កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
អាជីវករលក់តាមចិញ្ចើមផ្លូវត្អូញត្អែរថាអាជ្ញាធរនៅតែបង្ខំទារលុយ
អាជីវករលក់នៅតាមចិញ្ចើមផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញត្អូញត្អែរថា សន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ និងអ្នកពាក់ព័ន្ធផ្សេងទៀតយកលុយ(ភាស៊ី)ពីពួកគេរាល់ថ្ងៃ ជាថ្នូរអនុញាតឲ្យលក់ដូរតាមចិញ្ចើមផ្លូវ ដែលថា ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់។
-
ជនជាតិដើមភាគតិចខេត្តព្រះវិហារជិត១០នាក់សុំពន្យារពេលចូលបំភ្លឺនៅតុលាការ
សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ជិត១០ នាក់(៩) សម្រេចដាក់លិខិតសុំពន្យារពេលក្នុងការឆ្លើយបំភ្លឺនៅសាលាដំបូងខេត្ត ជុំវិញសំណុំរឿងឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនចិន ឈ្មោះ ឡានហ្វេង កាលពីឆ្នាំ២០១៤ ។
-
រដ្ឋាភិបាលប្រកាសសមាសភាពថ្មីនៃក្រុមប្រឹក្សាអ្នកច្បាប់
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសពីសមាសសភាពក្រុមប្រឹក្សា និងទីប្រឹក្សាអ្នកច្បាប់ដែលមានចំនួន៥៥រូប។
-
ក្រុមការងារ ១០០រាត្រី ចង់ឃើញវិធានការច្បាប់ម៉ឺងម៉ាត់ ចំពោះអ្នករស់នៅលើបឹងទន្លេសាបខុសច្បាប់
សង្គមស៊ីវិល និងក្រុមយុវជនដែលសកម្មនឹងកិច្ចការសង្គមរកឃើញថា យុទ្ធនាការបំឡាស់ទីជនជាតិវៀតណាមពីផ្ទៃបឹងទន្លេសាបនៅខេត្តកំពង់ឆ្នាំង ឲ្យមករស់លើគោកវិញរបស់អាជ្ញាធរខេត្តនេះ គឺជារឿងមិនស្របតាមច្បាប់នោះទេ ប្រសិនបើជនអន្តោប្រវេសន៍ទាំងនោះមិនបានបំពេញលក្ខខណ្ឌត្រឹមត្រូវជាជនអន្តោប្រវេសន៍ស្របច្បាប់ ហើយអាជ្ញាធរកម្ពុជាចាំបាច់ត្រូវបញ្ជូនពួកគេទៅប្រទេសរបស់គេវិញ។
-
អ្នកឃ្លាំមើលបញ្ហាសង្គមរំឭកថា ផ្ទៃក្នុងរឹងមាំទើបការពារប្រយោជន៍ជាតិបាន
អ្នកឃ្លាំមើលពីបញ្ហាសង្គមក្រើនរំឭកថា បើអ្នកនយោបាយខ្មែរនៅតែមិនអាចសម្របសម្រួលគ្នា វិលទៅរកការប្រកួតប្រជែងអំណាច តាមប្រព័ន្ធប្រជាធិបតេយ្យឡើងវិញបាន នោះនឹងរុញប្រទេសជាតិឲ្យជួបនឹងវិបត្តិធ្ងន់ធ្ងរ។
-
កម្មករនៅកំពង់ឆ្នាំង១៥នាក់រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍
កម្មករ-កម្មការិនីចំនួន១៥នាក់រងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍រថយន្តចំនួនពីរគ្រឿងបុកគ្នាកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ នៅក្នុងស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
-
មេធាវី២នាក់ដែលមានស្នាដៃប្ដឹងរំលាយបក្សប្រឆាំងទទួលបានតួនាទីធំក្នុងរបបឯកបក្ស
មេធាវី២នាក់ ក្នុងចំណោម៥នាក់ ដែលមានស្នាដៃជួយរបបក្រុងភ្នំពេញ ប្ដឹងរំលាយគណបក្សប្រឆាំង កាលពីឆ្នាំមុន ត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ តាមសំណើលោក ហ៊ុន សែន មេដឹកនាំរបបឯកបក្សក្រុងភ្នំពេញ។
-
ក្រុមប្រឹក្សាជាប់ឆ្នោតបក្សប្រឆាំងមួយចំនួនប្រកាន់ជំហរគាំទ្រលោក កឹម សុខា និង សម រង្ស៊ី ជាមេដឹកនាំបក្សគ្មានថ្ងៃងាករេ
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិដែលរបបលោក ហ៊ុន សែន រំលាយចោលមួយចំនួននៅតែប្រកាន់ជំហរគាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ី ជាមេដឹកគណបក្សប្រឆាំងដ៏រឹងមាំបំផុត នៅក្នុងបេះដូងរបស់ពួកគាត់។ អ្នកវិភាគលើកឡើងថា ការសាមគ្គីនេះ ជាចំណុចខ្លាំងរបស់គណបក្សប្រឆាំង ដែលធ្វើឲ្យបក្សកាន់អំណាចភ័យខ្លាច។
-
សង្គមស៊ីវិលជាតិ និងអន្តរជាតិជំរុញឱ្យរបបក្រុងភ្នំពេញ បញ្ឈប់ទង្វើគាបសង្កត់លើពលរដ្ឋរងគ្រោះដីធ្លី
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជំរុញឱ្យអាជ្ញាធររបបលោក ហ៊ុន សែន បើកសិទ្ធិសេរីភាពឱ្យបានទូលំទូលាយដល់សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ជាពិសេសពលរដ្ឋរងគ្រោះដីធ្លី ដើម្បីឱ្យពួកគេអាចធ្វើសកម្មភាពបានដោយសេរី និងគ្មានការរារាំង។ អាជ្ញាធរក្រុងភ្នំពេញ កាលពីសប្តាហ៍មុន បានរឹតត្បិតសកម្មភាពតវ៉ាដីធ្លីរបស់ក្រុមពលរដ្ឋមកពីតាមបណ្តាខេត្តនានា បើទោះជាមានសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃឱ្យមានការបើកលំហសេរីភាពរបស់ពួកគេយ៉ាងណាក្តី។
-
ជំនួបរវាងពលរដ្ឋនិងអាជ្ញាធរខេត្តស្វាយរៀងមិនផ្តល់ផលជាដុំកំភួនសម្រាប់បញ្ចប់វិវាទដីធ្លីជិត១០ឆ្នាំទេ
ជម្លោះរវាងពលរដ្ឋជាង៤០០គ្រួសារនិងក្រុមហ៊ុន NK Venture បានកើតឡើងតាំងពីឆ្នាំ ២០១០ គឺក្រោយពេលដែលរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំចំនួន១.២០០ហិកតា ដល់ក្រុមហ៊ុននេះដែលមានបំណងដាំដំណាំអំពៅ។
-
ស៊ើបអង្កេត៖ កង្វះសហជីពឯករាជ្យ ធ្វើឲ្យមានការរំលោភសិទ្ធិនិងលក្ខខណ្ឌការងារកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
របាយការណ៍បូកសរុបការងារឆ្នាំ២០១៧និងដាក់ទិសដៅសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថាសហគ្រាស គ្រឹះស្ថានប្រមាណ ៨៨ភាគរយ មានគិលានដ្ឋានប្រចាំក្នុងរោងចក្រ មានកន្លែងហូបបាយ៣៣ភាគរយ មានបន្ទប់បំបៅដោះកូន២១ភាគរយ និងមានទារកដ្ឋានចំនួន២៨ភាគរយ។ របាយការណ៍ដដែលឱ្យដឹងទៀតថា អង្គការវិជ្ជាជីវៈ ដែលបានចុះបញ្ជីសរុបមានចំនួន៣ ៩៦២។ ក្នុងនោះសហជីពមូលដ្ឋានមានចំនួន៣ ៧៩៣ សហព័ន្ធសហជីពមានចំនួន១៣៨ សហភាពសហជីពមានចំនួន២៣ និងមានសមាគមនិយោជកចំនួន៨។ របាយការណ៍ដដែលបញ្ជាក់ថា នៅឆ្នាំ ២០១៧ ការដោះស្រាយវិវាទការរងាររួម មានចំនួន ១២៧ករណី គឺថយចុះ៨០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦។
អានបន្ត -
សភាឯកបក្សគ្រោងពិភាក្សាដើម្បីអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីថវិកាជាតិនៅថ្ងៃទី១៥វិច្ឆិកា
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាចេញនៅថ្ងៃទី១៣ វិច្ឆិកា នេះអោយដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា សម្រេចដាក់សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឬច្បាប់ថវិកាជាតិឆ្នាំ២០១៩ ដើម្បីអោយកិច្ចប្រជុំសភាឯកបក្សលើកទី១ នៃនីតិកាលទី៦នេះពិភាក្សា និងអនុម័ត។
-
ពលរដ្ឋថា អាជ្ញាធរខេត្តស្វាយរៀងសន្យាពន្លឿនដំណោះស្រាយជម្លោះដីធ្លីក្រោយជួបប្រជុំនៅថ្ងៃនេះ
ពលរដ្ឋម្នាក់ដែលអះអាងថា ជាតំណាងឲ្យប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅឯស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា អភិបាលរងខេត្ត លោក ហែម ពិសិដ្ឋ បានសន្យាថា នឹងពន្លឿនដំណោះស្រាយវិវាទដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនឯកជនមួយ។
-
មន្ត្រីពន្ធនាគារថា ទណ្ឌិតជាង១០០នាក់ត្រូវបានសម្រេចសម្រាប់សំណើលើកលែងទោសក្នុងពិធីបុណ្យអុំទូក
មន្ត្រីពន្ធនាគារ បានឲ្យដឹងថា ទណ្ឌិតជាង ១០០នាក់ ត្រូវបានសម្រេចសម្រាប់ការបន្ធូរបន្ថយ និងការលើកលែងទោស ដែលគ្រោងធ្វើឡើងនៅអំឡុងពិធីបុណ្យជាតិនាពេលខាងមុខនេះ។
-
កម្មករជិត៤០នាក់បម្រើការងារនៅរោងចក្រមួយក្នុងខណ្ឌដង្កោដួលសន្លប់ជាបន្តបន្ទាប់
នគរបាលអះអាងថា កម្មករជិត ៤០នាក់បម្រើការងារនៅរោងចក្រមួយក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានដួលសន្លប់ជាបន្តបន្ទាប់អំឡុងពេលពួកគេកំពុងបំពេញការងារ។
-
ក្រសួងការងារអះអាងថា នឹងដាក់ឯកសារបន្ថែមឲ្យតុលាការបញ្ចប់បណ្ដឹងប្រឆាំងមេដឹកនាំសហជីព
មន្ត្រីក្រសួងការងារ ឱ្យដឹងថា ខាងក្រសួងបានទាក់ទងបន្ថែមទៅថ្នាក់ដឹកនាំសហជីពដើម្បីរាយការណ៍ជូនមកក្រសួងមួយនេះ ពាក់ព័ន្ធនឹងសំណុំរឿងរបស់ខ្លួននាពេលកន្លងមក ព្រោះបណ្តឹងទាំងអស់ គឺមានដើមបណ្តឹងផ្សេងៗគ្នា ហើយបណ្តឹងខ្លះជាករណីព្រហ្មទណ្ឌ និងខ្លះទៀតជាករណីរដ្ឋប្បវេណី។
-
អាមេរិករំពឹងបានចូលរួមអភិវឌ្ឍកម្ពុជាបន្តទៀត ចំពេលកម្ពុជាត្រៀមប្រារព្ធបុណ្យឯករាជ្យជាតិ
សហរដ្ឋអាមេរិកបានប្រកាសអបអរសាទរចំពោះទិវាឯករាជ្យជាតិកម្ពុជាដែលនឹងប្រព្រឹត្តិទៅនាថ្ងៃស្អែក ខណៈប្រទេសនេះសង្ឃឹមថា ខ្លួននឹងអាចជួយជ្រោមជ្រែងដល់ការអភិវឌ្ឍកម្ពុជាបន្តទៅមុខទៀតផងដែរ។
-
ទូតអាមេរិកថា VOA និង RFA ដំណើរការនៅកម្ពុជាវិញក្រោយដោះស្រាយបញ្ហាពន្ធ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាអះអាងថា ស្ថានីយវិទ្យុចំនួនពីរគឺវិទ្យុអាស៊ីសេរី (RFA) និងវីអូអេ (VOA) កំពុងឈានទៅធ្វើការដោះស្រាយលើបញ្ហាពន្ធ ដើម្បីធ្វើការផ្សាយបានឡើងវិញ តាមរលកវិទ្យុអេហ្វអឹមនៅកម្ពុជា។ នេះបើយោងថាសារព័ត៌មានAKP។
-
លោក ហ៊ុន សែន ប្រកាសពីលទ្ធភាពឈប់ធ្វើនាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៨
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីលទ្ធភាពដកខ្លួនឈប់ឈរឈ្មោះជានាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៨ខាងមុខ ដោយលោកថា លោកឈានដល់វ័យចំណាស់។
-
និពន្ធនាយកសារព័ត៌មានមួយប្តឹងទាហានកងពល «ង៧០» ករណីប្រើហិង្សា
និពន្ធនាយកសារព័ត៌មានមួយបានដាក់ពាក្យប្តឹងដោយចោទថា ទាហានមួយក្រុមនៅកងពល «ង៧០» បានវាយ ដំរូបលោក ពេលកំពុងបំពេញការងារថតរូបភាពគ្រោះថ្នាក់ចរាចរណ៍មួយនៅជិតបន្ទាយទ័ពនេះកាលពីចុងសប្ដាហ៍មុន។