កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
ជនជាតិដើមភាគតិចកួយរាប់រយគ្រួសារនៅខេត្តព្រះវិហារ បារម្ភខ្វះស្បៀង ក្រោយពីក្រុមហ៊ុនចិនរំលោភយកដីអស់
ជនជាតិដើមភាគតិចកួយរាប់រយគ្រួសារ រស់នៅស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ ព្រួយបារម្ភកង្វះស្បៀងអាហារចិញ្ចឹមជីវិតនៅឆ្នាំ២០១៩ នេះ ដោយសារក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចិនបានឈូសឆាយ និងរំលោភដីអាស្រ័យផលរបស់ពួកគេស្ទើរតែទាំងអស់ និងមានពលរដ្ឋខ្លះទៀតបាត់បង់ដីស្រែទាំងស្រុង។ អ្នកភូមិថា កង្វល់ជាច្រើន បញ្ហាខ្វះខាតដីស្រែចម្ការចិញ្ចឹមជីវិត ពួកគេបានស្នើសុំឲ្យអាជ្ញាធរជាតិដោះស្រាយច្រើនសារមកហើយ នៅតែគ្មានប្រសិទ្ធភាព។
-
គណៈកម្មាធិការអចិន្ត្រៃយ៍CNRP សម្រេចឱ្យលោក សម រង្ស៊ីវិលចូលកម្ពុជាវិញ
គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្រ្គោះជាតិ បានសម្រេចឱ្យលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ដែលសេចក្ដីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងជួបប្រជុំគ្នានៅទីក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២១ ខែ មករា ឆ្នាំ២០១៩នេះ ។
-
កម្មករ-កម្មការិនីជិត៧០០នាក់ធ្វើកូដកម្មទាមទារលក្ខខណ្ឌមួយចំនួន
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ កម្មករ-កម្មការីនីចំនួន៦៩០នាក់ ក្នុងនោះកម្មការិនីចំនួន៥៥៨នាក់ ក្នុងរោងចក្រ ផលិតសំលៀកបំពាក់ (ជេនដារ) លេខរៀងទី១៣ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចេញធ្វើកូដកម្ម មិនចូលធ្វើការ ដោយប្រកាសទាមទារលក្ខខណ្ឌមួយចំនួនដូចជា ៈ ទី១-សុំបើកប្រាក់ខែអោយទៀងទាត់ និងទី២-សុំកុំបង្ខំអោយកម្មករធ្វើការថែមម៉ោង។
-
ប្រមុខការទូតប្រាប់វេទិកាតំបន់ថា សោកស្ដាយក្រោយពីអឺរ៉ុបកំណត់ពន្ធលើអង្ករកម្ពុជា និងភូមា
ប្រមុខការទូតកម្ពុជាបង្ហាញការសោកស្តាយរបស់លោកទៅដល់ប្រមុខការទូតអាស៊ាន បន្ទាប់ពីសហគមន៍អឺរ៉ុបបានកំណត់យកពន្ធលើអង្ករកម្ពុជាកាលពីសប្ដាហ៍មុន។
-
ពលរដ្ឋមកពីស្រុក៣នៃខេត្តកោះកុងជំរុញក្រសួងពាក់ព័ន្ធឲ្យពន្លឿនដំណោះស្រាយវិវាទីដីធ្លី
តំណាងពលរដ្ឋមានជម្លោះដីធ្លីមកពីស្រុកមួយចំនួនក្នុងខេត្តកោះកុង បានដាក់ញត្តិ និងជំរុញទៅស្ថាប័នរដ្ឋពាក់ព័ន្ធឲ្យពន្លឿនដំណោះស្រាយវិវាទដីធ្លីជូនពួកគេនៅព្រឹកថ្ងៃនេះ។
-
កម្ពុជា នៅតែបន្តអះអាងថា មិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយជាដាច់ខាត
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្តីពីលទ្ធផលកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅខេត្តឈៀងម៉ៃ ប្រទេសថៃ លោកប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ របស់កម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាមិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយជាដាច់ខាត ព្រោះកម្ពុជាបានឆ្លងកាត់ភាពលំបាក ពីអតីតកាលរួចអស់ហើយ។
-
គង់ ម៉ាស់ សកម្មជន CNRP ត្រូវចៅក្រមស៊ើបសួរសម្រេចឲ្យឃុំខ្លួននៅ ព្រៃស
លោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី បានសម្រេចឲ្យឃុំខ្លួន លោក គង់ ម៉ាស់ សកម្មជនគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារ«ព្រៃស» ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះ។ នេះ បើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ចេញផ្សាយឲ្យដឹង នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩នេះ។
-
ពលករខ្មែរនៅថៃដែលត្រូវថៅកែបញ្ឈប់ពីការងារបានចូលធ្វើការវិញក្រោយដូរថៅកែ
តំណាងពលករខ្មែរធ្វើការនៅរោងចក្រ SC WADO ក្នុងខេត្តឈុនបុរី ប្រទេសថៃ ឱ្យដឹងថា នៅពេលនេះពលករខ្មែរដែលត្រូវថៅកែរោងចក្រនេះបញ្ឈប់ពីការងារកាលពីចុងឆ្នាំ២០១៨ កន្លងទៅ ពួកគេបានធ្វើការងារវិញហើយ។ សង្គមស៊ីវិលធ្វើការងារទាក់ទងពលករចំណាកស្រុកស្វាគមន៍ការសម្របសម្រួលរបស់ថៅកែរោងចក្រនេះ។
-
ពេលសហភាពអឺរ៉ុបប្រកាសកំណត់ពន្ធលើអង្ករកម្ពុជា អតីតមន្ត្រីគណបក្សប្រឆាំងត្រូវចាប់ខ្លួន
អតីតមន្ត្រីគណបក្សប្រឆាំងម្នាក់នៅខេត្តស្វាយរៀងត្រូវអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃពុធ ដោយចោទថា ព្យាយាមផ្តួលរំលំរដ្ឋាភិបាលក្រោយពីលោកបង្ហោះសាររិះគន់ថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ជួយការពារថ្លៃផលិតផលកសិករ សិប្បករ មិនជួយរកទីផ្សារលក់ផលិតផល មិនគិតគូរបញ្ហាព្រំដែនបញ្ហាអន្តោប្រវេសន៍ បញ្ហាអត់ការងារធ្វើនាំឲ្យមានពលករចំណាកស្រុក ហើយថាពលរដ្ឋត្រូវហ៊ានងើបតវ៉ា។
-
តុលាការសម្រេចឃុំខ្លួនសកម្មជនបក្សប្រឆាំង លោក គង់ ម៉ាស់ នៅពន្ធនាគារព្រៃស
បង្ហាញឱ្យមជ្ឈដ្ឋានទូទៅមើលឃើញថា កម្ពុជាគ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះទេ។ ប្រតិកម្មរបស់មន្ត្រីសិទ្ធិមនុស្សនេះ ដោយសារតែតុលាការ បានសម្រេចឃុំខ្លួន លោក គង់ ម៉ាស់ នៅពន្ធនាការព្រៃស ក្រោយពីលោក បានសរសេរសារសម្ដែងមតិរិះគន់របបលោក ហ៊ុន សែន និងសរសេរសារចុងក្រោយថា សហគមន៍អឺរ៉ុបនឹងយកពន្ធលើអង្ករខ្មែរនៅតាមបណ្ដាញសង្គម។
-
តុលាការបង្គាប់ឱ្យអ្នកឡពាងរកកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនពី៥ឆ្នាំមុនប្រគល់ឱ្យខ្លួនរយៈពេល៣សប្ដាហ៍
សហគមន៍ឡពាងដែលមកពីខេត្តកំពង់ឆ្នាំង ប្រមាណ ៥០នាក់ប្រមូលផ្ដុំគ្នាមុខតុលាការក្រុងភ្នំពេញ នៅថ្ងៃទី១៨ មករា ខណៈតំណាងរបស់ពួកគេ ៣នាក់ ចូលខ្លួនបំភ្លឺមុខចៅក្រមស៊ើបសួរ លើបណ្ដឹងសុំមោឃភាពកិច្ចព្រមព្រៀង និងទាមទារឱ្យក្រុមហ៊ុន ខេ.ឌី.ស៊ី ទទួលស្គាល់ដីធ្លីរបស់ពួកគាត់។ ដោយមិនមានឯកសារនៃកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៤ ជាមួយអ្នកស្រី ជា ខេង ដែលត្រូវជាប្រពន្ធរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម នោះ ចៅក្រមសម្រេចទុកពេលឱ្យអ្នកភូមិឡពាង ៣សប្ដាហ៍ ក្នុងការស្វះស្វែងរកលិខិតស្នាម និងឯកសារផ្លូវច្បាប់ផ្សេងទៀត ដាក់ជូនតុលាការជាថ្មី។
-
ពលរដ្ឋខ្មែរនៅអាមេរិកនិងកាណាដារាប់រយនាក់តវ៉ាទាមទារយុត្តិធម៌ដល់បក្សប្រឆាំង
ទោះបីជាអាកាសធាតុត្រជាក់ខ្លាំងស្ទើរសូន្យដីក្រេ ក៏ក្រុមអ្នកតវ៉ារាប់រយនាក់ មកពីបណ្ដារដ្ឋនានានៅសហរដ្ឋអាមេរិក និងមកពីប្រទេសកាណាដាផង បានប្រមូលផ្ដុំគ្នាតាំងពីម៉ោង ១០ព្រឹក នៅវិមានរដ្ឋសភាអាមេរិក ដើម្បីទាមទារចង់បានយុត្តិធម៌ជូនគណបក្សសង្គ្រោះជាតិ និង អ្នកនិយមប្រជាធិបតេយ្យ។
-
ក្រសួងពាណិជ្ជកម្មហៅការយកពន្ធអង្ករកម្ពុជាថាជាអាវុធធ្វើឃាតកសិករកម្ពុជា
ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃម្សិលមិញ បានសម្តែងនូវការសោកស្តាយចំពោះសេចក្តីសម្រេច របស់សហភាពអឺរ៉ុប ដែលបានអនុវត្តនូវវិធានការការពារទីផ្សារមកលើអង្ករកម្ពុជា និងភូមា។ ប្រតិកម្មរបស់ក្រសួងពាណិជ្ជកម្មដូច្នេះ ធ្វើឡើងខណៈសហភាពអឺរ៉ុបតម្រូវឲ្យកម្ពុជាបង់ពន្ធអង្កររបស់ខ្លួននាំចូលអឺរ៉ុប(Indica Rice) ចាប់ពីពេលនេះទៅរហូតរយៈពេល៣ឆ្នាំខាងមុខ។
-
ក្រសួងមហាផ្ទៃ៖ អ្នកដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺចង់ចូលរួមជួយជាតិ
គិតមកត្រឹមថ្ងៃសុក្រ ទី១៨ ខែមករានេះ ក្រសួងមហាផ្ទៃកម្ពុជានៅមិនទាន់ទទួលបានសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញបន្ថែមទៀតពីមន្រ្តីអតីតគណបក្សសង្រ្គោះជាតិនៅឡើយទេ។ បើទោះជាបែបនេះក្តី ក្រសួងមហាផ្ទៃបានអះអាងថា ការមិនមកសុំសិទ្ធិធ្វើនយោបាយ គឺជាការបំផ្លាញខ្លួនឯង ហើយថា បើមកសុំសិទ្ធិ គឺមានន័យចង់ជួយដល់ប្រទេសជាតិ។
-
ក្រុងភ្នំពេញព្រមានចាត់វិធានការប្រឆាំងការផ្សាយព័ត៌មានថា អ៊ឺរ៉ុប«ទុកច្រក»
ការប្រើពាក្យ ដូចជា «EU ទុកច្រក ឱ្យរដ្ឋាភិបាលកម្ពុជា» ឬពាក្យដទៃទៀត ដែលរបបក្រុងភ្នំពេញវាយតម្លៃថា «មិនត្រឹមត្រូវ» អាចនឹងរងវិធានការ «ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព» ពីរបបដឹកនាំឯកបក្សមួយនេះ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយ នៅល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។
-
រដ្ឋាភិបាលព្រមានអ្នកឆ្លើយឆ្លងព័ត៌មានចំពោះការប្រើពាក្យមួយចំនួនពាក់ព័ន្ធរឿងដក EBA
ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលព្រមានថា ខ្លួននឹងចាត់វិធានការគ្រប់រូបភាពលើអ្នកឆ្លើយឆ្លងព័ត៌មានទាក់ទិន្នទៅនឹងការ ប្រើពាក្យពេចន៍ លើរឿងវិធានការដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ដោយថា ដើម្បីថែរក្សាសតិអារម្មណ៍សាធារណៈ និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយដៃគូអភិវឌ្ឍន៍ ។
-
មន្ត្រីនគរបាលជាតិថា នឹងបញ្ជូនសកម្មជនបក្ស CNRP នៅខេត្តស្វាយរៀង ទៅតុលាការនៅរសៀលថ្ងៃនេះ
អ្នកនាំពាក្យនគរបាលជាតិ បានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញភស្តុតាងជាច្រើនពាក់ព័ន្ធនឹងការចោទប្រកាន់របស់តុលាការទៅលើអតីតសកម្មជនបក្សប្រឆាំង លោក គង់ ម៉ាស់ ជុំវិញបទប្រមាថថ្នាក់ដឹកនាំ និងរដ្ឋាភិបាល ព្រមទាំងញុះញង់ឱ្យមានការរើសអើង។
-
អឺរ៉ុបសម្រេចដាក់ពន្ធគយលើអង្ករនាំចូលពីកម្ពុជា៣ឆ្នាំជាប់គ្នាតាមសំណើសមាជិករបស់ខ្លួន
ទីបំផុតទៅ សហភាពអឺរ៉ុបបានសម្រេចដកហូតពន្ធលើអង្ករនាំចេញពីកម្ពុជា និងប្រទេសភូមាហើយ ហើយការអនុវត្តនូវសេចក្ដីសម្រេចថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃស្អែកនេះទៅហើយ។
-
កសិករជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរី ២រូប ទៅទស្សនកិច្ចចម្ការកាហ្វេនៅទីម័រខាងកើត
ង្គការសេដាក បាននាំជនជាតិដើមភាគតិចព្នង ឬពូនង ដែលជាកសិករដាំកាហ្វេសរីរាង្គនៅខេត្តមណ្ឌលគិរី ២នាក់ ទៅទស្សនកិច្ចចម្ការកាហ្វេ Arabica នៅប្រទេសទីម័រខាងកើត។ ទស្សនកិច្ចនេះនិងរៀបចំដោយអង្គការ YCMA និង PEACE COFFEE ទីម័រខាងកើត និងសហការឧបត្ថម្ភដោយ Koica និងបានចាប់ផ្តើមពីថ្ងៃទី ១៥-១៧ មករា។
-
លោក គង់ គាំ៖ ការមិនទទួលយកសិទ្ធិ ស្មើនឹងសម្លាប់ជីវិតនយោបាយខ្លួនឯង
លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាអតីតមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានប្រតិកម្មតបទៅនឹង លោក សម រង្ស៉ី និងបក្ខពួកដែលវាយប្រហាររូបលោក ចំពោះការទទួលយកសិទ្ធិធ្វើនយោបាយឡើងវិញ។ ជាមួយគ្នានេះ លោក គង់ គាំ បានថ្លែងថា ការមិនទទួលយកសិទ្ធិធ្វើនយោបាយនៅពេលនេះ គឺប្រៀបបីដូចជាសម្លាប់ជីវិតនយោបាយខ្លួនឯង។