កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.438
-
អានបន្ត កិច្ចសន្ទនាស្ដីពីបញ្ហាសិទ្ធិមនុស្សជាប្រធានបទក្ដៅមុនថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូមកដល់
វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានរៀបចំឲ្យមានកិច្ចសន្ទនាស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា បញ្ហាប្រឈម និងមាគ៌ាឆ្ពោះទៅមុខ នៅព្រឹកថ្ងៃទី០៤ខែធ្នូនេះ មុនថ្ងៃនៃការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូមកដល់។
អានបន្ត -
អានបន្ត អង្គការGADCជំរុញឱ្យUN ឈរជាមួយស្ដ្រី និងក្មេងស្រីក្នុងសន្និសីទប្រែប្រួលអាកាសធាតុឆ្នាំ២០២៣
អង្គការសង្គមស៊ីវិលក្នុងតំបន់បានស្នើឱ្យ អង្គការសហប្រជាជាតិ ឈរជាមួយស្ដ្រី និងក្មេងស្រី ដើម្បីទប់ស្កាត់អំពើហិង្សាផ្អែកលើយែនឌ័រក្នុងសន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ២០២៣ ខណៈផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបានធ្វើឱ្យកម្រិតនៃអំពើហិង្សាកាន់តែមានធ្ងន់ធ្ងរដល់ស្ត្រី។
អានបន្ត -
អានបន្ត លោក កែវ រ៉េមី៖ អ្នកស្រឡាញ់ភេទដូចគ្នានៅតែទទួលបានការរើសអើងក្នុងសង្គម
សហគមន៍ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា រួមនឹងបណ្តាញសង្គមស៊ីវិលនិងក្រសួងស្ថាប័នពាក់ព័ន្ធនៅព្រឹកថ្ងៃទី៤ធ្នូនេះបានចូលរួមកិច្ចពិភាក្សាមួយដើម្បីបន្តជំរុញឱ្យមានការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍គូស្រករស្រឡាញ់ភេទដូចគ្នា។
អានបន្ត -
អានបន្ត តុលាការខេត្តស្ទឹងត្រែងចេញដីកាបញ្ជាឱ្យនាំខ្លួនសកម្មជនព្រៃឡង់ម្នាក់
តុលាការខេត្តស្ទឹងត្រែងបានចេញដីកាបញ្ជាឱ្យនាំខ្លួនសកម្មជនការពារព្រៃឡង់ម្នាក់ ជាជនជាតិដើមភាគតិចកួយ ក្រោមបណ្ដឹងរបស់ប្រធានមន្ទីរបរិស្ថានខេត្តនេះ លោក ស្រេង ជាហេង។
អានបន្ត -
អានបន្ត ក្រុមតន្ត្រីជនពិការស្នើសូមរដ្ឋាភិបាលអនុគ្រោះឱ្យពួកគាត់បានប្រគំនៅទីសាធារណៈនារាជធានីភ្នំពេញ
ក្រុមតន្ត្រីករនិងអ្នកចម្រៀងដែលមានពិការភាព បានទទូចអង្វរសូមអាជ្ញាធររដ្ឋាភិបាល អនុគ្រោះឱ្យពួកគាត់បានប្រគំនិងច្រៀងនៅតាមចំណុចភ្លើងស្តុបនិងទីសាធារណៈក្នុងរាជធានីភ្នំពេញ ដើម្បីទទួលបាននូវការដាក់ទានខ្លះៗពីសំណាក់សប្បុរសជន គ្រាន់នឹងផ្គត់ផ្គង់ជីវភាព ។
អានបន្ត -
អានបន្ត សង្គមស៊ីវិល នាំយកញត្ដិទៅកាន់ក្រសួងការងារ ដើម្បីជំរុញឲ្យរដ្ឋាភិបាល ផ្ដល់សច្ចាប័នលើអនុសញ្ញា C190
ភ្នំពេញ៖ ស្ថាប័នសហជីព និងអង្គការសង្គមស៊ីវិលជាង ៤០ស្ថាប័ន នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នេះបាននាំយកញត្ដិទៅកាន់ក្រសួងកិច្ចការនារី និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងបន្ដជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្ដរជាតិលេខ ១៩០ (C190) ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អានបន្ត -
អានបន្ត រដ្ឋបាលខេត្តកំពងធំ បដិសេធព័ត៌មានដែលថាពលរដ្ឋចំនួន៣៦គ្រួសារ អំពាវនាវថ្នាក់ដឹកនាំជុំវិញវិវាទដីធ្លី
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានអនឡាញមួយ បានចុះផ្សាយថា លោកស្រី សុខ សុវណ្ណី រួមទាំងប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ អំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំសម្តេច ហ៊ុន ម៉ាណែត ដើម្បីទាមទារឱ្យជួយរកយុត្តិធម៌ ហើយឃ្លីបវីដេអូនោះត្រូវបានផ្សាយឡើងវិញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
អានបន្ត -
អានបន្ត បទសម្ភាស៖ ធម្មយាត្រា ពីសៀមរាប មកភ្នំពេញ ផ្សាយមេត្តាធម៌ ផ្សារភ្ជាប់នឹងសិទ្ធិមនុស្ស
រុមអង្គសង្គមស៊ីវិលប្រមាណ២៨អង្គការកំពុងរៀបចំការធ្វើធម្មយាត្រា ដើរដោយស្ងប់ស្ងាត់ពីខេត្តសៀមរាបមកកាន់ទីលានប្រជាធិបតេយ្យនៅទីក្រុងភ្នំពេញ ពីថ្ងៃទី០៦ ខែធ្នូ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
អានបន្ត -
អានបន្ត អ្នកស្រី សូ សុម៉ាល័យ៖ សង្គមស៊ីវិលចង់ឃើញកម្ពុជាផ្ដល់សច្ចាប័នអនុសញ្ញា ILO លេខ១៩០
ក្រុមអង្គការសង្គមស៊ីវិលចំនួន ៤១ស្ថាប័ន បានរួមគ្នាធ្វើយុទ្ធនាការចំនួន ១៦ថ្ងៃ ក្រោមប្រធានបទរួមគ្នាលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀនក្នុងពិភពការងារ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ។
អានបន្ត -
អានបន្ត សម្ព័ន្ធភាពបក្សកាន់អំណាចថ្កោលទោសលោក សម រង្ស៊ី រឿងលើកឡើងពីការអុំទូកក្លែងក្លាយ
ធ្លាក់មកជាបន្តបន្ទាប់ ខ្លះផ្សព្វផ្សាយតាមបណ្តាញសង្គមដោយខ្លួនឯង ខ្លះបោះឲ្យសារព័ត៌មាន ហ្រេសញូ ចុះផ្សាយ ញត្តិថ្កោលទោសលោក សម រង្ស៊ី ត្រូវគេពិនិត្យឃើញថាខ្លះមានខ្លឹមសារប្រហាក់ប្រហែលគ្នា ខ្លះដូចគ្នា និងខ្លះទៀតតាក់តែងរៀងៗស្ថាប័ន មានខ្លី មានវែង និងមានចុះហត្ថលេខា និងវាយត្រាជាក្រុមក៏មាន។
អានបន្ត -
អានបន្ត មន្រ្តី និងសង្គមស៊ីវិល ស្នើគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាលើកកម្ពស់សុវត្ថិភាពចរាចរណ៍លើមធ្យោបាយធ្វើដំណើរកម្មករនិយោជិត
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនកិច្ចសហការរវាងគ្នា ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ លើមធ្យោបាយធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ដែលជារឿងសំខាន់ និងចាំបាច់បំផុត។
អានបន្ត -
អានបន្ត សកម្មជនចលនាមាតាធម្មជាតិទទួលពានរង្វាន់នៅប្រទេសស៊ុយអែត ខណៈប្រឈមពាក្យបណ្តឹងនៅកម្ពុជា
ភ្នំពេញ — ក្រុមយុវជនចលនាមាតាធម្មជាតិមួយចំនួនអះអាងថាពួកគេនឹងបន្តសកម្មភាពការពារបរិស្ថានក្នុងប្រទេសកម្ពុជា ខណៈពួកគេទទួលបានពានរង្វាន់អន្តរជាតិមួយឈ្មោះ Right Livelihood នៅប្រទេសស៊ុយអែត សម្រាប់ភាពក្លាហានក្នុងសកម្មភាពការពារបរិស្ថាននៅកម្ពុជា។
អានបន្ត -
អានបន្ត អង្គការជាង៤០នៅកម្ពុជាស្នើផ្តល់សច្ចាប័នលើអនុសញ្ញា ILO ស្តីពីការលុបបំបាត់អំពើហិង្សា និងការបៀតបៀន
ភ្នំពេញ — អង្គការសង្គមស៊ីវិលជាង៤០ស្ថាប័នស្នើឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នជាអាទិភាពលើអនុសញ្ញាពលកម្មអន្តរជាតិ(ILO)ស្តីពី«ការលុបបំបាត់អំពើហិង្សា និងការបៀតបៀនក្នុងពិភពការងារ» ដោយហេតុថាពលរដ្ឋកម្ពុជា ជាពិសេសកម្មការិនីនៅតែរងអំពើហិង្សា និងការបៀតបៀន ខណៈការអន្តរាគមន៍របស់អាជ្ញាធរនៅមានកម្រិត។
អានបន្ត -
អានបន្ត ជនជាតិដើមភាគតិចពូនងត្អូញត្អែពីការរើសអើង និងមិនសូវបានការយកចិត្តទុកដាក់ពីអាជ្ញាធរ
ជនជាតិដើមភាគតិចពូនង ខេត្តមណ្ឌលគិរីបាននិយាយថាសហគមន៍របស់ពួកគេ ហាក់ដូចជានៅឆ្ងាយពីមនុស្សសង្គមខាងក្នុងព្រោះតែមិនមានការយកចិត្តទុកដាក់គាំទ្រនឹងឱ្យតម្លៃ។
អានបន្ត -
អានបន្ត របាយការណ៍សមាគមអ្នកសារព័ត៌មានអះអាងថា រដ្ឋាភិបាលកម្ពុជារឹតត្បិតសិទ្ធិឌីជីថលលើប្រព័ន្ធអ៊ីនធឺណិត
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានចេញផ្សាយរបាយការណ៍មួយស្ដីពីការរឹតត្បិតលើសិទ្ធិឌីជីថលនិងសេរីភាពបញ្ចេញមតិនៅកម្ពុជា ដោយកត់សម្គាល់ថា រដ្ឋាភិបាលកំពុងតាមដានអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋដែលអនុវត្តសិទ្ធិរបស់ពួកគេនៅលើប្រព័ន្ធអ៊ីនធឺណិត ។
អានបន្ត -
អានបន្ត លោក ហ៊ុន ម៉ាណែត សម្រេចលុបចោលគម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅស្រុកបុទុមសាគរ
រដ្ឋាភិបាលថ្មីបានសម្រេចបោះបង់គម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មដែលមានតម្លៃជាទឹកប្រាក់១,៥ពាន់លានដុល្លារ ដែលមានសមត្ថភាពផលិតថាមពលបាន៧០០មេហ្គាវ៉ាត់ នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ដោយការសម្រេចចិត្តនេះជំនួយវិញនូវរោងចក្រផលិតថាមពលដុតឧស្ម័នធម្មជាតិរាវ(LNG)វិញ។
អានបន្ត -
អានបន្ត ក្រុមចលនាមាតាធម្មជាតិបានកាន់ពាន right Livelihood ខណៈត្រូវចូលសវការនៅថ្ងៃនេះ
សមាជិកក្រុមចលនាមាតាធម្មជាតិដែលទៅទទួលពានរង្វាន់ Right Livelihood នៅប្រទេសស៊ុយអែតបានកាន់ពានអន្តរជាតិនេះក្នុងដៃហើយ កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា។
អានបន្ត -
អានបន្ត ប្រជាសហគមន៍ព្រៃឈើភ្នំត្នោតស្នើអាជ្ញាធរខេត្តកំពតដោះលែងតំណាងពួកគេ២នាក់ បន្ទាប់ពីឃុំខ្លួនពាក់ព័ន្ធនឹងការរំលោភដីព្រៃ
ប្រជាសហគមន៍ដីព្រៃឈើភ្នំត្នោតស្នើអាជ្ញាធរខេត្តកំពតដោះលែងតំណាងពួកគេចំនួន២នាក់ ដែលត្រូវតុលាការខេត្តឃុំខ្លួនពាក់ព័ន្ធនឹងការរំលោភលើដីព្រៃសហគមន៍។
អានបន្ត -
អានបន្ត កូដករណាហ្គាវើលដ៍យកក្រដាសរុំខ្លួនដើម្បីបង្ហាញថា រដ្ឋាភិបាលយកច្បាប់មករឹតត្បិតសិទ្ធិកម្មករ
ក្រុមកូដករណាហ្គាវើលដ៍( Nagaworld) ប្រមាណ៣០នាក់នៅថ្ងៃទី២៤ វិច្ឆិកា នាំគ្នាយកក្រដាសមករុំខ្លួនដើម្បីទាមទារឱ្យរដ្ឋាភិបាលគោរពច្បាប់ និងដាក់ទោសទៅលើថៅកែបនល្បែងណាហ្គាវើលដ៍ ដែលរំលោភសិទ្ធិកម្មករ។
អានបន្ត -
អានបន្ត ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានថាមន្ទីរធនធានទឹកខេត្តបាត់ដំបងជួលដីរដ្ឋឱ្យកសិករធ្វើស្រែ ប៉ុន្តែមន្ទីរបានបដិសេធ
ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង អះអាងថា អនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបងម្នាក់បានយកដីអាងរបស់រដ្ឋចំនួន៥៣ហិកតាជួលឱ្យកសិករធ្វើស្រែជាង១០ឆ្នាំ បានលុយរាប់ម៉ឺនដុល្លារមិនដឹងយកទៅណា តែត្រូវបានថ្នាក់ដឹកនាំមន្ទីរធនធានទឹកបដិសេធថាមិនបានជួលដីរដ្ឋឱ្យកសិករធ្វើស្រែនោះទេ។
អានបន្ត