កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
គណៈប្រតិភូ EU មកកម្ពុជា មិនមែនក្នុងបេសកកម្ម EBA នោះទេ
អគ្គលេខាធិការរង នៃមន្ទីរការបរទេសសហភាពអ៊ឺរ៉ុប លោក Jean-Christophe Belliard បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការបរទេស។
អានបន្ត -
មេសហជីពស្នើប្រតិភូអឺរ៉ុបជំរុញឱ្យរកយុត្តិធម៌ជូន លោក ជា វិជ្ជា និងសកម្មជនផ្សេងទៀត
មេដឹកនាំសហជីពសំខាន់ៗមួយចំនួន ស្នើសុំដល់គណៈប្រតិភូសហភាពអឺរ៉ុបឱ្យជួយអន្តរាគមន៍ដល់រដ្ឋាភិបាលកម្ពុជារកយុត្តិធម៌ចំពោះករណីឃាតកម្មលើ លោក ជា វិជ្ជា កាលពី១៥ឆ្នាំមុន និង មេដឹកនាំសហជីពមួយចំនួនទៀត។ ការស្នើសុំនេះបានធ្វើឡើងក្រោយពីមេដឹកនាំសហជីពចំនួន៦បានជួបជាមួយគណបក្សប្រតិភូសហភាពអឺរ៉ុបកាលពីថ្ងៃទី៥ មិថុនា ដើម្បីស្វែងយល់ពីស្ថានភាពសិទ្ធិការងារ និង ស្ថានភាពរបស់ក្រុមកម្មកររោងចក្រកាត់ដេរសំលៀកបំពាក់នៅកម្ពុជា។
អានបន្ត -
អ្នកជំនាញពន្យល់ពីច្បាប់អន្តរជាតិដើម្បីទាមទារសិទ្ធិខ្មែរក្រោម
អ្នកជំនាញច្បាប់និងសិទ្ធិមនុស្សអន្តរជាតិលើកឡើងថាពលរដ្ឋខ្មែរកម្ពុជាក្រោមមានមូលដ្ឋានច្បាប់ជាច្រើនដែលអាចគេអាចប្រើប្រាស់ដើម្បីបន្តការទាមទារសិទ្ធិសេរីភាពជាមូលដ្ឋាននិងឈានដល់សិទ្ធិស្វ័យសម្រេចនៅលើទឹកដីកំណើតរបស់ខ្លួនដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម។
អានបន្ត -
ក្រុមសិទ្ធិមនុស្សបារម្ភថា ចិនមិនអាចជួយកម្ពុជាបានទេ ក្នុងគ្រាមានវិបត្តិ
នៅក្រោយការបញ្ចប់ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅប្រទេសចិនកាលពីខែមេសាឆ្នាំ២០១៩ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយរូបដែលបានអមដំណើរលោកហ៊ុន សែនបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា ប្រទេសចិននឹងបន្តគាំទ្រកម្ពុជា ក្នុងកាលៈទេសៈដែលកម្ពុជាបាត់បង់ប្រព័ន្ធឋានៈអនុគ្រោះពន្ធក្រោមរបបពាណិជ្ជកម្ម«អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬហៅថា EBA របស់សហភាពអឺរ៉ុប។
អានបន្ត -
សម្តេច ហ៊ុន សែន ថាមិនត្រូវយក «នំបញ្ចុក» ធ្វើជាបញ្ហានយោបាយឡើយ
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យពុទ្ធិសាស្រ្ត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កុំឱ្យយករឿងដែលនាំគ្នាទទួលទាន «នំបញ្ចុក» ប្រែក្លាយទៅជាបញ្ហានយោបាយឱ្យសោះ។
អានបន្ត -
ក្រសួងការបរទេសស្នើប្រតិភូអឺរ៉ុបពិនិត្យមើលជ្រុងវិជ្ជមាននៃរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា
ក្រសួងការបរទេសកម្ពុជាស្នើឱ្យប្រតិភូសហភាពអឺរ៉ុបពិនិត្យមើលការវិវឌ្ឍជាវិជ្ជមានដែលរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក ចៀសវាងការមើលឃើញតែមួយជ្រុង និងសរសេររបាយការណ៍ដែលមិនឆ្លុះបញ្ចាំងការពិតអំពីស្ថានការណ៍នៅកម្ពុជា។ សំណើនេះ ធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងប្រតិភូស្វែងរកការពិតរបស់សហភាពអឺរ៉ុប នៅថ្ងៃទី៦ មិថុនា នេះ។ សហជីព និងអង្គការសង្គមស៊ីវិលថ្លែងថា ការប្ដេជ្ញាចិត្តរបស់របបក្រុងភ្នំពេញក្នុងការពង្រឹងលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនមានការវិវឌ្ឍអ្វីគួរឱ្យកត់សម្គាល់នោះឡើយ។
អានបន្ត -
ពលករខ្មែរនៅកូរ៉េគ្រោងធ្វើបុណ្យខួប៣ឆ្នាំរំលឹកដល់វិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី
ចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង នឹងរៀបចំកម្មពិធីបុណ្យរំលឹកខួប៣ឆ្នាំ ជូនលោក បណ្ឌិត កែម ឡី នៅថ្ងៃអាទិត្យ ទី៧ ខែកក្កដាខាងមុខនេះ។
អានបន្ត -
ប្រមុខកាទូតខ្មែរធានានៅចំពោះមុខប្រតិភូអឺរ៉ុបថា នឹងខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាEBA
រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៦មិថុនានេះ បានទទួលជួបគណៈប្រតិភូសហភាពអឺរ៉ុប ដែលជាថ្ងៃទី៣ នៃដំណើការស្វែងរកការពិតរបស់ពួកគេ ដើម្បីសង្គ្រោះការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ។ នៅក្នុងជំនួបនោះពេញមួយព្រឹកនេះ ប្រមុខការទូតកម្ពុជា បានធានានៅចំពោះមុខប្រតិភូអឺរ៉ុបថា នឹងខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សា EBA ។
អានបន្ត -
ពលរដ្ឋមានទំនាស់ដីធ្លី ២១៨គ្រួសារនៅខេត្តក្រចេះ សុំអាជ្ញាធរឱ្យពន្លឿនដំណោះស្រាយដីធ្លី
ពលរដ្ឋមានទំនាស់ដីធ្លី ២១៨គ្រួសារនៅឃុំ ២ធ្នូ ខេត្តក្រចេះ ស្នើសុំឱ្យអាជ្ញាធរពន្លឿនដំណោះស្រាយដីធ្លីជូនពួកគាត់បន្ទាប់ពីពួកគាត់ អះអាងថា អាជ្ញាធរបានដកហូតដីពីពួកគាត់ដែលកាន់កាប់ជិត ២០ឆ្នាំ ទៅចែកឱ្យពលរដ្ឋរងមានជម្លោះដីធ្លីផ្សេងទៀត។
អានបន្ត -
របាយការណ៍និងក្រុមអ្នកជំនាញនានាអះអាងថា សិទ្ធិកុមារនៅកម្ពុជានៅតែរងហានិភ័យ
របាយការណ៍បានដាក់ចំណាត់ថ្នាក់ឲ្យកម្ពុជាអាក្រក់ជាងប្រទេសជិតខាងដូចជាប្រទេសថៃស្ថិតនៅលេខរៀងទី១៤ វៀតណាមនៅលេខរៀងទី៥៧ និងប្រទេសឡាវនៅលេខរៀងទី១១២។ របាយការណ៍បានដាក់លេខរៀងឲ្យកម្ពុជាល្អជាងបន្តិចពីប្រទេសមីយ៉ាន់ម៉ាដែលស្ថិតនៅលេខរៀងទី១៣៣។
អានបន្ត -
មន្ត្រីសង្គមស៊ីវិលប្រាប់ប្រតិភូអឺរ៉ុបថា របបភ្នំពេញមិនស្មោះត្រង់បើកលំហសេរីភាពឱ្យខ្លួន
មន្ត្រីសង្គមស៊ីវិលបានប្រាប់មន្ត្រីប្រតិភូបេសកកម្មស្វែងរកការពិតរបស់សហភាពអឺរ៉ុប ពីស្ថានភាពជាក់ស្ដែងនៅកម្ពុជាថា រដ្ឋាភិបាលមិនមានភាពស្មោះត្រង់នៅក្នុងការបើកលំហសេរីភាពរបស់អង្គការសង្គមស៊ីវិលនោះទេ។
អានបន្ត -
សាលាដំបូងខេត្តកំពត កំពុងដំណើរការបណ្ដឹងរបស់មេគយច្រកព្រំដែនព្រែកចាក ប្ដឹងអ្នកកាសែតជិត ១០នាក់
អយ្យការអមសាលាដំបូងខេត្តកំពត ចាប់ផ្ដើមដំណើរការបណ្ដឹងរបស់ប្រធានគយព្រំដែនច្រកព្រែកចាក ដែលប្ដឹងប្រឆាំងក្រុមអ្នកកាសែតជិត ១០នាក់ ពីបទជេរប្រមាថ និងជ្រៀតជ្រែកកិច្ចការមន្ត្រីរាជការសាធារណៈ ក្រោយកើតមានវិវាទជាមួយគ្នា។ អ្នកកាសែតរងការប្ដឹង អះអាងថា វិវាទកើតឡើង ដោយសារមេគយចាប់កញ្ឆក់កាមេរ៉ា និងទូរស័ព្ទរបស់អ្នកកាសែតមុន។
អានបន្ត -
អ្នកវិភាគថា ប្រសាសន៍មេដឹកនាំសិង្ហបុរីរឿងវៀតណាមឈ្លានពានកម្ពុជានោះជាប្រវត្តិសាស្ត្រពិត
ថ្មីៗនេះ មេដឹកនាំសិង្ហបុរីបានរំឭកអំពីប្រវត្តិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ ដោយរំលេចថា អន្តរាគមន៍របស់កងទ័ពវៀតណាមក្នុងការវាយផ្តួលរំលំរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ គឺជាអំពើឈ្លានពាន ដែលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខតំបន់។ ការលើកឡើងនេះ ត្រូវបានច្រានចោលដោយមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញ និងប្រទេសវៀតណាម ដោយពួកគេអះអាងថា អន្តរាគមន៍យោធានៅគ្រានោះ គឺជាការជួយសង្គ្រោះប្រទេសកម្ពុជា ចេញពីរបបវាលពិឃាដខ្មែរក្រហម។ តើអ្នកវិភាគ និងអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ បកស្រាយដូចម្ដេចចំពោះរឿងនេះ?
អានបន្ត -
វៀតណាម និងកម្ពុជា ប្រតិកម្មនឹងនាយករដ្ឋមន្រ្តីសិង្ហបុរី ដែលថា «វៀតណាមឈ្លានពានចូលកម្ពុជា»
ក្រសួងការបរទេសវៀតណាម បានបញ្ចេញប្រតិកម្មចំពោះការលើកឡើងរបស់លោក Lee Hsien Loong នាយករដ្ឋមន្រ្តីសិង្ហបុរីដែលថា ការធ្វើអន្តរាគមន៍របស់យោធាវៀតណាមនៅកម្ពុជា ដើម្បីប្រយុទ្ធនឹងខ្មែរក្រហម ជាការ «ឈ្លានពាន»។ នេះបើតាមការចុះផ្សាយរបស់ Vietnam Express កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។
អានបន្ត -
ខ្មែរក្រោមរំឭកខួប៧០ឆ្នាំនៃការបាត់បង់ទឹកដី
ព្រះសង្ឃ បណ្ដាសមាគម សកម្មជននយោបាយ និងពលរដ្ឋខ្មែរកម្ពុជាក្រោមយ៉ាងច្រើនកុះករបានជួបជុំគ្នានៅព្រឹកថ្ងៃអង្គារនេះដើម្បីប្រារព្ធពិធីបុណ្យខួបលើកទី៧០រាប់ចាប់ពីតាំងពីឆ្នាំ១៩៤៩ពេលដែលរដ្ឋាភិបាលបារាំងសម្រេចប្រគល់ទឹកដីកូសាំងស៊ីនទៅឱ្យប្រទេសវៀតណាមគ្រប់គ្រង។
អានបន្ត -
ស.ស.ស.ក ចេញសេចក្តីថ្លែងការណ៍ រឿងមន្រ្តីគយច្រកព្រែកចាកប្តឹងអ្នកកាសែតទារសំណង១០ម៉ឺនដុល្លារ
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី០៤ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍ពាក់ព័្ធករណីអ្នកសារព័ត៌មាន Online ចំនួន៨រូប រួមទាំងសហការីផ្សេងទៀត ត្រូវបានមន្រ្តីគយច្រកព្រែកចាក ខេត្តកំពត ដាក់ពាក្យប្តឹងទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ពីបទ«ជេរប្រមាថចំពោះអ្នករាជការសាធារណៈ, បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និង បទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ» ដោយទាមទារសំណងជាប្រាក់ចំនួន ១០ម៉ឺនដុល្លារ។
អានបន្ត -
បក្សប្រឆាំងប្រកាសថា នឹងទាមទារទឹកដីខ្មែរកម្ពុជាក្រោមមកវិញពេលដែលខ្លួនឈ្នះឆ្នោត
គណបក្សសង្គ្រោះជាតិបានចាត់ទុកថា ទឹកដីខ្មែរកម្ពុជាក្រោមគឺជាទឹកដីរបស់ខ្មែរ បើទោះបីជាអស់រយៈពេល ៧០ឆ្នាំ កន្លងទៅហើយដែលអាណានិគមបារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឱ្យអាណានិគមវៀតណាមត្រួតត្រារហូតមកដល់សព្វថ្ងៃនេះក៏ដោយ។
អានបន្ត -
ជនជាតិដើមភាគតិចចំនួន ២ឃុំ បានផ្ដិតមេដៃទាមទារដីពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមេហ្គាហ្វើស ៣ពាន់ហិកតារ
តំណាងជនជាតិដើមភាគតិច ៥០នាក់ រស់នៅឃុំប៊ូស្រា និងឃុំដាក់ដាំ ខេត្តមណ្ឌលគិរី បានផ្ដិតមេដៃស្នើសុំអាជ្ញាធរស្រុក ដកហូតដីមានទំហំ ៣ពាន់ហិកតារពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច មេហ្គា ហ្វើស (Mega First Corporation Berhad)។ អ្នកភូមិថា ក្រុមហ៊ុននេះបានឈូសឆាយប៉ះពាល់តំបន់កប់សព ព្រៃសក្ការបូជា និងប៉ះពាល់ប្រភពទឹកអូរដែលសហគមន៍រាប់ពាន់គ្រួសារអាស្រ័យផល។
អានបន្ត -
ពលរដ្ឋ ៥០គ្រួសារនៅខេត្តកំពង់ធំភៀសខ្លួន ភ័យខ្លាចអាជ្ញាធរចាប់ខ្លួនរឿងជម្លោះដីធ្លី
អ្នកភូមិជាច្រើនគ្រួសារ រស់នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ បានរត់ភៀសខ្លួនរកកន្លែងសុវត្ថិភាព ក្រោយពីសមត្ថកិច្ចខេត្តនេះនៅតែតាមដាន និងចុះឆែកឆេរផ្ទះពួកគេ ក្នុងន័យគំរាមកំហែងមិនឲ្យងើបតវ៉ា។ អ្នកភូមិថា ពលរដ្ឋ ៥០គ្រួសារ បានទៅសម្ងំ រត់ពួនក្នុងព្រៃក្បែរភូមិ ក៏ត្រូវសមត្ថកិច្ចប្រដាប់អាវុធ យកកាំភ្លើងបាញ់ឡើងលើ ដើម្បីដេញពួកគាត់ឲ្យចេញពីព្រៃ។
អានបន្ត -
កម្ពុជាប្រតិកម្មនឹងនាយករដ្ឋមន្ត្រីសិង្ហបុរីដែលប្រើពាក្យ «វៀតណាមឈ្លានពានកម្ពុជា»
មន្ត្រីជាន់ខ្ពស់កម្ពុជាបានប្រតិកម្មទៅនឹងលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានហៅអន្តរាគមន៍របស់វៀតណាមនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ១៩៧៩ថា ជាការ«ឈ្លានពាន»។
អានបន្ត