កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
ក្រុមគ្រួសារអ្នកផលិតខ្សែភាពយន្ត «ម្ដាយខ្ញុំលក់ខ្ញុំ» ថានឹងតវ៉ានៅមុខទូតរុស្ស៊ីរាល់សប្ដាហ៍
ក្រុមគ្រួសារនិងអ្នកគាំទ្រ លោក រ៉ាត់ រត្នមុនី អះអាងនៅថ្ងៃនេះថា ពួកគេនឹងនាំគ្នាទៅតវ៉ានៅមុខស្ថានទូតរុស្ស៊ីជារៀងរាល់សប្ដាហ៍ បើសិនជារដ្ឋាភិបាលរុស្ស៊ីមិនអន្តរាគមន៍មករដ្ឋាភិបាលកម្ពុជាដោះលែងផលិតកររូបនេះឲ្យមានសេរីភាពនោះ។
-
លោកសម រង្ស៊ី ថ្លែងការពារការមិនកំណត់ថ្ងៃវិលចូលកម្ពុជា
លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងមួយរូបដែលកំពុងស្ថិតនៅក្រៅប្រទេស អះអាងថា ការមិនប្រកាសពីពេលកំណត់វិលចូលប្រទេសកម្ពុជាវិញរបស់លោក គឺដើម្បីធ្វើឲ្យរដ្ឋាភិបាលរបស់លោកហ៊ុន សែន មានការភ្ញាក់ផ្អើល។
-
Hello VOA៖ សកម្មជនថាការគោរពសិទ្ធិមនុស្សជាក់ស្តែងមិនដូចនឹងគោលនយោបាយថ្នាក់ជាតិ
សកម្មជនសិទ្ធិមនុស្សស្នើឱ្យអាជ្ញាធរមូលដ្ឋានកម្ពុជាបង្ហាញការទទួលខុសត្រូវចំពោះទង្វើជាក់ស្តែង ឱ្យស្របគ្នាជាមួយនឹងគោលនយោបាយនិងការប្តេជ្ញាចិត្តនៅថ្នាក់ជាតិក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។ លោកសួន ប៊ុនស័ក្តិ អ្នកឯកទេសសិទ្ធិមនុស្សមើលឃើញថា រូបភាពសិទ្ធិមនុស្សក្នុងពេលកន្លងមក ហាក់មានភាពអវិជ្ជមាន បើទោះបីជាយន្តការដោះស្រាយមានច្រើន ប៉ុន្តែប្រសិទ្ធភាពការងារនៅមិនទាន់មានច្រើននៅឡើយ។
-
អង្គការ Human Rights Watch ថាកម្ពុជាត្រូវព្យាបាលនិងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះពីការវាយប្រហារទឹកអាស៊ីដ
នៅក្នុងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch «ដូចរស់ក្នុងឋាននរក» ចំនួន៤៨ ទំព័រ កាលពីថ្ងៃអង្គារ បានទទូចឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់ដើម្បីគាំទ្រផ្នែកសុខាភិបាល សង្គមកិច្ច និងសេវាកម្មច្បាប់ដល់ជនរងគ្រោះរួចពីស្លាប់ ដោយសារការវាយប្រហារទឹកអាស៊ីដ។
-
ក្រុមមេធាវីស្នើសុំតុលាការមើលចម្លើយរបស់លោកគង់ គាំ ដែលធ្វើជាសាក្សីក្នុងសំណុំរឿងលោកកឹម សុខា
ក្រុមមេធាវីរបស់លោកកឹម សុខា បានស្នើសុំផ្ទាល់មាត់ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីថតចម្លងនូវចម្លើយរបស់លោកគង់ គាំ ដែលត្រូវបានតុលាការកោះហៅទៅបំភ្លឺក្នុងនាមជាសាក្សីក្នុងសំណុំរឿងលោកកឹម សុខាកាលខែមុន។ ក៏ប៉ុន្តែមកដល់ពេលនេះ តុលាការនៅមិនទាន់ផ្តល់ឯកសារឱ្យតាមការស្នើសុំនេះនៅឡើយទេ។
-
គ.ជ.ប នឹងបើកកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាអាណត្ដិទី៣ នាថ្ងៃទី០៨ ខែកុម្ភៈ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ អំពីសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នាសាលសន្និសីទសារព័ត៌មាន គ.ជ.ប វេលាម៉ោង ៩៖០០ព្រឹក នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
-
ក្រុមតំណាងរាស្ត្របក្សប្រឆាំងរាយការណ៍ពីអំពើហិង្សាក្នុងខេត្តព្រះសីហនុទៅក្រុមមេដឹកនាំសហភាពអឺរ៉ុប
ក្រុមតំណាងរាស្ត្រចំនួន១៧នាក់របស់គណបក្សសង្គ្រោះជាតិ ដែលតុលាការខ្មែរបានរំលាយចោលកាលពីឆ្នាំ២០១៧នោះ បានដាក់លិខិតពីរដាច់ដោយឡែកពីគ្នាបញ្ជាក់ប្រាប់ក្រុមមេដឹកនាំគោលនយោបាយ និងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប អំពីការបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បង្កដោយអាជ្ញាធរក្នុងប្រទេសកម្ពុជា និងបានបញ្ជាក់ការគាំទ្រដល់ជំហរនយោបាយរបស់ក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក ក្នុងការបន្តដាក់ទណ្ឌកម្មទិដ្ឋាការលើជនណាដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
-
អភិបាលខេត្តព្រះវិហារ ដាក់ចេញវិធានការ៥ចំណុច ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី របស់ក្រុមហ៊ុនមេត្រីភាព កសិ-ឧស្សាហកម្ម ដែលត្រូវបានប្រជាពលរដ្ឋ ចូលទន្រ្ទានដីកាន់កាប់។ ពិធីនេះ មានការចូលរួមពីអភិបាលរងខេត្ត លោកព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងអង្គការអាដហុក ជាដើម។
-
មានមន្ទិលលើករណីអ្នកកាសែតរូបនេះស្លាប់…
សេចក្តីរាយការណ៍ឱ្យដឹងថា អ្នកកាសែតម្នាក់ដែលឃើញស្លាប់នៅលើផ្លូវជាតិនោះ ដែលបានសន្និដ្ឋានដំបូងថា អាចជាករណីឧប្បត្តិហេតុធ្លាក់ពីលើម៉ូតូនោះ ពេលនេះត្រូវនគរបាលព្រហ្មទណ្ឌស្រុកស្នួលបានរកឃើញថា «ការស្លាប់របស់ជនរងគ្រោះរូបនេះមិនមែនជាករណីឧប្បត្តិហេតុទេ គឺអាចផ្តើមចេញដោយអំពើហិង្សា ។ ជាមួយគ្នានេះ កម្លាំងនគរបាលជំនាញក៏កំពុងបើកការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែករកពន្លឺបន្តទៀត ។
-
សង្គមស៊ីវិល ថាការប្តេជ្ញាទប់ស្កាត់បទល្មើសព្រៃឈើនឹងមិនមានប្រសិទ្ធភាព បើឧក្រិដ្ឋជនធំៗនៅតែរួចខ្លួន
ក្រុមសង្គមស៊ីវិលមួយចំនួនដែលធ្វើលើកាងារពាក់ព័ន្ធនឹងធនធានធម្មជាតិ បានលើកឡើងថាការប្តេជ្ញាចិត្តជាថ្មីក្នុងការទប់ស្កាត់បទល្មើសព្រៃឈើរបស់គណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងមិនមានប្រសិទ្ធិភាពនោះទេ បើគ្មានការទោសឧក្រិដ្ឋជនធំៗនៅពីក្រោយ។
-
សកម្មជនស្នើអ្នកនេសាទខ្មែរនៅទូកសមុទ្រថៃបន្តប្រយ័ត្នប្រយែង
សកម្មជនសិទ្ធិមនុស្សស្នើឱ្យពលករកម្ពុជាបន្តប្រយ័ត្នប្រយែង ពេលធ្វើការងារនៅក្នុងវិស័យនេសាទនិងគ្រឿងសមុទ្រថៃ បើទោះបីជាសហភាពអឺរ៉ុបបានលើកលែងការព្រមានដាក់ទណ្ឌកម្មក៏ដោយ។
-
អង្គការឃ្លាំមើលសិទ្ធិមនុស្ស៖ ការវាយប្រហារដោយទឹកអាស៊ីដនៅកម្ពុជាថយចុះ
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) នៅថ្ងៃទី០៤ ខែកុម្ភៈ តាមរយៈរបាយការណ៍របស់ខ្លួនឲ្យដឹងថាការវាយប្រហារដោយទឹកអាស៊ីដនៅក្នុងប្រទេសកម្ពុជាបានថយចុះ បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តច្បាប់គ្រប់គ្រងអាស៊ីដខ្លាំង។ ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សនេះរកឃើញថារដ្ឋាភិបាលបរាជ័យក្នុងការផ្តល់ជំនួយដល់ជនរងគ្រោះ។
-
លោក សម រង្ស៊ី អំពាវនាវកសិករឲ្យងើបឡើងដូររបបលោក ហ៊ុន សែន ចេញ ដើម្បីដោះបំណុល
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវដល់កសិករខ្មែរទាំងអស់ ឲ្យងើបឈរឡើង ដូរមេដឹកនាំរបបក្រុងភ្នំពេញចេញពីអំណាច ដើម្បីរំដោះខ្លួនចេញពីការជំពាក់បំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដោយសារតែរបបនេះ មិនអាចជួយជីវភាពកសិករឲ្យល្អប្រសើរនោះឡើយ។ អ្នកវិភាគថា គាំទ្រការអំពាវនាវនេះ នឹងមានការចូលរួមពីពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ប្រសិនបើក្រុមមេដឹកនាំបក្សប្រឆាំងចេញមុខជាគំរូដឹកនាំការតវ៉ាទាមទារដោយសន្តិវិធី និងបែបបទប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជានោះ។
-
សហជីពនិងអ្នកបញ្ជាទិញអន្តរជាតិខ្លះទទូចឲ្យកម្ពុជាកែប្រែស្ថានការណ៍ដើម្បីរក្សាទីផ្សារអឺរ៉ុបនិងអាមេរិក
នៅពេលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលជាទីផ្សារដ៏ធំសម្រាប់ទំនិញកម្ពុជា កំពុងពិចារណាមិនបន្តផ្តល់ការអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជា ដោយសារការស្តារឡើងវិញរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅតែប្រទាញប្រទង់គ្នានៅឡើយនោះ សហជីពនិងអ្នកបញ្ជាទិញអន្តរជាតិខ្លះ ចង់ឃើញស្ថានភាពសហជីពនិងកម្មករ និងបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ត្រូវបានកែទម្រង់ឡើងវិញ ដើម្បីសម្រួលដល់ពាណិជ្ជកម្មទៅមុខដោយគ្មានក្តីកង្វល់។
-
ប្រជាពលរដ្ឋខេត្តកំពង់ធំជាង៧០០គ្រួសារទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល
ប្រជាពលរដ្ឋប្រមាណ ៧០០គ្រួសារក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីចុងខែមករាឆ្នាំ២០១៩នេះ បានទទួលដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ជាដីដែលចែកជូនប្រជាពលរដ្ឋក្រីក្រគ្មានដី ឬមានដីតិចតួច ឱ្យទទួល បានលទ្ធភាពរស់នៅកាន់តែសមរម្យ។
-
«ដូចរស់ក្នុងឋាននរក» អំពើវាយប្រហារដោយទឹកអាស៊ីដនៅកម្ពុជា»
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ៃត៍ វច្ឆ (Human Rights Watch) រកឃើញថា ជនរស់រានមានជីវិតពីអំពើហិង្សាដោយទឹកអាស៊ីដនៅក្នុងកម្ពុជា ស្ទើរតែគ្រប់ករណីមិន ដែលទទួលបានសេវាព្យាបាលដោយឥតបង់ថ្លៃ និងមានចំនួនតិចតួចណាស់ទទួលបានយុត្តិធម៌ទៅតាមច្បាប់កំណត់។ ករណីទាំងនេះ ដោយសារអំពើពុករលួយ ជនល្មើសមិនត្រូវបានផ្ដន្ទាទោស និងការផ្សព្វផ្សាយចំណេះដឹងពីច្បាប់ស្ដីពីការគ្រប់គ្រងទឹកអាស៊ីដ មានកម្រិតទាបនៅឡើយ ។ ទោះជាយ៉ាងណា មន្ត្រីក្រសួងយុតិ្តធម៌ថា របាយការណ៍របស់អង្គការ យូមែនរ៉ៃត៍ វច្ឆ មាននិន្នការនយោបាយច្រើនជាង។
-
សម្ដេចហ៊ុនសែនរំលឹកពីសន្តិភាពនៅកម្ពុជាបន្ទាប់ពីព្រមានពីការផ្ទុះសង្រ្គាមស៊ីវិលនៅវេណេហ្សូអេឡា
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាថ្មីម្ដងទៀតនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរំលឹក អំពីប្រទេសកម្ពុជាមានសន្តិភាព នៅពេលនេះដែលធ្វើឱ្យ ប្រជាពលរដ្ឋរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬព្រួយបារម្ភអ្វីឡើយ។
-
មេធាវីលោក រ៉ាត់ រត្នមុនី គ្រោងប្តឹងសារទុក្ខទៅតុលាការកំពូលដើម្បីស្នើសុំនៅក្រៅឃុំ
មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី បានឲ្យដឹងថា លោកគ្រោងដាក់បណ្ដឹងសារទុក្ខទៅតុលាការកំពូលនៅថ្ងៃស្អែកនេះ ដើម្បីបន្តទាមទារឲ្យកូនក្ដីរបស់លោកបានស្ថិតនៅក្រៅឃុំ បន្ទាប់ពីតុលាការថ្នាក់ក្រោមបានបដិសេធ។
-
ពលរដ្ឋ ៥ភូមិ នៅឃុំដូង ខេត្តកំពង់ធំ ទាមទារអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញ បង្ខំយកដីស្រែពួកគេ ដាក់ជាដីសម្បទានសង្គមកិច្ច
តំណាងពលរដ្ឋចំនួន ៥ភូមិ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ទាមទារឲ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ដើម្បីបង្ខំឲ្យពលរដ្ឋប្រគល់ដីស្រែពួកគេ ឲ្យអាជ្ញាធរ ធ្វើជាដីសម្បទានសង្គមកិច្ច។ អាជ្ញាធរឃុំថា ការស្នើសុំឲ្យពលរដ្ឋចូលរួមផ្ដល់ដីមួយផ្នែកឲ្យអាជ្ញាធរនោះ គឺជាគម្រោងរបស់រដ្ឋាភិបាល ដើម្បីយកទៅដាក់បញ្ចូលក្នុងគម្រោងដីសម្បទានសង្គមកិច្ច សម្រាប់បែងចែកជូនពលរដ្ឋពលរដ្ឋក្រីក្រ។
-
លោក សម រង្ស៊ី៖ ពលរដ្ឋខ្មែរនៅបរទេសរាប់ម៉ឺននាក់នឹងមកកម្ពុជាមួយលោក
លោក សម រង្ស៊ីថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសជាច្រើនម៉ឺននាក់នឹងធ្វើដំណើរមកកម្ពុជាជាមួយលោក នៅឆ្នាំ ២០១៩ នេះ ។ លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសនៅចំពោះមុនសកម្មជន និងមន្ត្រីអតីតគណបក្សបែបនេះ គឺដើម្បីមកកម្ពុជា និងដោះស្រាយបញ្ហានយោបាយនៅប្រទេសនេះ ។