កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
រដ្ឋាភិបាលរំឭកច្បាប់បើកផ្លូវឲ្យមន្ត្រីបក្សប្រឆាំងសុំសិទ្ធិធ្វើនយោបាយ
រដ្ឋាភិបាលរំឭកអតីតមន្ត្រីបក្សប្រឆាំងដែលជាប់បម្រាមថា ពួកគេអាចទទួលបានសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញ តែត្រូវគោរពច្បាប់គណបក្សនយោបាយដែលទើបធ្វើវិសោធនកម្ម មាត្រា៤៥ថ្មី (ស្ទួន)។
-
ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ថា តុលាការទាំងបីថ្នាក់ សម្រេចក្ដីសំណុំរឿងវិវាទដីធ្លីនៅខេត្តព្រះសីហនុទាំងខុសច្បាប់
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ អះអាងថា តុលាការបានសម្រេចកាត់ក្ដីទាំងខុសច្បាប់ក្នុងសំណុំរឿងវិវាទដីធ្លីរវាងក្រុមប្រជាពលរដ្ឋ និងភរិយាឧកញ៉ាម្នាក់ នៅឯស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលឈានទៅដល់ការបង្ក្រាបដោយហិង្សា។
-
មេសហជីពដទៃទៀតស្នើឲ្យទម្លាក់បទចោទលើពួកគេក្រោយតុលាការទម្លាក់ការចោទប្រកាន់លើលោក ជា មុនី
ក្រុមមេដឹកនាំសហជីពដែលកំពុងរងបណ្តឹង និងត្រូវបានកាត់ទោសរួចមកហើយនោះ បានស្នើជាថ្មីទៀតឱ្យតុលាការទម្លាក់ការចោទប្រកាន់ និងលើកលែងទោសបញ្ចប់ករណីរបស់ពួកគាត់ ក្រោយពីអតីតប្រធានសហជីពមួយរូបត្រូវបានតុលាការសម្រេចទម្លាក់ចោលបទចោទប្រកាន់។
-
សម្ដេច ហ៊ុន សែន ប្រាប់ឲ្យម្ចាស់រោងចក្រ កុំប្រើវិធានការដេញកម្មករដែលប្រព្រឹត្តខុសចេញពីការងារ
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យម្ចាស់រោងចក្រទាំងអស់ កុំប្រើវិធានការដេញកម្មករចេញពីការងារ ដោយសារកំហុសនោះឡើយ ព្រោះវិធានការបែបនេះ វាជារឿងមិនត្រឹមត្រូវ ដែលធ្វើឲ្យពួកគេបាត់បង់ឱកាសការងារ ។
-
ចប់ហើយ…បើដីឆ្នេរសមុទ្រពេលនេះ ក្លាយជាសាច់ប៉ាតេ
អាជ្ញាធរខេត្តធ្លាប់បានទៅពិនិត្យដីសហគមន៍ម្ដងរួចមកហើយ នៅជាប់នឹងឆ្នេរសមុទ្រអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ។ ពេលដែលអាជ្ញាធរចុះទៅពិនិត្យដីព្រៃលិចទឹកជាដីសហគមន៍ នៅឆាំ្ន២០១៨នោះ ក៏បានដកបង្គោលបេតុងចំនួន២ដើមចេញពីឆ្នេរ ព្រោះជាបង្គោលរំលោភយកតំបន់ឆ្នេរ លុះមកដល់ឆាំ្ន២០១៩នេះ អ្នកដាំបង្គោលរំលោភយកឆ្នេរសមុទ្របានបោះបន្ថែមដដែលគឺបោះច្រើនលើសដើម និងខ្លះទៀតបានបោះបង្គោលជាជួររាប់សិបបង្គោលធ្វើជាព្រំដីរបស់ខ្លួន ទំនងគិតថាគ្មានអ្នកណាហ៊ានធើអីអញទេ ។ ហើយបុគ្គលថ្លើមធំខ្លះទៀតហ៊ានរហូតដល់សង់ផ្ទះផងដែរនៅលើឆ្នេរ ។
-
សម្ដេច ហ៊ុន សែន ត្រៀមថវិកា៥០ម៉ឺនដុល្លារ បង្កើតមេធាវីជួយស្ត្រីក្រីក្រ
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រៀមថវិកា៥០ម៉ឺនដុល្លារ សម្រាប់បង្កើតមេធាវីជួយស្ត្រីក្រីក្រនៅកម្ពុជា។ ក្រុមមេធាវីនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់សម្ដេច ហ៊ុន សែន ដែលផ្ដល់សេវាផ្នែកច្បាប់ និងជួយការពារស្ត្រីរងគ្រោះ។
-
កម្មការិនី៣០នាក់នៅរោងចក្រមួយក្នុងខណ្ឌពោធិ៍សែនជ័យដួលសន្លប់
កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ អ៊ែភល អឹលភែរឹល(ខេមបូឌា) មានទីតាំងស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ បានដូលសន្លប់ប្រមាណ៣០នាក់នៅព្រឹកនេះ ។
-
ព័ត៌មានប្រៀបបានជាដង្ហើមរបស់មនុស្ស៖ ការពិនិត្យមើលសេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន»
សិទ្ធិទទួលបានព័ត៌មាន ជាសិទ្ធិដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋខ្មែរ ដែលធានាដោយច្បាប់កម្ពុជា។ ការអភិវឌ្ឍន៍ជាតិមិនអាចប្រព្រឹត្តទៅបានដោយតម្លាភាព ប្រកបដោយយុត្តិធម៌បានឡើយ ប្រសិនប្រជាពលរដ្ឋមិនអាចទទួលបានព័ត៌មានសំខាន់ៗ ដែលស្ថិតនៅក្នុងដៃរបស់ស្ថាប័នរដ្ឋ។
-
មន្ត្រីដែនដី ជំរុញដល់ប្រជាពលរដ្ឋណាមានដី ត្រូវចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យស្របតាមច្បាប់ ទើបពុំមានរឿងពេលលក់ដូរ
លោក អ៊ូ សុភក្តី អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានជំរុញដល់ប្រជាពលរដ្ឋណាមានដី ត្រូវចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានស្របនឹងច្បាប់ ទើបពុំមានរឿង និងអាចលក់បញ្ចាំបានទៀតផង។
-
សម្តេចតេជោ ហ៊ុន សែន បន្ដអំពាវនាវដល់ឪពុកម្តាយ និងសាធារណជនកុំរើសអើង ចំពោះមនុស្សភេទទី៣ (Video inside)
ពីលើវេទិកាក្នុងឱកាសបន្ដអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជាថ្មីម្ដងទៀត បានបន្ដអំពាវនាវដល់ឪពុកម្ដាយ និងសាធារណជនទាំងអស់ កុំរើសអើង និងស្អប់ខ្ពើមចំពោះមនុស្សភេទទី៣ ទាំងបុរស ទាំងនារី។
-
លោក ហ៊ុន សែន៖ បុរសស្រលាញ់បុរសជាកង្វល់ថ្មីមួយកំពុងកើតឡើង ខណៈកម្ពុជាមិនអាចធ្វើច្បាប់ឲ្យរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវមោទនភាពចំពោះអត្រាឆ្លងជំងឺអេដស៍នៅប្រទេសកម្ពុជា ដែលមានការធ្លាក់ចុះទាបបំផុត។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យលោកចាប់អារម្មណ៍និងជាកង្វល់ថ្មីនោះគឺ ការស្រលាញ់ភេទដូចគ្នា ដែលអាចជាហេតុផលក្នុងការចម្លងរោគដ៏រាលដាល។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូច្នេះគឺនៅពេលដែលលោកជួបជាមួយកម្មករកាត់ដេរនាព្រឹកថ្ងៃពុធនេះនៅខេត្តកណ្តាល។
-
បទយកការណ៍៖ កម្មករបារម្ភអត់ប្រាក់សងធនាគារ បើសិនគ្មានការងាររោងចក្រធ្វើ
កម្មការិនីម្នាក់ដែលបម្រើការងារផ្នែកដេរខោខូវប៊យ នៅរោងចក្រ យី ដា មេនូហ្វេកឆឺរើ ខូ អិលធីឌី នៅម្ដុំភូមិឫស្សី ស្រុកឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានរៀបរាប់ថា គាត់ធ្វើការរោងចក្រកាត់ដេរជាមួយកូនស្រីរយៈជាង ២ ឆ្នាំ មកហើយ។
-
មេធាវីលោកកឹម សុខា ថាលោកសម រង្ស៊ី ភ្នាល់យកចាញ់ លើករណីលោកកឹម សុខា
អ្នកស្រីម៉េង សុភារី មេធាវីរបស់លោកកឹម សុខា បានបកស្រាយចំពោះការយល់ច្រឡំចំពោះ នីតិវិធីតុលាការលើករណីលោកកឹម សុខា ដោយនៅតែយល់ថា លោកកឹម សុខា កំពុងបន្តជាប់ឃុំនៅឡើយ។ អ្នកស្រី បញ្ជាក់ថា លោកកឹម សុខា គឺត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ គឺនៅមុនពេលចាប់ផ្តើមការភ្នាល់ (ថ្ងៃទី៩ វិច្ឆិកា ២០១៨)។ តែលោកកឹម សុខា នៅមិនមានសេរីភាពពេញលេញដដែល ពីព្រោះជំនួសឲ្យការឃុំខ្លួនបណ្តោះអាសន្ន ចៅក្រមស៊ើបបានសម្រេចដាក់លោកកឹម សុខា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការវិញ។ អ្នកស្រី ថាវិធានការផ្លូវច្បាប់ថ្មីនេះ ថ្វីត្បិតតែលោកកឹម សុខា អាចត្រឡប់មករស់នៅផ្ទះបាន ប៉ុន្តែត្រូវស្ថិតនៅក្រោមបំរាមរបស់តុលាការដដែល។
-
សង្គមស៊ីវិល ស្វាគមន៍បំណងពន្លឿនការកាត់ទោសស្ត្រីកំពុងជាប់ឃុំមានកូនតូច តែឲ្យអនុវត្តស្មើភាពគ្នា
សង្គមស៊ីវិលឃ្លាំមើលសិទ្ធិស្ត្រី ស្វាគមន៍បំណងរបស់មេដឹកនាំរបបភ្នំពេញ ដែលចង់ឲ្យមានការកាត់ទោសឲ្យបានលឿន និងផ្ដល់ឱកាសស្ត្រីកំពុងជាប់ឃុំ ទទួលបានការសម្រាលទោសឆាប់រហ័ស។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថា កំពុងស្រង់ស្ថិតិស្ត្រីមានកូនតូច និងស្ត្រីមានផ្ទៃពោះ កំពុងជាប់ឃុំ ដើម្បីបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
-
UN កំពុងបន្តស៊ើបអង្កេតការបាត់ខ្លួនពលរដ្ឋម្នាក់នៅខេត្តព្រះវិហារក្រោយសមត្ថកិច្ចចាប់ខ្លួនក្នុងវិវាទដីធ្លី
មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានឲ្យដឹងថា ស្ថាប័នពិភពលោកមួយនេះ កំពុងតែស៊ើបអង្កេតលើការបាត់ខ្លួនពលរដ្ឋម្នាក់នៅឯខេត្តព្រះវិហារ ក្រោយពីបុរសម្នាក់នោះ ត្រូវបានក្រុមទាហានចាប់ខ្លួនកាលពីខែមករា ខណៈដែលក្រុមគ្រួសារកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័ននានា។
-
គ.ជ.ប បើកកម្មវិធីបណ្តុះបណ្តាល ស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកម្មវិធីបណ្តុះបណ្តាលស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ និងការចុះឈ្មោះបោះឆ្នោត និងការចុះបញ្ជី គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។
-
សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍១១ចំណុច ដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី សំដៅលើកកម្ពស់សិទ្ធិសេរីភាព ឋានៈ តួនាទី របស់ស្ត្រី ! (Video Inside)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។
-
សម្តេច ហ៊ុន សែន ប្រាប់ឱ្យជ្រើសរើសទាហាន និងមន្រ្តីជំនាញជាស្រ្តី ឱ្យបានច្រើនថែមទៀត
សម្តេច ហ៊ុន សែន បានណែនាំឱ្យសម្តេច ទៀ បាញ់រដ្ឋមន្រ្តីក្រសួងការពារជាតិ និង លោក ប៉ុល សារឿន បង្កើនការយកចិត្តទុកដាក់ជ្រើសរើសទាហាន និងមន្រ្តីជំនាញជាស្រ្តី ឱ្យបានច្រើនថែមទៀត ដើម្បីចូលរួមប្រតិបត្តិការក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ រួមទាំងមន្រ្តីជំនាញ និងគ្រូពេទ្យ សម្រាប់យកទៅធ្វើការនៅមន្ទីរពេទ្យដែលកម្ពុជាកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ូដង់ខាងត្បូងផងដែរ។ ការថ្លែងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
-
សមត្ថកិច្ចយកដីកាតុលាការ ទៅបិទនៅស្នាក់ការអតីតគណបក្សសង្រ្គោះជាតិ ជូនដំណឹងពីការបញ្ចប់នីតិវិធីស៊ើបអង្កេតលើ សំណុំរឿងប្រមាថអង្គព្រះមហាក្សត្ររបស់ទណ្ឌិត សម រង្ស៉ី (Video Inside)
នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលរាជធានីភ្នំពេញ បានយកដីការបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ទៅបិទនៅស្នាក់ការអតីតគណបក្សសង្រ្គោះជាតិ ចំពោះការបញ្ចប់នីតិវិធីស៊ើបអង្កេតលើ សំណុំរឿងប្រមាថអង្គព្រះមហាក្សត្ររបស់ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិ។
-
ហេតុផលពីរយ៉ាង ដែលនាំឲ្យស្ថានទូតអាមេរិកលូកដៃចូលករណី កឹម សុខា
ស្ថានទូតសហរដ្ឋអាមេរិកពិតជាមានសិទ្ធិ ក្នុងកិច្ចអន្តរាគមន៍លូកដៃ ចូលករណីលោក កឹម សុខា ដោយសារ«ហេតុផលពីរយ៉ាង»។ នេះ បើតាមការអះអាងរបស់អ្នកនាំពាក្យស្ថានទូតនៃប្រទេសមហាអំណាច ប្រចាំក្នុងរាជធានីភ្នំពេញ ដើម្បីប្រតិកម្មតបទៅសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងមក។