កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
រដ្ឋាភិបាលហ្វឹកហាត់កម្លាំងសមត្ថកិច្ចនិងត្រៀមបង្រ្កាបបាតុកម្មដែលអាចកើតមានក្នុងពេលបោះឆ្នោត
កម្លាំងសមត្ថកិច្ចស្ទើរទូទាំងប្រទេសបានហ្វឹកហាត់ត្រៀមបង្រ្កាបបាតុកម្មក្នុងពេលបោះឆ្នោតថ្ងៃទី២៩ ខែកក្កដានេះ ខណៈគណបក្សនយោបាយចំនួន២០កំពុងធ្វើយុទ្ធនាការទាក់ទាញរកសំឡេងឆ្នោតនៅទូទាំងប្រទេស។ អ្នកវិភាគយល់ឃើញថា អាចជាការគំរាមទាំងអ្នកដែលគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានគំនិតចង់រើបម្រះផងនិងគំរាមអ្នកដែលចង់ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតផង។
-
CCHR ជំរុញឲ្យរបបក្រុងភ្នំពេញការពារនិងប្រឆាំងដាច់ខាតចំពោះវិនិយោគិនដែលរំលោភសិទ្ធិមនុស្ស
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជំរុញឲ្យរបបលោក ហ៊ុន សែន ការពារ និងប្រឆាំងដាច់ខាតចំពោះក្រុមហ៊ុនវិនិយោគទុនទាំងឡាយណា ដែលបានរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីឲ្យរបបនេះ បានចូលរួមក្នុងការលើកកម្ពស់សិទ្ធិពលរដ្ឋរបស់ខ្លួនស្របទៅកតិការសញ្ញា ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៃអង្គការសហប្រជាជាតិ។
-
បក្សកាន់អំណាចបញ្ជាឲ្យទប់ស្កាត់អ្នកដើរខ្សឹបពលរដ្ឋមិនឲ្យចេញទៅបោះឆ្នោត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង បានចាត់ទុកការដើរខ្សឹបពលរដ្ឋមិនឲ្យទៅបោះឆ្នោត ថាជាទង្វើខុសច្បាប់ និងក្រើនរំឭកឲ្យមានវិធានទប់ស្កាត់។
-
សមាជិកអតីតបក្សប្រឆាំង៥នាក់ត្រូវរងបណ្តឹង ករណីធ្វើយុទ្ធនាការមិនទៅបោះឆ្នោត
យ៉ាងហោចណាស់សមាជិកអតីតគណបក្សសង្រ្គោះជាតិចំនួន៥នាក់ នៅខេត្តបាត់ដំបង ត្រូវបានគណបក្សប្រជាជនកម្ពុជានៅខេត្តនេះ ប្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ករណីពួកគេរៀបចំផែនការធ្វើយុទ្ធនាការម្រាមដៃស្អាត គឺមិនទៅបោះឆ្នោតថ្ងៃទី២៩កក្កដា។ ប៉ុន្តែរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាក់ថា អ្នកដែលធ្វើយុទ្ធនាការបែបនេះ សមត្ថកិច្ចមិនអាចចាប់ខ្លួនបានទេ ប៉ុន្តែគណបក្សនយោបាយអាចប្តឹងទាមទារសំណងបាន។
-
អ្នករាយការណ៍ UN ព្រួយបារម្ភវិធានការរបស់រដ្ឋាភិបាលលើអ្នកមិនទៅបោះឆ្នោត
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភពីការព្រមានផ្លូវច្បាប់របស់មន្រ្តីរដ្ឋាភិបាលលើប្រជាពលរដ្ឋជុំវិញការសម្ដែងមតិធ្វើពហិការមិនទៅបោះឆ្នោត ឬការមិនបោះឆ្នោតឲ្យបក្សណាមួយ។
-
ក្រសួងការបរទេសទទួលស្គាល់ថា កម្ពុជាមិនមានច្បាប់ចែងដាក់ទោសពលរដ្ឋ ដែលមិនទៅបោះឆ្នោតឡើយ
ខ្មែរ | ព័ត៌មានថ្មីៗ | នយោបាយ ក្រសួងការបរទេសទទួលស្គាល់ថា កម្ពុជាមិនមានច្បាប់ចែងដាក់ទោសពលរដ្ឋ ដែលមិនទៅបោះឆ្នោតឡើយ ដោយ មាន ឫទ្ធិ 2018-07-23 អ៊ីម៉ែល មតិ Share បោះពុម្ព បោះពុម្ព ចែករំលែក មតិ អ៊ីម៉ែល អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ កក្កដា បានចេញសេចក្តីថ្លែងការណ៍ សម្តែងក្តីសោកស្តាយយ៉ាងខ្លាំង ចំពោះការលើកឡើងចុងក្រោយរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា គឺអ្នកស្រី រ៉ូណា ស្មីត។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនេះ ធ្វើឡើងក្រោយពីអ្នកស្រី រ៉ូណា ស្មីត បានសម្តែងក្តីបារម្ភអំពីការរំលោភភាពស្របច្បាប់នៃការជ្រើសរើសមិនទៅបោះឆ្នោត និងការគំរាមកំហែងដកហូតមិនផ្តល់សេវាសាធារណៈ ចំពោះអ្នកទាំងឡាយណា ដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច នៅថ្ងៃបោះឆ្នោតថ្ងៃទី២៩ កក្កដា។
-
តុលាការកំពូលបដិសេធបណ្តឹងសុំនៅក្រៅឃុំលើកទីពីររបស់អតីតបុគ្គលិកអាស៊ីសេរី
តុលាការកំពូលនៃរបបលោក ហ៊ុន សែន សម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំលើកទីពីររបស់អតីតបុគ្គលិកអាស៊ីសេរី ក្រោយពេលសវនាការជំនុំជម្រះនៅថ្ងៃទី ២៣ កក្កដា។ មន្ត្រីសិទ្ធិមនុស្សយល់ឃើញថា ការបន្តឃុំខ្លួនអ្នកទាំងពីរទាំងមិនមានទោសកំហុសបែបនេះ គឺជារឿងអយុត្តិធម៌ និងជាការអនុវត្តខុសនឹងគោលការណ៍ច្បាប់។
-
មន្ត្រីសិទ្ធិមនុស្សស្នើសុំតុលាការកំពូលឲ្យដោះលែងអតីតបុគ្គលិកអាស៊ីសេរី ខណៈសវនាការសុំនៅក្រៅឃុំជុំទីពីរនឹងត្រូវធ្វើនៅថ្ងៃចន្ទ ទី២៣ កក្កដា
មន្ត្រីសិទ្ធិមនុស្សស្នើឱ្យតុលាការកំពូលពិចារណាដោះលែងអតីតបុគ្គលិកអាស៊ីសេរី ២រូប ដែលកំពុងជាប់ឃុំក្នុងសំណុំរឿងចារកម្មនោះ ឱ្យបាននៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសំអាងថា ពួកគេបានសន្យាសហការគ្រប់ដំណាក់កាលនៃការអនុវត្តនីតិវិធីរបស់តុលាការ។ តុលាការកំពូលគ្រោងបើកសវនាការជំនុំជម្រះបណ្តឹងសុំនៅក្រៅឃុំជុំទីពីររបស់អតីតបុគ្គលិកអាស៊ីសេរីទាំងពីររូប នៅថ្ងៃចន្ទ ទី២៣ កក្កដា។
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថាប៉ូលីសមិនអាចចាប់អ្នកធ្វើយុទ្ធការម្រាមដៃស្អាតទេ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ប៉ូលីសមិនអាចចាប់អ្នកធ្វើយុទ្ធការម្រាមដៃស្អាតបានទេ ដោយថាគ្មានច្បាប់ណាចែងបែបហ្នឹងនោះទេ ប៉ុន្តែអ្នកទាំងនោះត្រូវប្រឈមនឹងការពិន័យជាប្រាក់តាមច្បាប់បោះឆ្នោតកំណត់។
-
អ្នកមានជម្លោះដីក្នុងខេត្តព្រះសីហនុខកចិត្តចំពោះសាលដីកាសាលាឧទ្ធរណ៍
ពលរដ្ឋដែលមានជម្លោះដីធ្លីមកពីខេត្តព្រះសីហនុ បង្ហាញការខកចិត្តចំពោះសាលាឧទ្ធរណ៍ដែលសម្រេចបន្តឃុំខ្លួនតំណាងរបស់ពួកគេ៤នាក់ ដោយពួកគាត់យល់ថាការសម្រេចនោះធ្វើឡើងមិនស្របតាមនីតិវិធីច្បាប់។
-
LDPចាត់ទុកការគូសសញ្ញាក្រៅពីធិក(√) គឺការសម្ងាត់អ្នកបោះឆ្នោតមិនត្រូវបានការពារ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP នៅថ្ងៃទី១៩ខែកក្កដានេះ បានរៀបចំសន្និសីទកាសែតមួយ ជុំវិញជំហររបស់គណបក្ស ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៩ខែកក្កដា។ តាមរយៈជំហរនៅថ្ងៃនេះ គណបក្សនៅតែចាត់ទុកការគូសសញ្ញាធិក ឬសញ្ញាប្រហាក់ប្រហែល ដែលឋិតក្នុងប្រអប់រាងបួនជ្រុងទ្រវែងតូច លើសន្លឹកឆ្នោតទើបជាសន្លឹកឆ្នោតបានការ។ គូសផ្សេងពីនេះគឺបង្ហាញថា ការសម្ងាត់អ្នកបោះឆ្នោតមិនត្រូវបានការពារនិងលទ្ធផលឆ្នោតត្រូវបានបំភ្លៃ។
-
ការសោកស្តាយធំបំផុតរបស់លោក ហ៊ុន សែន គឺជម្លោះដីធ្លី
ជម្លោះដីធ្លីដែលកើតឡើងនៅទូទាំងប្រទេស បានក្លាយជាបញ្ហារ៉ាំរៃមួយសម្រាប់រដ្ឋាភិបាលដោះស្រាយ។ នៅក្នុងវីដេអូបទសម្ភាសន៍ជាមួយផលិតករភាពយន្តអាមេរិកម្នាក់ កាលពីឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកជម្លោះដីធ្លី គឺជារឿងសោកស្តាយធំបំផុតសម្រាប់រូបលោក។
-
អ្នកមានជម្លោះដីធ្លីជាង១០០គ្រួសារនៅព្រះវិហារទទួលបានដំណោះស្រាយ បន្ទាប់ពីតវ៉ាជិត១០ឆ្នាំ
ប្រជាពលរដ្ឋ១១២គ្រួសារនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារត្រូវបានអាជ្ញាធរដោះស្រាយបញ្ចប់វិវាទដីធ្លី ក្រោយពីពលរដ្ឋទាំងនោះបាននាំគ្នាតវ៉ារកដំណោះស្រាយអស់រយៈពេលជិត១០ឆ្នាំ។
-
សំណុំរឿងអំពាវនាវឲ្យពលរដ្ឋវៀតណាមបោះឆ្នោត៖ អាជ្ញាធរសង្ស័យថា អ្នកគាំទ្រអតីតបក្សប្រឆាំងជាអ្នកនៅពីក្រោយ
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃនៅថ្ងៃទី១៨កក្កដានេះ បានដាក់ការសង្ស័យជំហានបឋមថា អ្នកគាំទ្រអតីតបក្សប្រឆាំងទំនងជានៅពីក្រោយការប្រឌិតព័ត៌មានដែលថា សមាគមវៀតណាម អំពាវនាវឲ្យពលរដ្ឋវៀតណាម ចូលរួមបោះឆ្នោតនៅកម្ពុជា។ ជុំវិញការសន្និដ្ឋាននេះ មន្រ្តីជាន់ខ្ពស់នៃអតីតបក្សសង្គ្រោះជាតិបានអះអាងថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏អ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិគ្មានផ្លូវនយោបាយទុច្ចរិតបែបនេះដែរ។
-
"ការព្រមានរបស់មន្ត្រីគ.ជ.បរឿងអំពាវនាវពលរដ្ឋមិនឲ្យទៅបោះឆ្នោតជាការគំរាមកំហែង"
គណបក្សប្រឆាំងចាត់ទុក ការព្រមានរបស់មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលថា អ្នកអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត ជាទោសឧក្រិដ្ឋនោះ គឺជាការគំរាមកំហែងដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធិពេញលេញក្នុងការសម្រេចចិត្ត ទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត ដែលបានធានានៅក្នុងរដ្ឋធម្មនុញ្ញ។
-
ពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកថ្មពួកតវ៉ាមុខសាលាខេត្តបន្ទាយមានជ័យឲ្យអាជ្ញាធរដោះស្រាយ
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅស្រុកថ្មពួកប្រមាណ ៨០នាក់តំណាងឲ្យ ១៧០គ្រួសារ នៅព្រឹកថ្ងៃទី១៧ កក្កដា បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ទាមទារឲ្យអាជ្ញាធរគោរពតាមពាក្យសន្យា ដែលអះអាងថា នឹងបែងចែកដីទំនាស់មួយចំនួនជូនពួកគាត់ ដើម្បីយកទៅដាំដុះនោះ។
-
សង្គមស៊ីវិលនិងអតីតបក្សប្រឆាំងថាច្បាប់ដែលរដ្ឋសភាអនុម័តក្នុងអាណត្តិទី៥មានទាំងវិជ្ជមាននិងអវិជ្ជមាន
អង្គការសង្គមស៊ីវិល និងអតីតបក្សប្រឆាំងថា ការអនុម័តច្បាប់របស់រដ្ឋសភានីតិកាលទី៥នេះមានទាំងច្បាប់ដែលល្អនិងច្បាប់ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព ខណៈរដ្ឋសភាអះអាងថាការអនុម័តច្បាប់ជាង១០០នេះ គឺសម្រាប់បម្រើជាប្រយោជន៍ដល់សង្គមជាតិ។
-
ពលរដ្ឋរិះគន់សមាគមសិល្បៈដែលគាំទ្រគណបក្សនយោបាយទាំងបំពានច្បាប់
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ប្រតិកម្មនឹងប្រធានសមាគមមិត្តសិល្បៈ ដែលបានយកឈ្មោះសមាគម ទៅចូលរួមឃោសនាហែគណបក្សនយោបាយ។ អ្នកសិល្បៈហៅសកម្មភាពបែបនេះ ធ្វើឲ្យធ្លាក់ចុះតម្លៃខ្លួនឯង និងអ្នកសិល្បៈ ឯសង្គមស៊ីវិលថា ខុសនឹងច្បាប់អង្គការសមាគម ដែលក្រសួងមហាផ្ទៃហាមឃាត់ មិនឲ្យគាំទ្រគណបក្សនយោបាយណាមួយ។
-
"ការរំលោភបំពានកម្លាំងពលកម្មលើទូកនេសាទថៃបន្តកើតមានចំពោះកម្មករខ្មែរ និងភូមា"
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាងថា ការរំលោភបំពានកម្លាំងពលកម្មនៅតែបន្តកើតមានលើទូកនេសាទថៃ ហើយជនរងគ្រោះនៃការរំលោភបំពាននោះ គឺជាកម្មករខ្មែរ និងភូមា។ អង្គការអន្តរជាតិមួយនេះបន្តថា រដ្ឋាភិបាលថៃបានបន្តលាក់លៀមការរំលោភសិទ្ធិការងារនៅលើទូកនេសាទ ដែលទាមទារឱ្យសហភាពអឺរ៉ុបត្រូវពិនិត្យមើលឡើងវិញលើសម្ពាធដែលគួរដាក់លើប្រទេសថៃ ខណៈមន្ត្រីសិទ្ធិមនុស្សកម្ពុជាស្នើឱ្យរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជួយដល់ពលរដ្ឋរបស់ខ្លួនដែលរងគ្រោះដោយសារការរំលោភបំពាន និងកេងប្រវ័ញ្ចកម្លាំងពលកម្មលើទូកនេសាទរបស់ថៃ។
-
មន្ត្រីHRWប្រចាំប្រទេសអូស្ត្រាលីស្នើរដ្ឋាភិបាលខ្លួនដាក់ទណ្ឌកម្មមន្ត្រីបាតដៃកង្វក់ខ្មែរ១២រូប
ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំប្រទេសអូស្ត្រាលី អ្នកស្រី អេឡែន ភាសិន (Elaine Pearson) អំពាវនាវឲ្យរដ្ឋាភិបាលអូស្ត្រាលីចាត់វិធានការជាក់លាក់មួយចំនួនប្រឆាំងឧត្ដមសេនីយ៍កម្ពុជា១២រូប ដែលអង្គការអន្តរជាតិនេះ អោយឈ្មោះថា ជាបុគ្គល «មានបាតដៃកខ្វក់» ព្រមទាំងជនដទៃទៀតដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសំណេរមួយ របស់អ្នកស្រី ចុះផ្សាយដោយសារព័ត៌មានអូស្ត្រាលី The Sydney Morning Herald នៅថ្ងៃទី១៦ ខែកក្កដានេះ។ ប៉ុន្តែអ្នកនាំពាក្យរបបលោក ហ៊ុន សែន មិនខ្វល់នឹងរឿងនេះទេ។