កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.199


  • លោក អ៊ូ វីរៈ ថា​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា

    លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ឧសភា ថា លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ តាម​កាល​កំណត់​របស់​តុលាការ គឺ​នៅ​ថ្ងៃ​ទី​១២ ឧសភា។ លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​១២ ឧសភា លោក និង​មេធាវី​របស់​លោក បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​វេលា​ម៉ោង ៩​ព្រឹក ពី​បទ​បរិហារ​កេរ្តិ៍​តាម​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក អ៊ូ វីរៈ ចាត់​ទុក​ថា ការ​ប្ដឹង​ប្រឆាំង​រូប​លោក គឺ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ៖ «អ្វី​ដែល​ខ្ញុំ​ការពារ​សេរីភាព​បញ្ចេញ​មតិ​នេះ គឺ​សម្រាប់​យុវជន​ដែល​ជា​ពន្លក​ទើប​តែ​ដុះ ពួកគាត់​ចាប់​ផ្ដើម​តាមដាន​បញ្ហា​សង្គម។ មួយ​ទៀត​យើង​ព្រួយ​បារម្ភ​នោះ ខ្ញុំ​ខ្លាច​ប្រទេស​កម្ពុជា មាន​នយោបាយ​ប្រេះ​ឆា ខ្ញុំ​ព្រួយ​បារម្ភ​ពី​សេរីភាព​បញ្ចេញ​មតិ​រួម​តូច ខ្ញុំ​តែង​តែ​មាន​ជំហរ​ជា​អ្នក​កណ្ដាល។ ខ្ញុំ​តែង​និយាយ​ឃើញ​ខុស​ថា​ខុស ឃើញ​ត្រូវ​សរសើរ។ អ្នក​ដែល​មាន​ជំហរ​ដូច​ខ្ញុំ គឺ​តិច ខ្ញុំ​ត្រូវ​តែ​ការពារ​ឲ្យ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ»។

    អានបន្ត
  • សង្គម​ស៊ីវិល​ទទូច​ឲ្យ ACU ស៊ើប​អង្កេត​បន្ទាប់​ពី​ឯកសារ​ប៉ាណាម៉ា​បញ្ចេញ​ឈ្មោះ​បន្ថែម​ទៀត

    សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​តម្លាភាព និង​គណនេយ្យ​ភាព​នៅ​ប្រទេស​កម្ពុជា ទទូច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​ពី​ព័ត៌មាន​ស្ដីពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត។ ការ​ស្នើសុំ​របស់​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមាគម​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ (International Consortium of Investigative Journalists) បាន​ផ្សព្វផ្សាយ​ឈ្មោះ​ក្រុមហ៊ុន និង​ជន​ដែល​ពាក់ព័ន្ធ​នៅ​ពី​ក្រោយ​ការ​បង្កើត​ក្រុមហ៊ុន​នៅ​បរទេស ដើម្បី​បំភាន់​ភ្នែក​សាធារណជន ដែល​ត្រូវ​បាន​ទម្លាយ​ក្នុង «ឯកសារ​ប៉ាណាម៉ា (Panama Papers)»។

    អានបន្ត
  • សហគមន៍​ខេត្ត​ត្បូងឃ្មុំ​ធ្វើ​យុទ្ធនាការ​ឲ្យ​តុលាការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គ.ជ.ប

    ប្រជាពលរដ្ឋ​ជាច្រើន​សហគមន៍​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល និង​តុលាការ ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប​ដែល​កំពុង​ជាប់​ឃុំ។ យុទ្ធនាការ​នេះ ប្រជា​សហគមន៍​ធ្វើ​ឡើង​ដោយ​អហិង្សា​លើ​ដី​ចម្ការ​របស់​ខ្លួន ដោយ​លើក​បដា​មាន​អត្ថន័យ​ផ្សេងៗ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១០ ឧសភា។ ចំណែក​អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា សកម្មភាព​របស់​ប្រជា​សហគមន៍ គឺ​ជា​រឿង​នយោបាយ ហើយ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​បែប​នេះ​ទៀត។

    អានបន្ត
  • ទោះបី​លោក​ កឹម​ សុខា​ មិន​ចូល​ខ្លួននៅព្រឹកថ្ងៃនេះតាមការកោះហៅ,​ តុលាការ​នៅតែចាត់​វិធានការ​បន្ត​នីតិវិធីរបស់ខ្លួន

    លោក​ព្រះ​រាជ​អាជ្ញា​រង​ លី​ សុផាណា​ និង​ ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ថ្លែង​ថា​ ការចូលឆ្លើយ ឬមិនចូលឆ្លើយជា ការសម្រេចរបស់សាម៉ីខ្លួន ហើយយើងនឹងមានចំ​ណាត់​ការ​តាមផ្លូវច្បាប់ចំពោះបុគ្គលដែលមិនចូលឆ្លើយ តាមការកោះហៅ ឬរឹងទទឹងដែលកំណត់ តាមនិតិវិធីព្រហ្មទណ្ឌ។ សូមជំរាបថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ត្រូវបានតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ ដែលជាព្រះរាជអាជ្ញារង កោះហៅឱ្យចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងបណ្តឹងបរិហាកេរ្តិ៍ កញ្ញា ធី សុវណ្ណថា។ ចំណែក លោក តុប វ៉ាន់ចាន់ និង លោក ពិន រតនា ក៏ត្រូវតុលាការកោះឱ្យចូលឆ្លើយបំភ្លឺ នៅថ្ងៃទី១៦ ខែឧសភា ខាងមុខនេះផងដែរ ពាក់ព័ន្ធនឹងសំណុំរឿង កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ជាមួយគ្នានេះ តុលាការក៏បានចេញដីកាមួយផ្សេងទៀត ដើម្បីកោះហៅលោក កឹម សុខា ឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ផងដែរ ក្រោមបទចោទប្រកាន់ពីបទសញ្ចារកម្ម។

    អានបន្ត
  • ពលរដ្ឋ​៣៤​គ្រួសារ​នៅ​ខេត្ត​ពោធិ៍សាត់​បារម្ភ​ខ្លាច​ក្រុមហ៊ុន​យក​ដី​ពួកគាត់

    ពលរដ្ឋ​ចំនួន ៣៤​គ្រួសារ នៅ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន តូច ហៀវ ឲ្យ​បាន​ឆាប់។ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​ភ្នំក្រវាញ បដិសេធ​ថា មិន​ដែល​ដឹង​ពលរដ្ឋ​ទាំង​នេះ​មាន​ដី​នៅ​ចំណុច​អំពួច នៃ​ឃុំ​ផ្ទះ​រុង តាំង​ពី​ពេល​ណា ហើយ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​យ៉ាង​ណា​នោះ​ទេ។ តំណាង​ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រៃ​កន្ទួត នៃ​ឃុំ​តាលោ ស្រុក​បាកាន និង​ភូមិ​ជ្រៃក្រឹម នៃ​ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវាញ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ថា ក្រុមហ៊ុន តូច ហៀវ បាន​បោះ​បង្គោល និង​បាញ់​ថ្នាំ​ក្រហម​នៅ​អំឡុង​ខែ​មេសា ឆ្នាំ​២០១៦ ដើម្បី​កំណត់​ព្រំ​បណ្ដាល​ឲ្យ​ប៉ះពាល់​លើ​ដី​ចម្ការ​ជាង ១១៣​ហិកតារ​នៅ​​ចំណុច​អំពួច ដែល​ជា​ដី​របស់​ពួកគាត់​បាន​ចូល​កាន់កាប់ និង​អាស្រ័យផល​តាំង​ពី​អំឡុង​ឆ្នាំ​២០០០។

    អានបន្ត
  • សម្តេច ហ៊ុន សែន៖ ពណ៌អីក៏ដោយ ឲ្យតែ​ធ្វើ​ខុស​ច្បាប់ដាក់ទាំងអស់

    បន្ថែមពី​លើ​នេះ សម្តេច ហ៊ុន សែន បាន​លើក​ឡើង​ថា កុំឲ្យមាន​ការ​ខ្វល់​រឿងពណ៌ [ទាក់ទងនឹងយុទ្ធនាការស្លៀកពាក់ខ្មៅ] ពណ៌អ្វី​ក៏​ដោយឲ្យតែ​ធ្វើ​ខុស​ច្បាប់​ចាប់ទាំងអស់។ សម្តេចក៏​បាន​បង្ហើប​ដែរថា សម្តេច​បាន​ដឹងពីអ្នក​ដែល​ផ្តល់​លុយ​ឲ្យ​បោះពុម្ពអាវផងដែរ៕

    អានបន្ត
  • លោក កឹម សុខា នៅតែរក្សាជំហរមិនចូលបំភ្លឺ នៅតុលាការ នាព្រឹកស្អែក

    (ភ្នំពេញ)៖ លោក កឹម សុខា និងតំណាងរាស្រ្ត២រូបទៀត របស់គណបក្សសង្រ្គោះជាតិ នឹងនៅតែរក្សាជំហរមិនចូលបំភ្លឺតាមការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញទេ។ នេះបើតាមការបញ្ជាក់ពី លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ត្រូវបានតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ ដែលជាព្រះរាជអាជ្ញារង កោះហៅឱ្យចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ស្អែកនេះ ពាក់ព័ន្ធនឹងបណ្តឹងបរិហាកេរ្តិ៍ កញ្ញា ធី សុវណ្ណថា។ ចំណែក លោក តុប វ៉ាន់ចាន់ និង លោក ពិន រតនា ក៏ត្រូវតុលាការកោះឱ្យចូលឆ្លើយបំភ្លឺ នៅថ្ងៃទី១៦ ខែឧសភា ខាងមុខនេះផងដែរ ពាក់ព័ន្ធនឹងសំណុំរឿង កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ជាមួយគ្នានេះ តុលាការក៏បានចេញដីកាមួយផ្សេងទៀត ដើម្បីកោះហៅលោក កឹម សុខា ឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ផងដែរ ក្រោមបទចោទប្រកាន់ពីបទសញ្ចារកម្ម។

    អានបន្ត
  • សង្គមស៊ីវិលអះអាងថានឹងបន្តធ្វើយុទ្ធនាការឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សបើទោះបីរដ្ឋាភិបាលគំរាម

    អ្នកធ្វើការលើកស្ទួយសិទ្ធិមនុស្សបានអះអាងថា ពួកគេនៅតែបន្តធ្វើយុទ្ធនាការដោយសន្តិវិធីនៅមុខពន្ធនាគារព្រៃសរៀងរាល់ថ្ងៃចន្ទប្រឆាំងនឹងការចាប់ឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស ខណៈដែលរដ្ឋាភិបាលនូវតែបន្តគំរាមចាត់វិធានការ។ កាលពីថ្ងៃចន្ទម្សិលមិញកម្លាំងចម្រុះបានចាប់ឃាត់ខ្លួនអ្នកធ្វើយុទ្ធនាការពាក់អាវខ្មៅយ៉ាងតិច៨នាក់ ក្នុងនោះមានទាំងមន្ត្រីការពារសិទ្ធិមនុស្សពីរូបផង ខណៈពួកគេគ្រោងជួបជុំគ្នាតវ៉ាដោយសន្តិវិធីនៅមុខពន្ធនាគារព្រៃសជំរុញឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤នាក់និងមន្ត្រីអគ្គលេខាធិរង គ.ជ.ប ម្នាក់ដែលរដ្ឋាភិបាលចាប់ឃុំខ្លួន។ ប៉ុន្តែអ្នកទាំង៨នោះត្រូវបានដោះលែងវិញនៅថ្ងៃដដែល។

    អានបន្ត
  • សហគមន៍​ថ្មគោល​ដាក់​ញត្តិ​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​រក​ដំណោះស្រាយ​រឿង​ដីធ្លី

    ពលរដ្ឋ​សហគមន៍​ថ្មគោល រស់​នៅ​ជាប់​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប្រមាណ​ជាង ៣០​នាក់ ដាក់​ញត្តិ​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ស្នើ​សុំ​ឲ្យ​សហការ​ជាមួយ​សហគមន៍​ដើម្បី​ស្វែង​រក​ការ​ដោះស្រាយ​សមរម្យ និង​ផ្ដល់​យុត្តិធម៌​ចំពោះ​ការ​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​ពលរដ្ឋ​ជាង ៥០០​គ្រួសារ។ ពលរដ្ឋ​សហគមន៍​ថ្មគោល​អះអាង​ថា ពួកគាត់​ធ្លាប់​បាន​តវ៉ា​សុំ​អន្តរាគមន៍​ជា​ច្រើន​លើក​មក​ហើយ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា តែ​នៅ​មិន​ទាន់​ឃើញ​មាន​លទ្ធផល​ណា​មួយ​នៅ​ឡើយ។ ចំណែក​ឯ​សង្គម​ស៊ីវិល​រិះគន់​ថា អាជ្ញាធរ​មូលដ្ឋាន​គ្មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ឲ្យ​បាន​ចប់​នោះ​ទេ។

    អានបន្ត
  • លោក ហ៊ុន​ សែន ព្រលយ​ការស្នើ​លើកលែងទោសមន្រ្តីសិទ្ធិមនុស្ស តែ​ព្រមាន​ចាត់ការអ្នកញុះញង់​

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានព្រមានទប់ស្កាត់យុទ្ធនាការពាក់អាវពណ៌ខ្មៅទាមទារឲ្យដោះលែងមន្រ្តីសង្គមស៊ីវិល ប៉ុន្តែលោកបានព្រលយការពិចារណាលើកលែងទោសឬបន្ធូរបន្ថយទោស ក្រោយពេលសាលក្រមរបស់តុលាការចូលជាស្ថាពរ។ ការថ្លែងរបស់នាយករដ្ឋមន្រ្តីធ្វើឡើងបន្ទាប់ពីមន្រ្តីសង្គមស៊ីវិលនិងប្រជាសហគមន៍មានទំនាស់ដីធ្លីមួយចំនួនបានចេញមុខចូលរួមយុទ្ធនាការពាក់អាវខ្មៅកាលពីថ្ងៃចន្ទទាមទារឲ្យដោះលែងមន្រ្តីអាដហុក៤នាក់និងមន្រ្តីគ.ជ.ប ម្នាក់ដែលកំពុងជាប់ពន្ធនាគារ។ ក្នុងយុទ្ធនាការកាលពីថ្ងៃចន្ទ អាជ្ញាធរបានចាប់ខ្លួនមនុស្ស៨នាក់ ក្នុងនាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម មន្រ្តីលីកាដូម្នាក់ ឈ្មោះ លោក ថាវ គឹមសាន សកម្មជនដីធ្លី៤នាក់និងជនបរទេសពីរនាក់ ប៉ុន្តែពួកគេត្រូវបានដោះលែងវិញនៅថ្ងៃដដែល។

    អានបន្ត
  • តុលាការ​បន្ត​សវនាការជំនុំជម្រះ​លើអ្នកវាយតំណាងរាស្រ្ត​

    សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ បានបើកសវនាការជំនុំជម្រះករណីវាយដំអ្នកតំណាងរាស្ត្រនៅខាងមុខរដ្ឋសភាកាលពីខែតុលា ឆ្នាំ២០១៥ ដោយសាកសួរជនជាប់ចោទ២នាក់ក្នុងចំណោម៣នាក់។ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ព្រឹត្តិការណ៍នៃការវាយតំណាងរាស្រ្តកើតឡើងស្របពេលដែលមានបាតុកម្មទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។

    អានបន្ត
  • ប្រធាន​សិទ្ធិមនុស្ស​កម្ពុជា​ថា យុទ្ធនាការ​ពាក់អាវ​ខ្មៅ​កំពុង​បំភ័យ​តុលាការ ផ្ទុយ​ពី​សិទ្ធិមនុស្ស​

    ​ប្រធាន​សិទ្ធិមនុស្ស​ថ្មី​របស់​រដ្ឋាភិបាល​រូបនេះ ចាត់ទុកថា សកម្មភាព​សង្គម​ស៊ីវិល​កំពុង​ជ្រែតជ្រែក​ចូល​នីតិវិធី​របស់​មន្ត្រី​យុ​តិ្ត​ធម៌ ព្រះរាជអាជ្ញា និង​តុលាការ​ ព្រោះ​ពួកគេ​កំពុង​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​មន្ត្រី NGO​។ លោក​ថ្លែង​បែបនេះ ផ្អែក​តាម​ការបែងចែក​អំណាច​ក្នុង​រដ្ឋ​ប្រជាធិបតេយ្យ គឺ អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ អំណាចតុលាការ និង​អំណាច​ទី​បួន គឺ​សារព័ត៌មាន​។​ ​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក កែវ រ៉េមី បានរៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ក្រោយ​លោក​ចូលកាន់​តំណែង​ប្រធាន​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​៩ ខែឧសភា​នេះ​។​

    អានបន្ត
  • បុគ្គលិក​បរទេស​ពីររូបរបស់​លីកាដូ ត្រូវអាជ្ញាធរចាប់បញ្ជូនទៅឲ្យមន្រ្តីអន្តោប្រវេសន៍

    ជនបរទេសទាំងពីរនាក់ ដែលមានស្រីមួយរូប គឺកញ្ញា Anna ជាបុគ្គលិកស្ម័គ្រចិត្តរបស់អង្គការលីកាដូ និងប្រុសម្នាក់ទៀត គឺលោក Machias ជាទីប្រឹក្សារបស់​អង្គការនេះ ត្រូវបានអាជ្ញាធរអធិការដ្ឋាននគរបាល​ខណ្ឌ​ដង្កោ​នាំខ្លួនទៅសាកសួរនៅម៉ោងប្រមាណ ១១ ព្រឹកថ្ងៃចន្ទ នៅពេលដែលពួកគេ​អង្គុយចាំនាយករងផ្នែកតស៊ូមតិរបស់អង្គការលីកាដូ និងប្រធានអង្គការធាងត្នោត ព្រមទាំងប្រពលរដ្ឋដែលត្រូវអាជ្ញាធរចាប់ខ្លួន នៅអធិការដ្ឋាននគរបាល​ខណ្ឌដង្កោ។ ក្រោយអាជ្ញាធរខណ្ឌដង្កោ សាកសួរពួកខ្លួនរួច អាជ្ញាធរ បានបញ្ជូនជនបរទេសទាំងពីររូបនោះ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍តែម្តង។ អាជ្ញាធរ មិនបានបញ្ជាក់ពីមូលហេតុដែលនាំដល់ការចាប់ខ្លួនជនបរទេសទាំងពីររូវបនោះ និងការ​បញ្ជូនអ្នកទាំងនោះ​ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះទេ។ រីឯមន្រ្តីជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត ដែលកំពុងមានវត្តមាននៅទីនោះ ក៏មិនទាន់ដឹង​ពីមូលហេតុពិត​ប្រាកដ​នៃការ​នាំខ្លួនជនជាតិបរទេសទាំងពីរនាក់ដែលជាបុគ្គលិករបស់អង្គកាលីកាដូ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះដែរ៕

    អានបន្ត
  • អ្នករាយការណ៍ពិសេសUNខាងសិទ្ធិសេរីភាពបារម្ភពីការហាមឃាត់យុទ្ធនាការពាក់អាវពណ៌ខ្មៅ

    អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកផ្នែកសេរីភាពប្រមូលផ្តុំនិងបង្កើតសមាគម លោក ម៉េណា គីអេ (Maina Kiai)បានសម្តែងការព្រួយបារម្ភលើការទប់ស្កាត់យុទ្ធនាការស្លៀកពាក់ខ្មៅរបស់សង្គមស៊ីវិលដើម្បីទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស។ លោក ម៉េណា គីអេ បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃចន្ទនេះថាការអនុញ្ញាតឲ្យអ្នក ប្រឆាំងតវ៉ាដោយសន្តិវិធី បញ្ចេញមតិនិងការប្រមូលផ្តុំ ជួបជុំ មិនមែនត្រឹមតែជាតួនាទីរបស់រដ្ឋាភិបាលក្រោមច្បាប់អន្តរជាតិនោះទេ តែវាក៏កាត់បន្ថយនូវលទ្ធភាពនៃការបះបោរដោយហិង្សាដោយការបង្កើតនូវសង្គមដែលមានការចូលរួមពីគ្រប់ភាគី។ លោកបញ្ជាក់ថា៖ “វាជាការព្រួយបារម្ភមួយដែលឃើញកម្ពុជាកំពុងដើរលើផ្លូវខុសសម្រាប់យុទ្ធនាការពាក់អាវពណ៌ខ្មៅ”។

    អានបន្ត
  • ក្រសួងការបរទេសកម្ពុជាថាមន្រ្តីUNលោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិ

    មន្រ្តីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាឲ្យដឹងថាក្រសួងការបរទេសកម្ពុជាបានទទួលស្គាល់ថាមន្រ្តីUN លោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិនិងរួចផុតពីការកាត់ទោសរឿងសមគំនិតសូកប៉ាន់សាក្សី ដែលការអះអាងនេះផ្ទុយពីប្រសាសន៍នាយករដ្ឋមន្រ្តីកាលពីកន្លងទៅ។ លោក ស៊ឺន សាលី ត្រូវបានចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំដែលត្រូវបានទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ឲ្យផ្តល់ចម្លើយកុហកតុលាការថាមិនមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំបក្សប្រឆាំង។

    អានបន្ត
  • រដ្ឋាភិបាលជំរុញឲ្យមានអ្នកប្តឹងរកមុខអ្នកចេញខ្សែអាត់សំឡេងសន្ទនាឯកជន

    គណកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលបង្កើតឡើងដោយរដ្ឋាភិបាលលើកឡើងថាដើម្បីឲ្យស្មើសិទ្ធិក្នុងការស្វែងរកភាគីពាក់ព័ន្ធក្នុងសំណុំរឿងខ្សែអាត់សំឡេងដែលថាជាការសន្ទនាស្នេហារបស់លោក កឹម សុខា លុះត្រាតែមានអ្នកដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់តុលាការស្វែងរកអ្នកលួចថតសំឡេង។ គណកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានធ្វើសន្និសិទសារព័ត៌មាននៅព្រឹកថ្ងៃទី ០៩ ខែ ឧសភា បន្ទាប់ពីមានការតែងតាំងប្រធានថ្មី។ លោក កែវ រ៉េមី ដែលទើបឡើងកាន់តំណែងប្រធានគណកម្មការធិការសិទ្ធិមនុស្សកម្ពុជាបានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានដែលសួរថាដើម្បីឲ្យមានភាពស្មើសិទ្ធិគ្នាចំពោះមុខច្បាប់ និង នយោបាយ តើតុលាការគួរតែមានការស៊ើបអង្កេតរកអ្នកលួចថត និងបញ្ចេញខ្សែអាត់សំឡេង? លោកកែវ រ៉េមី មានប្រសាសន៍ថាដើម្បីឲ្យមានការស៊ើបអង្កេតរកអ្នកលួចថតសំឡេងសន្ទនារបស់បុគ្គលឯកជន លោកជំរុញឲ្យមានអ្នកដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់តុលាការ។

    អានបន្ត
  • ក្រសួងមហាផ្ទៃថាការចាប់ខ្លួនសកម្មជនពាក់អាវខ្មៅ ដោយសារតវ៉ាខុសច្បាប់

    ក្រសួងមហាផ្ទៃអះអាងថាការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សនិងសកម្មជនដីធ្លីដែលពាក់អាវខ្មៅធ្វើយុទ្ធនាការទាមទារឲ្យដោះលែងមនុស្ស៥នោះ គឺដោយសារពួកគេប្រមូលផ្តុំដោយមិនបានសុំការអនុញ្ញាតពីអាជ្ញាធរ។ មន្រ្តីសិទ្ធិមនុស្ស២នាក់និងសកម្មជនដីធ្លីចំនួន៤នាក់ ដែលពាក់អាវខ្មៅធ្វើយុទ្ធនាការទាមទារឲ្យដោះលែងមន្រ្តីសមាគមអាដហុក៤នាក់និងមន្រ្តី គ.ជ.ប លោក នី ចរិយា នោះត្រូវបានអាជ្ញាធរាជធានីភ្នំពេញឃាត់ខ្លួននៅទីកន្លែងផ្សេងគ្នា។

    អានបន្ត
  • រដ្ឋមន្ត្រីមហាផ្ទៃ​បញ្ជាគ្រប់អភិបាល​ខេត្ត​ឲ្យតាម​មើល​ចលនា​ស្លៀក​ពាក់ខ្មៅ រួម​ទាំងព្រះសង្ឃ​ផងដែរ

    សម្តេច ស ខេង បាន​ណែនាំដល់បញ្ជាការ​ឯកភាព​រាជ​ធានី-ខេត្តធ្វើ​ការ​កោះ​ប្រជុំជាបន្ទាន់ចាប់ពី​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ដើម្បី​តាមដាន និង​វាយតម្លៃជាប្រចាំនៅ​សភាព​ការណ៍​ខាងលើ និង​ការប្រមូល​ផ្តុំកម្លាំង​ដើម្បី​ទាម​ទាតវ៉ានានា ក្នុងនោះមុខ​សញ្ញា​ដែល​ត្រូវ​យកចិត្តទុក​ដាក់ មានដូចជា គណបក្ស​នយោបាយ សមាគម អង្គការក្រៅ​រដ្ឋាភិបាល ព្រះសង្ឃ និងកម្មករ ជាដើម។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបាន​ណែនាំផង​ដែរថា បើទោះបី​ជាមមាញឹក​ក្នុងការ​ក្តាប់ និង​ដោះ​ស្រាយ​សភាពការណ៍ខាងលើ ក៏មិន​ត្រូវ​បោះ​បង់​ការងារ​អាទិភាព​ផ្សេងទៀតដែរ ហើយ​ការដោះ​ស្រាយ​ត្រូវផ្អែក​លើ​គោលការណ៍​ច្បាប់ និងចៀសវាងអំពើ​ហិង្សា៕

    អានបន្ត
  • ពលរដ្ឋ​ខេត្ត​រតនគិរី​ចោទ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ថា​បន្ត​ឈូស​ឆាយ​យក​ដី​សហគមន៍

    ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ទំពួន ភូមិ​សាមុទ្រលើ ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​បន្ថែម​ទៀត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ដោះស្រាយ​ការ​តវ៉ា​របស់​អ្នក​ភូមិ ខណៈ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច រ័ត្ន សាខន បាន​ឈូស​ឆាយ​ទៅ​លើ​ដី​ត្រៀម​បម្រុង​សហគមន៍​កាន់​តែ​ច្រើន។ ដី​ត្រៀម​បម្រុង​សម្រាប់​ចុះ​បញ្ជី​ដី​សមូហភាព​សហគមន៍​ភូមិ​សាមុទ្រលើ ប្រមាណ ១​ពាន់​ហិកតារ ត្រូវ​បាន​អ្នក​ភូមិ​ចោទ​ប្រកាន់​ទៅ​លើ​ក្រុមហ៊ុន រ័ត្ន សាខន ថា​បាន​ឈូស​ឆាយ​យក​ជា​ដី​សម្បទាន​សេដ្ឋកិច្ច។

    អានបន្ត
  • អ្នក​ភូមិ​ជាង​២០០​គ្រួសារ​នៅ​ស្ទឹងត្រែង​នឹង​មិន​​ចេញ​ពី​លំនៅ​បើ​​អាជ្ញាធរ​មិន​​ដោះស្រាយ​សំណង

    ពលរដ្ឋ​ជាង ២០០​គ្រួសារ ដែល​យល់​ព្រម​ទទួល​យក​សំណង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បដិសេធ​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​កំណើត បើ​អាជ្ញាធរ​ខែត្រ​មិន​ពិចារណា​សំណើ​របស់​ពួកគេ។ ក្នុង​សំណើ​នោះ​អ្នក​ភូមិ​ទាមទារ​ដី​លំនៅឋាន​ទំហំ ២៥​ម៉ែត្រ បណ្ដោយ ៥០​ម៉ែត្រ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ឈូស​ឆាយ និង​វាស់វែង​ពុះ​ជា​ឡូត៍ ហើយ​ត្រៀម​សាងសង់​លំនៅឋាន​ថ្មី។ ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ថា អាជ្ញាធរ​ខែត្រ​នៅ​មិន​ទាន់​ឆ្លើយ​តប​ការ​ទាមទារ​របស់​ពលរដ្ឋ​នោះ​ទេ ទាក់ទិន​ការ​ផ្ដល់​សំណង​ដី​លំនៅឋាន​ដែល​ពួកគេ​បាន​ស្នើ​តាមរយៈ​អាជ្ញាធរ​ឃុំ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo