កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
សម្តេច ហ៊ុន សែន នឹងទៅប្រទេសហុងគ្រី និងតាជីគីស្ថាន ក្នុងគោលបំណងផ្សេងគ្នា
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី និងចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពី «អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី» នៅសាធារណរដ្ឋតាជីគីស្ថាន ពីថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។
អានបន្ត -
សាច់ញាតិនិងសកម្មជនសិទ្ធិមនុស្សទទូចឲ្យតុលាការបញ្ចប់សំណុំរឿងអ្នកបកប្រែឱ្យបណ្តាញព័ត៌មានRT
នៅមុនសវនាការនេះ សាច់ញាតិ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ស្នើឲ្យតុលាការកាត់ក្តី ដោយមានភាគីពាក់ព័ន្ធ ចូលរួមដើម្បីធានាដល់ការកាត់ក្តីស្របតាមនីតិវិធីត្រឹមត្រូវ ខាងផ្លូវច្បាប់។
អានបន្ត -
តើវៀតណាម នឹងធ្វើអ្វីមុនគេ ក្រោយឈ្នះអាសនៈនៅក្រុមប្រឹក្សាសន្តិសុខ UN?
ប្រទេសវៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាសមាជិកមិនអាចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ ដោយសំឡេងយល់ព្រម ១៩២ លើ ១៩៣សំឡេង។
អានបន្ត -
អ្នកគាំទ្របក្សកាន់អំណាចនិងអតីតបក្សប្រឆាំងហូបនំបញ្ចុកក្នុងថ្ងៃតែមួយ តែមិនមែនជាសញ្ញានៃការចរចានយោបាយ
ដូចការគ្រោងទុក អ្នកគាំទ្រគណបក្សកាន់អំណាចនិងអតីតគណបក្សប្រឆាំង បានជួបជុំគ្នាហូបនំបញ្ចុកដោយឡែកពីគ្នា នៅថ្ងៃអាទិត្យ ទី ០៩ មិថុនា នេះ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះគឺជាព្រឹត្តិការណ៍ដ៏កម្រមួយ នៅក្នុងប្រទេសកម្ពុជា។ ភ្លាមៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញមកអរគុណដល់អ្នកគាំទ្ររបស់លោក ខណៈលោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេសវិញ បានអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួនបន្តសកម្មភាពហូបនំបញ្ចុកនេះ នៅថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ទៀត។
អានបន្ត -
"បក្សកាន់អំណាចកេងចំណេញនយោបាយពីពិធីហូបនំបញ្ចុក ខណៈបក្សប្រឆាំងត្រូវរងការឃ្លាំមើល"
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច យកកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ដើម្បីបញ្ចេញសារនយោបាយ និងវាយប្រហារដៃគូនយោបាយ ខណៈក្រុមសមាជិកគណបក្សប្រឆាំងបន្តការឃ្លាំមើល ពីសមត្ថកិច្ចក្នុងពេលជួបជុំគ្នាហូបនំបញ្ចុក ធ្វើឱ្យពួកគេមិនហ៊ានបញ្ចេញសារនយោបាយទេ។ អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស ចាត់ទុកថា សកម្មភាពឃ្លាំមើលសកម្មជនបក្សប្រឆាំងជួបជុំគ្នាហូបនំបញ្ចុក ជារូបភាពគំរាមកំហែង មិនស្មើភាពគ្នា រវាងបក្សកាន់អំណាច និងបក្សប្រឆាំង។
អានបន្ត -
តុលាការបាត់ដំបងកោះហៅជនរងគ្រោះ២នាក់រឿងលោក សេរី កុសល បាញ់បោះបង្ករបួសស្នាម
សាលាដំបូងខេត្តបាត់ដំបង កោះហៅជនរងគ្រោះ ២នាក់នៅស្រុកសំឡូត ទៅសាកសួរនៅថ្ងៃទី១០ខែមិថុនា។ ការកោះហៅនេះ បន្ទាប់ពីពួកគេបានប្ដឹងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គឺ លោក សេរី កុសល ដែលបានបាញ់បោះបង្ករបួសស្នាម ខណៈដែលពួកគេកំពុងដើររើសផ្លែសំរ៉ង កាលពីថ្ងៃទី២០ ខែមេសា កន្លងទៅ។ មន្ត្រីសង្គមស៊ីវិលធ្វើការឃ្លាំមើលផ្នែកសិទ្ធិមនុស្សនៅខេត្តបាត់ដំបង លើកឡើងថា សំណុំរឿងនេះ ជាការគំរាមកំហែងធ្ងន់ធ្ងរដល់ពលរដ្ឋ ពីអ្នកមានអំណាចដែលតុលាការគួរចាត់ការឱ្យបានឆាប់។
អានបន្ត -
លោកហ៊ុន សែននិងលោកស ខេងរៀបចំប្ដឹងលោកសម រង្ស៊ី នៅតុលាការប្រទេសបារាំង
លោកផៃ ស៊ីផានឲ្យដឹងទៀតថា គម្រោងប្តឹងលោកសម រង្ស៊ីទៅតុលាការប្រទេសបារាំងមានគោលបំណងរកយុត្តិធម៌ជាសកលជូនលោកហ៊ុន សែន។
អានបន្ត -
"របបភ្នំពេញមិនគួរប្រតិកម្មចំពោះមេដឹកនាំសិង្ហបុរីដែលនិយាយការពិតពីវៀតណាមឈ្លានពានកម្ពុជា"
ប្រជាពលរដ្ឋនិងអ្នកសិក្សាមួយចំនួន យល់ថា របបក្រុងភ្នំពេញមិនគួរបញ្ចេញប្រតិកម្មតាមអំពើចិត្តចំពោះមេដឹកនាំប្រទេសសិង្ហបុរី ដែលនិយាយការពិតអំពីរឿងប្រវត្តិសាស្រវៀតណាមឈ្លានពានកម្ពុជានោះទេ។ ពួកគេព្រួយបារម្ភថា ប្រតិកម្មបែបនេះ នឹងធ្វើឱ្យភាគីទាំងពីរមានទំនាក់ទំនងមិនល្អជាមួយគ្នា។
អានបន្ត -
លោក សម រង្ស៊ី ជំរុញឱ្យលោក ហ៊ុន សែន ប្ដឹងលោក ៣ករណីទៀតទៅតុលាការបារាំង
ប្រធានស្ដីទីគណបក្សប្រឆាំង លោក សម រង្ស៊ី ជំរុញឱ្យរបបក្រុងភ្នំពេញ ប្ដឹងលោក ៣ករណី បន្ថែមទៀត ទៅតុលាការប្រទេសបារាំង ពាក់ព័ន្ធលោកចោទប្រកាន់ លោក សម រង្ស៊ី ពីបទមនុស្សឃាត។ អ្នកច្បាប់ថា រដ្ឋាភិបាលមានសិទ្ធិដាក់បណ្ដឹងទៅតុលាការបារាំងប្រឆាំងលោក សម រង្ស៊ី តែការបើកសវនាការស៊ើបអង្កេត ឬអត់ ជាឆន្ទានុសិទ្ធិរបស់តុលាការបារាំង។
អានបន្ត -
អាជ្ញាធរប្ដឹងបកទៅក្រុមជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ៤រូបដែលប្ដឹងអាជ្ញាធររឿងលក់ដីព្រៃ ៥រយហិកតារ
អាជ្ញាធរមូលដ្ឋានខេត្តមណ្ឌលគិរីបានប្ដឹងបកពលរដ្ឋជនជាតិភាគតិចវិញ ករណីពលរដ្ឋប្ដឹងមេភូមិពូត្រែង និងមេឃុំដាក់ដាំពាក់ព័ន្ធករណី ឃុបឃិតលក់ដីព្រៃសហគមន៍ជាង ៥រយហិកតារ។ ថ្មីៗ នេះ នគរបាលនៃស្នងការខេត្តមណ្ឌលគិរី បានចេញលិខិតកោះហៅតំណាងសហគមន៍ ៤រូប មកបំភ្លឺ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីមេភូមិ។
អានបន្ត -
លោក ហ៊ុន សែន៖ សាររបស់មេដឹកនាំសិង្ហបុរី ជាការគាំទ្រនិងចង់ឱ្យរបបខ្មែរក្រហមវិលមកកម្ពុជាវិញ
សាររបស់នាយករដ្ឋមន្ត្រីសិង្ហបុរីពាក់ព័ន្ធបញ្ហាសង្រ្គាមនៅកម្ពុជាកំពុងធ្វើឱ្យមានប្រតិកម្មជាបន្តបន្ទាប់ទាំងពីសំណាក់មន្រ្តីវៀតណាម និង កម្ពុជា។ ចុងក្រោយនេះ គឺប្រមុខរដ្ឋាភិបាលកម្ពុជាតែម្ដង ដែលបានបញ្ចេញសារមិនពេញចិត្ត និងសោកស្តាយតាមហ្វេសប៊ុក តបទៅកាន់នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលី ស៊ានឡុង។ សម្រាប់នាយករដ្ឋមន្រ្តីកម្ពុជា ការលើកឡើងរបស់លោកលី ស៊ានឡុង បង្ហាញថា សិង្ហបុរី បានបង្ហាញពីការគាំទ្ររបបប្រល័យពូជសាសន៍ និង ចង់ឱ្យរបបនេះកើតមានឡើងវិញ។
អានបន្ត -
រដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យវិទ្យុសម្លេងសហរដ្ឋអាមេរិក(VOA)ដំណើរការដោយស្របច្បាប់
ក្រសួងព័ត៌មានកាលពីថ្ងៃទី៥ខែមិថុនា បានសម្រេចទទួលស្គាល់ការិយាល័យវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ប្រចាំនៅប្រទេសកម្ពុជា ដោយមានលោក Christopher Service Decherd ជនជាតិអាមេរិកជាតំណាងស្របច្បាប់។ ការសម្រេចទទួលស្គាល់នេះ គឺធ្វើឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងមន្ត្រីតំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា រួមជាមួយនិងមន្ត្រីទីភ្នាក់ងារអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកលកាលពីពេលថ្មីៗនេះ នៅភ្នំពេញ។
អានបន្ត -
ក្រុមមន្ត្រីសហគមន៍អឺរ៉ុបក្រោមក្របខណ្ឌ EBA ផ្តើមជួបភាគីពាក់ព័ន្ធនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ប្រទេសកម្ពុជានៅត្រូវការប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបដដែល ដោយសារតែប្រព័ន្ធនេះបានជួយដល់ជីវភាពកម្មករកាត់ដេរប្រមាណ៧០ម៉ឺននាក់និងគ្រួសាររបស់ពួកគេប្រមាណ២លាននាក់ផ្សេងទៀត។
អានបន្ត -
បទវិភាគ៖ ខណៈពេលចំណងមិត្តភាពកម្ពុជានិងចិនកាន់តែរឹងមាំ តើនេះមានន័យយ៉ាងណាចំពោះអាស៊ាន?
ស្របពេលទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែរំកិលទៅមុខ និងខណៈដែលចិនកំពុងតែផ្តោតការវិនិយោគនិងជំនួយផ្សេងៗមកដល់កម្ពុជា សំណួរនានាត្រូវបានចោទពាក់ព័ន្ធនឹងផលវិបាកនៃការវិវត្តនេះទៅលើដំណើរការរបស់សមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា«អាស៊ាន»។
អានបន្ត -
លោក ហ៊ុន សែន និងលោក ស ខេង គ្រោងប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំងករណីចោទប្រកាន់លោកថា សម្លាប់លោក ហុក ឡងឌី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គ្រោងនឹងប្តឹងលោក សម រង្ស៊ី ទៅកាន់តុលាការប្រទេសបារាំង នៅពេលខាងមុខនេះ ករណីដែលលោក សម រង្ស៊ី បានចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានដាក់គ្រាប់បែកលើឧទ្ធម្ភាគចក្រ ដើម្បីសម្លាប់លោក ហុក ឡុងឌី កាលពីថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០០៨។
អានបន្ត -
រដ្ឋាភិបាលស្វីសបានសន្យាផ្តល់ជំនួយជាង៦លានដុល្លារសម្រាប់ការដោះមីននៅកម្ពុជាឆ្នាំ២០២០-២០២៥
បើតាមអាជ្ញាធរមីន ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩ នេះ ប្រទេសស្វីសបានផ្ដល់ថវិកាប្រមាណជាង ៧លានដុល្លារសហរដ្ឋអាមេរិក រួចមកហើយក្នុងការគាំទ្រដល់ការបោសសម្អាតមីននៅកម្ពុជា។
អានបន្ត -
សម្តេច ហ៊ុន សែន ប្រដៅ និងក្រើនរំលឹកបន្ថែមដល់នាយករដ្ឋមន្រ្តីសិង្ហបុរី
ថ្លែងក្នុងប្រជុំគណៈរដ្ឋមន្រ្តីមួយនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ រំលឹក និងប្រដៅដល់នាយករដ្ឋមន្រ្តីសិង្ហបុរី លី ស៊ានឡុង ថា «យើងគួរថ្នាក់ថ្នមទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាប្រជាជននិងប្រជាជន នៅក្នុងប្រជាជាតិអាស៊ាន»។ នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅលើទំព័រហ្វេសប៊ុករបស់លោក។
អានបន្ត -
សម្តេច ហ៊ុន សែន ហៅការលើកឡើងរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី ជាការប្រមាថកងទ័ពវៀតណាម និងប្រឆាំងការរស់រានរបស់ប្រជាជនខ្មែរ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីយប់មិញនេះ បានសម្តែងការសោកស្តាយតាមរយៈទំព័រហ្វេសប៊ុករបស់សម្តេច នូវការលើកឡើងរបស់លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ដែលបានហៅការធ្វើអន្តរាគមន៍របស់កងទ័ពវៀតណាម នៅកម្ពុជា ក្នុងអំឡុងទសវត្សរ៍ទី៨០ ជាការឈ្លានពាន។ សម្តេចបានហៅការលើកឡើងនេះ ថាជាការប្រមាថដល់កងទ័ពស្ម័គ្រចិត្តវៀតណាម និងជាការប្រឆាំងដល់ការរស់រានឡើងវិញរបស់ប្រជាជនកម្ពុជា ក្រោយរបបខ្មែរក្រហម។
អានបន្ត -
លោក ហ៊ុន សែន៖ នឹងមិនមានទៀតឡើយ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នៅអាណត្តិក្រោយ
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពនានាមកពីគណបក្សនយោបាយនៅក្រៅរដ្ឋសភា នឹងមានត្រឹមតែអាណត្តិនេះប៉ុណ្ណោះ។ មូលហេតុ គឺដោយសារតែឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះ បានដើរហួសពីតួនាទីរបស់ខ្លួន។ នេះបើតាមការបង្ហើបឲ្យដឹងពីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក្រោយពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ០៧ មិថុនា។
អានបន្ត -
មេសហជីពគ្រោងស្នើអង្គការពលកម្មអន្តរជាតិអន្តរាគមន៍ដោះលែងលោក រ៉ាត់ រត្នមុនី
ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតសមាជិកគ.ជ.ប លោក រ៉ុង ឈុន គ្រោងនឹងស្នើសុំឱ្យអង្គការពលកម្មអន្តរជាតិ (ILO) ធ្វើអន្តរាគមន៍រដ្ឋាភិបាលកម្ពុជា ដោះលែងដោះលែងសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី ជាបន្ទាន់ ក្រោយសមត្ថកិច្ចឃាត់ខ្លួន និងឃុំខ្លួនលោកជិតកន្លះឆ្នាំមក។
អានបន្ត