កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
តុលាការគ្រោងជំនុំជម្រះក្តីអ្នកកាសែតវិទ្យុអាស៊ីសេរីនៅចុងខែនេះ
សាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងបើកសវនាការ ដើម្បីកាត់សេចក្តីលើអតីតអ្នកយកព័ត៌មានពីររូបរបស់វិទ្យុអាស៊ីសេរីនៅចុងខែកក្កដានេះ។ អ្នកកាសែតទាំងពីររូបរំពឹងថា ពួកគេគួរតែត្រូវទទួលបានយុត្តិធម៌ចំពោះអ្វីដែលពួកគេអះអាងថា ពួកគេមិនបានប្រព្រឹត្តខុសនោះ។
អានបន្ត -
លោក ស ខេង ចេញបញ្ជាឲ្យមន្ត្រីពង្រឹងសន្តិសុខទប់ទល់នឹងអំពើភេរវកម្មក្នុងខេត្តព្រះសីហនុ
ក្រោយហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ក្នុងខេត្តព្រះសីហនុ ដែលបានសម្លាប់មនុស្ស២៨នាក់ កាលពីខែមិថុនាកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានចេញវិធានការមួយថ្មីទៀត បង្គាប់ឲ្យមន្ត្រីមូលដ្ឋានពង្រឹងសនិ្តសុខ និងសុវត្ថិភាពទប់ទល់នឹងអំពើរភេរវកម្មនៅខេត្តជាប់មាត់សមុទ្រមួយនេះ។
អានបន្ត -
សហជីពកម្មករ និងអង្គការសង្គមស៊ីវិលជាង ១០០ស្ថាប័ន ចេញសេចក្តីថ្លែងការណ៍សោកស្តាយ និងរន្ធត់ចំពោះការបាក់រលំអគារនៅខេត្តព្រះសីហនុ
សហព័ន្ធសហជីព សមាគម សហគមន៍ និងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិជាង ១០០ស្ថាប័ន ដែលធ្វើការលើសិទ្ធិមនុស្ស និងសិទ្ធិការងារ នៅថ្ងៃទី១ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍រួមមួយ សម្តែងការសោកស្តាយ និងរន្ធត់ ចំពោះហេតុការណ៍បាក់រលំអគារកម្ពស់ ៧ជាន់របស់ជនជាតិចិន បណ្តាលឲ្យពលរដ្ឋខ្មែរ ដែលចំណាកស្រុកពីខេត្តឆ្ងាយៗ ទៅធ្វើសំណង់ទីនោះស្លាប់ ២៨នាក់ និងរបួស ២៦នាក់។
អានបន្ត -
គ្រូបង្រៀន ២នាក់ សរសេរលិខិតឈប់ធ្វើសកម្មភាពនយោបាយ ដោយសង្ឃឹមថា នឹងមិនរងការធ្វើទុកបុកម្នេញបន្ដទៀត
គ្រូបង្រៀន និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំ ២នាក់ បានសម្រេចចិត្តសរសេរលិខិតបញ្ជាក់ថា ឈប់ធ្វើសកម្មភាពនយោបាយទាំងអស់ ចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ ដើម្បីបញ្ចៀសការធ្វើទុក្ខបុកម្នេញ បណ្ដេញចេញពីក្របខណ្ឌក្រសួងអប់រំ ឬអាចរងការព្រួតវាយធ្វើបាបបន្តទៀត។
អានបន្ត -
លោក ស ខេង ចេញបញ្ជាឲ្យមន្ត្រីពង្រឹងសន្តិសុខទប់ទល់នឹងអំពើភេរវកម្មក្នុងខេត្តព្រះសីហនុ
ក្រោយហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ក្នុងខេត្តព្រះសីហនុ ដែលបានសម្លាប់មនុស្ស២៨នាក់ កាលពីខែមិថុនាកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានចេញវិធានការមួយថ្មីទៀត បង្គាប់ឲ្យមន្ត្រីមូលដ្ឋានពង្រឹងសនិ្តសុខ និងសុវត្ថិភាពទប់ទល់នឹងអំពើរភេរវកម្មនៅខេត្តជាប់មាត់សមុទ្រមួយនេះ។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីជិត ២០០គ្រួសារនៅខេត្តកោះកុង នាំគ្នារកដំណោះស្រាយពីក្រសួងរៀបចំដែនដី តែក្រសួងមិនដោះស្រាយឲ្យ
ពលរដ្ឋជាង ១៦០នាក់ តំណាងឲ្យ ១៩៧គ្រួសារ មកពីរឃុំចំនួន ២នៃស្រុកស្រែអំបិល ខេត្តកោះកុង ប្រមូលផ្ដុំគ្នាមុខក្រសួងរៀបចំដែនដី នៅរាជធានីភ្នំពេញ ស្នើសុំដំណោះស្រាយក្នុងវិវាទដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ ដែលអូសបន្លាយជាង១០ឆ្នាំមកនេះ។ ការស្នើសុំនេះ ត្រូវបានសាមីក្រសួង ច្រានចោលភ្លាមៗ ដោយមិនទទួលដោះស្រាយ ក្រោមហេតុផលថាពលរដ្ឋទាំងនោះ គ្មានជាប់ពាក់ព័ន្ធនឹងវិវាទដីសម្បទានដាំដំណាំអំពៅទេ។ សង្គមស៊ីវិលយល់ថា ក្រសួងរៀបចំដែនដីនិងអាជ្ញាធរខេត្តកោះកុង គួរចុះស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះ ឲ្យបានច្បាស់លាស់សិន មុននឹងឈានដល់ការសម្រេចមិនដោះស្រាយដូច្នេះ។
អានបន្ត -
នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នឹងមិនឱនក្បាលចំពោះសហគមន៍អន្តរជាតិ
មុនធ្វើដំណើរទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅថ្ងៃទី៤ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅថ្ងៃចន្ទនេះបានឆ្លៀតរិះគន់សហភាពអឺរ៉ុបអំពីការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនៅបណ្តាប្រទេសលោកខាងលិច។
អានបន្ត -
លោក ទៀ បាញ់ ច្រានចោលព័ត៌មានកម្ពុជាមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ជួយអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ច្រានចោលព័ត៌មានដែលថា ក្រសួងការពារជាតិមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ជួយជួសជុលអាគារបណ្តុះបណ្តាលនៅឯមូលដ្ឋានកងទ័ពជើងទឹករាម។ ការបដិសេធនេះ កើតមានឡើងក្រោយពេលមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានស្នើភាគីកម្ពុជា ឲ្យពន្យល់ជុំវិញមូលហេតុដែលកម្ពុជា ផ្លាស់ប្តូរជំហរ មិនព្រមទទួលយកសំណើរបស់ភាគីអាមេរិកក្នុងការជួយជួសជុលអាគារបណ្តុះបណ្តាលនៅឯមូលដ្ឋានកងទ័ពជើងទឹករាមនេះ។
អានបន្ត -
រដ្ឋសភាឯកបក្សបានសម្រេចឲ្យក្រុមហ៊ុនចំនួន៣សាងសង់វារីអគ្គិសនីមួយកន្លែង និងកន្លែងផលិតអគ្គិសនីក៏កើតឡើងវិញចំនួនពីរកន្លែង
រដ្ឋសភា ឯកបក្ស នៃរបបក្រុងភ្នំពេញ បានសម្រេចឱ្យក្រុមហ៊ុន ចំនួន៣ សាងសង់វារីអគ្គិសនីមួយកន្លែង និងកន្លែងផលិតអគ្គិសនីក៏កើតឡើងវិញចំនួនពីរកន្លែងបន្ថែមទៀត ស្ថិតនៅខេត្ត កំពង់ឆ្នាំង ខេត្ត កំពង់ស្ពឺ និងនៅខេត្តពោធិ៍សាត់ ទៅតាមសំណើរបស់មេដឹកនាំរបបក្រុងភ្នំពេញ ។
អានបន្ត -
ទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យលោក ជា សុផារ៉ា ពិនិត្យដោះស្រាយករណីប្រជាពលរដ្ឋប្ដឹងលោក ញឹក ប៊ុនឆៃ រឿងដីធ្លី
ទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រគល់ភារកិច្ចឲ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពិនិត្យដោះស្រាយករណីប្រជាពលរដ្ឋប្ដឹងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពាក់ព័ន្ធភាពមិនប្រក្រតីនៃការលក់ដី ៣កន្លែងស្ថិតនៅឃុំនិមិត្ត ឃុំប៉ោយប៉ែត និងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមលិខិត ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។
អានបន្ត -
សំណុំរឿងលោក កឹម សុខា៖ ដំណើរការនៅទ្រឹង ខណៈមេធាវីបន្តអង្គុយរង់ចាំដំណឹងពីតុលាការ
តុលាការសាលាដំបូងរាជធានីភ្នំពេញនៅមិនមានចំណាត់ការថ្មីណាមួយទៅលើសំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខាទេ គិតមកដល់ពេលនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមេធាវីលោកកឹម សុខានៅព្រឹកថ្ងៃចន្ទនេះ។ យ៉ាងណាក៏ដោយ ក្រុមមេធាវីលោកកឹម សុខា ក៏មិនទាន់មានគម្រោងអ្វីមួយដែរ ទៅកាន់តុលាការ ចំពោះបញ្ហានេះ គឺត្រឹមតែរង់ចាំដំណឹងពីខាងតុលាការតែប៉ុណ្ណោះ។
អានបន្ត -
អង្គការ សមាគមចំនួន១០០ស្នើឲ្យផ្អាកគម្រោងសាងសង់ទាំងអស់នៅខេត្តព្រះសីហនុ រង់ចាំការវាយតម្លៃពីស្ថាប័នជំនាញ
អង្គការសង្គមស៊ីវិល និងសហគមន៍ ដែលបំរើការងារក្រៅរដ្ឋាភិបាលចំនួន១០០ នៅថ្ងៃចន្ទទី០១ខែកក្កដានេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវដល់រដ្ឋាភិបាល ឲ្យមានការធានានូវគុណភាពសំណង់ និងសុវត្ថិភាពកម្មករសំណង់នៅកម្ពុជា។ ការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលដូច្នេះ ធ្វើឡើងក្រោយពេល១០ថ្ងៃ បន្ទាប់ពីមានការបាក់រលំអគារនៅខេត្តព្រះសីហនុ បណ្តាលឲ្យកម្មករសំណង់សរុប៥៤នាក់ស្លាប់ និងរបួស។
អានបន្ត -
គណៈកម្មការរដ្ឋសភានឹងកោះហៅតំណាងរដ្ឋាភិបាលកម្ពុជាទៅបំភ្លឺរឿងគម្រោងអភិវឌ្ឍបឹងតាមោក
គណៈកម្មការរដ្ឋសភាជាតិនឹងកោះហៅតំណាងររដ្ឋាភិបាលកម្ពុជា ទៅឆ្លើយបំភ្លឺពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍបឹងតោមោក។បឹងតាមោក ដែលជាបឹងធម្មជាតិចុងក្រោយនៅក្នុងរាជធានីភ្នំពេញ។ គម្រោងកោះហៅតំណាងរដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងតាមការស្នើសុំរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលព្រួយបារម្ភ និង ចង់មានការអភិវឌ្ឍបឹងមោកនេះឱ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព។
អានបន្ត -
លោក គឹម សុខ៖ អ្នកនយោបាយគួរចេះសម្បទានឱ្យគ្នាដើម្បីបញ្ចៀសការបាត់អនុគ្រោះពន្ធ
ជុំវិញការបង្ហាញតម្រុយ អំពីចេតនាចង់ឱ្យមានការចរចា រវាងអ្នកនយោបាយខ្មែរ និង ខ្មែរនេះ អ្នកឃ្លាំមើលសង្គម លោក គឹម សុខ យល់ថា ជាការល្អ ប្រសិនបើអ្នកនយោបាយខ្មែរ ចេះធ្វើសម្បទានឱ្យគ្នាទៅវិញទៅមក ដើម្បីរកច្រកបញ្ចៀសការព្យួរការអនុគ្រោះពន្ធ និង ប្រឹងប្រែងស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អានបន្ត -
លោក ហ៊ុន ម៉ាណែត វាយប្រហារបក្សប្រឆាំងថា គ្មានគុណធម៌ និងបំផ្លាញឆ្នាំងបាយពលរដ្ឋខ្មែរ
កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ថ្លែងសារវាយប្រហារថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិថា ជាអ្នកនយោបាយគ្មានគុណធម៌ និងកំពុងធ្វើសកម្មភាពដុតបំផ្លាញឆ្នាំងបាយប្រជាពលរដ្ឋខ្លួនឯង។ មន្ត្រីបក្សប្រឆាំងនៅមូលដ្ឋាន និងអ្នកឃ្លាំមើលសង្គមយល់ថា រឿងហេតុនៅកម្ពុជាដើរដល់ដំណាក់កាលនេះ គឺដោយសារតែមហិច្ឆតាអំណាចរបស់លោក ហ៊ុន សែន មិនមែនជាកំហុសរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំងនោះឡើយ។
អានបន្ត -
សម្តេច ហ៊ុន សែន៖ ខ្ញុំពេញចិត្តបម្រើជាតិ ដោយមិនគិតពីការនឿយហត់សូម្បីតែបន្តិច
«ខ្ញុំពេញចិត្តបម្រើប្រទេសជាតិ ដោយមិនគិតពីការនឿយហត់សូម្បីបន្តិចឡើយ ដើម្បីសេដ្ឋកិច្ចជាតិយើងរឹងមាំ ហើយជីវភាពរស់នៅរបស់បងប្អូនក៏កាន់តែធូរធារល្អប្រសើរឡើង»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។
អានបន្ត -
គណៈកម្មការរដ្ឋសភានឹងកោះហៅតំណាងរដ្ឋាភិបាលកម្ពុជាទៅបំភ្លឺរឿងគម្រោងអភិវឌ្ឍបឹងតាមោក
គណៈកម្មការរដ្ឋសភាជាតិនឹងកោះហៅតំណាងររដ្ឋាភិបាលកម្ពុជា ទៅឆ្លើយបំភ្លឺពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍបឹងតោមោក។បឹងតាមោក ដែលជាបឹងធម្មជាតិចុងក្រោយនៅក្នុងរាជធានីភ្នំពេញ។ គម្រោងកោះហៅតំណាងរដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងតាមការស្នើសុំរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលព្រួយបារម្ភ និង ចង់មានការអភិវឌ្ឍបឹងមោកនេះឱ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព។
អានបន្ត -
អ្នកនាំពាក្យបក្សកាន់អំណាចថា ការដាក់សម្ពាធបង្ខំឱ្យមានការចរចា ជានយោបាយហួសសម័យ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបទៅលោក សម រង្ស៊ី ថា បើចង់ចរចាត្រូវចូលស្រុកអនុវត្តទោសជាមុនសិន។ អ្នកវិភាគមិនស្វាគមន៍សំដីមន្ត្រីនាំពាក្យបក្សកាន់អំណាចទេ ដោយពួកគេលើកឡើងថា អ្នកនយោបាយគួរចេះសម្បទានឱ្យគ្នាដើម្បីបញ្ចៀសការបាត់អនុគ្រោះពន្ធ។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សរសេរនៅលើប្រព័ន្ធតេឡេក្រាមថ្ងៃទី៣០ ខែមិថុនា ឆ្លើយទៅលោក សម រង្ស៊ី ដែលប្រកាសចង់ឱ្យមានការចរចានយោបាយដើម្បីបញ្ចប់វិបត្តិទណ្ឌកម្មសេដ្ឋកិច្ចថា ការដាក់សម្ពាធមកលើរដ្ឋាភិបាល ដើម្បីបង្ខំឱ្យមានការចរចាជានយោបាយហួសសម័យតាំងពីទសវត្សរ៍ឆ្នាំ៧០។
អានបន្ត -
គ្រូបង្រៀនម្នាក់នៅស្វាយរៀងនិងជាសកម្មជនបក្សប្រឆាំងដាក់ពាក្យឈប់ពីក្របខ័ណ្ឌក្រោយរងសម្ពាធ
គ្រូបង្រៀនកម្រិតមធ្យមសិក្សាម្នាក់ ដែលបង្រៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត នៅខេត្តស្វាយរៀង និងជាសកម្មជនគណបក្សជំទាស់ បានដាក់ពាក្យស្នើសុំលាឈប់ពីក្របខ័ណ្ឌគ្រូបង្រៀន។ គ្រូបង្រៀនដែលដាក់ពាក្យលាឈប់នោះ ឈ្មោះ ឯម សុខសុវណ្ណ អះអាងថា សម្ពាធការងារ ការបែងចែកតួនាទីមិនតម្លាភាព និងបក្សពួកនិយម គឺជាហេតុផលសំខាន់ដែលពួកគេមិនអាចស៊ូទ្រាំតទៅទៀតបាន។
អានបន្ត -
លោក ស ខេង ណែនាំឲ្យគណៈកម្មការបច្ចេកទេសពិនិត្យមើលគ្រប់សំណង់នៅខេត្តព្រះសីហនុ
មិនគ្រប់គ្រាន់ទេ! ការពិនិត្យសំណង់កំពុងសាងសង់ គឺត្រូវពិនិត្យទាំងអស់ ដើម្បីជៀសវាងរឿងអាក្រក់កើតឡើងទៀត។ នេះជាការលើកឡើងរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងថ្ងៃប្រកាសតែងតាំងអភិបាលខេត្តថ្មី សម្រាប់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែមិថុនានេះ។
អានបន្ត