិមនុស្ស គឺរបបនេះនឹងរងសម្ពាធកាន់តែធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ
អ្នកវិភាគថា ស្ថានទូតសហរដ្ឋអាមេរិកចេញសារអំពាវនាវឲ្យរបបលោក ហ៊ុន សែន ដោះលែងមនុស្សទាំងឡាយ ដែលរបបនេះចាប់ឃុំខ្លួនទាក់ទងរឿងនយោបាយ និងឃុំខ្លួនទាំងបង្ខំនោះ មិនមែនជារឿងចៃដន្យទេ បើសិនជារបបលោក ហ៊ុន សែន មិនធ្វើតាមទេ ប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក នឹងដើរតាមមេរិកដែរ ក្នុងការដាក់សម្ពាធទៅរបបក្រុងភ្នំពេញ។
អានបន្ត -
OHCHR៖ ក្នុងរយៈពេល៨ឆ្នាំ មនុស្សជិត៦០នាក់ត្រូវបានសម្លាប់ ដោយតុលាការប្រជាជន
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជានៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើយុទ្ធនាការជាបន្តបន្ទាប់ នៅលើបណ្តាញសង្គមហ្វេសបុក (Facebook) របស់ខ្លួន ស្តីពីការទប់ស្កាត់ការរីករាលដាលអំពើហិង្សា ដែលបង្កឡើងដោយតុលាការប្រជាជន។ របាយការណ៍ ចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៨ OHCHR បានរកឃើញ ៧៣ ករណី ថាជាអំពើកើតចេញពីតុលាការប្រជាជន ក្នុងនោះមានមនុស្ស ៥៧ នាក់ ត្រូវបានសម្លាប់។
អានបន្ត -
លោកទៀ បាញ់៖ កងរាជអាវុធហត្ថបានចូលរួមទប់ស្កាត់មិនឱ្យក្រុមប្រឆាំងរុញកម្ពុជាចេញពីផ្លូវប្រជាធិបតេយ្យ
ថ្ងៃអាទិត្យទី ១៤ កក្កដានេះ គឺជាខួបលើកទី២៦ឆ្នាំនៃការបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កងរាជអាវុធហត្ថបានរៀបចំពិធីរំលឹកខួបនេះនៅឯខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម។ លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងពីគុណសម្បត្តិជាច្រើនរបស់កងរាជអាវុធហត្ថក្នុងការការពារសន្តិសុខ សណ្តាប់នៅក្នុងប្រទេស។ ក្នុងនោះ លោកបានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់សកម្មភាពរបស់ក្រុមប្រឆាំងដែលចង់រុញច្រានកម្ពុជាចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតីរដ្ឋ។
អានបន្ត -
តុលាការកោះហៅតំណាងអ្នកឡពាងចូលបំភ្លឺជាលើកទី២ករណីជម្លោះដីនឹងក្រុមហ៊ុន ខេ.ឌី.ស៊ី
តុលាការក្រុងភ្នំពេញកោះហៅតំណាងពលរដ្ឋ ១០នាក់ នៃសហគមន៍ឡពាងដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ឱ្យចូលខ្លួនឆ្លើយបំភ្លឺជាលើកទី២ដើម្បីចូលរួមនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល លើបណ្ដឹងរបស់ពួកគេប្ដឹងមោឃភាពកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុននេះតំណាងពលរដ្ឋស្នើសុំតុលាការ បើកសវនាការជំនុំជម្រះរឿងនេះឱ្យបានឆាប់ ដោយឈរលើគោលការណ៍ឯករាជ្យ និងយុត្តិធម៌។
អានបន្ត -
ពលករខ្មែរនៅថៃរាប់រយនាក់ប្រារព្ធពិធីបុណ្យខួប៣ឆ្នាំជូនលោកបណ្ឌិត កែម ឡី
ពលករខ្មែររាប់រយនាក់ធ្វើការនៅប្រទេសថៃ នៅថ្ងៃទី១៤ កក្កដា បាននាំគ្នាប្រារព្ធពិធីបុណ្យខួបគម្រប់ ៣ឆ្នាំ ជូនដល់ដួងវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី ចំនួនបីទីតាំងផ្សេងគ្នាក្នុងប្រទេសថៃ។ ក្រុមពលករអះអាងថា ការធ្វើពិធីបុណ្យនេះ គឺដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធលោកបណ្ឌិតផង និងចង់ទាមទារឱ្យរបបក្រុងភ្នំពេញរកយុត្តិធម៌ជូនដល់អ្នកស្លាប់ផ្សេងៗ ផង។
អានបន្ត -
អាជ្ញាធរហាម និងព្រមានសហជីពមួយចំនួនមិនឱ្យជួបជុំតវ៉ានៅមុខក្រសួងការងារ
អាជ្ញាធរក្រុងភ្នំពេញហាម និងព្រមានសហជីពវិស័យទេសចរណ៍ និងសេវាកម្ម មិនឱ្យជួបជុំគ្នា នៅមុខក្រសួងការងារ ដើម្បីដាក់ញត្តិទាមទារការកំណត់ប្រាក់ឈ្នួលអប្បបរមាទេ។ ប៉ុន្តែអាជ្ញាធរបានបង្គាប់ឱ្យសហជីព និងកម្មករជួបជុំគ្នានៅទីស្នាក់ការ ឬទីលានប្រជាធិបតេយ្យថ្មី នៅខណ្ឌឫស្សីកែវបាន។ សហជីព និងកម្មករ រក្សាជំហរជួបជុំគ្នា នៅមុខក្រសួងការងារដដែល ដោយសំអាងថា មិនបានធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដូចការចោទប្រកាន់ឡើយ។
អានបន្ត -
អង្គការសិទ្ធិមនុស្សអន្តរជាតិទាមទារឱ្យទម្លាក់ការចោទប្រកាន់យុវជនគង់ រ៉ៃយ៉ា និងសួង នាគព័ន្ធ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចូលរួមនឹងអង្គការក្នុងស្រុកទាមទារឱ្យរបបក្រុងភ្នំពេញ ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងយុវជន គង់ រ៉ៃយ៉ា និងយុវជន សួង នាគព័ន្ធ ឱ្យមានសេរីភាពវិញ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បដិសេធចំពោះការទាមទារនេះ ហើយថា អង្គការជាតិ និងអន្តរជាតិ អាចផ្ដល់ជំនួយផ្នែកច្បាប់ដល់យុវជនទាំងពីរ ប្រសិនបើយល់ថា សកម្មភាពរបស់ពួកគេ មិនមែនជាបទល្មើស។
អានបន្ត -
របបក្រុងភ្នំពេញនិយាយថា មិនធ្វើតាមការទាមទាររបស់គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសដើម្បីស្នើសុំឱ្យដោះលែងលោក កឹម សុខា
ប្រជាពលរដ្ឋខ្មែរនៅប្រទេសកាណាដា និង សហរដ្ឋអាមេរិកដឹកនាំធ្វើមហាបាតុកម្មសាជាថ្មីម្ដងទៀតនៅរដ្ឋធានីវ៉ាស៊ីនតុន នៅសប្ដាហ៍ក្រោយ ដើម្បីទាមទារអោយដោះលែងលោក កឹម សុខា ស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។ មន្ត្រីរបបក្រុងភ្នំពេញចាត់ទុកថា បាតុកម្មនេះគ្រាន់តែជាសំឡេងមួយ ដើម្បីឱ្យអន្តរជាតិមើលឃើញថា រដ្ឋាភិបាលអាក្រក់ តែមិនបានជះឥទ្ធិពលដល់កម្ពុជាឡើយ។
អានបន្ត -
បង្ហោះព័ត៌មានប្រឌិតអំពីស្ថានភាពសុខភាពរបស់នាយករដ្ឋមន្រ្តីកម្ពុជា គឺជាបទល្មើសព្រហ្មទណ្ឌ
ប្រសិនបើគណនីហ្វេសប៊ុកណាមួយបង្ហោះព័ត៌មានក្លែងក្លាយ (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់មតិសាធារណៈ ជាហេតុផលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដោយប្រឌិតស្ថានភាពអាក្រក់ពីសុខភាពរបស់នាយករដ្ឋមន្រ្តីនៅក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ។ នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលបានដកស្រង់ចេញពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។
អានបន្ត -
រដ្ឋាភិបាលឆ្លើយតបជាអវិជ្ជមានចំពោះការអំពាវនាវរបស់សហរដ្ឋអាមេរិកអំពីឃាតកម្មលោកកែម ឡី
មួយថ្ងៃបន្ទាប់ពីស្ថានទូតអាមេរិកស្នើឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតករណីសម្លាប់លោកកែម ឡី ដែលជាអ្នកវិភាគដ៏ល្បីល្បាញម្នាក់របស់ប្រទេសកម្ពុជា មន្ត្រីរដ្ឋាភិបាលបានចោទប្រកាន់ថា សាររបស់សហរដ្ឋអាមេរិកមានចរឹតនយោបាយនិងមិនមានអ្វីត្រូវធ្វើតាមនោះទេ។
អានបន្ត -
សង្គមស៊ីវិលជម្រុញឲ្យរដ្ឋាភិបាលប្រែក្លាយពន្ធនាគារទំនើបទៅជាពន្ធនាគារធម្មតា
បន្ទាប់ពីរដ្ឋាភិបាលសម្រេចបោះបង់ចោលគម្រោងសាងសង់ពន្ធនាគារទំនើបរួមមក មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួននៅថ្ងៃសុក្រនេះ បានជម្រុញឲ្យរដ្ឋាភិបាលប្រែក្លាយពន្ធនាគារទំនើបទៅជាពន្ធនាគារធម្មតា។ ប្រសិនបើមានការប្រែក្លាយដូច្នេះ ពួកគេជឿថា នឹងជួយកាត់បន្ថយការកកស្ទះអ្នកទោសក្នុងពន្ធនាគារ ខណៈបច្ចុប្បន្នពន្ធនាគារ២៨កន្លែង នៅទូទាំងប្រទេសបានស្រូបអ្នកទោស ភាគច្រើនទាក់ទងទៅនឹងបទល្មើសគ្រឿងញៀន ក្នុងចំណោមអ្នកទោសជាង៣ម៉ឺនាក់។
អានបន្ត -
លោក ហ៊ុន សែន ណែនាំឲ្យមន្ត្រីរបស់លោកចុះឲ្យដល់ទីតាំង ខណៈខេត្តចំនួន៥បានផ្ទុះជំងឺប៉េស្តជ្រូក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី ១២ កក្កដា នេះ បានណែនាំទៅដល់បណ្តាខេត្តដែលមានផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្រ្វិក ចុះពិនិត្យតាមដានឲ្យដល់ទីតាំងផ្ទាល់ ដើម្បីចាត់វិធានការបានទាន់ពេលវេលា។ គួរជំរាបជូនថា តាមតុល្យការចុងក្រោយ ជំងឺប៉េស្តជ្រូកអាហ្រ្វិកបានឆ្លងរីករាលដាលដល់ខេត្តចំនួន៥ហើយនៃប្រទេសកម្ពុជា ខណៈជ្រូករាប់ពាន់ក្បាលបានងាប់និងកម្ទេចចោល។
អានបន្ត -
បញ្ហា EBA ក្លាយជាស្រមោលទៅហើយ ក្រោយទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅអឺរ៉ុប
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ពីទិដ្ឋភាពនៃទស្សនកិច្ចនៅអឺរ៉ុប ដែលសម្ដេចបានជួបជាមួយថ្នាក់ដឹកនាំប្រជាជាតិ EU ហើយអ្វីដែលគេបានលើកនោះ គឺកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតែប៉ុណ្ណោះ។
អានបន្ត -
ស្ថានទូតអាមេរិកអំពាវនាវដល់របបភ្នំពេញឱ្យស៊ើបអង្កេតពេញលេញរឿងឃាតកម្មបណ្ឌិត កែម ឡី
តំណាងរដ្ឋាភិបាលអាមេរិកប្រចាំកម្ពុជា រំឭកជាថ្មីទៀតអំពីភាពអយុត្តិធម៌ក្នុងសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី និងស្នើឱ្យមានការរកយុត្តិធម៌ពិតប្រាកដជូនជនរងគ្រោះ។ ក្រសួងយុត្តិធម៌ថា តុលាការបានបិទបញ្ចប់សំណុំរឿងទីមួយហើយ និងកំពុងចាត់ការសំណុំរឿងទីពីរបន្តទៀត។
អានបន្ត -
GMAC ចោទសួរឧត្តមស្នងការសហភាពអឺរ៉ុបអំពីមូលហេតុដែលប្លុក ២៨ ប្រទេសនេះ ចាប់ផ្តើមនីតិវិធីព្យួរ EBA ពីកម្ពុជា
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីថ្ងៃពុធម្សិលមិញ បានបង្ហាញការពិតអំពីកម្ពុជាទៅឧត្តមស្នងការសហភាពអឺរ៉ុប នៅក្នុងវេទិកាបើកចំហសម្រាប់មតិយោបល់សាធារណៈនៅទីក្រុង Brussels ដោយបានចោទសួរអំពីមូលហេតុដែលប្លុក ២៨ ប្រទេសនេះ សម្រេចចិត្តចាប់ផ្តើមនីតិវិធីព្យួរការអនុគ្រោះពាណិជ្ជកម្ម (EBA) សម្រាប់កម្ពុជា។ នេះបើតាមប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។
អានបន្ត -
លោក សម រង្ស៊ី ត្រូវបានកោះហៅឲ្យចូលបំភ្លឺនៅចុងខែនេះ
ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក សម រង្ស៊ី ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីចោទលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា បានគាំទ្រផែនការសងសឹក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រឿងស្លាប់អតីតអគ្គស្នងការនគរបាលជាតិលោក ហុក ឡង់ឌី។
អានបន្ត -
តុលាការសម្រេចចោទប្រកាន់យុវជន គង់ រៃយ៉ា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ក្រោយការសាកសួររយៈពេលពីរថ្ងៃ
តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ១១ កក្កដា នេះ បានសម្រេចចោទប្រកាន់យុវជនឈ្មោះ គង់ រ៉ៃយ៉ា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ខណៈដែលយុវជនម្នាក់ទៀតឈ្មោះ សួង នាគព័ន្ធ ដែលត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនកាលពីថ្ងៃទី ១០ កក្កដា នឹងត្រូវបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី១១ កក្កដានេះ។ ភ្លាមៗនេះ អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស អាជ្ញាធរទីក្រុងភ្នំពេញ និងបានទាមទារឲ្យដោះលែងយុវជនទាំងពីរនាក់ជាបន្ទាន់។
អានបន្ត