កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
អាជ្ញាធរខេត្តស្ទឹងត្រែងរងការចោទថា នៅបន្តរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋរងគ្រោះដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរ
សមត្ថកិច្ចខែត្រស្ទឹងត្រែង រារាំងជនជាតិដើមភាគតិចព្នង ដែលក្រាញននៀលមិនទទួលសំណង ពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម ២ ជាង ១០នាក់ មិនឲ្យធ្វើដំណើរទៅទីរួមខេត្តស្ទឹងត្រែង ក្រោមហេតុផលមិនសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ។ ពួកគេចាត់ទុកការរារាំងនេះថា ជាការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋផ្ទុយពីរដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែអាជ្ញាធរស្រុកអះអាងថា ការរារាំងនេះ ដើម្បីជួយពលរដ្ឋទៅវិញទេ។
-
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងហែក្បួនប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅសប្តាហ៍ក្រោយ
បន្ទាប់ពីសាលារាជធានីភ្នំពេញប្រកាសមិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហែក្បួន ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកក្នុងថ្ងៃទី៥ ខែតុលាខាងមុខ នៅថ្ងៃអង្គារនេះ ប្រធានសមាគមគឺអ្នកស្រី អ៊ុក ឆាយាវី អះអាងថា សមាគមនឹងនៅតែបន្តធ្វើតាមគម្រោង បើទោះជាមានការហាមឃាត់។
-
អ្នកជំនាញគោលនយោបាយថាការដាក់កម្លាំងយាមផ្ទះលោក កឹម សុខា បង្ហាញពីអសន្ដិសុខក្នុងសង្គម
ក្រុមអ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងអ្នកជំនាញគោលនយោបាយយល់ថា ការដាក់កម្លាំងច្រើនដើម្បីយាមកាមនៅក្បែរផ្ទះអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា គឺធ្វើឲ្យខាតបង់ថវិកាជាតិ និងបង្ហាញពីអន្ដិសុខក្នុងសង្គម។
-
សមាគមគ្រូបង្រៀនសង្ឃឹមថា អាជ្ញាធរនឹងមិនរឹតត្បិតពួកគេក្នុងការប្រារព្ធទិវាគ្រូបង្រៀនដូចរាល់ឆ្នាំ
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សង្ឃឹមថា អាជ្ញាធររាជធានីភ្នំពេញ នឹងមិនរឹតត្បិតពួកគេ ក្នុងការប្រារព្ធទិវាគ្រូបង្រៀន ដូចរាល់ៗឆ្នាំទេ។ ប្រធានសមាគមនេះ អះអាងថា ទិវានេះជាការរំលឹកគុណគ្រូ និងស្នើសុំឲ្យមានការដំឡើងប្រាក់ខែគ្រូបង្រៀន មិនមែនជាសកម្មភាពបាតុកម្មទេ។ អ្នកឃ្លាំមើលសិទ្ធិមនុស្ស ថា សមាគមគ្រូបង្រៀន មានសិទ្ធិដោយគ្មានការរារាំង ក្នុងជួបប្រជុំគ្នា ដើម្បីសម្ដែងពីសុខទុក្ខរបស់គ្រូបង្រៀន និងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក។
-
ប្រជាសហគមន៍នេសាទថាខ្លួនទទួលរងការគំរាមកំហែងនៅពេលចុះទប់ស្កាត់បទល្មើសនេសាទ
ប្រជាសហគមន៍នេសាទអះអាងថា ពួកគេតែងតែរងការគំរាមកំហែងយ៉ាងខ្លាំង ពីសំណាក់អ្នកប្រកបរបនេសាទខុសច្បាប់ នៅពេលដែលចុះទៅទប់ស្កាត់បទល្មើសនេសាទក្នុងសហគមន៍របស់ពួកគេម្តងៗ។
-
អាជ្ញាធរហាមមិនឱ្យមានការហែរក្បួនក្នុងទិវាគ្រូបង្រៀន
សាលារាជធានីភ្នំពេញ បានប្រកាសមិនអនុញ្ញាតិឱ្យសមាគមគ្រួបង្រៀនកម្ពុជាឯករាជ្យ ធ្វើការហែរក្បួន ដើម្បីអបអរទិវាគ្រូបង្រៀនពិភពលោកនោះទេ ដោយពន្យល់ថា ខ្លាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និង បង្កការកកស្ទះដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ។ ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងដើម្បីឆ្លើយ បតនឹងលិខិតស្នើសុំរបស់សមាគមគ្រួបង្រៀនដាក់ស្នើកាលពីថ្ងៃទី ២១ ខែកញ្ញា។
-
អ្នកភូមិមានជម្លោះដីធ្លីនៅក្រចេះបដិសេធរុះរើលំនៅឋានពួកគេ ខណៈអាជ្ញាធរព្រមានចាត់វិធានការ
ពលរដ្ឋមួយចំនួនដែលមានជម្លោះដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ អះអាងថា មិនព្រមរុះរើផ្ទះ និងចាកចេញពីដីធ្លីដែលពួកគេកំពុងរស់នៅនោះឡើយ ខណៈអាជ្ញាធរខេត្តនេះដាក់ឱសានវាទឲ្យចាក់ចេញនៅក្នុងរយៈពេល ២សប្តាហ៍ និងព្រមានចាត់វិធានការផ្លូវច្បាប់។
-
សមាគមគ្រូបង្រៀននៅតែទទូចចង់ដង្ហែក្បួន ទោះបីសាលារាជធានីភ្នំពេញមិនអនុញ្ញាត
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតែទទូចចង់បន្តរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកដោយការដង្ហែក្បួនដដែល បើទោះជាមានការហាមប្រាមពីសាលារាជធានីភ្នំពេញយ៉ាងណាក្តី។
-
លោក ស ខេង រិះគន់ច្បាប់ព្រៃឈើថាធ្វើឲ្យជនខិលខូចមានឱកាសលួចកាប់ឈើ
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកញ្ញា បានថ្លែងរិះគន់ច្បាប់គ្រប់គ្រងព្រៃឈើ និងជំរុញឲ្យមានការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីការពារធនធានធម្មជាតិព្រៃឈើកម្ពុជា។ ការថ្លែងរបស់លោកត្រូវបានសង្គមស៊ីវិល ដែលធ្វើការការពារព្រៃឈើស្វាគមន៍។
-
រដ្ឋាភិបាលអះអាងថា មិនមានវិធានផ្លូវច្បាប់ទៅលើក្រុមហ៊ុនចាក់ដីលុបឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី អះអាងថា រដ្ឋាភិបាលមិនមានវិធានផ្លូវច្បាប់ទៅលើភរិយាសមាជិកព្រឹទ្ធសភាមកពីបក្សកាន់អំណាច ដែលត្រូវបានរកឃើញថា បានចាក់ដីលុបឆ្នេរសមុទ្រខេត្តព្រះសីហនុនោះឡើយ ដោយថា គ្រាន់តែឲ្យក្រុមហ៊ុននោះ កាយដីដែលបានចាក់លុបនោះ ចេញពីឆ្នេរសមុទ្រវិញតែប៉ុណ្ណោះ។
-
សង្ឃឯករាជ្យដែលជាប់ពន្ធនាការនៅខេត្តបាត់ដំបងធ្លាក់ខ្លួនឈឺខណៈមេធាវីប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ជាច្រើនខែគ្មានដំណឹង
បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមប្រចាំខេត្តបាត់ដំបង ទទូចឲ្យសាលាឧទ្ធរណ៍ពន្លឿនជម្រះក្ដីសំណុំរឿងព្រះអង្គ ហន សុផាន្នី ឲ្យបានឆាប់។
-
អយ្យការអមសាលាដំបូង៖ ករណីលោក កឹម សុខា មិនមែនជាការឃុំខ្លួននៅក្នុងផ្ទះទេ
ករណីលោក កឹម សុខា ពុំមែនជាការឃុំខ្លួននៅក្នុងផ្ទះទេ តែជាការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្រោមហេតុផលផ្នែកសុខភាព។ នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៩កញ្ញាម្សិលមិញ។
-
ក្រុមសិទ្ធិមនុស្សក្នុងស្រុករកឃើញថា ការរឹតត្បិតសិទ្ធិសេរីភាពកើនឡើងខ្លាំងនៅអំឡុងឆ្នាំបោះឆ្នោត
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកឃ្លាំមើលសិទ្ធិមនុស្ស បានរកឃើញថា ការរំលោភបំពានសិទ្ធិសេរីភាពនៅកម្ពុជា បានកើនឡើងខ្លាំងចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់ រហូតដល់ការបោះឆ្នោតថ្នាក់ជាតិកន្លងមកនេះ។
-
ពលរដ្ឋកោះកុងជិត ១០០នាក់ឡើងមកទារសំណងបន្ថែមពីរដ្ឋាភិបាលជុំវិញជម្លោះដីធ្លី
ពលរដ្ឋជិត១០០នាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានទាមទារសំណងលុយបន្ថែមពីរដ្ឋាភិបាល បន្ទាប់ពីពួកគេទទួលយកសំណងដីធ្លីកាលជាង ៣ខែមុន។
-
តំណាងកម្ពុជាប្រចាំអ.ស.ប.ក្នុងទីក្រុងហ្សឺណែវច្រានចោលការរិះគន់របស់ប្រតិភូសហភាពអឺរ៉ុប
ក្រោយសភាសហភាពអឺរ៉ុបថ្លែងរិះគន់ថា កម្ពុជាមិនបានគោរពសិទ្ធិមនុស្ស និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានការខូចខាតនោះ នៅសប្តាហ៍នេះ តំណាងកម្ពុជាប្រចាំនៅមន្ទីរអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ បានថ្លែងថា កម្ពុជាអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សត្រឹមត្រូវ និងថា ការលើកឡើងរបស់សហភាពអឺរ៉ុបមានភាពអយុត្តិធម៌។
-
អាជ្ញាធរខេត្តរតនគិរីកោះហៅតំណាងសហគមន៍ចូលបំភ្លឺពាក់ព័ន្ធការចោទថា រំលោភយកដីព្រៃតំបន់ការពារ
អាជ្ញាធរខេត្តរតនគិរី បានកោះហៅតំណាងម្នាក់របស់សហគមន៍ជនជាតិដើមភាគតិចទំពូន ឲ្យចូលបំភ្លឺ ក្រោមការសង្ស័យថា បានរំលោភបំពានដីព្រៃតំបន់ការពារ ប៉ុន្តែ តំណាងសហគមន៍បដិសេធ ហើយថា អាជ្ញាធរមូលដ្ឋានទៅវិញទេជាអ្នករំលោភបំពានដីព្រៃតំបន់ការពារ។
-
សហជីពមួយជំរុញទៅរដ្ឋាភិបាលឲ្យអនុវត្តតាមសេចក្ដីសម្រេចរបស់សហភាពអ៊ឺរ៉ុប
សហជីពមួយ បានទទូចទៅរដ្ឋាភិបាលឲ្យពិចារណាទទួលយកលក្ខខណ្ឌរបស់សហភាពអ៊ឺរ៉ុប ដែលជំរុញឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយថា ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច និងរក្សាការងារកម្មកររាប់សែននាក់។
-
អ្នកបោះឆ្នោតជិតកន្លះលាននាក់ អាចនឹងបន្ថែមក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅឆ្នាំនេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងចុះឈ្មោះជូនដល់អ្នកបោះឆ្នោត ចំនួនជិតកន្លះលាននាក់ ដោយចាប់ផ្តើមពីដើមខែតុលា ឆ្នាំ២០១៨ នៅទូទាំងប្រទេស។ សម្រាប់អ្នកទើបគ្រប់អាយុ១៨ឆ្នាំ ដែលត្រូវចុះឈ្មោះដំបូង គឺនឹងចាប់ ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា ហើយសម្រាប់អ្នកចុះឈ្មោះ និងការពិនិត្យបញ្ជី ឈ្មោះរបស់ពលរដ្ឋទូទៅ នឹងមានរយៈពេល៣ខែចាប់ផ្តើមពីដើមខែតុលា ឆ្នាំ២០១៨ ផងដែរ។
-
សាលក្រមសំណុំរឿងមន្ត្រីអាដហុក និងគ.ជ.បនឹងត្រូវប្រកាសនៅថ្ងៃទី២៦ កញ្ញា
ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿង សូកប៉ាន់សាក្សី លើអ្នកការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) ៤នាក់ និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ នៅថ្ងៃទី២៦ កញ្ញា។ អ្នកឃ្លាំមើលសវនាការ ថា ការដេញដោលពេញមួយថ្ងៃ ទល់ព្រលប់ ចៅក្រមរកមិនឃើញថា នរណាជាសាក្សីបង្កើតសំណុំរឿងនេះឲ្យពិតប្រាកដ ខណៈដែល ស្ត្រីឈ្មោះ ខុម ចាន់តារាទី និងអ្នកស្រីមេធាវី ទ្រី ឈួន ជាតួអង្គដ៏សំខាន់ក្នុងសំណុំរឿងនេះ នៅតែអវត្តមានក្នុងសវនាការ។
-
លោក ហ៊ុន សែន ថា គ្មានអន្តរជាតិណាថ្លើមធំហ៊ានព្យួរអាសនៈកម្ពុជាទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្មថា គ្មានអន្តរជាតិណាថ្លើមធំហ៊ានព្យួរអាសនៈកម្ពុជាដូចការលើកឡើងនោះទេ ហើយថា ការផ្ទេរលោក កឹម សុខា មកឃុំខ្លួនក្នុងផ្ទះវិញ ក៏មិនមែនដោយសារតែសម្ពាធអន្តរជាតិដែរ។