កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
ក្រសួងព័ត៌មានថា សេចក្ដីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មានកំពុងស្ថិតក្នុងការពិភាក្សានៅអន្តរក្រសួង
ក្រសួងព័ត៌មានអះអាងថា ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានកំពុងស្ថិតក្នុងដំណាក់កាលនៃការពិភាក្សានៅថ្នាក់អន្តរក្រសួង បន្ទាប់ពីបានបញ្ចប់សេចក្ដីព្រាងបឋមកាលដើមឆ្នាំ២០១៨ កន្លងទៅ។ អ្នកជំនាញផ្នែកសារព័ត៌មានស្នើឱ្យរបបលោក ហ៊ុន សែន ពន្លឿនដំណើរការនេះ និងរក្សាទុកមតិយោបល់របស់ភាគីពាក់ព័ន្ធដែលបានលើកឡើងនៅក្នុងសេចក្ដីព្រាងបឋម។
អានបន្ត -
អ្នកវិភាគ៖ ការប្រកាសចូលស្រុករបស់លោកសម រង្ស៊ី គ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រ
ក្តីសង្ស័យពីភាពមិនច្បាស់លាស់នៃមាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី ទំនងជាអាចបិទបញ្ចប់បាននៅពេលនេះហើយ។ កាលពីល្ងាចមិញនេះ លោកស្រី មួរ សុខហូរ បានចេញមុខប្រកាសជាផ្លូវការតាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកថា លោកសម រង្ស៊ី និង ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិផ្សេងទៀតនឹងវិលចូលប្រទេសកម្ពុជាវិញនៅក្នុងខែសីហា ឬមិនឱ្យយូរដល់ខែកញ្ញាឡើយ។ ប៉ុន្តែការប្រកាសនេះ ត្រូវបានអ្នកវិភាគ និង អ្នកជំនាញសិទ្ធិមនុស្សចាត់ទុកថា ជាសង្គ្រាមចិត្តសាស្ត្រ ចង់បានការតបតពីគណបក្សកាន់អំណាចតែប៉ុណ្ណោះ។
អានបន្ត -
អ្នកវិភាគថា លោក ហ៊ុន សែន មានមហិច្ឆតាចង់ឱ្យត្រកូលហ៊ុនពីកូនដល់ចៅក្ដោបក្ដាប់អំណាចនៅកម្ពុជារហូត
អ្នកវិភាគនយោបាយរិះគន់ មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ថា មិនត្រឹមតែមានមហិច្ឆតាចង់ឱ្យកូនៗត្រកូលហ៊ុនរបស់លោកបន្តគ្រប់គ្រងអំណាចតវេនពីលោកប៉ុណ្ណោះទេ តែលោកក៏ចង់ឱ្យអំណាចនេះផ្ទេរតដល់ចៅៗរបស់លោកផង ដោយសារតែកាលពីថ្ងៃសុក្រ ១៤ មិថុនាកន្លងទៅលោក ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក បង្អួតរូបថតចៅស្រីរបស់លោកម្នាក់។
អានបន្ត -
សកម្មជនបក្សប្រឆាំងម្នាក់ទៀតនៅព្រះវិហារត្រូវបានចាប់ខ្លួនក្រោមចោទថា ទន្ទ្រានដីព្រៃ
សមត្ថកិច្ចខេត្តព្រះវិហារចាប់សកម្មជនគណបក្សប្រឆាំងនៅស្រុកវាលវែង ម្នាក់គឺ លោក ប្រាក់ រិន នៅព្រឹកថ្ងៃទី១៦ មិថុនា ដោយចោទប្រកាន់ទន្ទ្រានដីព្រៃនៅខេត្តពោធិ៍សាត់ដោយខុសច្បាប់។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិល លើកឡើងថា ការចាប់ខ្លួននេះគឺជារឿងនយោបាយ។
អានបន្ត -
លោក ហ៊ុន សែន ចង់ឃើញក្រុមប្រទេសCICA ធ្វើការកាន់តែជិតស្និទ្ធលើគម្រោងរបស់ចិន
លោក ហ៊ុន សែន ប្រាប់ទៅអង្គសន្និសីទកំពូលលើកទី៥ ស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ឬហៅថាស៊ីកា CICA ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៥ មិថុនា នៅទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថានថា លោកចង់ឃើញ ក្រុមប្រទេស ឬរដ្ឋាភិបាលទាំង ២៨ប្រទេសក្នុងតំបន់អាស៊ីដែលជាសមាជិកនៃវេទិកា CICA នេះ ធ្វើការឱ្យជិតស្និទ្ធជាមួយនឹង «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ» របស់មហាយក្សចិន។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សថា បាតុកម្មនៅហុងកុងជាគំរូនៃការអនុវត្តសិទ្ធិសេរីភាពក្នុងសង្គមប្រជាធិបតេយ្យ
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ អះអាងថា បាតុកម្មតវ៉ានៅហុងកុង គឺជាគំរូនៃការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ។ ពួកគេចង់ឃើញកម្ពុជាក្លាយជាសង្គមមួយដែលរដ្ឋាភិបាលឱ្យតម្លៃដល់មតិយោបល់របស់ប្រជាពលរដ្ឋ ដូចជារដ្ឋាភិបាលហុងកុងដែរ។ ទោះជាយ៉ាងណា របបលោក ហ៊ុន សែន ថា បាតុកម្ម ឬការតវ៉ាណាមួយ អាចកើតមានទៅបាន លុះត្រាតែមានការអនុវត្តត្រឹមត្រូវតាមផ្លូវច្បាប់។
អានបន្ត -
លោក ស ខេង បន្ទរតាមលោក ហ៊ុន សែន ថា កម្ពុជានៅតែចង់មានទំនាក់ទំនងល្អជាមួយអាមេរិក
នាយករដ្ឋមន្ត្រីស្ដីទីបន្ទរសំដីលោក ហ៊ុន សែន ថា កម្ពុជានៅតែចង់រក្សាទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃទៀត ដោយមិនបានចាត់ទុកប្រទេសណាមួយជាសត្រូវនឹងខ្លួនឡើយ។ ចំណែក អ្នកវិភាគយល់ថា ប្រសិនបើកម្ពុជាពិតជាមានឆន្ទៈក្នុងការរក្សាទំនាក់ទំនងល្អជាមួយប្រទេសលោកសេរីតទៅទៀត កម្ពុជាគប្បីគិតគូរពីបញ្ហាសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
អានបន្ត -
សង្គមស៊ីវិលព្រួយបារម្ភខ្លាចច្បាប់ប្រេងកាតមានចន្លោះប្រហោងដែលបង្កជាផលប៉ះពាល់
នៅថ្ងៃទី១៧ ខែមិថុនា រដ្ឋសភាកម្ពុជានឹងអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។ អង្គការសង្គមស៊ីវិល បានបង្ហាញការព្រួយបារម្ភខ្លាចច្បាប់ខាងលើនេះមានចន្លោះប្រហោងបង្កឲ្យមានផលប៉ះពាល់ផ្សេងៗ។ ការសម្រេចដាក់ឲ្យសភាអនុម័តច្បាប់ នេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Kris Energy បានចុះកិច្ចព្រមព្រៀងមួយ កាលពីឆ្នាំ ២០១៧។
អានបន្ត -
សកម្មជនបក្សប្រឆាំងខេត្តកំពង់ធំបន្តនាំគ្នាហូបនំបញ្ចុកទោះបក្សកាន់អំណាចផ្អាកសកម្មភាពនេះ
ក្រុមសកម្មជន និងមន្ត្រីមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ បន្តជួបជុំគ្នាហូបនំបញ្ចុក ខណៈមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញ និងគណបក្សកាន់អំណាច មិនបានធ្វើនំបញ្ចុក ហើយកោះហៅពលរដ្ឋមកហូបទៀតទេ។
អានបន្ត -
សំណុំរឿងមន្ត្រីអង្គការពន្លកខ្មែរ និងពលរដ្ឋឃុំប្រមេររឿងបង្ខាំងគ្រឿងចក្រក្រុមហ៊ុនចិនត្រូវបិទបញ្ចប់នីតិវិធីស៊ើបសួរ
ចៅក្រមស៊ើបសួរតុលាការខេត្តព្រះវិហារ បានបិទបញ្ចប់នីតិវិធីស៊ើបសួរសំណុំរឿងបុគ្គលិកអង្គការពន្លកខ្មែរ និងពលរដ្ឋជនជាតិដើមភាគតិចកួយឃុំប្រមេរហើយ កាលពីពេលថ្មីៗនេះ។ ក៏ប៉ុន្តែចៅក្រមមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ពាក់ព័ន្ធនឹងការបង្ខាំងគ្រឿងចក្រក្រុមហ៊ុនចិននេះ។ មន្ត្រីសង្គមស៊ីវិលដែលរងការចោទប្រកាន់ក្នុងសំណុំរឿងនេះ ស្នើឱ្យតុលាការលើកលែងបទចោទប្រកាន់លើរូបលោក និងប្រជាពលរដ្ឋដទៃទៀត។
អានបន្ត -
សកម្មជនបក្សប្រឆាំងនៅខេត្តព្រះសីហនុម្នាក់គេចខ្លួនក្រោយដឹងថាមានបញ្ជាឱ្យចាប់ខ្លួន
សកម្មជនគណបក្សសង្គ្រោះជាតិខេត្តព្រះសីហនុម្នាក់ បន្តគេចខ្លួនមិនទាន់ហ៊ានត្រលប់ចូលផ្ទះវិញទេ ព្រោះខ្លាចរងការចាប់ខ្លួន ដោយសារទទួលបានព័ត៌មានពីមិត្តភ័ក្ដិម្នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ប្រាប់ថា សមត្ថកិច្ចបានបញ្ចាំងរូបថតលោក និងបង្គាប់ឱ្យចាប់ខ្លួន។ សមត្ថកិច្ចខេត្តព្រះសីហនុថា មិនបានទទួលដីកាបង្គាប់ឱ្យចាប់ខ្លួនសកម្មជនបក្សប្រឆាំងរូបនោះទេ និងចាត់ទុកថា លោកប្រឌិតរឿងដោយខ្លួនឯង។
អានបន្ត -
តែងតាំង និងផ្ទេរមុខតំណែង ប្រធាន អនុប្រធាន ចៅក្រម សាលាឧទ្ធរណ៍ និងសាលាដំបូង ៣៨រូប
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង ប្រធាន អនុប្រធាន ចៅក្រម សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត ចំនួន៣៨រូប។ នេះបើយោងតាមព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨១១ ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩។
អានបន្ត -
មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺរឹបអូសឈើមូលរាប់សិបម៉ែត្រគួបដែលដឹកចេញពីដែនជម្រកសត្វព្រៃភ្នំក្រវាញកណ្ដាល
មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងសមត្ថកិច្ចខេត្តកំពង់ស្ពឺ រឹបអូសឈើមូលជាង ៣រយ (៣៣៩) កំណាត់ ដែលមានមុខកាត់ ៥តឹកឡើងទៅ មករក្សាទុកនៅទីស្នាក់ការបរិស្ថានក្នុងស្រុកឱរ៉ាល់។ សកម្មជនបរិស្ថានអះអាងថា ឈើទាំងនោះ ត្រូវបានក្រុមជនល្មើសប្រមូលចេញពីតំបន់ឧទ្យានជាតិភ្នំក្រវាញកណ្ដាល ដែលដុះតាមជម្រាលភ្នំ និងតំបន់ជ្រោះ ដែលជាឈើកម្រសល់ចុងក្រោយនៅកម្ពុជា។
អានបន្ត -
មន្ត្រីសង្គមស៊ីវិលប្រតិកម្មនឹងសមត្ថកិច្ចខេត្តឧត្ដរមានជ័យថា អនុវត្តច្បាប់ស្តង់ដារ ២ករណីចាប់ខ្លួនពលរដ្ឋម្នាក់ដោយចោទពីបទទន្ទ្រានដីព្រៃ
មន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកការពារសិទ្ធិមនុស្សនៅខេត្តឧត្ដរមានជ័យ ប្រតិកម្មនឹងសមត្ថកិច្ចខេត្តនេះថា បានអនុវត្តច្បាប់ស្តង់ដារពីរលើទៅពលរដ្ឋក្រីក្រ និងអ្នកមានលុយមានអំណាច ដោយសារតែពលរដ្ឋមានទំនាស់ដីធ្លីម្នាក់នៅក្រុងសំរោងត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ មិថុនា ដោយចោទប្រកាន់ទន្ទ្រានដីព្រៃខុសច្បាប់។
អានបន្ត -
កម្ពុជា-ហុងគ្រី ឯកភាពបើកស្ថានទូតក្នុងប្រទេសទាំង២ឡើងវិញ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Viktor Orban នាយករដ្ឋមន្រ្តីហុងគ្រី បានឯកភាពគ្នាដែរថា នៅក្នុងខួប ៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២១ កម្ពុជានឹងបើកស្ថានទូតរបស់ខ្លួននៅទីក្រុងប៊ុយដាប៉េស ឯហុងគ្រីក៏នឹងបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញដូចគ្នាដែរ។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅប្រទេសហុងគ្រី។
អានបន្ត -
រដ្ឋាភិបាលព្យាករថា កំណើនសេដ្ឋកិច្ចនឹងធ្លាក់មកនៅត្រឹម ៦,៥% នៅឆ្នាំក្រោយដោយសារបញ្ហា EBA
រដ្ឋាភិបាលកម្ពុជាបានព្យាករទុកថា នៅក្នុងឆ្នាំ២០១៩នេះ សេដ្ឋកិច្ចកម្ពុជាអាចសម្រេចកំណើនបានក្នុងរង្វង់៧,១%។ ប៉ុន្តែ នៅក្នុងឆ្នាំ ២០២០ កំណើននេះអាចនឹងធ្លាក់ចុះមកនៅត្រឹម ៦,៥% វិញ ដោយសារតែ ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។ ដំណើរការដក EBA ដែលរដ្ឋាភិបាលកម្ពុជាយល់ឃើញថា អាចនឹងដាក់សម្ពាធដល់ការនាំចេញរបស់កម្ពុជា។ ប្រឈមមុខនឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជាក៏បានត្រៀមលក្ខណៈដើម្បីទប់ទល់ដែរ តាមរយៈការបង្កើតឱ្យមានកញ្ចប់ថវិកាបម្រុងសម្រាប់ដោះស្រាយបន្ទាន់។
អានបន្ត -
កម្ពុជាគ្រោងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាតនៅសប្តាហ៍ក្រោយ
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៧ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy បានចុះកិច្ចព្រមព្រៀងជាមួយគ្នាសម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតនៅក្នុងប្លុក A នៃដែនសមុទ្រកម្ពុជា។
អានបន្ត -
តុលាការនឹងប្រកាសសាលក្រមសំណុំរឿងលោក រ៉ាត់ រត្នមុនី នៅចុងខែមិថុនានេះ
តុលាការក្រុងភ្នំពេញគ្រោងប្រកាសសាលក្រមសំណុំរឿងសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី នៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ បន្ទាប់ពីបានបិទបញ្ចប់សវនាការជំនុំជម្រះកាលពីម្សិលមិញ។ មន្ត្រីសិទ្ធិមនុស្សថ្លែងថា សកម្មជនរូបនេះ នឹងអាចរួចខ្លួនពីបទចោទប្រកាន់ ប្រសិនបើតុលាការកាត់ក្តីរឿងនេះដោយយុត្តិធម៌។
អានបន្ត -
ក្រោយបេសកកម្មនៅកម្ពុជា EU ប្តេជ្ញាធ្វើការជាមួយភាគីកម្ពុជា ដើម្បីដោះស្រាយរឿងEBA
សហភាពអឺរ៉ុបប្តេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជា ដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ហើយកម្ពុជាត្រូវតែចូលរួមធ្វើយ៉ាងណាបង្ហាញនូវការវិវឌ្ឍន៍ទៅរកចំណុចល្អ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA។ នេះជាការអះអាងរបស់ប្រតិភូពិសេសអឺរ៉ុប ក្រោយបេសកកម្មស្វែងរកការពិតនៅកម្ពុជាកាលពីដើមខែមិថុនា។
អានបន្ត -
តេច ហ៊ុន សែន ចេញទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីព្រឹកនេះ
នាព្រឹកនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី ចាប់ពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា ឆ្នាំ២០១៩។
អានបន្ត