កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.199


  • អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូបស្នើតុលាការកំពូលទម្លាក់បទចោទ

    អតីតអ្នកសាព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ ដែលទើបតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ស្នើទៅតុលាការជាន់ខ្ពស់​ទម្លាក់បទចោទ ដើម្បីឲ្យមានសេរីភាពប្រកបមុខ​របរចិញ្ចឹមគ្រួសារ​ដូចដើមវិញ។

  • មន្ត្រីទូតកម្ពុជាប្រចាំអ.ស.បប្រតិកម្មនឹងការទាមទារឲ្យទម្លាក់បទចោទលោក កឹម សុខា

    លោក ណី សំអុល ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ហ្សឺ​ណែវ កាលពី​ថ្ងៃ​អង្គារ​ទី​១១​ កញ្ញា បាន​ប្រតិកម្ម​ទៅនឹង​ការទាមទារ​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការសហប្រជាជាតិ ឲ្យ​របប​លោក ហ៊ុន សែន ទម្លាក់ចោល​រាល់​បទចោទប្រកាន់​ប្រឆាំង លោក កឹម សុខា និង​បទ​ចោទ​ប្រឆាំង​អ្នកទោសនយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន ហើយ​ត្រូវ​ឈប់​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរ ចំពោះ​ការប្រើប្រាស់​សិទ្ធិ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ជីវភាព​នយោបាយ​។

  • សកម្មជន​ដីធ្លី​លោកស្រី ស ស៊ន ថា តុលាការ​ព្យាយាម​ភ្ជាប់​រូប​លោកស្រី​ទៅ​នឹង​គណបក្ស សង្រ្គោះ​ជាតិ

    សកម្មជន​ដីធ្លី​តំបន់​បុរីកីឡា លោកស្រី ស ស៊ន ថា តុលាការ​ក្រុង​ភ្នំពេញ​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​រវាង​លោកស្រីជាមួយគណបក្ស សង្រ្គោះ​ជាតិ ដោយ​លើក​ឡើង​ថា ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទពណ៌​ខ្មៅ​តាម​ការ​បង្គាប់​បញ្ជា​របស់​គណបក្ស សង្រ្គោះ​ជាតិ។ ការ​លើក​ឡើង​បែប​នេះ ខណៈ​លោកស្រី​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ក្រុង​ភ្នំពេញ​ថ្ងៃទី១១ ខែ​កញ្ញា តាម​ការ​កោះហៅ​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី ទាក់ទង​សំណុំ​រឿង​លោក កឹម សុខា។

  • សាលា​ដំបូង​រាជធានី​ភ្នំពេញ​សាកសួរ​សាក្សី​បន្ថែម​ទៀត​ក្នុង​សំណុំ​រឿង​លោក​កឹម សុខា

    សាក្សី​បន្ថែម​ពីរ​នាក់​ផ្សេង​ទៀត​ដែល​ជា​មេដឹកនាំ​សមាគម ​និង​សកម្មជន​ដីធ្លី​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សាកសួរ​ទាក់​ទិន​នឹង​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ ក្នុង​ព្រឹត្តិការណ៍​​​​​តវ៉ា​ជា​ច្រើន​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​ ​សាក្សី​ទាំងពីរ​អ្នក​នោះ​ រួមមាន​លោក​ វន ពៅ​ មេដឹកនាំ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​អ្នកស្រី​ ស ស៊ន​ ​សកម្មជន​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា។

  • អ្នកមានជម្លោះដីធ្លីមកពីស្វាយរៀងបារម្ភក្រោយតវ៉ានៅភ្នំពេញហើយមេប៉ុស្តិ៍ប្រមូលឈ្មោះ​

    ប្រជាសហគមន៍មានជម្លោះដីធ្លីនៅស្រុករមាសហែកខេត្តស្វាយរៀងអះអាងថា ពួកគេព្រួយបារម្ភដោយសារមេប៉ុស្តិ៍ដើរស្រង់ឈ្មោះ អ្នកដែលបានឡើងដាក់ញត្តិស្វែងរកដំណោះស្រាយដីធ្លីកាលពីម្សិលមិញនៅក្រសួងដែនដីក្នុងរាជធានីភ្នំពេញ។​

  • លោកនាយករដ្ឋមន្ត្រី៖ការដោះលែងលោកកឹម សុខា គឺដោយសារបញ្ហាសុខភាព

    នៅក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​និស្សិត​កម្ពុជា ចំនួន​២២៩​នាក់​ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បរិញ្ញាបត្រ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែងថា​ការដាក់​ឲ្យ​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន គឺ​ដោយសារតែ​បញ្ហា​សុខភាព​។​

  • សមាជិក​សភា​បក្ស​ប្រជា​ជន​កម្ពុជា​៣៨នាក់​​លា​លែង​ពី​តំណែង​មក​កាន់​តួនាទី​នៅ​ក្នុង​រដ្ឋា​ភិបាល

    លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ចន្ទ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដើម្បី​ស្នើ​សុំ​ឲ្យ គ.ជ.ប ទទួល​ស្គាល់​បេក្ខជន អ្នក​តំណាង​រាស្ត្រ​ថ្មី ដែល​ត្រូវ​ចូល​មក​ជំនួស​អ្នក​តំណាង​រាស្ត្រ​៣៨នាក់​ដែល​ត្រូវ​ទៅ​កាន់​តួ​នាទី​នៅ​ក្នុង​រដ្ឋា​ភិបាល។ មក​ដល់​ពេល​នេះ គ.ជ.ប មិន​ទាន់​បាន​ឆ្លើយ​តាម​សំណើរ​របស់​ប្រមុខ​គណ​បក្ស​កាន់​អំណាច​នៅ​ឡើយ​ទេ។

    អានបន្ត
  • ឧត្តមស្នងការ​សិទ្ធិមនុស្ស​ អ.ស.ប អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ

    ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ អ្នកស្រី មីហ្សែល បាសេឡេ (Michelle Bachelet) ស្វាគមន៍​ការ​ដោះលែង​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក កឹម សុខា ប៉ុន្តែ ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ត្រូវ​តែ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ប្រឆាំង​លោក កឹម សុខា និង​បទ​ចោទ​ប្រឆាំង​អ្នក​ទោស​នយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន ហើយ​ត្រូវ​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ ចំពោះ​ការ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​ជីវភាព​នយោបាយ។

  • UNនិងអង្គការអន្តរជាតិធំៗសុំឱ្យកម្ពុជាទម្លាក់ចោលទាំងស្រុងបទចោទប្រឆាំងអ្នក​នយោបាយ

    បន្ទាប់ពីការដោះលែងលោកកឹម សុខា​ អោយនៅក្រៅឃុំបណ្ដោះអាសន្ន​ កាលពីថ្ងៃទី១០ កញ្ញា និងការដោះលែងអ្នកទោសមនសិការជាច្រើនទៀត គេសង្កេតឃើញ អង្គការសិទិ្ធមនុស្សអន្តរជាតិធំៗបានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយបន្តទាមទារឱ្យបក្សកាន់អំណាចនៅកម្ពុជាទំលាក់ចោលទាំងស្រុង រាល់បទចោទប្រឆាំងមន្ត្រីបក្សប្រឆាំង និងអ្នកទោសនយោបាយដែលអង្គការទាំងនេះថា ពេលវេលានេះ គេមិនត្រូវបន្តឃុំខ្លួន ឬចោទប្រកាន់អ្វីឡើយ។ តែការទាមទារនេះ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលឆ្លើយតបវិញទៅអង្គការអន្តរជាតិទាំងនេះ ដែលថាកំពុងជំរុញឱ្យបក្សកាន់អំណាចរំលោភដែនអធិបតេយ្យរបស់តុលាការ។

  • អង្គ​ការ​លើក​លែង​ទោស​អន្ដរ​ជាតិ​៖ ការ​ដោះ​លែង​លោក កឹម សុខា ត្រូវ​ធ្វើ​ជា​អចិន្រ្តៃយ៍​

    ភ្លាមៗ បន្ទាប់​ពី​ការ​បញ្ជូន​លោក កឹម សុខា ចេញ​ពី​ពន្ធនាគារ មក​បន្ត​ឃុំ​នៅ​ក្នុង​ផ្ទះ​ដោយ​អាជ្ញាធរ​កម្ពុជា អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) បាន​លើក​ឡើង​ថា​នេះ​ជា​ការ​វិវឌ្ឍន៍​មួយ​។ ប៉ុន្តែ​អង្គការ​មួយ​នេះ អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ទៅ​ជា​ការ​ដោះ​លែង​មួយ​ ជា​អចិន្ត្រៃយ៍។

  • តុលាការ​ខេត្ត​កំពង់ចាម​កោះហៅ​មន្ត្រី​ជាន់ខ្ពស់​អាដហុក​ទៅ​បំភ្លឺ​លើ​បណ្ដឹង​បរិហារ​កាប់​រាន​ដី​ព្រៃ

    តំណាង​អយ្យការ​អម​តុលាការ​ខេត្ត​កំពង់ចាម កោះហៅ​មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) ម្នាក់​ឱ្យ​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី២៥ កញ្ញា ខាងមុខ ជុំវិញ​រឿង​បទល្មើស​ព្រៃឈើ។

  • តុលាការ​ថា លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ក្រោម​ហេតុ​ផល​សុខភាព

    សាលាដំបូងរាជធានីភ្នំពេញ អះអាងថា ការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំ គឺដោយសារបញ្ហាសុខភាពរបស់លោក ប៉ុន្ដែ ការដោះលែងនេះ គឺធ្វើឡើងតែ ៣ថ្ងៃប៉ុណ្ណោះ មុនសហភាអឺរ៉ុបគ្រោងបើក​កិច្ចប្រជុំបន្ទាន់មួយនៅសប្ដាហ៍នេះ។

  • លោក សម រង្ស៊ី ទាម​ទារ​ឲ្យ​ស្រោច​ស្រង់​​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​ ក្រោយ​​ការ​ដោះ​លែង​លោក​ កឹម សុខា

    អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បាន​ថ្លែង​ថា ការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំនេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ​ ក្នុងការស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យរស់ឡើងវិញ។

  • អឺរ៉ុប និង​អាមេរិក​នឹង​ចេញ​វិធានការ​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ក្នុង​ពេល​ឆាប់ៗ​នេះ

    របប​លោក ហ៊ុន សែន នឹង​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប នៅ​ក្នុង​ខែ​កញ្ញា​នេះ ដរាបណា របប​នេះ មិន​ដោះលែង​លោក កឹម សុខា និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​វិញ​ទេ​នោះ។ ក៏ប៉ុន្តែ​របប​លោក ហ៊ុន សែន អះអាង​ថា មិន​ខ្វល់​អំពី​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​ពី​ប្រទេស​លោក​ខាងលិច​ឡើយ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លើកឡើង​ថា របប​លោក ហ៊ុន សែន នៅតែ​បោះជំហាន​ទៅមុខ ទោះបីជា​មានការ​គំរាម កំហែង​ពី​សហគមន៍​អន្តរជាតិ​យ៉ាងណាក្ដី។

  • លោកស្រី​ រ៉ូណា ស្មីត ដាក់របាយការណ៍បន្ថែមស្ដី​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ទៅ​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស UN

    អ្នករាយការណ៍ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា លោកស្រី រ៉ូណា ស្មីត បានដាក់របាយការណ៍បន្ថែមមួយទៀតស្ដីអំពីបញ្ហាសិទ្ធិមនុស្ស និងការបោះឆ្នោតនៅកម្ពុជា ជូនទៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលគ្រោង​ប្រជុំនៅខែកញ្ញានេះ។

  • កូនស្រីលោក​ Jame Ricketson ធ្វើយុទ្ធនាការឲ្យដោះលែងឪពុករបស់ខ្លួន

    លោកស្រី Roxanne Holmes អំពាវនាវឲ្យមានការដោះលែងឪពុករបស់ខ្លួនដោយថាលោក Jame អាចនឹងស្លាប់ក្នុងពន្ធនាគារបើសិនជាលោកត្រូវជាប់ឃុំ៦ឆ្នាំ ព្រោះពេលនេះមានវ័យ៦៩ឆ្នាំ និងមានជំងឺប្រចាំកាយផង។

  • ស្ថានតំណាងកម្ពុជានៅក្រៅប្រទេស ធ្វើអន្ដរាគមន៍ជួយពលរដ្ឋខ្មែរចំនួន ២៦នាក់

    ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិនបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន ធ្វើអន្ដរាគមន៍ជួយសង្រ្គោះ និងរៀបចំមាតុភូមិនិវត្តន៍របស់ស្រ្ដីខ្មែរ ចំនួន ៧នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់ជាមួយបុរសជនជាតិចិននៅក្នុងប្រទេសចិន ហើយពួកគេបានមកដល់កម្ពុជាវិញនៅថ្ងៃទី ០៩ និងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។

  • ពលរដ្ឋ​មួយ​ចំនួន​មិន​គាំទ្រ​នឹង​​ការ​ប្រជុំ​រដ្ឋសភា​ថ្មី ដែល​បង្កើត​ដោយ​ឯកបក្ស​របស់​​របប​លោក ហ៊ុន សែន

    ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​មួយ​ចំនួន​មិន​ចាប់អារម្មណ៍​នឹង​ប្រជុំ​សភា​ថ្មី​ឯក​បក្ស​ ដែល​បង្កើត​ឡើង​ដោយ​របប​លោក​ហ៊ុន សែន​នោះ​ទេ។ ពលរដ្ឋ​លើក​ឡើង​ថា សភា​ថ្មី​នេះ​កើត​ចេញ​ពី​ការ​បោះឆ្នោត​ក្លែងក្លាយ ដែល​គ្មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជា​ង​គេ​ចូលរួម​ប្រកួតប្រជែង​ ដូច្នេះ​ពួកគាត់​មិន​គាំទ្រ​របប​ដឹក​នាំ​បែប​នេះ​ឡើយ។

  • ពលរដ្ឋនៅក្រៅប្រទេសស្នើបារាំងកុំទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា​

    ប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសបារាំង បានស្នើទៅប្រធានាធិបតីនៃប្រទេសនោះកុំឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា ដោយពួកគេលើកឡើងថា លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដាកន្លងទៅនេះ មិនស្របតាមដំណើរការប្រជាធិបតេយ្យនោះទេ។​

  • អាជ្ញាធរ​ក្រុង​ភ្នំពេញ​នឹង​ប្រគល់​សៀវភៅ​ដែល​រឹប​អូស​បាន​ជូន​ទៅ​ម្ចាស់​ស្នាដៃ​វិញ នៅ​ពេល​ពួក​គេ​សុំ​ច្បាប់​ត្រឹម​ត្រូវ​

    កាល​ពី​សប្ដាហ៍​មុន អាជ្ញាធរ​តាម​បណ្ដា​ខណ្ឌ​មួយ​ចំនួន​នៅ​ក្រុង​ភ្នំពេញ បាន​រឹប​អូស​សៀវភៅ​ដែល​ជា​ស្នាដៃ​តែង​និពន្ធ​របស់​លោក គឹម សុខ អ្នក​វិភាគ​នយោបាយ​ដែល​ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស រួម​នឹង​សៀវភៅ​លោក ​យ៉ែម បុញ្ញឬទ្ធិ មន្រ្តី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពី​តូប​លក់​សៀវភៅ​នានា ដោយ​មិន​ឲ្យ​បន្ត​ចេញ​លក់​ជាសាធារណៈ​ឡើយ។ អាជ្ញាធរ​បញ្ជាក់​ថា សៀវភៅ​ដែល​រឹប​អូស​បាន​នឹង​ប្រគល់​ទៅ​ម្ចាស់​ស្នាដៃ​វិញ នៅ​ពេល​ដែល​ពួក​គេ​សុំ​ច្បាប់​អនុញ្ញាត​យក​សៀវភៅ​ត្រឡប់​ទៅ​វិញ​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo