កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.199


  • ពលរដ្ឋ​បន្ត​ទាមទារ​ឲ្យ​ក្រុមហ៊ុន ING កាត់​ដី​សហគមន៍​ចេញពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​

    ពលរដ្ឋ​ប្រមាណ ១៥០ នាក់​បន្ត​ទាមទារ​សាជាថ្មី នៅ​ថ្ងៃទី​២៨​ខែមេសា​នេះ ដើម្បី​ឲ្យ​ក្រុមហ៊ុន ING Holding កាត់​ដី​សហគមន៍​ចេញពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ក្នុង​តំបន់​បឹងទំពុន និង​បឹង​ជើងឯក​។​ បន្ទាប់ពី​មានការ​តវ៉ា លោក កែវ សុខា តំណាង​ក្រុមហ៊ុន ING Holding ចេញមុខ​ឆ្លើយតប​នឹង​ពលរដ្ឋ​ថា ខាង​ក្រុមហ៊ុន​របស់លោក​មិនមាន​សមត្ថកិច្ច​កាត់​ដី ឬ​ដោះស្រាយ​ជូន​ពលរដ្ឋ​នៅ​តំបន់

    អានបន្ត
  • តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដែល​រង​ការ​វាយ​ដំ​ស្នើ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ជន​ល្មើស​បន្ថែម​ទៀត

    តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ពីរ​រូប​ដែល​រង​ការ​វាយ​ប្រហារ​ពី​ក្រុម​បាតុករ​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៥ ស្នើ​ទៅ​សមត្ថកិច្ច​ឲ្យ​ស្វែងរក​ជន​ដៃ​ដល់​បន្ថែម ខណៈ​សំណុំ​រឿង​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​ក្រុង​ភ្នំពេញ។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ថា​ប្រសិន​បើ​តុលាការ​រក​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​មាន​ច្រើន​ជាង​នេះ​ទៀត សមត្ថកិច្ច​នឹង​ស្វែងរក​ជន​ប្រព្រឹត្តិ​បន្ថែម​ទៀត​តាម​សំណើ​របស់​តុលាការ។ តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ក្រុម​បាតុករ​វាយ​ឲ្យ​រង​របួស សម្រេច​មិន​ចូល​បំភ្លឺ​នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ខាង​មុខ​នេះ​ទេ។ ការ​សម្រេច​បែប​នេះ ព្រោះ​ពួក​គេ​មិន​ជឿជាក់​ថា តុលាការ​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​ខ្លួន​បាន។

    អានបន្ត
  • អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ត​សាកសួរ​មន្ត្រី​សិទ្ធិ​មនុស្ស​ពាក់ព័ន្ធ​ការ​ចោទ​របស់​អ្នក​នាង​ស្រី​មុំ

    អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បន្ត​សាកសួរ​មន្ត្រី​សិទ្ធិមនុស្ស​ចំនួន ៦នាក់ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ មន្ត្រី​សិទ្ធិមនុស្ស​ដែល​ត្រូវ​​សាកសួរ​នៅ​ព្រឹក​នេះ រួមមាន​អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា ប្រធាន​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ និង​មន្ត្រី​សមាគម​អាដហុក អ្នកស្រី លឹម មុនី។

    អានបន្ត
  • ជនជាប់ចោទប្រាប់តុលាការ​ថា​​មិន​ដឹង​អ្នក​ដែលខ្លួនវាយ​​នៅក្បែរ​រដ្ឋសភាជា​តំណាងរាស្រ្ត

    សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបើកសវនាការជំនុំជម្រះករណីវាយដំអ្នកតំណាងរាស្ត្រនៅខាងមុខរដ្ឋសភាកាលពីខែតុលា ឆ្នាំ២០១៥ ដោយបានសាកសួរជនជាប់ចោទមួយនាក់ក្នុងចំណោមបីនាក់ ដោយជនជាប់ចោទនោះបានសារភាពថាពិតជាបានបង្កការវាយដំ តែឆ្លើយថាមិនបានដឹងអ្នកដែលគេវាយនោះជាតំណាងរាស្រ្ត។ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ព្រឹត្តិការណ៍នៃការវាយតំណាងរាស្រ្តកើតឡើងស្របពេលដែលមានបាតុកម្មទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។

    អានបន្ត
  • មន្ដ្រី​អង្គការ​អាដហុកចូល​ទៅ​បំភ្លឺ​នៅ ACU តាម​ការ​កោះ​ហៅ

    មន្ដ្រី​អង្គការ​អាដហុក ដែល​បាន​ទៅ​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ មាន​ជា​អាថិ៍ លោក​ស្រី​មេធាវី ទ្រី ឈួន និង​លោក នី សុខា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក​។ ការ​ចូល​ទៅ​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​អ្នក​ទាំង​ពីរ ត្រូវ​បាន​ឃ្លាំ​មើល​ដោយ​ក្រុម​មន្ដ្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​ដី​ធ្លី​ជា​ច្រើន​សិប​ នាក់​។ រហូត​មក​ទល់​រសៀល​ថ្ងៃ​ពុធ​នេះ ការ​សាក​សួរ​របស់ ACU ជាមួយ​លោក នី សុខា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក​នៅ​តែ​បន្ត ខណៈ​ការ​សាក​សួរ​លោក​ស្រី​មេធាវី ទ្រី ឈួន បាន​បញ្ចប់​។

    អានបន្ត
  • អង្គភាពប្រឆាំងអំពើពុករលួយ​សាកសួរមន្រ្តីអាដហុក​៣រូបរហូតដល់ម៉ោងជាង៨យប់នេះ

    អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានសាកសួរមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុក៣រូបរហូតដល់ម៉ោងជាង៨យប់នេះ ទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំដែលបានស្នើឲ្យតុលាការចាត់ការលើមន្រ្តីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ។ មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគម លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម បានចូលបំភ្លឺនៅម៉ោង៨ព្រឹក លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគម ចូលបំភ្លឺនៅម៉ោង២រសៀលនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត ចូលបំភ្លឺនៅម៉ោង៣រសៀល។

    អានបន្ត
  • មន្រ្តីក្រសួងវប្បធម៌ថាភាពយន្តឈុត វុទ្ធី មិនអាចបញ្ចាំងជាសាធារណៈបានទេ

    មន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់ថាជាថ្មីថាភាពយន្តឯកសារទាក់ទងនឹងជីវិតរបស់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី មិនអាចដាក់បញ្ចាំងជាសាធារណៈបាននោះទេ ដោយចាត់ទុកថាភាពយន្តមួយនេះ”ខុសច្បាប់”។ ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ លោក ស៊ិន ចាន់សាយ៉ា ប្រាប់វីអូឌីថាភាពយន្តនេះមិនបានឆ្លងក្រសួងវប្បធម៌ទៅតាមច្បាប់ដែលបានចែង មុនពេលថតនោះទេ។ លោកមានប្រសាសន៍ថា៖ “ចំពោះខ្សែភាពយន្ដដែលមិនស្របច្បាប់គឺមិនអាចអនុញ្ញាតឲ្យផ្សាយជាសាធារណៈបានទេ ដូចជាមជ្ឈមណ្ឌលវប្បធម៌កម្ពុជាអាល្លឺម៉ង់ដែលទទួលខុសត្រូវដោយស្ថានទូតអាល្លឺម៉ង់ក៏ប៉ុន្ដែនៅក្នុងមជ្ឈមណ្ឌលវប្បធម៌កម្ពុជា អាល្លឺម៉ង់ហ្នឹងវាមានភោជនីយដ្ឋាន វាមានក្លឹប មានបញ្ចាំងកុនក្នុងហ្នឹង…វាមិនមែនជាកន្លែងអសាធារណៈទេ ព្រោះជាកន្លែងសាធារណៈហើយ”។

    អានបន្ត
  • ថ្នាក់ដឹកនាំបក្សប្រចាំខេត្ត និងមន្រ្តីគណបក្សសង្គ្រោះជាតិ ផ្ទុះហឹង្សាវាយតប់គ្នា ផ្អើលពេញក្នុងអង្គប្រជុំ ព្រោះទំនាស់នឹងការផ្លាស់ប្តូរ ប្រធានបក្សខេត្តរតនគីរី, កិច្ចប្រជុំបង្កហឹង្សានេះក្រោមអធិបតីភាពលោក យឹម សុវណ្ណ

    (រតនគីរី)៖ តាមសេចក្តីរាយការណ៍ពីខេត្តរតនគីរី បានប្រាប់ Fresh News ឲ្យដឹងថា មេដឹកនាំបក្សប្រចាំខេត្តរតនគីរី និងមន្រ្តីរបស់គណបក្សសង្គ្រោះជាតិ បានវាយតប់គ្នាឈានដល់ប្រើអំពើហិង្សា ផ្អើលពេញក្នុងអង្គប្រជុំ ព្រោះទំនាស់នឹងការតែងតាំង ប្រធាន និងអនុប្រធានគណបក្ស CNRP ប្រចាំខេត្តរតនគីរី។ កិច្ចប្រជុំឈានដល់ការផ្ទុះអំពើហិង្សានេះ គឺកំពុងស្ថិតក្រោមអធិបតីភាពលោក យឹម សុវណ្ណ​, ម៉ៅ មុន្នីវណ្ណ និងលោកស្រី ឡាក់ ថានី សមាជិកព្រឹទ្ធសភាមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។

    អានបន្ត
  • ពលរដ្ឋ​ស្រុក​មេមត់​ជាង ៥០០​គ្រួសារ ដាក់​ញត្តិ​សុំ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទៅ​ក្រសួង​រៀបចំ​ដែនដី​

    ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ប្រមាណ ៣​រយ​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ចំនួន ៥២៤ គ្រួសារ​មកពី​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃទី​២៧​ខែមេសា​នេះ ដាក់​ញត្តិ​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដើម្បី​សុំ​ឲ្យ​ក្រសួង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់​។ ​ញត្តិ​ស្នើសុំ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី របស់​ពលរដ្ឋ​ស្រុក​មេមត់​ប្រមាណ​ជាង ៥​រយ​គ្រួសារ ត្រូវ​ដាក់ជូន​ក្រសួង​រៀបចំ​ដែនដី នៅ​ថ្ងៃទី​២៧​ខែមេសា​នេះ​។ អ្នកស្រី ណៃ អេង តំណាង​ពលរដ្ឋ ប្រាប់​ឲ្យ​ដឹងថា ពលរដ្ឋ​នាំគ្នា​ទាមទារ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចាប់ពី​ឆ្នាំ ២០០៩ មក គឺ​បន្ទាប់ពី​រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​ដី ដែល​ពួកគាត់​កំពុង​រស់នៅ ទៅ​ឲ្យ​ក្រុមហ៊ុន​ចំ​ម្ការ​កៅស៊ូ​មេ​មុត​ខូ​អិ​ល​ធី​ឌី នៅ​ឆ្នាំ ២០០៨ ។ អ្នកស្រី​បន្តថា ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​មាន​ចំនួន ៥២៤ គ្រួសារ លើ់​ផ្ទៃដី​ទំហំ ២៩ ហិកតា ស្ថិតនៅ​ភូមិ​ខ្នង​ក្រពើ​ខាងលិច និង​ភូមិ​ខ្នង​ក្រពើ​ខាងកើត ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

    អានបន្ត
  • លោក ហ៊ុន សែន ថាកុំនិយាយ​ពី​ប្រជាធិបតេយ្យ​និ​ងសិទ្ធិមនុស្ស មុន​សន្តិភាព​

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សកើតឡើងក្រោយប្រទេសមានសន្តិភាព ដោយលោកអំពាវនាវឲ្យយល់ដឹងពីតួនាទីអ្នកស្វែងរកនិងអ្នកការពារសន្តិភាព។ ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៦ដែលតភ្ជាប់រវាងខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ លោក ហ៊ុន សែន បានថ្លែងថាត្រូវមើលសន្តិភាពមុននឹងនិយាយពីការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។ លោកមានប្រសាសន៍ថា៖ “ដូច្នេះត្រូវមើលឃើញតួនាទីរក្សាសន្តិភាព មុនគេបង្អស់ កុំនិយាយដល់ការអភិវឌ្ឍ កុំនិយាយដល់ប្រជាធិបតេយ្យ តែចាប់ផ្តើមមានសង្រ្គាមហើយ គឺចុកមាត់ជិតហើយ កុំឆ្ងល់ពេក។ អ្នកខ្លះនិយាយបានត្រឹមប្រជាធិបតេយ្យ និយាយបានពីសិទ្ធិមនុស្ស ក៏ប៉ុន្តែគេអត់បានគិតពីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវសន្តិភាព សិទ្ធិចាកចេញផុតពីការភ័យខ្លាចនៃសង្រ្គាមនោះទេ”។ លោកបន្ថែមថា៖ “អញ្ចឹងចំណុចនេះត្រូវមើលឲ្យឃើញអំពីតួនាទីនិងសារសំខាន់នៃសន្តិភាពនិងតួនាទីសំខាន់នៃអ្នកដែលស្វែងរកសន្តិភាពនិងចេះការពារសន្តិភាព បើមិនដូច្នោះទេ វានឹងជួបគ្រោះថ្នាក់ឡើងវិញ ហើយបង្កឲ្យមានមនុស្សស្លាប់”។

    អានបន្ត
  • ពលរដ្ឋ​មាន​បញ្ហា​ដី​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា លី អ៊ុំអេង​ជំរុញ​ឲ្យ​អាជ្ញាធរ​ឆាប់​រក​ដំណោះស្រាយ

    ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​ទំនាស់​ដីធ្លី​ចំនួន​៤ ក្នុង​ស្រុក​បន្ទាយស្រី បាន​ជួបជុំ​គ្នា​នៅ​ក្នុង​ឃុំ​រំចេក កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែ​មេសា ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​ស្រុក​បន្ទាយស្រី ពន្លឿន​ការ​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ៤៧​គ្រួសារ នៅ​ក្នុង​ភូមិ​សាលាក្រវ៉ាន់ ឱ្យ​បាន​ឆាប់រហ័ស។ ការ​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី​នេះ បន្ទាប់​ពី​អ្នក​ភូមិ​សាលាក្រវ៉ាន់ ចំនួន ៤៧​គ្រួសារ កើត​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា លី អ៊ុំអេង ដែល​ជា​អ្នក​មាន​អំណាច​ម្នាក់ នៅ​ខេត្ត​សៀមរាប រយៈពេល​ជិត ៦​ឆ្នាំ​មក​ហើយ។

    អានបន្ត
  • អាដហុកថាស្រីមុំ​និយាយ​ការពិតមួយ​ទៀត​ទៅ​តុលាការ ខុសពីការពិតប្រាប់មកសមាគម

    ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក ធន សារាយ បានថ្លែងថាបុគ្គលិកសមាគមមិនបានណែនាំកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានទម្លាយខ្សែអាត់សំឡេងស្នេហាជាមួយអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ឲ្យនិយាយកុហកទៅតុលាការ ដូចការលើកឡើងរបស់ស្រីមុំនោះទេ ដោយថាស្រីមុំបានប្រាប់ការពិតមួយទៀតទៅតុលាការ។ កាលពីថ្ងៃចន្ទ អង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិតកោះហៅមន្រ្តីសមាគមអាដហុក៥រូប ឲ្យចូលបំភ្លឺទាក់ទងនឹងចម្លើយសារភាពរបស់ស្រីមុំ ដែលបានស្នើឲ្យតុលាការចាត់ការលើមន្រ្តីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ។

    អានបន្ត
  • ពលរដ្ឋ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅ​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​រង​ទុក្ខ​លំបាក​នៅ​តំបន់​ថ្មី

    ក្រោយ​ពី​យល់ព្រម​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ជីវភាព​ពលរដ្ឋ​ដែល​តាំង​ទីលំនៅ​នៅ​តំបន់​ថ្មី កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់។ ស្ថានភាព​នេះ គឺ​ផ្ទុយ​ពី​អ្វី​ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ​ធ្លាប់​បាន​សន្យា​ជាមួយ​ពលរដ្ឋ​នា​ពេល​កន្លង​ទៅ ដែល​ថា ការ​រស់នៅ​តំបន់​ថ្មី​នឹង​ធ្វើ​ឲ្យ​ជីវិត​ពួក​គេ​ប្រសើរ​ជាង​មុន។ រដូវ​វស្សា​ឆ្នាំ​ថ្មី នឹង​ចាប់​ផ្ដើម​នា​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​ពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ពី​ភូមិ​ចាស់​ទៅ​ភូមិ​ថ្មី កាល​ពី​រដូវ​វស្សា​ឆ្នាំ​មុន នៅ​តែ​មិន​ទាន់​អាច​ស្វែងរក​ជីវភាព​ថ្មី​ប្រកប​ដោយ​ភាព​សុខ​ក្សេមក្សាន្ត​បាន​នៅ​ឡើយ។

    អានបន្ត
  • អ្នក​ភូមិ​ជាង​១០០​គ្រួសារ​នៅ​ខេត្ត​ឧត្ដរមានជ័យ​បារម្ភ​ខ្លាច​ទាហាន​រំលោភ​យក​ដី​ចម្ការ

    អាជ្ញាធរ​ភូមិ​ក្រឡសែនជ័យ និង​ឃុំ​បេង ស្រុក​បន្ទាយអំពិល កំពុង​ប្រឹងប្រែង​ដោះស្រាយ​ទំនាស់​ដីធ្លី​ទំហំ​ប្រមាណ ៤០០​ហិកតារ​រវាង​ប្រជាពលរដ្ឋ​ជាមួយ​នឹង​កង​ទាហាន នៅ​ជិត​តំបន់​ភ្នំ​ដី ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ ភាគ​និរតី​ពី​ទី​រួម​ខេត្ត​ឧត្តរមានជ័យ។ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ រយៈពេល​ជាង ២​ខែ​មក​ហើយ ការ​ប្រឹងប្រែង​ដោះស្រាយ​នោះ​នៅ​មិន​ទាន់​ឃើញ​លេច​ចេញ​ជា​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ​នៅ​ភូមិ​ក្រឡសែនជ័យ កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​ចម្ការ​របស់​ពួក​គេ ប្រសិន​បើ​អាជ្ញាធរ​ឃុំ​បេង និង​ស្រុក​បន្ទាយអំពិល មិន​មាន​លទ្ធភាព​ដោះស្រាយ​ជាមួយ​ទាហាន​ដែល​កំពុង​ត្រូវ​ការ​យក​ដី​ពួក​គេ​ទេ​នោះ។

    អានបន្ត
  • លោក ហ៊ុន សែន ថា​បក្ស​កាន់អំណាច​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​ប្រឆាំង​នឹងអ្នក​បង្ខូចកេរ្តិ៍ឈ្មោះ​បក្ស

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាគណបក្សប្រជាជនកម្ពុជាកំពុងរៀបចំពាក្យបណ្តឹងប្តឹងអ្នកវិភាគនិងអ្នកអត្ថាធិប្បាយមួយចំនួន ដែលលោកចាត់ទុកថាបានបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជា។ ការព្រមានរបស់នាយករដ្ឋមន្រ្តីធ្វើឡើងស្របពេលដែលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានព្រមានថានឹងចាត់វិធានការផ្លូវច្បាប់លើអ្នកវិភាគមួយចំនួនដែលនិយាយថាគណបក្សកាន់អំណាចនៅពីក្រោយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានសារភាពថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។

    អានបន្ត
  • ​អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា ត្រូវកោះហៅ ទាក់ទង​នឹង​ករណី​ស្រីមុំ​

    អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានកោះហៅអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ។ លោក នី ចរិយា ប្រាប់វីអូឌីនៅរសៀលថ្ងៃចន្ទនេះថាលោកត្រូវបានកោះហៅឲ្យទៅអង្គភាពនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។ នៅពេលសួរថាតើករណីលោកពាក់ព័ន្ធអ្វីដែរ លោក នី ចរិយា មានប្រសាសន៍ថា៖ “ខ្ញុំគ្មានដឹងរឿងអីទេ”។ លោកបានបដិសេធអត្ថាធិប្បាយអត្ថាធិប្បាយលើបញ្ហានេះ តែថាលោកនឹងទៅអង្គភាពតាមការកោះហៅ។

    អានបន្ត
  • អង្គភាព​ប្រឆាំងអំពើពុករលួយកោះហៅមន្រ្តីអាដហុក​៥រូប ទាក់ទងនឹង​ករណីស្រីមុំ​

    អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុក៥រូប ឲ្យចូលបំភ្លឺទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានស្នើឲ្យតុលាការចាត់ការលើមន្រ្តីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ។ លិខិតកោះហៅដែលមានអត្ថន័យដូចគ្នា លោក នួន សុធីមន្ត ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹងនិងអន្តរជាតិ បានកោះហៅអតីតមេធាវីស្រីមុំ ឈ្មោះ អ្នកស្រី ទ្រី ឈូន លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគម លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត។ តាមលិខិតកោះហៅនោះ អ្នកស្រី ទ្រី ឈូន ត្រូវបង្ហាញខ្លួននៅអង្គភាពនៅថ្ងៃទី២៧ ខែមេសា វេលាម៉ោង៨ព្រឹក លោក នី សុខា នៅម៉ោង៩ព្រឹក លោក យី សុខសាន្ត នៅម៉ោង២រសៀលនិងលោកណៃ វ៉ងដា នៅម៉ោង៣រសៀល។ ចំណែកលោក លឹម មុនី ត្រូវបង្ហាញខ្លួននៅថ្ងៃទី២៨ ខែមេសា វេលាម៉ោង១០ព្រឹក។

    អានបន្ត
  • ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​ដែក​នៅ​ក្រុង​ប៉ោយប៉ែត​បន្ត​តវ៉ា​ទាមទារ​សំណង

    ប្រជាពលរដ្ឋ​ប្រមាណ ២០​នាក់​តំណាង​ឲ្យ ៥០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មេសា នាំ​គ្នា​តវ៉ា​មុខ​សាលា​ក្រុង ដើម្បី​ឲ្យ​អាជ្ញាធរ​ផ្ដល់​សំណង​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ពុំ​បាន​ចេញ​មក​ជួប​ក្រុម​អ្នក​តវ៉ា​នោះ​ទេ។ ក្រុម​អ្នក​តវ៉ា​នៅ​ក្រុង​ប៉ោយប៉ែត សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​អាជ្ញាធរ​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ ថា​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​ដែក​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស​នោះ​ទេ។

    អានបន្ត
  • បក្សកាន់អំណាច​ប្តឹង​លោក អ៊ូ វីរៈ ឲ្យ​ផ្តល់សំណង១០ម៉ឺនដុល្លារ ករណី​ស្រីមុំ​

    អ្នកនាំពាក្យនិងជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតនិងជាអ្នកវិភាគឯរាជ្យ ករណីការអត្ថាធិប្បាយរបស់លោកថាគណបក្សកាន់អំណាចនៅពីក្រោយករណី ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ពាក្យបណ្តឹងចុះថ្ងៃទី២៥ ខែមេសា ឲ្យដឹងថាលោក សុខ ឥសាន តំណាងឲ្យគណបក្សប្រជាជកម្ពុជា ប្តឹងលោក អ៊ូ វីរៈ ពីការអត្ថាធិប្បាយប្រាប់វិទ្យុអាស៊ីសេរីថា៖ “យុទ្ធសាស្រ្តរបស់គណប្សកាន់អំណាច នៅពេលនេះ គឺព្យាយាមគាបសង្កត់ លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក…”។ ពាក្យបណ្តឹងបន្តថាលោក អ៊ូ វីរៈ ក៏បានលើកឡើងថាគណបក្សប្រជាជនកម្ពុជារវល់គិតគូរបំបាក់គូប្រជែងនយោបាយតាមរបៀបនេះ នឹងកាន់តែធ្វើឲ្យបាត់បង់ប្រជាប្រិយភាពខ្លាំងហើយមន្រ្តីនៅក្នុងបក្សនេះមួយចំនួនក៏មិនពេញចិត្តចំពោះយន្តការនេះដែរ។

    អានបន្ត
  • សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទំពួន​ខេត្ត​រតនគិរី​ទទួល​យក​ដំណោះស្រាយ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ

    ជម្លោះ​ដណ្ដើម​ដី​គ្នា​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី គឺ​ជា​កត្តា​សំខាន់​ដែល​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យក​ចិត្ត​ទុក​ដាក់។ ពួក​គេ​ជួយ​សម្រប​សម្រួល​បញ្ចប់​វិវាទ​នេះ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​ជួយ​ការពារ​ប្រពៃណី វប្បធម៌ និង​សាមគ្គីភាព​ផ្ទៃ​ក្នុង​សហគមន៍​បាន​ប្រសើរ​ឡើង​វិញ។ វិវាទ​ដណ្ដើម​ដី​គ្នា​របស់​សមាជិក​សហគមន៍​ភូមិ​ប៉ាតត់ ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ដែល​កើត​មាន​ប្រមាណ ២​ឆ្នាំ​កន្លង​ទៅ បាន​ដោះស្រាយ​បញ្ចប់ បន្ទាប់​ពី​ភាគី​ជម្លោះ​យល់ព្រម​សម្រប​សម្រួល​ចែក​ដី​គ្នា​ជា​ពីរ​ចំណែក​ស្មើ​គ្នា។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo