កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
អង្គការសង្គមស៊ីវិល និងសហជីពឯករាជ្យមួយចំនួន សុំឱ្យសហភាពអឺរ៉ុបជួយ ដោះស្រាយវិបត្តិនយោបាយ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
អង្គការសង្គមស៊ីវិល និងថ្នាក់ដឹកនាំសហជីពឯករាជ្យមួយចំនួន ស្នើសុំឱ្យសហភាពអឺរ៉ុបជួយអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយ ការរំលោភសិទ្ធិមនុស្ស និងការគាបសង្កត់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ពីសំណាក់អាជ្ញាធររបបលោក ហ៊ុន សែន។
-
ICJ ស្នើបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យករណីឃាតកម្មលើបណ្ឌិត កែម ឡី
ស្របពេលខួបពីរឆ្នាំនៃករណីឃាតកម្មបណ្ឌិត កែម ឡី ដែលនឹងត្រូវប្រព្រឹត្តិទៅចំថ្ងៃទី១០ កក្កដា ស្អែកនេះ គណៈកម្មការអ្នកច្បាប់អន្តរជាតិ (International Commission of Jurists) អំពាវនាវសាជាថ្មីឲ្យមានការបង្កើតគណៈកម្មាការឯករាជ្យ និងអព្យាក្រឹត្យមួយ ដើម្បីបើកការស៊ើបអង្កេតឡើងវិញលើករណីឃាតកម្មលើបណ្ឌិត កែម ឡី។
-
តុលាការកំពូលគ្រោងជំនុំជម្រះជុំទីពីររបស់អតីតបុគ្គលិកអាស៊ីសេរីនៅថ្ងៃទី២៣ កក្កដា
តុលាការកំពូលនៃរបបលោក ហ៊ុន សែន គ្រោងបើកសវនាការជំនុំជម្រះបណ្តឹងសុំនៅក្រៅឃុំជុំទីពីររបស់អតីតបុគ្គលិកអាស៊ីសេរី នៅថ្ងៃទី២៣ កក្កដា ខាងមុខនេះ។ មេធាវី និងមន្ត្រីសិទ្ធិមនុស្សអំពាវនាវដល់តុលាការកំពូលឱ្យដោះលែងអ្នកទាំងពីរឱ្យនៅក្រៅឃុំជាមុនសិន មុននឹងអនុវត្តនីតិវិធីបន្តទៀត ដើម្បីឱ្យពួកគេមានឱកាសបានរស់នៅជួបជុំគ្រួសារវិញ។
-
អ្នកជំនាញថាប្រកាសស្ដីពីការគ្រប់គ្រងគេហទំព័រនិងហ្វេសប៊ុកជាការគាបសង្កត់សិទ្ធិសេរីភាព
ក្រសួងព័ត៌មាននៃរបបក្រុងភ្នំពេញ រៀបចំសិក្ខាសាលាផ្សព្វផ្សាយពីប្រកាសអន្តរក្រសួងស្ដីពីការគ្រប់គ្រងគេហទំព័រ និងបណ្ដាញសង្គម ជាមួយក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី៤ កក្កដា។ ក្រសួងអះអាងថា ប្រកាសអន្តរក្រសួងនេះមានគោលបំណងធ្វើឱ្យការប្រើប្រាស់គេហទំព័រ និងបណ្ដាញសង្គមមានលក្ខណៈប្រសើរឡើង ហើយប្រកាសនេះ នឹងត្រូវចាប់អនុវត្តពីថ្ងៃទី៥ កក្កដា តទៅ។ អ្នកជំនាញផ្នែកសារព័ត៌មាន និងមន្ត្រីសិទ្ធិមនុស្ស យល់ឃើញប្រកាសនេះនឹងនាំមកនូវការរឹតត្បិតសិទ្ធិសេរីភាពនៅលើប្រព័ន្ធអ៊ីនធឺណិតទៅវិញទេ។
-
រដ្ឋាភិបាលប្រកាសចាត់វិធានការផ្លូវច្បាប់លើអ្នកចែកចាយព័ត៌មានមិនពិតទាំងអស់
រដ្ឋាភិបាលកម្ពុជា បានប្រកាសចាត់វិធានការផ្លូវច្បាប់ទៅលើគេហទំព័រ ឬទំព័រហ្វេសបុកណាដែលបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលរដ្ឋាភិបាលថា ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ខណៈអ្នកដែលចែករំលែកព័ត៌មានទាំងនោះក៏ប្រឈមមុខផ្លូវច្បាប់ផងដែរ។
-
អ្នកជំនាញព្រមានថាការរឹតត្បិតលើសិទ្ធិនយោបាយក្នុងការបោះឆ្នោតអាចនាំឲ្យមានអំពើហិង្សា
អ្នកជំនាញខាងការទប់ស្កាត់អំពើឃោរឃៅនិយាយថា សិទ្ធិក្នុងការបញ្ចេញឆន្ទៈនយោបាយតាមបោះឆ្នោតនោះ មិនគួរត្រូវបានគេរឹតត្បិតនោះទេ ប្រសិនបើចង់ធានាថា មិនមានអំពើហិង្សាខាងនយោបាយណាមួយអាចកើតឡើងនោះ។
-
ពលរដ្ឋខេត្តស្ទឹងត្រែងថា អាជ្ញាធរដាក់សម្ពាធនិងគំរាមពលរដ្ឋណាដែលមិនទៅបោះឆ្នោត
ពលរដ្ឋមួយចំនួន រស់នៅឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កំពុងស្ទាក់ស្ទើរសម្រេចចិត្តទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតជាតិខាងមុខនេះ ខណៈដែលអាជ្ញាធរមូលដ្ឋាន ព្យាយាមរកមធ្យោបាយ ដាក់សម្ពាធឲ្យពួកគាត់ទៅបោះឆ្នោត និងមានអាជ្ញាធរខ្លះគំរាមពលរដ្ឋណាដែលមិនទៅបោះឆ្នោត។
-
ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ សុំបើកវេទិកាសាធារណៈដោះស្រាយវិវាទដីធ្លីជាមួយពលរដ្ឋជាង២០០គ្រួសារក្នុងខេត្តកណ្តាល
ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ស្នើសុំទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយក្រុមពលរដ្ឋ២៩២គ្រួសារ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណៈក្រុមពលរដ្ឋទាំងនោះឡើងមកតវ៉ានៅក្រសួងរៀបចំដែននៅថ្ងៃនេះ។
-
ពលរដ្ឋមកពី៣ខេត្តជំរុញទៅលោក ជា សុផារ៉ា ពន្លឿនដោះស្រាយវិវាទដីធ្លី ខណៈជិតដល់ថ្ងៃបោះឆ្នោត
ពលរដ្ឋមកពីខេត្តចំនួន៣ ជំរុញទៅក្រសួងរៀបចំដែនដី ពន្លឿនដោះស្រាយវិវាទដីធ្លីរបស់ពួកគេ ខណៈសល់ជាង ១ខែទៀតការបោះឆ្នោតនឹងមកដល់។
-
ពលរដ្ឋមានជម្លោះដីជាមួយក្រុមហ៊ុនសាច់ញាតិលោក ហ៊ុន សែន ទទួលបានដីសម្បទាន
អាជ្ញាធរខេត្តក្រចេះសម្រេចផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋ មានវិបត្តិដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់របស់សាច់ញាតិលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អភិបាលស្រុកស្នួល បញ្ជាក់ថា មន្ត្រីជំនាញកំពុងស្រង់ទិន្នន័យ និងចុះអត្តសញ្ញាណពលរដ្ឋក្រីក្រពិតប្រាកដែលមកដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច។
-
អតីតបុគ្គលិកស្ថានទូតអាមេរិកតវ៉ាទាមទារប្រាក់អត្ថប្រយោជន៍ ក្រោយបញ្ឈប់ពីការងារ
អតីតបុគ្គលិកស្ថានទូតអាមេរិកជាង២០នាក់ប្រមូលផ្តុំនៅមុខទូតទាមទារសំណងជំងឺចិត្តនិងប្រាក់អត្ថប្រយោជន៍ ដោយថាស្ថានទូតនេះបញ្ឈប់ពួកគេពីការងារជាង៣ខែ ទាំងអយុត្តិធម៌ និងមិនមានភស្តុតាងច្បាស់លាស់។
-
"តុលាការបានរំលោភគោលការណ៍សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា"
អង្គការសង្គមស៊ីវិលលើកឡើងថា តុលាការបានរំលោភគោលការណ៍សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា។ របាយការណ៍ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមិថុនា នេះឱ្យដឹងថា សាលាឧទ្ធរណ៍មិនបានគោរពគោលការណ៍ការសន្មតទុកជាមុនថាគ្មានទោស សិទ្ធិទទួលបានសេចក្ដីសម្រេចមានសម្អាងហេតុ ព្រមទាំងសិទ្ធិទទួលបានមេធាវីការពារជនជាប់ចោទជាដើម។
-
ក្រសួងដែនដីសន្យាដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជូនពលរដ្ឋជាមួយក្រុមហ៊ុនស្ករអំពៅ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ចេញសេចក្តីប្រកាសព័ត៌មានថា ក្រុមការងារជំនាញ នឹងដោះស្រាយបញ្ចប់ទំនាស់ ដីធ្លីជូនប្រជាពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុនស្ករ អំពៅ នៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ឲ្យបានរួចរាល់ទាំងស្រុងនៅបំណាច់ខែមិថុនាឆ្នាំ២០១៨នេះ។
-
អាជ្ញាធរខេត្តកោះកុងរារាំងមិនឱ្យពលរដ្ឋក្នុងជម្លោះដីធ្លីធ្វើដំណើរមកតវ៉ាក្នុងរាជធានីភ្នំពេញ
មិនដល់មួយខែផងក្រោយរដ្ឋាភិបាលថានឹងដោះស្រាយទំនាស់ដីធ្លីពលរដ្ឋនៅក្នុងឃុំចំនួនពីរ ខេត្តកោះកុង ក្រុមប្រជាពលរដ្ឋបានកើតការមន្ទិលក្នុងចិត្ត ហើយបានបង្ខំចិត្តឡើងមកតវ៉ានៅរាជធានីភ្នំពេញម្តងទៀត។ ប៉ុន្តែពួកគាត់ត្រូវបានក្រុមអាជ្ញាធរ ហាមឃាត់មិនឲ្យឡើងរថយន្តមកកាន់រាជធានីទេ។
-
ការសិក្សាស្រាវជ្រាវមួយបង្ហាញថា ស្ត្រីក្នុងវិស័យសារព័ត៌មានបានរងការបំពានផ្លូវភេទ
ការប្រើពាក្យពេចន៍និយាយលេងសើចចំពោះបញ្ហាផ្លូវភេទនៅចំពោះមុខបុគ្គលិកស្រ្តីក្នុងកន្លែងធ្វើការ នៅតែជាបញ្ហាដែលមានជាទូទៅក្នុងសង្គមកម្ពុជា។ អ្នកធ្វើការដើម្បីលើកស្ទួយសិទ្ធិស្រ្តីយល់ថា ការណ៍នេះមិនត្រូវកើតមានតទៅទៀតឡើយ។
-
អ្នកស្រី ចក់ សុភាព ថា នឹងចូលខ្លួនឆ្លើយបំភ្លឺករណីលោក កឹម សុខា បើទទួលបានដីកាកោះ
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ឱ្យដឹងថា អ្នកស្រី នឹងចូលខ្លួនឆ្លើយបំភ្លឺ ជាសាក្សីនៅថ្ងៃទី៧ ខែមិថុនា ខាងមុខ ប្រសិនបើទទួលបានដីកាកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ ទាក់ទងសំណុំរឿង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវរបបលោក ហ៊ុន សែន រំលាយ។
-
អង្គការជាតិ និងអន្តរជាតិស្នើឱ្យស៊ើបអង្កេតករណីគំរាមសម្លាប់សកម្មជនតំបន់អារ៉ែង
អង្គការជនជាតិដើមភាគតិចជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសិទ្ធិមនុស្ស អំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ចំពោះករណីលបបាញ់ប្រហារទៅលើសកម្មជនជនជាតិដើមភាគតិចជងតំបន់អារ៉ែង។ កាលពីពេលថ្មីៗនេះ សកម្មជនជងរូបនោះ បានរត់ភៀសខ្លួនចេញពីភូមិសាជាថ្មីទៀត ក្រោយពេលផ្ទុះហេតុការណ៍លបបាញ់ប្រហាររូបលោក។
-
ស្ត្រីម្នាក់ត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៨ឆ្នាំពីបទបង្ខំកុមារឱ្យសុំទាន
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែឧសភា បានកាត់ទោសស្ត្រីម្នាក់ ឈ្មោះ ភួង ចាន់នី ឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ពីបទជួញដូរមនុស្សដោយបង្ខំកុមារមួយក្រុមឱ្យដើរសុំទាន។
-
GDP ចូលរួមបោះឆ្នោតនឹងសង្ឃឹមទទួលបានអាសនៈ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) បញ្ជាក់ជំហរនៅថ្ងៃនេះថា នឹងចូលរួមការបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ ហើយសង្ឃឹមទទួលបានអាសនៈនៅក្នុងសភា។