កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
លោក រ៉ុង ឈុន៖ កម្ពុជាគួរតែចរចាជាមួយអឺរ៉ុបមុនពេលទណ្ឌកម្មធ្លាក់មកដល់
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានជំរុញរាជរដ្ឋាភិបាលកម្ពុជាទៅ ចរចាជាមួយអន្តរជាតិជាពិសេសគឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក អំពីបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ។ លោកថាប្រសិនបើចាំឱ្យអន្តរជាតិដកការអនុគ្រោះពន្ធ ហើយទើបចរចានោះ ច្បាស់ជាមិនអាចទៅរួចទេ គឺកុំដូចករណីអង្ករ។ករណីនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលថាកម្ពុជា កំពុងចរចាជាមួយសហភាពអឺរ៉ុប។
-
អាមេរិកព្រមានក្រុងភ្នំពេញក្នុងជំហរងាកទៅចិន ដូច«ខ្មែរក្រហម»បានធ្វើ
ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ នៅក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម «គួរតែជាការព្រមានដ៍ខ្លាំងមួយ ដល់រដ្ឋាភិបាល នឹងក្រុមអ្នកប្រព្រឹត្តអំពើព្រៃផ្សៃ ឬបំបាត់សម្លេងប្រជាជន» ខណៈ «យើងត្រូវចងចំាដែរថា ក្រុមខ្មែរក្រហមបានពឹងផ្អែកយ៉ាងងប់ងល់ ទៅលើមហាអំណាចធំមួយ»។
-
ការបង្ក្រាបដោយហិង្សានៅក្នុងជម្លោះដីធ្លីនៅខេត្តព្រះសីហនុ ត្រូវបានចោទសួរនៅចំពោះមុខមន្ត្រីក្រសួងមហាផ្ទៃ
ករណីបង្ក្រាបដោយហិង្សានៅក្នុងជម្លោះដីធ្លីនៅក្នុងខេត្តព្រះសីហនុ កាលពី ២៤មករា ត្រូវបានចោទសួរនៅចំពោះមុខមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នៅថ្ងៃទី ៣១ មករានេះ។ ការអនុវត្តសាលដីកានៅក្នុងជម្លោះដីធ្លីនៅក្នុងខេត្តព្រះសីហនុដែលបានឈានទៅផ្ទុះជាអំពើហិង្សា ដែលបណ្តាលឲ្យប្រជាពលរដ្ឋពីរនាក់រងរបួសធ្ងន់និងស្រាល ហើយជារូបភាពដែលកំពុងរងការរិះគន់យ៉ាងខ្លាំង។
-
លោក សយ សុភាព៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បង្កើតឡើងដើម្បីបម្រើផលប្រយោជន៍ប្រទេសទាំងពីរ
សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បង្កើតឡើងដើម្បីបម្រើផលប្រយោជន៍ប្រទេសទាំងពីរ។ នេះជាការលើកឡើងរបស់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលទើបតែទទួលបានសិទ្ធិបង្កើតសមាគមនេះ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី៣០ មករា ឆ្នាំ២០១៩។
-
បទសម្ភាសន៍ VOA៖ លោក អាឡាំង ឡូវឹនសលខំជំរុញច្បាប់ដាក់ទណ្ឌកម្មកម្ពុជា
អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកខិតខំជំរុញសេចក្តីព្រាង«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»ឱ្យបានអនុម័តឆាប់ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលរំលោភសិទ្ធិមនុស្សនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ ក្រុមអ្នកតំណាងរាស្ត្រខិតខំចងភ្ជាប់បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាមួយនឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។ លោក ម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោក អាឡាំង ឡូវឹនសល អ្នកតំណាងរាស្រ្តប្រចាំរដ្ឋកាលីហ្វញ៉ានិងជាអ្នកដែលចូលរួមគំាទ្រច្បាប់នេះ។
-
ក្រុមយុវជនថា ពួកគេនឹងកាយដីឆ្នេរព្រែកត្រែងដោយខ្លួនឯងបើអាជ្ញាធរនៅតែមិនអើពើរឿងនេះ
ក្រុមយុវជនគ្រោងលើកគ្នាទៅកាយដីឆ្នេរព្រែកត្រែងដែលរងការចាក់លុបដោយក្រុមហ៊ុនឯកជន នៅពេលខាងមុខ ប្រសិនបើអាជ្ញាធរខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតបន្តព្រងើយកន្តើយចំពោះករណីនេះ។ ការព្រមានរបស់ក្រុមយុវជននេះ ធ្វើឡើងក្រោយពេលអាជ្ញាធរខកខានមិនបានអនុវត្តតាមច្បាប់ដែលមានចែងជាធរមាន និងបញ្ជារបស់លោក ហ៊ុន សែន ទាក់ទងនឹងការលុបឆ្នេរខុសច្បាប់។ មន្ត្រីសិទ្ធិមនុស្សថ្លែងថា ក្រុមយុវជន និងពលរដ្ឋទូទៅ មានសិទ្ធិ និងករណីយកិច្ចស្របតាមច្បាប់ក្នុងការចូលរួមថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
-
UPR៖ កម្ពុជាអះអាងពីជំហរខ្លួនលើការគោរពសិទ្ធិ LGBT ទោះច្បាប់មិនទាន់ទទួលស្គាល់
យ៉ាងហោចណាស់តំណាងប្រទេសចំនួន៥ក្នុងចំណោម៧៣ប្រទេស បានផ្តល់យោបល់ដល់កម្ពុជាក្នុងការពង្រឹងការគោរពសិទ្ធិអ្នកស្រឡាញ់់ភេទដូចគ្នា (LGBT) ជាពិសេសការបង្កើតច្បាប់សំដៅដល់ការលើកកម្ពស់និន្នាការភេទ និងអត្តញ្ញាណយេនឌ័រ។ អនុសាសន៍ទាំងនេះ ត្រូវបានលើកឡើង ខណៈដែលកម្ពុជាបង្ហាញរបាយការណ៍ជាតិស្តីពីយន្តការពិនិត្យជាសកលតាមកាលកំណត់ (URP) ជុំទីបីសម្រាប់កម្ពុជា នៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ។
-
តុលាការជាន់ខ្ពស់សម្រេចបដិសេធសំណើសុំនៅក្រៅឃុំមេសហជីពលោក រ៉ាត់ រត្នមុនី
តុលាការជាន់ខ្ពស់កម្ពុជា នៅព្រឹកថ្ងៃនេះ សម្រេចតម្កល់សាលក្រមតុលាការជាន់ទាប ដែលបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក រ៉ាត់ រត្នមុនី។
-
តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន និងគ្រូបង្រៀន ១០នាក់ទៀត បង់ពន្ធលើកម្មវត្ថុបណ្តឹង
លោក រស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបង្គាប់ឱ្យលោក រ៉ុង ឈុន និងគ្រូបង្រៀនចំនួន១០ផ្សេងទៀត បង់ពន្ធលើកម្មវត្ថុបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញចំនួន ៥៥០០០រៀល។ នេះបើយោងតាមដីកាចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលទើបតែធ្លាក់ដល់ដៃអ្នកកាសែត។
-
សមាគម GMAC ចេញមុខការពាររោងចក្រកាត់ដេរ W&D ដែលបញ្ឈប់កម្មករជាង១ពាន់នាក់
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) កាលពីពេលថ្មីៗនេះ បានលើកឡើងថា ការបញ្ឈប់កម្មករ និយោជិត ដែលមិនចូលធ្វើការ គឺធ្វើតាមនីតិវិធីត្រឹមត្រូវ។ ការថ្លែងរបស់ GMAC ដូច្នេះ គឺបន្ទាប់ពី វិវាទរវាងកម្មករ និយោជិត និងនិយោជក នៃរោងចក្រកាត់ដេរ W&D បានឆ្លងកាត់ដំណាក់កាលជាច្រើននៃដំណោះស្រាយ ដោយទីបំផុតក្រុមប្រឹក្សាអាជ្ញាកណ្តាលបង្គាប់ឲ្យកម្មករចូលធ្វើការវិញ រួមទាំងមានដីការរក្សាការពារពីតុលាការទៀតផង។
-
លោក ជា សុផារ៉ា ប្រាប់អភិបាលខេត្តព្រះសីហនុ កែប កំពត និងកោះកុង ទប់ស្កាត់ការទន្ទ្រានយកដី
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ប្រាប់ដល់អភិបាលខេត្តជាប់សមុទ្រទាំងអស់ ទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីសាធារណៈ និងផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រកម្ពុជាឲ្យបានតឹងរឹង ដើម្បីទុកសម្រាប់បម្រើផលប្រយោជន៍សាធារណៈ។
-
ពលរដ្ឋជិត២០០គ្រួសារ នៅខេត្តកោះកុង ទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល
ប្រជាពលរដ្ឋចំនួន១៨៤គ្រួសារ រស់នៅភូមិព្រែស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បានទទួលដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ក្រោយមានផលប៉ះពាល់ ជាមួយក្រុមហ៊ុន «យូញៀន» ជាយូរឆ្នាំមកនោះ។
-
សាលាឧទ្ធរណ៍គ្រោងសម្រេចករណីសុំនៅក្រៅឃុំរបស់លោក រ៉ាត់ រត្នមុនី នៅថ្ងៃទី៣១ មករា
សាលាឧទ្ធរណ៍គ្រោងប្រកាសសាលដីកាលើបណ្តឹងសុំនៅក្រៅឃុំរបស់ លោក រ៉ាត់ រត្នមុនី នៅថ្ងៃទី៣១ មករា ក្រោយសវនាការនៅថ្ងៃទី៣០ មករា។ ក្រុមគ្រួសាររបស់សកម្មជនសិទ្ធិការងាររូបនេះ រំពឹងថា សាលាឧទ្ធរណ៍នឹងដោះលែងរូបលោកឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
អានបន្ត -
ក្រុមប្រទេសនិយមប្រជាធិបតេយ្យនៅតែព្រួយបារម្ភពីការធ្លាក់ចុះដុនដាប នៃលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា
ដំណើរការត្រួតពិនិត្យមើលកាតព្វកិច្ច និងការគោរពសិទ្ធិមនុស្សរបស់កម្ពុជា ដែលបានធ្វើឡើងនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃ៣០ មករា បានបិទបញ្ចប់ទៅ ដោយក្រុមប្រទេសនិយមប្រជាធិបតេយ្យនៅតែព្រួយបារម្ភដដែលចំពោះការធ្លាក់ចុះដុនដាប នៃលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជានេះ។ ពួកគេចង់ឃើញរបបក្រុងភ្នំពេញ ពង្រីក និងពង្រឹងលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យបានខ្ជាប់ខ្ជួនឡើងវិញ ដូចតាមកាតព្វកិច្ចដែលមានចែងក្នុងសន្ធិសញ្ញា និងកតិកាសញ្ញានានារបស់អន្តរជាតិ។
-
ពលរដ្ឋរាប់រយគ្រួសារនៅព្រះវិហារចាកចេញពីផ្ទះសម្បែងដោយខ្លាចអាជ្ញាធរចាប់ខ្លួនរឿងជម្លោះដី
ពលរដ្ឋរាប់រយគ្រួសារ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាពរស់នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាននាំគ្នាចាកចេញពីលំនៅឋានជាបណ្ដើរ ដោយខ្លាចក្រែងអាជ្ញាធរចាប់ខ្លួនរឿងជម្លោះដីធ្លី។ អ្នកភូមិថា គិតត្រឹមថ្ងៃ២៩ ខែមករា ពលរដ្ឋ ១២នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅតុលាការ ហើយមានពលរដ្ឋម្នាក់បាត់ខ្លួន។ ចំណែកតំណាងអយ្យការខេត្តព្រះវិហារ អះអាងថា ការចាប់ខ្លួននោះ ជាបទល្មើសជាក់ស្ដែងពាក់ព័ន្ធ ការកាប់រុករានព្រៃការពារធម្មជាតិខុសច្បាប់។
-
បទសម្ភាសន៍ VOA៖ លោកអាឡាំង ឡូវឹនសលខំជំរុញច្បាប់ដាក់ទណ្ឌកម្មកម្ពុជា
វ៉ាស៊ីនតោន — កំណត់និពន្ធ៖ អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកខិតខំជំរុញសេចក្តីព្រាង«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»ឱ្យបានអនុម័តឆាប់ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលរំលោភសិទ្ធិមនុស្សនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ ក្រុមអ្នកតំណាងរាស្ត្រខិតខំចងភ្ជាប់បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាមួយនឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។ លោក ម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោកអាឡាំង ឡូវឹនសល អ្នកតំណាងរាស្រ្តប្រចាំរដ្ឋកាលីហ្វញ៉ានិងជាអ្នកដែលចូលរួមគំាទ្រច្បាប់នេះ៖
-
សមាគម GMAC ចេញមុខការពាររោងចក្រកាត់ដេរ W&D ដែលបញ្ឈប់កម្មករជាង១ពាន់នាក់
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) កាលពីពេលថ្មីៗនេះ បានលើកឡើងថា ការបញ្ឈប់កម្មករ និយោជិត ដែលមិនចូលធ្វើការ គឺធ្វើតាមនីតិវិធីត្រឹមត្រូវ។ ការថ្លែងរបស់ GMAC ដូច្នេះ គឺបន្ទាប់ពី វិវាទរវាងកម្មករ និយោជិត និងនិយោជក នៃរោងចក្រកាត់ដេរ W&D បានឆ្លងកាត់ដំណាក់កាលជាច្រើននៃដំណោះស្រាយ ដោយទីបំផុតក្រុមប្រឹក្សាអាជ្ញាកណ្តាលបង្គាប់ឲ្យកម្មករចូលធ្វើការវិញ រួមទាំងមានដីការរក្សាការពារពីតុលាការទៀតផង។
-
នាយករដ្ឋមន្រ្តី ឯកភាពការធ្វើកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ ក្រុង និងស្រុក
ប្រមុខរដ្ឋាភិបាលនៅថ្ងៃទី២៩មករានេះ បានឯកភាពទៅនឹងសំណើ ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៥មករា ស្តីពីការធ្វើកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រុង និងស្រុក។ ការឯកភាពលើកំណែទម្រង់គ្រប់គ្រងរដ្ឋបាលនេះ គឺជាការបើកផ្លូវឲ្យក្រសួងមហាផ្ទៃ លុបចោលការិយាល័យជំនាញរបស់ក្រសួង ស្ថាប័ននៅថ្នាក់ ក្រុង ស្រុក។ ដែលនេះជាចំណុចមួយស្ថិតក្នុងចំណោមគោលការណ៍ជាច្រើនទៀតដែលត្រូវធ្វើកំណែទម្រង់ចាប់ពីថ្ងៃយល់ព្រមនេះតទៅ។
-
តម្លាភាពកម្ពុជា៖ កម្ពុជានៅតែជាប្រទេសពុករលួយបំផុត
អង្គការតម្លាភាពអន្តរជាតិបានបន្តចាត់ទុកប្រទេសកម្ពុជាជាប្រទេសពុករលួយខ្លាំងបំផុតក្នុងលោកដដែលដោយសារតែការធ្លាក់ចុះខ្សោយនៃដំណើរការប្រជាធិបតេយ្យ និងការប្រព្រឹត្តិអំពើពុករលួយទ្រង់ទ្រាយធំ ក្នុងពេលប្រទេសកម្ពុជាបានបាត់បង់សំឡេងជំទាស់ដ៏សំខាន់ក្នុងរដ្ឋសភា។
-
តុលាការក្រុងភ្នំពេញពន្យារពេលចាត់ការបណ្ដឹងក្រុមគ្រូបង្រៀន ដោយសាររឿងមិនទាន់បង់លុយបណ្ដឹង
សាលាដំបូងរាជធានីភ្នំពេញពន្យារពេលចាត់ការបណ្ដឹងរបស់ក្រុមគ្រូបង្រៀន ដោយសារបញ្ហានីតិវិធីនៃការបង់ប្រាក់ពន្ធលើពាក្យបណ្ដឹង។ ក្រុមគ្រូបង្រៀនសម្ដែងការហួសចិត្តនឹងរឿងនេះ ដោយសារពួកគាត់បានសួរទៅខាងមន្ត្រីតុលាការដែលទទួលពាក្យបណ្ដឹងដែរថា តើពួកគាត់ត្រូវបង់ប្រាក់ដែរឬទេ ប៉ុន្តែមន្ត្រីរូបនោះបានឆ្លើយថា មិនចាំបាច់បង់ប្រាក់អ្វីឡើយ ស្រាប់តែពេលនេះឃើញមានដីកាបង្គាប់ឱ្យបង់ប្រាក់ទៅវិញ។