កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
តុលាការកាត់ទោសអ្នកបកប្រែ«រឿងម្តាយខ្ញុំលក់ខ្ញុំ»ឲ្យជាប់ពន្ធនាគារ២ឆ្នាំ
លោក មុនី វ័យ ៤៧ឆ្នាំ សកម្មជនសិទ្ធិពលករ និងជាអ្នកបកប្រែក្នុងការផលិតភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» របស់បណ្តាញព័ត៌មានទូរទស្សន៍ RT ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។
អានបន្ត -
សហរដ្ឋអាមេរិក ប្តេជ្ញាបន្តជួយអភិវឌ្ឍនិងរក្សាដៃគូនឹងប្រទេសនៅតំបន់ទន្លេមេគង្គ
បណ្តូរពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងបណ្តាប្រទេសនៅតំបន់ទន្លេមេគង្គមានចំនួន១០៩ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៧សហរដ្ឋអាមេរិកបានវិនិយោគទុនចំនួន១៧ពាន់លានដុល្លារដែលកើនឡើងពីទឹកប្រាក់វិនិយោគចំនួន១០ពាន់លានក្នុងឆ្នាំ២០០៩។
អានបន្ត -
គ្រាន់តែ១យប់ សម្តេច ស ខេង ទទួលបានព័ត៌មានសំណង់អត់ច្បាប់ដល់ទៅ ៥កន្លែងនៅខេត្តព្រះសីហនុ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា គណៈកម្មការពិសេស បានចុះទៅត្រួតពិនិត្យឡើងវិញការដ្ឋានសំណង់ទាំងអស់ ទាំងសំណង់ដែលបានសាងសង់រួចហើយ កំពុងដំណើរការអាជីវកម្ម និងសំណង់ដែលកំពុងដំណើរការសាងសង់នៅខេត្តព្រះសីហនុ។ ក្នុងនោះគ្រាន់តែ១យប់ សម្តេចទទួលបានព័ត៌មានបឋមថា មានសំណង់អត់ច្បាប់ដល់ទៅ ៥កន្លែងទៅហើយ។ សម្តេចថ្លែងទៅកាន់អ្នកកាសែតដូច្នេះ ក្រោយធ្វើពិធីដុតបំផ្លាញចោលគ្រឿងញៀន ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកោះពេជ្រនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។
អានបន្ត -
តុលាការផ្ដន្ទាទោសលោក រ៉ាត់ រត្នមុនី ដាក់ពន្ធនាគារ២ ឆ្នាំ និងបង់សំណងជិត២ ម៉ឺនដុល្លារ
តុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោសសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងសងសំណងរដ្ឋប្បវេណីចំនួន៧០ លានរៀល ឬស្នើនឹងជិត២ ម៉ឺនដុល្លារអាមេរិក។ ក្រុមគ្រួសារ និងអ្នកការពារសិទ្ធិមនុស្សជាតិ ចាត់ទុកសាលក្រមផ្ដន្ទាទោសនេះ ថាជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។
អានបន្ត -
លោក អាត់ ធន់ ត្រូវបានអង្គសមាជបោះឆ្នោតទម្លាក់ពីប្រធានសហជីពស៊ីខៅឌូ
អង្គសមាជបោះឆ្នោតផ្លាស់ប្ដូរ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា (C-CAWDU) ដោយជំនួសប្រធានថ្មី។ អង្គបោះឆ្នោតមិនបានបោះឆ្នោតគាំទ្រ អតីតប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា C-CAWDU លោក អាត់ ធន់ ធ្វើជាអនុប្រធានវិញ។ ហើយ លោក គង់ អាទិត្យ ជាអនុប្រធាន ត្រូវបានអង្គសមាជបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានជំនួសលោក អាត់ ធន់។
អានបន្ត -
ព្រឹទ្ធសភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ផលិតប្រេងកាត
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតដែលមាន៩ជំពូក និង៧២មាត្រានេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៧។
អានបន្ត -
លោក ឃួង ស្រេង ព្រមានថា អភិបាលខណ្ឌត្រូវទទួលវិន័យ បើសំណង់ខុសច្បាប់នៅតែកើតមានក្នុងដែនសមត្ថកិច្ចខ្លួន
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានព្រមានថា ក្នុងករណីដែលសំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់នៅតែកើតមាន ហើយបង្កឱ្យមានគ្រោះថ្នាក់ និងបង្កព្យសនកម្មដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះ អភិបាលខណ្ឌ ត្រូវទទួលនូវវិន័យរដ្ឋបាលទៅតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ នេះបើតាមលិខិតរបស់លោក ឃួង ស្រេង ផ្ញើទៅកាន់អភិបាលខណ្ឌទាំង១៤ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។
អានបន្ត -
កម្ពុជាដុតកម្ទេចគ្រឿងញៀនជាង២តោន ក្នុងឱកាសទិវាប្រឆាំងគ្រឿងញៀនអន្ដរជាតិ២៦មិថុនា
ក្នុងឱកាសទិវាប្រឆាំងគ្រឿងញៀនអន្ដរជាតិ អាជ្ញាធរកម្ពុជា នាព្រឹកថ្ងៃទី២៦មិថុនានេះ បានដុតកម្ទេចគ្រឿងញៀនជាច្រើនប្រភេទ ចំនួនជាង២តោន។ ពិធីដុតកម្ទេចគ្រឿងញៀននេះ ធ្វើឡើងក្រោមអធិបតីភាពលោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ គួរកត់សម្គាល់ថា ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅតែជាបញ្ហាប្រឈមសម្រាប់កម្ពុជា។ បច្ចុប្បន្ននេះ គ្រឿងញៀនមិនត្រឹមតែមានវត្តមាននៅតាមទីក្រុងទេ ប៉ុន្តែវាបានជ្រាបចូលទៅដល់គ្រប់ច្រកល្ហកនៃទីជនបទស្រុកស្រែចម្ការថែមទៀត។ អ្នកជំនាញបានព្រមានថា បញ្ហាគ្រឿងញៀននេះ អាចក្លាយទៅជាសង្គ្រាមថ្មីមួយទៀតសម្រាប់កម្ពុជា ប្រសិនបើគ្មានវិធានការការពារទប់ស្កាត់ឲ្យបានម៉ត់ចត់ទេនោះ។
អានបន្ត -
សកម្មជនបក្សប្រឆាំងនៅបន្ទាយមានជ័យបារម្ភពីសុវត្ថិភាពក្រោយមានសមត្ថកិច្ចតាមដានរាល់ថ្ងៃ
សកម្មជនបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យមួយចំនួនត្អូញត្អែរថា មួយរយៈចុងក្រោយនេះអាជ្ញាធរមូលដ្ឋានបានដាក់កម្លាំងតាមដានឃ្លាំមើលសកម្មភាពដល់ផ្ទះពួកគាត់ជារៀងរាល់ថ្ងៃ ដោយមិនដឹងមូលហេតុអ្វីនោះទេ។ មន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកទង្វើបែបនេះថា ជាការបំភិតបំភ័យប៉ះពាល់ដល់សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋដោយខុសច្បាប់។
អានបន្ត -
ILO ថាការបាក់អគារនៅខេត្តព្រះសីហនុ ជាសារដាស់តឿនកែលម្អសុវត្ថិភាពកម្មករជាបន្ទាន់
អង្គការអន្តរជាតិខាង ការងារ (ILO) ថា គ្រោះថ្នាក់បាក់អគារនៅខេត្តព្រះសីហនុ ជាសារដាស់តឿន ឲ្យចាត់វិធានការបន្ទាន់ ដើម្បីកែលម្អសុវត្ថិភាព និងសុខភាពកម្មករនៅកន្លែងធ្វើការ។
អានបន្ត -
បណ្តាញសហគមន៍ព្រៃឡង់ទទួលបានពានរង្វាន់ថាមពលពិភពលោកឆ្នាំ២០១៩
ពានរង្វាន់ថ្នាក់ជាតិថាមពលពិភពលោកជា ពានរង្វាន់ទីបួនដែលបណ្តាញសហគមន៍ព្រៃឡង់ទទួលបាន ហើយពានរង្វាន់នេះត្រូវបានចាត់ទុកស្មើនឹង «ពានរង្វាន់ណូបែលផ្នែកបរិស្ថាន»។
អានបន្ត -
មន្ត្រីយោធាជាន់ខ្ពស់អាមេរិក បន្តជំរុញឲ្យមានការកែទម្រង់ប្រជាធិបតេយ្យកម្ពុជា
មន្ត្រីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិកគឺលោក រ៉ានដល ឆ្រៃវឺ (Randall Schriver) បានថ្លែងថាដំណើរវិលថយក្រោយផ្នែកប្រជាធិបតេយ្យនៅកម្ពុជាត្រូវតែវិលទៅរកប្រជាធិប តេយ្យនិងការកែទម្រង់ពិតប្រាកដ។
អានបន្ត -
មន្ត្រីពាក់ព័ន្ធរបូតតំណែងក្រោយហេតុការណ៍បាក់រលំអគារចិននៅខេត្តព្រះសីហនុ
ក្រោយពីឧបទ្ទវហេតុបាក់រលំអគារប្រាំពីរជាន់ ដែលបណ្តាលឲ្យមនុស្សជិត៣០នាក់ស្លាប់ គិតត្រឹមល្ងាចថ្ងៃចន្ទ មន្ត្រីពីររូបដែលរួមមានអភិបាលខេត្តព្រះសីហនុផងនោះ បានរបូតចេញពីតំណែង ក្រោយមានការរិះគន់ពីសំណាក់មហាជន សង្គមស៊ីវិល និងក្រុមជំទាស់ទៅលើការខ្វះសមត្ថភាពក្នុងដឹកនាំ។
អានបន្ត -
ស្ថានទូតអាមេរិកនៅកម្ពុជាចូលរួមមរណទុក្ខការបាក់រលំអគារនៅខេត្តព្រះសីហនុ
នៅក្នុងសោកនាដកម្មបាក់រលំអគារ៧ជាន់ក្នុងខេត្តព្រះសីហនុ ដែលធ្វើឲ្យមាន មនុស្សស្លាប់និងរបួសជាច្រើននោះ ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ បានចូល រួមសម្តែងមរណទុក្ខចំពោះជនរងគ្រោះក្នុងហេតុការណ៍នេះ។
អានបន្ត -
ពលរដ្ឋមានជម្លោះដីនៅខេត្តកំពង់ធំ អំពាវនាវឲ្យអាជ្ញាធរឈប់គំរាមកំហែង និងចាប់ខ្លួនពួកគេ
ពលរដ្ឋមានវិបត្តិដីធ្លី ៥០គ្រួសារក្នុងចំណោមពលរដ្ឋជាង ៤៧០គ្រួសារ រស់នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ អះអាងថា មកទល់ពេលនេះ ពួកគេមិនទាន់ហ៊ានវិលទៅរស់នៅភូមិកំណើតវិញទេ ដោយសារភ័យខ្លាចអាជ្ញាធរចាប់ខ្លួន។ ក្រុមពលរដ្ឋអំពាវនាវអាជ្ញាធរខេត្តនេះ បញ្ឈប់យកកម្លាំងប្រកាប់អាវុធគំរាមកំហែង ឆែកឆេរលំនៅឋាន និងចាប់ខ្លួនពួកគេ ហើយត្រូវផ្ដល់ឱកាសឲ្យពលរដ្ឋមានសិទ្ធិតវ៉ាទាមទារដីធ្លីបានពេញលេញ។
អានបន្ត -
លោក ហ៊ុន សែន ថ្កោលទោសអ្នករិះគន់ការវិនិយោគរបស់ចិន
លោកហ៊ុន សែនការពារថាគ្រោះថ្នាក់អាចកើតមានឡើងគ្រប់ពេលដែលមិនថាជនជាតិណាជាអ្នកបង្កទេប៉ុន្តែកត្តាសំខាន់ត្រូវគិតពីប្រយោជន៍ជាតិនិងពលរដ្ឋ។ លោកអះអាងថាពលរដ្ឋខេត្តព្រះសីហនុកំពុងតែទទួលបានផលពីការវិនិយោគទុនរបស់ចិន។
អានបន្ត -
រដ្ឋាភិបាលចាត់វិធានការបឋមៗចំពោះការបាក់អគារនៅខេត្តព្រះសីហនុ
នៅពេលការស៊ើបអង្កេតកំពុងដំណើរការបន្ត វិធានការដំបូងៗរបស់រដ្ឋាភិបាលកម្ពុជា ក្រៅពីជួយសង្គ្រោះជនរងគ្រោះក្នុងគំនរបាក់បែក និងទប់ស្កាត់កំហឹងនិងការរិះគន់ របស់ពលរដ្ឋតាមប្រព័ន្ធសង្គមនោះគឺគេឃើញថាមានការបណ្តេញចេញសមាជិករាជរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ គឺលោក ញឹម វណ្ណដា និងចាប់ខ្លួនមនុស្ស៤នាក់ មានជនជាតិចិនផងដែរ ក្រោយពីការបាក់អគារ៧ ជាន់ក្នុងខេត្តព្រះសីហនុ ដែលធ្វើឲ្យមនុស្សយ៉ាងតិចចំនួន២៨នាក់ស្លាប់ និង របួស ២៦នាក់ និង៣នាក់ ត្រូវបានរួចជីវិតពីគំនរបាក់បែក។
អានបន្ត -
នាយករដ្ឋមន្ត្រីថ្កោលទោស អ្នកចោទប្រកាន់រាជរដ្ឋាភិបាលថាជាអាយ៉ង និងលក់ដីឱ្យចិន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្កោលទោសជាសាធារណៈទៅលើអ្នកដែលយកបញ្ហាវិនិយោគរបស់ចិន មកធ្វើការចោទប្រកាន់រាជរដ្ឋាភិបាលថា ជាអាយ៉ងរបស់ចិន និងលក់ដីឱ្យចិន។ ការថ្លែងនេះ ធ្វើឡើងក្នុងពេលបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។
អានបន្ត -
តុលាការខេត្តព្រះសីហនុចោទប្រកាន់ជនជាតិចិន ៤នាក់ ពាក់ព័ន្ធនឹងការបាក់អគារស្លាប់មនុស្សជាច្រើននាក់
សាលាដំបូងខេត្តព្រះសីហនុ សម្រេចចោទប្រកាន់មនុស្ស ៧នាក់ ពាក់ព័ន្ធនឹងការបាក់អគារកម្ពស់ ៧ជាន់បណ្ដាលឲ្យកម្មករសំណង់ខ្មែរចំនួន ២៨នាក់ស្លាប់ និង ២៦នាក់របួស។ ក្នុងនោះចៅក្រមបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នជនជាតិចិន ៤នាក់ ចំណែក ៣នាក់ទៀត ដែលមានខ្មែរផង ចិនផង ទើបត្រូវបានចោទប្រកាន់ថ្មីបន្ថែម។ សង្គមស៊ីវិល ជំរុញឲ្យតុលាការផ្តន្ទាទោសពាក់ព័ន្ធទាំងអស់ឲ្យបានធ្ងន់ធ្ងរតាមច្បាប់។
អានបន្ត -
លោក ហ៊ុន សែនថា វត្តមានវិនិយោគិនចិនជាភ័ព្វសំណាងរបស់កម្ពុជានិងប្រកាសថ្កោលទោសអ្នករិះគន់
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅយប់មិញនេះ បានប្រកាសបិទបញ្ចប់ប្រតិបត្តិការរុករក និង ជួយសង្រ្គោះជនរងគ្រោះដោយសារតែការបាក់រលំអាគារនៅក្នុងខេត្តព្រះសីហនុ។ តុល្យការចុងក្រោយ មានអ្នកស្លាប់ចំនួន២៨ នាក់ និង រងរបួសចំនួន២៦នាក់។ ពីកន្លែងបាក់រលំអាគារ លោកហ៊ុន សែន បានថ្លែងការពារការវិនិយោគរបស់ចិនដោយអះអាងថា វត្តមានរបស់វិនិយោគិនចិន ជាភ័ព្វសំណាងរបស់កម្ពុជា និង បានប្រកាសថ្កោលទោសអ្នករិះគន់ដែលបានចោទរដ្ឋាភិបាលកម្ពុជាថា ជាអាយ៉ងរបស់ចិន។
អានបន្ត