កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
តំណាងសហគមន៍ដីធ្លីនៅឃុំបឹងប្រាំរកអន្តរាគមន៍ផ្លូវច្បាប់ពីសង្គមស៊ីវិល ពេលតុលាការកោះហៅ
តំណាងសហគមន៍ដីធ្លីនៅឃុំបឹងប្រាំស្រុកបវេល ខេត្តបាត់ដំបងប្រមាណ ១០នាក់ តំណាងឲ្យជិត ២០០គ្រួសារ នាំគ្នាទៅស្វែងរកកិច្ចអន្តរាគមន៍ផ្លូវច្បាប់ពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) កាលពីព្រឹកថ្ងៃទី៥ ឧសភា។ ការរកអន្តរាគមន៍នេះ គឺនៅពេលពួកគាត់ទទួលដីកាពីសាលាដំបូងខេត្តបាត់ដំបង ដែលកោះហៅតំណាងពួកគាត់ចំនួន ៥នាក់ ឲ្យចូលសវនាការ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។
-
CCHRថាសិទ្ធិសេរីភាពសារព័ត៌មានឆ្នាំ២០១៧ និងឆ្នាំ២០១៨ រងការរឹតត្បិតខ្លាំង
ទិវាសេរីភាពសារព័ត៌មានពិភពលោកដែលប្រព្រឹត្តិទៅក្រោមប្រធានបទឆ្នាំនេះ «ឃ្លាំមើលបុគ្គលមានអំណាច សារព័ត៌មាន យុត្តិធម៌ និងនីតិរដ្ឋ» មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២ ឧសភាថា អ្នកសារព័ត៌មានជាច្រើននាក់ បានលះបង់ជីវិតរបស់ខ្លួន ដើម្បីការងារលើកស្ទួយសិទ្ធិសេរីភាពសារព័ត៌មាន។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងចាប់ផ្ដើមធ្វើយុទ្ធនាការរយៈពេល ៣០ថ្ងៃ នៅលើបណ្ដាញផ្សព្វផ្សាយសង្គម ដើម្បីលើកកម្ពស់ពីការយល់ដឹងពីសារៈសំខាន់នៃសារព័ត៌មានចាប់ពីថ្ងៃទី១ ឧសភា ដល់ថ្ងៃទី១មិថុនា ឆ្នាំ២០១៨។
-
សហជីពប្រារព្ធទិវាពលកម្មអន្តរជាតិក្រោមការរឹតបន្តឹងសិទ្ធិសេរីភាពពីអាជ្ញាធរក្រុងភ្នំពេញ
ក្រុមសហជីព កម្មករ សមាគម និងអង្គការផ្នែកសិទ្ធិការងារ នៅថ្ងៃទី១ ឧសភា នេះ បាននាំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិនៅទីតាំងដោយឡែកពីគ្នា ក្រោមការរឹតបន្តឹងសន្តិសុខពីសំណាក់អាជ្ញាធរនៃរបបក្រុងភ្នំពេញ។ អាជ្ញាធរបានប្រើប្រាស់កម្លាំងជាច្រើនដើម្បីឃ្លាំមើលសកម្មភាពរបស់ក្រុមអ្នកប្រារព្ធពិធី ដើម្បីកុំឱ្យមានការដង្ហែក្បួនណាមួយចេញពីទីតាំងដែលខ្លួនបានកំណត់។ មន្ត្រីសិទ្ធិមនុស្សវាយតម្លៃថា នេះជាការរឹតត្បិតយ៉ាងខ្លាំងលើសិទ្ធិសេរីភាពរបស់ក្រុមសហជីព និងកម្មករ។
-
ពលរដ្ឋខេត្តក្រចេះរំពឹងថា អភិបាលខេត្តក្រចេះថ្មី នឹងដោះស្រាយវិបត្តិដីធ្លី
ពលរដ្ឋមានវិបត្តិដីធ្លីនៅស្រុកស្នូល ខេត្តក្រចេះ អំពាវនាវឲ្យអភិបាលខេត្តថ្មីយកចិត្តទុកដាក់ដោះស្រាយវិបត្តិដីធ្លី និងបញ្ហាប្រឈមនានា ដែលពលរដ្ឋត្រូវការឲ្យដោះស្រាយ។ នៅព្រឹកថ្ងៃទី២៦ មេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានប្រកាសតែងតាំង លោក វ៉ា ថន ឲ្យចូលកាន់តំណែងជាគណៈបញ្ជាការឯកភាពខេត្ត និងជាអភិបាលខេត្តក្រចេះជំនួសលោក សរ ចំរុង។
-
ពលរដ្ឋទំនាស់ដីជាង ១០០គ្រួសារនៅខេត្តបន្ទាយមានជ័យ ចោទប្រធានទំនាក់ទំនងព្រំដែនថៃថា រំលោភយកដី
ប្រជាពលរដ្ឋទំនាស់ដីធ្លីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាង ១០០គ្រួសារ ចោទប្រកាន់ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃថា រំលោភយកដីរបស់ពួកគាត់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ពលរដ្ឋបាននាំគ្នាផ្ដិតស្នាមមេដៃដើម្បីដាក់ទៅសាលាខេត្តបន្ទាយមានជ័យឲ្យអាជ្ញាធរជួយដោះស្រាយជូនពួកគាត់។ ប្រធានទំនាក់ទំនងព្រំដែន-ថៃ ច្រានចោលចោទប្រកាន់នេះ។
-
ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តក្រចេះបន្តឡើងមកតវ៉ាក្រោយផ្ទុះអំពើហិង្សាជុំវិញជម្លោះដីធ្លី
ក្រុមអ្នកភូមិមកពីស្រុកស្នួល ខេត្តក្រចេះ បន្តស្វែងរកអន្តាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអាជ្ញាធរពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ក្រោយពីផ្ទុះការប្រឈមមុខដាក់គ្នាដោយហិង្សារវាងក្រុមអ្នកភូមិ និងសមត្ថកិច្ចចម្រុះ។
-
សកម្មជនដីធ្លីតំបន់បឹងកក់ សុំឱ្យរដ្ឋាភិបាលដោះលែងអ្នកស្រី ទេព វន្នី ឱ្យមានសេរីភាពឡើងវិញ ក្នុងឱកាសពិធីបុណ្យពិសាខបូជា
សកម្មជនដីធ្លីតំបន់បឹងកក់ ស្នើសុំឱ្យរដ្ឋាភិបាលដោះលែងអ្នកស្រី ទេព វន្នី ឱ្យមានសេរីភាពឡើងវិញក្នុងឱកាសពិធីបុណ្យពិសាខបូជាខាងមុខនេះ ដើម្បីឱ្យអ្នកស្រីបានជួបជុំក្រុមគ្រួសារ។ លោក ចាន់ ពុទ្ធិស័ក បានថ្លែងប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២០ មេសាថា ល្មមដល់ពេលដោះលែងអ្នកស្រី ទេព វន្នី ហើយ ព្រោះម្យ៉ាងអ្នកស្រីមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការ ហើយម្យ៉ាងទៀត អ្នកស្រីក៏បានជាប់ពន្ធនាអស់រយៈពេលពីរភាគបី នៃទោសជាប់ពន្ធនាគារសរុបរយៈពីរឆ្នាំកន្លះនោះហើយ៖ «យើងឃើញថា អ្នកស្រី ទេព វន្នី គាត់គ្រាន់តែសម្តែងមតិទាមទារយុត្តិធម៌រឿងដីធ្លី ក៏ដូចជាយុត្តិធម៌សម្រាប់សកម្មជនសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិលតែប៉ុណ្ណោះ។ល។ និយាយរួមទៅ គាត់គ្រាន់តែអ្នកទោសមនសិការទេ។ អ៊ីចឹងអ្នកស្រី ទេព វន្នី ដែលជាស្ត្រីទន់ខ្សោយ គឺគ្រប់គ្រាន់ហើយ ដែលគេផ្ដន្ទាទោសធ្វើបាបគាត់ឲ្យជាប់ពន្ធនាគារ ហើយសម្រាប់អ្នកស្រី ទេព វន្នី មកដល់ពេលនេះ គឺបីលើកហើយ ដែលគាត់ជាប់ពន្ធនាគារ»។
-
សិទ្ធនារី៖ ទាំងរដ្ឋាភិបាល និងសង្គមស៊ីវិលស្នើឲ្យមានការផ្ដល់តម្លៃលើស្រ្តី
រដ្ឋាភិបាលកម្ពុជាបានរៀបចំខួបលើកទី១០៧ នៃទិវាសិទ្ធិនារីអន្តរជាតិ៨មិនាក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ”។ ក្រៅពីរដ្ឋាភិបាល ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនក៏បានរៀបចំពិធីនេះដែរ ដោយបានអំពាវនាវឲ្យរដ្ឋាភិបាលបង្កើនការគាំទ្រដល់ស្ត្រី និងអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។
-
អ្នកស្រលាញ់ភេទដូចគ្នាថា នៅតែរងការរើសអើងពីសង្គម
ក្រុមអ្នកស្រលាញ់ភេទដូចគ្នាបានឲ្យដឹងថា ពួកគេនៅតែរងការរើសអើងពីសាច់ញាតិ និងប្រជាពលរដ្ឋទូទៅ ដោយថាទោះជាពួកគេខំធ្វើជាមនុស្សល្អ និងជួយការងារសង្គមក្តី។
-
ក្រសួងចុះដោះស្រាយបញ្ហាកម្មករថៅកែរត់ចោល ក្រោយបញ្ជាពីលោក ហ៊ុន សែន
ក្រសួងប្រកាសចុះដោះស្រាយបញ្ចប់វិវាទការងារនៅរោងចក្រចំនួន ៩ ដែលថៅកែរត់ចោលដោយពុំបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ក្រោយពីមានបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
-
សង្គមស៊ីវិលនឹងធ្វើកម្មវិធីលើកស្ទួយសមភាពយេនឌ័រក្នុងទិវានារីអន្តរជាតិ
ក្រុមអង្គការដែលធ្វើការផ្នែកលើកស្ទួយ សមភាពយេនឌ័រ គ្រោងនឹងរៀបចំកម្មវិធីផ្សព្វផ្សាយគម្រោងមួយស្ដីពី "សំឡេងរបស់យើងដើម្បីសមភាពយេនឌ័រ" ក្នុងឱកាសទិវានារីអន្តរជាតិ។
-
សង្គមស៊ីវិលទាមទារឲ្យតុលាការដោះលែងតំណាងពលរដ្ឋមានជម្លោះដីនឹងក្រុមហ៊ុន លី យ៉ុងផាត់
សង្គមស៊ីវិលនៅខែត្រកោះកុង ទាមទារឲ្យតុលាការ ដោះលែងតំណាងរបស់ពលរដ្ឋជាង ៥០គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយ ក្រុមហ៊ុន អេស.អ៊ី.ហ្សិត (SEZ) របស់លោកឧកញ៉ា លី យ៉ុងផាត់ ឲ្យមានសេរីភាពវិញ។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពេល ចៅក្រមស៊ើបសួរសាលាដំបូងខែត្រកោះកុង បានសម្រេចចោទតំណាងពលរដ្ឋម្នាក់ ពីបទប្រើហិង្សាលើមេការក្រុមហ៊ុន។
-
រដ្ឋាភិបាលអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជាដំណើរការវិញបន្ទាប់ពីបិទអស់ជិត៥ខែ
រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជា ដែលធ្វើការផ្នែកដីធ្លី និងបរិស្ថានអាចដំណើរការជាធម្មតាវិញ បន្ទាប់ពីអង្គការមួយនេះ ត្រូវបានបិទសកម្មភាពអស់រយៈពេលជិត ៥ ខែ ជុំវិញបញ្ហាដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅលោក លី យ៉ុងផាត់។
-
អ្នកច្បាប់និងអ្នកសារព័ត៌មានទាមទារឱ្យតុលាការដោះលែងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី
អ្នកច្បាប់ និងក្រុមអ្នកសារព័ត៌មានចាត់ទុកការបន្តឃុំខ្លួនអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ពីររូប គឺជាការឃុំខ្លួនខុសច្បាប់។ ពួកគេទាមទារតាមរយៈលិខិតមួយច្បាប់រួមគ្នាឱ្យតុលាការដោះលែងអ្នកទាំងពីរឱ្យមានសេរីភាពឡើងវិញ និងដោយគ្មានលក្ខខណ្ឌ ដើម្បីឱ្យអ្នកទាំងពីរបានជួបជុំក្រុមគ្រួសារឡើងវិញ។
-
ពលរដ្ឋខែត្រក្រចេះជាង ៣០០នាក់បាតុកម្មប្រឆាំងក្រុមហ៊ុនសម្បទានវៀតណាម
ពលរដ្ឋជាង ៣០០នាក់ រស់នៅឃុំពីរធ្នូ និងឃុំឃ្សឹម ស្រុកស្នូល ខែត្រក្រចេះ បានលើកគ្នាតវ៉ាប្រឆាំង ក្រុមហ៊ុនសម្បទានសេដ្ឋវៀតណាមឈ្មោះ ចម្ការកៅស៊ូមេមត់ ដែលបានប្រើគ្រឿងចក្រឈូសឆាយកំណត់ព្រំដី ប៉ះពាល់ផលដំណាំ និងដីធ្លីពួកគាត់ច្រើនហិកតារ។ ពួកគាត់ថា អាជ្ញាធរមិនបានស្វែងរកដំណោះស្រាយជម្លោះដីធ្លីធ្លីនោះទេ បែរជាប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបក្រុមអ្នកតវ៉ាដោយចាប់ខ្លួនអ្នកភូមិ ២នាក់ និង គំរាមចាប់ពលរដ្ឋផ្សេងទៀតដាក់គុកបើនៅតែរឹងទទឹងតវ៉ាទៀត។
-
ពលរដ្ឋគិរីសាគរប្ដឹងក្រុមហ៊ុនចិនទៅតុលាការកោះកុងរឿងបំផ្លាញផ្ទះនិងផលដំណាំ
ប្រជាពលរដ្ឋក្នុងស្រុកគិរីសាគរ ប្ដឹងក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ទៅតុលាការខេត្តកោះកុង បន្ទាប់ពីក្រុមហ៊ុនបានដឹកនាំកម្លាំងអាជ្ញាធរ និងសន្តិសុខ រុះរើដុត កម្ទេចផ្ទះពលរដ្ឋ ៩គ្រួសារ និងកាប់បំផ្លាញផលដំណាំពលរដ្ឋជាច្រើនហិកតារ នៅក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ កាលពីពាក់កណ្ដាលខែមករា។ រីឯសង្គមស៊ីវិល ជំរុញឲ្យតុលាការកាត់ក្ដីដោយ យុត្តិធម៌ ព្រោះបើតាមអង្គហេតុគឺពលរដ្ឋ មានអាទិភាពក្នុងការឈ្នះក្ដី។
-
ច្បាប់ថ្មី៖ អ្នកដែលប្រមាថព្រះមហាក្សត្រនឹងត្រូវមានទោសជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ
នៅព្រឹកនេះ គណៈរដ្ឋមន្រ្តីកម្ពុជាដែលដឹកនាំប្រជុំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌកម្ពុជា។ វិសោធនកម្មក្រមព្រហ្មទណ្ឌនេះ គឺរដ្ឋាភិបាលបានបញ្ចូលមាត្រាថ្មីមួយទៀតដោយកំណត់ដាក់ទោសទណ្ឌឲ្យជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំលើជនណាដែលប្រមាថដល់ព្រះមហាក្សត្រ។ សេចក្តីព្រាងវិសោធនកម្មនេះ នឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភាក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សា និងអនុម័តឲ្យប្រើប្រាស់។
-
នគរបាលថា មន្ត្រីប្រដាប់អាវុធជាប់ពាក់ព័ន្ធក្នុងឃាតកម្មលើមន្ត្រី៣រូបនៅមណ្ឌលគិរី
នគរបាលខេត្តមណ្ឌលគីរី បានឲ្យដឹងថា មន្ត្រីយោធា និងនគរបាលនៅក្នុងខេត្តនេះ មានជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារលើមន្ត្រីបរិស្ថាន ៣រូប កាលពីបីថ្ងៃមុននេះ ដោយថា សមត្ថកិច្ចកំពុងកំណត់មុខសញ្ញា។
-
ក្រសួងព័ត៌មានប្រកាសបញ្ចប់សេចក្ដីព្រាងច្បាប់បឋមស្ដីពីសិទ្ធិទទួលបានព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើពិធីប្រកាសបញ្ចប់សេចក្ដីព្រាងច្បាប់បឋមស្ដីពីសិទ្ធិទទួលបានព័ត៌មាន ត្រឹមកម្រិតក្រុមការងារបច្ចេកទេស កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ក្រោយពេលដែលក្រុមអ្នកជំនាញរួមជាមួយអង្គការជាតិ និងអន្តរជាតិ ព្រមទាំងសង្គមស៊ីវិលពាក់ព័ន្ធលើសេរីភាពនៃការបញ្ចេញមតិ បានចំណាយពេលជជែកពិភាក្សាគ្នាយ៉ាងយូរមកហើយ។
-
ពលរដ្ឋសេសសល់ក្នុងជម្លោះដីធ្លីនៅបុរីកីឡាមួយភាគធំយល់ព្រមទទួលសំណង ខណៈគ្រួសារមួយចំនួនទៀតបន្តតវ៉ា
ភ្នំពេញ — តំណាងប្រជាពលរដ្ឋខ្មែរដែលនៅសេសសល់មួយភាគតូចក្នុងសហគមន៍បុរីកីឡា បានបន្តការតវ៉ាទាមទារសំណងសមស្របពីអាជ្ញាធរក្នុងរាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជនមួយ បន្ទាប់ពីមានប្រជាពលរដ្ឋមួយភាគធំបានព្រមទទួលយកសំណងពីសាលារាជធានីភ្នំពេញ។