កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
សាលាឧទ្ធរណ៍សម្រេចលើកពេលសវនាការប្រធានសហជីព២រូប
សាលាឧទ្ធរណ៍នៅថ្ងៃនេះ បានសម្រេចលើកពេលសវនាការលើសំណុំរឿងប្រធានសហជីពចំនួន២រូប ពាក់ព័ន្ធនឹងវិវាទការងារកាលពីឆ្នាំ២០១៧ ដែលកណីនេះ ប្ដឹងដោយក្រុមហ៊ុនស្រាបៀរកម្ពុជា។
-
អតីតសកម្មជនបក្សប្រឆាំងនៅស្វាយរៀង ថា អាជ្ញាធររឹតត្បិតសេរីភាពពួកគាត់រាល់ពិធីជួបជុំ
អតីតសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិនៅខេត្តស្វាយរៀង អះអាងថា អាជ្ញាធរក្នុងខេត្ត តែងតែរឹតត្បិតសិទ្ធិសេរីភាពពួកគាត់ រាល់ពិធីជួបជុំ ដូចជាការជួបជុំញាំអាហាររួមគ្នា និងការទៅសួរសុខទុក្ខមិត្តភ័ក្ដិជាដើម។
-
លោក គឹម សុខ ភៀសខ្លួនចេញពីកម្ពុជា ក្រោយរងការព្រមាននិងកោះហៅបន្ថែមទៀតពីតុលាការភ្នំពេញ
លោក គឹម សុខ អ្នកវិភាគដែលតែងរិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនសំចៃមាត់ត្រូវបានចៅក្រមសាលាដំបូងហៅទៅសួរចម្លើយម្តងទៀតពាក់ព័ន្ធនឹងបទល្មើសថ្មី បន្ទាប់ពីលោកត្រូវបានដោះលែង ក្រោយអនុវត្តទោសក្នុងពន្ធនាគារដោយសារការប្តឹងរបស់គណបក្សប្រជាជនកម្ពុជាកាលពីលើកមុន។
-
អតីតអ្នកជាប់ឃុំមួយចំនួនបារម្ភពីបញ្ហាជីវភាព និងសុវត្ថិភាពក្រោយចេញពីពន្ធនាគារ
អតីតអ្នកជាប់ពន្ធនាគារដែលជាអតីតអ្នកសារព័ត៌មាន សកម្មជនដីធ្លី អ្នកវិភាគនយោបាយ និងសកម្មជនបក្សប្រឆាំងមួយចំនួន បានលើកឡើងថា ពួកគេកំពុងជួបបញ្ហាប្រឈមក្នុងជីវភាពប្រចាំថ្ងៃ និងហើយអ្នកខ្លះថាកំពុងបារម្ភពីសុវត្ថិភាពរបស់ខ្លួន បើទោះបីជាតុលាការសម្រេចដោះលែងឲ្យមានសេរីភាពវិញក៏ដោយ។
-
សហគមន៍ជនជាតិទំពូនចោទអាជ្ញាធរថា ញុះញុងពលរដ្ឋឲ្យចូលរួមលក់ដីព្រៃដែនជម្រសត្វ
ប្រជាសហគមន៍ជនជាតិភាគតិចទំពូននៅក្នុងខេត្តរតនគិរី ចោទអាជ្ញាធរមូលដ្ឋានថា បានញុះញុងប្រជាពលរដ្ឋឲ្យចូលរួមលក់ដីព្រៃដែនជម្រសត្វជាង ២០០ហិកតានៅក្នុងស្រុកលំផាត់ ទៅឲ្យក្រុមហ៊ុនឯកជន។
-
លោកហ៊ុន សែន៖ គ្មានឡើយការចរចារវាង ហ៊ុន សែន-សម រង្ស៊ី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា «គ្មានឡើយ ការចរចារវាង ហ៊ុន សែន-សម រង្ស៊ី»។ នេះគឺជាការឆ្លើយតបរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់អ្នកវិភាគនយោបាយកម្ពុជា លោកបណ្ឌិត មាស នី។ លោក មាស នី ដែលចង់ឃើញមានការចរចាគ្នារវាងលោកនាយករដ្ឋមន្រ្តី ជាមួយលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ដើម្បីឈានទៅបញ្ចប់បញ្ហានយោបាយនៅកម្ពុជា។
-
ប្រតិកម្មអន្តរជាតិធ្លាក់មកជាបន្តបន្ទាប់ ក្រោយតុលាការក្រុងភ្នំពេញ សម្រេចផ្តន្ទាទោសផលិតករភាពយន្តអូស្រ្តាលីដាក់ពន្ធាគារ ៦ ឆ្នាំ
ប្រតិកម្មអន្តរជាតិ បានធ្លាក់មកជាបន្តបន្ទាប់ តាំងពីថ្ងៃសុក្រសប្តាហ៍មុន គឺភ្លាមៗ ក្រោយសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមសម្រេចផ្តន្ទាទោស លោក James Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្រ្តាលីឱ្យជាប់ទោស៦ឆ្នាំ ក្រោមបទចោទ«ចារកម្ម និងលួចប្រមូលព័ត៌មានពីកម្ពុជាបញ្ជូនទៅឱ្យបរទេសដែលធ្វើឱ្យអន្តរាយដល់ការការពារជាតិ»។ នៅថ្ងៃនេះទៀត បណ្ឌិត្យសភាវិជ្ជាជីវៈសារព័ត៌មានអូស្ត្រាលី បានចេញមុខ រិះគន់ចំពោះការសម្រេចផ្តន្ទាទោសរបស់តុលាការក្រុងភ្នំពេញ លើផលិតករភាពយន្តអូស្រ្តាលីរូបនេះ ដោយចាត់ទុកថាជាការវាយប្រហារបន្ថែមទៅលើសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា។
-
យុវជនយុវតី១៤នាក់ប្ដឹងថៅកែចិនម្នាក់ថា បានប្រើអំពើហិង្សាលើពួកគេ
ពលរដ្ឋខ្មែរអាយុក្រោម ១៨ឆ្នាំជាច្រើននាក់ បានប្ដឹងថៅកែជនជាតិចិនម្នាក់ ដោយចោទថា បានវាយធ្វើបាប ប្រើអំពើហិង្សា និងបណ្ដេញពួកគេចេញពីការងារ។
អានបន្ត -
អ្នកវិភាគនយោបាយលោក គឹម សុខ បានភៀសខ្លួនជាមួយកូនស្រីទៅកន្លែងសុវត្ថិភាព
អ្នកវិភាគនយោបាយសង្គម លោក គឹម សុខ និងកូនស្រីរបស់លោកម្នាក់ទៀតអាយុ៦ឆ្នាំបានភៀសខ្លួនដល់ទីមានសុវត្ថិភាពហើយកាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ។ នេះបើតាមប្រភពនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលគួរឲ្យទុកចិត្តតែមិនទាន់មានការបញ្ជាក់ពីលោក គឹម សុខ ផ្ទាល់។
-
អង្គការសិទ្ធិមនុស្សអន្តរជាតិរិះគន់ការផ្ដន្ទាទោសអ្នកកាសែតអូស្ត្រាលីថាជារឿងនយោបាយ
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា ការផ្ដន្ទាទោសអ្នកកាសែតអូស្ត្រាលីលោក ជេមស៍ រីកខិតសិន (James Ricketson) នោះ គឺជាការអនុវត្តច្បាប់របស់កម្ពុជា ដែលមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អង្គការបរទេសណាមួយឡើយ។ អ្នកកាសែត និងជាផលិតករភាពយន្តជនជាតិអូស្ត្រាលី លោក ជេមស៍ រីកខិតសិន ត្រូវបានតុលាការរបបលោក ហ៊ុន សែន កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពីបទចារកម្ម ក៏ប៉ុន្តែតុលាការមិនបានរកឃើញថា តើលោកធ្វើចារកម្មឱ្យប្រទេសណានោះឡើយ។
-
ខួបមួយឆ្នាំនៃការឃុំខ្លួនប្រធានគណបក្សប្រឆាំងលោក កឹម សុខា ក្នុងពន្ធនាគារ
ថ្ងៃទី០២ ខែកញ្ញា នេះ គឺជាខួបមួយឆ្នាំនៃការឃុំខ្លួនលោក កឹម សុខា នៅក្នុងពន្ធនាគារក្រោមការចោទពីរបបក្រុងភ្នំពេញថា ប្រធានគណបក្សប្រឆាំងរូបនេះ បានប្រព្រឹត្តអំពើក្បត់ជាតិ។ មួយឆ្នាំនៃការឃុំខ្លួនលោក កឹម សុខា នេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនបានសរសេរនៅលើហ្វេសប៊ុករបស់ពួកគេ ដោយទាមទារឲ្យដោះលែងលោក កឹម សុខា។
-
អង់គ្លេសជំរុញជាថ្មីឲ្យកម្ពុជាឈប់រឹតត្បិតផ្នែកនយោបាយ ខណៈ លោក កឹម សុខា មិនត្រូវបានដោះលែង
អង់គ្លេសបានបន្ដជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការរឹតត្បិតទាំងឡាយលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន និងដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពវិញ ប៉ុន្ដែ តុលាការកំពូលបានសម្រេចផ្ទុយពីនេះ។
-
អ្នកភូមិមានជម្លោះដីធ្លីនៅខេត្តក្រចេះថា ទទួលយកការសន្យារបស់អាជ្ញាធរទាំងបង្ខំចិត្ត
អ្នកមានជម្លោះដីធ្លីមកពីស្រុកស្នួល ខេត្តក្រចេះ អះអាងថា ពួកគេទទួលយកការសន្យាដោះស្រាយរបស់អាជ្ញាធរជាថ្មីទៀតទាំងបង្ខំចិត្ត ខណៈអាជ្ញាធរចុះទៅសម្របសម្រួលឲ្យពលរដ្ឋទាំងនោះ ដែលស្នាក់នៅក្នុងវត្តមួយនៅរាជធានីភ្នំពេញនោះ ឲ្យត្រឡប់ទៅភូមិស្រុករបស់ពួកគាត់វិញ។
-
អាមេរិកបញ្ជូនពលរដ្ឋខ្មែរ៣០នាក់ទៀតមកកម្ពុជា
ពលរដ្ឋខ្មែរ-អាមេរិកចំនួន៣០ នាក់ទៀត ដែលជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ត្រូវបានអាមេរិកបញ្ជូនមកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃពុធនេះ។
-
តុលាការកំពូលសម្រេចឲ្យបន្តការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងពន្ធនាគារជាបន្តទៀត
តុលាការកំពូលសម្រេចឲ្យបន្តការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងពន្ធនាគារជាបន្តទៀត។
-
CCIM អំពាវនាវឲ្យទម្លាក់បទចោទលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM អំពាវនាវឲ្យរបបក្រុងភ្នំពេញ ទម្លាក់បទចោទប្រកាន់ទាំងស្រុង មកលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប ដែលទើបត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីល្ងាច ថ្ងៃទី២១ ខែសីហា។
-
អង់គ្លេសសង្ឃឹមថា កម្ពុជានឹងបន្តដោះលែងអ្នកនយោបាយបក្សប្រឆាំង ដូចអ្នកកាសែត និងសកម្មជនដីធ្លី
រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសបានសំដែងក្តីសង្ឃឹមថា កម្ពុជានឹងបន្តដោះលែងអ្នកនយោបាយរបស់បក្សប្រឆាំងឲ្យមានសេរីភាពឡើងវិញ ដូចអ្វីដែលបានឃើញជាក់ស្តែងថ្មីនេះ គឺការដោះលែងអតីតអ្នកកាសែត២នាក់ និងសកម្មជនដីធ្លីជាដើម។ ការលើកឡើង របស់លោក Mark Field យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃពុធនេះ បន្ទាប់ពី លោកបានជួបជាមួយលោក ហ៊ុន សែន រយៈពេលជាងមួយម៉ោងនៅវិមានសន្តិភាព។
-
អ្នកមានជម្លោះដីធ្លីនៅក្រចេះជំរុញអាជ្ញាធរដោះស្រាយតាមការសន្យាមុនបោះឆ្នោត
អ្នកភូមិមានជម្លោះដីធ្លីមកពីស្រុកស្នួល ខេត្តក្រចេះ ជំរុញទៅក្រសួងរៀបចំដែនដីពន្លឿនដោះស្រាយវិវាទដីធ្លីរបស់ពួកគេដូចការសន្យាមុនបោះឆ្នោត ដោយថា ចាំដំណោះ ស្រាយពីអាជ្ញាធរខេត្តយូរពេក។
-
តុលាការក្រុងភ្នំពេញគ្រោងបើកសវនាការកាត់ទោសមន្ត្រី និងអតីតមន្ត្រីប្រាំរូបរបស់សមាគមអាដហុក
បន្ទាប់ពីតុលាការក្រុងភ្នំពេញបានដោះលែងអ្នកការពារសិទ្ធិមនុស្សបួនរូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីជាន់ខ្ពស់គ.ជ.ប.មួយរូបកាលពីពាក់កណ្តាលឆ្នាំ២០១៧កន្លងទៅ អយ្យការអមតុលាការក្រុងបានចេញដីកាកោះឲ្យពួកគេចូលខ្លួនដើម្បីចូលរួមសវនាការនៅថ្ងៃទី២៧ ខែសីហា។ អ្នកនាំពាក្យរបស់សមាគមអាដហុកជឿថា យុត្តិធម៌នឹងត្រូវបានផ្តល់ដោយតុលាការដល់អ្នកទាំងប្រាំ។
-
សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី ត្រូវបានដោះលែងពីពន្ធនាគារ
ភ្លាមៗ ក្រោយមានព្រះរាជក្រឹត្យប្រទានការលើកលែងទោស អ្នកស្រី ទេព វន្នីសកម្មជនបឹងកក់ក៏ត្រូវបានដោះលែងអោយត្រឡប់ទៅផ្ទះវិញកាលពីយប់ថ្ងៃទី២០ ខែ សីហា ក្នុងថ្ងៃដដែលដែរ។ បើទោះជាសប្បាយរីករាយនឹងសេរីភាព ដ៏ភ្ញាក់ផ្អើលក៏ពិតមែន ក៏អ្នកស្រី ទេព វន្នី មិនភ្លេចអំពាវនាវអោយមានការដោះលែងអ្នកទោសនយោបាយ និងអ្នកសាររពត៌មានដែលកំពុងជាប់ឃុំដោយអយុត្តិធម៌ដែរ។