កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
សកម្មជន CNRP និងក្រុម ស្រី ចំរើន ប៉ះទង្គិចគ្នាមួយប្រាវនៅខេត្ដកំពង់ធំ
សកម្មជនគណបក្សប្រឆាំងនិងក្រុមយុវជនមួយក្រុមដែលដឹកនាំដោយឈ្មោះ ស្រី ចំរើន នៅព្រឹកថ្ងៃសុក្រនេះបានប៉ះទង្គិចគ្នាមួយប្រាវ ខណៈប្រធានស្ដីទីបក្សសង្គ្រោះជាតិលោក កឹម សុខា ចូលរួមវេទិកានៅខេត្ដកំពង់ធំនាព្រឹកថ្ងៃសុក្រទី០៦ខែឧសភានេះ។ តាមវីដេអូបង្ហាញថាក្រុមរបស់យុវជន ស្រី ចំរើន ពួកគេបានស្រែកតាមឧបករណ៍បំពងសំឡេងនៅម្ខាងផ្លូវដោយស្រែកថាលោក កឹម សុខា ជា “មនុស្សកំសាក” និងទាមទារឲ្យបំភ្លឺខ្សែអាត់សំឡេងដែលគេចោទថាមានរឿងអាស្រូវស្នេហាជាមួយនាង ខុម ចាន់តារាទី ហៅស្រីមុំ និងចោទថាលោកប្រព្រឹត្តិអំពើពុករលួយ។
អានបន្ត -
បក្សប្រជាជនកម្ពុជាយកអត្ថបទរបស់វិទ្យុអាស៊ីសេរីធ្វើសក្ខីកម្មដល់តុលាការ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានយកអត្ថបទផ្សាយរបស់វិទ្យុអាស៊ីសេរី ធ្វើសក្ខីកម្ម ឬផ្ដល់ភស្តុតាងដល់តុលាការ ក្នុងពេលលោក និងមេធាវីចូលបំភ្លឺនៅតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែឧសភា។ លោក អ៊ូ វីរៈ ដែលរងការប្ដឹងនេះថា លោកសោកស្ដាយដែលគណបក្សកាន់អំណាចប្ដឹងលោកដូចនេះ ប៉ុន្តែលោកថា នឹងចូលខ្លួនបំភ្លឺនៅតុលាការតាមកាលកំណត់។ ដូចការគ្រោងទុក និងការអះអាង មូលដ្ឋានគ្រឹះរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងអ្នកវិភាគស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ ជាអត្ថបទផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានដកស្រងសម្ដីលោក អ៊ូ វីរៈ ថា យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោកពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហាជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
អានបន្ត -
អ្នកនាំពាក្យCPP ព្រមានប្ដឹងអ្នកវិភាគផ្សេងទៀត បើបកស្រាយប៉ះពាល់កេរ្តិ៍ឈ្មោះ CPP
ក្រោយចូលបំភ្លឺនៅក្នុងតុលាការជាងមួយម៉ោង លោក សុខ ឥសាន នៅតែអះអាងថា ការដាក់ពាក្យប្ដឹងលោក អ៊ូ វីរៈ នេះ គឺគណបក្សលោកធ្វើតាមនីតិវិធីច្បាប់ ដែលមិនមែនជាការបិទសិទ្ធិសេរីភាពបញ្ចេញបុគ្គលណាម្នាក់នោះឡើយ។ ថ្លែងចំពោះមុខអ្នកកាសែតលោក សុខ ឥសាន ព្រមានថា ក្រៅពីលោក អ៊ូ វីរៈ គណបក្សលោកក៏នឹងមានសិទ្ធិប្ដឹងអ្នកវិភាគដទៃផ្សេងទៀតដែរ បើសិនជាពួកគេមានការបកស្រាយ ឬបញ្ចេញមតិរិះគន់ ដែលធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំ ហើយបង្កឲ្យមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់រដ្ឋាភិបាល ។ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយលោក អ៊ូ វីរៈ ត្រូវបានតុលាការបង្គាប់ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ចំពោះពាក្យបណ្តឹងរបស់លោក សុខ ឥសាន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក អ៊ូ វីរៈ បានឲ្យដឹងថា លោកនឹងចូលខ្លួនបំភ្លឺតាមដីការកោះហៅរបស់តុលាការ ដោយលោកបានត្រៀមមេធាវីម្នាក់ការពារក្ដីខ្លួន។ លោក អ៊ូ វីរៈ ក៏មានការមិនទុកចិត្តនិងព្រួយបារម្ភពីប្រព័ន្ធតុលាការដែរ។
អានបន្ត -
ក្រុមយុវជន និងសកម្មជន CNRP ប៉ះទង្គិចគ្នាមួយប្រ៉ាវ នៅវេទិកាសាធារណៈរបស់ លោក កឹម សុខា នៅខេត្តកំពង់ធំ
(កំពង់ធំ)៖ នៅប៉ុន្មាននាទីមុននេះ មានករណីប៉ះទង្គិចគ្នាមួយប្រ៉ាវ រវាងក្រុមយុវជនដែលទៅតវ៉ា និងក្រុមម្ខាងទៀតដែលគេអះអាងថា ជាសកម្មជនគណបក្សសង្រ្គោះជាតិ នៅចំណុចវេទិកាសាធារណៈ របស់លោក កឹម សុខា ក្នុងទឹកដីខេត្តកំពង់ធំ។ លោក ស្រី ចំរើន តំណាងឱ្យក្រុមយុវជន និងនិស្សិតមួយចំនួន ដែលបានទៅតវ៉ាទាមទារឱ្យ លោក កឹម សុខាបំភ្លឺរឿងស្រីមុំ បានប្រាប់ Fresh News ឱ្យដឹងថា សមាជិករបស់លោកយ៉ាងហោចណាស់ ៣នាក់ បានរងរបួសក្នុងហេតុការណ៍ទង្គិចគ្នានេះ។
អានបន្ត -
ក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ធម្មនុញ្ញភាពនៃសេចក្តីព្រាងច្បាប់សហជីព
ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលត្រូវបានរដ្ឋសភានិងព្រឹទ្ធសភាអនុម័តកាលពីខែមេសា ស្របនឹងរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។ ក្នុងសេចក្តីសម្រេចនោះ ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថាការសម្រេចនេះជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ាហើយមានអនុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនិងត្រូវចុះផ្សាយក្នុងរាជកិច្ច។ បើតាមសេចក្តីសម្រេច ក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យមើលទិដ្ឋភាពច្បាប់និងស្តាប់ការឆ្លើយបំភ្លឺរបស់តំណាងរដ្ឋាភិបាលកាលពីថ្ងៃទី២៧ ខែមេសា។
អានបន្ត -
តុលាការក្រុងភ្នំពេញ ចេញដីកាមួយទៀត កោះហៅលោក កឹម សុខា ពាក់ព័ន្ធអំពើសញ្ចារកម្ម
នេះជាដីកាកោះលោក កឹម សុខា លើកទី២ បន្ទាប់ពីព្រះរាជអាជ្ញារង កែវ សុជាតិ កាលពីថ្ងៃទី០៣ ខែឧសភាបានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ប្តឹងពីបទបរិហាកេរ្តិ៍។ សូមជំរាបថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដ៏ទៃទៀត ដោយទាមទារសំណងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារ។
អានបន្ត -
គ.ជ.ប បង្កើតក្រុមការងារអ្នកច្បាប់ តាមដានករណី លោក នី ចរិយា តែមិនផ្តល់មេធាវីការពារឲ្យ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានរៀបចំបង្កើតក្រុមការងារ អ្នកច្បាប់មួយក្រុម ដើម្បីតាមដាន យ៉ាងយកចិត្តទុកដាក់លើករណី លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ សមគំនិត ស៊កប៉ាន់សាក្ស៊ី។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់អង្គភាព Fresh News យ៉ាងដូចច្នោះថា «គ.ជ.ប បានបើកប្រជុំជាបន្ទាន់មួយ ក្រោយពីមានការឃុំខ្លួន លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប។ នៅក្នុងកិច្ចប្រជុំនោះ គ.ជ.ប សម្រេចបង្កើតក្រុមការងារ អ្នកច្បាប់តាមដានករណីលោក នី ចរិយា។ តែខ្ញុំសូមបញ្ជាក់ថា គ.ជ.ប គ្មានសមត្ថកិច្ចក្នុងការអន្តរាគមន៍ លោក នី ចរិយា នោះទេហើយក៏មិន អាចផ្តល់មេធាវីការពារក្តី ឲ្យលោក នី ចរិយា បានដែរ»។
អានបន្ត -
សង្គមស៊ីវិលបើកយុទ្ធនាការពាក់អាវពណ៌ខ្មៅរាល់ថ្ងៃចន្ទ ទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស
អង្គការសង្គមស៊ីវិលមួយចំនួននឹងបើកយុទ្ធនាការពាក់អាវពណ៌ខ្មៅ ជារៀងរាល់ថ្ងៃចន្ទ ក្នុងគោលបំណងបង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្សនិងអគ្គលេខាធិការរងរបស់គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារ។ ប្រធានកម្មវិធីអភិបាលកិច្ចល្អនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក បូ ពៅ មានប្រសាសន៍ថាការបើកយុទ្ធនាការពាក់អាវព៌ណខ្មៅរាល់ថ្ងៃចន្ទនេះ ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើពុករលួយក្នុងការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សចំនួន៤រូបនិងមន្រ្តីគ.ជ.ប លោក នី ចរិយា។ លោកបន្តថាការចាប់ខ្លួនសិទ្ធិមនុស្សនេះធ្វើឡើង ដោយគ្មានភស្តុតាងច្បាស់លាស់។
អានបន្ត -
អ្នកមានវិវាទដីនៅភ្នំពេញតវ៉ាជាថ្មីដោយព្រួយពីការបណ្ដេញចេញ
ប្រជាសហគមន៍ស្ទឹងមានជ័យទាំង៨ដែលរស់នៅតាមប្រឡាយទឹកបានជួបជុំគ្នាដាក់ញត្តិជាថ្មីទៅកាន់ក្រសួងដែនដីនិងសាលារាជធានីភ្នំពេញ ដើម្បីសុំជួបពិភាក្សាពីការអភិវឌ្ឍនៅនឹងកន្លែងដោយពួកគេព្រួយបារម្ភពីការបណ្ដេញចេញ។ ការចេញតវ៉ានៅព្រឹកថ្ងៃទី០៥ខែឧសភានេះ ប្រជាពលរដ្ឋរស់នៅភូមិស្ទឹងមានជ័យនិងស្ទឹងមានជ័យ១ឲ្យដឹងថាពួកគេរាប់រយ គ្រួសារមានការព្រួយបារម្ភពីការបណ្ដេញចេញ បន្ទាប់ពីឃើញនៅលើទំព័រហ្វេសប៊ុកអភិបាលរាជធានីបានផ្សព្វផ្សាយពីការស្តាប្រឡាយស្ទឹងមានជ័យ។
អានបន្ត -
សហភាពអឺរ៉ុបអំពាវនាវឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់រឿងសូកប៉ាន់សាក្សី
សហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៩ដែលធ្វើឡើងនៅរាជធានីភ្នំពេញ បានស្នើរដ្ឋាភិបាលកម្ពុជាបង្កើតឡើងនិងរក្សាបរិយាកាសមួយ ដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាចនិងអំពាវនាវដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់រឿងសូកប៉ាន់សាក្សី។ ក្នុងសេចក្តីថ្លែងការណ៍រួមមួយក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបកាលពីថ្ងៃពុធ ភាគីទាំងពីរលើកឡើងថាមានការពិភាក្សាស្តីពីការកែទម្រង់រដ្ឋបាល ការកែទម្រង់ច្បាប់និងតុលាការ អភិបាលកិច្ចនិងសិទ្ធិមនុស្សនិងស្តីពីពាណិជ្ជកម្ម។ សេចក្តីថ្លែងការណ៍បន្តថាសហភាពអឺរ៉ុបស្នើររដ្ឋាភិបាលបង្កើតឡើងនិងរក្សាបរិយាកាសដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាច។
អានបន្ត -
តំណាងពលរដ្ឋប្រមាណ២០០០នាក់គ្រោងតវ៉ាទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស
តំណាងប្រជាពលរដ្ឋប្រមាណ២ពាន់នាក់ បានដាក់លិខិតមួយច្បាប់ទៅអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយស្នើសុំដង្ហែញត្តិដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ទាមទារឲ្យបញ្ឈប់ការចោទប្រកាន់និងដោះលែងមន្រ្តីសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ។ ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី៤ខែឧសភា តំណាងពលរដ្ឋបានលើកឡើងថាពួកគេប្រមាណ២ពាន់នាក់ដែលតំណាងឲ្យប្រជាពលរដ្ឋ យុវជននិងស្រ្តីចំនួន៥២០៩នាក់គ្រោងនឹងដង្ហែញត្តិដាក់ទៅACUនៅព្រឹកម៉ោង៩ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។ ពួកគេបញ្ជាក់ថា៖ “យើងខ្ញុំសូមជ្រាបជូនឯកឧត្តមថាពួកយើងខ្ញុំមានក្តីបារម្ភជាខ្លាំងចំពោះស្ថានការណ៍បច្ចុប្បន្ន ដោយសារមានការចោទប្រកាន់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល មន្រ្តីគ.ជ.ប និងមន្រ្តីអង្គការសហប្រជាជាតិពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ”។
អានបន្ត -
អាជ្ញាធរទទួលសំណើសហគមន៍ ស្ទឹងមានជ័យ
ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មិនទាន់មានដំណោះស្រាយជួនប្រជាពលរដ្ឋទេ ទាក់ទងនឹងគម្រោងអភិវឌ្ឍនៅក្នុងសហគមន៍ស្ទឹងមានជ័យ។ ស្ថាប័នមានសមត្ថកិច្ចមួយនេះ ស្នើឲ្យប្រជាពលរដ្ឋជាង៥០នាក់ដែលមកតវ៉ា ត្រឡប់ទៅលំនៅដ្ឋានវិញ ដោយរង់ចាំមួយសប្តាហ៍ទៀត ទើបក្រសួងអាចឆ្លើយតបទៅកាន់ពួកគេ។ បើតាមតំណាងពលរដ្ឋដែលមកតវ៉ា ក្រសួង សន្យាថា ដោះស្រាយជូនពួកគេ នៅសប្តាហ៍ក្រោយ។ បន្ទាប់ពីឮពាក្យសន្យាពីភាគីអាជ្ញាធរ ប្រជាពលរដ្ឋទាំងនោះ សុខចិត្តចាកចេញពីក្រសួងដែនដី តាមការស្នើសុំ ប៉ុន្តែពួកគេនឹងត្រឡប់តវ៉ាម្តងទៀតនៅសប្តាហ៍ក្រោយ។
អានបន្ត -
គ.ជ.ប មិនទាន់សម្រេចជ្រើសរើសអគ្គលេខាធិការរងថ្មីជំនួសលោក នី ចរិយា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឲ្យដឹងថា ស្ថាប័ននេះមិនទាន់សំរេចជ្រើសរើសអគ្គលេខាធិការរង គ.ជ.ប ថ្មីជំនួសលោក នី ចរិយា នៅឡើយ ដោយថាតុលាការមិនទាន់ចេញសាលក្រមស្ថាពរផ្តន្ទាទោសអតីតមន្ត្រីរបស់ខ្លួន។ លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ លោកបានឈប់ការងារនេះ នៅពេលលោកបានជាប់ជាអគ្គលេខាធិការរង គ.ជ.ប និងទទួលតំណែងផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ លោក នី ចរិយា ត្រូវបានព្រះរាជអាជ្ញាសាលាដំបូងចោទប្រកាន់ពីបទសមគំនិតនិងសូកប៉ាន់សាក្សីពាក់ព័ន្ធសំណុំរឿងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេថាមានស្នេហាលួចលាក់ជាមួយលោក កឹម សុខា។
អានបន្ត -
អ្នកមានបញ្ហាដីធ្លីនៅខេត្តកំពង់ធំថាមន្ត្រីរដ្ឋបាលព្រៃឈើនៅតែបន្តឈូសឆាយដីរបស់ពួកគាត់
ប្រជាពលរដ្ឋមានបញ្ហាដីធ្លីនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ លើកឡើងថា មន្ត្រីរដ្ឋបាលព្រៃឈើនៅតំបន់នោះ មិនបានគោរពតាមចំណាររបស់អភិបាលខេត្ត ដែលតម្រូវឱ្យមន្ត្រីជំនាញផ្អាកការឈូសឆាយតំបន់ដីមានវិវាទជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយនោះឡើយ។ ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើ បញ្ជាក់ថា ប្រសិនបើមានចំណារបែបនេះមែន ពួកគេនឹងផ្អាកការឈូសឆាយតទៅទៀត។ ប្រជាពលរដ្ឋមានវិវាទដីធ្លីជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្នើឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពឈូសឆាយ និងដោះស្រាយជូនពួកគាត់ឱ្យបានដាច់ស្រេច។ ការស្នើនេះ បន្ទាប់ពីពលរដ្ឋបានស្នើទៅអាជ្ញាធរមូលដ្ឋានជាច្រើនសា ប៉ុន្តែនៅពុំទាន់មានលទ្ធផលល្អ។
អានបន្ត -
សាលារាជធានី ហៅតំណាងដែលគ្រោងដង្ហែញត្តិទៅ ACU ចូលជួបពិភាក្សា
ប្រជាពលរដ្ឋប្រមាណជា៥០០០នាក់ បានរួមគ្នាធ្វើលិខិតផ្លូវការមួយ ដើម្បីដាក់ជូនសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ឧសភា។ ការដាក់លិខិតទៅកាន់សាលារាជធានីភ្នំពេញ គឺដើម្បីសុំអនុញ្ញាតពីអាជ្ញាធរ ក្នុងការដង្ហែញត្តិរួមគ្នា ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីតវ៉ាការឃុំខ្លួន មន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប។ លោកស្រី គឹម សារ៉ាន់ តំណាងប្រជាពលរដ្ឋមួយរូប ដែលបានផ្តិតមេដៃក្នុងលិខិតនោះ បានអះអាងថា ពួកគាត់មិនទាន់ទទួលបានការឆ្លើយតបពីអាជ្ញាធរទេ ជុំវិញសំណើរខាងលើ។ ប៉ុន្តែ ភាគីសាលារាជធានីភ្នំពេញ បានហៅទូរសព្ទទៅកាន់លោកស្រី ដើម្បីឲ្យលោកស្រីរួមទាំងតំណាងមួយចំនួនទៀត ដែលចូលរួមផ្តិតមេដៃ ចូលទៅកាន់សាលារាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភានេះ។
អានបន្ត -
គ.ជ.ប សម្រេចមិនលូកដៃ ករណីអគ្គលេខាធិការងដែលត្រូវបានចោទប្រកាន់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារដោយសម្រេចបញ្ជូនលិខិតរបស់ភរិយាអគ្គលេខាធិការរងលោក នី ចរិយា ដែលស្នើសុំស្ថាប័ននេះជួយអន្តរាគមន៍ឲ្យលោក នី ចរិយាបាននៅក្រៅឃុំនោះ ទៅតុលាការ ដោយអះអាងថា គ.ជ.ប មិនសមត្ថកិច្ចចំពោះករណីនេះ។ លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ លោកបានឈប់ការងារនេះ នៅពេលលោកបានជាប់ជាអគ្គលេខាធិការរងគ.ជ.បនិងទទួលតំណែងផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ លោកត្រូវបញ្ជូនខ្លួនទៅឃុំនៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ក្នុងសំណុំរឿងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។ ប្រសិនបើរកឃើញ លោក នី ចរិយា អាចប្រឈមនឹងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។
អានបន្ត -
មន្រ្តីក្រសួងយុត្តិធម៌ឲ្យសមាជិកសភាបក្សប្រឆាំងប្រយ័ត្នប្រយែងនឹងការរិះគន់ចំណាត់ការតុលាការ
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានហៅសេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិដែលថាការកោះអញ្ជើញតំណាងរាស្រ្តចូលបំភ្លឺនៅតុលាការជាការរំលោភបំពានអភ័យឯកសិទ្ធិសមាជិកសភា ជា”សេចក្តីថ្លែងការណ៍ដែលខ្វះមនសិការផ្លូវច្បាប់”និងស្នើឲ្យក្រុមតំណាងរាស្រ្តប្រុងប្រយ័ត្ននឹងចំណាត់ការផ្លូវច្បាប់លើការរិះគន់ចំណាត់ការរបស់ស្ថាប័នតុលាការ។ ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធនេះ ក្រុមសមាជិកសភាបក្សប្រឆាំងបានបញ្ជាក់ថារាល់ដីកាកោះហៅតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិសភាពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញគឺ”ជាការប្រើប្រាស់អំណាចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត”។ សេចក្តីថ្លែងការណ៍បន្តថា៖ “តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនឹងមិនទៅតាមដីកាកោះរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលរំលោភបំពានច្បាប់នោះឡើយ”។ បើតាមសេចក្តីថ្លែងការណ៍ ក្រុមសមាជិកសភាបក្សប្រឆាំងក៏បានស្នើឲ្យបញ្ឈប់ជាបន្ទាន់នូវការចេញដីកាកោះហៅតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិពីសំណាក់ស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ហើយត្រូវគោរពរដ្ឋធម្មនុញ្ញ។
អានបន្ត -
ក្រសួងយុត្តិធម៌ការពារចំណាត់ការផ្លូវច្បាប់លើសង្គមស៊ីវិលនិងអ្នកនយោបាយនៅចំពោះមុខប្រតិភូសហភាពអឺរ៉ុប
មន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃអង្គារ បានធ្វើបទបង្ហាញមួយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី៩ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ដោយមន្រ្តីរដ្ឋាភិបាលលើកឡើងថាសហភាពអឺរ៉ុបបានបង្ហាញពី”ក្តីបារម្ភ”លើការចាប់ខ្លួនតំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា សកម្មជននយោបាយនិងមន្រ្តីសិទ្ធិមនុស្សផ្សេងៗទៀត។ លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ កាលពីថ្ងៃអង្គារ បានដឹកនាំមន្រ្តីជំនាញរបស់លេខាធិការដ្ឋានចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបដែលធ្វើឡើងចាប់ពីថ្ងៃទី២-៤ ខែឧសភា នៅក្រសួងការបរទេសកម្ពុជា។ លោកមានប្រសាសន៍ថាលោកបានធ្វើបទបង្ហាញមួយជូនដល់គណៈប្រតិភូសហភាពអឺរ៉ុបស្តីអំពីវឌ្ឍនភាពនៃការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ព្រមទាំងពន្យល់ពីយន្តការនៃការអនុវត្តច្បាប់ចំពោះសមាជិកសភា សកម្មជននយោបាយនិងសង្គមស៊ីវិល។ លោកបញ្ជាក់ថាបទបង្ហាញនេះមិនមែនជាការស្នើសុំរបស់គណៈប្រតិភូសហភាពអឺរ៉ុបនោះទេ តែលោកថាគ្រាន់តែការលើកឡើងពីវិវត្តរបស់ប្រព័ន្ធច្បាប់នៅកម្ពុជា។ លោកបញ្ជាក់ថាសហភាពអឺរ៉ុបបានស្វាគមន៍ចំពោះការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តែបានបង្ហាញក្តីបារម្ភទៅលើស្ថានភាពបច្ចុប្បន្ននៃការចាប់ខ្លួនមន្រ្តីសិទ្ធិមនុស្ស សមាជិកសភា ព្រឹទ្ធសភានិងសកម្មជននយោបាយ។
អានបន្ត -
ACU បដិសេធថាមិនបានរំលោភនីតិវិធីក្រមព្រហ្មទណ្ឌក្នុងការឃាត់មន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បដិសេធថា ខ្លួនមិនបានរំលោភច្បាប់ក្នុងការឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្សអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប ឡើយ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីក្រុមមេធាវីរបស់បុគ្គលិកសមាគមសិទ្ធិមនុស្សអាដហុក ប្រកាសថា ACU មិនឲ្យពួកគេជួបកូនក្តីរបស់ខ្លួនក្រោយការឃាត់ខ្លួនរយៈពេល ២៤ម៉ោងដូចច្បាប់កំណត់ ប៉ុន្តែរង់ចាំរហូតដល់ជាង ៦០ម៉ោង ទើបអនុញ្ញាតឲ្យជួបនៅតុលាការតែម្តង។ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា លោកមិនបានធ្វើផ្ទុយពីច្បាប់ដូចការចោទប្រកាន់របស់មេធាវី នៅក្នុងដំណើរនីតិវិធីឃាត់ខ្លួនជនសង្ស័យ ៥រូប ដែល ៤រូបជាមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក និង ១រូបទៀតជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធនឹងការសូកប៉ាន់សាក្សីនោះឡើយ។
អានបន្ត -
តំណាងរាស្ត្រCNRP សម្រេចមិនចូលបំភ្លឺនៅតុលាការ
ក្រុមសមាជិកសភានៃគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការមួយ ជុំវិញដីកាកោះហៅ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានសម្រេចរួមគ្នាមិនឲ្យឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងតំណាងរាស្ត្រ២រូបទៀត គឺលោក ពិន រតនា និងលោក តុ វ៉ាន់ចាន់ ចូលខ្លួនបំភ្លឺនៅតុលាការ តាមការកោះហៅរបស់ព្រះរាជអាជ្ញា នោះទេ។ សមាជិកសភានៃបក្សជំទាស់ មិនត្រឹមតែបដិសេធការចូលទៅកាន់តុលាការប៉ុណ្ណោះទេ តែថែមទាំងចាត់ទុកដីកាកោះហៅរបស់ព្រះរាជអាជ្ញា ថារំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រ ដែលមានចែកក្នុងរដ្ឋធម្មនុញ្ញទៀតផង។
អានបន្ត