កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនរងការយាយី និងធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ លើកឡើងស្រដៀងៗគ្នាថា ពួកគាត់រងការធ្វើទុក្ខបុកម្នេញ ការឃ្លាំមើល និងប្រើប្រព័ន្ធតុលាការគំរាមកំហែងគ្រប់រូបភាពពីសំណាក់រដ្ឋាភិបាល។ ពួកគាត់ថា ការយាយីនេះ គឺបន្ទាប់ពីពួកគាត់ចេញរបាយការណ៍អំពីការរឹតត្បិតសិទ្ធិសេរីភាព និងបង្កើនសកម្មភាពជួយពលរដ្ឋដែលរងគ្រោះដោយសារការរំលោភយកដីធ្លី ឬការចាប់ខ្លួនសកម្មជនសហជីពដាក់ពន្ធនាគារជាដើម។
អានបន្ត -
លោក ថាច់ សេដ្ឋា ទទូចឱ្យតុលាការកំពូលទម្លាក់បទចោទ«ញុះញង់»លើរូបលោក
នៅក្នុងសវនាការជំនុំជម្រះរបស់តុលាការកំពូល នាព្រឹកថ្ងៃពុធនេះ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងសារចុងក្រោយដោយទទូចឱ្យតុលាការទម្លាក់បទចោទប្រកាន់លើរូបលោក ពាក់ព័ន្ធនឹងការប្តឹងផ្តល់របស់គណបក្សប្រជាជនកម្ពុជា។
អានបន្ត -
នគរបាលព្រមានបុគ្គលដែលប្រមាថកងកម្លាំងប្រដាប់អាវុធលើបណ្តាញសង្គម
កាលពីថ្ងៃពុធ ដោយមានបញ្ជាផ្ទាល់ពី ឯកឧត្ដម លោក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅបុគ្គលឈ្មោះ ជឿន ចក់ ហៅជីងចក់ ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “Choeun Chork” មកបំភ្លឺនៅនាយកដ្ឋាន ពាក់ព័ន្ធករណីប្រមាថ និងញុះញ៉ង់អោយមានការរើសអើង ធ្វើអោយមហាជន ដែលប្រើប្រាស់បណ្ដាញសង្គម មានការស្អប់ខ្ពើម យល់ច្រលំ មកលើកងកម្លាំងប្រដាប់អាវុធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ។
អានបន្ត -
ចាប់ខ្លួនអគ្គនាយករងពន្ធនាគារម្នាក់ពីបទក្លែងបន្លំឯកសារពេទ្យជួយទណ្ឌិតមានជំងឺធ្ងន់
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួន លោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ។ បើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ព្រុំ ចាន់នី ជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារពេទ្យ ដើម្បីស្នើសុំការលើកលែងទោសជូនទណ្ឌិតដែលមានជំងឺធ្ងន់ធ្ងរ។
អានបន្ត -
ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ប្រឈមបាត់បង់មុខរបរធ្វើស្រែចម្ការវិលជុំបែបប្រពៃណី
ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ដែលរស់នៅពឹងផ្អែកទៅលើការធ្វើស្រែចម្ការវិលជុំបែបប្រពៃណី កំពុងប្រឈមនឹងបាត់បង់មុខរបរមួយនេះ ដោយសារតែអាជ្ញាធរហាមឃាត់មិនឲ្យធ្វើស្រែចម្ការវិលជុំ ព្រោះខ្លាចបាត់បង់ធនធានធម្មជាតិ។ មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរចុះពិនិត្យ ជីវភាពប្រជាពលរដ្ឋដោយផ្ទាល់។
អានបន្ត -
ក្រសួងការងារហៅតំណាងសហជីព ១៤នាក់ មកពី ៤ស្ថាប័ន តាមពាក្យបណ្ដឹងរោងចក្រ Bowker
ប្រធាននាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អាំង សេងលី កាលពីថ្ងៃទី ២៣ ខែកក្កដា បានចេញលិខិតអញ្ជើញថ្នាក់ដឹកនាំសហជីពសរុបចំនួន ១៤នាក់ មកពីសហជីពឯករាជ្យ សហជីពកម្ពុជា សហជីពសេរីឯករាជ្យ និងសហជីពសេរីភាពកម្មករខ្មែរ ឲ្យទៅកាន់នាយកដ្ឋានវិវាទការងារ នៅថ្ងៃទី ២៩ ខែកក្កដា ដើម្បីផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់ក្រុមហ៊ុន បូវឃើរ ហ្គាមេន (Bowker Garment Factory Cambodia)។
អានបន្ត -
សកម្មជនព្រៃឡង់លោក អ៊ុក ម៉ៅ ត្រូវមេប៉ុស្តិ៍និងមេឃុំបណ្តេញពីផ្ទះដោយសារឈឺឆ្អាលការពារព្រៃឈើ
សកម្មជនការពារព្រៃឈើ និងជាជនជាតិដើមភាគតិចកួយ លោក អ៊ុក ម៉ៅ ត្រូវបានមេឃុំអន្លង់ភេ លោក អឿន ខេន បញ្ជាឱ្យមេប៉ុស្តិ៍ ឈួន ឆិត កោះហៅមកសួរនាំជាច្រើនម៉ោង ដើម្បីបណ្តេញគាត់ឱ្យចាកចេញ ពីលំនៅឋាន ក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយលើកហេតុផលថា លោកជាសកម្មជនការពារព្រៃឈើបំពុលសង្គម។
អានបន្ត -
សកម្មជននិងសមាជិកគណបក្សជំទាស់ ៥ នាក់ត្រូវឃាត់ខ្លួន
សមាជិកនិងសកម្មជនប្រាំនាក់នៃគណបក្សភ្លើងទៀននិងគណបក្សឆន្ទៈខ្មែរដែលជាសម្ព័ន្ធរបស់គណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ នេះបើតាមគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀនបញ្ជាក់ថា ពួកគេត្រូវបាននគរបាលខេត្តកំពង់ស្ពឺ និងស្វាយរៀងឃាត់ខ្លួន ដោយមិនបញ្ជាក់មូលហេតុឡើយ។
អានបន្ត -
លោក នី ណាក់ អាចនឹងត្រូវកាត់ទោសធ្ងន់ធ្ងរបន្ថែមទៀត លើសំណុំរឿងបរិហាកេរ្តិ៍ និងញុះញង់ លើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល
សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងអ្នករិះគន់រាជរដ្ឋាភិបាល លោក នី ណាក់ ដែលត្រូវបានចោទប្រកាន់ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ដែលការចោទប្រកាន់នេះធ្វើឡើង ក្រោយលោក បានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន អំពីបុគ្គលម្នាក់ឈ្មោះ ហេង សួរ បានទទួលដី៩១ហិកតានៅខេត្តកំពតពីរដ្ឋាភិបាល។ មេធាវីតំណាងឱ្យ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យមានការពិន័យធ្ងន់ធ្ងរ រួមទាំងការហាមលោក ណាក់ មិនឱ្យចាកចេញពីប្រទេស និងទាមទារឱ្យសងសំណងចំនួន៥០ម៉ឺនដុល្លារ។
អានបន្ត -
បង្កើនការចាប់ខ្លួនសកម្មជនដែលមានទស្សនៈផ្ទុយនឹងធ្វើឲ្យពួកគេបាក់ស្បាត រាងចាល?
ការដឹកនាំរយៈពេលជិតមួយឆ្នាំរបស់រដ្ឋាភិបាលថ្មីអាណត្តិទី៧ត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិលនានាកត់សម្គាល់ឃើញថា មានសកម្មជននយោបាយ សហជីព និងបរិស្ថានជាច្រើននាក់ត្រូវបានចាប់ខ្លួន។ តាមអង្គការការពារសិទ្ធិមនុស្សលីកាដូ មានមនុស្សចំនួន ៥៦នាក់ដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាលត្រូវបានចាប់ខ្លួន។ តែសំណួរមួយដែលអ្នកវិភាគសង្គម និងនយោបាយកំពុងចោទសួរគឺថា តើការបង្កើនការចាប់ខ្លួនសកម្មជននយោបាយប្រឆាំង និងសង្គមស៊ីវិលនឹងធ្វើឲ្យពួកគេបាក់ស្បាត រាងចាលដែរ ឬយ៉ាងណា?
អានបន្ត -
មេធាវីការពារក្តីឱ្យរដ្ឋមន្ត្រីការងារទារប្រាក់ជិត៥០ម៉ឺនដុល្លារពីលោក នី ណាក់ ពីបទបរិហារកេរ្តិ៍
សហមេធាវីការពារក្តីរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកហេង សួរ បានទារសំណងជំងឺចិត្តចំនួន ២០០០ លានរៀល ឬជិត ៥០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកពីសកម្មជនសង្គមលោក នី ណាក់ ក្នុងសំណុំរឿងមួយដែលពាក់ព័ន្ធនឹងបទញុះញង់ និងបរិហារកេរ្តិ៍ជាសាធារណៈ។
អានបន្ត -
តុលាការកំពូល សម្រេចបន្តឃុំខ្លួនលោក ស៊ុន ចន្ធី ដោយច្រានចោលសំណើនៅក្រៅឃុំបណ្ដោះអាសន្ន
គណបក្សកម្លាំងជាតិ និងអង្គការសិទ្ធិមនុស្ស សម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូល ដែលប្រកាសបន្តឃុំខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ហើយការបន្តឃុំខ្លួននេះ គណបក្ស និងអង្គការទាំងនោះ ចាត់ទុកជារឿងអយុត្តិធម៌ និងជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។
អានបន្ត -
យុវជនថា ការចូលរួមសកម្មភាពសង្គមមានសារៈសំខាន់ ប៉ុន្តែមានការរឹតត្បិត
យុវជនមួយចំនួនចាត់ទុកថា ការចូលរួមសកម្មភាពសង្គម និងនយោបាយរបស់ពួកគេនៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យមានសារៈសំខាន់ ប៉ុន្តែមានការរឹតត្បិត។កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ យុវជនប្រហែល១០០នាក់បានចូលរួមសិក្ខាសាលាដែលមានកិច្ចពិភាក្សាទៅលើប្រធានបទ ការលើកកម្ពស់ការចូលរួមរបស់យុវជន និងភាគីពាក់ព័ន្ធនៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ ដែលរៀបចំឡើងដោយក្រុមយុវជនបៃតង។
អានបន្ត -
ពលរដ្ឋជិត ២០០នាក់ប្រមូលផ្ដុំលើកទឹកចិត្តអ្នកភូមិ ៥នាក់ ចូលបំភ្លឺសាលាដំបូងខេត្តសៀមរាប ក្រោយពីពួកគាត់ការពារផ្ទះមិនឱ្យអាជ្ញាធររុះរើ
ប្រជាពលរដ្ឋជិត ២០០នាក់ នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី និងឃុំរលួស ស្រុកប្រាសាទបាគង បានប្រមូលផ្ដុំគ្នានៅខាងមុខសាលាដំបូងខេត្តសៀមរាប ដើម្បីគាំទ្រនិងលើកទឹកចិត្តអ្នកភូមិ ៥នាក់ ដែលចូលបំភ្លឺនៅតុលាការពាក់ព័ន្ធរឿងពួកគាត់ការពារដីធ្លី និងផ្ទះរបស់ខ្លួនពីការរុះរើរបស់អាជ្ញាធរ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
អានបន្ត -
តុលាការភ្នំពេញឃុំខ្លួនសកម្មជន៤នាក់ពាក់ព័ន្ធនឹងការអត្ថាធិប្បាយពីតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV)
សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនសកម្មជនសង្គមបួននាក់ដោយចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយពីតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV)។សេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ស្ដីពីចំណាត់ការលើសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមរបស់សាលាដំបូងរាជធានីភ្នំពេញ ចេញកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បង្ហាញថា តុលាការសម្រេចឃុំខ្លួនមនុស្ស ៤នាក់ គឺ លោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា លោក ចក់ ប៊ាមុន្នី លោក សាន សិទ្ធ។
អានបន្ត -
តុលាការខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនសមាជិកក្រុមប្រឹក្សា៣នាក់របស់បក្សប្រឆាំង
តុលាការខេត្តកំពង់ស្ពឺនៅថ្ងៃទី២៨ ខែកក្កដា បានសម្រេចឃុំខ្លួនសមាជិកក្រុមប្រឹក្សាស្រុកពីររូបរបស់គណបក្សឆន្ទៈខ្មែរ និងជំទប់ទី២ម្នាក់ទៀតរបស់គណបក្សភ្លើងទៀនជាបណ្ដោះអាសន្ន ក្រោមបទចោទញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ។
អានបន្ត -
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅមិនទាន់មានមេធាវីការពារសិទ្ធិនៅឡើយ
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ៣នាក់គឺលោកស្រ៊ុន ស្រ៊ន កញ្ញាភឹង សោភា និងលោកសាន សិទ្ធ នៅមិនទាន់មានមេធាវីការពារសិទ្ធិនៅឡើយ គិតចាប់តាំងពីពួកគេត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី២៣កក្កដា ពីបទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ លោកស្រីស្វាយ ពៅ ភរិយារបស់លោកសាន សិទ្ធបានបញ្ជាក់ប្រាប់វិទ្យុបារាំងRFI នៅថ្ងៃទី២៨កក្កដានេះថា ក្រុមសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសកំពុងស្វែងរកជំនួយពីមេធាវីរបស់អង្គការលីកាដូ និងអាដហុកឱ្យការពារសិទ្ធិ តទល់នឹងបណ្តឹងរបស់រដ្ឋាភិបាល
អានបន្ត -
គណៈកម្មាធិការសិទ្ធិមនុស្សខាងរដ្ឋាភិបាលកម្ពុជាចាត់ទុកក្តីបារម្ភរបស់មន្ត្រី UN ថាមានលក្ខណៈបុរេវិនិច្ឆ័យ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកក្តីបារម្ភរបស់បេសកជនពិសេសនៃអង្គការសហប្រជាជាតិសម្រាប់បញ្ហាកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) ថាមានលក្ខណៈបុរេវិនិច្ឆ័យ និងមើលតែមួយជ្រុង។
អានបន្ត -
យុវជនមិនគាំទ្រគម្រោងតំបន់ត្រីកោណទាមទារឱ្យរដ្ឋាភិបាលដោះលែងសកម្មជនសង្គមឱ្យមានសេរីភាពឡើងវិញ
គ្រួសារ និងយុវជនក្រៅប្រទេសប្រកាសមិនគាំទ្រ និងត្រៀមធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណពិសេស ឬហៅថាCLV ដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងពលរដ្ឋផ្សេងទៀតឱ្យមានសេរីភាពឡើងវិញ។ ពួកគាត់ចាត់ទុកការចាប់ខ្លួនសកម្មជន និងពលរដ្ឋដែលហ៊ាននិយាយបញ្ហាដីទឹកដីថា ជាការបំបិទសិទ្ធិសេរីភាពពលរដ្ឋ និងធ្វើឱ្យបាត់បង់អធិបតេយ្យជាតិ។
អានបន្ត -
ពលរដ្ឋខ្មែរនៅបារាំងធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបណ្ដេញពលរដ្ឋតំបន់អង្គរចេញពីលំនៅឋាន
ពលរដ្ឋខ្មែរនៅប្រទេសបារាំងទាមទារឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិ និងបញ្ឈប់បណ្ដេញពលរដ្ឋនៅតំបន់អង្គការចេញពីលំនៅឋាន។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអង្គការយូណេស្កូ (UNESCO) បានផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលកម្ពុជា ឲ្យអញ្ជើញក្រុមត្រួតពិនិត្យទៅកាន់កន្លែង ដែលមានជម្លោះនៅតំបន់អង្គរក្នុងខេត្តសៀមរាប។ មន្ត្រីអង្គការសង្គមស៊ីវិល គាំទ្រការលើកឡើងនេះ និងស្នើដល់រដ្ឋាភិបាលឲ្យគោរពនូវសិទ្ធិរបស់ពលរដ្ឋនៅតំបន់អង្គរ។
អានបន្ត