កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
អង្គការសិទ្ធិមនុស្សកង្វល់ការប៉ះទង្គិចគ្នារវាងអ្នកតវ៉ាដីធ្លីជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ
ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានលើកឡើងថា ខ្លួនកំពុងធ្វើការតាមដានដោយក្តីកង្វល់អំពីស្ថានការណ៍នៅឃុំបិតត្រាង ខេត្តព្រះសីហនុ ដែលបានទទួលសេចក្តីរាយការណ៍មកថា កងកម្លាំងសន្តិសុខបានប្រើប្រាស់អាវុធ ជាការតបតទៅនឹងក្រុមអ្នកតវ៉ា។ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាថា មានរបាយការណ៍មិនទាន់បានបញ្ជាក់អះអាងថា មានមនុស្សរងរបួសទេ។
-
មន្ត្រីថា បញ្ចប់វិវាទដីធ្លីហើយក្រោយបុគ្គលិកពេទ្យប្រកាសត្រៀមបិទទ្វារមណ្ឌលសុខភាពលំផាត់នៅថ្ងៃស្អែក
មន្ត្រីសុខាភិបាលនៅឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី បានឲ្យដឹងថា មណ្ឌលសុខភាពលំផាត់ នឹងមិនបិទទ្វារនោះឡើយនៅថ្ងៃស្អែកនេះ ក្រោយពីវិវាទដីធ្លីពាក់ព័ន្ធនឹងមណ្ឌលសុខភាពមួយនេះ ត្រូវបានដោះស្រាយរួចរាល់ហើយនៅថ្ងៃនេះ។
-
សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បាញ់បង្ក្រាប និងចាប់ខ្លួនពលរដ្ឋ ៦នាក់ ពេលអាជ្ញាធរចុះអនុវត្តសាលដីកាតុលាការកំពូលលើដីមានវិវាទ
សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ នៅថ្ងៃទី២៤ មករា បានចុះបាញ់បង្ក្រាប និងចាប់ខ្លួនពលរដ្ឋចំនួន ៦នាក់ ដែលតវ៉ា ការចុះអនុវត្តសាលដីកាតុលាការកំពូល លើដីវិវាទមួយកន្លែង ជាមួយឧកញ៉ា ឈ្មោះ ស៊ីវ គង់ទ្រីវ នៅទីតាំងក្បែរវត្តអូរត្រេះ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។
-
ពលរដ្ឋ៥នាក់ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុចាប់ខ្លួនក្នុងហេតុការណ៍ដុតកង់ឡានតវ៉ាដីធ្លី
ពលរដ្ឋ ៤នាក់មកពីស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីនាំគ្នាតវ៉ាដុតកុងឡានជំទាស់ទៅនឹងក្រុមកម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តនេះ ដែលបានចុះការអនុវត្តសាលដីកាវាស់វែងដីធ្លីមានជម្លោះឲ្យទៅឧកញ៉ាម្នាក់។
-
ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ១៤គ្រួសារត្អូញថា ឈ្មួញឈូសឆាយផលដំណាំពួកគេទាំងស្រុង តែអាជ្ញាធរគេចវេះ
ជនជាតិដើមភាគតិចព្នង ១៤គ្រួសារ រស់នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្អូញត្អែរថា អាជ្ញាធរមូលដ្ឋានមិនយកចិត្តទុកដាក់ ដោះស្រាយបណ្ដឹងរបស់ពួកគេនោះទេ និងតែងគេចវេះ មិនទទួលខុសត្រូវ។ អ្នកភូមិថា ថ្មីៗ នេះ អ្នកមានអំណាចបានយកគ្រឿងចក្រឈូសឆាយផលដំណាំរបស់ពួកគេអស់ទាំងស្រុង ដើម្បីយកដីប្រមាណ ១០ហិកតារធ្វើជាសម្បត្តិបុគ្គល។
-
សហគមន៍ឡពាង ដាក់បណ្ដឹងបដិសេធរបាយការណ៍របស់គណៈកម្មការចម្រុះខេត្តកំពង់ឆ្នាំង រឿងវិវាទដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី
ពលរដ្ឋ ៥នាក់តំណាងឲ្យពលរដ្ឋ ៥២គ្រួសារនៃសហគមន៍ឡពាង នាំគ្នាដាក់បណ្ដឹងនៅសាលាស្រុកកំពង់ត្រឡាច បដិសេធរបាយការណ៍របស់គណៈកម្មការចម្រុះខេត្តកំពង់ឆ្នាំង ដែលបានចេញ កាលពីខែមិនា ឆ្នាំ២០១៤ ដោយសរសេរថាដីធ្លី ដែលមានជម្លោះ ស្ថិតក្នុងភូមិឡពាង និងភូមិបឹងកក់ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) តាំងពីឆ្នាំ១៩៩៧។ អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ដែលតាមដានជម្លោះដីធ្លីនេះ យល់ថា ពលរដ្ឋគួរដាក់បណ្ដឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីឲ្យតុលាការបើកការស៊ើបអង្កេត និងពិនិត្យមើលថា តើរបាយការណ៍នោះមានភាពមិនប្រក្រតីអ្វីខ្លះ។
-
សង្គមស៊ីវិលនៅខេត្តបាត់ដំបង រិះគន់ក្រសួងយុត្តិធម៌ថា លើកលែងសម្រាលទោសអ្នកជាប់ឃុំមិនមានតម្លាភាព
សាច់ញាតិបណ្ដាញព្រះសង្ឃឯករាជជាប់ពន្ធនាគារខេត្តបាត់ដំបងរិះគន់ ក្រសួងយុត្តិធម៌ក្នុងរឿងសម្រាលទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងពន្ធនាការខេត្តបាត់ដំបងជាង ២០០នាក់ កាលពីថ្ងៃទី២៣ មករាថា ជារៀងអយុត្តិធម៌ដល់អ្នកទោស ដែលធ្វើអំពើល្អ ជួយការងារសង្គម។ ការរិះគន់នេះ ដោយសារតែក្រសួងមិនបានដោះលែងព្រះអង្គ ហន សុផាន្នី ឲ្យមានសេរីភាពឡើងវិញ បន្ទាប់ជាប់ឃុំដោយសារការបង្ហោះ កាំភ្លើងជ័ររិះគន់ក្នុងហ្វេសប៊ុក (Face book) ជិត ២ឆ្នាំហើយ។
-
លោក គង់ គាំ ប្រាប់តុលាការថា លោកមិនបានដឹងរឿងលោកកឹម សុខា «ក្បត់ជាតិ»នោះទេ
លោក គង់ គាំ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអតីតទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានបក្សជំទាស់ បានបញ្ជាក់ប្រាប់ តុលាការរាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធនេះថា លោកមិនបានដឹងថា លោកកឹម សុខាមានជាប់ពាក់ព័ន្ធជាមួយបរទសក្នុងការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលនោះទេ។
-
EUរក្សាជំហរដកEBAបើស្ថានភាពនយោបាយមិនប្រសើរឡើង
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អាស៊ាននិងសហភាពអឺរ៉ុបបានបញ្ចប់ទៅដោយមានការយល់ព្រមបង្កើនទំនាក់ទំនងដល់កម្រិតដៃគូយុទ្ធសាស្ត្រ ប៉ុន្តែមិនបានលើកឡើងពីបញ្ហាកម្ពុជាតាមការស្នើសុំរបស់អតីតគណបក្សប្រឆាំង ដែលចង់ឱ្យយកជាចំណុចសំខាន់មួយនៃការពិភាក្សាគ្នានោះទេ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសហភាពអឺរ៉ុប។
-
តម្លៃស្រូវធ្លាក់ចុះ កសិករប្រឈមបំណុល ខណៈសហភាពអឺរ៉ុបយកពន្ធលើអង្ករ
លោក ហុន សំណាង ជាកសិករធ្វើស្រែក្នុងឃុំស្រយ៉ូវ ខេត្តកំពង់ធំ។ លោកបានចាកចេញពីស្រុកកំណើតរបស់លោកក្នុងខេត្តតាកែវ មកជួលដី៣០ហិកតាក្នុងខេត្តកំពង់ធំដើម្បីធ្វើស្រែលក់ស្រូវ។
-
តុលាការខេត្តព្រះសីហនុសម្រេចឃុំខ្លួនអតីតមន្ត្រីបក្សប្រឆាំងនិងសកម្មជនសិទ្ធិការងារ
តុលាការខេត្តព្រះសីហនុ សម្រេចឃុំខ្លួន អតីតមន្ត្រីបក្សប្រឆាំង និងសកម្មជនសិទ្ធិការងារ នៅពន្ធនាគារបណ្ដោះអាសន្ន នៅល្ងាចថ្ងៃទី២៣ មករា ក្រោយធ្វើការសាកសួរពេលមួយថ្ងៃ។ អង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សយល់ថា អាជ្ញាធរគួរធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ មុននឹងឈានដល់ការចាប់ និងឃុំមនុស្សដាក់ពន្ធនាគារបណ្ដោះអាសន្ន។
-
តុលាការបញ្ចប់ការសាកសួរលោក គង់ គាំ ជុំវិញសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា
ការសាកសួរលោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតរបស់លោក សម រង្ស៉ី ក្នុងនាមជាសាក្សី នៃសំណុំរឿងក្បត់ជាតិរបស់ លោក កឹមសុខា បានបញ្ចប់នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ។
-
មន្ត្រីសាខាគយខេត្តកោះកុង៣នាក់រងការចោទថា បូមខ្សាច់លុបចំណីមាត់ព្រែកធ្វើកម្មសិទ្ធិ
មន្ត្រីឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋរស់នៅខេត្តកោះកុង បានអះអាងថា រាល់ថ្ងៃនេះ មានមន្ត្រីគយចំនួន ៣រូប នៅខេត្តកោះកុង បានធ្វើសកម្មភាពដឹកដី និងបូមខ្សាច់ចាក់លុបរំលោភយកចំណីព្រែកធម្មជាតិ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ធ្វើកម្មសិទ្ធិឯកជន យ៉ាងអនាធិបតេយ្យ ប៉ុន្តែគ្មានការទប់ស្កាត់ពីក្រសួងមន្ទីរស្ថាប័នពាក់ព័ន្ធនោះទេ។
-
EUនិងកម្ពុជាពិភាក្សាពីពន្ធអនុគ្រោះ EBA
តំណាងសហភាពអឺរ៉ុបបានជួបពិភាក្សាជាមួយនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃច័ន្ទពីលទ្ធភាពដកឋានៈអនុគ្រោះពន្ធ បើសិនជាស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនល្អប្រសើរឡើងវិញទេ។
-
សហភាពការងារកម្ពុជាស្នើឲ្យដោះលែងសកម្មជនដីធ្លីពីរនាក់នៅខេត្តព្រះសីហនុ
សហភាពការងារកម្ពុជា របស់ លោក អាត់ ធន់ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញដោយទាមទារឲ្យដោះលែងសកម្មជនដីធ្លីចំនួន២នាក់ ដែលសមត្ថកិច្ចខេត្តព្រះសីហនុបានចាប់ខ្លួនពាក់ព័ន្ធនឹងបញ្ហាដីធ្លី។ បើតាមសហភាពការងារកម្ពុជា ទង្វើអយុត្តិធម៌នេះ បានធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច និងព្រួយបារម្ភខ្លាំងទៅលើសុវត្ថិភាពលំនៅឋាន និងសិទ្ធិលើដីធ្លីរបស់ពួកគេ។
-
ប៊ែលហ្សិកប្រាប់កម្ពុជាឲ្យស្ដារនីតិរដ្ឋ ដើម្បីមានទំនាក់ទំនងល្អជាមួយ EU
រាជាណាចក្រប៊ែលហ្សិក តាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន លោក ឌីឌ្យេ រ៉េនឌ័រ (Didier Reynders) បានសំដែងជំហរ នៅចំពោះស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជា ដោយទទូចឲ្យប្រទេសនេះ ស្ដារនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ប្រសិនជាកម្ពុជា ចង់មាន«ទំនាក់ទំនងល្អ» ជាមួយសហភាពអ៊ឺរ៉ុប។
-
លោកគង់ គាំ ចូលបំភ្លឺនៅតុលាការថ្ងៃនេះ ជុំវិញសំណុំរឿងលោកកឹម សុខា
លោកគង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៣ មករា នេះ បានចូលបំភ្លឺជូនចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ជុំវិញសំណុំរឿង សន្ទិដ្ឋិភាពជាមួយបរទេស របស់លោកកឹម សុខា ប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ។លោក ត្រូវបាន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅសាកសួរក្នុងនាមសាក្សី កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨៕
-
រដ្ឋាភិបាលមិនពេញចិត្តឱ្យអាមេរិកាំងលើកបញ្ហានយោបាយជាមួយយោធាកម្ពុជា
មន្ត្រីកម្ពុជាបានសម្តែងការមិនពេញចិត្តដែលមន្ត្រីយោធាសហរដ្ឋអាមេរិកបានលើកឡើងពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាមួយនឹងថ្នាក់ដឹកនាំយោធាកម្ពុជាក្នុងអំឡុងទស្សនកិច្ចមួយកាលពីសប្តាហ៍មុន។
-
គណៈកម្មការអឺរ៉ុបស្នើរដ្ឋសមាជិកខ្លួននៅចុងខែនេះដើម្បីឈានទៅសម្រេចព្យួរEBAពីកម្ពុជា
គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានកំណត់យកថ្ងៃទី២៩ ខែមករា ជាកាលបរិច្ឆេទចុងក្រោយ តម្រូវឱ្យរដ្ឋាភិបាលនៃរដ្ឋសមាជិកទាំង២៨ របស់ខ្លួន ផ្ដល់ភ្លើងខៀវ ឬការគាំទ្រ ចំពោះការឈានទៅរកការសម្រេចគោលនយោបាយដកហូតប្រព័ន្ធអនុគ្រោះពន្ធពិសេស «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA ពីកម្ពុជា។ ការកំណត់កាលបរិច្ឆេទនេះ ធ្វើឡើងក្រោយពីស្នងការពាណិជ្ជកម្មអឺរ៉ុប បានជជែកទ្វេភាគីជាមួយប្រមុខការទូតកម្ពុជា កាលពីថ្ងៃទី២១ មករា ជុំវិញលទ្ធភាពនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា។
-
អ្នកមានជម្លោះដីនៅព្រះវិហារម្នាក់បាត់ខ្លួន និងពីរនាក់ត្រូវចាប់ខ្លួនក្រោយហិង្សា
តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅព្រះវិហារអះអាថា អ្នកភូមិ១នាក់បានបាត់ខ្លួន ខណៈ២នាក់ទៀតត្រូវតុលាការឃុំខ្លួន ដោយចោទថា ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសបរិស្ថាន ក្រោយហិង្សាមួយកើតឡើងកាលពីសប្តាហ៍មុន។