កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
លោក ហ៊ុន សែន៖ មនុស្សខ្លាំងដូច លោក គួច ចំរើន សាកសមដឹកនាំខេត្តព្រះសីហនុ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់សេចក្ដីទុកចិត្តដល់ លោក គួច ចំរើន ថាជាមនុស្សខ្លាំង ដោយផ្ទេរពីអភិបាលខេត្តកំពង់ចាម មកកាន់តំណែងជាអភិបាលខេត្តព្រះសីហនុជំនួស លោក យន្ត មីន។ ពីអភិបាលខណ្ឌដែលគ្រប់គ្រងផ្នែកមួយនៃទីក្រុងភ្នំពេញ ក្លាយជាអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ជានរណា ហើយមានប្រវត្តិការងារនិងការសិក្សាបែបណា?
អានបន្ត -
ស្ថានទូតប្រទេសធំៗ៣ប្រចាំនៅកម្ពុជា ផ្ញើសាររំលែកទុក្ខ ចំពោះឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ
ស្ថានទូតជប៉ុន ចិន និងអាមេរិក ដែលប្រចាំនៅកម្ពុជា បានផ្ញើសាររំលែកទុក្ខនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ចំពោះឧបទ្ទវហេតុបាក់រលំអគារ ៧ជាន់នៅខេត្តព្រះសីហនុ ដែលបានកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅ។
អានបន្ត -
លោក ហ៊ុន សែនចុះត្រួតពិនិត្យផ្ទាល់ទីតាំងជួយសង្គ្រោះជនរងគ្រោះ បាក់អគារនៅខេត្តព្រះសីហនុ
ក្រោយពីបានប្រកាសអំពីសោដនាដកម្ម និង ជួយផ្តល់ថវិការដល់ជនរងគ្រោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថាលោកកំពុងធ្វើដំណើរទៅត្រួតពិនិត្យមើល ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយផ្ទាល់នៅកន្លែងបាក់អគារនៅខេត្ត ព្រះសីហនុ។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃអាទិត្យ។ យ៉ាងតិចមានមនុស្សចំនួន១៩នាក់ ដែលធ្វើការនៅក្នុងសំណង់ អគារនោះ បានស្លាប់ និង ២៤នាក់ទៀតរងរបួស ក្រោយពីអគារចិនមួយកន្លែងបាន បាក់ស្រុតកាលពីថ្ងៃសៅរ៍។
អានបន្ត -
វិធានការនានាត្រូវបានដាក់ចេញជុំវិញករណីរលំអាគារនៅឯខេត្តព្រះសីហនុ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃទី២៣ ខែមិថុនា បានទៅដល់កន្លែងរលំអាគារក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករក និងសង្រ្គោះ។ ក្រៅពីវត្តមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន, វិធានការផ្សេងៗ របស់រដ្ឋាភិបាលក៏ធ្លាក់មកជាបន្តបន្ទាប់ ខណៈការកាយគំនរសំណល់អាគារបែកបាក់នៅសល់ប្រមាណ២៥ភាគរយទៀត។
អានបន្ត -
កម្មករនិយាយថា ម្ចាស់សំណង់អគារបាក់ត្រូវការកម្មករដើម្បីសង់ពីរជាន់បន្ថែមក្រោយផ្អាកមួយរយ:
ក្រោយមានគ្រោះថ្នាក់ កម្មករដែលធ្លាប់ធ្វើការនៅទីនោះ បានអះអាងថាសំណង់នេះ បានបន្តសង់ថែមពីរជាន់ទៀត។ ពួកគេថាកន្លងទៅ សមត្ថកិច្ចក៏បានចុះមកត្រួតពិនិត្យការដ្ឋានសំណង់ផងដែរ។
អានបន្ត -
រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ ដែលមានលោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធាន និងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន និងមានសមាជិក ១៣នាក់ទៀត។ នេះបើតាមសេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។
អានបន្ត -
លោក អ៊ឹម ឈុនលឹម បន្តជាប់ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញក្រោយមានស្នាដៃបកស្រាយរំលាយបក្សប្រឆាំង
ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា លោក អ៊ឹម ឈុនលឹម ឱ្យបន្តធ្វើជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញមួយអាណត្តិទៀត តាមសំណើរបស់អង្គប្រជុំនៃក្រុមប្រឹក្សាធម្មនុញ្ញ។ មន្ត្រីបក្សប្រឆាំងយល់ថា ការស្នើសុំឱ្យលោក អ៊ឹម ឈុនលឹម បន្តជាប់ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញមួយអាណត្តិទៀត ដោយសារលោកមានស្នាដៃជ្រោមជ្រែងដល់ដំណើរការបកស្រាយ និងអនុម័តច្បាប់នានា ក្នុងការរំលាយបក្សប្រឆាំង និងម្យ៉ាងដោយសារ លោក ជាក្បាលម៉ាស៊ីនរបស់ថ្នាក់ដឹកនាំគណបក្សកាន់អំណាច។
អានបន្ត -
សម្តេច ហ៊ុន សែន គ្រោងយកលោក គួច ចំរើន ធ្វើជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមឱ្យលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លាលែងចេញពីតំណងតាមការស្នើសុំរបស់លោក ហើយគ្រោងដាក់លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុជំនួសវិញ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ។
អានបន្ត -
អ្នកជំនាញកសិកម្មបារម្ភអំពីការលក់ដីស្រែប្រែទៅជាតំបន់ពុះដីឡូត៍សម្រាប់សង់ផ្ទះល្វែងលក់
អ្នកជំនាញកសិកម្ម និងសេដ្ឋកិច្ច បារម្ភអំពីការលក់ដីស្រែ ហើយប្រែក្លាយទៅជាតំបន់ពុះដីឡូត៍សម្រាប់សង់ផ្ទះល្វែងលក់ ដែលបញ្ហានេះអាចកើតមានហានិភ័យខ្ពស់ដល់ការផ្គត់ស្បៀង និងវិបត្តិខ្វះដី ដែលមានសក្តានុពលសម្រាប់បង្កបង្កើនផលរបស់ប្រជាពលរដ្ឋទៅថ្ងៃខាងមុខ។ ពួកគាត់អំពាវនាវឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា គួរមានវិធានការទប់ស្កាត់ និងពន្យល់កសិករ អំពីហានិភ័យមួយចំនួនជុំវិញរឿងនេះ។ តែទោះយ៉ាងណាក្តី អ្នកជំនាញខាងអចលនទ្រព្យ ថាបញ្ហានេះ គឺជានិន្នាការសង្គម មានការវិវឌ្ឍន ដែលពិបាកនឹងទប់ស្កាត់។
អានបន្ត -
ស្ថានទូតនៅទីក្រុងភ្នំពេញចំនួន៥ ចេញសាររំលែកទុក្ខដល់ជនរងគ្រោះ នៃការបាក់រលំអគារនៅខែត្រព្រះសីហនុ
ស្ថានទូតប្រចាំនៅទីក្រុងភ្នំពេញចំនួន៥ ចេញសាររំលែកទុក្ខដល់ជនរងគ្រោះ ដោយសារការបាក់រលំអគារនៅខែត្រព្រះសីហនុ។ ស្ថានទូតទាំង៥ នោះ បានសរសេររំលែកទុក្ខនៅលើហ្វេសប៊ុករបស់ស្ថានទូតរបស់ខ្លួន ដោយស្ថានទូតខ្លះចេញសាររំលែកទុក្ខនេះ កាលពីថ្ងៃទី២៣ មិថុនា និងស្ថានទូតខ្លះចេញនៅថ្ងៃទី២៤ មិថុនានេះ ដែលមានដូចជា ស្ថានទូតសហរដ្ឋអាមេរិក ជប៉ុន បារាំង អូស្ត្រាលី និងចិន។
អានបន្ត -
ទំនាក់ទំនងរវាងសម្តេច ហ៊ុន សែន និងលោក លី ស៊ានឡុង ជួបសុបិន្តអាក្រក់មួយភ្លែត
ជម្លោះទស្សនៈលើបញ្ហាប្រវត្តិសាស្រ្តនាពេលថ្មីៗនេះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី យល់ឃើញថា គឺជាការយល់សប្តិអាក្រក់មួយភ្លែត ក្នុងទំនាក់ទំនងប្រទេសទាំងពីរ ដែលពីដើមមកគឺមានទំនាក់ទំនងគ្នាល្អ ហើយទំនាក់ទំនងនេះ ក្រោយតែរយៈពេល១ថ្ងៃទេ ក្រោយសិង្ហបុរីទទួលបានឯករាជ្យ ពោលគឺកម្ពុជាបានទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី ដូច្នេះប្រទេសទាំង២គួរតែបន្តទំនាក់ទំនងល្អនឹងគ្នាបន្តទៀត។ នេះបើតាមការបញ្ជាក់របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្រោយជំនួបរវាងនាយករដ្ឋមន្រ្តីទាំង២ នៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។
អានបន្ត -
របបក្រុងភ្នំពេញសន្យារកមូលហេតុពិតនៃការបាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ
របបក្រុងភ្នំពេញសន្យា ថានឹងរកឱ្យឃើញនូវមូលហេតុពិតប្រាកដ នៃការបាក់រលំអាគារកម្ពស់៧ជាន់នៅក្នុងខេត្តព្រះសីហនុ ដែលបានបណ្ដាលឱ្យមនុស្សស្លាប់កើនឡើងដល់ ២២នាក់ គិតត្រឹម ម៉ោង ១១យប់ ថ្ងៃ ទី២៣ មិថុនា និង២៤ នាក់ផ្សេងទៀតរងរបួស។ មេដឹកនាំ របបក្រុងភ្នំពេញ លោក ហ៊ុន សែន បានធ្វើទៅដល់កន្លែងកើតហេតុទាំងយប់ ថ្ងៃទី២៣ មិថុនា ក្នុងឯកសណ្ឋានជាយោធា ដើម្បីដឹកនាំកម្លាំងរុករក និងជួយសង្គ្រោះជនរងគ្រោះនៅក្នុងខេត្តព្រះសីហនុ។
អានបន្ត -
គ្រួសារជនរងគ្រោះក្នុងហេតុការណ៍អគារបាក់រលំ ស្ដាយសាច់ញាតិដែលស្លាប់ និងបារម្ភពីជីវភាពដុនដាប
មកដល់ល្ងាចថ្ងៃចន្ទ ទី២៤ មិថុនា ចំនួនមនុស្សស្លាប់ដោយសារការរលំអគារសំណង់នៅក្នុងក្រុងព្រះសីហនុ បានកើនដល់ ២៨នាក់ហើយ ចំណែកអ្នករបួសកើនដល់ ២៦នាក់។ សមត្ថកិច្ច និងក្រុមអ្នកជួយសង្គ្រោះនៅតែបន្តកាយគំនរសំណង់បាក់បែកចូលដល់ថ្ងៃទី៣ ហើយ ដែលសង្ស័យថា អាចមានជនរងគ្រោះកប់នៅក្រោមគំនរសំណង់ថែមទៀត។ ក្រុមគ្រួសារជនរងគ្រោះខ្លះបានយកសាកសពទៅធ្វើបុណ្យ និងខ្លះទៀត មិនទាន់រកឃើញសាកសពនៅឡើយ។ពួកគេសុទ្ធតែ បង្ហាញអារម្មណ៍សោកសង្រេង និងទាមទាររកយុត្តិធម៌។
អានបន្ត -
លោក លី ស៊ានឡុង បង្ហោះរូបថតជាមួយសម្តេច ហ៊ុន សែន ក្នុងជំនួបពិភាក្សាលើបញ្ហាប្រវត្តិសាស្រ្តនៅកម្ពុជា
លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានបង្ហោះរូបថតជាមួយសម្តេច ហ៊ុន សែន ១សន្លឹកនៅលើទំព័រហ្វេសប៊ុករបស់លោក ក្នុងជំនួបពិភាក្សាគ្នាមួយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្រុងបាងកក ប្រទេសថៃ។
អានបន្ត -
អយ្យការសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ឧកញ៉ាម្នាក់ និងអាជ្ញាធរសង្កាត់កោះរ៉ុង ៥នាក់ រឿងក្លែងបន្លំឯកសារដីធ្លី
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ឧកញ៉ាម្នាក់ ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ឈ្មោះ សុខ ប៊ុន និងអាជ្ញាធរ នៅសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ចំនួន៥នាក់ ពីបទ ក្លែងបន្លំឯកសារដីធ្លី រំលោភយកដីពលរដ្ឋច្រើនហិកតារ នៅសង្កាត់កោះរ៉ុង។ សង្គមស៊ីវិលឃ្លាំមើលសិទ្ធិដីធ្លី និងធនធានធម្មជាតិ សង្ឃឹមថា តុលាការនឹងបន្ត ចោទប្រកាន់អ្នកមានលុយ និងអំណាចផ្សេងទៀត ដែលកំពុងរំលោភយកដីពលរដ្ឋ។
អានបន្ត -
សារព័ត៌មានអន្តរជាតិធំៗបានចាប់អារម្មណ៍ខ្លាំងរឿងបាក់អាគារសម្លាប់មនុស្សនៅខេត្តព្រះសីហនុ
តាំងពីថ្ងៃសៅរ៍ ទី២២ មិថុនាដែលជាថ្ងៃកើតហេតុការណ៍បាក់រលំអាគារកម្ពស់៧ជាន់នៅក្នុងខេត្តព្រះសីហនុ រហូតមកដល់ពេលនេះ សារព័ត៌មានអន្តរជាតិធំៗនៅលើពិភពលោកបាន និងកំពុងបន្តតាមដាន និងចុះផ្សាយជាបន្តបន្ទាប់។ តើសារព័ត៌មានអន្តរជាតិណាខ្លះដែលចាប់អារម្មណ៍ខ្លាំងពីរឿងនេះ ហើយថាតើពួកគេធ្វើអត្ថាធិប្បាយយ៉ាងម៉េចខ្លះ?
អានបន្ត -
សកម្មជននិងមន្ត្រីបក្សប្រឆាំងនៅកំពង់ធំថា ប៉ូលិសបន្តឃ្លាំមើលខ្លួនជួបជុំហូបនំបញ្ចុក
សកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ អះអាងថា ប៉ូលិសនៅតែបន្តឃ្លាំមើល ពួកគេជួបជុំគ្នាហូបនំបញ្ចុក នៅឃុំក្រវ៉ា ស្រុកបារាយណ៍។ មេឃុំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ឃុំក្រវ៉ា ចាត់ទុកថា ការបន្តឃ្លាំមើល និងថតរូប ពួកគេ ជួបជុំគ្នាហូបនំបញ្ចុកនេះ ជាការបំភិតបំភ័យ និងធ្វើឱ្យភ្ញៀវជាច្រើននាក់ ភ័យខ្លាច មិនហ៊ានចូលរួមកម្មវិធីនោះឡើយ។
អានបន្ត -
របបក្រុងភ្នំពេញសន្យារកមូលហេតុពិតនៃការបាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ
របបក្រុងភ្នំពេញសន្យា ថានឹងរកឱ្យឃើញនូវមូលហេតុពិតប្រាកដ នៃការបាក់រលំអាគារកម្ពស់៧ជាន់នៅក្នុងខេត្តព្រះសីហនុ ដែលបានបណ្ដាលឱ្យមនុស្សស្លាប់កើនឡើងដល់ ២២នាក់ គិតត្រឹម ម៉ោង ១១យប់ ថ្ងៃ ទី២៣ មិថុនា និង២៤ នាក់ផ្សេងទៀតរងរបួស។ មេដឹកនាំ របបក្រុងភ្នំពេញ លោក ហ៊ុន សែន បានធ្វើទៅដល់កន្លែងកើតហេតុទាំងយប់ ថ្ងៃទី២៣ មិថុនា ក្នុងឯកសណ្ឋានជាយោធា ដើម្បីដឹកនាំកម្លាំងរុករក និងជួយសង្គ្រោះជនរងគ្រោះនៅក្នុងខេត្តព្រះសីហនុ។
អានបន្ត -
មេដឹកនាំក្រុមជំទាស់រិះគន់រដ្ឋាភិបាលលោកហ៊ុន សែនរឿងបាក់រលំអគារនៅខេត្តព្រះសីហនុ
មេដឹកនាំក្រុមជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគឺលោក សម រង្ស៊ី បានចូលរួមសម្តែង មរណទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះទាំងស្លាប់និងរបួសយ៉ាងតិច៤៣នាក់ ដោយការបាក់រលំ អគារ៧ ជាន់ក្នុងខេត្តព្រះសីហនុផងដែរ ដោយថែមទាំងបានវាយប្រហាររដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនយ៉ាងធ្ងន់ធ្ងរទៀតផង។
អានបន្ត -
នាយករដ្ឋមន្ត្រីកម្ពុជាស្នើឲ្យមេដឹកនាំអាស៊ានជំរុញពាណិជ្ជកម្មបន្ថែមនៅក្នុងតំបន់
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើដល់អង្គប្រជុំអាស៊ានជាពិសេសប្រមុខរដ្ឋាភិបាលអាស៊ានឲ្យជំរុញការធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន។ សំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នៅឯក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី២២ ខែមិថុនា។
អានបន្ត