កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
កំហឹងផ្ទុះឡើងក្នុងសវនាការជម្រះក្តីអ្នកបកប្រែឲ្យបណ្តាញព័ត៌មានរដ្ឋរុស្ស៊ី RT
លោករ៉ាត់ រត្នមុនី វ័យ៤៧ឆ្នាំ បានប្រាប់តុលាការថា លោកគ្មានតួនាទី និងភារកិច្ចក្នុងការចាត់ចែង ឬបង្គាប់បញ្ជាឲ្យតួអង្គសម្តែង និយាយនូវអ្វីដែលតួសម្តែងក្នុងរឿង «ម្តាយខ្ញុំលក់ខ្ញុំ» នោះបាននិយាយនោះទេ។
អានបន្ត -
ក្រុមយុវជននិងសហគមន៍នៅព្រះវិហាររកឃើញមន្ត្រីយោធា ជួលពលរដ្ឋកាប់ឈើព្រៃព្រះរកា
ក្រុមយុវជន និងសហគមន៍ការពារព្រៃព្រះរកា ខេត្តព្រះវិហារ អះអាងថា បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរកា នៅតែកើតមានច្រើនទាំងយប់ និងថ្ងៃ។ ការលើកឡើងនេះ បន្ទាប់ពីពួកគេបានចុះល្បាតរួមគ្នា រយៈពេល២ថ្ងៃ ប្រទះឃើញដើមឈើធំៗ ២៤ទីតាំងផ្សេងគ្នា ទទួលរងការកាប់ដួលច្រៀកយកឈើ ដែលប្រព្រឹត្តឡើងដោយមន្ត្រីយោធា ជួលពលរដ្ឋមូលដ្ឋានកាប់ឈើលក់ឱ្យខ្លួន។
អានបន្ត -
អង្គការយូណេស្កូរងការរិះគន់ ខណៈការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជាមិនត្រូវលើកឡើងក្នុងកិច្ចប្រជុំសារព័ត៌មានអាស៊ី
កម្ពុជាបានចាប់ផ្តើម«សន្និសីទកំពូលសារព័ត៌មានអាស៊ី២០១៩» នៅថ្ងៃពុធនេះ ក្នុងខេត្តសៀមរាប។ ភាគីក្នុងកិច្ចប្រជុំនេះមិនបានលើកឡើងអំពីការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយអង្គការយូណេស្កូ (UNESCO) ដែលចូលរួមបង្កើតកិច្ចប្រជុំនេះក៏ត្រូវបានរិះគន់ផងដែរ ។
អានបន្ត -
អតីតឯកអគ្គរដ្ឋទូតអាមេរិកមុនការដួលរលំក្រុងភ្នំពេញទទួលមរណភាព
លោក John Gunther Dean អតីតឯកអគ្គរដ្ឋទូតអាមេរិកចុងក្រោយប្រចាំនៅកម្ពុជាមុនពេលរបបខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៥ ត្រូវបានគេរាយការណ៍ថា បានទទួលមរណភាពកាលពីសប្តាហ៍មុននេះក្នុងជន្មាយុ៩៣ឆ្នាំ។
អានបន្ត -
ជនជាតិដើមនៅព្រះវិហារចោទក្រុមហ៊ុនរ៉ែមាសមួយថា បានឈូសឆាយដំណាំពួកគាត់
ជនជាតិដើមភាគតិចកួយ ២គ្រួសារ ក្នុងចំណោមពលរដ្ឋ ៥៦ គ្រួសារ រស់នៅខេត្តព្រះវិហារ អំពាវនាវឱ្យអាជ្ញាធរជាតិ ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនឯកជន ដែលមានមន្ត្រីយោធាជាន់ខ្ពស់នៅពីក្រោយខ្នង។ ការអំពាវនាវនេះ ក្រោយពីក្រុមហ៊ុនឯកជនមួយឈ្មោះ ឌែល ខម កម្ពុជា (Delcom Cambodia) បានយកគ្រឿងចក្រកាយក្រវាត់ព្រំដី ប៉ះចំដំណាំពួកគាត់ជាថ្មីទៀត ដោយយកទាហានគំរាមកំហែងអ្នកភូមិ។
អានបន្ត -
សង្គមស៊ីវិល៖ របបភ្នំពេញត្រូវប្រញាប់ធ្វើតាមអឺរ៉ុបក្នុងពេល២ខែទៀតមុនឱសានវាទEBAមកដល់
សង្គមស៊ីវិលផ្នែកសិទ្ធិការងារ និងសិទ្ធិនយោបាយនៅតែមើលឃើញថា របបដឹកនាំរបស់លោក ហ៊ុន សែន ពុំបានធ្វើអ្វីជាដុំកំភួន ដើម្បីស្ដារស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៅតាមលក្ខខណ្ឌ របស់សហភាពអឺរ៉ុបនៅឡើយទេ នៅពេលដែលឱសានវាទនៃការសម្រេចជាចុងក្រោយថា ត្រូវដកហូត ឬបន្តEBA កាន់តែខិតជិតមកដល់។ ផ្ទុយពីនេះមន្ត្រីបក្សកាន់អំណាចថារដ្ឋាភិបាលបានធ្វើការងារជាច្រើនសន្ធឹកសន្ធាប់ណាស់ ដើម្បីឆ្លើយតបនឹងតម្រូវការជាលក្ខខណ្ឌរបស់គណៈកម្មការអឺរ៉ុប រឿងប្រព័ន្ធអនុគ្រោះពន្ធនេះ។
អានបន្ត -
លោក ផែង វណ្ណៈ សុំការលើកលែងទោសពីសម្តេច ហ៊ុន សែន
លោក ផែង វណ្ណៈ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារម១ បានផ្ញើលិខិតទៅសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីសុំការអភ័យទោសពីសម្តេច ដើម្បីជួយឱ្យលោកឆាប់បានចេញពីពន្ធនាគារ ទៅជួបជុំក្រុមគ្រួសារ និងបន្តព្យាបាលជំងឺប្រចាំកាយ។
អានបន្ត -
លោក ស ខេង បញ្ជាឱ្យមន្ត្រីចាត់វិធានការណ៍យ៉ាងតឹងរ៉ឹងលើការលាងលុយទុច្ចរិតនៅកម្ពុជា
អង្គការពិភពលោកឃ្លាំមើលការលាងលុយទុច្ចរិត (FATF) នៅដើមឆ្នាំ២០១៩នេះបានដាក់កម្ពុជាក្នុងបញ្ជីឃ្លាំមើលរបស់ខ្លួន ដោយសារប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមាន «អំពើពុករលួយខ្ពស់» និងថាគ្មានករណីលាងលុយកខ្វក់ណាមួយធ្លាប់ត្រូវបានកាត់ទោសនៅកម្ពុជានោះទេ។
អានបន្ត -
មតិពលរដ្ឋ ជុំវិញគម្រោងលុបបឹងតាមោក ២០ហិកតារទៀត ធ្វើជាផ្សារបន្លែផ្លែឈើ និងចំណតរថយន្តឈ្នួល
ពលរដ្ឋ និងអ្នកលក់ដូរនៅផ្សារ មិនចង់ឲ្យរបបក្រុងភ្នំពេញ លុបបឹងតោមោក ឬបឹងទំនប់កប់ស្រូវ នៅរាជធានីភ្នំពេញឡើយ បើទោះរបបក្រុងភ្នំពេញ អះអាងថា លុបផ្នែកខ្លះ ឬក្រោមហេតុផលអ្វីក៏ដោយ។ ប្រតិកម្ម របស់ពលរដ្ឋ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់លិខិតឲ្យរដ្ឋសភា កោះហៅតំណាងរបបក្រុងភ្នំពេញ មកបំភ្លឺប្រាប់សាធារណជនឲ្យច្បាស់ ពីគម្រោងលុបបឹងតាមោក ២០ហិកតារ ដើម្បីអភិវឌ្ឍជាផ្សារបន្លែ ផ្លែឈើ និងចំណតរថយន្ត។
អានបន្ត -
សកម្មជនសិទ្ធិមនុស្សស្វាគមន៍ចំពោះបម្រាមរបស់រដ្ឋាភិបាលលើការប្រើកម្លាំងកុមារក្នុងសិប្បកម្មផលិតឥដ្ឋ
ក្រសួងការងារបានចេញសេចក្តីណែនាំមួយ ដោយហាមម្ចាស់សិប្បកម្មផលិតឥដ្ឋ ដាច់ខាតមិនឲ្យប្រព្រឹត្តរាល់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មលើកុមារ និងការបង្ខំឲ្យកុមារធ្វើការដើម្បីដោះបំណុល។
អានបន្ត -
សំណុំរឿងក្លិបលុច្សសារី៖ តំណាងអយ្យការចោទប្រកាន់មនុស្ស១៧នាក់ ពីបទជួញដូរគ្រឿងញៀន
នៅទីបំផុតតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់មនុស្ស១៧នាក់ ពីបទជួញដូរគ្រឿងញៀន ដោយខុសច្បាប់នៅក្លិបកំសាន្តលុច្សសារី។ ការចោទប្រកាន់នេះធ្វើឡើងមួយថ្ងៃបន្ទាប់មនុស្ស១៧នាក់នេះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១២មិថុនានេះ។
អានបន្ត -
តុលាការថៃបន្តស្ដាប់តំណាងពលរដ្ឋខ្មែររងគ្រោះដោយសារការដុតផ្ទះជាង២០០ខ្នង
នៅឯតុលាការថៃ នាទីក្រុងបាងកក ថ្ងៃទី១៣ មិថុនា សកម្មជនសិទ្ធិមនុស្សថៃ ដែលតំណាងឱ្យពលរដ្ឋខ្មែររងគ្រោះបញ្ហាដីធ្លីនៅខេត្តឧត្តរមានជ័យ លើកឡើងថា ក្រុមហ៊ុនមិត្រផុន (Mitr Phol Limited) ដែលជាក្រុមហ៊ុនស្ករអំពៅថៃដ៏ធំមួយនៅប្រទេសថៃ មានជាប់ពាក់ព័ន្ធទទួលខុសត្រូវជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា។
អានបន្ត -
ក្រុមការងារ១០០រាត្រីត្រៀមផ្សាយរបាយការណ៍ស្ដីពីស្ថានភាពការពារព្រំដែនរបស់កម្ពុជា
ក្រុមយុវជន១០០រាត្រី ដែលបន្តបេសកកម្មពីលោក បណ្ឌិត កែម ឡី គ្រោងផ្សាយរបាយការណ៍ស្រាវជ្រាវរាត្រីទី ៤៥ ស្ដីពីសមត្ថភាពការពារព្រំដែន របស់កម្ពុជា ទន់ខ្សោយ ដែលមិនអាចធានាបានថា កម្ពុជានឹងមិនបាត់បង់ទឹកដីទៀត ទៅវៀតណាមនាថ្ងៃអនាគត។ ការលាតត្រដាងរបាយការណ៍នេះ ក្រោយពីពួកគេបានចុះសិក្សា ស្រាវជ្រាវជាង ១ ឆ្នាំ ដោយបានចុះប្រមូលព័ត៌មាន ពីពលរដ្ឋ និងសមត្ថកិច្ចការពារព្រំដែនខ្មែរ និងឯកសារពាក់ព័ន្ធនានា។
អានបន្ត -
រដ្ឋមន្រ្តីសិង្ហបុរី ប្រាប់លោក ហ៊ុន ម៉ាណែត ថា «ប្រទេសសិង្ហបុរី និងកម្ពុជា គឺជាមិត្តចាស់»
លោកបណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ (Vivian Balakrishnan) រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់ថា ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ជាមិត្តចាស់ និងមានទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ប្រទេសទាំងពីរ ត្រូវតែសហការគ្នាទាំងក្នុងកម្រិតទ្វេភាគី និងក្នុងនាមសមាជិកអាស៊ាន ក្នុងការរក្សាសនិ្តសុខ និងស្ថិរភាពនៅក្នុងតំបន់។
អានបន្ត -
តុលាការភ្នំពេញបញ្ចប់ការសួរដេញដោលក្នុងសំណុំរឿងរបស់អ្នកបកប្រែឲ្យបណ្តាញព័ត៌មានរុស្ស៊ី RT
សាលាដំបូងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃពុធ បានបញ្ចប់ការសួរដេញដោលដើមបណ្តឹងចំនួនប្រាំរូប ដែលបានប្តឹងលោករ៉ាត់ រត្នមុនី អ្នកជួយបកប្រែឲ្យបណ្តាញព័ត៌មានរដ្ឋរបស់រុស្ស៊ី ឈ្មោះ Russia Today (ឬហៅថាRT) ដែលបានផលិតភាពយន្តឯកសារមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ»។
អានបន្ត -
លោក ហ៊ុន សែន ស្នើអ្នកសារព័ត៌មានឱ្យគោរពវិជ្ជាជីវៈ ខណៈលោកជាប់ឈ្មោះជាអ្នកកម្ទេចស្ថាប័នព័ត៌មានឯករាជ្យ
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន អំពាវនាវឱ្យអ្នកសារព័ត៌មានគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់សន្តិសុខសង្គម។ អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយគាំទ្រការលើកឡើងនេះ ក៏ប៉ុន្តែស្នើឱ្យរបបក្រុងភ្នំពេញបើកសិទ្ធិសេរីភាពឱ្យបានពេញលេញដល់ស្ថាប័នព័ត៌មានឯករាជ្យ។
អានបន្ត -
អ្នកនាំពាក្យសោកស្តាយលើការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សជុំវិញរឿងសន្និសីទ «សារព័ត៌មានអាស៊ី»
ជុំវិញរឿងសន្និសីទសារព័ត៌មានអាស៊ីលើកទី១៦ ដែលកំពុងធ្វើឡើងនៅក្នុងខេត្តសៀមរាបនេះដែរ, អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបង្ហាញការសោកស្តាយចំពោះការលើកឡើងរបស់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ស្តីពីការរៀបចំសន្និសីទ«សារព័ត៌មានអាស៊ី»។ អង្គការនេះបានចាត់ទុកសន្និសីទ«សារព័ត៌មានអាស៊ី»លើកទី១៦ ដែលកំពុងធ្វើឡើងនៅសៀមរាប ថាជារឿងមិនសមហេតុផល។
អានបន្ត -
GDP ស្នើសុំរដ្ឋសភាឱ្យកោះហៅរបបភ្នំពេញបញ្ជាក់ពីគម្រោងលុបបឹងតាមោក ឬទំនប់កប់ស្រូវ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់លិខិតស្នើសុំរដ្ឋសភាឯកបក្ស កោះហៅរបបក្រុងភ្នំពេញ មកពន្យល់ពីគម្រោងលុបបឹងតាមោក ឬបឹងទំនប់កប់ស្រូវ នៅខណ្ឌព្រែកព្នៅ ឱ្យបានច្បាស់លាស់ ដើម្បីបំបាត់មន្ទិលសង្ស័យ ព្រោះបារម្ភថា បឹងធម្មជាតិចុងក្រោយនៅភ្នំពេញមួយនេះ អាចត្រូវលុបចោលទាំងស្រុង ដូចបឹងកក់។ សកម្មជនបរិស្ថានគ្មានជំនឿថា រដ្ឋសភាឯកបក្សហ៊ានប្រឆាំងមហិច្ឆតារបបក្រុងភ្នំពេញឡើយ បើទោះរបបក្រុងភ្នំពេញ ចង់លុបបឹង ឬទន្លេក៏ដោយ។
អានបន្ត -
តុលាការខេត្តត្បូងឃ្មុំកោះហៅពលរដ្ឋ ១០នាក់ឲ្យចូលបំភ្លឺរឿងជម្លោះដីធ្លី
តំណាងពលរដ្ឋមានបញ្ហាដីធ្លីចំនួន ១០នាក់ បានចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្តត្បូងឃ្មុំ ថ្ងៃទី១០ ខែមិថុនានេះតាមបណ្ដឹងរបស់តុលាការ។ ខណៈតំណាងរបស់ខ្លួនចូលបំភ្លឺ នៅខាងមុខតុលាការ ពលរដ្ឋជាង ២០០នាក់នាំគ្នាប្រមូលផ្តុំគាំទ្រតំណាងរបស់ពួកគេ ដើម្បីឃ្លាំមើលការកោះហៅនេះ។
អានបន្ត -
អង្គការស៊ីប៉ានិងនាយកដ្ឋានពន្ធនាគារប្រកាសបន្តគម្រោងបណ្ណាល័យក្នុងពន្ធនាគារ រយៈពេល៣ឆ្នាំទៅមុខ
អង្គការស៊ីប៉ា នៅថ្ងៃទី ១២ មិថុនា នេះ បានចុះហត្ថលេខាជាមួយអគ្គនាយកដ្ឋានពន្ធនាគារ និងបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីប្រកាសបន្តអនុវត្តជាផ្លូវការ នូវគម្រោងបណ្ណាល័យក្នុងពន្ធនាគារ នៅក្នុងដំណាក់កាលទី០៣។ គម្រោងដែលមានរយៈពេល៣ឆ្នាំទៅមុខនេះ គ្រោងនឹងចំណាយថវិការជាង៥៣ម៉ឺនដុល្លារ ដោយរំពឹងថា ជនជាប់ឃុំចំនួន៣៥% ក្នុងចំណោមជនជាប់ឃុំជាង៣ម៉ឺននាក់នៅទូទាំងប្រទេស នឹងទទួលបានសេវាអប់រំ និងជំនាញតាមរយៈអំណាននៅក្នុងពន្ធនាគារ មុនពេលពួកគេធ្វើសមាហរណកម្មទៅក្នុងសង្គម។
អានបន្ត