កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.199


  • មេធាវីពន្យល់ថាតុលាការគ្មានសិទ្ធិនាំខ្លួន លោក កឹម សុខា​ ពេលនីតិវិធីស្ថិតក្នុងការស៊ើបអង្កេតបឋម

    មេធាវីចំនួន៥រូបបានបកស្រាយផ្លូវច្បាប់ទៅកាន់ព្រះរាជអាជ្ញាថា តុលាការគ្មានសិទ្ធិនាំខ្លួនកូនក្តីពួកគេគឺប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទេដរាបណាដំណើការនីតិវិធីច្បាប់ស្ថិតក្នុងការស៊ើបអង្កេតបឋមនោះ។ ការបកស្រាយរបស់ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា នេះធ្វើឡើងមុនមួយថ្ងៃនៃកាកោះហៅជាលើកទី២របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធីភ្នំពេញឲ្យចូលបំភ្លឺក្នុងនាមជាសាក្សីនៅថ្ងៃទី២៦ខែឧសភានេះ ក្នុងសំណុំរឿងសញ្ចារកម្មដែលតុលាការមិនទាន់បង្ហាញមុខជនសង្ស័យនៅឡើយ។

    អានបន្ត
  • ស្នងការ​ខេត្តបាត់​ដំបង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​រក​មុខ​ម្ចាស់​ហ្វេស​ប៊ុកTommy Angkor

    ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​រក​មុខ​ម្ចាស់​ហ្វេស​ប៊ុក​ឈ្មោះ Tommy Angkor បន្ទាប់​ពី​រូប​គេ​បាន​បរិហារ​ថា អាង​កំពីង​ពួយ​ត្រូវ​បាន​លក់​៩៩​ឆ្នាំ​ក្នុង​លេស​សម្បទាន។ ការ​ស្រាវ​ជ្រាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ ខេត្ត​បាត់ ដំបង ​បាន​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ខេត្ត​ស្វែង​រក​ម្ចាស់​ហ្វេស​ប៊ុក​ឈ្មោះTommy Angkor រូប​នេះ​មក​ផ្ដន្ទាទោស​ពី​បទ​បរិហាកេរ្តិ៍។ ការ​ស្រាវ​ជ្រាវ​រក​មុខ​ម្ចាស់​ហ្វេស​ប៊ុកTommy Angkorដឹក​នាំលោក ស ថេត ស្នង​ការ​នគរ​បាលខេត្ត​បាត់​ដំបង។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៦​ឧសភា​នេះ លោក ស ថេត មិនបាន​បង្ហាញ​លទ្ធផល​អ្វី​ច្រើន​ទេ​ដោយ​លោក​គ្រាន់​តែ​អះ​អា​ង​ថា ស្ថិ​ត​នៅ​ក្នុង​ដំណាក់​កាល​នេះសមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​សិន មុន​នឹង​ឈាន​ដល់​ការ​ចាប់​ខ្លួន។

    អានបន្ត
  • មន្រ្តីបក្ស​ប្រឆាំង​ថា​អាជ្ញាធរប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា​

    ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានអាជ្ញាធរប៉ុនប៉ងឃាត់ខ្លួននៅម៉ោងជាង១១និង៣០នាទី ព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពីលោកមិនបានចូលខ្លួនបំភ្លឺនៅតុលាការជាលើកទីបី។ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់វីអូឌីថានៅម៉ោងប្រមាណ១១និង៣៥នាទី រថយន្តរបស់លោក កឹម សុខា ប្រភេទMercedes ត្រូវបានកងកម្លាំងប្រដាប់អាវុធមួយក្រុមប៉ុនប៉ងឃាត់ខ្លួន លោក កឹម សុខា នៅលើផ្លូវនរោត្តម ក្បែរសាលាពញាហុក តែលោកថារថយន្តនោះមិនមានវត្តមានរបស់លោក កឹម សុខានោះទេ។ លោកបន្តថារថយន្តនោះមានភរិយារបស់លោក កឹម សុខា និងអ្នកបើករថយន្តតែប៉ុណ្ណោះ។ លោកចាត់ទុកថានេះជាការប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា ហើយថានេះជាការរំលោភលើអភ័យឯកសិទ្ធិ។

    អានបន្ត
  • ជនជាតិ​ដើម​ភាគ​តិច​ព័រ​ស្រុក​សំឡូត​អះអាង​ថា​បក្ខពួក​មេ​ភូមិ​ដាំ​ដើម​ចេក​បិទ​ផ្លូវ​សាធារណៈ

    ជនជាតិ​ដើម​ភាគ​តិច​ព័រ ចំនួន ១៥​គ្រួសារ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង រិះគន់​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន ថា​មិន​ជួយ​អន្តរាគមន៍​បើក​ផ្លូវ​សាធារណៈ​នៅ​ក្នុង​ភូមិ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ដឹក​កសិផល​ចេញ​ចូល​នោះ​ទេ។ អ្នក​ភូមិ​អះអាង​ថា ផ្លូវ​លំ​ក្នុង​ភូមិ​មួយ​ខ្សែ​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​ចេញ​ចូល​ជា​ប្រចាំ ត្រូវ​បាន​ពលរដ្ឋ​មួយ​គ្រួសារ​ជា​បក្ខពួក​របស់​លោក​មេ​ភូមិ បាន​ដាំ​ដើម​ឈើ​បិទ​ផ្លូវ​រំលោភ​យក​ដី​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ចេញ​ចូល​បាន។

    អានបន្ត
  • មេធាវី​របស់លោក នី ចរិយា ជំរុញ​ឲ្យ​តុលាការ​ប្រញាប់​បញ្ជូន​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍​

    កាលពី​ថ្ងៃទី​១១ ឧសភា​កន្លងទៅ លោក សំ សុ​គង់ មេធាវី​របស់លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប បានដាក់​ពាក្យ​បណ្តឹងឧទ្ធរណ៍ ប្រឆាំង​សេចក្តីសម្រេច​របស់​តុលាការ​ជាន់​ទាប ដែល​មិន​យល់ព្រម​ឲ្យ​កូនក្តី​របស់ខ្លួន បាន​នៅក្រៅ​ឃុំ​។​ ​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សំ សុ​គង់ អះអាងថា រហូតមកដល់​ពេលនេះ លោក​មិនទាន់​ទទួលបាន​ដំណឹង​ពី​តុលាការ​ឡើយ ជុំវិញ​ពាក្យបណ្តឹង​របស់លោក​។ ដូច្នេះ នៅ​ថ្ងៃទី​២៦ ឧសភា មេធាវី​រូបនេះ សម្រេច​ទៅ​ជួប​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​ដំណើរការ​នៃ​ពាក្យបណ្តឹង​ឧទ្ធរណ៍​នោះ​។​

    អានបន្ត
  • លោក ហ៊ុន សែន ថាលោកចង់បានសុក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោត

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះបានថ្លែងថាលោកចង់បាននូវសុក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោតនិងការបោះឆ្នោតដោយតម្លាភាព ដោយលោកបានរិះគន់ការលើកឡើងថាបាត់ឈ្មោះមនុស្សប្រមាណ១លាន៥សែននាក់ក្នុងបញ្ជីឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៣។ លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្រោយពេលរដ្ឋាភិបាលបានកំណត់យកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤គឺត្រូវធ្វើនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថាការប្រកាសកាលបរិច្ឆេតនេះមានរយៈពេលមួយឆ្នាំមុនការបោះឆ្នោត ដែលលោកថាតាមច្បាប់គឺឲ្យប្រកាសយ៉ាងតិច៩ខែមុនការបោះឆ្នោត។ លោកបន្តថាការប្រកាសមុននេះ លោកមានបំណងឲ្យបក្សនយោបាយ គ.ជ.ប ប្រជាពលរដ្ឋនិងក្រសួងសេដ្ឋកិច្ចត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់និងកុំឲ្យគណបក្សនយោបាយណាមួយថារដ្ឋាភិបាលមិនប្រកាសកាលបរិច្ឆេតនៃការបោះឆ្នោតឲ្យបានលឿន។

    អានបន្ត
  • សាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរបន្ថែមលើ លោក អ៊ុំ សំអាន សមាជិកគណបក្សសង្រ្គោះជាតិ

    (ភ្នំពេញ)៖ នៅពេលនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក តុប​ ឈុន​ហេង​ កំពុងសាកសួរបន្ថែមលើ លោក អ៊ុំ សំអាន សមាជិក​គណបក្សសង្រ្គោះជាតិ ដែលត្រូវបាន ពន្ធនាគារបញ្ជូនមកដល់ សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៨៖០០ព្រឹកមិញ។ លោក អ៊ុ សំអាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនដោយ​សារតែប្រព្រឹត្តិបទល្មើស​ជាក់ស្តែង នៅលើបណ្តាញសង្គម Facebook។

    អានបន្ត
  • មេធាវី នឹង​ស្នើ​ក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យ​បកស្រាយ​ករណី​ចាប់ខ្លួន​លោក អ៊ុំ សំអាន​

    ​ក្រុម​មេធាវី​របស់លោក អ៊ុំ សំអាន យល់ថា វិធានការ​របស់​តុលាការ ទៅលើ​កូនក្តី​របស់ខ្លួន ដែលជា​តំណាងរាស្ត្រ ហើយ​មិនទាន់​ត្រូវបាន​ដក​អភ័យឯកសិទ្ធិ គឺ​ប្រាសចាក​នឹង​រដ្ឋធម្មនុញ្ញ​។ ដើម្បី​បង្ហាញ​ភស្តុតាង​ឲ្យ​បាន​គ្រប់គ្រាន់​និង​ច្បាស់លាស់ ថា​ចំណាត់ការ​របស់​តុលាការ ពិតជា​រំលង​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​មែន​នោះ ក្រុម​មេធាវី​គ្រោង​នឹង​ស្នើ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ បកស្រាយ​ត្រង់​មាត្រា​នេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សំ សុ​គង់ មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៣​រូប របស់លោក អ៊ុំ សំអាន ដែល​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយពី​តុលាការ​ក្រុងភ្នំពេញ បញ្ចប់​ការសាកសួរ​កូនក្តី​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២៥ ឧសភា​នេះ​។ ​លោក សំ សុ​គង់ បន្ថែមទៀតថា ពួកលោក មិន​ត្រឹមតែ​ស្នើ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​នោះទេ តែ​ថែមទាំង​សុំ​ឲ្យ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ចេញមុខ​ពន្យល់​ផងដែរ ជុំវិញ​ការឃុំខ្លួន​តំណាងរាស្ត្រ​ទាំង​មាន​អភ័យឯកសិទ្ធិ​ដូច្នេះ​។ យ៉ាងណាក៏ដោយ មេធាវី​រូបនេះ មិនទាន់​អាច​បញ្ជាក់ថា សំណើ​ទាំងនោះ នឹង​ធ្វើឡើង​នៅពេលណា​នោះទេ​។ លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រុម​មេធាវី ចង់​ស្នើ​ក្រុមប្រឹក្សាធម្មនុញ្ញ​និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បកស្រាយ​ពី​ការឃុំខ្លួន ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​»​។

    អានបន្ត
  • ប្រតិភូកូហ្វីអាណាន់ស្នើឲ្យមានការធានាសន្តិសុខនិងសណ្ដាប់ធ្នាប់សម្រាប់ការបោះឆ្នោតនៅកម្ពុជា

    តំណាងប្រតិភូអង្គការមូលនិធិកូហ្វីអាណាន់បានថ្លែងថា លោកចង់ឃើញការធានាពីអាជ្ញាធរកម្ពុជាក្នុងការថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ។ ការបោះឆ្នោតសកលនៅកម្ពុជាក្នុងឆ្នាំ២០១៣ ពុំបានប្រព្រឹត្តទៅដោយរលូនទាំងស្រុងនោះឡើយដោយរថយន្តសមត្ថកិច្ច២គ្រឿងត្រូវបានពលរដ្ឋដុតកម្ទេចចោលនៅចំថ្ងៃបោះឆ្នោតនៅសង្កាត់ស្ទឹងមានជ័យ ហើយមនុស្ស៧នាក់ត្រូវបានគេបាញ់សម្លាប់និងជាច្រើននាក់រងរបួសនៅក្នុងការតវ៉ាដ៏ធំៗដែលបានពាក់ព័ន្ធនឹងការបោះឆ្នោត។

    អានបន្ត
  • មន្ត្រីបក្សប្រឆំាងម្នាក់ទៀតត្រូវបានចាប់ខ្លួនករណីប្រមូលស្នាមមេដៃ

    មន្ដ្រីគណបក្សប្រឆាំងឲ្យដឹងថាមន្ត្រីរបស់ខ្លួនមួយរូបនៅខេត្ដកំពតត្រូវបានសមត្ថកិច្ចចាប់ ក្រោយពីចុះប្រមូលស្នាមមេដៃពលរដ្ឋ ដើម្បីធ្វើញត្តិថ្វាយព្រះមហាក្សត្រឲ្យជួយអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្សនិងអ្នកនយោបាយកំពុងជាប់ឃុំ។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោយពីមេប៉ុស្តិ៍រដ្ឋបាលឃុំត្រពំាងភ្លាំង ស្រុកឈូក ខេត្តកំពត បានហៅទូរស័ព្ទប្រាប់ឲ្យសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សប្រឆាំងទៅសាកសួរជុំវិញការប្រមូលស្នាមមេដៃពលរដ្ឋ ប៉ុន្តែមន្ត្រីរូបនោះមិនបានចូលទៅបំភ្លឺនោះទេ។

    អានបន្ត
  • ស្ត្រី​បឹងកក់​១០​នាក់​នឹង​ចូល​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធ​ហិង្សា​កាល​ពី​៣​ឆ្នាំ​មុន

    សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ ចំនួន ១០​នាក់ អះអាង​ថា ពួកគាត់​នឹង​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ក្នុង​នាម​ជាដើម​បណ្ដឹង​ក្នុង​សំណុំរឿង​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​ពួកគាត់​កាល​ពី​ឆ្នាំ​២០១៣។ ការ​កោះ​ហៅ​ស្ត្រី​បឹងកក់ ចំនួន ១០​នាក់ ឲ្យ​ទៅ​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ ក្នុង​សំណុំរឿង​ចាស់​នេះ នៅ​ស្រប​ពេល​សកម្មជន​ដីធ្លី​បឹងកក់ ទាំង​នេះ កំពុង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ដើម្បី​សុំ​ឲ្យ​ដោះលែង​មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) ចំនួន ៤​នាក់ និង​អគ្គលេខាធិការ​រង គ.ជ.ប មួយ​រូប​ទៀត។

    អានបន្ត
  • មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​កំពង់ធំ​ប្ដេជ្ញា​ដើរ​ប្រមូល​ស្នាម​មេដៃ​​បើ​ទោះ​បី​មាន​ការ​រារាំង

    សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ធំ នឹង​បន្ត​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​រហូត​គ្រប់​ចំនួន ដើម្បី​ដាក់ថ្វាយ​ព្រះមហាក្សត្រ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះលែង​មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ។ ពួកគេ​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​ការ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ពី​សំណាក់​មន្ត្រី​មូលដ្ឋាន និង​សកម្មជន​របស់​ខ្លួន​កន្លង​មក​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន ដូចជា​ការ​ឃាត់​ខ្លួន និង​កោះ​ហៅ​សាកសួរ​ពី​អាជ្ញាធរ​ជាដើម។

    អានបន្ត
  • បើ​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប នៅតែ​ជាប់ឃុំ យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» នៅតែ​បន្ត​

    បើទោះបីជា​រដ្ឋាភិបាល​បាន​ចាត់វិធានការ​ម្តង​ហើយ​ម្តងទៀត ទៅលើ​ប្រជាពលរដ្ឋ​និង​ក្រុម​សង្គម​ស៊ីវិល​ក៏ដោយ តែ​ពួកគេ​មិន​ព្រម​បញ្ឈប់​យុទ្ធនាការ ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នោះទេ​។ តែ​ផ្ទុយទៅវិញ សកម្មភាព​នៃ​ការ​ស្លៀកពាក់​ពណ៌​ខ្មៅ នៅតែ​លេចឡើង​សាជាថ្មី ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប​។ នៅ​ថ្ងៃ​ចន្ទ​នេះ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ SOS បាន​ជួបជុំគ្នា ដើម្បី​សម្តែង​មតិ​របស់​ពួកគេ ជុំវិញ​ការឃុំខ្លួន​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប​។ ប្រជាពលរដ្ឋ​ទាំងនោះ នៅតែ​ស្រែក​តវ៉ា​ដដែល​ថា «​ការចាប់ខ្លួន​បុគ្គល​ទាំង​៥​រូប គឺជា​រឿង​អយុត្តិធម៌​»​។​ ​លោកស្រី ច្រាយ នី​ម តំណាង​សហគមន៍ SOS បាន​លើកឡើងថា លោកស្រី និង​ប្រជាពលរដ្ឋ នឹងមិន​បញ្ឈប់​ការតវ៉ា​ឡើយ ដរាបណា​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប មិនទាន់មាន​សេរីភាព​ឡើងវិញ​។

    អានបន្ត
  • ពលរដ្ឋ​ឃុំ​អូរ​ខេត្ត​កំពង់ស្ពឺ​ចោទ​ក្រុមហ៊ុន​អ៊ុក​ឃុន​ថា​រំលោភ​យក​ដី​ពួក​គាត់

    ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ក្រុមហ៊ុន អ៊ុក ឃុន ដំណាំ​ឧស្សាហកម្ម ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៦។ ប្រជាពលរដ្ឋ​អះអាង​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន អ៊ុក ឃុន បាន​រំលោភ​យក​ដី​ពួក​គាត់​ទាំង​បំពាន។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន ក៏​អះអាង​ថា ដី​នោះ គឺ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែរ។ ជម្លោះ​ដណ្ដើម​កាន់​កាប់​ដី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន អ៊ុក ឃុន ដំណាំ​ឧស្សាហកម្ម បាន​ពុះ​កញ្ជ្រោល​កាន់​តែ​ខ្លាំង និង​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ប្រើ​ពាក្យ​សម្ដី​ខ្លាំងៗ​ទៅ​វិញ​ទៅ​មក ដោយ​ក្នុង​ដៃ​មាន​ដំបង កាំបិត ពូថៅ​ទាំង​សង​ខាង ប៉ុន្តែ​ពុំ​ឈាន​ដល់​ផ្ទុះ​អំពើ​ហិង្សា​នោះ​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២២ ខែ​ឧសភា។

    អានបន្ត
  • សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​បញ្ចេញ​មតិ​ខណៈ​ចំនួន​អ្នក​ទោស​នយោបាយ​មាន​ការ​កើន​ឡើង

    ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​និយាយ​ថា ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ទោស​នយោបាយ ជា​សញ្ញា​អាក្រក់​មួយ​សម្រាប់​ស្ថិរភាព​នយោបាយ​ក្នុង​សង្គម។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សមត្ថកិច្ច​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បាន​បដិសេធ​ថា កម្ពុជា គ្មាន​អ្នក​ទោស​នយោបាយ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​មាន​ការ​ស្ទាក់ស្ទើរ និង​រួញរា​ជា​ខ្លាំង​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន ខណៈ​ឃើញ​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​បរិស្ថាន​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន។

    អានបន្ត
  • លោក សម រង្ស៊ី បារម្ភពីភាពទុកចិត្តរបស់គ.ជ.ប ក្រោយតុលាការបន្តសំណុំរឿងរបស់លោក រ៉ុង ឈុន

    ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន បានសម្តែងក្តីបារម្ភចំពោះភាពទុកចិត្តទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ស្របពេលតុលាការបានសើរើករណីហិង្សានៅផ្លូវវ៉េងស្រេង ដែលលោក រ៉ុង ឈុន សមាជិកគ.ជ.ប ត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សាន សុផាត បានចេញលិខិតជូនដំណឹងមួយចុះថ្ងៃទី២៦ ខែមេសា ទៅលោក រ៉ុង ឈុន ដោយបញ្ជាក់ថាលោកបានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងហិង្សានៅផ្លូវវ៉េងស្រេងដែលកើតឡើងតាំងពីដើមខែមករា ឆ្នាំ២០១៤ ទៅជំនុំជម្រះ។

    អានបន្ត
  • យោធិន​ចូល​និវត្តន៍​ជាង​២០០​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​ស្នើ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​ដីធ្លី

    យោធិន​ចូល​និវត្តន៍​ជាង ២០០​គ្រួសារ ដែល​រដ្ឋាភិបាល​កាត់​រំសាយ ហើយ​បញ្ជូន​ពួក​គាត់​ឲ្យ​ទៅ​រស់នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ។ ការ​ស្នើសុំ​នេះ បន្ទាប់​ពី​ពួក​គាត់​ជួប​ការ​ខ្វះខាត​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​ពុំ​មាន​ដី​សម្រាប់​បង្កបង្កើនផល។ មន្ត្រី​យោធិន​ចូល​និវត្តន៍​នៅ​ស្រុក​បវេល លើក​ឡើង​ថា កន្លង​មក អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​មក​ជួប​ពួក​គាត់​ខ្លះ​ដែរ ប៉ុន្តែ​បាន​ត្រឹម​តែ​សន្យា​ខ្យល់ ហើយ​ត្រឡប់​ទៅ​វិញ​ដោយ​ពុំ​បាន​ដោះស្រាយ​អ្វី​ឡើយ។

    អានបន្ត
  • លោក​ ម៉ម​ សូណង់​ដូ ប្រកាសធ្វើបាតុកម្ម​ទាមទារ​ឲ្យ​​ដោះ​លែង​មន្រ្តីសិទ្ធិមនុស្ស​និង​មន្រ្តីគ.ជ.ប

    ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានដាក់លិខិតមួយច្បាប់ទៅសាលារាជធានីភ្នំពេញ ដោយស្នើសុំធ្វើបាតុកម្មនៅខែកក្កដាខាងមុខ ទាមទារឲ្យដោះលែងមន្ត្រីសង្គមស៊ីវិលនិងអគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា។ លោក ម៉ម សូណង់ដូ បានឲ្យវីអូឌីដឹងថាកាលពីថ្ងៃព្រហស្បតិ៍ លោកបានដាក់លិខិតសុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយដកពាក្យបណ្តឹងប្រឆាំងនឹងមន្ត្រីអាដហុកទាំង៤នាក់ រួមទាំងអគ្គលេខាធិការរងគ.ជ.ប ម្នាក់ផងដែរនោះ។ លោកយល់ថាការឃុំខ្លួនពួកគេគឺជារឿងអយុត្តិធម៌មួយ។ លោកបន្តថាបាតុកម្មដែលគ្រោងធ្វើនៅថ្ងៃទី៩ ខែកក្កដានៅទីលានប្រជាធិបតេយ្យ នឹងមានអ្នកចូលរួមមិនលើសពី២០០នាក់ដែលលោកថាអ្នកចូលរួមមិនមែនជាសកម្មជនរបស់គណបក្សនោះទេ។

    អានបន្ត
  • លោក​ ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ថា​លោក​មិនអាចលូក​ដៃ​ក្នុងកិច្ច​ការរបស់តុលាការនោះទេ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃពុធបានបញ្ជាក់ពីប្រទេសរុស្ស៊ីថាលោកមិនអាចលូកដៃក្នុងកិច្ចការរបស់តុលាការបាននោះទេ តែលោកថាលោកនឹងធ្វើកិច្ចការណាមួយបានដែលអាចធ្វើបានដើម្បីការបង្រួមបង្រួមជាតិនិងស្ថិរភាពរបស់ប្រទេស។ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតសិក្សានៅប្រទេសរុស្ស៊ី លោក ហ៊ុន សែន ដែលកំពុងបំពេញទស្សនកិច្ចនៅទីនោះ បានថ្លែងថាអ្វីៗដែលលោកធ្វើគឺតាមតែអ្នកនយោបាយដែលលេងជាមួយលោកតែប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា៖ “ព្រោះខ្ញុំគ្រាន់តែជាអ្នកកំដរ អ្នកចង់រាំវង់ ខ្ញុំក៏រាំវង់ជាមួយ អ្នកចង់រាំក្បាច់ ខ្ញុំក៏រាំក្បាច់ជាមួយ អ្នកចង់តឹង ខ្ញុំមិនដឹងធ្វើធូរជាមួយអ្នកឯងយ៉ាងម៉េច ខ្ញុំអត់មានជម្រើស ជម្រើសខ្ញុំតាមអ្នកឯងទាំងអស់“។ លោកបញ្ជាក់បន្ថែមលោកមិនអាចលូកដៃទៅក្នុងកិច្ចការរបស់តុលាការនោះទេ។ លោកមានប្រសាសន៍ថា៖ “អ្នកឯងចង់ស្រួលខ្ញុំក៏ស្រួល ខ្ញុំមិនដឹងធ្វើម៉េច ប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបាន គឺខ្ញុំធ្វើ ដើម្បីធានាការបង្រួបបង្រួមជាតិ ធានាស្ថិរភាពរបស់ប្រទេស ប៉ុន្តែទាក់ទងនឹងបញ្ហាផ្លូវច្បាប់ គឺខ្ញុំមិនអាចនិយាយគ្នាបានទេ អាហ្នឹងទុកឲ្យតុលាការគេដោះស្រាយ”។

    អានបន្ត
  • ក្រសួងមហាផ្ទៃបញ្ជាឲ្យមន្រ្តីរាជធានី-ខេត្ត ពង្រឹងការទប់ស្កាត់យុទ្ធនាការអាវខ្មៅ

    ក្រសួងមហាផ្ទៃបានបញ្ជាឲ្យអាជ្ញាធររាជធានីខេត្តពង្រឹងវិធានការគ្រប់គ្រងនិងទប់ស្កាត់យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដោយថាយុទ្ធនាការនេះអាចបង្កឲ្យមានភាពវឹកវរដល់សង្គម។ កាលពីម្សិលមិញមន្រ្តីសង្គមស៊ីវិលមួយចំនួនក្នុងខេត្តព្រះវិហាររួមមានមន្រ្តីអង្គការពន្លកខ្មែរនិងមន្រ្តីសមាគមអាដហុកប្រចាំខេត្តនេះនិងមន្រ្តីអង្គការមួយចំនួនទៀត ត្រូវបានអាជ្ញាធរខេត្តកោះហៅទៅព្រមានចាត់វិធានការផ្លូវច្បាប់ បើសិនជានៅតែបន្តយុទ្ធនាការពាក់អាវពណ៌ខ្មៅទាមទាឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តី គ.ជ.ប។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo