កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
គណបក្សសង្គ្រោះជាតិអំពាវនាវឲ្យដោះលែងមេឃុំនៅខេត្តកំពង់ចាមដោយឥតលក្ខខណ្ឌ
មេឃុំមកពីគណបក្ស សម រង្ស៊ី នៅឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឈ្មោះ ស៊ាង ចែត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួននៅព្រឹកថ្ងៃទី២៤ មេសា ទាក់ទងនឹងករណីចោទប្រកាន់របស់កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ។ គណបក្សសង្គ្រោះជាតិ ហៅការចាប់ខ្លួននេះ រឹតតែធ្វើឲ្យស្ថានការណ៍នយោបាយតានតឹង។ គណបក្សសង្គ្រោះជាតិ ចេញសេចក្ដីថ្លែងការណ៍អំពាវនាវឲ្យអាជ្ញាធរ ដោះលែងមន្ត្រីរបស់ខ្លួនឈ្មោះលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាបន្ទាន់ និងឥតលក្ខខណ្ឌ។
អានបន្ត -
ក្រសួងយុត្តិធម៌ស្នើសមត្ថកិច្ចចាត់វិធានការលើអង្គការសង្គមស៊ីវិលមួយចំនួន
ក្រសួងយុត្តិធម៌ ស្នើឲ្យសមត្ថកិច្ចចាត់វិធានការលើអង្គការសង្គមស៊ីវិល និងមនុស្សមួយចំនួនទៀតដែលត្រូវកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ចោទប្រកាន់ថា បានបង្គាប់នាងឲ្យនិយាយកុហក។ ចំណែកមន្ត្រីអង្គការសង្គមស៊ីវិលដែលរងការចោទ អះអាងថា ពួកគេមិនបានប្រាប់ទៅកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ឲ្យនិយាយខុសពីការពិតនោះទេ។ សេចក្ដីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ ចោទប្រកាន់ថា ទង្វើរបស់ក្រុមអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ជាសកម្មភាពល្មើសច្បាប់ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាព និងសេចក្ដីថ្លៃថ្នូររបស់កញ្ញា ខុម ចាន់តារាទី។
អានបន្ត -
សង្ខេបខ្លឹមសារភាពយន្តឯកសារ "ខ្ញុំជា ឈុត វុទ្ធី"
ភាពយន្តឯកសារមានចំណងជើងជាភាសាអង់គ្លេសថា “I am Chut Wutty” ឬ "ខ្ញុំជា ឈុត វុទ្ធី" ត្រូវបានជនជាតិអង់គ្លេសឈ្មោះ ហ្វ្រេន ឡាំប្រីក (Fran Lambrick) ផលិតឡើងដើម្បីបង្ហាញពីសកម្មភាពការពារព្រៃឈើ និងធនធានធម្មជាតិរបស់លោក ឈុត វុទ្ធី អ្នកការពារបរិស្ថាន ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីខែមេសា ឆ្នាំ២០១២ ក្នុងពេលលោកចុះពិនិត្យមើលការកាប់ឈើខុសច្បាប់ក្នុងតំបន់មួយចំនួននៅខេត្តកោះកុង។ ផលិតករ ហ្វ្រេន ឡាំប្រីក គ្រោងដាក់បញ្ចាំងភាពយន្តឯកសារនេះ នៅមជ្ឈមណ្ឌល មេត្តា ហោស៍ (Meta House) កាលពីថ្ងៃទី២០ ខែមេសា ប៉ុន្តែគម្រោងនេះបរាជ័យ ដោយសារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនអនុញ្ញាត។
អានបន្ត -
អាដហុកប្រកាសឈប់ផ្តល់មេធាវីដល់ស្រីមុំ ក្រោយនាងចូលបំភ្លឺនៅតុលាការ
សមាគមការពារសិទ្ធិមនុស្សអាដហុក នៅថ្ងៃសុក្រនេះបានប្រកាសថាខ្លួនសម្រេចឈប់ផ្តល់មេធាវីការពារសម្រាប់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានទម្លាយថាមានទំនាក់ទំនងសេ្នហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។ ការសម្រេចឈប់ផ្តល់មេធាវីនេះ ធ្វើឡើងក្រោយពេលដែលកញ្ញាស្រីមុំ អមដោយមេធាវីរបស់សមាគមអាដហុក អ្នកស្រី ទី្រ ឈូន បានទៅតុលាការ ដោយបានឆ្លើយទទួលស្គាល់នៅចំពោះមុខព្រះរាជអាជ្ញាថាមានទំនាក់ទំនងជាមួយលោក កឹម សុខា និងថាធ្លាប់បានទៅទីក្រុងបាងកក ប្រទេសថៃទៀតផង។
អានបន្ត -
កម្មករក្រុមហ៊ុនចិនភាពីម៉ិចនៅខេត្តពោធិ៍សាត់បន្តតវ៉ាសុំបើកប្រាក់ឈ្នួល
ក្រុមកម្មករ អ្នកបញ្ជាគ្រឿងចក្រ និងអ្នកបកប្រែភាសាឲ្យមេការជនជាតិចិន នៅតាមការដ្ឋានជាច្រើននៃក្រុមហ៊ុន ភាពីម៉ិច (Pheapimex) ខេត្តពោធិ៍សាត់ ផ្អាកបាតុកម្មទាមទារបើកប្រាក់ឈ្នួលនៅរសៀលថ្ងៃទី២១ ខែមេសា។ អាជ្ញាធរស្រុក និងមន្ត្រីនៃមន្ទីរការងារ បានចេញមុខសម្របសម្រួល និងយកលិខិតធ្វើកិច្ចសន្យាបើកប្រាក់ឈ្នួលរបស់ក្រុមហ៊ុន មកអានឲ្យអ្នកតវ៉ាស្ដាប់។ ក្រុមអ្នកតវ៉ាប្រមាណ ៦០នាក់ បានបង្ហាញពីទុក្ខលំបាក និងមិនសូវជឿជាក់លើការសន្យារបស់ភាគីក្រុមហ៊ុនចិន នៅចំពោះមុខអភិបាលស្រុកក្រគរ និងប្រធានមន្ទីរការងារខេត្តពោធិ៍សាត់ គ្រាដែលពួកគេប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងបរិវេណផ្ទះរបស់តំណាងក្រុមហ៊ុន ឋិតនៅភូមិក្បាលដំរី នៃឃុំអន្សាចំបក់។
អានបន្ត -
បញ្ហាធំជាងគេរបស់ជនជាតិដើមភាគតិចនៅកម្ពុជា គឺការបាត់បង់ដីធ្លី
ក្រោយពីបញ្ចប់ទស្សនកិច្ចក្នុងខេត្តមណ្ឌគិរី និងខេត្តរតនគិរី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មើលឃើញថា ភាគច្រើននៃសហគមន៍ជនជាតិដើមភាគតិច ក្នុងខេត្តមណ្ឌលគិរី ទទួលបានជោគជ័យក្នុងការចុះបញ្ជីជាផ្លូវការ។ ប៉ុន្តែ លោក បន្ថែមថា ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ទូទាំងប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ។ ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប លោក George Edgar បានលើកឡើងថា បញ្ហាដ៏ធំដែលជនជាតិដើមភាគតិចតែងតែប្រឈម និងភ័យព្រួយឥតស្រាកស្រាន្តនោះ គឺការបាត់បង់ដីធ្លី និងព្រៃឈើ រួមទាំងធនធានធមជាតិទាំងឡាយ ដែលពួកគេទទួលផល។ លោកថា ការបាត់បង់ដីធ្លីនិងផ្ទះសម្បែងរបស់ជនជាតិដើមភាគតិច កើតឡើងតាមរយៈការផ្តល់សម្បទានដីសង្គមកិច្ចនិងសម្បទានដីសេដ្ឋកិច្ច ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ លោក George Edgar សង្កេតឃើញថា មានតែសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរីប៉ុណ្ណោះ ដែលភាគច្រើន ត្រូវបានចុះបញ្ជីជាផ្លូវការ។ ប៉ុន្តែជនជាតិដើមភាគតិចទូទាំងប្រទេសកម្ពុជា នៅតែប្រឈមនឹងការបាត់បង់លំនៅដ្ឋាន និងសហគមន៍របស់ខ្លួននៅឡើយ ដោយសារតែមិនបានចុះបញ្ជី។
អានបន្ត -
អាជ្ញាធរស្រុកពេជ្រាដាសំណូមពរឲ្យសហគមន៍ព្នងឃុំប៊ូស្រាគោរពច្បាប់ឲ្យបានប្រសើរ
សហគមន៍ជនជាតិដើមភាគតិចព្នង ឃុំប៊ូស្រា ជិត ៤០០នាក់ បាននាំគ្នាបោះបង្គោលហ៊ុមព័ទ្ធដីដែលពួកគាត់អះអាងថាជាដីសហគមន៍ ខណៈដែលអាជ្ញាធរខេត្តមិនទាន់បង្ហាញលទ្ធផលវាស់វែងដីសហគមន៍ និងដីតំបន់សម្បទានសង្គមកិច្ចដែលកំពុងមានទំនាស់រវាងសហគមន៍ និងពលរដ្ឋចំណាកស្រុក។ អាជ្ញាធរស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សំណូមពរឲ្យតំណាងសហគមន៍ឃុំប៊ូស្រា ណែនាំសមាជិកឲ្យគោរពច្បាប់ និងបញ្ឈប់ធ្វើសកម្មភាពទាំងឡាយដែលផ្ទុយពីច្បាប់ ហើយរង់ចាំការសម្រេចរបស់អាជ្ញាធរខេត្ត។
អានបន្ត -
អាជ្ញាធរបើកការឈូសឆាយដីពលរដ្ឋនៅខណ្ឌជ្រោយចង្វារ
កងកម្លាំងរបស់សាលាខណ្ឌជ្រោយចង្វារ បានយកគ្រឿងចក្រចូលឈូសឆាយដីពលរដ្ឋនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ទាំងម្ចាស់ដីមិនទាន់យល់ព្រមទទួលសំណង។ ពលរដ្ឋម្ចាស់ដីទាមទារឲ្យមានដោះស្រាយជាមុនសិន មុននឹងអាជ្ញាធរឈូសឆាយលើដីរបស់ពួកគេ។ ពលរដ្ឋរងផលប៉ះពាល់ចោទប្រកាន់ថា ការពង្រីកផ្លូវនេះ អាជ្ញាធរក្រុងភ្នំពេញ គាបសង្កត់តែពលរដ្ឋតូចតាច គ្មានតួនាទីនៅក្នុងស្ថាប័ន ប៉ុន្តែបើដីមន្ត្រីធំ មានតួនាទីជាយោធា ពួកគេមិនឈូសឆាយទេ។
អានបន្ត -
លោក ប៉ាវ ស៊ីណា ចាត់ទុកដីកាតុលាការតាមបណ្ដឹងរោងចក្រជាការបំបាក់ស្មារតីសហជីព
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ចាត់ទុកការកោះហៅរបស់តុលាការតាមបណ្ដឹងរបស់ថៅកែរោងចក្រ ជាការបំបាក់ស្មារតីសហជីព។ លោកបានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមេសា ទាក់ទងនឹងរឿងក្លែងលិខិត និងផ្ដល់ព័ត៌មានមិនពិត ដោយសារសរសេរឈ្មោះខុសអក្ខរាវិរុទ្ធ។ ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីចូលបំភ្លឺនៅសាលាដំបូងថា វាជារឿងអយុត្តិធម៌ណាស់សម្រាប់រូបលោកដែលត្រូវបានតុលាការកោះហៅឲ្យបំភ្លឺ ដោយគ្រាន់តែរឿងសរសេរឈ្មោះខុសអក្ខរាវិរុទ្ធ។
អានបន្ត -
សហគមន៍នៅខេត្តរតនគិរីបង្ហាញកង្វល់១១ចំណុចពាក់ព័ន្ធគម្រោងស្រាវជ្រាវរ៉ែ
ជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បង្ហាញកង្វល់ពីគម្រោងរុករករ៉ែរបស់ក្រុមហ៊ុនអង្គរហ្គោល (Angkor Gold) នៅក្នុងសហគមន៍ពួកគេ។ ការបារម្ភនេះ ត្រូវបានសហគមន៍លើកឡើងនៅក្នុងការជួបពិភាក្សាគ្នានៅភូមិគងធំ នៅថ្ងៃទី២០ ខែមេសា រវាងសហគមន៍ជាង ៦០នាក់ ជាមួយមន្ត្រីអង្គការសង្គមស៊ីវិលចំនួនបីអង្គការ។ អ្នកភូមិគងធំ នៅតែបន្តជំទាស់មិនឲ្យក្រុមហ៊ុនអង្គរហ្គោល ចូលទៅស្រាវជ្រាវរុករករ៉ែលោហៈក្នុងតំបន់អ្នកភូមិអភិរក្ស ទោះបីក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណធ្វើការស្រាវជ្រាវពីក្រសួងរ៉ែ និងថាមពល រួចហើយក្ដី។
អានបន្ត -
ពលរដ្ឋនិងសង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលអនុញ្ញាតបញ្ចាំងវីដេអូជីវិតលោក ឈុត វុទ្ធី
ថ្ងៃទី២៦ ខែមេសា គឺជាថ្ងៃខួប ៤ឆ្នាំដែល លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ជាសកម្មជនការពារព្រៃឈើ ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់នៅកណ្ដាលព្រៃនៃខេត្តកោះកុង ក្នុងពេលលោកចុះបេសកកម្មការងារការពារព្រៃឈើ និងនាំអ្នកកាសែតចុះយកព័ត៌មាន។ នៅមុនបុណ្យខួបនេះមកដល់ មជ្ឈមណ្ឌលមេត្តាហោស៍ (Meta House) បរាជ័យក្នុងការចាក់បញ្ចាំងវីដេអូឯកសារមួយស្ដីពីជីវិតរបស់ លោក ឈុត វុទ្ធី ដែលគម្រោងចាក់បញ្ចាំងខ្សែវីដេអូនេះចាប់ផ្ដើមពីថ្ងៃទី២០ ខែមេសា ប៉ុន្តែត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហាមឃាត់ក្រោមហេតុផល មិនបានសុំច្បាប់ជាមុន។ សង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន សម្ដែងការហួសចិត្ត និងទាមទារឲ្យរដ្ឋាភិបាល អនុញ្ញាតឲ្យចាក់បញ្ចាំងភាពយន្តមួយនេះឡើងវិញ។
អានបន្ត -
ប្រជាពលរដ្ឋ២០គ្រួសារនៅខេត្តកណ្ដាលថាអាជ្ញាធរយកដីពួកគេទៅលក់
ប្រជាពលរដ្ឋនៅស្រុកមុខកំពូលខេត្តកណ្ដាលនាំគ្នាតវ៉ានៅថ្ងៃពុធនេះ ដោយពួកគេអះអាងថាអាជ្ញាធរយកដីពលរដ្ឋដែលពួកគេកំពុងអាស្រ័យផលទៅលក់ឲ្យក្រុមហ៊ុនចិន។ ប្រជាពលរដ្ឋឲ្យដឹងថា អ្នកភូមិជាង២០គ្រួសារបានលើកគ្នាតវ៉ានៅចំណុចដីមានជម្លោះស្ថិតក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ដើម្បីទាមទារឲ្យអាជ្ញាធរប្រគល់ដីជូនពលរដ្ឋវិញនិងបញ្ឈប់ការឈូសឆាយជាបន្ទាន់។
អានបន្ត -
មេឃុំបិតត្រាំងស្នើសុំនាយករដ្ឋមន្ត្រីជួយទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីភ្នំនិងដីគម្របព្រៃឈើ
អាជ្ញាធរមូលដ្ឋានឃុំបិតត្រាំង ខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភចំពោះសកម្មភាពរបស់មន្ត្រីមានអំណាច ឬឈ្មួញមានងារជាឧកញ៉ា ថាបានទន្ទ្រានកាន់កាប់ដីភ្នំ និងដីគម្របព្រៃឈើ។ ពួកគេអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។ មេឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក អ៊ឹង សារ៉ុម បង្ហាញការព្រួយបារម្ភនៅគ្រាសង្កេតឃើញថា ដីភ្នំ និងដីគម្របព្រៃឈើនាមូលដ្ឋាននេះ ត្រូវបានប្រជាពលរដ្ឋ ពិសេសមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យមានងារឧកញ៉ា បានរំលោភធ្វើកម្មសិទ្ធិដោយគ្មានមន្ត្រីពីស្ថាប័នណាមួយចេញមុខទប់ស្កាត់ទេ។
អានបន្ត -
មន្ដ្រីបក្សប្រឆាំងស្នើឲ្យអភិបាលខេត្ដចាត់វិធានការចំពោះសមត្ថកិច្ចដែលឡោមព័ទ្ធផ្ទះ
មន្ដ្រីគណបក្សសង្គ្រោះជាតិខេត្ដសៀមរាបនៅថ្ងៃពុធនេះ ស្នើអភិបាលខេត្ដឲ្យចាត់វិធានការចំពោះមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងស្នងការនគរបាលខេត្ដ ដោយអះអាងថាសមត្ថកិច្ចទាំងនោះបានឡោមព័ទ្ធផ្ទះដោយរំលោភលើសិទ្ធិលំនៅឋាន។ សមាជិកក្រុមប្រឹក្សាខេត្ដសៀមរាបមកពីគណបក្សសង្រ្គោះជាតិលោក សុខ គឹមសេង បានសរសេរលិខិតមួយជូនអភិបាលខេត្ដសៀមរាបលោក ឃឹម ប៊ុនសុង ដោយស្នើឲ្យអភិបាលរូបនេះចាត់វិធានការលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក ប៉ោ វណ្ណនិត និងស្នងការនគរបាលខេត្ដសៀមរាបលោក សត ណាឌី។ ក្នុងលិខិតនោះ បានបញ្ជាក់ថាលោក ប៉ោ វណ្ណនិត និងលោក សត ណាឌី បានដឹកនាំកងកម្លាំងសមត្ថកិច្ចស្លៀកពាក់ស៊ីវិលប្រហែល៤០នាក់ឡោមព័ទ្ធផ្ទះនិងនាំខ្លួនមន្ដ្រីបក្សប្រឆាំងរូបនោះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដោយគ្មានលិខិតបទដ្ឋានត្រឹមត្រូវ។
អានបន្ត -
គជប ស្នើឲ្យ EU ជួយពន្លឿនអង្គការ UNOPS ផ្ដល់សម្ភារចុះឈ្មោះបោះឆ្នោតឲ្យបានឆាប់
គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើសុំឲ្យសហភាពអឺរ៉ុប ជួយពន្លឿនអង្គការ UNOPS ក្នុងការផ្គត់ផ្គង់សម្ភារៈចុះឈ្មោះបោះឆ្នោតដល់ គ.ជ.ប ឲ្យបានឆាប់ដើម្បីងាយស្រួលក្នុងការកំណត់ពេលវេលាចុះឈ្មោះបោះឆ្នោត។ សេចក្ដីប្រកាសព័ត៌មានរបស់ គជប ចុះថ្ងៃទី២០ មេសា បានឲ្យដឹងថា ដើម្បីពន្លឿនពេលវេលានៃការរៀបចំចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ឲ្យទាន់ពេលវេលា គ.ជ.ប សុំឲ្យសហភាពអឺរ៉ុប ជួយពន្លឿនអង្គការ UNOPS ផ្គត់ផ្គង់សម្ភារចុះឈ្មោះបោះឆ្នោតដល់ គជប ឲ្យបានឆាប់ ព្រោះថា កាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតមិនអាចកំណត់បានទេ ប្រសិនបើគ្មានសម្ភារសម្រាប់បម្រើការឲ្យការចុះឈ្មោះបោះឆ្នោតនេះ។
អានបន្ត -
របាយការណ៍៖សេរីភាពសារព័ត៌មានកម្ពុជាប្រសើរជាងប្រទេសសមាជិកអាស៊ាន តែបន្តនៅក្នុងស្ថានភាពអាក្រក់
អង្គការអ្នករាយការណ៍គ្មានព្រំដែន(Reporters Without Borders)បានចំណាត់ថ្នាក់សេរីភាពសារព័ត៌មានសម្រាប់ប្រទេសកម្ពុជាប្រសើរជាងប្រទេសទាំងអស់ជាសមាជិកអាស៊ាន តែសេរីភាពនេះស្ថិតនៅក្នុងស្ថានភាពអាក្រក់ដដែល។ នៅក្នុងរបាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០១៦ចេញផ្សាយនៅថ្ងៃពុធនេះ អង្គការអ្នករាយការណ៍គ្មានព្រំដែនបានចំណាត់ថ្នាក់ប្រទេសចំនួន១៨០នៅក្នុងពិភពលោក អំពីសន្ទស្សន៍សេរីភាពសារព័ត៌មាន ដោយផ្អែកលើសេរីភាពនិងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ចំនួនប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យភាពនិងបរិយាកាសបំពេញតួនាទីរបស់អ្នកសារព័ត៌មាន។ បើតាមសន្ទស្សន៍នោះ កម្ពុជាទទួលចំណាត់ថ្នាក់លេខ១២៨សម្រាប់សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០១៥ ដែលធ្លាក់ពីលេខ១៣៩សម្រាប់សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០១៤។
អានបន្ត -
ប្រធានសហភាពចលនាកម្មករលោក ប៉ាវ ស៊ីណា នឹងចូលបំភ្លឺនៅតុលាការថ្ងៃស្អែក
ប្រធានសហភាពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា ឲ្យដឹងថាលោកនឹងចូលបំភ្លឺនៅតុលាការនៅព្រឺកថ្ងៃស្អែកតាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងរឿងក្លែងលិខិតនិងផ្ដល់ព័ត៌មានមិនពិត។ បើតាមសេចក្ដីជូនដំណឹងរបស់សហភាពចលនាកម្មករចុះថ្ងៃទី២០ ខែមេសា នេះបានឲ្យដឹងថាលោក ប៉ាវ ស៊ីណា នឹងចូលខ្លួនទៅកាន់តុលាការនៅម៉ោង៩ព្រឹកថ្ងៃទី២១ខែមេសា។
អានបន្ត -
សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលលើកទឹកចិត្តអ្នកការពារព្រៃឈើដូចសហគមន៍អន្តរជាតិ
សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាល ចេះលើកទឹកចិត្តផ្តល់ជាពានរង្វាន់ដល់អ្នកការពារព្រៃឈើដូចសហគមន៍អន្តរជាតិដែលពួកគេថាដើម្បីជំរុញការទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធិភាព។ នៅចុងឆ្នាំ២០១៥សកម្មជនការពារព្រៃឈើនៅតំបន់ព្រៃឡង់បានចេញទៅទទួលពានរង្វាន់នៅទីក្រុងប៉ារីសប្រទេសបារាំងជាមួយប្រទេស២១ផ្សេងទៀតលើពិភពលោកដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិUN។
អានបន្ត -
អង្គការអន្តរជាតិថាសកម្មជនការពារបរិស្ថាននៅកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់
បណ្ដាញការពារសកម្មជនបរិស្ថានពិភពលោកមួយឈ្មោះ Not 1 More ឬហៅកាត់ថា អិន.វ័ន.អិម (N 1 M) ប្រកាសនៅថ្ងៃ១៩ មេសា ថា សកម្មជនការពារបរិស្ថាននៅកម្ពុជា កំពុងប្រឈមមុខនឹងហានិភ័យខ្ពស់។ បណ្ដាញ អិន.វ័ន.អិម (N 1 M) ឲ្យដឹងថា កន្លងមកនេះនៅកម្ពុជា មានសកម្មជនបរិស្ថានមួយចំនួនត្រូវបានគេលបវាយប្រហារ និងចាប់ដាក់ពន្ធនាគារ ក្នុងនោះរួមមាន កញ្ញា ផន សុភ័ក្ត្រ ត្រូវបានគេលបកាប់ប្រអប់ជើងដោយកាំបិតផ្គាក់ បន្ទាប់ពីរូបនាង និងសមាជិកក្រុមខ្លួន ដកហូតយករណារយន្តពីអ្នកកាប់ឈើខុសច្បាប់មួយក្រុម។ សកម្មជនការពារបរិស្ថាន ៣រូបរបស់អង្គការចលនាមាតាធម្មជាតិ ត្រូវបានជាប់ពន្ធនាគារ បន្ទាប់ពីពួកគេព្យាយាមការពារព្រៃកោងកាងពីការកាប់បំផ្លាញ។
អានបន្ត -
ប្រធានអង្គការ Silka ជំរុញឱ្យ លោក កឹម សុខា ចេញមុខបកស្រាយរឿងអាស្រូវ កុំឱ្យ «ស្រីមុំ» ចេញមុខតែម្នាក់ឯង
(ភ្នំពេញ)៖ លោកស្រី ធីតា ឃើស នាយិកាអង្គការសីលការ (Silka) បានជំរុញឱ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ចេញមុខបកស្រាយចំពោះរឿង អាស្រូវកន្លងមក ដើម្បីកុំឱ្យតែតួអង្គ ស្រីមុំ ចេញមុខតែម្នាក់ឯងពេក។ លោកស្រី ធីតា ឃើស បានលើកឡើងបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅជាប់របងតុលាការក្រុងភ្នំពេញ គ្រាដែលស្រីមុំ កំពុងចូលបំភ្លឺ នៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ជុំវិញរបាយការណ៍របស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញថា មានករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។
អានបន្ត