កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
អ្នកមានជម្លោះដីធ្លីរំពឹងថា លោក ជា សុផារ៉ា អាចពន្លឿនដោះស្រាយបញ្ហានេះជូនពួកគេ
របបក្រុងភ្នំពេញសម្រេច បង្កើតសមាសភាពថ្មី១ក្រុមទៀត នៃអាជ្ញាធរជាតិដោះស្រាយបញ្ហាដីធ្លី ដោយតែងតាំង លោក ជា សុផារ៉ា ធ្វើជាប្រធាននៃស្ថាប័នរដ្ឋមួយនេះ បន្ថែមលើមុខតំណែងសព្វថ្ងៃ ជារដ្ឋមន្ត្រីក្រសួងដែនដី។ ពលរដ្ឋមានជម្លោះដីធ្លីរំពឹងថា ការតែងតាំងមុខតំណែងថ្មីឲ្យលោក ជា សុផារ៉ា នៅពេលបច្ចុប្បន្ននេះ អាចនឹងពន្លឿនដោះស្រាយដីធ្លីជូនពលរដ្ឋកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព។
-
មេភូមិម្នាក់នៅកំពង់ស្ពឺដែលចែកដីព្រៃឲ្យពលរដ្ឋរងការប្ដឹងផ្ដល់ទៅតុលាការ
ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រស់នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តវ៉ាប្រឆាំង នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលប្ដឹងមេភូមិម្នាក់ទៅតុលាការខេត្ត ពីបទកាប់រានដីព្រៃនៅជិត តំបន់ទេរទឹកពុះ។ ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន អះអាងថា មេភូមិមិនបានកាប់ឆ្ការដីព្រៃ ដើម្បីកាន់កាប់ខ្លួនឯងនោះទេ គឺគាត់គ្រាន់តែចូលរួមចែកដីដែលនៅសេសសល់ពីដីសម្បទានសេដ្ឋកិច្ចជូនប្រជាពលរដ្ឋប៉ុណ្ណោះ។
-
អាជ្ញាធរមូលដ្ឋានបន្តគំរាមកំហែងមន្ត្រីបក្សប្រឆាំងនៅមូលដ្ឋានមិនឲ្យអនុវត្តសិទ្ធិនយោបាយ
អាជ្ញាធររបបលោក ហ៊ុន សែន នៅមូលដ្ឋាន នៅតែបន្តធ្វើទុក្ខបុកម្នេញមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ដោយគំរាមកំហែងពួកគាត់ មិនឲ្យអនុវត្តសិទ្ធិនយោបាយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ មន្ត្រីគណបក្សសង្គ្រោះជាតិ ចាត់ទុកទង្វើបែបនេះ ថាជាការបង្ហាញឲ្យឃើញកាន់តែច្បាស់ អំពីចរិតនៃមន្ត្រី ដែលគ្រប់គ្រងដោយមេដឹកនាំផ្ដាច់ការ។
-
អង្គការសង្គមស៊ីវិលពីរកំពុងស្វះស្វែងឲ្យមានការដោះលែងអ្នកបកប្រែឲ្យបណ្តាញព័ត៌មានរុស្ស៊ី RT
ក្រុមអង្គការសង្គមស៊ីវិលចំនួនពីរបានបន្តខិតខំឲ្យមានការដោះលែងលោករ៉ាត់ រ័ត្នមុនី សកម្មជនសិទ្ធិពលករ និងជាអ្នកបកប្រែសម្រួលឲ្យបណ្តាញព័ត៌មាន Russia Today ឬ RT ផលិតខ្សែភាពយន្តឯកសារមួយស្តីពីការជួញដូរផ្លូវភេទនៅប្រទេសកម្ពុជា ដែលបានរងការរិះគន់យ៉ាងខ្លាំងពីក្រុមមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា។
-
របបក្រុងភ្នំពេញបញ្ចុះបញ្ចូលអ្នកគាំទ្របក្សប្រឆាំងឲ្យចុះចូលជាមួយបក្សកាន់អំណាច
អាជ្ញាធរខេត្តកណ្ដាលនៃរបបក្រុងភ្នំពេញបានព្យាយាមបញ្ចុះបញ្ចូលសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន១០នាក់អោយគាំទ្ររបបក្រុងភ្នំពេញ បន្ទាប់ពីបានកោះហៅពួកគេមកសាកសួររឿងជួបប្រជុំគ្នាតាមមូលដ្ឋានដើម្បីសំដែងការគាំទ្រលោក សម រង្ស៊ី ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ សមាជិកគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងតិចចំនួន ៨នាក់នៅថ្ងៃព្រហស្បតិ៍ទី២០ ធ្នូ នេះ បានទៅបំភ្លឺតាមការកោះហៅរបស់មន្ត្រីប៉ូលិសឃុំអរិយក្សត្រ ប៉ុន្តែមិនមានសកម្មជនណាម្នាក់ត្រូវបានឃុំខ្លួនទេ។
-
កម្មករចង់ឲ្យក្រុមហ៊ុន H&M ផ្តល់តម្លៃពលកម្មសម្រាប់ជីវភាពសមរម្យ
នៅក្នុងឧស្សាហកម្មកាត់ដេរដែលមិនល្អមានការរំលោភបំពាននិងការកេងប្រវ័ញ្ចកម្លាំងពលកម្មនោះ អ្នកស្រី យឹម ស្រីនាង និងសហការីមានសេចក្តីរីករាយនឹងការងារនៅរោងចក្រកាត់ដេរដែល មានស្ថិរភាព។
-
លោក សម រង្ស៊ី សរសេរលិខិតរៀបរាប់ពីស្ថានការនយោបាយកម្ពុជាបច្ចុប្បន្នប្រាប់តំណាងអឺរ៉ុប
លោកសម រង្ស៊ី ដែលដាក់ងារខ្លួនឯងថា ជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២០ ធ្នូម្សិលមិញនេះ បានសរសេរលិខិតមួយទៅលោកស្រីFederica Mogherini តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ។ លោកសម រង្ស៊ី បានរៀបរាប់ប្រាប់លោកស្រី Mogherini ជាច្រើនពីស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន។ លោកសម រង្ស៊ីក៏បានជំរុញឲ្យសហភាពអឺរ៉ុបបន្តគាបសង្កត់មកលើរដ្ឋាភិបាលកម្ពុជា។
-
សម រង្ស៊ី បដិសេធផ្ញើរសារសម្ងាត់ ឲ្យទៅ ហ៊ុន សែន
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងក្រៅប្រទេស បានបដិសេធការបង្ហើបឡើង របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលអះអាងថា លោកបានផ្ញើរសារសម្ងាត់មួយ ទៅឲ្យលោក ហ៊ុន សែន។ មេដឹកនាំប្រឆាំង បានចាត់ទុករឿងនេះ ថាជាការប្រឌិតឡើង ទាំងក្ដីអស់សង្ឃឹម ពីសំណាក់គណបក្សកាន់អំណាច នៅកម្ពុជា។
-
វិសោធនកម្មច្បាប់ បើកផ្លូវឱ្យមន្ត្រីសង្គ្រោះជាតិធ្វើនយោបាយវិញ ចូលដល់ព្រឹទ្ធសភាហើយ
នៅថ្ងៃទី២៤ ធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ឱ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ។
-
"កម្មករផ្នែកសេវាកម្មរងការកេងប្រវ័ញ្ចពលកម្មខ្លាំងបើគ្មានការកំណត់ប្រាក់ឈ្នួលគោល"
កម្មករផ្នែកសេវាកម្មតាមសណ្ឋាគារ និងភោជនីយដ្ឋានស្វាគមន៍ របបលោក ហ៊ុន សែន ដែលជំរុញឲ្យមានការកំណត់ប្រាក់ឈ្នួលគោលដូចកម្មករក្នុងវិស័យកាត់ដេរ។ សហជីពធ្វើការខាងវិស័យ សេវាកម្ម យល់ថា ការមិនកំណត់ប្រាក់ឈ្នួលគោលនេះ គឺធ្វើឲ្យកម្មករទទួលបានប្រាក់ឈ្នួលទាប និងប្រឈមការកេងប្រវ័ញ្ចកម្លាំងពលកម្ម ដូចជានៅក្នុងក្រុមហ៊ុន ណាហ្គា វើលដ៍ (NAGO World) ជាដើម ទោះបីជា ក្រុមហ៊ុនទទួលបានប្រាក់ចំណូលខ្ពស់រាល់ឆ្នាំក្តី ប៉ុន្តែមិនហ៊ានដំឡើងប្រាក់ឈ្នួលសមរម្យដល់បុគ្គលិកនោះទេ។ កាលពីសប្ដាហ៍មុន លោក ហ៊ុន សែន បានជំរុញឲ្យក្រសួងស្ថាប័ន ពាក់ព័ន្ធរួមគ្នា ពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យសំណង់ សេវាកម្ម និងវិស័យកសិកម្មជាដើម។
-
លោក រ៉ុង ឈុន ស្នើ ILO ជួយអន្ដរាគមន៍ឲ្យមានការដោះលែងមេសហជីពលោក រ៉ាត់ រត្នមុនី
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានផ្ញើលិខិតមួយទៅអង្គការពលកម្មអន្ដរជាតិ (ILO) ឲ្យជួយអន្ដរាគមន៍ដោះលែងមេដឹកនាំសហជីពដែលត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលកម្ពុជាចាប់ខ្លួន និងចោទប្រកាន់ថា បានចូលរួមផលិតវីដេអូមិនពិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា។
-
មេសហជីពម្នាក់ប្ដឹងជំទាស់ ក្រោយសាលាដំបូងរាជធានីភ្នំពេញកាត់ទោស
មេដឹកនាំសហជីពម្នាក់បានដាក់ពាក្យប្ដឹងជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសលោកឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ប៉ុន្តែ ទោសនោះត្រូវបានព្យួរទាក់ទិននឹងព្រឹត្តិការណ៍តវ៉ាមុខសួនឧស្សហកម្មកាណាឌីយ៉ាផ្លូវ វេង ស្រេង កាលពីជាង ៤ឆ្នាំមុន។
-
មន្ត្រីសិទ្ធិមនុស្សថា រដ្ឋាភិបាលជប៉ុនអាចបាក់មុខដោយសារតារាបាល់ទាត់ជប៉ុនចាប់ដៃមន្ត្រីខ្មែរបាតដៃប្រឡាក់ឈាម
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ថាជប៉ុន អាចបាក់មុខដោយសារតារាបាល់ទាត់ជប៉ុនលោក ហុងដា កេស៊ូកិ (Keisuke Honda) ចាប់ដៃមេកងរាជអាវុធហត្ថលោក សៅ សុខា ដែលមានបាតដៃប្រឡាក់ឈាម។ ប៉ុន្តែ មន្ត្រីរបបលោក ហ៊ុន សែន អះអាងថា លោក សៅ សុខា មានស្នាដៃល្អ។
-
អ្នកឃ្លាំមើលរំពឹងថា វិវាទដីធ្លីនឹងថយចុះក្រោយលោក ជា សុផារ៉ា ដឹកនាំស្ថាប័នដោះស្រាយជម្លោះដីធ្លី
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចតែងតាំងសមាសភាពថ្មីនៃថ្នាក់ដឹកនាំអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ខណៈដែលពលរដ្ឋនៅតែបន្តឡើងមកតវ៉ាវិវាទដីធ្លីរបស់ពួកគេនៅភ្នំពេញ។
-
រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំឱ្យមានការបញ្ជូនពលករខ្មែរទៅប្រទេសអារ៉ាប៊ីសាអូឌីតដោយស្របច្បាប់
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឲ្យដឹងថា នឹងមានការពិភាក្សាជាមួយភាគីពាក់ព័ន្ធនានាអំពីការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) ដែលជាផ្នែកមួយនៃសហភាពអារ៉ាប់ និងជាទីដែលមិនទាន់មានវត្តមានពលករខ្មែរច្រើននៅឡើយ។
-
ចលនាមាតាធម្មជាតិគ្រោងលាតត្រដាងការលក់ឈើមូលធំៗជាង ១ពាន់ហិកតារឲ្យឈ្មួញវៀតណាមនៅមណ្ឌលគិរី
អង្គការចលនាមាតាធម្មជាតិ គ្រោងបង្ហាញវីដេអូ លាតត្រដាងការ លក់ព្រៃសហគមន៍ជាង ១ពាន់ហិកតារ (១.២០០) ឲ្យឈ្មួញវៀតណាមឋិតក្នុងឃុំសេសាន ស្រុកអូរដាវ នៅខេត្តរតនគិរី ដែលពួកគេរក ឃើញភស្តុតាងជាក់ស្ដែងមួយចំនួនថា អាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ចខេត្តនេះ បានប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ សម្រួលឲ្យកើតមានឧក្រិដ្ឋកម្មព្រៃឈើទ្រង់ទ្រាយធំឆ្លងដែនទៅកាន់ប្រទេសវៀតណាមខុសច្បាប់។
-
លោកអ៊ូ ច័ន្ទឫទ្ធិ ឲ្យសមាជិកគាំទ្រគោលការណ៍«សមរង្ស៊ី កឹមសុខា ជាមនុស្សតែមួយ»
លិខិតចំហរបស់ ប្រធានគណៈកម្មាធិការវិន័យនៃគណបក្សសង្គ្រោះជាតិ លោកអ៊ូ ច័ន្ទឫទ្ធិ ផ្ញើជូនអ្នកគាំទ្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវគាំទ្រគោលការណ៍«សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ។
-
រាជរដ្ឋាភិបាល តែងតាំងសមាសភាពថ្មីនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី
រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៣ ខែធ្នូ កន្លងទៅថ្មីនេះ បានសម្រេចតែងតាំងសមាសភាពថ្មីនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដោយមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធាន។
-
តុលាការកំពូលសម្រេចលោកសម រង្ស៊ី សងសំណង៤០០០លានរៀលទៅសម្តេចតេជោបទបរិហារកេរ្តិ៍
យោងតាមការបញ្ជាក់របស់លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កាលពីម្សិលមិញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ចៅក្រមជំនុំជម្រះនៃតុលាការកំពូលបានប្រកាសសាលដីកាសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលដីការបស់សាលាឧទ្ធរណ៍ ។
-
សកម្មជនបក្សប្រឆាំង៨នាក់ដែលបង្ហាញជំហរគាំទ្រលោក សម រង្ស៊ី ត្រូវរបបភ្នំពេញហៅសួរនាំ
អាជ្ញាធរខេត្តកណ្ដាលនៃរបបក្រុងភ្នំពេញ បានកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៨នាក់ មកសាកសួរនៅការិយាល័យប៉ូលិស នៅថ្ងៃទី២០ ធ្នូ នេះ ក្រោយពីសកម្មជនទាំងនោះបានជួបប្រជុំគ្នា ក្នុងគោលបំណងបង្ហាញជំហររបស់ខ្លួន តាមមូលដ្ឋានគាំទ្រលោក សម រង្ស៊ី ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។