កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
ប្រជាសហគមន៍ទំពួនខេត្តរតនគីរី ថាអាជ្ញាធរណែនាំឲ្យឈប់ទាក់ទងជាមួយអង្គការសង្គមស៊ីវិល
ប្រជាសហគមន៍ជនជាតិទំពួនក្នុងស្រុកលំផាត់ ខេត្តរតនៈគីរី បានចោទអាជ្ញាធរស្រុកថាបានចុះមកណែនាំឲ្យសហគមន៍ ឈប់ទាក់ទងជាមួយអង្គការក្រៅរដ្ឋាភិបាលរហូតដល់បោះឆ្នោតរួច។ ប្រធានសហគមន៍ទំពួនក្នុងស្រុកលំផាត់ ខេត្តរតនៈគីរី លោក ទុយ ញ៉េប បានឲ្យVOD ដឹងថា អភិបាលស្រុកលំផាត់លោកនូ ថេរ កាលពីម្សិលមិញបានចុះមកបើកវេទិការដើម្បីណែនាំពលរដ្ឋពីការបោះឆ្នោតខាងមុខក្នុង ភូមិសាមបុត្រលើ ឃុំសេដា ដោយបញ្ជាក់ប្រាប់ទៅកាន់ប្រជាសហគមន៍មិនឲ្យទាក់ទង ឬជួបជុំ ជាមួយអង្គការសង្គមស៊ីវិលចាប់ពីពេលនេះរហូតដល់បញ្ចប់ការបោះឆ្នោតថ្ងៃទី២៩ កក្កដាខាងមុខ ដោយពុំបានបញ្ជាក់ពីមូលហេតុនោះទេ។
-
អាឡិចថាសាលដីកាផ្ដន្ទាទោសអតីតសកម្មជនខ្លួនគឺជាការសងសឹកចំពោះអង្គការមាតាធម្មជាតិ
សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសុន សម្ដែងការភ្ញាក់ផ្អើលដែលតុលាការកំពូលសម្រេចតម្កល់សាលដីកាផ្ដន្ទាទោសអតីតសកម្មជនមាតាធម្មជាតិ ៣ នាក់ របស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។ ការសម្រេចរបស់តុលាការកំពូលនេះ ធ្វើឱ្យសកម្មជនទាំង ៣រូប ត្រូវស្ថិតក្នុងហានិភ័យនៃការជាប់ពន្ធនាគារជាថ្មីម្តងទៀត។
-
ពលរដ្ឋមានទំនាស់ដីជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ ចេញតវ៉ាបិទផ្លូវមុខក្រុមហ៊ុន
ប្រជាពលរដ្ឋនៅខេត្តកោះកុងដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនកោះកុង អេស.អ៊ី.ហ្សិត (Koh Kong SEZ) របស់លោកឧកញ៉ា លី យ៉ុងផាត់ បានចេញតវ៉ាបិទផ្លូវនៅមុខក្រុមហ៊ុនពីរថ្ងៃហើយដើម្បីទាមទាររកដំណោះស្រាយ។ មន្ត្រីការពារសិទ្ធិមនុស្ស យល់ថា ទំនាស់ដីធ្លីនេះ អាចនឹងដោះស្រាយចេញភ្លាមៗ ប្រសិនបើក្រុមហ៊ុន និងអាជ្ញាធរមានឆន្ទៈ ព្រោះកន្លងមកក្រុមហ៊ុនបានដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋអស់មួយចំនួនធំរួចហើយ។
-
គ.ជ.ប បដិសេធសំណើរបស់LDP ជុំវិញការកំណត់សញ្ញាគាំទ្រលើសន្លឹកឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កាលពីថ្ងៃម្សិលមិញ បានចេញមកបដិសេធចំពោះសំណើរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលបានស្នើឲ្យស្ថាប័នរៀបចំការបោះឆ្នោតធ្វើវិសោធនកម្មទាក់ទងនឹងការកំណត់សញ្ញាគាំទ្រលើសន្លឹកឆ្នោត។ គ.ជ.ប បញ្ជាក់ថាការបដិសេធសំណើនេះ ធ្វើឡើង ផ្អែកតាមច្បាប់។
-
អ្នកបុរីកីឡានិងអតីតបឹងកក់ ទាមទារជាថ្មីម្ដងទៀតឲ្យក្រុមហ៊ុនផានអុីម៉ិចដោះស្រាយបញ្ចប់បញ្ហាដីធ្លី
អ្នកមានជម្លោះដីធ្លីមកពីសហគមន៍បុរីកីឡានិងអតីតបឹងកក់ នៅថ្ងៃព្រឹកនេះ បាននាំគ្នាតវ៉ានៅមុខគេហដ្ឋានអ្នកស្រី ស៊ុយ សុផាន ជាថ្មីទៀត ដោយទាមទារឲ្យម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច ដោះស្រាយបញ្ចប់បញ្ហាដីធ្លីដែលសល់ បន្ទាប់ពីសាលាក្រុងបិទបញ្ចប់ដំណោះស្រាយករណីវិវាទនេះកាលពីឆ្នាំមុន។
-
អ្នកបុរីកីឡានិងអតីតបឹងកក់ ទាមទារជាថ្មីម្ដងទៀតឲ្យក្រុមហ៊ុនផានអុីម៉ិចដោះស្រាយបញ្ចប់បញ្ហាដីធ្លី
អ្នកមានជម្លោះដីធ្លីមកពីសហគមន៍បុរីកីឡានិងអតីតបឹងកក់ នៅថ្ងៃព្រឹកនេះ បាននាំគ្នាតវ៉ានៅមុខគេហដ្ឋានអ្នកស្រី ស៊ុយ សុផាន ជាថ្មីទៀត ដោយទាមទារឲ្យម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច ដោះស្រាយបញ្ចប់បញ្ហាដីធ្លីដែលសល់ បន្ទាប់ពីសាលាក្រុងបិទបញ្ចប់ដំណោះស្រាយករណីវិវាទនេះកាលពីឆ្នាំមុន។
-
សហគមន៍ដីធ្លីមួយនៅខេត្តបន្ទាយមានជ័យបារម្ភពីអាជ្ញាធរតាមដានរឹតត្បិតសេរីភាព
សហគមន៍ដីធ្លីនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា ដាក់កម្លាំងសមត្ថកិច្ចឃ្លាំមើល និងតាមដានហាមឃាត់មិនឲ្យពួកគាត់ជួបពិភាក្សាគ្នាជាក្រុម។ សហគមន៍ដីធ្លីចាត់ទុកទង្វើនេះថា បានប៉ះពាល់ដល់ការបញ្ចេញមតិរបស់ពួកគាត់ ហើយធ្វើឲ្យមិនអាចជួបជុំគ្នាដើម្បីស្វែងរកដំណោះស្រាយរឿងដីធ្លីជាមួយអាជ្ញាធរបានដូចពេលមុនៗ។ មេឃុំភូមិថ្មី បានបដិសេធចំពោះការចោទប្រកាន់នេះ។
-
អង្គការអន្ដរជាតិថា កម្ពុជាមិនបានធ្វើតាមអនុសាសន៍ UN ក្នុងការជំរុញការគោរពសិទ្ធិមនុស្ស
អង្គការអន្ដរជាតិចំនួន២ រិះគន់ថា រដ្ឋាភិបាលកម្ពុជាមិនបានគោរពតាមអ្វីដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានផ្ដល់អនុសាសន៍ឲ្យនោះទេ បន្ទាប់ពីកម្ពុជាបានត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្ស ២ដងរួចមកហើយ។ ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាចហាក់មិនចាប់អារម្មណ៍នឹងរបាយការណ៍ទាំងនោះឡើយ។
-
សង្គមស៊ីវិលថា យុទ្ធនាការជំរុញឬបង្អាក់ការបោះឆ្នោត គ្មានឥទ្ធិពលលើការសម្រេចចិត្តរបស់ពលរដ្ឋឡើយ
ប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកដែលភាគច្រើនជាអ្នកគាំទ្រគណបក្សកាន់អំណាច និងអ្នកគាំទ្រអតីតគណបក្សប្រឆាំងបានប្រជែងគ្នាធ្វើយុទ្ធនាការជំរុញឲ្យពលរដ្ឋទៅបោះឆ្នោតនិងម្ខាងទៀតប្រាប់ពលរដ្ឋមិនឲ្យទៅបោះឆ្នោត។ យុទ្ធនាការរបស់ភាគីទាំងសងខាងធ្វើឡើងក្រោមរូបភាព បង្ហាញចង្អុលដៃគ្មានទឹកថ្នាំខ្មៅ និងចង្អុលដៃមានទឹកថ្នាំ។ តែមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការទាក់ទងការបោះឆ្នោតថា យុទ្ធនាការជំរុញឬបង្អាក់ការបោះឆ្នោតដូច្នេះ ទំនងជាគ្មានឥទ្ធិលពលលើការសម្រេចចិត្តរបស់ពលរដ្ឋឡើយ។
-
អ្នកបុរីកីឡា និងអតីតអ្នកបឹងកក់ជំរុញរដ្ឋាភិបាលជួយរកដំណោះស្រាយ ខណៈការបោះឆ្នោតជិតមកដល់
ក្រុមអ្នកមានជម្លោះដីធ្លីអតីតតំបន់បឹងកក់ និងបុរីកីឡាជាច្រើនគ្រួសារម្សិលមិញនេះ បានចេញតវ៉ាជាថ្មី ដើម្បីជំរុញឲ្យមានដំណោះស្រាយសមស្រប ខណៈដែលគណបក្សកាន់អំណាច និងគណបក្សនយោបាយផ្សេងទៀតកំពុងឃោសនារកសំឡេងឆ្នោត។
-
អ្នកជំនាញវាយតម្លៃរួចជាស្រេចថាការបោះឆ្នោតនៅអាណត្តិទី៦មិនអាចសេរីនិងត្រឹមត្រូវ
របបលោក ហ៊ុន សែន កំពុងប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បីឲ្យសហគមន៍ជាតិ និងអន្តរជាតិ មើលឃើញថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា មានលក្ខណៈប្រជាធិបតេយ្យ ប៉ុន្តែអ្នកជំនាញបរទេសដែលតាមដាននយោបាយនៅកម្ពុជា វាយតម្លៃរួចជាស្រេចទៅហើយថា ពុំមានហេតុផលណាមួយអាចអោយពួកគេចាត់ទុកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅអាណត្តិទី៦នេះថា អាចយកជាការបានឡើយ។
-
បក្សប្រឆាំងស្នើរបបលោក ហ៊ុន សែន ស៊ើបអង្កេតជាបន្ទាន់ករណីហេកគ័រពីប្រទេសចិន
គណបក្សសង្គ្រោះជាតិ ដែលត្រូវរបបលោក ហ៊ុន សែន រំលាយ បានចេញលិខិតអំពាវនាវ និងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍របស់ក្រុមលួចព័ត៌មានបច្ចេកវិទ្យាដែលក្រុម ស្រាវជ្រាវសង្ស័យមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលចិននោះ កំពុងលុកលុយលួចយកព័ត៌មានសំងាត់ពីក្រុមបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយ។
-
សហគមន៍អឺរ៉ុបកំពុងពិចារណាឋានៈអនុគ្រោះពន្ធកម្ពុជា
វ៉ាស៊ីនតោន — សហគមន៍អឺរ៉ុបកំពុងពិចារណាថា តើត្រូវបន្តផ្តល់ឋានៈអនុគ្រោះពន្ធដល់ប្រទេសកម្ពុជាទៀត ឬលុបចោលបន្ទាប់ពីបានបញ្ចប់បេសកកម្មស្វែងរកការពិតកាលពីដើមសប្តាហ៍នេះ។
-
ក្រុមការងារអន្តរក្រសួងផ្ដើមដោះស្រាយបញ្ហាដីធ្លីផ្សេងមួយទៀតនៅខេត្តកោះកុង ក្រោយបញ្ចប់សំណុំរឿងស្ករអំពៅ
បន្ទាប់ពីដោះស្រាយបិទបញ្ចប់សំណុំរឿងដីស្ករអំពៅនៅកោះកុងកាលពីពេលថ្មីៗនេះ ឥឡូវក្រុមការងារថ្មីមួយដឹកនាំដោយក្រសួងបរិស្ថាន និងក្រសួងដែនដី បានងាកមកដោះស្រាយបញ្ហាដីធ្លីរុំារ៉ៃមួយករណីផ្សេងទៀត នៅខេត្តកោះកុងដដែល។ ជាសំណុំរឿងមួយកើតឡើងជាង១០ឆ្នាំមកហើយ រវាងក្រុមហ៊ុនចិនទទួលសិទ្ធិអភិវឌ្ឍន៍ទីក្រុងរណបនៅខេត្តកោះកុង និងពលរដ្ឋចំនួន៦ឃុំ រស់នៅស្រុកគិរីសាគរ។ តំណាងពលរដ្ឋរងគ្រោះ បានជំរុញឲ្យអាជ្ញាធរដោះស្រាយឲ្យបានឆាប់ដូចពលរដ្ឋ ដែលមានទំនាស់ជាមួយក្រុមហ៊ុនស្ករអំពៅផងដែរ។
-
គ.ជ.ប ទទួលបានពាក្យបណ្តឹងចំនួនបីករណី ក្នុងរយៈពេលប្រាំថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត
រយៈពេលប្រាំថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត នីតិកាលទី៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បានទទួលពាក្យបណ្តឹងចំនួនបីករណី ដែល១ករណី នៅខេត្តកណ្តាល និង២ករណីទៀត នៅខេត្តរតនគិរី។ យ៉ាងណាក៏ដោយ គជប អះអាងថា រហូតមកទល់ពេលនេះ បណ្តឹងចំនួន២ នៅក្នុងខេត្តរតនៈគិរី ត្រូវបានដោះស្រាយរួចរាល់អស់ហើយ។
-
កម្ពុជាពុំទាន់ចេញវិធានការទេ ក្រោយរបាយការណ៍ថា ចារកម្មចិនលួចព័ត៌មានបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សកាន់អំណាច ពុំទាន់មានចំណាត់ការណាមួយនៅឡើយទេ បន្ទាប់ពីរបាយការណ៍មួយបានបង្ហាញថា ភ្នាក់ងារចារកម្មចិនកំពុងឃ្លាំមើល និងលួចយកទិន្នន័យពីស្ថាប័នបោះឆ្នោតនៅកម្ពុជា។
-
អង្គការឃ្លាំមើលសិទិ្ធមនុស្ស៖ បក្សប្រជាជនកម្ពុជាប្រើប្រាស់មេនគរបាលនិងយោធាបំភ័យពលរដ្ឋឲ្យទៅបោះឆ្នោត
អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍មួយដោយថា គណបក្សកាន់អំណាចបានប្រើប្រាស់មេទ័ព និងមេនគរបាលដើរឃោសនាបំភ័យប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងថា អង្គការនេះយល់ច្រឡំចំពោះច្បាប់បោះឆ្នោតនៅកម្ពុជា។
-
ក្រុមការងារអន្តរក្រសួងផ្ដើមដោះស្រាយបញ្ហាដីធ្លីផ្សេងមួយទៀតនៅខេត្តកោះកុង ក្រោយបញ្ចប់សំណុំរឿងស្ករអំពៅ
បន្ទាប់ពីដោះស្រាយបិទបញ្ចប់សំណុំរឿងដីស្ករអំពៅនៅកោះកុងកាលពីពេលថ្មីៗនេះ ឥឡូវក្រុមការងារថ្មីមួយដឹកនាំដោយក្រសួងបរិស្ថាន និងក្រសួងដែនដី បានងាកមកដោះស្រាយបញ្ហាដីធ្លីរុំារ៉ៃមួយករណីផ្សេងទៀត នៅខេត្តកោះកុងដដែល។ ជាសំណុំរឿងមួយកើតឡើងជាង១០ឆ្នាំមកហើយ រវាងក្រុមហ៊ុនចិនទទួលសិទ្ធិអភិវឌ្ឍន៍ទីក្រុងរណបនៅខេត្តកោះកុង និងពលរដ្ឋចំនួន៦ឃុំ រស់នៅស្រុកគិរីសាគរ។ តំណាងពលរដ្ឋរងគ្រោះ បានជំរុញឲ្យអាជ្ញាធរដោះស្រាយឲ្យបានឆាប់ដូចពលរដ្ឋ ដែលមានទំនាស់ជាមួយក្រុមហ៊ុនស្ករអំពៅផងដែរ។
-
"ក្រុមចោរបច្ចេកវិទ្យាដែលគេសង្ស័យថាមកពីចិនបានស៊ើបការណ៍អំពីដំណើរការបោះឆ្នោតនៅកម្ពុជា"
ក្រុមហ៊ុនឯកជនមួយនៅសហរដ្ឋអាមេរិកដែលនាំមុខគេក្នុងការងារតាមដានសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតឈ្មោះហ្វាយអឺរអាយ (FireEye) រកឃើញថា ក្រុមចោរបច្ចេកវិទ្យា ឬហេកគ័រ (Hacker) ដ៏ល្បីឈ្មោះមួយដែលមានទំនាក់ទំនងគួរឲ្យសង្ស័យជាមួយនឹងរដ្ឋាភិបាលចិន បានប្រើបច្ចេកវិទ្យាលុកលុយស្ថាប័នជាច្រើនរបស់កម្ពុជាដែលធ្វើការងារពាក់ព័ន្ធដំណើរការបោះឆ្នោត។ គោលដៅនៃការវាយប្រហារនោះ រួមមានស្ថាប័នរដ្ឋាភិបាល មន្ត្រីគណបក្សសង្គ្រោះជាតិ មន្ត្រីការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន។
-
របាយការណ៍៖ ក្រុមចារកម្មចិនកំពុងលួចទិន្នន័យពីស្ថាប័នបោះឆ្នោតកម្ពុជា
ក្រុមហ៊ុនអ៊ីនធើណែតសហរដ្ឋអាមេរិកមួយឲ្យដឹងថា ភ្នាក់ងារចារកម្មចិនកំពុងវាយប្រហារ និងលួចយកទិន្នន័យពីក្រសួង-ស្ថាប័នរដ្ឋមួយចំនួនរបស់កម្ពុជា ខណៈដែលការបោះឆ្នោតថ្នាក់ជាតិខិតជិតចូលមកដល់។