កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.186


  • ភាគី​ពាក់​ព័ន្ធ​ជឿជា​ក់​ថា ​EBA​អាច​សង្គ្រោះ​បាន​បើ​អ្ន​ក​នយោ​បាយ​មាន​ឆន្ទៈ​​ក្នុង​ការ​ដោះ​ស្រាយ​

    ក្រោយ​ពី​គណៈ​កម្មការ​អឺរ៉ុប​សម្រេច​ចាប់​ផ្តើម​ដំណើរ​ការ​នីតិ​វិធី ដែល​អាច​ឈាន​ទៅ​ដល់​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចូល​សហ​ភាព​អឺរ៉ុប​(EBA) រដ្ឋា​ភិបាល​កម្ពុជា និង​ភាគី​ពាក់​ព័ន្ធ​នា​នា នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​ការ​សោក​ស្ដាយ​ផង ស្តី​បន្ទោស​ស្ថាន​ការណ៍​ផង និង ផ្តល់​អនុសាសន៍​ផង​។

  • សហភាពអឺរ៉ុបប្រកាសដំណើរការនៃការដកការអនុគ្រោះពន្ធEBAដំណាក់កាលទី២ពីកម្ពុជា

    សហភាពអឺរ៉ុបដែលមានមូលដ្ឋាននៅប្រទេសប្រ៊ុចហ្សែលបានចេញសេចក្ដីប្រកាសព័ត៌មានជាចំហ និងជាផ្លូវការមួយ មកកាន់ភាគីកម្ពុជា អំពីការចាប់ផ្ដើម អនុវត្តដំណើរ​នៃការដកអនុគ្រោះពន្ធEBAក្នុងដំណាក់កាលទី២ពីកម្ពុជាដោយចាប់ចូលជាធរមានចាប់ពីថ្ងៃទី ១២កុម្ភៈនេះទៅ ហើយអាចនាំទៅរកការដកការអនុគ្រោះ​ពន្ធពីកម្ពុជាជាបណ្ដោះអាសន្ន។

  • អ្នកវិនិយោគចិន រងការព្រមានដោយចំហរនិងធ្ងន់ៗពី សម រង្ស៊ី

    មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានចេញសារខ្លាំងៗមួយ នៅព្រឹកថ្ងៃចន្ទទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រមានក្រុម«អ្នកវិនិយោគចិន និងជនជាតិចិន» ថាព្រឹត្តិការណ៍នយោបាយថ្មី អាចនឹងផ្ទុះឡើងប្រឆាំងពួកគេ ពីសំណាក់ប្រជាជនកម្ពុជា ប្រសិនជាពួកគេទាំងនោះ នៅតែ«ព្រហើន» និង«បំពាន»មកលើខ្មែរម្ចាស់ស្រុក។

  • លោក ស ខេង ​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​ថា ​លោក​មាន​លទ្ធភាព​ធ្វើ​ឲ្យ​កម្ពុជា​រួច​ផុត​ពី​ទណ្ឌ​កម្ម​អន្តរជាតិ

    លោក​ឧប​នាយក​រដ្ឋមន្រ្តី ស ខេង បាន​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​ពី​សំណាក់​ចៅ​អធិការ​វត្ត​ល្បី​ឈ្មោះ​មួយ​អង្គ​នៅ​កម្ពុជា ដែល​ថា មាន​តែ​លោក ស ខេង មួយ​រូប​គត់​ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​រួច​ផុត​ពី​ទណ្ឌកម្ម​របស់​អន្តរជាតិ​ក៏​ដូច​ជា​រួច​ផុត​ពី​ការ​ផ្តាច់​អនុ​គ្រោះ​ពន្ធ​EBA​របស់​សភា​អឺរ៉ុប​ផង​ដែរ​។ ប៉ុន្តែ​លោក ស ខេង បាន​ចាត់​ទុក​ការ​លើក​សរសើរ​បែប​នេះ​ថា បាន​បង្គប់​ន័យ​មួយ​ដែល​ធ្វើ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា​បែក​បាក់​ផ្ទៃ​ក្នុង​ទៅ​វិញ​នោះ​ទេ​។

  • បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចំអកឲ្យ សម រង្ស៊ី ថា​«ភូតច្រើន ច្រើនចាញ់អាត្មា»

    គណបក្សមួយដែលចូលប្រឡូក ក្នុងការបោះឆ្នោតជាតិបានម្ដង បានយកពាក្យសំដីរបស់លោក សម រង្ស៊ី មកចំអកឲ្យមេដឹកនាំប្រឆាំងវិញថា «ភូតច្រើន ច្រើនចាញ់អាត្មា»។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងដូច្នេះ តាមបណ្ដាញសង្គម កាលពីប៉ុន្មាននាទីមុន ដោយអមមកជាមួយ នូវរូបថតលោក សម រង្ស៊ី និងសំណេររបស់លោកមួយមកបញ្ជាក់ផង។

  • ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ​ស្នើ​អាជ្ញាធរ​ចាត់​វិធានការ​ជនជាតិ​ចិន​បាញ់រះ​បង្ក​របួស​ស្នាម

    ប្រជាពលរដ្ឋ​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​បាន​តឹងរ៉ឹង​ករណី​​ជនជាតិ​ដែល​បាន​បាញ់រះ​បង្ក​របួស​ស្នាម​នៅ​ក្រុង​ប៉ោយប៉ែត ​កាល​ពី​យប់​ថ្ងៃ​ទី​១០​កុម្ភៈ។ ពួក​គេ​ថា ករណី​នេះ​ជា​ការ​បង្ក​អសន្តិសុខ​សង្គម​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​​មិន​មាន​សុវត្ថិភាព។

  • ជម្លោះដ៏រុំារ៉ៃរវាងក្រុមអាជីវករ និងម្ចាស់វិនិយោគផ្សារព្រៃសណ្ដែក នៅខេត្តតាកែវ ត្រូវបានដោះស្រាយបញ្ចប់ ក្រោមគោលនយោបាយឈ្នះឈ្នះ

    នៅទីបំផុត! ទំនាស់ដ៏រ៉ាំរ៉ៃរវាងបងប្អូនអាជីវករចាស់ផ្សារព្រៃសណ្ដែក ស្ថិតនៅក្នុងស្រុកទ្រាំង និងម្ចាស់វិនិយោគផ្សារ បានបិទបញ្ចប់ទាំងស្រុងហើយ ក្រោមការចុះទៅ សម្របសម្រួលដោះស្រាយពីសំណាក់លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

  • 8 Minute Talk៖ ជំហរនយោបាយប្រធានគណបក្សបំណងពលរដ្ឋ

    ក្រសួងមហាផ្ទៃបានប្រកាសទទួលស្គាល់គណបក្សថ្មីមួយទៀត ឈ្មោះគណបក្សបំណងពលរដ្ឋ កាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៩។​

  • ក្រសួងការបរទេស​ថ្កោលទោស​លោក​សមរង្ស៊ី

    សេចក្តី​ថ្លែងការណ៍​របស់អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេសដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​បាន​បន្ត​ដោយ​សុំ​កុំ​ឱ្យ​បរទេស​លូកដៃ​ចូល​ក្នុង​កិច្ច​ការ​ផ្ទៃក្នុង​និង​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ហើយ​ទុក​ឱ្យ​កម្ពុជា​ពង្រឹង​លទ្ធិ​ប្រជាធិប​តេយ្យ​និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ដោយ​ខ្លួនឯង។

  • លោក​សម រង្ស៊ី​​ព្រមាន​ដល់​​អ្នកវិនិយោគ​​ចិន​​នៅ​កម្ពុជា ​

    ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បាន​ផ្ញើ​សារ​ព្រមាន​ដល់​អ្នកវិនិយោគ និង​ជន​ជាតិចិន ដែលមាន​វត្ត​មាននៅ​កម្ពុជា ពី​ស្ថានការណ៍​នយោបាយ ដែល​លោក​អះអាងថា នឹង​កាន់តែ​តានតឹង​ឡើងៗ ចាប់ពីពេលនេះ​ទៅ ។ លោក​ព្រមាន​ជា​ប្រយោល​ថា ព្រឹត្តិការណ៍​ថ្មី​ដ៏​សំខាន់ អាច​កើតមានឡើង​គ្រប់ពេលវេលា ក្នុង​ឆ្នាំ ២០១៩ នេះ ដោយសារតែ​ប្រជារាស្ត្រ​ខ្មែរ មានបំណង​ចង់​ប្តូរ​លោក​ហ៊ុន សែន ចេញ​។​

  • គណបក្ស​ថ្មី​របស់​អតីត​សហការី ​លោក ​ខឹម ​វាសនា ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​

    ក្រសួង​មហាផ្ទៃ កាល​ពី​ម្សិល​មិញ បាន​សម្រេច​ចុះ​ឈ្មោះ​គណបក្ស​ថ្មី​មួយ​ ដែល​បង្កើត​ឡើង​ដោយ​អតីត​សហការី​របស់ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ហៅ​កាត់​ថា​(LDP)។ គណបក្ស​ថ្មី​នេះ មាន​ឈ្មោះ​ថា «គណបក្ស​បំណង​ពលរដ្ឋ» ដែល​មាន​សមាជិក​ស្ថាបនិក គឺ​ជា​អតីត​អនុ​ប្រធាន និង​ជា​អតីត​អគ្គ​លេខា​ធិការ​របស់​គណបក្ស​LDP​។

  • មន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ រៀបចំពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី នៅក្រុងប៉ោយប៉ែត រយៈពេល១៥ថ្ងៃ (Video inside)

    លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កម្មវិធីនេះ បានប្រារព្ធធ្វើឡើងនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

  • អាជ្ញាធរ​ព្រះវិហារ​ដាក់​វិធានការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវៀង​ក្រុមហ៊ុន​មេត្រីភាព និង​ពលរដ្ឋ

    អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ថ្មីៗ​នេះ បាន​កោះហៅ​ភាគី​ពាក់ព័ន្ធ​រួមមាន ប្រធាន​មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម តំណាង​ក្រុមហ៊ុន និង​មន្ត្រី​សង្គម​ស៊ីវិល​មក​ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ជម្លោះដីធ្លី​រវៀង​ពលរដ្ឋ ៣៣០​គ្រួសារ និង ក្រុមហ៊ុន​មេត្រីភាព​ដែល​កើតមានឡើង​កាលពី​ឆ្នាំ ២០១៨។ មន្ត្រី​សង្គម​ស៊ីវិល​សាទរ​វិធានការ​នេះ ក៏ប៉ុន្តែ​ស្នើ​ឱ្យ​អាជ្ញាធរ និង​តុលាការ​ដោះលែង​ពលរដ្ឋ ១៤​នាក់ ហើយ​មាន​ម្នាក់​បាន​បាត់​ខ្លួន។

  • បក្ស​កាន់​អំណាច​ប្រកាស​ថ្កោល​ទោស​សេចក្តី​ថ្លែង​ការណ៍​ស្តី​ពី​ការ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​ខ្លួន​

    នៅ​ថ្ងៃ​សុក្រ​នេះ ទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា “អ្នក​ស្នេហា​ជាតិ គណ​បក្ស​ប្រជាជន” បាន​បង្ហោះ​នូវ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​។ សេច​ក្តី​ថ្លែង​ការណ៍​នេះ​បង្ហោះ​ចេញ​ភ្លាម លោក​សម រង្ស៊ី ក៏​បាន​ចែក​ចាយ​ភ្លាម​ដែរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​។ ប៉ុន្តែ​ភ្លាមៗ​នេះ បក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ចេញ​មុខ​ទាត់​ចោល ​និង​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​។

  • ឃាតកម្មសម្លាប់អ្នកកាសែតម្នាក់ នៅស្រុកស្នួល ខេត្តក្រចេះ នៅពេលនេះ ជនដៃដល់ត្រូវនគរបាលចាប់ខ្លួន

    ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខេត្តក្រចេះ ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ លន់ សុផាត បានស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួន ពាក់ព័ន្ធករណីសម្លាប់អ្នកកាសែតម្នាក់ កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែក៨៨ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ការឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

  • មេធាវីអតីតសកម្មជន CNRP នៅស្វាយរៀង សម្រេចប្តឹងឧទ្ធរណ៍ ក្រោយសាលាដំបូងបដិសេធសំណើនៅក្រៅឃុំ

    មេធាវីការពារក្តីឱ្យអតីតសកម្មជនគណបក្សសង្រ្គោះជាតិខេត្តស្វាយរៀង សម្រេចដាក់ប្តឹងទៅសាលាឧទ្ធរណ៍ ចំពោះដីកាសម្រេចមិនព្រមដោះលែង លោក គង់ ម៉ាស់ ឱ្យនៅក្រៅឃុំ។

  • បក្សកាន់អំណាច ស្នើឱ្យចាត់ការអ្នកចេញសេចក្ដីថ្លែងការណ៍(ក្លែងក្លាយ)​មួយថា​មានមន្ត្រីបក្សខ្លះត្រៀមទទួលលោកសមរង្ស៊ី

    គណបក្សប្រជាជានកម្ពុជារាជធានីភ្នំពេញស្នើឱ្យអាជ្ញាធរជាពិសេសក្រសួងមាន​សមត្ថកិច្ច ទាំងអស់ត្រូវមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលណា រួមទាំងលោក សម រង្ស៊ី ដែល​ផ្សព្វផ្សាយ នឹងចែកចាយ នូវសេចក្ដីថ្លែងការណ៍មួយ ដែលគេថា ជារបស់ក្លែងក្លាយហើយ​បញ្ជាក់ថា មន្ត្រីបក្សនេះ មួយចំនួនកំពុងរង់ចាំទទួល​លោកសមរង្ស៊ីវិល​ចូល​កម្ពុជា​វិញ​។

  • តុលាការ​ចោទ​ប្រកាន់​យុវជន​ឈ្មោះ ហេង យិន ពី​បទ​ញុះញង់​នាំ​ឱ្យ​មានការ​រើសអើង

    តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់ យុវជន​ឈ្មោះ ហេង យិន ពី​បទ​ញុះញង់​ឱ្យ​មានការ​រើសអើង​នៃ​ក្រមព្រហ្មទណ្ឌ ក្នុង​សំណុំរឿង​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជេរប្រមាថ​ជាតិ​សាសន៍​ខ្មែរ។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​យល់ថា ការអនុវត្ត​ច្បាប់​នេះ​ជា​រឿង​ត្រឹមត្រូវ ក៏ប៉ុន្តែ​ការ​សួរ​ចម្លើយ​ជនសង្ស័យ បង្ហាញ​ជា​សាធារណៈ គឺជា​រំលោភ​សិទ្ធិ​ជនសង្ស័យ។

  • ពេលនេះ «ចំប៉ីខ្មៅ» នៅក្នុងគុក​ព្រៃស

    កាលពី​​សៀ​ល​ថ្ងៃ​ទី​៦ កុម្ភៈ ចំប៉ី​ខ្មៅ​ ត្រូវ​បាន​នគរបាល​ខណ្ឌដូនពេញ​បញ្ជូន​ខ្លួន​ទៅ​កាន់ ​សា​លាដំ​បូង​រាជធានី​ភ្នំពេញ ។ លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​ ក្រោយ​បាន​ធ្វើការ​សាកសួរ​អស់​ជា​ច្រើន​ម៉ោង ​ក៏​បាន​ធ្វើការ​ចោទប្រកាន់​ជន​ខ្ទើយ​​ជា​ផ្លូវការ​ហើយ ពី​បទ​ញុះញង់​ឱ្យ​មានការ​រើសអើង តាម​មាត្រា​៤៩៦ នៃ​ក្រមព្រហ្ម​ទណ្ឌ ។ មាត្រា​៤៩៦ តម្រូវ​ដាក់​ពន្ធនាគារ​ ចំពោះ​ជនជាប់ចោទ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ។ ក្រោយ​តំណាង​អយ្យការ​ចោទប្រកាន់ ​ហើយ​សំណុំរឿង​នេះ​ បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ គឺ​លោក ពេជ្រ វេជ្ជ​ធរ ។

  • លោក​សម រង្ស៊ី ​​កំណត់​​យក​ឆ្នាំ​​២០១៩​​ជា​ឆ្នាំ​​ដណ្តើម​​អំណាច​​​ពី​លោក​​​ហ៊ុន សែន​​​

    មេដឹកនាំ​អតីត​គណបក្សប្រឆាំង​នៅ​កម្ពុជា លោក សម រង្ស៊ី បានប្រកាស​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​រៀបចំ​ចលនា​ដណ្តើម​អំណាច​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​ថា ក្នុង​ឆ្នាំ ២០១៩ ក្រុម​លោក​ត្រូវតែ​ដណ្តើមយក​កម្ពុជា ប្រគល់​សង​ប្រជារាស្ត្រ​ខ្មែរ​វិញ ហើយ​បញ្ចប់​របប ហ៊ុន សែន​។ ប៉ុន្តែ​គម្រោង​នេះ រដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា​ជា​បទឧក្រិដ្ឋ ហើយ​និង​កំពុង​តាមដាន​ចាប់​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​ចលនា​របស់លោក សម រង្ស៊ី​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo