កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
ខួប៣ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី៖ យុវជន៣នាក់ត្រូវបានឃាត់ខ្លួន ខណៈសកម្មភាពផ្សេងទៀតត្រូវបានរារាំង
ថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៩នេះ គឺជាខួបគម្រប់៣ឆ្នាំនៃឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងសង្គមដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ ដូចការគ្រោងទុក មេដឹកនាំសហជីពនិងអង្គការសង្គមស៊ីវិលមួយចំនួនដែលអះអាងថា ជាមិត្តភ័ក្តិជិតស្និទរបស់លោក កែម ឡី បានមកជួបជុំគ្នាដាក់កម្រងផ្កានៅក្នុងហាងស្តាម៉ាតកាល់តិច (Star Mart Caltex) ស្តុបបូកគោ ប៉ុន្តែត្រូវបានអាជ្ញាធរហាមឃាត់។ ទន្ទឹមគ្នានេះ យុវជន៣នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃនេះ ខណៈមុនមួយថ្ងៃនៃការប្រារព្ធខួបនេះ យុវជន៤នាក់ក៏ត្រូវបានឃាត់ខ្លួនផងដែរ។
អានបន្ត -
ស្នងការក្រុងភ្នំពេញបញ្ជូនយុវជន គង់ រ៉ៃយ៉ា ទៅតុលាការរឿងលក់អាវបណ្ឌិតកែម ឡី
ស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចបញ្ជូនសកម្មជនបក្សប្រឆាំងគឺយុវជន គង់ រ៉ៃយ៉ា ទៅតុលាការ បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែកក្កដា ពាក់ព័ន្ធករណីលោកបង្ហោះហ្វេសប៊ុក (Facebook) លក់អាវមានរូបបណ្ឌិត កែម ឡី។ សង្គមស៊ីវិល ចាត់ទុកចំណាត់ការរបស់អាជ្ញាធរ ជាការរំលោភច្បាប់ និងជំរុញឱ្យអាជ្ញាធរ គួរតែព្យាយាមស្វែងរកអ្នកពាក់ព័ន្ធដែលសម្លាប់បណ្ឌិត កែម ឡី វិញ។
អានបន្ត -
មន្ត្រីបក្សសង្គ្រោះជាតិ ប្តេជ្ញាវិលចូលកម្ពុជាវិញ ទោះបីជាមានការគំរាមជាបន្តបន្ទាប់
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិថា នៅពេលណាដែលអ្នកប្រជាធិបតេយ្យរងគ្រោះ គឺអ្នកប្រជាធិបតេយ្យដទៃទៀតសាមគ្គីគ្នាជាក្រុមគ្រួសារតែមួយ។ លោកស្រីបន្ថែមថា អ្នកទាំងនោះមិនព្រួយបារម្ភនឹងការគំរាមកំហែងទេ ប៉ុន្តែពួកគេរឹតតែត្រូវចូលរួមជួយថែមទៀត។
អានបន្ត -
អាជ្ញាធរខណ្ឌចំការមនប្រើហិង្សាលើក្រុមស្ត្រីមានជម្លោះដីខេត្តកោះកុង នៅមុខស្ថានទូតចិន
ក្រុមស្ត្រី ១៥នាក់ តំណាងឱ្យពលរដ្ឋមានជម្លោះដីធ្លី ៧៧គ្រួសារ នៅខេត្តកោះកុង រងអំពើហិង្សាពីក្រុមសន្តិសុខខណ្ឌចំការមន ខណៈពួកគាត់បន្តការតវ៉ារកដំណោះស្រាយ នៅមុខស្ថានទូតចិន។ សង្គមស៊ីវិលយល់ថា ដំណោះស្រាយសម្រាប់ពលរដ្ឋមានវិវាទដីធ្លីពិតជាមាន ប្រសិនបើក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី មានឆន្ទៈរួមគ្នាដោះស្រាយបញ្ចប់ករណីដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ នៅក្នុងខេត្តកោះកុង។
អានបន្ត -
លោក សម រង្ស៊ី ហៅលោកស ខេង ទៅតតាំងក្តីគ្នានៅតុលាការបារាំង
ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី នៅថ្ងៃចន្ទម្សិលមិញនេះ បានចេញមកបបួលលោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាឱ្យទៅប្តឹងប្តល់គ្នាជាមួយរូបលោកនៅតុលាការស្រុកបារាំង។ តុលាការបារាំងដែលលោកសម រង្ស៊ី ចាត់ទុកថា ជាតុលាការឯករាជ្យ និង យុត្តិធម៌។ ប៉ុន្តែការបបួលនេះ ធ្វើឡើងក្រោយពីលោកស ខេង បានដាក់ពាក្យប្តឹងលោកសម រង្ស៊ី ទៅកាន់តុលាការនៅកម្ពុជារួចទៅហើយ ដោយទាមទារសំណងជំងឺចិត្តដល់ទៅ១លានដុល្លារអាមេរិក។
អានបន្ត -
អង្គការក្រៅរដ្ឋាភិបាលអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មាការស៊ើបអង្កេតករណីបាញ់សម្លាប់ លោក កែម ឡី
មួយថ្ងៃមុនខួបបីឆ្នាំនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ខែកក្កដា អង្គការជាតិនិងអន្តរជាតិចំនួន២៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មាការស៊ើបអង្កេតលើករណីបាញ់សម្លាប់ លោក កែម ឡី។ ជាគណៈកម្មាការស៊ើបអង្កេតឯករាជ្យ និងមិនលម្អៀង ដើម្បីរកយុត្តិធម៌ ពេញលេញដល់លោក កែម ឡី។ ភ្លាមៗអ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា ការបង្កើតគណៈកម្មការណាមួយនោះជារឿងមិនអាចទៅរួច។
អានបន្ត -
អង្គការសិទ្ធិមនុស្សធំៗ២៤អំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យទៅលើឃាតកម្មលោកកែម ឡី
មួយថ្ងៃមុនដល់ខួបគម្រប់បីឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សធំៗចំនួន២៤ បានស្នើឲ្យអាជ្ញាធរកម្ពុជា បើកការស៊ើបអង្កេតឯករាជ្យមួយ ទៅលើឃាតកម្មអ្នកវិភាគរូបនេះ។
អានបន្ត -
លោក ហ៊ុន សែន ប្រាប់អ្នករិះគន់ឱ្យឈប់ធ្វើនយោបាយរង់ចាំលោកស្លាប់
«ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែលជូនពរដល់ខ្ញុំនិងបារម្មណ៍អំពីសុខភាពរបស់ខ្ញុំ។ខ្ញុំសូមជម្រាបជូនថា បន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ពីសំណាក់គ្រូពេទ្យក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺម៉ោងសឹង្ហបូរីគ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ។...»
អានបន្ត -
បក្សប្រជាធិបតេយ្យមូលដ្ឋានដាក់ញត្តិមួយទៀតរំលឹករដ្ឋសភាកោះហៅមន្ត្រីមកបំភ្លឺរឿងលុបបឹងតាមោក
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់ញត្តិមួយទៀត ទៅរដ្ឋសភា ដើម្បីស្នើសុំឲ្យពិនិត្យមើលញត្តិចាស់ ដាក់កាលពីខែមិថុនា ស្នើឲ្យកោះហៅតំណាងរដ្ឋអំណាចក្រុងភ្នំពេញ មកសាកសួរពីគម្រោងលុបបឹងតាមោក ចំនួន២០ហិកតារដោយអះអាងថា ដើម្បីបង្កើតផ្សារបន្លែ និងចំណតឡាន។ មន្ត្រីរដ្ឋសភា ប្រាប់ថា កំពុងដំណើរការរៀបចំកោះហៅមន្ត្រីរបបក្រុងភ្នំពេញ។ ចំណែកសង្គមស៊ីវិល យល់ថា ការបំភ្លឺ ឬមិនបំភ្លឺ មិនអាស្រ័យលើការដាក់ញត្តិរបស់គណបក្សនយោបាយទេ គឺអាស្រ័យលើឆន្ទរបស់រដ្ឋសភា និងរបបក្រុងភ្នំពេញ ដែលគួរគោរពការទទួលខុសត្រូវរបស់ខ្លួន។
អានបន្ត -
អង្គការជាតិ និងអន្តរជាតិអំពាវនាវឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យករណីបណ្ឌិត កែម ឡី
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ២៤ អំពាវនាវឱ្យរបបលោក ហ៊ុន សែន បង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យ លើករណីឃាតកម្មលោកបណ្ឌិត កែម ឡី ដើម្បីរកយុត្តិធម៌ ជូនក្រុមគ្រួសារលោកបណ្ឌិត។
អានបន្ត -
គ្រួសារបណ្ឌិត កែម ឡី អំពាវនាវឱ្យជនរួមជាតិចូលរួមបុណ្យខួប ៣ឆ្នាំនៅខេត្តតាកែវ
គ្រួសារបណ្ឌិត កែម ឡី អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលគោរពស្រឡាញ់បណ្ឌិត កែម ឡី ឱ្យចូលរួមពិធីបុណ្យខួប ៣ឆ្នាំ នៃថ្ងៃឃាតកម្មលោក។ ពិធីបុណ្យនេះនឹងប្រារព្ធធ្វើនៅទីតាំងតម្កល់សពរបស់លោក គឺស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ផ្ដើមពីម៉ោង ១រសៀលថ្ងៃទី១០ ខែកក្កដា រហូត ដល់ថ្ងៃទី១១ ខែកក្កដា។
អានបន្ត -
បក្សសង្គ្រោះជាតិ តវ៉ាជំទាស់ការធ្វើបាបអតីតមន្ត្រី និងជាគ្រូបង្រៀន
តាមសេចក្តីរាយការណ៍សារព័ត៌មាននានាឱ្យដឹងថា លោកស៊ុន ធន់ ត្រូវបានជនមិនស្គាល់ឈ្មោះចំនួនបួននាក់វាយធ្វើបាបកាលពីថ្ងៃទី២៨ខែមិថុនា ហើយត្រូវប៉ូលិសឃាត់ខ្លួនជាច្រើនថ្ងៃដោយមិនឱ្យគ្រួសារទៅជួបទេមុននឹងដោះលែងមកវិញ។
អានបន្ត -
សមត្ថកិច្ចឃាត់ខ្លួនយុវជន៣នាក់ និងរឹតបន្តឹងអ្នកធ្វើបុណ្យរំលឹកខួប៣ឆ្នាំបណ្ឌិត កែម ឡី
សមត្ថកិច្ចឃាត់ខ្លួនយុវជន៣នាក់ និងរឹតបន្តឹង ក្រុមអង្គការសង្គមស៊ីវិល សហជីព ព្រះសង្ឃ យុវជន និងគណបក្សនយោបាយ មិនឱ្យចូលដាក់កម្រងផ្កា នៅកន្លែង ឃាតកបាញ់សម្លាប់ បណ្ឌិត កែម ឡី នៅស្ដុបបូកគោ រាជធានីភ្នំពេញ។ ចំណែកសកម្មជនគណបក្សសង្គ្រោះជាតិ នៅតាមខេត្តនានា ដែលនាំគ្នាធ្វើបុណ្យឧទ្ទិសកុសល ៣ឆ្នាំ ជូនបណ្ឌិត កែម ឡី ក៏រងការអុកឡុក និងឃ្លាំមើលពីសមត្ថកិច្ចដែរ។ សមត្ថកិច្ចបដិសេធថា គ្មានការឃ្លាំមើល ឬរំខាន ដល់ក្រុមសកម្មជនបក្សប្រឆាំងតាមខេត្តឡើយ។ ឯការឃាត់ខ្លួនយុវជន៣នាក់ ដោយសារពួកគេបោះពុម្ពត្រាក់ ចែកចាយខុសច្បាប់។
អានបន្ត -
ការចាប់ខ្លួនយុវជន គង់ រ៉ៃយ៉ា ដើម្បីបំបាក់ស្មារតីអ្នកចូលរួមខួប ៣ឆ្នាំបណ្ឌិត កែម ឡី
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានហៅការចាប់ខ្លួនលោក គង់ រ៉ៃយ៉ា និងក្រុមគ្រួសារលោកបីនាក់ផ្សេងទៀត ជាការបំបាក់ស្មារតីប្រជាពលរដ្ឋមិនឱ្យចូលរួមប្រារព្វខួប ៣ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី។ មន្ត្រីអ្នកនាំពាក្យក្រសួងយុត្តិធម៌អះអាងថា លោកមិនទាន់ដដឹងពីមូលហេតុនៃការចាប់ខ្លួននេះនៅឡើយទេ។
អានបន្ត -
អាជ្ញាធរខេត្តមួយចំនួនរារាំងសកម្មជនបក្សប្រឆាំងធ្វើបុណ្យខួប ៣ឆ្នាំបណ្ឌិត កែម ឡី
អាជ្ញាធរមូលដ្ឋាននៅខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ចាមបានរារាំងសកម្មជនគណបក្សប្រឆាំងមិនឱ្យធ្វើបុណ្យរំលឹកខួបគម្រប់ ៣ឆ្នាំជូនដល់ដួងវិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី ដែលគ្រោងធ្វើបុណ្យនៅថ្ងៃទី១០ ខែកក្កដា។ មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកទង្វើនេះថា ជាការរើសអើងផ្នែកនយោបាយដោយខុសច្បាប់។
អានបន្ត -
លោក មុត ចន្ថា៖ ជំងឺលោកកឹម សុខា មិនអាចទុកយូរបានតទៅទៀតទេ គឺតម្រូវឱ្យមានការព្យាបាល
ទីប្រឹក្សា និង ជាមនុស្សជំនិតរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃចន្ទនេះ បានបង្ហាញពីការព្រួយបារម្ភពីស្ថានភាពជំងឺគៀបសរសៃស្មាខាងឆ្វេងរបស់លោក កឹម សុខា។ ជំងឺលោក កឹម សុខានេះ បានអូសបន្លាយពេលមិនបានព្យាបាលជិត២ឆ្នាំមកហើយ។ ប្រឈមនឹងបញ្ហានេះ លោក មុត ចន្ថា ដោយផ្អែកទៅលើសិទ្ធិទទួលបានការថែទាំសុខភាពបានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងអនុញ្ញាតឱ្យលោក កឹម សុខា ចេញទៅព្យាបាលជំងឺបានត្រឹមត្រូវ។
អានបន្ត -
អតីតបុគ្គលិកអាស៊ីសេរីស្នើសុំតុលាការឱ្យលើកពេលសវនាការសំណុំរឿងវីដេអូអាសអាភាសទៅថ្ងៃក្រោយ
អតីតបុគ្គលិកអាស៊ីសេរីដែលរងការចោទប្រកាន់ក្នុងសំណុំរឿងពីរផ្សេងគ្នានោះ ស្នើឱ្យតុលាការក្រុងភ្នំពេញកំណត់ថ្ងៃជំនុំជម្រះសំណុំរឿងទាំងពីរដោយឡែកពីគ្នា ដើម្បីឱ្យសវនាការសំណុំរឿងនីមួយៗមានភាពយុត្តិធម៌។ អ្នកការពារសិទ្ធិមនុស្សយល់ថា តុលាការមិនគួរដាក់សំណុំរឿងទាំងពីរជម្រះក្នុងថ្ងៃតែមួយនោះឡើយ ព្រោះអាចបាត់ប្រយោជន៍របស់ជនជាប់ចោទ។
អានបន្ត -
មរតកគំនិតបណ្ឌិត កែម ឡី ជំរុញឲ្យយុវជន ព្រះសង្ឃ និងបក្សនយោបាយ ហ៊ាននិយាយការពិត និងចូលរួមរកយុត្តិធម៌សម្រាប់សង្គម
ក្រុមយុវជន ព្រះសង្ឃ និងគណបក្សនយោបាយ ដែលធ្លាប់ទទួលបានការបង្ហាត់បង្រៀន ជួយជ្រោមជ្រែងផ្នែកគំនិត បញ្ញា ស្មារតី ពីបណ្ឌិត កែម ឡី ប្ដេជ្ញាអនុវត្តបណ្ដាំ និងបន្តឆន្ទៈ របស់បណ្ឌិត កែម ឡី។ ៣ឆ្នាំនៃមរណភាពរបស់បណ្ឌិត កែម ឡី ពួកគេ អះអាងថា បានអនុវត្តបណ្ដាំ និងបន្តបេសកកម្ម លោកបណ្ឌិត មិនដែលខានឡើយ។
អានបន្ត -
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុង ២ក្រុម បន្តតវ៉ានៅក្រសួងរៀបចំដែនដី និងស្ថានទូតចិន
ក្រុមពលរដ្ឋដែលមានជម្លោះដីធ្លីខេត្តកោះកុងបន្តចេញតវ៉ារកដំណោះស្រាយនៅទីកន្លែងផ្សេងគ្នា នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកក្កដា។ ពលរដ្ឋប្រមាណ ១០០នាក់តំណាងឲ្យពលរដ្ឋ១៩៧គ្រួសារដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ នៅស្រុកស្រែអំបិល បន្តស្វែងរកដំណោះស្រាយពីក្រសួងរៀងចំដែនដី ខណៈពលរដ្ឋ២០នាក់ តំណាងឲ្យ៧៧គ្រួសារបន្តទាមទារឲ្យស្ថានទូតចិន ជួយអន្តរាគមន៍ទៅក្រុមហ៊ុនចិនយូញៀន ឌឹវិឡុបមិនគ្រុប (Union Development Group Co., Ltd)។ ការតវ៉ារបស់ពលរដ្ឋទាំង២ក្រុម មិនទទួលបានការឆ្លើយតបណាមួយពីស្ថានទាំងពីរនេះឡើយ។
អានបន្ត -
សម្តេច ស ខេង សម្រេចដាក់ពាក្យបណ្តឹងជាលើកដំបូង ក្នុងឆាកជីវិត
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះថា ស្ទើរពេញមួយជីវិតរបស់សម្តេចមកដល់ពេលនេះ គឺមិនដែលជាប់ពាក់ព័ន្ធនឹងការប្តឹងផ្តល់ ឬមានក្តីក្តាំជាមួយបុគ្គលណាមួយឡើយ។ ចំពោះការប្តឹងលោក សម រង្ស៊ី គឺជាលើកដំបូងហើយដែលសម្តេច ស ខេង សម្រេចដាក់ពាក្យប្តឹងជាលក្ខណៈឯកជន។
អានបន្ត