កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
អាជ្ញាធរកម្ពុជាឃាត់ខ្លួនអតីតសកម្មជនបក្សប្រឆាំងមួយរូបរឿងញុះញង់
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់សារព័ត៌មានហ្វេសញ៉ូថា កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បានឃាត់ខ្លួនសកម្មជនគណបក្សសង្រ្គោះជាតិម្នាក់ ឈ្មោះគង់ ម៉ាស់ ក្រោយប្រមាថរាជរដ្ឋាភិបាល និងញុះញង់ បង្កអសន្ដិសុខ និងបង្កចលាចលដល់សង្គម។ ការឃាត់ខ្លួននេះ ត្រូវបានលោកខៀវ សុភ័គ បញ្ជាក់ថា ធ្វើឡើងបន្ទាប់ពីមានដីកាពីតុលាការ។
-
រដ្ឋាភិបាលបន្ថែមមន្ត្រីជាន់ខ្ពស់ក្នុងក្រុមការពារសន្តិសុខនៃដំណើរការការងារបោះឆ្នោត
រដ្ឋាភិបាលបានបន្ថែមមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ទៅក្នុងគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការពារសន្តិសុខអំឡុងពេលបោះឆ្នោតអសកល និងការត្រួតពិនិត្យបញ្ជីបោះឆ្នោតឆ្នាំថ្មីនាពេលខាងមុខនេះ។
-
អ្នកវិភាគចាត់ទុកព័ត៌មាននៃការបូមប្រេង ជាវិធីសាស្ត្រថ្មីនៃការបន្តអំណាចបក្សកាន់អំណាច
អ្នកវិភាគបញ្ហាសង្គម និងនយោបាយលើកឡើងថា គម្រោង បូមយកប្រេងកាត នៅឆ្នាំ២០២០ នេះ គឺធ្វើឡើងដើម្បីទ្រទ្រង់ សេដ្ឋកិច្ចរបស់កម្ពុជាក្នុងអំឡុងពេលដែលប្រទេសកម្ពុជាត្រូវបានកាត់ផ្ដាច់ការអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុប។ អ្នកវិភាគនយោបាយលោក គឹម សុខ ថា របបក្រុងភ្នំពេញកំពុងស្វែងរកវិធីសាស្ត្រថ្មី ដើម្បីរក្សាអំណាចរបស់ខ្លួន។
-
បទសម្ភាសន៍៖ លោក គង់ គាំ ជឿជាក់ថា CPP នឹងមិនប្រើវិធីរំលាយបក្សផ្សេងទៀតទេ
លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ហើយនឹងធ្វើជាទីប្រឹក្សាឲ្យគណបក្សឆន្ទៈខ្មែរវិញនោះលើកឡើងថា រូបលោក ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនផ្សេងទៀតដែលមានវ័យប្រហាក់ប្រហែលគ្នា មិនអាចបន្តធ្វើនយោបាយបានយូរទៀតទេ។ លោកជឿជាក់ថា អ្នកជំនាន់ក្រោយរបស់គណបក្សកាន់អំណាចសព្វថ្ងៃនឹងមិនរើសយកវិធីរំលាយបក្សជាគូប្រជែងទៀតទេ។
-
សកម្មជនអតីតបក្សប្រឆាំងម្នាក់ត្រូវបានចាប់ខ្លួន ក្រោមការចោទថាចង់ផ្តួលរំលំរដ្ឋាភិបាល
សកម្មជនម្នាក់របស់អតីតគណបក្សសង្រ្គោះជាតិត្រូវសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ខ្លួន កាលពីល្ងាចម្សិលមិញ ដោយចោទប្រកាន់ថា ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមការបញ្ជារបស់លោក សម រង្ស៊ី ពីក្រៅប្រទេស។ នេះគឺជាការលើកឡើងរបស់ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
-
លោក ស ខេង អះអាងជាថ្មីថា គ្មានសង្គមស៊ីវិលណាស្ថិតក្នុងបញ្ជីខ្មៅទេ
រដ្ឋាភិបាលបានច្រានចោលក្ដីកង្វល់របស់ក្រុមសង្គមស៊ីវិលក្នុងស្រុក ដែលបានលើកឡើងអំពីការគំរាមកំហែង ការដាក់ឲ្យស្ថិតក្នុងបញ្ជីខ្មៅ និងការចោទថា ចូលរួមក្នុងបដិវត្តន៍ពណ៌។
-
ពលរដ្ឋក្រុងព្រះសីហនុមួយក្រុម ស្នើទៅរដ្ឋាភិបាលឲ្យផ្តល់ដីជូនពួកគេវិញ
ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ អំពាវនាវទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ តាមរយៈការផ្តល់ដីឲ្យពួកគេបានសាងសង់លំនៅដ្ឋានឡើងវិញ។
-
គ្រួសារ និងមេធាវីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឱ្យលោក រ៉ាត់ រត្នមុនី បាននៅក្រៅឃុំ
គ្រួសារ និងមេធាវី ស្នើឱ្យសាលាឧទ្ធរណ៍ពិចារណាក្នុងការដោះលែងលោក រ៉ាត់ រត្នមុនី ឱ្យបាននៅក្រៅឃុំវិញ បន្ទាប់ពីចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនសកម្មជនសិទ្ធិការងាររូបនេះបន្តទៅទៀត។ មេធាវីបានប្តឹងទាស់នឹងសេចក្តីសម្រេចបន្តឃុំខ្លួនលោក រ៉ាត់ រត្នមុនី រួចហើយ កាលពីសប្តាហ៍មុន និងកំពុងរង់ចាំការអនុវត្តនីតិវិធីរបស់សាលាឧទ្ធរណ៍។ សកម្មជនសិទ្ធិការងាររូបនេះ បានជាប់ពន្ធនាគារអស់រយៈពេលជាងមួយខែទៅហើយ ពាក់ព័ន្ធនឹងការផលិតភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា ដែលរបបក្រុងភ្នំពេញចាត់ទុកថា ជាវីដេអូប៉ះពាល់ដល់មុខមាត់របស់ប្រទេស។
-
លោក ស ខេង គាំទ្រសំណើសុំធ្វើវិសោធកម្មមាត្រា ដែលអង្គការសង្គមស៊ីវិលយល់ថា រឹតដ្បិត
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍នេះ បានគាំទ្រការស្នើឲ្យធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលសមាគម និងអង្គការទាំងនោះយល់ថា រឹតដ្បិតដល់សិទ្ធិសេរីភាពរបស់ពួកគេ។ ការគាំទ្រនេះធ្វើឡើង ក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅថ្ងៃនេះ នាក្រសួងមហាផ្ទៃ។
-
ក្រសួងព្រមានចាត់វិធានការក្រុមហ៊ុនមិនអនុត្តតាមបទប្បញ្ញត្តិថ្មីនៃការបើកប្រាក់ឈ្នួលដល់កម្មករ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមានចាត់វិធានការចំពោះក្រុមហ៊ុនមិនព្រមទូទាត់ប្រាក់ឈ្នួល ២ដងក្នុង១ខែ ឲ្យទៅកម្មករនិយោជិតតាមច្បាប់កំណត់ ខណៈខ្លួនរកឃើញថា គិតត្រឹមពាក់កណ្តាលខែនេះមានក្រុមហ៊ុនមួយចំនួនមិនទាន់អនុវត្តនៅឡើយ។
-
បុរីភ្នំពេញផាកនៅខណ្ឌជ្រោយចង្វាចាក់ដីរំលោភយកព្រែកតាគង់យ៉ាងអានាធិបតេយ្យ
បច្ចុប្បន្ននេះ ដីនៅទីក្រុងមានហាងឆេងឡើងថ្លៃ អញ្ចឹងហើយដីនៅតាមមាត់ព្រែក បឹងទន្លេដែលជាដីរបស់រដ្ឋត្រូវបានឈ្មួញឃុបឃិតជាមួយមន្ត្រីអាជ្ញាធរខិលខូចមួយចំនួន ចាក់រំលោភយកអស់គ្មានសល់ ជាពិសេស ដីចំណីព្រែក និងតួព្រែកតែម្តងដែលនៅជាប់កន្ទុយដីរបស់ឈ្មួញនីមួយៗ ។
-
HRWអំពាវនាវឲ្យម្ចាស់ជំនួយចាត់វិធានការម៉ឺងម៉ាត់លើរបបភ្នំពេញរឿងរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ហៅកាត់ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវឲ្យប្រទេសម្ចាស់ជំនួយ ចាត់វិធានការម៉ឺងម៉ាត់ លើរបបលោក ហ៊ុន សែន រឿងរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
-
សម្ដេចក្រឡាហោម ស ខេង៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក គ្មានការថយចុះដូចការព្រួយបារម្ភរបស់បុគ្គលមួយចំនួននោះទេ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងវេទិកាភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី២ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានលើកឡើងថា ការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មិនមានការថយចុះ ដូចការព្រួយបារម្ភពីបុគ្គលមួយចំនួន ដែលជាញឹកញាប់តែងតែចោទប្រកាន់ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ពីការដាក់កំហិតលើសិទ្ធិសេរីភាពនោះទេ។
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា នឹងទទួលសំណើសង្គមស៊ីវិលដែលស្នើកែច្បាប់អង្គការយកទៅពិនិត្យ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសបើកចំហទទួលយកមតិយោបល់ ពីអង្គការសង្គមស៊ីវិលដែលចង់ឲ្យមានការធ្វើវិសោធនកម្ម ឬកែច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលខណៈមានការការរិះគន់ថា មាត្រាខ្លះនៃច្បាប់នេះបានរឹតត្បិតសិទ្ធិសេរីភាពរបស់សង្គមស៊ីវិលនិងពលរដ្ឋ។ មន្ត្រីអង្គការសង្គមស៊ីវិលស្វាគមន៍ជំហរបែបនេះរបស់ក្រសួងមហាផ្ទៃ និងយល់ថា នេះជាសញ្ញាវិជ្ជមាននៃភាពជាដៃគូរវាងរបបក្រុងភ្នំពេញ និងអង្គការសង្គមស៊ីវិល។
-
ជនជាតិដើមភាគតិចនៅកែវសីមាមានជីវភាពធូរធារក្រោយដែនជម្រកនេះលក់ឥណទានកាបូន
ពលរដ្ឋលើកឡើងថា ក្រោយដែនជម្រកសត្វព្រៃកែវសីមា បានលក់ឥណទានកាបូន ឬហៅថា គម្រោងរេដបូក (Carbon Redd+) ធ្វើឲ្យការរស់នៅរបស់ពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលក្នុងតំបន់នៃដែនជម្រកសត្វព្រៃមួយនេះ មានភាពល្អប្រសើឡើងជាងមុន។ អង្គការសង្គមស៊ីវិលដែលធ្វើការងារទាក់ទងគម្រោងឥណទានកាបូននេះថា ខ្លួនកំពុងស្វែងក្រុមហ៊ុនអន្តរជាតិមួយចំនួនដើម្បីជួយទិញឥណទានកាបូនពីកម្ពុជាបន្តទៀត។
-
អ្នកភូមិខេត្តព្រះសីហនុដុតសំបកកង់ឡានបិទផ្លូវជំទាស់នឹងការចុះវាស់ដីធ្លីឲ្យភរិយាឧកញ៉ាម្នាក់
ក្រុមប្រជាពលរដ្ឋរាប់សិបនាក់ បានដុតកង់ឡានប្រឆាំងនឹងក្រុមកម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ដែលបានចុះទៅវាស់វែងដីឲ្យទៅភរិយាឧកញ៉ានៅថ្ងៃនេះ ដោយថា ដីធ្លីរបស់ពួកគេត្រូវបានរំលោភបំពាន។
-
អឺរ៉ុបសម្រេចយកពន្ធនាំចូលអង្កររបស់កម្ពុជា និងមីយ៉ាន់ម៉ា រយៈពេល៣ឆ្នាំ ចាប់អនុវត្តចាប់ពីថ្ងៃទី១៨ ខែមករាតទៅ !
សហគមន៍អឺរ៉ុប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា សហគមន៍មួយនេះ នឹងចាប់ផ្តើមគិតពន្ធលើការនាំចូលអង្កររបស់កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដែលនាំចេញទៅកាន់ប្រទេសដែលជាសមាជិកអឺរ៉ុប ចំនួន២៨ប្រទេស សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ ២០២១។
-
ក្រសួង៖ មានរោងចក្រសហគ្រាស៨១%បានកំពុងអនុវត្តការបើកប្រាក់ខែ២ដងក្នុង១ខែ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៦ ខែមករា បញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃដដែល ក្រោយពីពិនិត្យតាមដាន ឃើញថា មានរោងចក្រ សហគ្រាស ចំនួន៨១% បានកំពុងអនុវត្តការបើកប្រាក់ឈ្នួលជូនកម្មករ និយោជិតចំនួន២ដង ក្នុងមួយខែ ស្របតាមប្រកាសលេខ៤៤២ ក្នុងនោះ រួមមាន ៖
-
ឧស្សាហករស្រូវអង្ករបារម្ភពីផលប៉ះពាល់ ក្រោយអឺរ៉ុបកំណត់យកពន្ធលើអង្ករកម្ពុជា
សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញក្តីបារម្ភពីផលប៉ះពាល់លើវិស័យស្រូវអង្ករកម្ពុជា បន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចដកហូតពន្ធគយលើការនាំចូលអង្ករពីកម្ពុជា។
-
មុនខួប១៥ឆ្នាំ៖ ការអំពាវនាវឲ្យផ្តល់យុត្តិធម៌ដល់ លោក ជា វិជ្ជា បានលាន់ឮជាថ្មីទៀត
បើទោះបីជា១៥ឆ្នាំកន្លងផុតទៅ ឃាតករពិតនៅមិនទាន់ត្រូវបាននាំមកកាត់ទោសក៏ដោយ ក៏លោក រ៉ុង ឈុន មិនអស់សង្ឃឹមឡើយ។ អតីតមិត្តភ័ក្តជិតស្និទរបស់ លោក ជា វិជ្ជារូបនេះ បានអំពាវនាវជាថ្មីម្តងទៀត ឲ្យស្វែងរកឃាតករពិត និងអ្នកពាក់ព័ន្ធមកកាត់ទោស ដើម្បីផ្តល់យុត្តិធម៌ដល់ លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករកម្ពុជា។ លោក ជា វិជ្ជា ដែលត្រូវបានឃាតករបាញ់សម្លាប់ទាំងព្រឹក នៅគ្រាដែលលោកកំពុងអង្គុយអានកាសែតនៅក្បែររបងវត្តល័ង្កា កណ្តាលទីក្រុងភ្នំពេញ កាលពីឆ្នាំ២០០៤។