កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.199


  • សម្ដេច ហេង សំរិន៖ CPP ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ

    សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​បញ្ជាក់​ថា ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ សភាពការណ៍​ក្នុង​ប្រទេស និង​សភាពការណ៍​អន្តរជាតិ​មាន​ការវិវត្ត​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស និង​ស្មុគស្មាញ ដែល​ទាមទារឲ្យ CPP ត្រូវ​តាមដាន និង​ធ្វើការសម្រេច​ចិត្ត​ខាង​នយោបាយ​ដោយ​ប្រុងប្រយ័ត្នបំផុត ដើម្បី​រក្សាការពារ​បាន​នូវដំណើរ​សុខសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ បូរណភាព​ទឹកដី អធិបតេយ្យ ឯករាជ្យជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា។

  • ក្រុមគ្រួសារសហជីពពាក់ព័ន្ធករណីផលិតវីដេអូ«ម្តាយខ្ញុំលក់ខ្ញុំ»សុំអន្តរាគមន៍ពីទូតរុស្សី

    ភរិយាលោក រ៉ាត់ រត្នមុនី និងសកម្មជនដីធ្លីក្នុងរាជធានីភ្នំពេញមួយចំនួននៅព្រឹកថ្ងៃ ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ បានប្រមូលផ្តុំគ្នាដាក់ញាត្តិទាមទារឱ្យស្ថានទូតរុស្សីអន្តរាគមន៍ ឱ្យដោះលែងប្តីរបស់ខ្លួន បន្ទាប់ពីតុលាការរាជធានីភ្នំពេញឃុំខ្លួនបណ្តោះអាសន្ន ពីបទញុះញង់ឲ្យមានការរើសអើង ក្រោយជាប់ពាក់ព័ន្ធក្នុងករណីផលិតខ្សែវីដេអូរឿង«មា្តយខ្ញុំលក់ខ្ញុំ»។

  • រដ្ឋាភិបាល​អា​រ៉ាប់​រួម​ ស្នើ​ឲ្យ​មាន​ពលករ​ខ្មែរ​ ទៅ​ធ្វើការ​នៅ​ទីនោះ

    រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​ អចិន្ដ្រៃយ៍​ នៃ​គណៈកម្មការ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ បញ្ជាក់​ថា​ ប្រទេស​អា​រ៉ាប់​រួម​ (The​ United​ Arab​ Emirates​ )​ មាន​បំណង​ចង់​ឲ្យ​មាន​ពលករ​ខ្មែរ​ ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​របស់​ពួក​គេ​។​ លោកស្រី​បញ្ជាក់​ថា​ ប្រទេស​ប្រទេស​អា​រ៉ាប់​រួម​ បាន​ស្នើ​សុំ​ជួប​ក្រសួង​ការងារ​ដើម្បី​ពិភាក្សា​លើ​កិច្ចការ​នេះ​ នៅ​ក្នុង​ពេល​ឆាប់ៗ​។​

  • អ្នក​បកប្រែ​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ‍»​ត្រូវ​ចោទ​​ពី​បទ​​«ញុះញង់​ឱ្យ​មាន​ការ​រើស​អើង»

    អ្នកស្រី​ ​ឡុង គឹមហ៊ាង​ ​ដែល​ជា​ភរិយា​របស់​លោក​ រ៉ាត់ រត្ន​មុនី ​បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ច័ន្ទ​ នេះ​ថា​ តុលាការ​ក្រុង​ភ្នំពេញ​ ​បាន​សម្រេច​ចោទ​ប្រកាន់​ស្វាមី​អ្នកស្រី​ថា​បាន​ប្រព្រឹត្ត​អំពើ​ញុះញង់​នាំ​ឱ្យ​មាន​ការ​រើស​អើង។​ ​យ៉ាង​ណា​ក៏​ដោយ​ ​អ្នកស្រី​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ​ស្ថានភាព​ផ្លូវ​ចិត្ត​ស្វាមី​អ្នក​ស្រី​ពេល​នេះ​ មាន​ភាព​ប្រសើរ​ជាង​ពី​ពេល​មុន។

  • សម រង្ស៊ី អះអាង​នឹង​ត្រឡប់​ចូល​ស្រុក​វិញ ក្នុងពេល​ដ៏ខ្លី​ខាង​មុខ

    បន្ទាប់ពីប្រកាសដោយខ្លួនលោក ជាច្រើនដង ជុំវិញថ្ងៃវិលត្រឡប់ចូលស្រុកវិញ ក្នុងពេលកន្លងមកនោះ នៅចុងសប្ដាហ៍កន្លងមកនេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងជាថ្មីទៀត ថាលោកនឹងវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ នៅក្នុងពេលដ៏ខ្លី ខាងមុខ។ មេដឹកនាំប្រឆាំងរូបនេះ មិនបានបញ្ជាក់ អំពីកាលបរិច្ឆេទទេថា ការវិលត្រឡប់ចូលស្រុកវិញនោះ នឹងត្រូវធ្វើនៅថ្ងៃណានៅឡើយ។

  • កាយ​ភ្នំ​អស់​ជាង​ពាក់កណ្តាល ទើប​អាជ្ញាធរ​ស្ទុះ​ក្រោក​ទៅ​ដេញ

    បន្ទាប់​ពី​ប្រជាពលរដ្ឋ​រិះគន់​ខ្លាំង​ៗ​ទៅ​លើ​អាជ្ញាធរ ដែល​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​ស្ទើរ​ខ្ទេចខ្ទី​អស់ ដឹក​លក់​ធ្វើ​អាជីវកម្ម ទើប​ក្រោយមក​កម្លាំង​សមត្ថកិច្ច​នគរ​បាល​​ប៉ុស្តិ៍​ឃុំ​ស្ទឹង​ត្រង់ សហការ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​ស្ទឹង​ត្រង់ ចុះ​ទៅ​ណែនាំ​ហាមឃាត់ និង​បញ្ឈប់​ការ​ធ្វើ​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​មួយ​កន្លែង ។

  • លោក សម រង្ស៊ី អះ​អាង​ថា ក្បាលម៉ាស៊ីន CNRP ច្បាស់លាស់ងាយស្រួលចរចាជាមួយសហគមន៍អន្ដរជាតិ

    ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា ឯកភាពផ្ទៃក្នុងបក្ស និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំច្បាស់លាស់ នឹងជួយឲ្យគណបក្សសង្គ្រោះជាតិងាយស្រួលក្នុងការចរចាជាមួយសហគមន៍អន្ដរជាតិ ដើម្បីបន្ថែមសម្ពាធមកលើរដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​នា​ពេល​សព្វថ្ងៃ។

  • គ្រូពេទ្យ​ជនជាតិ​អង់គ្លេស​ម្នាក់​ជាប់​ចោទ​ពី​បទ​រួមភេទ​ជាមួយ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ

    សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​បុរស​វ័យ​ចំណាស់ និង​ជា​វេជ្ជបណ្ឌិត​ជនជាតិ​អង់គេ្លស​ម្នាក់ ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ​ករណី​រួមភេទ​នឹង​កុមារី​ចាប់ពី​អាយុ ៩ និង ១៣​ឆ្នាំ។ លោក ខ្លីវ ក្រេស៊ី (Clive Cressy) អាយុ​៧០ឆ្នាំ ធ្លាប់​បង្រៀន​ភាសា​អង់គ្លេស​នៅ​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​នៅ​ក្នុង​ផ្ទះ​ជួល​របស់​លោក ជាមួយ​ប្រពន្ធ​ជនជាតិ​វៀតណាម ដែល​បាន​ទាក់ទង​ក្មេង​ស្រី​វៀតណាម មិនទាន់​គ្រប់​អាយុ​មក​អោយ​រួមភេទ​ជាមួយ​ប្ដី​របស់​ខ្លួន ។ តុលាការ​រក​ឃើញ​ថា លោក ខ្លី​វ ក្រេស៊ី បាន​ចំណាយ​ប្រាក់​រហូតដល់ ៣​ពាន់​ដុល្លារ ដល់​ជនរងគ្រោះ​ក្នុង​ការ​រួមភេទ​នៅ​ពេល​លោក​មាន​ចំណង់។ ជនរងគ្រោះ​ជា​កុមារ​ទាំងនោះ ត្រូវ​បាន​បុរស​រូប​នេះ​និង​ភរិយា​យក​មក​រស់នៅ​ផ្ទះ​ជាមួយ មុន​ពេល​ពួកគេ​ត្រូវ​បាន​រំលោភ​ផ្លូវ​ភេទ។ លោក ខ្លីវ ក្រេស៊ី នឹង​ត្រូវ​បណ្ដេញ​ពី​កម្ពុជា​ក្រោយពេល​ចេញពី​ពន្ធនាគារ។

  • កាសែត​ខេម​បូឌា​ដេលី​បើក​វេទិ​កា​លើក​ដំបូង​របស់​ខ្លួន​ បន្ទាប់ពី​បដិសេធ​វិល​មក​កម្ពុជា​វិញ

    កាសែត ​The​ Cambodia​ Daily​ ប្រកាស​ថា​ខ្លួន​នឹង​បើក​វេទិកា​មួយ​សម្រាប់​សំឡេង​ឯករាជ្យ​និយាយ​អំពី​បញ្ហា​ផ្សេងៗ​ទាក់​ទង​នឹង​ប្រទេស​កម្ពុជា​។​ វេទិកា​លើក​ដំបូង​ពី​ក្រៅ​ប្រទេស​របស់​កាសែត​ពីរ​ភាសា​នេះ ​នឹង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ ស្អែក​នេះ ​វេលា​ម៉ោង​ ៩​:៣០​ នាទី​យប់ម៉ោង​នៅ​កម្ពុជា​ បន្ទាប់ពី​ម្ចាស់​កាសែត​មួយ​នេះ​អះអាងថា​នឹង​មិន​ត្រឡប់​មក​កម្ពុជា​វិញ​ជា​ដាច់​ខាត​ ដរាប​ណា​ច្បាប់​របស់​កម្ពុជា​មិន​ទាន់​រឹង​មាំ​​។

  • ពលរដ្ឋ​ចំនួន​៥​ភូមិ​នៅ​ព្រះវិហារ​តវ៉ា​ករណី​ក្រុមហ៊ុន​ចិន​ឈូស​ឆាយ​ផ្លូវ​ប៉ះពាល់​ដីស្រែ​និង​ព្រៃ​ជំនឿ

    ពលរដ្ឋ​ជាង ១​រយ​នាក់ រស់​នៅ​ភូមិ​ចំនួន ៤​ភូមិ នៃ​ឃុំ​រម្យទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​ឃាត់​គ្រឿងចក្រ ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឆៃណា គ្រុប (CHINA Group) ដែល​ពួកគេ​ចោទ ថា ក្រុមហ៊ុន​នេះ​បាន​ឈូស ឆាយ​ផ្លូវ​ក្រវាត់​ព្រំ ដី​ប៉ះពាល់​ដីស្រែ​ចម្ការ និង​ព្រៃ​ជំនឿ​របស់​សហគមន៍​ចំនួន ៤ភូមិ។

  • គ.ជ.ប​បង្គាប់​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង​៣​រូប​បង់​ប្រាក់​ពិន័យ​ករណី​យុទ្ធនាការ​ម្រាមដៃ​ស្អាត

    មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ចាត់​ទុក​លិខិត​បង្គាប់​ឲ្យ​បង់​ប្រាក់​ផាក​ពិន័យ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ថា ជា​ការ​គំរាមកំហែង​ពួកគាត់​ដើម្បី​បង្ខំ​ឲ្យ​ចូល​ធ្វើ​នយោបាយ។ មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​លើកឡើង​ថា គ.ជ.ប​ធ្វើតាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន បន្ទាប់ពី​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​របស់​សភា​ឯក​បក្ស​ដែល​បាន​អនុម័ត​ច្បាប់​នេះ​កាលពី​ថ្មីៗ​នេះ។

  • ជនជាតិ​ដើម​ភាគតិច​១៤​គ្រួសារ​នៅ​​មណ្ឌលគិរី​ថា អ្នក​មាន​អំណាច​ឈូស​ឆាយ​ដំណាំ​ពួកគាត់​រំលោភ​យក​ដី

    ជនជាតិ​ដើម​ភាគតិច ១៤​គ្រួសារ​រស់នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បាន​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សិទ្ធិមនុស្ស ករណី​អ្នក​មាន​អំណាច បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ផលដំណាំ​ពួកគាត់​អស់​ស្ទើរ​ទាំងអស់ ដើម្បី​យក​ដី​ជា​សម្បត្តិ​បុគ្គល។

  • សមត្ថកិច្ច​បដិសេធ​ការ​ឃាត់​រថយន្ត​សកម្មជន​ដីធ្លី​ជិះ​ទៅ​កម្សាន្ត​បុណ្យ​សមុទ្រ

    សមត្ថកិច្ច​ការពារ​ពិធីបុណ្យ​សមុទ្រ​បដិសេធ​ថា មិន​បាន​ឃាត់​រថយន្ត​ឈ្នួល ដែល​សកម្មជន​ដីធ្លី ជិះ​ទៅ​ចូលរួម​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​ទេ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​ក្រោយ​ពេល ស្ត្រី​ជា​សកម្មជន​ដីធ្លី នៅ​ស្រុក​ស្រែអំបិល​ម្នាក់​អះអាង​ថា សមត្ថកិច្ច​ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី​១៤ ធ្នូ បាន​ឃ្លាំមើល សកម្មភាព​រូប​គាត់ តាំងពី​ចេញ​ពី​ផ្ទះ រហូត​ដល់​ចំណុច​រូបសំណាក​តំណាង​ខេត្ត​កោះកុង (រូប​បេះដូង) ហើយ​បាន​ឃាត់​រថយន្ត​គាត់​ជាច្រើន​ម៉ោង មិន​ឲ្យ​បន្ត​ទៅមុខ។

  • លោក សម រង្ស៊ី ជំរុញ​អន្តរជាតិ ឲ្យ​ដាក់​គំនាប​កាន់តែខ្លាំង លើ​រដ្ឋាភិបាល​ខ្មែរ

    លោក សម រង្ស៊ី រឹតតែ​ទោមនស្ស​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​កែប្រែ​សាជាថ្មី ដែល​គេ ដឹងថា ការកែប្រែ​នេះ គឺ​ដើម្បី​បើក​ច្រក​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង បាន​វិល​មកកាន់​ឆាកនយោបាយ​វិញ​។ លោក សម រង្ស៊ី មិន​ត្រឹមតែ​មិន​សាទរ​នោះទេ តែ​លោក ថែមទាំង​យល់ថា ការធ្វើ​ដូច្នេះ គឺជា​យុទ្ធសាស្ត្រ​របស់​សម្តេច ហ៊ុន សែន ដើម្បី​បំបែកបំបាក់​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​។

  • ភាពចម្រូងចម្រាស​​ក្នុង​គណបក្ស​​សង្គ្រោះ​ជាតិ​ លើ​ការ​សុំ​សិទ្ធិ​​​ធ្វើនយោបាយ

    មកដល់ពេលនេះ មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន នៅ​រារែក​ចិត្ត ចាំមើល​សភាពការណ៍ តែ​អ្នកខ្លះ​ក៏បាន​ត្រៀមខ្លួន​ដាក់​សំណើសុំ​ធ្វើ​នយោបាយ​ឡើងវិញ​រួចរាល់​ហើយ​ដែរ​។

  • លោក​Ted Yoho​ ប្តេជ្ញា​ស្នើ​ច្បាប់​ HR5754​ ឡើង​វិញ​ក្រោយ​​អស់​សុពលភាព​នៅ​ចុង​ខែ​ធ្នូ

    សេចក្តី​ព្រាងច្បាប់​ HR5754 ​នេះ​ត្រូវ​បាន​ដាក់​ចូល​សភាជាតិ​កាលពីថ្ងៃទី​១០ ខែ​ឧសភា ​ឆ្នាំ​២០១៨​នេះ​ ដោយ​សមាជិកសភា​ ធិត យូហូ (Ted Yuho) ​ហើយ​ត្រូវបាន​អនុម័ត​ដោយ​សភា​ពេញអង្គ​ ដោយ​គ្មាន​ការជំទាស់​ នៅថ្ងៃទី​២៥ ខែកក្កដា​ គឺ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ការបោះ​ឆ្នោត​ជាតិ។

  • NEA ចុះកិច្ចព្រមព្រៀងជាមួយ GIZ លើកកម្ពស់ការងារក្នុងខេត្តបន្ទាយមានជ័យ

    ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ) និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការងារជាមួយគ្នា ដើម្បីលើកកម្ពស់ការងារដល់ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។

  • សម រង្ស៊ី សរសេរ​ទៅមេដឹកនាំ​​ពិភពលោក​ថា​ «ការបង្ក្រាប​ផ្នែក​នយោបាយ មាន​កាន់តែ​ខ្លាំង​នៅ​កម្ពុជា»

    ប្រធានស្ដីទីគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងមានវត្តមាន ក្នុងប្រទេសបារាំង បានចេញសេចក្ដីថ្លែងការណ៍មួយ ទៅកាន់មេដឹកនាំនានា នៅលើពិភពលោក រួមមានទាំងមេដឹកនាំ នៃប្រទេសជាមិត្តកម្ពុជា និងមេដឹកនាំ នៃស្ថាប័នអន្តរជាតិនានា ដើម្បីពន្យល់មេដឹកនាំទាំងនោះ អំពីសភាពការណ៍នយោបាយចុងក្រោយ នៅកម្ពុជា ដែលលោក សម រង្ស៊ី ខ្លួនលោកអះអាងថា ជា«ការបង្ក្រាបផ្នែកនយោបាយ ដែលមានកាន់តែខ្លាំងឡើង»។

  • លោក​រ៉ាត់ រដ្ឋមុនី អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​យ៉ាង​តិច​១​ឆ្នាំ បើ​សិន​តុលាការ​រក​ឃើញ​កំហុស

    លោក​រ៉ាត់ រដ្ឋមុនី ដែល​បាន​ចូល​រួម​ផលិត​ភាពយន្ត​ឯកសារ​ស្តី​ពី​ការ​លក់​កូន​ស្រី​ជាមួយ​ទូរទស្សន៍​រុស្ស៊ី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​កាល​ពី​ល្ងាច​មិញ​នេះ​។ តុលាការ​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ​។ តាម​មាត្រា​ច្បាប់​នេះ លោក​រ៉ាត់ រដ្ឋមុនី អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​យ៉ាង​តិច​មួយ​ឆ្នាំ បើ​សិន​តុលាការ​រក​ឃើញ​ថា​លោក​បាន​ប្រព្រឹត្ត​កំហុស​មែន​នោះ​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo