កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
គម្រោងយុត្តិធម៌ពិភពលោក៖ កម្ពុជាស្ថិតនៅជិតបាតតារាងក្នុងប្រព័ន្ធយុត្តិធម៌ពិភពលោក
ចំណាត់ថ្នាក់យុត្តិធម៌របស់កម្ពុជា គិតក្នុងឆ្នាំ ២០១៧ និង ២០១៨ ស្ថិតនៅជិតបាតតារាង ពោលជាប់លេខចំណាត់ថ្នាក់ទី ១១២ ក្នុងចំណោម ១១៣ប្រទេស ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវ របស់គម្រោងយុត្តិធម៌ពិភពលោក ឬ World Justice Project របស់អង្គការសង្គមស៊ីវិលអន្តរជាតិ។ សម្រាប់ក្រសួងយុត្តិធម៌កម្ពុជា មានការប្រយ័ត្នប្រយែងក្នុងវាយតម្លៃលើរបាយការណ៍នេះ ដោយត្រូវការពេលសិក្សាបន្ថែម។ ទោះជាយ៉ាងណា អ្នកនាំពាក្យបានអះអាងថា កម្ពុជាបានធ្វើការកែទម្រង់ច្រើនហើយលើប្រព័ន្ធយុត្តិធម៌នេះ។
-
តុលាការបញ្ចប់ស៊ើបអង្កេតសំណុំរឿងប្រមាថព្រះមហាក្សត្ររបស់លោកសម រង្ស៊ី
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈនេះ បានជូនដំណឹងពីការបញ្ចប់នីតិវិធីស៊ើបអង្កេតលើ សំណុំរឿងប្រមាថអង្គព្រះមហាក្សត្ររបស់លោក សម រង្ស៉ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ។
-
តុលាការកោះហៅលោក រ៉ុង ឈុន ចូលបំភ្លឺករណីប្ដឹងក្រសួងអប់រំ
តុលាការក្រុងភ្នំពេញកោះហៅលោក រ៉ុង ឈុន ឲ្យចូលបំភ្លឺនៅចុងខែកុម្ភៈនេះ ករណីប្ដឹងសុំមោឃភាពសេចក្ដីប្រកាសរបស់ក្រសួងអប់រំដែលបានលុបឈ្មោះគ្រូបង្រៀនជាង១០នាក់។
-
តុលាការកោះហៅ លោក រ៉ុង ឈុន ឲ្យចូលបំភ្លឺលើបណ្តឹងប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រសួងអប់រំ
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៨កុម្ភៈ បានចេញដីកាកោះហៅ លោក រ៉ុង ឈុន ឲ្យចូលបំភ្លឺនៅចុងខែកុម្ភៈនេះ ដើម្បីការពារបណ្តឹងរបស់លោក ករណីប្តឹងសុំមោឃភាពសេចក្ដីប្រកាសរបស់ក្រសួងអប់រំដែលបានលុបឈ្មោះគ្រូបង្រៀនជាង១០នាក់ពីក្របខណ្ឌរដ្ឋ។ ការចេញដីកាកោះហៅនេះ ធ្វើឡើងខណៈលោក រ៉ុង ឈុន កំពុងស្ថិតនៅឯក្រៅប្រទេស។
-
គ.ជ.បនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលការស្រង់ស្ថិតិពលរដ្ឋរយៈពេល២ថ្ងៃ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នឹងរៀបចំកម្មវិធីបណ្តុះបណ្តាល ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាននិងការចុះបញ្ជីឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាអាណត្តិទី០៣។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
-
គ.ជ.ប អំពាវនាវឲ្យបក្សនយោបាយចុះបញ្ជីឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សារាជធានី-ខេត្ត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ទៅចុះបញ្ជីឈរឈ្មោះ នឹងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅដើមខែក្រោយនេះ។
-
ក្រុមសហជីព៖ EBA នៅតែសំខាន់សម្រាប់ពង្រឹងភាពប្រកួតប្រជែងនិងទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា
ក្រុមមេដឹកនាំសហជីពបម្រើប្រយោជន៍កម្មករ នៅថ្ងៃពុធនេះ បានផ្តល់ការព្រមានជាថ្មីចំពោះការអធិប្បាយនានារបស់ក្រុមមន្ត្រីរដ្ឋាភិបាលខ្មែរ ដែលព្យាយាមបន្សាបផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចកម្ពុជា នៅពេលប្រទេសនេះបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបក្រោមគម្រោង«គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ»ឬហៅថា EBA។
-
សហព័ន្ធស្រូវអង្ករ៖ អង្ករកម្ពុជានាំទៅចិនជិត២ម៉ឺនតោន ដូចការសន្យាទិញរបស់ចិន៤០ម៉ឺនតោន
សហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អង្ករកម្ពុជាជិត២ម៉ឺនតោនបាននាំចេញទៅចិនកាលពីខែមករា ដែលចំនួននេះស្ថិតនៅក្នុងការសន្យាទិញអង្ករ៤០ម៉ឺនតោន របស់ចិនកាលពេលថ្មីៗ។ តាមរយៈការនាំចេញនេះ វិស័យឯកជនមានសុទិដ្ឋិនិយមថា តម្លៃស្រូវនឹងលែងចោទជាបញ្ហាទៀតហើយចំពោះកសិករ។ ប៉ុន្តែតំណាងកសិករនៅតែមើលឃើញថា តម្លៃស្រូវនៅជាឧបសគ្គសម្រាប់ការលក់ចេញរបស់កសិករគិតមកដល់ពេលនេះ។
-
លោក ស ខេង ថា ការយកកម្លាំងយោធាចុះអនុវត្តសាលដីកាជារឿងខុសច្បាប់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានជំរុញឱ្យរដ្ឋបាលខេត្តទាំងអស់ពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ពិសេសការចុះអនុវត្តសាលដីការបស់តុលាការ ដោយថាការប្រើប្រាស់កម្លាំងយោធាណាមួយ គឺជារឿងខុសច្បាប់។
-
សភាអ៊ីតាលីអនុម័តញត្តិស្នើឲ្យភាគីកម្ពុជាជជែកគ្នា និងចូលរួមនីតិវិធីព្យួរ EBA
រដ្ឋសភានៃប្រទេសអ៊ីតាលី ដែលជាសមាជិកដ៏សំខាន់មួយ របស់សហភាពអ៊ឺរ៉ុប បានអនុម័តញត្តិមួយ កាលពីថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីចាត់រដ្ឋាភិបាលរបស់ខ្លួន ឲ្យ«អញ្ជើញ»ភាគីជម្លោះខ្មែរទាំងអស់ធ្វើការជជែកគ្នា និងត្រូវចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនីតិវិធី របស់គណៈកម្មការអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA»។
-
មន្ត្រីទូតអាមេរិកអំពាវនាវឱ្យកម្ពុជាគោរពសិទ្ធិមនុស្សនិងស្ដារលទ្ធិប្រជាធិបតេយ្យដើម្បីប្រយោជន៍ដៃគូទៅវិញទៅមក
មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ បានអំពាវនាវឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន គោរពសិទ្ធិមនុស្សនិងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីផលប្រយោជន៍ប្រជាជនកម្ពុជា និងដើម្បីភាពជាដៃគូរវាងកម្ពុជានិងអាមេរិក នៅក្នុងកិច្ចសហប្រតិបត្តិការយោធា។ អ្នកវិភាគសង្គមអះអាងថា ការប្រកាសផ្អាកធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ ដោយរដ្ឋាភិបាលលោក ហ៊ុន សែន ដោយសារ លោក ហ៊ុន សែន កំពុងងាកខ្លួនយ៉ាងខ្លាំងទៅរកការគាំទ្រពីប្រទេសចិនកុម្មុយនិស្តវិញ។
-
អាមេរិកអំពាវនាវឲ្យទម្លាក់បទចោទលើ កឹម សុខា ខណៈ EUផ្ដើមនីតិវិធីដែលឈានដល់ការព្យួរ EBA
សហរដ្ឋអាមេរិក ជំរុញជាថ្មីឲ្យទម្លាក់បទចោទប្រកាន់លើអតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ស្របពេលដែលសហភាពអឺរ៉ុបចាប់ផ្ដើមនីតីវិធីដែលឈានដល់ការព្យួរប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្នពីកម្ពុជា។
-
អឺរ៉ុបចាប់ផ្តើមនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជាបណ្តោះអាសន្ន
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអឺរ៉ុប ចេញផ្សាយ កាលពីថ្ងៃទី១១ ខែកុម្ភៈបានឲ្យដឹងថា សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធីផ្អាក ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាជាបណ្តោះអាសន្ន សម្រាប់ការនាំចូលទំនិញគ្រប់ប្រភេទ ចូលទៅកាន់ទីផ្សារអឺរ៉ុប។ ប្រព័ន្ធ EBAនេះ អាចនឹងលុបចោលប្រសិនបើប្រទេសទទួលផល មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។
-
អាជ្ញាធរខេត្តប៉ៃលិន ស្នើដល់ពលរដ្ឋឲ្យត្រៀមឯកសារពាក់ព័ន្ធ និងព្រំប្រទល់ដីឲ្យបានច្បាស់លាស់ ងាយស្រួលដល់មន្ត្រីជំនាញចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ
លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារពាក់ព័ន្ធទាំងអស់ និងព្រំប្រទល់ដី ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់មន្ត្រីជំនាញក្នុងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធឱ្យបានឆាប់រហ័ស។
-
Hello VOA៖ សកម្មជនថាសេរីភាពសម្ដែងមតិនៅកម្ពុជាបច្ចុប្បន្នដល់កម្រិតប្រកាសអាសន្ន
សកម្មជនការពារសិទ្ធិដីធ្លីក្នុងប្រទេសកម្ពុជា និយាយថាសិទ្ធិពលរដ្ឋនិងសេរីភាពបញ្ចេញមតិនៅកម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលប្រកាសអាសន្នហើយ។ អ្នកស្រី ឡុង គឹមហ៊ាង អតីតបុគ្គលិកនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ហើយដែលសព្វថ្ងៃកំពុងធ្វើការតវ៉ា ដើម្បីទាមទារឱ្យមានការដោះលែងប្ដីរបស់អ្នកស្រីគឺលោក រ៉ាត់ រត្នមុនី ពីការឃុំខ្លួន បានមានប្រសាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី១១ខែកុម្ភៈ ឆ្នាំ២០១៩ថា៖ «គ្រប់គ្នាអាចនិយាយរឿងអ្វីក៏បានដែរ រឿងឆ្កែឆ្មារ រឿងស្វារាំអីជាដើម គឺអ្នកទាំងអស់គ្នាអាចនិយាយបាន ប៉ុន្តែអ្នកទាំងអស់គ្នា មិនអាចនិយាយអំពីរឿងនយោបាយ បញ្ហាសេដ្ឋកិច្ចឬបញ្ហាសង្គមបានទេ។
-
EU ចាប់ផ្តើមនីតិវិធីដក EBA ពីកម្ពុជាក្រោយពីរដ្ឋសមាជិកផ្តល់ភ្លើងខៀវ
សហគមន៍អឺរ៉ុបចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃច័ន្ទនេះដែលអាចឈានទៅដកហូតបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មពីប្រទេសកម្ពុជា ដោយសារតែការធ្លាក់ចុះនៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
-
សហភាពអឺរ៉ុប ចាប់ផ្តើមនីតិវិធីព្យួរការអនុគ្រោះពន្ធបណ្តោះអាសន្ន
សហភាពអឺរ៉ុប នៅថ្ងៃទី ១១ ខែ កុម្ភៈ នេះបានប្រកាសចាប់ផ្តើមនីតិវិធី ព្យួរការអនុគ្រោះពន្ធបណ្តោះអាសន្ន ក្រោយព្រមានរបបលោក ហ៊ុន សែន តាំងពីដើមខែ តុលា ឆ្នាំ ២០១៨ អំពីការចាប់ផ្តើមនីតិវិធីនេះ បើរបបនេះមិនព្រមស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។
-
អាជ្ញាធរខេត្តព្រះវិហាររុញការទទួលខុសត្រូវដាក់គ្នា ក្រោយអ្នកភូមិម្នាក់បាត់ខ្លួនក្នុងវិវាទដីធ្លី
អាជ្ញាធរពាក់ព័ន្ធខេត្តព្រះវិហារ បានច្រានចោលការទទួលខុសត្រូវចំពោះការបាត់ខ្លួនពលរដ្ឋម្នាក់ ដែលត្រូវបានសមត្ថកិច្ចខេត្តនេះ ចាប់ខ្លួនកាលពីខែមករាកន្លងមកនេះ។
-
អឺរ៉ុបផ្តើមនីតិវិធីដែលអាចឈានទៅរកការដកEBAពីកម្ពុជា
សហភាពអឺរ៉ុបបានផ្តើមជាផ្លូវការហើយនូវដំណើរការនីតិវិធី ដែលអាចព្យួរប្រព័ន្ធអនុគ្រោះពន្ធ(EBA)ពីកម្ពុជា បន្ទាប់ពីប្រទេសនេះរងការចោទប្រកាន់ថាបានរំលោភបំពានសិទ្ធិមនុស្ស។ នីតិវិធីនៃការព្យូរប្រព័ន្ធអនុគ្រោះពន្ធ ដែលមានរយៈពេល ១៨ខែត្រូវរាប់ចាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈនេះ ពោលគឺជាថ្ងៃដែលគណកម្មការអឺរ៉ុបចុះផ្សាយនូវសេចក្តីសម្រេចនៃនីតិវិធីនេះជាសាធារណៈ។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃម្សិលមិញ។
-
តើលក្ខខណ្ឌអ្វីខ្លះ ដែល EU ចង់បានពីរបប ហ៊ុន សែន ដើម្បីរក្សាទុក EBA?
ដើម្បីឲ្យល្អមើលល្អស្ដាប់ សហភាពអ៊ឺរ៉ុបតែងសរសេរ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ចង់ឃើញប្រទេសកម្ពុជា វិលត្រឡប់មករកគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ ដែលជាលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀង កម្ពុជា-សហភាពអ៊ឺរ៉ុប (EU) ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)»។