កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
លោក ហ៊ុន សែន៖ ប្រជាធិបតេយ្យនិងសេរីភាពពិតប្រាកដ ពុំមែនស្ថិតលើពាក្យសំដីវាយតម្លៃណាមួយនោះឡើយ
គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ២៨ មិថុនា នេះ បានរៀបចំមិទ្ទីងអបអរសាទរខួបលើកទី៦៨ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ ឆ្លៀតនៅក្នុងឱកាសនេះ ប្រមុខបក្សកាន់អំណាច លោក ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពពិតប្រាកដ គឺស្ថិតនៅក្នុងដំណើរការរស់ឡើងវិញរបស់ប្រជាជាតិ ពុំមែនស្ថិតនៅលើពាក្យសំដីវាយតម្លៃណាមួយនោះឡើយ។
អានបន្ត -
មន្ត្រីបក្សប្រឆាំង១រូបត្រូវជនមិនស្គាល់មុខវាយប្លន់ទូរស័ព្ទនិងគំរាមឱ្យបញ្ឈប់សកម្មភាពនយោបាយ
គ្រូបង្រៀន និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំ លោក ស៊ុន ធន់ ត្រូវជនមិនស្គាល់មុខ៤នាក់ ជិះឡានទំនើប មកព្រួតវាយប្លន់យកទូរស័ព្ទមួយគ្រឿង នៅព្រឹកថ្ងៃទី២៨ មិថុនា។
អានបន្ត -
សហរដ្ឋអាមេរិកសម្ដែងការសោកស្ដាយចំពោះការកាត់ទោសអ្នកបកប្រែឲ្យបណ្ដាញព័ត៌មានរុស្ស៊ី RT
លោករ៉ាត់ រត្នមុនី វ័យ៤៧ឆ្នាំ ដែលជាអ្នកបកប្រែ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសពីបទ «ញុះញង់ឲ្យមានការរើសអើង» ពាក់ព័ន្ធទៅនឹងការចេញផ្សាយកុនឯកសាររឿង «ម្ដាយខ្ញុំលក់ខ្ញុំ» របស់បណ្ដាញទូរទស្សន៍រដ្ឋរុស្ស៊ី RT។
អានបន្ត -
ការដំឡើងស័ក្តដល់ លោក យន្ត មីន រងការរិះគន់ពីសាធារណជន
ការរិះគន់តាមបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះឡើងនៅថ្ងៃសុក្រនេះ បន្ទាប់ពីលោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានដំឡើងឋានន្តរស័ក្តដល់ផ្កាយ៤ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ។ ជាការដំឡើងតួនាទីក្រោយពីលោក យន្ត មីន សុំចុះចេញពីអភិបាលខេត្តព្រះសីហនុ ដោយសារតែមានកំហុសឆ្គងក្នុងការគ្រប់គ្រង ធ្វើឲ្យមានករណីបាក់រលំអគារសំណង់ក្រុមហ៊ុនចិន សម្លាប់កម្មករខ្មែរចំនួន២៨នាក់ និងរបួស២៦នាក់។
អានបន្ត -
លោកហ៊ុន សែន ថាកម្ពុជាឱបក្រសោបលទ្ធិប្រជាធិបតេយ្យយ៉ាងរឹងមាំ គ្រាសំឡេងនយោបាយប្រឆាំងត្រូវបានហាមឃាត់
ក្នុងស្ថានការណ៍ដែលសំឡេងអ្នកនយោបាយប្រឆាំងនៅកម្ពុជាត្រូវបានហាមឃាត់នោះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រកាសខ្លាំងៗនៅមុខក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចរាប់ពាន់នាក់ថា កម្ពុជាបានដើរតាមគន្លងប្រជាធិបតេយ្យ។
អានបន្ត -
សម្តេច ហ៊ុន សែន ថាកម្ពុជាធ្លាប់ទទួលរងការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌បំផុត
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ថា កម្ពុជាធ្លាប់ទទួលរងរួចមកហើយនូវការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌បំផុតពីសំណាក់ប្រទេសក្រៅ។ ការថ្លែងនេះ ក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩) នៅកោះពេជ្រ។
អានបន្ត -
សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលចិនចេញមុខសុំទោសពលរដ្ឋខ្មែរជាសាធារណៈរឿងរលំអគារ
មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សលើកឡើងថា រដ្ឋាភិបាល និងអ្នកវិនិយោគទុនចិន មិនទាន់បានបង្ហាញនូវការទទួលខុសត្រូវផ្នែកសីលធម៌ និងសង្គមគ្រប់គ្រាន់នៅឡើយទេ ពាក់ព័ន្ធនឹងករណីបាក់អគារសំណង់ខុសច្បាប់របស់ជនជាតិចិននៅខេត្តព្រះសីហនុ បណ្តាលឱ្យខ្មែរស្លាប់ ២៨នាក់។ ពួកគេចង់ឃើញរដ្ឋាភិបាលចិនចេញមុខមកសុំទោសប្រជាពលរដ្ឋខ្មែរ ជាសាធារណៈចំពោះបញ្ហានេះ ដើម្បីបង្ហាញពីគំរូនៃការទទួលខុសត្រូវខ្ពស់ និងកសាងទំនុកចិត្តឡើងវិញជាមួយពលរដ្ឋខ្មែរ។
អានបន្ត -
ជនជនដើមភាគតិចព្នងដែលរងគ្រោះដោយទំនប់សេសានក្រោមពីរ កំពុងប្រឈមបញ្ហាជាច្រើននៅលើតំបន់ទីទួលក្បែរភូមិចាស់ដែលលិចលង់
កាលពីពេលថ្មីៗនេះ វារីអគ្គិសនីសេសានក្រោមពីរ ដែលជាផ្នែកមួយនៃគម្រោង «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់រដ្ឋាភិបាលចិន ត្រូវបានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីរបស់ចិន ហៅកាត់ថា អេអាយអាយប៊ី (AIIB) ដែលផ្ដល់ប្រាក់កម្ចីដល់ការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំជាងគេមួយនេះ ហៅគម្រោងដ៏ចម្រូងចម្រាសនេះថាជា «បទពិសោធន៍ជោគជ័យ» របស់ខ្លួន។ ក៏ប៉ុន្តែ សម្រាប់ពលរដ្ឋដែលរងគ្រោះដោយសារការបណ្ដេញចេញពីលំនៅឋាន ដោយសារទំនប់នេះវិញ ពួកគាត់យល់ថា វាជាបទពិសោធន៍ដ៏ឈឺចាប់។
អានបន្ត -
អង្គការ Freedom House ដាក់ពិន្ទុកម្ពុជានៅបាតតារាងនៃសេរីភាពជាមូលដ្ឋាន
អង្គការ Freedom House ឲ្យពិន្ទុកម្ពុជាតែ២៦ លើ១០០ គឺប្រហាក់ប្រហែលនឹងបណ្តាប្រទេសមួយចំនួនទៀត មានដូចជាអាហ្វហ្គានីស្ថាននៅតំបន់អាស៊ីខាងត្បូង និង Djibouti នៅតំបន់អាហ្វ្រិកខាងកើត។
អានបន្ត -
លោក ជា សុផារ៉ា៖ សំណង់គ្មានច្បាប់ មិនអនុញ្ញាតឱ្យចូលស្នាក់នៅ ធ្វើអាជីវកម្ម និងតទឹកភ្លើងជូនឡើយ
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា សំណង់ដែលគ្មានច្បាប់ត្រឹមត្រូវនៅខេត្តព្រះសីហនុ គឺមិនអនុញ្ញាតឱ្យចូលស្នាក់នៅ មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងមិនតទឹកនិងតភ្លើងជូនឡើយ ក្នុងករណីមិនសហការជាមួយក្រុមការងារ។ ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយម្ចាស់សំណង់ និងក្រុមហ៊ុនទទួលម៉ៅការសាងសង់ប្រមាណ ១៦៥ក្រុមហ៊ុន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។
អានបន្ត -
សាររបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានចេញសារដ៏កម្រមួយនាឱកាសពិធីខួបកំណើតរបស់លោកគម្រប់៦៧ឆ្នាំ នេះថា ដ៏រាបណាព្រះអាទិត្យនៅតែរះ លោកនៅតែមានក្ដីសង្ឃឹម វិលទៅជួបជុំអ្នកគាំទ្ររបស់លោក និង បម្រើជាតិមាតុភូមិវិញ។
អានបន្ត -
ស្ថានទូតអាមេរិក សោកស្តាយដែលសេរីភាពនៅកម្ពុជាបន្តដាំក្បាលចុះ
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បង្ហាញការសោកស្តាយដែលសេរីភាពនៅកម្ពុជាបន្តដាំក្បាលចុះ ក្នុងនោះគឺផ្នែកសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ មន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ហៅការបង្ហោះសារសោកស្តាយអំពីការធ្លាក់ចុះសេរីភាពនៅកម្ពុជារបស់ស្ថានទូតសហរដ្ឋអាមេរិកនាពេលនេះ ថាមានចរិតនយោបាយ។
អានបន្ត -
គ្រូបង្រៀន ២នាក់ នៅខេត្តកំពង់ធំ នឹងផ្អាកពីសកម្មភាពនយោបាយ ដោយសាររងគំនាបបណ្ដេញចេញក្របខណ្ឌ
គ្រូបង្រៀន និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំមកពីគណបក្សសង្គ្រោះជាតិ ២នាក់ នឹងផ្អាកសកម្មភាពនយោបាយ ដោយសាររងគំនាបបណ្ដេញចេញពីក្របខណ្ឌ ក្រសួងអប់រំ។ សមាគមគ្រូបង្រៀនកម្ពុជា ថ្កោលទោស ការដាក់សម្ពាធមកលើគ្រូបង្រៀនទាំង២នាក់នេះ។
អានបន្ត -
អង្គការអ្នកកាសែតគ្មានព្រំដែនថ្កោលទោស ការកាត់ទោស លោក រ៉ាត់ រ័ត្នមុនី ពាក់ព័ន្ធនឹងការផលិតភាពយន្តឯកសារ «ម្តាយខ្ញុំ លក់ខ្ញុំ»
អង្គការអ្នកកាសែតគ្មានព្រំដែន ឬ Reporter Without Border បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ២៦ មិថុនា ដោយសម្តែងការរន្ធត់ចំពោះការសម្រេចចិត្តរបស់តុលាការក្រុងភ្នំពេញដែលបានកាត់ទោសលោក រ៉ាត់ រ័ត្នមុនី ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនិងពិន័យជាប្រាក់៧០លានរៀល។ អង្គការនេះ បានថ្កោលទោសថា ការកាត់ទោសរបស់តុលាការនេះ មិនត្រឹមត្រូវ និងអំពាវនាវឲ្យទម្លាក់បទចោទលើលោក រ៉ាត់ រ័ត្នមុនី។ សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី ២៦ ខែមិថុនាតុលាការក្រុងភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក រ៉ាត់ រត្ន័មុនី ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងសងជំងឺចិត្តជាប្រាក់៣៥លានរៀលក្នុងម្នាក់ ទៅឲ្យ២នាក់បងប្អូនដែលជាដើមបណ្តឹង។
អានបន្ត -
ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា (LGBTI) ធ្វើឱ្យពួកគាត់មិនមានការងារល្អធ្វើ
ខែមិថុនាត្រូវបានស.រ.អា និងប្រទេសជាច្រើនទៀតក្នុងពិភពលោក ចាត់ទុក ថា ជាខែមោទនភាពសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។ យ៉ាងនេះក៏ដោយការរើសអើងប្រឆំាងនឹងអ្នកស្រលាញ់ភេទដូចគ្នា នៅតែជាប្រធានបទចោទនៅកម្ពុជា ជាពិសេសនៅកន្លែងការងារ បើទោះជាមានការបញ្ជ្រាបការយល់ដឹងនេះជាច្រើនក៏ដោយ។
អានបន្ត -
លោក កែវ រ៉េមី៖ បើគ្មានការជំទាស់ ការធ្វើច្បាប់ការពារអ្នកស្រលាញ់ភេទដូចគ្នានឹងកើតឡើង
ក្រុមអ្នកស្រលាញ់ភេទដូចគ្នាបានជួបគ្នាជាថ្មីទៀតនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងគោលដៅជំរុញឲ្យរដ្ឋាភិបាលកម្ពុជាតាក់តែងច្បាប់មួយដើម្បីការពារពួកគេ។ គ្មានច្បាប់ការពារ ក្រុមអ្នកស្រលាញ់ភេទដូចគ្នាអះអាងថា ពួកគេត្រូវបន្តទទួលរងការរើសអើសពីសង្គម និងខ្លះទទួលរងអំពើហិង្សាពីសំណាក់ក្រុមគ្រួសារ ដែលបង្ខំឲ្យរៀបការជាមួយមនុស្សផ្ទុយភេទ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានស្វាគមន៍ឲ្យមានច្បាប់ការពារអ្នកស្រលាញ់ភេទដូចគ្នា ប្រសិនពុំមានសកម្មភាពប្រឆាំងតវ៉ាណាមួយកើតឡើងទេនោះ។
អានបន្ត -
លោក កឹម សុខា ប្រាថ្នាសុំសិទ្ធិសេរីភាពនិងយុត្តិធម៌ សម្រាប់ថ្ងៃកំណើតគម្រប់៦៦ឆ្នាំ
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានសរសេរសារនៅលើទំព័រហ្វេសប៊ុក ដោយប្រាថ្នាសុំសេចក្ដីសុខ សន្តិភាព សិទ្ធិសេរីភាព វឌ្ឍនភាព និងយុត្តិធម៌ សម្រាប់ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។ សេចក្ដីប្រាថ្នារបស់លោក កឹម សុខា ដូច្នេះ ធ្វើឡើងនាឱកាសដែលលោកចម្រើនវ័យគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំនៅថ្ងៃទី២៧មិថុនានេះ និងខណៈដែលលោកកំពុងបន្តជាប់ឃុំនៅក្នុងផ្ទះតាមអំណាចសាលដីការបស់តុលាការ។
អានបន្ត -
ការរៃអង្គាសថវិកាជួយលោកបណ្ឌិតមាស នី ដំណើរការយឺតៗ
គិតត្រឹមថ្ងៃពុធទី២៦ខែមិថុនា ដែលជាថ្ងៃទី៥នៃយុទ្ធនាការ គេហទំព័រនេះប្រមូលថវិកាបានចំនួន១.៦២៧ដុល្លារ ក្នុងគោលដៅរៃអង្គាសថវិការចំនួន៥០០០ដុល្លារ។ ប៉ុន្តែការរៃអង្គាសក្នុងប្រទេសដំណើរការទៅបានល្អប្រសើរ។
អានបន្ត -
លោក សម រង្ស៊ី ថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប មានគោលដៅមួយយ៉ាងច្បាស់ គឺ ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ
នៅទន្ទឹមនិងលោក កឹម សុខា សំដែងការមិនស្ដាយក្រោយដែល របបលោក ហ៊ុន សែន ចាប់លោកឃុំឃាំងដើម្បីទាមទារប្រជាធិបតេយ្យ និងសិទ្ធិសេរិភាពនេះ លោក សម រង្ស៊ី និងគណៈប្រតិភូគណបក្សសង្គ្រោះជាតិវិញ បានជួបជុំជាមួយមេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិករយៈពេលពីរថ្ងៃ គឺថ្ងៃទី២៥ និងថ្ងៃទី២៦មិថុនានេះ។
អានបន្ត -
ក្រុមអង្គការសង្គមស៊ីវិលនិងយុវជន ជំរុញរដ្ឋាភិបាលឱ្យពិនិត្យឡើងវិញរាល់សំណង់នៅទូទាំងប្រទេស
ក្រុមអង្គការសង្គមស៊ីវិល និងក្រុមយុវជនជំរុញឲ្យរដ្ឋាភិបាល ធ្វើអធិការកិច្ច និងពិនិត្យឡើងវិញរាល់សំណង់អគារទូទាំងប្រទេស មិនត្រឹមតែនៅខេត្តព្រះសីហនុទេ ដើម្បីធានាថា សំណង់អាគារទាំងអស់ សាងសង់មានគុណភាព និងស្តង់ដារ។ ក្រៅពីនេះ ពួកគេទាមទារឲ្យក្រុមហ៊ុនសាងសង់ និងអ្នកម៉ៅការសាងសង់ទាំងអស់ ត្រូវមានប្រព័ន្ធការពារសុវត្ថិភាព និងសុខភាពកម្មករនិយោគជិក។
អានបន្ត