កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
នាយករដ្ឋមន្រ្តីប្រកាសលុបចោលគម្រោងធ្វើផ្លូវអាកាសល្បឿនលឿនទៅព្រលានយន្តហោះ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ ប្រកាសលុបចោលផ្លូវអាកាសល្បឿនលឿនដែលមានតម្លៃប្រមាណ៣៦០លានដុល្លារ ដោយលោកបញ្ជាឲ្យយកផ្លូវដែកដែលមានស្រាប់ មកធ្វើជាផ្លូវធំជំនួសវិញ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថាដើម្បីកុំឲ្យមានប្រជាពលរដ្ឋតវ៉ាតទៅទៀត លោកសម្រេចមិនឲ្យមានការធ្វើផ្លូវល្បឿនលឿនដើម្បីធ្វើដំណើរទៅព្រលានយន្តហោះ។ លោកមានប្រសាសន៍ថា៖ “ហើយខ្ញុំសូមប្រកាសថ្ងៃនេះ សូមបងប្អូនតាមផ្លូវរថភ្លើងពីភ្នំពេញទៅពោធិ៍ចិនតុង ឈប់ធ្វើបាតុកម្ម ឈប់ទាមទារធ្វើវេទិកាសាធារណៈ ខ្ញុំមិនអនុញ្ញាតឲ្យធ្វើអាផ្លូវHigh Way អ៊ិចប្រេសហ្នឹងទេ នាំពិបាក”។
អានបន្ត -
Human Rights Watch រិះគន់ច្បាប់សហជីពនិងការវាយដំអ្នកតវ៉ា
ភ្នំពេញ— នាថ្ងៃអង្គារនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និងសហជីពក្នុងស្រុក បានថ្កោលទោសចំពោះការបង្ក្រាបដោយអំពើហិង្សាលើតំណាងសហជីពជាង១០០នាក់ ដែលព្យាយាមប្រមូលផ្តុំគ្នាក្បែរដ្ឋសភា តវ៉ាចំពោះការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីព កាលពីព្រឹកថ្ងៃច័ន្ទកន្លងទៅ។ យ៉ាងហោចណាស់មានតំណាងសហជីព ពីររូបបានរងរបួសជាទម្ងន់ ក្រោយពេលក្រុមសន្តិសុខនិងមន្ត្រីប៉ូលិសស្លៀកពាក់ឯកសណ្ឋានប្រមាណ ២០០នាក់ មានការប៉ះទង្គិចជាមួយក្រុមតំណាងសហជីពនាព្រឹកថ្ងៃច័ន្ទកន្លងទៅ។ ពេលដែលក្រុមតំណាងសហជីព បានព្យាយាមធ្វើការតវ៉ាឲ្យសភាជាតិលើកកិច្ចប្រជុំរបស់ខ្លួន និងទទួលយកសំណើកែប្រែសេចក្តីព្រាងច្បាប់សហជីព ដែលពួកគេអះអាងថាមានការរឹតត្បិតលើសិទ្ធិផងខ្លួននោះ សេចក្តីព្រាងច្បាប់ស្តីពីសហជីពដ៏ចម្រូងចម្រាសនេះត្រូវ អនុម័តដោយគ្មានការកែប្រែ។
អានបន្ត -
អង្គភាពប្រឆាំងអំពើពុករលួយរៀបចំបញ្ជូនសំណុំរឿងឯកអគ្គរាជទូតខ្មែរនៅកូរ៉េទៅតុលាការ
អង្គភាពប្រឆាំងអំពើពុករលួយ អាចនឹងចោទប្រកាន់ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ចំនួនពីរករណី ពាក់ព័ន្ធនឹងរឿងពុករលួយ បន្ទាប់ពីអង្គភាពមួយនេះអះអាងថា បានរកឃើញភាពមិនប្រក្រតីជាច្រើនក្នុងការបំពេញមុខងាររបស់ លោក ស៊ុត ឌីណា នាពេលកន្លងមក។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា បទល្មើសដែលលើកយកមកចោទ លោក ស៊ុត ឌីណា ទៅកាន់តុលាការជាករណីធូរស្រាល បើធៀបនឹងករណីធំៗផ្សេងទៀតដែលអង្គភាពប្រឆាំងអំពើពុករលួយ កំពុងស៊ើបអង្កេតក្នុងសំណុំរឿងរបស់គាត់។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី៥ មេសា ថា អង្គភាពរបស់លោកកំពុងដំណើរការនីតិវិធីសាកសួរ និងបញ្ជូនសំណុំរឿងរបស់ លោក ស៊ុត ឌីណា ទៅកាន់តុលាការ ដើម្បីចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ៖ «យើងខ្ញុំបានឃាត់ខ្លួនគាត់កាលពីម្សិលមិញម៉ោង ៧យប់។ អ៊ីចឹងយើងខ្ញុំមានពេល ៤៨ម៉ោងរហូតដល់ស្អែកម៉ោង ៧យប់។ គ្រប់ ៤៨ម៉ោងរួចហើយ បានន័យថាត្រូវតែនាំខ្លួនគាត់ និងសំណុំរឿងនេះឲ្យបានដល់ដៃតុលាការ មុនថ្ងៃស្អែកម៉ោង ៧យប់»។
អានបន្ត -
ពលរដ្ឋនៅខេត្ដសៀមរាបស្នើឲ្យអាជ្ញាធរជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹក
ប្រជាពលរដ្ឋនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ស្នើអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធឲ្យជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកនិងទន្រ្ទានយកដីពីសំណាក់ជនខិលខូចដែលពួកគាត់អះអាងថាធ្វើឲ្យបាត់បង់ជម្រកត្រីពងកូននិងសត្វស្លាប។ ពលរដ្ឋនៅសង្កាត់ក្របីរៀល ក្រុងសៀមរាបលោក សឿន សំឡី ប្រាប់VODនៅព្រឹកថ្ងៃអង្គារនេះថាព្រៃលិចទឹកប្រមាណ៥០ហិកតាត្រូវបានជនខិលខូចលួចកាប់និងដុតបំផ្លាញដើម្បីទន្រ្ទានយកដីដែលលោកថាធ្វើឲ្យបាត់បង់ធនធានធម្មជាតិនិងប៉ះពាល់ដល់ទីជម្រកត្រីពងកូននិងជម្រកសត្វស្លាបផងដែរ។ លោកបន្ដថាព្រៃលិចទឹកទាំងនោះជាតំបន់ព្រៃការពារស្ថិតក្នុងសង្កាត់ក្របីរៀល សង្កាត់សំបួរ និងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ប៉ុន្ដែអាជ្ញាធរមិនមានការទប់ស្កាត់និងបង្ក្រាបឡើយដោយឃុបឃិតគ្នាកាប់និងដុតបំផ្លាញដើម្បីយកដីធ្វើកម្មសិទ្ធិផ្ទាស់ខ្លួន។លោកមានប្រសាសន៍ថា៖ “ព្រៃរនាមព្រៃអភិរក្សតំបន់ត្រីពងតាមការដែលខ្ញុំស្រាវជ្រាវស៊ើបមើលទៅខ្ញុំដឹងថា ប្រហែលជាមានអ្នកបើកភ្លើងខៀវពីខាងខាងក្នុងទើបប្រជាពលរដ្ឋហ៊ានប្រព្រឹត្ដបទល្មើសនោះ“។
អានបន្ត -
អ្នកការពារសិទ្ធិស្រ្តីស្នើឲ្យសមត្ថកិច្ចផ្តន្ទាទោសអ្នកប្រើហិង្សាលើស្រ្តីដែលតវ៉ាប្រឆាំងច្បាប់សហជីព
អង្គការដែលធ្វើការលើកកម្ពស់សិទ្ធិស្រ្តីនៅកម្ពុជាបានថ្កោលទោសនិងស្នើឲ្យសមត្ថកិច្ចផ្តន្ទាទោសចំពោះសន្តិសុខខណ្ឌដូនពេញដែលពួកគេថាបានប្រើហិង្សារុញច្រានទៅលើស្រ្តីសកម្មជនសហជីព ខណៈតវ៉ានៅមុខរដ្ឋ សភាប្រឆាំងនឹងការអនុម័តច្បាប់សហជីព។ កាលពីថ្ងៃទី០៤ ខែមេសា រដ្ឋសភាបានបើកអង្គប្រជុំអនុម័តច្បាប់ស្ដីពីសហជីពដែលមានភាពចម្រូងចម្រាស់ខ្លាំង ខណៈនោះក៏មានការតវ៉ានៅខាងក្រៅសភា ហើយកងសន្តិសុខបានធ្វើការបង្រ្កាបរុញច្រានទៅលើស្រ្តីជាតំណាងសហជីពនិងមន្រ្តីសហជីពម្នាក់ទៀតរងរបួសផងដែរ។
អានបន្ត -
តំណាងរាស្ត្របក្សប្រឆាំង និងអង្គការសិទ្ធិមនុស្សអន្តរជាតិថាច្បាប់សហជីពខុសស្តង់ដារ
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ លើកឡើងថា ច្បាប់ស្តីពីសហជីពដែលរដ្ឋសភាទើបតែអនុម័តដោយគ្មានសំឡេងគាំទ្រពីបក្សប្រឆាំងគឺជាច្បាប់គ្មានស្តង់ដារ និងមិនអាចទទួលយកបាន ដោយលោកថាច្បាប់នេះផ្ទុយពីច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ខណៈអង្គការអន្តរជាតិមួយបានចាត់ទុកច្បាប់នេះថាខុសស្ដង់ដារ។ នៅថ្ងៃចន្ទម្សិលមិញ ប្រធានរដ្ឋសភាលោក ហេង សំរិន បានប្រកាសអនុម័តច្បាប់ស្តីពីសហជីពចំនួន១៧ជំពូក និង១០០មាត្រា ដែលមានការពិភាក្សាដេញដោលយ៉ាងចម្រូងចម្រាស់រយៈពេលជិត៦ម៉ោង ដោយសំឡេង៦៧លើ៩៨ ។
អានបន្ត -
ACU រៀបចំសំណុំរឿងលោក ស៊ុត ឌីណា បញ្ជូនទៅតុលាការ
ក្រោយពីសាកសួរលោក ស៊ុត ឌីណា អស់រយៈពេលជាច្រើនម៉ោង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ( ACU) លោក ឱម យ៉ិនទៀង បានប្រកាសថា ពេលនេះ អង្គភាពរបស់លោក កំពុងរៀបចំសំណុំឯកសារករណីឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដើម្បីបញ្ជូនទៅតុលាការ ។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រី FM១០២ នៅថ្ងៃអង្គារនេះថា អង្គភាពរបស់លោកកំពុងរៀបចំឯកសារបញ្ជូូនទៅតុលាការ ដើម្បីចោទប្រកាន់ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដោយសង្ស័យថា លោកបានប្រព្រឹត្តអំពើពុករលួយជុំវិញករណីចំណាយរបស់លោក។
អានបន្ត -
សភាអនុម័តច្បាប់សហជីព ទាំងតំណាងកម្មករមិនពេញចិត្ត
រដ្ឋសភាបានអនុម័តច្បាប់ស្តីពីសហជីព ដែលមាន១៧ ជំពូក និង១០០មាត្រា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ។ ការអនុម័តច្បាប់នេះ ធ្វើឲ្យភាគីសហជីព រឹតតែព្រួយបារម្ភពីសកម្មភាពរបស់ខ្លួន ក្នុងការការពារប្រយោជន៍កម្មករនិយោជិក។ នៅទីបំផុត ការតស៊ូយ៉ាងសស្រាក់ស្រស្រាំរបស់កម្មករនិងមេសហជីព ក្នុងការស្នើឲ្យរដ្ឋសភាបញ្ឈប់ការអនុម័តច្បាប់ស្តីពីសហជីព ទទួលបានបរាជ័យយ៉ាងពិតប្រាកដ។ រដ្ឋសភាបានអនុម័តច្បាប់នេះ ដោយទទួលបានសំឡេងគាំទ្រ៦៧លើ៩៥សំឡេង។ កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០១៦ រដ្ឋសភាបានបើកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥ ដើម្បីអនុម័លើរបៀបវារមួយចំនួន មានដូចជា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពនៃសមាជិករាជរដ្ឋាភិបាល ដែលត្រូវបានកែសម្រួលនិងបំពេញបន្ថែម, ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ១រូប, ការពិនិត្យនិងការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពសហជីព ជាដើម។
អានបន្ត -
គណបក្សប្រឆាំងនិងក្រុមសកម្មជនសហជីពកម្មករនៅកម្ពុជារិះគន់ច្បាប់សហជីពថ្មី
គណបក្សប្រឆាំងនិងសកម្មជនសហជីព បានរិះគន់ច្បាប់សហជីពដ៏ចម្រូងចម្រាសដែលត្រូវបានអនុម័តយ៉ាងប្រញាប់ប្រញាល់នៅក្នុងរដ្ឋសភាកាលពីល្ងាចថ្ងៃច័ន្ទ ដោយពួកគេរិះគន់ថា ច្បាប់នេះមិនស្របទៅនឹងច្បាប់ពលកម្មអន្តរជាតិ។ ច្បាប់នេះរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សហជីពនិងអង្គការសិទ្ធិមនុស្សនានា ដែលនិយាយថា ច្បាប់នេះធ្វើឲ្យពិបាកក្នុងការបង្កើតសហជីពនិងពិបាកសម្រាប់កម្មករក្នុងការធ្វើបាតុកម្មតវ៉ា។ ក្រុមអ្នករិះគន់និយាយថា ច្បាប់នេះមានលក្ខខណ្ឌតម្រូវឲ្យធ្វើរបាយការណ៍ថវិកាពីសហជីព ហើយច្បាប់នេះក៏មានឃ្លាឃ្លោងមួយចំនួនដែលរើសអើងក្រុមមេដឹកនាំសហជីពកម្មករផងដែរ។
អានបន្ត -
ពលរដ្ឋស្រុកព្រះនេត្រព្រះចោទអាជ្ញាធរថាមិនទប់ស្កាត់អាជីវកម្មបូមខ្សាច់ពីបាតស្ទឹងក្រឡាញ់
ប្រជាពលរដ្ឋជាង ៥០គ្រួសារនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចោទប្រកាន់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ថាមិនអើពើទប់ស្កាត់អាជីវកម្មបូមខ្សាច់ពីបាតស្ទឹងក្រឡាញ់ ដែលធ្វើឲ្យបាក់ដីចូលស្ទឹង ប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ បញ្ជាក់ថា កន្លងមក សមត្ថកិច្ចជំនាញបានចុះទប់ស្កាត់ និងឲ្យបញ្ឈប់អាជីវកម្មបូមខ្សាច់នោះម្ដងរួចមកហើយ រីឯការធ្វើសកម្មភាពសាជាថ្មី ខាងមន្ទីរមិនទាន់ទទួលបានព័ត៌មាននៅឡើយ។
អានបន្ត -
សម្តេច ស ខេង ប្រាប់លោក ជា សុផារ៉ា ឲ្យពិនិត្យដីសម្បទានសង្គមកិច្ចឡើងវិញ ដើម្បីចែកអ្នកក្រ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានជំរុញរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី លោក ជា សុផារ៉ា ឲ្យពិនិត្យមើលដីធ្លីសម្បទានសង្គមកិច្ចឡើងវិញ ដើម្បីបែងចែកជូនពលរដ្ឋក្រីក្រ និងយោធិន ផងដែរ។ នៅក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងដែនដី នៅរសៀលនេះ សម្តេច ស ខេង សង្ឃឹមថា រដ្ឋមន្ត្រីថ្មីលោក ជា សុផារ៉ា នឹងអាចដោះស្រាយបញ្ហាទាំងនេះ បានដោយជោគជ័យ។ ទន្ទឹមគ្នានេះដែរ សម្តេច ស ខេង ក៏ស្នើរដ្ឋមន្ត្រីថ្មី ឲ្យកាត់បន្ថយការងារការិយាល័យធិបតេយ្យ ពង្រឹងការងារប្រកបដោយតម្លាភាព ជំរុញការងារចុះបញ្ជីដីធ្លី ដោះស្រាយបញ្ហាជម្លោះ ក្នុងគម្រោងអភិវឌ្ឈន៍នានា ឲ្យបានសមស្រប ព្រមទាំងផ្សព្វផ្សាយពីលិខិតគតិយុត្តិពីផលប៉ះពាល់នៃសំណង់ខុសច្បាប់ ។
អានបន្ត -
ពលរដ្ឋ១៤០គ្រួសារទទូចឲ្យលោក ហ៊ុន សែន ដោះស្រាយសំណងពីការបណ្តេញចេញ
អតីសហគមន៍បុរីកីឡា១៤០គ្រួសារទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍រកកន្លែងឲ្យពួកគេបានរស់នៅសមរម្យ ដោយអះអាងថា ការដែលក្រមហ៊ុនបណ្តេញពួកគេចេញពីរាជធានីភ្នំពេញ ជាង៥ឆ្នាំមកនេះ ពួកគេថា អ្នកភូមិបានប្រឈមនឹងបញ្ហាជីវភាពធ្ងន់ធ្ងរ។ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២មានព្រឹត្តិការណ៍បណ្តេញចេញទាំងបង្ខំមួយ នៅសហគមន៍បុរីកីឡាស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។
អានបន្ត -
មន្ត្រីសហជីពម្នាក់រងរបួសដោយសារប៉ះទង្គិចជាមួយសន្តិសុខខណ្ឌដូនពេញពេលតវ៉ាមុខសភា
ស្របពេលសភាបើកកិច្ចប្រជុំពេញអង្គ ពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព នៅក្រៅមន្ទីររដ្ឋសភាក្បែរអគារពុទ្ធសាសនបណ្ឌិត្យ មានការប៉ះទង្គិចគ្នាមួយប្រាវរវាងកងសន្តិសុខ ជាមួយនឹងក្រុមសហជីព ដោយបង្កឲ្យមន្ត្រីសហជីពម្នាក់រងបួស នៅព្រឹកថ្ងៃច័ន្ទ ទី៤ ខែមេសា ឆ្នាំ២០១៦។ ការប៉ះទង្គិចគ្នាឈានដល់បង្ករបួសស្នាមនេះ កើតឡើងបន្ទាប់ពីក្រុមសហជីពប្រមាណជាង ៥០នាក់ នាំគ្នាតវ៉ានៅក្រៅរដ្ឋសភា ដើម្បីសម្ដែងការមិនពេញចិត្តចំពោះការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ដោយសារតែមានចំណុចមួយចំនួនបង្កផលវិបាកដល់ពួកគេ ក្នុងការតវ៉ារកផលប្រយោជន៍ឲ្យកម្មករ។
អានបន្ត -
ពលរដ្ឋមានទំនាស់ដីធ្លី១៣កន្លែងទាមទារឲ្យសាលាខេត្តសៀមរាបពន្លឿនចេញប័ណ្ណកម្មសិទ្ធិ
នៅព្រឹកថ្ងៃច័ន្ទ ទី៤ ខែមេសា សហគមន៍ទំនាស់ដីធ្លីចំនួន ១៣កន្លែងមកពីស្រុកជាច្រើន បានលើកគ្នាមកស្វែងរកជួបអភិបាលខេត្តសៀមរាប ដើម្បីឲ្យអាជ្ញាធរដោះស្រាយ និងបញ្ចប់បញ្ហាទំនាស់ដីធ្លីរបស់ពួកគេឲ្យបានឆាប់រហ័ស។ ការមកជួបអភិបាលខេត្តនេះ ដោយសារតែបញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃរបស់គាត់ បានកើតមានចាប់តាំងពី ៤-៥ឆ្នាំមុន រហូតមកដល់ពេលនេះ ទំនាស់ដីធ្លីដែលកើតមានជាច្រើនកន្លែងក្នុងខេត្តសៀមរាប នៅតែបន្តអូសបន្លាយ បើទោះបីជាអាជ្ញាធរថ្នាក់ខេត្ត និងស្រុកជាច្រើន ធ្លាប់ប្រឹងប្រែងដោះស្រាយយ៉ាងណាក៏ដោយ។
អានបន្ត -
រដ្ឋសភាអនុម័តច្បាប់សហជីពដោយគ្មានសំឡេងគាំទ្រពីបក្សប្រឆាំង
កិច្ចប្រជុំពិភាក្សាអនុម័តសេចក្ដីព្រាងច្បាប់ដែលមាន ១០០មាត្រា និង ១៧ជំពូក ស៊ីពេលពេញមួយថ្ងៃទី៤ ខែមេសា។ សភាបានអនុម័តម្ដងមួយជំពូកៗ ដោយមានតំណាងរាស្ត្រមកពីគណបក្សកាន់អំណាចជាអ្នកអានមួយមាត្រាៗ គ្រប់មួយជំពូកទើបសភាអនុញ្ញាត ចំណែកតំណាងគណបក្សសង្គ្រោះជាតិ ជាអ្នកចោទសួរ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងក្រោយកិច្ចប្រជុំសភាថា ច្បាប់នេះភាគច្រើនមិនបានដាក់នូវអ្វីដែលសហជីពទាមទារ និងក្រុមការងារចំពោះកិច្ចបានធ្វើទេ។ លោកថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនលើកដៃអនុម័តនៅពេលនេះ មិនមែនចង់កេងចំណេញនយោបាយទេ ប៉ុន្តែគណបក្សសង្គ្រោះជាតិ គិតគូរវែងឆ្ងាយពីបញ្ហារបស់កម្មករ សហជីព និងអ្នកបញ្ជាទិញ។
អានបន្ត -
លោកស ខេង៖ ច្បាប់អង្គការសមាគមដាក់ឲ្យអនុវត្តកន្លងមកមិនមានអ្នកតវ៉ាទេ
លោកស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងប្រាប់អ្នករាយការណ៏ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ថាមកដល់នេះមិនទាន់មានអង្គការសមាគមណាមួយ មកធ្វើការតវ៉ានៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងដំណើរការនៃការអនុវត្តច្បាប់អង្គការមិនមែនរដ្ឋាភិបាលនៅឡើយទេ ។ ការលើកឡើងរបស់លោកស ខេងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៏ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ បានអះអាងថា ច្បាប់អង្គការសមាគមត្រូវបានប្រកាសឲ្យអនុវត្តកន្លងមករហូតមកដល់ពេលនេះ នៅមិនទាន់មានតំណាងអង្គការសមាគមណាមួយបើកការតវ៉ានោះទេ ពោលគឺមានតែការសុំមកចុះឈ្មោះបន្ថែមទៀត ដើម្បីបើកដំណើរការអង្គការសមាគមប៉ុណ្ណោះ ។
អានបន្ត -
យុវជនបក្សប្រជាជនឈានចូលកាន់តំណែងសំខាន់ៗនិងពង្រីកកម្លាំងក្រៅប្រទេស
វ៉ាស៊ីនតោន— នៅក្នុងសាលដ៏ធំល្មមនៃវិទ្យាស្ថានសហរដ្ឋអាមេរិកនិងកូរ៉េប្រចាំសាកលវិទ្យាល័យ John Hopkins ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តវ័យក្មេងរបស់កម្ពុជាបានចែករំលែកពីអនាគតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។ បើទោះបីជាកម្រកើតមានឡើងមែនតែការពិភាក្សាពីបញ្ហាទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនលើកនេះគឺមិនមែនកើតឡើងជាលើកទីមួយទេ។ ប៉ុន្តែអ្វីដែលបានធ្វើឱ្យអ្នកចូលរួមស្តាប់ជាង១០០នាក់ចង់ដឹងគឺទស្សនាទានមួយដែលចេញពីអ្នកនយោបាយវ័យក្មេងនិងតំណាងឱ្យក្រុមយុវជនវ័យក្មេងស្រករក្រោយ។ ហើយលើសពីនោះទៀត គឺការត្រៀមខ្លួនរបស់យុវជននៃគណបក្សកាន់អំណាចក្នុងការបន្តវេនពីអ្នកជំនាន់មុន។
អានបន្ត -
សមត្ថកិច្ចរារាំងក្រុមពលរដ្ឋនិងបណ្ដាញព្រះសង្ឃដើរហែក្បួនប្រឆាំងនឹងការលុបបឹង
អាជ្ញាធរក្រុងភ្នំពេញ បានរារាំងការដើរហែក្បួនយុទ្ធនាការរបស់សហគមន៍ដីធ្លីជាង ៤០សហគមន៍ ដែលមានអ្នកចូលរួមប្រមាណ ២០០នាក់ពីទូទាំងប្រទេស នៅព្រឹកថ្ងៃទី៣១ ខែមីនា ទាមទារឲ្យបញ្ឈប់ការលុបបឹងនានានៅកម្ពុជា។ ខណៈការដើរក្បួនហែឆ្ពោះទៅមន្ទីររដ្ឋសភា បានចាកចេញពីតំបន់បឹងកក់ មកដល់ប៉ែកខាងត្បូង ត្រង់ចំណុចមុខអគារទីស្ដីការគណៈរដ្ឋមន្ត្រី កងកម្លាំងប៉ូលិស ប៉េអឹម និងកងសន្តិសុខរាប់សិបនាក់បានស្ទាក់ជាប់។
អានបន្ត -
អាជ្ញាធរគ្រោងបញ្ចប់ការដោះស្រាយផលប៉ះពាល់ពីការសង់ទំនប់វារីអគ្គិសនីសេសានក្រោម២
ដំណោះស្រាយសំណងផលប៉ះពាល់ប្រជាពលរដ្ឋទាក់ទិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ឋិតនៅជាបញ្ហាចោទនៅឡើយ ខណៈការសាងសង់ទំនប់ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៧។ តើគណៈកម្មការដោះស្រាយសំណងផលប៉ះពាល់នៃអាជ្ញាធរខេត្តស្ទឹងត្រែង រៀបចំអ្វីបន្ថែមទៀត ដើម្បីបញ្ចប់ការបដិសេធមិនទទួលសំណងរបស់ពលរដ្ឋ? រយៈពេលមួយឆ្នាំចាប់ពីពេលនេះរហូតដល់ខែមេសា ឆ្នាំ២០១៧ គឺជាពេលវេលាកំណត់ដែលអាជ្ញាធរខេត្តស្ទឹងត្រែង ប្ដេជ្ញាថានឹងស្វែងរកដំណោះស្រាយបញ្ចប់ការតវ៉ារបស់ប្រជាពលរដ្ឋស្ដីពីដំណោះស្រាយផលប៉ះពាល់ ទាក់ទិនការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ខណៈប្រជាពលរដ្ឋប្រមាណ ៣០ភាគរយទៀត មិនព្រមទទួលយកសំណង និងប្ដេជ្ញាមិនព្រមចាកចេញទៅតាំងទីលំនៅថ្មី។
អានបន្ត -
សាលាឧទ្ធរណ៍កោះហៅសកម្មជនអារ៉ែង លោក អាឡិច ឲ្យចូលបំភ្លឺនៅសប្ដាហ៍ក្រោយ
សាលាឧទ្ធរណ៍កម្ពុជាកោះហៅសកម្មជនអារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី៥ ខែមេសា ខាងមុខ បន្ទាប់ពីជនជាតិអេស្ប៉ាញរូបនេះត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា។ នៅក្នុងដីកាកោះចុះថ្ងៃទី២៨ ខែមីនា ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍លោក ង៉ែត សារ៉ាត បានបង្គាប់ឲ្យលោក អាឡិច ចូលទៅសាលាឧទ្ធរណ៍នាថ្ងៃទី៥ ខែមេសា នៅម៉ោង៨ព្រឹក នៅបន្ទប់សវនាការទី៣ “ដើម្បីជំនុំជម្រះពីបទ សមគំនិតគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ”។
អានបន្ត