កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
ស្ថាប័នបោះឆ្នោតជាតិចុះឈ្មោះអ្នកបោះឆ្នោតថ្មីជិត២សែននាក់សម្រាប់ឆ្នាំ២០១៨
ភ្នំពេញ — បន្ទាប់ពីដំណើរការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីបានឈានដល់ថ្ងៃចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះ មានពលរដ្ឋចំនួនជិត២សែននាក់បានមកចុះឈ្មោះបោះឆ្នោត ហើយមានពលរដ្ឋជាង៤០.០០០នាក់ផ្សេងទៀតត្រូវបានលុបចេញពីបញ្ជី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដែល VOA ទទួលបាននៅថ្ងៃព្រហស្បតិ៍។
-
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបារម្ភពីឥទ្ធិពលចិនមកលើកម្ពុជា បើអឺរ៉ុបកាត់ផ្ដាច់ EBA
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបានបង្ហាញក្ដីបារម្ភអំពីផលប៉ះពាល់យូរអង្វែង និងការពង្រីកវត្តមានរបស់មហាអំណាចចិនមកលើកម្ពុជា បើអឺរ៉ុបឈានដល់វិធានការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាមែននោះ។
-
អ្នកជំនាញបារម្ភពីព័ត៌មានក្លែងក្លាយធ្វើឲ្យប៉ះពាល់លទ្ធិប្រជាធិបតេយ្យ
រាជធានីភ្នំពេញ — ការរីកសាយភាយព័ត៌មានក្លែងក្លាយលើបណ្តាញសង្គមពាសពេញពិភពលោក ក៏ដូចជាប្រទេសកម្ពុជា អាចធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនានាលើពិភពលោក។ នេះបើតាមការលើកឡើងពីការបារម្ភរបស់ក្រុមអ្នកជំនាញផ្នែកសារព័ត៌មាន ក្នុងកិច្ចពិភាក្សាកាលពីសប្តាហ៍កន្លងទៅ។
-
អ្នកជំនាញជឿថាអំពើហិង្សានិងជំងឺផ្លូវចិត្តមានទំនាក់ទំនងគ្នា
ភ្នំពេញ — នៅក្នុងថ្ងៃធម្មតា គ្រួច រដ្ឋា ជួយធ្វើការងារគ្រួសារជាប្រចាំថ្ងៃ ដូចជាការកាប់គាស់ ភ្ជួរដីធ្វើស្រែ និងប្រមូលផលដំណាំរបស់ខ្លួនក្នុងខេត្តព្រៃវែង។ ក៏ប៉ុន្តែថ្ងៃខ្លះ បុរសវ័យ ២៥ឆ្នាំរូបនេះបែរជាមានការរវើរវាយ និយាយសើច តែម្នាក់ឯង និងប្រែជាមានសតិមិននឹងន ហើយហិង្សា។
-
ពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុងស្នើអាជ្ញាធរខេត្តអន្តរាគមន៍ដោះលែងតំណាងពួកគេ
សាច់ញាតិ និងប្រជាពលរដ្ឋនៅសហគមន៍ព្រែកខ្សាច់ក្នុងខេត្តកោះកុង បានដាក់ញ្ញត្តិទៅសាលាខេត្ត ដើម្បីសុំទៅអាជ្ញាធរជួយអន្តរាគមន៍ដោះលែងតំណាងពួកគេម្នាក់ដែលជាប់ឃុំដោយសារជម្លោះដីធ្លីឲ្យមានសេរីភាពវិញ។
-
អង្គការសង្គមស៊ីវិល និងមេធាវីចង់បានប្រធានគណៈមេធាវីដែលអាចឲ្យគ្រប់ភាគីបំពេញការងារជាមួយគ្នាគ្មានការរើសអើង
ក្រុមមេធាវីបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីសម្រាប់អាណត្តិថ្មីនៅថ្ងៃទី១៦ ខែសីហានេះ។ មេធាវី និងអង្គការសង្គមស៊ីវិលសង្ឃឹមថា ការបោះឆ្នោតនេះនឹងជ្រើសរើសបានប្រធានគណៈមេធាវី ដែលមានសមត្ថភាព ជួយសម្រួលដល់ការងារមេធាវី និងផ្សល់ឱកាសឲ្យគ្រប់ភាគីបានធ្វើការងាររួមគ្នា ដើម្បីពង្រឹងវិស័យយុត្តិធម៌។
-
សកម្មជនព្រៃឡង់ថា រដ្ឋាភិបាលសុំពួកគេពន្យាពេលធ្វើសន្និសីទកាសែតបង្ហាញបទល្មើសព្រៃឈើ
ប្រជាសហគមន៍ព្រៃឡង់ អះអាងថា ក្រសួងបរិស្ថានបានប្រាប់ទៅពួកគេ ឲ្យពន្យាពេលធ្វើសន្និសិទសារព័ត៌មានបង្ហាញអំពីបញ្ហាបទល្មើសព្រៃឈើក្នុងតំបន់ការពារព្រៃឡង់ ក្រោមហេតុផលថា ការរៀបចំនោះ គ្មានក្រសួង និងភាគីពាក់ព័ន្ធចូលរួម។
-
មជ្ឈមណ្ឌលសិទិ្ធមនុស្សបង្ហាញរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅតំបន់សេដ្ឋកិច្ចពិសេស
មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR មានក្តីរំពឹងថា របាយការណ៍របស់ខ្លួន អាចជាផ្នែកមួយធ្វើឱ្យរាជរដ្ឋាភិបាលពិចារណា ហើយកែប្រែផលប៉ះពាល់ផ្សេងៗ និងបញ្ហាសិទ្ធិមនុស្សនៅតំបន់សេដ្ឋកិច្ចពិសេសឱ្យកាន់តែប្រសើរឡើង។
-
តុលាការខេត្តព្រះសីហនុកាត់ទោសប្រជាសហគមន៍ដីធ្លី៤នាក់ឲ្យជាប់ពន្ធនាគារម្នាក់១ឆ្នាំ
តុលាការខេត្តព្រះសីហនុនៅថ្ងៃនេះ បានសម្រេចផ្តន្ទាទោសតំណាងប្រជាសហគមន៍មានជម្លោះដីធ្លីចំនួន៤នាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន១ឆ្នាំ តាមបណ្តឹងរបស់ឧកញ៉ាពីររូបមានឈ្មោះតាន់ តាប់ និងលោក ឡុញ វណ្ណ:។
-
សមាជិកខ្លះនៃឧត្តមក្រុមប្រឹក្សាត្រៀមលើកយកបញ្ហាដាក់ឲ្យរដ្ឋាភិបាលដោះស្រាយ
តំណាងគណបក្សនយោបាយមួយចំនួនដែលបានចូលរួមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ អះអាងថា ពួកគេគ្រោងលើកយកបញ្ហាមួយចំនួន ដើម្បីដាក់ជូនទៅរដ្ឋាភិបាលពិចារណា និងដោះស្រាយ។
-
របបភ្នំពេញត្រៀមលើកលែងទោសទ្រង់ទ្រាយធំ ក្នុងឱកាសភ្ជុំបិណ្ឌ តាមបញ្ជាលោក ហ៊ុន សែន
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនៅតែទទូចឲ្យរបបក្រុងភ្នំពេញ ដោះលែងអ្នកទោសនយោបាយនៅ តាមមូលដ្ឋាន ក្រោយមានព័ត៌មានរបបក្រុងភ្នំពេញត្រៀមលើកលែងទោសឲ្យទណ្ឌិតជាលក្ខណៈ ទ្រង់ទ្រាយធំ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
-
របបភ្នំពេញត្រៀមលើកលែងទោសទ្រង់ទ្រាយធំ ក្នុងឱកាសភ្ជុំបិណ្ឌ តាមបញ្ជាលោក ហ៊ុន សែន
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនៅតែទទូចឲ្យរបបក្រុងភ្នំពេញ ដោះលែងអ្នកទោសនយោបាយនៅ តាមមូលដ្ឋាន ក្រោយមានព័ត៌មានរបបក្រុងភ្នំពេញត្រៀមលើកលែងទោសឲ្យទណ្ឌិតជាលក្ខណៈ ទ្រង់ទ្រាយធំ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
-
CCHR៖ តំបន់សេដ្ឋកិច្ចពិសេសមានផលវិជ្ជមាន តែប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសហគមន៍មូលដ្ឋាន
អង្គការសិទ្ធិមនុស្សក្នុងស្រុកមួយ បានកត់សម្គាល់ថា តំបន់សេដ្ឋកិច្ចពិសេសមានផលវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែក៏មានផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ដល់សិទ្ធិសហគមន៍មូលដ្ឋាន។ នេះគឺជាការលើកឡើងនៅក្នុងសលាកប័ត្រព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រចាំខែកញ្ញាឆ្នាំ២០១៨។ ការចេញផ្សាយរបាយការណ៍នេះ ធ្វើឡើងស្របពេលដែលសហគមន៍ជាច្រើនបាននិងកំពុងតែរៀបចំទិវាសិទ្ធិលំនៅឋានពិភពលោក។
-
បុរសម្នាក់ទៀតត្រូវចាប់ខ្លួនដោយរងការចោទថាជាមេខ្លោងជួញដូរអាវុធផ្ដួលរំលំរបបភ្នំពេញ
សមត្ថកិច្ចរបបក្រុងភ្នំពេញ នៅថ្ងៃទី២ ខែតុលា បានចាប់ខ្លួន បុរសម្នាក់ នៅក្នុងខេត្តព្រះវិហារ ដែលរបបក្រុងភ្នំពេញបានចោទប្រកាន់ថា ជាមេខ្លោងក្រុមជួញដូរអាវុធខុសច្បាប់ ប៉ុនប៉ងផ្ដួលរំលំរបបក្រុងភ្នំពេញ បង្កអសន្តិសុខ និងប្រព្រឹត្តបទល្មើសផ្សេងៗ។
-
អង្គការមួយសង្ស័យកម្ពុជាពាក់ព័ន្ធឧក្រិដ្ឋកម្មហិរញ្ញវត្ថុទាក់ទងនឹងការទិញមាសជាច្រើនតោនពីសឹង្ហបុរី
អង្គការចលនាមាតាធម្មជាតិបានរកឃើញថាកម្ពុជាបានទិញមាសពីប្រទេសសឹង្ហបុរីជាច្រើនតោនក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ខណៈដែលទិន្នន័យគយកម្ពុជាពុំបានបង្ហាញច្បាស់លាស់ពីការទិញនេះទេ ដែលធ្វើឲ្យស្ថាប័ននេះដាក់ការសង្ស័យថាកម្ពុជាកំពុងជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។
-
សហគមន៍អូរខ្សាច់រងការផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់១ឆ្នាំនិងពិន័យ២០លានរៀល
តុលាការខេត្តព្រះសីហនុនៅថ្ងៃពុធទី៣ តុលានេះ បានប្រកាសសាលក្រមដាក់ពន្ធនាគារ ប្រជាសហគមន៍អូរខ្សាច់បួននាក់ ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងត្រូវពិន័យជាប្រាក់ចំនួន ២០លានរៀល ពាក់ព័ន្ធករណីជម្លោះដីធ្លី។ មេធាវីការពារក្តី មន្ដ្រីសង្គមស៊ីវិលនិងពលរដ្ឋមានបញ្ហាដីធ្លីថាការសម្រេចរបស់តុលាការគឺជារឿងអយុត្តិធម៌ ហើយពួកគាត់បានស្រែកទាមទាររកយុត្តិធម៌នៅមុខតុលាការ។
-
សាលារាជធានីហាមសមាគមគ្រូបង្រៀនយកទិវាគ្រូបង្រៀនពិភពលោកមកវាយប្រហាររដ្ឋាភិបាល
សាលារាជធានីភ្នំពេញ ហាមទុកជាមុនមិនឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យយកវេទិកាគ្រូបង្រៀនពិភពលោកមកវាយប្រហាររដ្ឋាភិបាល មន្រ្តីជាន់ខ្ពស់ណាម្នាក់ និងព្រះមហាក្សត្រនោះទេ។
-
តុលាការសម្រេចឃុំខ្លួន ជនជាប់ចោទចំនួន ៨ នាក់ពីបទលាក់ទុកអាវុធខុសច្បាប់
សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនសង្ស័យចំនួន ៨ នាក់ ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធនិងរឿងផ្ទុះដោយគ្មានការអនុញ្ញាតិ និងពីបទ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ ។ នេះ បើយោងតាម អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ដែលបានប្រាប់វី.អូ.ឌីតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី ២ កញ្ញានេះ។
-
ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរចោទអាជ្ញាធរកម្ពុជា ថាប្រើល្បិចទុច្ចរិតធ្វើបាបពួកគាត់
ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី ប្រាប់អាស៊ីសេរីនៅថ្ងៃទី២ ខែតុលា នេះ ថាអាជ្ញាធរកម្ពុជា ប្រើល្បិចកលទុច្ចរិត បង្ខូចកេរ្តិ៍ឈ្មោះសមាជិក និងចលនារបស់ពួកគាត់។ លោកបញ្ជាក់ថា អាជ្ញាធររបបលោក ហ៊ុន សែន តែងតែបង្កើតព្រឹត្តិការណ៍ធ្វើទុក្ខបុកម្នេញពួកគាត់ ក្រោយគាត់ជួបមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស។ លោក សម សេរី អះអាងថា ការណ៍ដែលរបបលោក ហ៊ុន សែន រករឿងពួកគាត់ គឺដោយសារ តែលោកទើបបានជួបអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កាលពីសប្ដាហ៍មុន។
-
ទណ្ឌិតជាង៣០០នាក់ស្ថិតក្នុងគម្រោងលើកលែងទោសក្នុងពិធីបុណ្យជាតិធំៗ
ញូវយ៉ក — ក្នុងពិធីសំណះសំណាលជាមួយពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក និងប្រទេស កាណាដា ជាង២០០០នាក់ នៅបុរីញូវយ៉កកាលពីសប្តាហ៍មុន លោក ហ៊ុន សែនគ្រោងស្នើឲ្យមានការលើកលែងទោសដល់ទណ្ឌិតជាច្រើន ក្នុងពេលបុណ្យជាតិធំៗ បីជាបន្តបន្ទាប់ខាងមុខ។