កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.199


  • សកម្មជន​ដីធ្លី​រិះគន់​​អាជ្ញាធរថា​មាន​ចំណាត់​ការ​មិន​ស្មើភាព​រវាង​​ពួក​គេ​និង​លោក ស្រី ចំរើន

    បណ្ដាញព្រះសង្ឃ យុវជន និង​សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញរិះគន់​អាជ្ញាធរ​​ថាមាន​​វិធានការ​មិន​ស្មើភាពចំពោះប្រជាពលរដ្ឋ​​ ដោយ​ពួក​គេ​លើកឡើង​ថា អាជ្ញាធរ​តែងធ្វើការ​រារាំង​ពួក​គេ​ពេល​ចេញ​តវ៉ា តែ​អាជ្ញាធរ​មិន​រារាំង ហើយ​ថែម​ទាំងជួយ​សម្រួល​ចរាចរណ៍​ពេល​ក្រុមយុវជន​ធ្វើការ​តវ៉ា​ប្រឆាំង​លោក​ កឹម សុខា​។ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បណ្ដាញ​ព្រះសង្ឃ យុវជន សកម្មជន​ដីធ្លី​នានា​ក្នុង​រាជធានី​ភ្នំពេញ សរុប​ប្រមាណ​ជាង​៣០០​អង្គ/នាក់ បាន​នាំគ្នាធ្វើ​ការ​ជួប​ជុំ​នៅ​តំបន់​បឹង​កក់​ដើម្បី​រៀបចំ​ហែក្បួន​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​បញ្ឈប់​ការ​លុប​បឹងក្នុង​រាជធានីភ្នំពេញ​។ បន្ទាប់​ពី​បាន​អានញត្តិ និង​ឡើង​ថ្លែង​បញ្ចេញ​មតិផ្សេង​ៗ ក្រុម​សកម្មជន​បាន​រៀបចំ​ក្បួន​ដើរហែទៅ​កាន់​រដ្ឋសភាដើម្បី​ដាក់ញត្តិ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជា​១០០​នាក់​រារាំង​មិន​ឲ្យ​ពួក​គេ​ហែក្បួន​។

    អានបន្ត
  • សម្ដេច ហ៊ុន សែន ប្រកាស​ដាក់​ព្រៃ​ឡង់ ជា​ព្រៃ​ការពារ​

    ក្រៅពី​ព្រៃ​ឡង់ សម្ដេច ហ៊ុន សែន ក៏បាន​ប្រកាស​ដាក់​ព្រៃ​នៅ​តំបន់ភ្នំ​ក្រវ៉ា​ញ ជា​ព្រៃ​ការពារ​ដែរ​។​ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដកហូតយក​ព្រៃ​សម្បទាន​ទាំងអស់​យកមក​គ្រប់គ្រង​វិញ ដោយ​យក​ព្រៃ​ដែល​នៅ​សំបូរ​ព្រៃឈើ​ល្អ​ដាក់បញ្ចូល​ជា​ព្រៃ​ការពារដើម្បីថែរក្សាព្រៃ​ឈើ​ដែល​​នៅ​សល់​។​

    អានបន្ត
  • អង្គការ​តម្លាភាពជំរុញឲ្យគណបក្សនយោបាយដាក់ផែនការ​ប្រឆំាង​អំពើពុក​រលួយ

    អង្គការមួយដែលធ្វើការផ្នែក​ប្រឆំាង​អំពើពុក​រលួយ​ឲ្យ​ដឹង​ថា​​នឹង​ដាក់សេចក្តីស្នើគោលនយោបាយស្តីពីការ​ប្រឆំាងអំពើពុករលួយទៅឲ្យ​គណ​បក្ស​​​នយោបាយ​ទំាងអស់​​នៅខែមេសាខាងមុខដោយអះអាងថាដើម្បីជួយទប់ស្កាត់និង​កាត់បន្ថយអំពើពុករលួយនៅក្នុងបក្ស​និង​​ស្ថាប័នរដ្ឋ។ នាយក​ប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បាន​ថ្លែងបែបនេះក្រោយពីសិក្ខា​សាលាបង្ហាញសេចក្តីស្នើគោលនយោបាយស្តីពី “ការ​ប្រឆំាង​អំពើពុករលួយសម្រាប់​ដាក់​ជូន​គណបក្ស​​នយោ​បាយ”​ ដោយ​មានវត្តមានតំណាង​គណបក្ស​នយោបាយ ​អ្នកវិភាគ និង​អង្គ​ទូតនានាចូល​រួម​ជាង១០០​នាក់​​។

    អានបន្ត
  • សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​ជន​មិន​ស្គាល់​មុខ​កាប់​ជើង​ស្ត្រី​ការពារ​ព្រៃ​ឡង់​ម្នាក់

    អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ ស៊ើប​អង្កេត​បន្ទាន់​ករណី​ជន​មិន​ស្គាល់​មុខ​លួច​កាប់​យុវជន​ការពារ​ព្រៃ​ឡង់​ម្នាក់​រង​របួស​ធ្ងន់។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សកម្មជន​ការពារ​ព្រៃ​ឡង់​ម្នាក់​ក្នុង​ចំណោម ៦១​នាក់ បាន​ចុះ​ល្បាត​ព្រៃ​ឡង់ និង​បាន​បោះ​តង់​សម្រាក​ក្នុង​ព្រៃ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ លប​កាប់​នឹង​ពូថៅ​ពីរ​កន្លែង​ផ្សេង​គ្នា​ត្រង់​ប្រអប់​ជើង​ខាង​ឆ្វេង និង​ក្រោម​ជង្គង់។ យុវជន​ការពារ​ព្រៃ​ឡង់ ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺ​ស្ត្រី​ម្នាក់​ជា​យុវជន​ការពារ​ព្រៃ​ឡង់ មិន​ទាន់​ធូរ​ស្រាល​ទេ បន្ទាប់​ពី​គាត់​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​នៅ​ក្រុង​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២៧ មីនា។

    អានបន្ត
  • បក្ស​ប្រឆាំង​ស្នើ​ក្រសួង​មហាផ្ទៃ​ការពារសុវត្ថិភាព ក្រោយ​ដឹង​ពីគម្រោងតវ៉ា​របស់ក្រុមយុវជន​

    គណបក្សសង្រ្គោះជាតិបានស្នើសុំក្រសួងមហាផ្ទៃជួយចាត់ចែងកម្លាំងការពារសុវត្ថិភាព ក្រោយដឹង​ថា​យុវ​ជន ស្រី ចំរើន ដែលបានចេញមុខជាបន្តបន្ទាប់ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្ស បក​ស្រា​​យ​រឿ​ងការ​ចោទប្រកាន់អាស្រូវស្នេហា គ្រោងហែញត្តិទៅ​​ផ្ទះ​របស់​​​លោក កឹម សុខា នៅរសៀល​ថ្ងៃអង្គា​រនេះ​។ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន អះ​អាងថាលោកនឹងដឹកនាំយុវជនប្រមាណ២០០នាក់ នៅវេលាម៉ោង២រសៀលថ្ងៃអង្គារនេះ ដោយដង្ហែញ​ត្តិ​ពីមុខរដ្ឋស​ភាទៅ​ដាក់នៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅបឹងកេងកង រួច​បន្តទៅទីស្នាក់ការបក្សសង្រ្គោះជាតិនៅចាក់អង្រែនិងបន្តទៅបន្តទៅផ្ទះលោក កឹម សុខា នៅ​ទួល​គោក​។ លោក ស្រី ចំរើន បានបញ្ជាក់ថាការដង្ហែ​ញត្តិនេះអាចជាការធ្វើដំណើរតាមរថយន្ត ម៉ូតូឬដើរតាម​លទ្ធភា​ពដែ​​ល​មាន។

    អានបន្ត
  • ខុម​ហ្វ្រែល៖អំពើ​ពុក​រលួយ​នយោ​បាយ​និង​ការ​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​មិន​ត្រឹម​ត្រូវ​មាន​ការកើន​ឡើង​រហូត​២៩៧​ករណី

    គណៈ​កម្មា​ធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និ​ង​យុត្តិ​ធម៌​ហៅ​កាត់​ថា ខុមហ្វ្រែល បាន​បង្ហាញ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០១៥ ថា យ៉ាង​ហោច​ណាស់​មាន​២៩៧​ករណី ដែលជា​អំពើពុក​រលួយ​ផ្នែក​នយោ​បាយ​និង​ការ​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​មិន​ត្រឹម​ត្រូវ ប្រព្រឹត្ត​ឡើង​ដោយ​រដ្ឋា​ភិបាល​នៃ​គណ​បក្ស​កាន់​អំណាច។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុ​ន​៨០​ករណី​។ ក្នុង​ចំណោម​២៩​៧​ករណី​នៃ​អំពើ​ពុក​រលួយ​ផ្នែក​នយោបាយ​និង​ការ​ប្រើ​ប្រាស់​ធន​ធានរដ្ឋ​មិន​ត្រឹម​ត្រូវ​ គឺ​១១​ករណី​ពាក់​ព័ន្ធ​ការ​រំលោភ​អំណាច​កើត​ចេញ​ពី​មន្ត្រី តុលា​ការ ព្រឹទ្ធ​សភា រដ្ឋសភា រដ្ឋាភិបាល និង គណ​បក្ស​នយោបាយ។ ភាព​មិន​ប្រក្រតី​និង​ការ​កិបកេង​ដោយ​មន្ត្រី​សាធារណៈ​ក្នុង​មុខ​តំណែង​មាន​ចំនួន​១៣៥​ករណី។ ទាំង​នេះ​គឺ​ជា​អំពើពុក​រលួយ​ផ្នែក​នយោបាយ។

    អានបន្ត
  • "កម្ពុជា​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​បែប​ផ្ដាច់ការ​និយម"

    អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​ស្ទួយ​កិច្ចការ​បោះឆ្នោត ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​របាយការណ៍ និង​វាយ​តម្លៃ​ថា នៅ​ឆ្នាំ​២០១៥ មាន​ការ​បង្ក្រាប​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល អំពើ​ហិង្សា​បំពាន​លើ​រាង​កាយ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​លើក​ឡើង​នេះ ត្រូវ​មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល។ អ្នក​សិក្សា​កិច្ចការ​បរទេស​និង​ស្ថានការណ៍​នយោបាយ​បាន​ហៅ​ប្រទេស​កម្ពុជា ថា​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​បែប​ផ្ដាច់ការ​និយម។

    អានបន្ត
  • បក្សប្រឆាំងរៀបចំ​​ប្តឹងក្រុម​យុវជ​នពីការ​​ប្រើប្រាស់​សញ្ញាសម្គាល់គណបក្ស ពេល​តវ៉ា​ប្រឆាំង​លោក កឹម សុខា

    គណបក្សសង្រ្គោះជាតិបាន​ប្រកាសថា​ខ្លួន​កំពុង​រៀបចំសំណុំ​ឯកសារប្តឹងក្រុម​យុវជន​ដែល​ដឹកនាំដោយលោក ស្រី ចំរើន​ ទៅតុលាការ ទាក់ទងនឹងការយកមួយកអាវនិងទង់ ដែលមាន​សញ្ញាសម្គាល់របស់គណបក្សមកធ្វើការហែក្បួនដែលគណបក្សនេះថាជាទង្វើអនាធិបតេយ្យនិងរំ​លោភលើកម្មសិទ្ធបញ្ញា។ នៅរសៀលនេះ លោក ស្រី ចំរើន បាន​ដឹកនាំយុវជនមួយក្រុមហែក្បួន​ដាក់ញ្ញតិទៅកាន់​រដ្ឋសភា ស្នាក់ការ​អង្គ​ការសហប្រជាជាតិ ស្នាក់ការគណបក្សសង្គ្រោះជាតិនិង​ផ្ទះលោក កឹម សុខា ក្នុងគោលបំណងទាមទា​រឲ្យ​​​លោក កឹម សុខា បកស្រាយ​រឿង​ខ្សែអាត់សំឡេង ដែលក្រុមនេះ​សង្ស័យថា​ជា​សំឡេង​លោក កឹម សុខា សន្ទនាស្នេហាជាមួយនារីម្នាក់។​

    អានបន្ត
  • អង្គការមួយថាប្រជាធិបតេយ្យនៅកម្ពុជាកំពុងរងការគំរាមកំហែងពីបក្សកាន់អំណាច

    អង្គការឃ្លាំមើលការបោះឆ្នោតមួយអះអាងថាប្រជាធិបតេយ្យនៅ​កម្ពុជា​​កំពុងរងការគំរាមកំ​ហែងពី​គណ​​បក្ស​​​​​​​កំពុង​គ្រប់គ្រងអំណាចដូចជាការរឹតបន្តឹងសេរីភាពបញ្ចេញមតិ គំរាមកំហែងលើបក្សប្រឆាំង​ និង​ការប្រើអំណាចរដ្ឋាភិបាល រំលោ​ភ​លើ​ស្ថាប័នជាតិកំ​​​​ពូ​​​​​លៗ​​រួមមានរដ្ឋសភានិងតុលាការជាដើម។​ ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៩ខែមីនានេះនាយកប្រតិបត្តិអង្គ​ការ​ឃ្លាំ​មើ​ល​ការបោះ​ឆ្នោតហៅ​កាត់ខុមហ្វ្រែល លោក គល់ បញ្ញា ថ្លែងថាតាមរបាយការណ៍អង្គេតប្រចាំឆ្នាំលោក​ថាប្រជាធិ​បតេយ្យនៅកម្ពុជាកំពុងគំរាម​កំហែងធ្ងន់ធ្ងរពីគណ​បក្សកំ​ពុងគ្រ​ប់គ្រង​អំណា​ច​។

    អានបន្ត
  • អ្នកការពារព្រៃឈើទទូចឲ្យរដ្ឋាភិបាលចាប់ជនល្មើសដែលកាប់សកម្មនារីព្រៃឡង់

    សកម្មជនការពារព្រៃឈើទទូចឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតនិង​ចាប់​ខ្លួន​ជនល្មើសដែលបានកាប់​ទៅលើ​នារីម្នាក់ដែលជា​អ្នកការពារព្រៃឡង់បណ្តាលឲ្យរងរបួសធ្ងន់នោះ។ ការទទូចនេះគឺបន្ទាប់ពីសកម្មនារីម្នាក់ កញ្ញា ផន សុភក្រ្ត បានអះអាងថានាងរងរបួសធ្ងន់ចំជើងខាងឆ្វេងដោយសារជនមិនស្គាល់អត្តសញ្ញាណលបកាប់នៅម៉ោង១និង៣០​នាទីនាយប់ថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ខែមីនា ខណៈនាងចូលរួម​ល្បាតព្រៃនិងចាប់ដកហូត​យកម៉ាស៊ីនអារ​ឈើបានមួយចំនួននៅចំណុច​អូតា​ជើង ភូមិបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។​

    អានបន្ត
  • ពលរដ្ឋ​ស្រុក​សង្កែ​រិះគន់​អាជ្ញាធរ​ខេត្ត​បាត់ដំបង​មិន​ទប់ស្កាត់​ការ​ទន្ទ្រាន​ព្រៃ​លិច​ទឹក​យក​ដី

    ប្រជា​សហគមន៍​នេសាទ​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ថា​មិន​អើពើ​ទប់ស្កាត់​ពី​ការ​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក ឬ​ហៅ​ថា​ព្រៃ​រនាម យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នោះ​ទេ។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​អ្នក​ភូមិ​ប្រទះ​ឃើញ​ព្រៃ​លិច​ទឹក​រាប់​រយ​ហិកតារ ត្រូវ​គេ​លួច​កាប់​បំផ្លាញ ហើយ​ពួក​គាត់​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ឃុំ ឲ្យ​ទប់ស្កាត់​ជាច្រើន​លើក តែ​ពុំ​ទទួល​បាន​លទ្ធផល។ ប្រជាពលរដ្ឋ​នៅ​ស្រុក​សង្កែ កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ហិនហោច​ព្រៃ​លិច​ទឹក​អស់​ក្នុង​ពេល​ឆាប់ៗ ដោយសារ​អាជ្ញាធរ​ពុំ​ទាន់​មាន​វិធានការ​ទប់ស្កាត់​នៅ​ឡើយ។

    អានបន្ត
  • អ្នក​ច្បាប់​ថាចំណាត់ការរបស់ស្ថាប័នរដ្ឋទៅលើលោក កឹម សុខា គឺ​បំពានច្បាប់

    ក្រុម​អ្នក​ច្បាប់​លើកឡើង​ថាករណី​សភាបញ្ជួនលិខិត​ឲ្យលោក កឹម សុខា បំភ្លឺ​ទៅតាមញត្តិរបស់យុវជនមួយក្រុម ដែលចោទថាមេដឹកនាំបក្សប្រឆាំងមានរឿង​អាស្រូវស្នេហានិងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅករណីនេះ គឺជាចំណាត់ការមួយ ”​រំលោភលើច្បាប់រដ្ឋធម្មនុញ្ញ”។ អំឡុង​ពេលខែមីនានេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបញ្ជួនលិខិតចំនួនពីរដងឲ្យ លោក កឹម សុខា បំភ្លឺ បន្ទាប់ពីរដ្ឋសភាទទួលយកញត្តិរបស់ក្រុមយុវជនដឹកនាំដោយឈ្មោះ ស្រី ចំរើន​​។ ចំណែកអង្គភាពប្រឆាំងអំពើពុករលួយក៏បានប្រកាសយកករណីនេះមកចាត់ការដែរ។

    អានបន្ត
  • យុវជន​ ស្រី ចំរើន ថា​សាលាក្រុង​អនុញ្ញាតឲ្យ​ដង្ហែញត្តិ​ទៅផ្ទះលោក​ កឹម សុខា

    យុវជន ស្រី ចំរើន ដែលបាន​ចេញមុខជា​បន្ត​បន្ទាប់​ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា បានឲ្យដឹងថាសាលាក្រុង​អនុញ្ញាតឲ្យ​ក្រុមយុវជនហែញត្តិទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនិងផ្ទះរបស់លោក កឹម សុខា នៅថ្ងៃអង្គារស្អែក​នេះ ប៉ុន្តែអភិបាលរង​សាលារាជធានីថា​ខ្លួន​មិន​បាន​ទទួល​លិខិត​របស់​យុវជន​នោះទេ។​ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន ប្រាប់​​វីអូឌីថាលោកបានដាក់លិខិតជូនដំណឹងទៅផ្នែក​រដ្ឋបាល​នៃ​សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះ ហើយ​ថាសាលារាជធានីបានអនុញ្ញាតឲ្យមាន​ការ​ហែ​ញត្តិនោះ​។ លោកបន្តថា៖ “ខ្ញុំដាក់លិខិត​នៅព្រឹក​មិញនេះ គា​ត់(ផ្នែករដ្ឋបាល​)​ទទួល​ហើយ​អនុញ្ញាត។ គេ​គ្រាន់តែហាមយើងកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជៀសវាងការបង្កហិង្សា។ យើង​គ្រាន់តែសុំគាត់(កឹម សុខា​)បកស្រាយទេ ហើយអត់មានបង្កហិង្សាអ្វី​ទេ”។

    អានបន្ត
  • កម្មករ​ទូទាំងប្រទេស ធ្វើ​សកម្មភាព​តាម​រោងចក្រ​របស់ខ្លួន ដើម្បី​ប្រឆាំង​ច្បាប់​សហជីព​

    ​តំណាង​សហជីព​ទូទាំងប្រទេស នឹង​កៀងគរ​កម្មករ​តាម​រោងចក្រ​នីមួយៗ ដើម្បី​ធ្វើ​សកម្មភាព​នៃ​ការមិន​ស្វា​ម​គន៍​ចំពោះ​វត្ត​មាននៃ​ច្បាប់​ស្តីពី​សហជីព ដែល​រដ្ឋសភា នឹង​ពិនិត្យ​អនុម័ត នៅពេល​ខាងមុខ​។ មេ​សហជីព សង្ឃឹមថា ការតវ៉ា​នេះ នឹង​ជំរុញ​ឲ្យ អ្នកនយោបាយ​គ្រប់រូប រួមគ្នា​ពិចារណា​សាជាថ្មី លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​។ ​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ ២០១៦ កម្មករ​និ​យោ​ជិ​ក​ទូទាំងប្រទេស នឹងធ្វើ​សកម្មភាព​ផ្សេងៗ​នៅតាម​រោងចក្រ និង​សហគ្រាស ដែល​ខ្លួន​កំពុង​បម្រើ​ការងារ ដើម្បី​បង្ហាញ​ពី​ការមិន​ពេញចិត្ត ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​។ ការ​ឈានដល់​ដំណាក់កាល​នៃ​ការតវ៉ា​ទូទាំងប្រទេស​បែបនេះ ដោយសារតែ​រដ្ឋសភា​និង​រដ្ឋាភិបាល តែងតែ​ព្រងើយកន្តើយ​ចំពោះ​សំណូមពរ​របស់​មេ​សហ​ជីព ដែល​បានស្នើ​ម្តង​ហើយ​ម្តងទៀត ឲ្យ​ស្ថាប័ន​កំពូល​ទាំងនោះ កែប្រែ​និង​លុបចោល​ចំណុច​អវិជ្ជមាន​មួយចំនួន ក្នុង​សេចក្តីព្រាងច្បាប់​នេះ​។

    អានបន្ត
  • រដ្ឋសភាក្រើន​រំឭក​ឲ្យ​លោក កឹម សុខា បំភ្លឺការចោទប្រកាន់រឿងអាស្រូវស្នេហាតាមញត្តិរបស់យុវជន

    អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាបានដាក់លិខិតមួយទៀតទៅលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្រ្គោះជាតិ ដោយរំឭកឲ្យលោកបំភ្លឺ​ទាក់ទងនឹងញត្តិរបស់យុវជនដែលទាមទារឲ្យបក​ស្រាយ​រឿងការចោទប្រកាន់អាស្រូវស្នេហា។ អ្នកនាំពាក្យនៃរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌីថានៅព្រឹកថ្ងៃចន្ទនេះ លោកបានដាក់លិខិតមួយច្បាប់ទៀតទៅលោក កឹម សុខា ដោយលោកថាគ្រាន់តែរំឭកឲ្យឆ្លើយតបនឹងញត្តិរបស់យុវជន។ លោកបន្តថាការដាក់លិខិតជាថ្មីនេះ ដោយសារយុវជនទាំងនោះ​បានចេញមុខតវ៉ានិងដាក់ញត្តិជាថ្មីមករដ្ឋសភា។

    អានបន្ត
  • ពលរដ្ឋជាង១០០នាក់ប្រមូលផ្ដុំមុខតុលាការខេត្ដព្រះវិហារ ខណៈតំណាងពីរនាក់ចូលបំភ្លឺ

    ប្រជាពលរដ្ឋជាង១០០នាក់ដែលមានជម្លោះដីធ្លីមកពីស្រុកសង្គមថ្មីខេត្ដព្រះវិហារ បានប្រមូលផ្ដុំគ្នា​នៅ​ខាងមុខតុលាការខេត្ដនេះដោយ​អះអាងថា ខ្លាចតុលាការឃុំខ្លួនតំណាងពួកគេពីរនាក់ ដែលចៅក្រម​សាក​សួរ​តាមបណ្ដឹងក្រុមហ៊ុន។ ពលរដ្ឋដែលត្រូវតុលាការសាកសួរ នៅឃុំស្ដៅ ស្រុកសង្គមថ្មី លោក កែ ឡូត ប្រាប់VODនៅ​ថ្ងៃ​​នេះ​ថាតំណាងពលរដ្ឋពីរនាក់មានរូបលោក និងឈ្មោះ ហ៊ួន សុខ ត្រូវបានតុលាការខេត្ដព្រះវិហារឲ្យចូលបំភ្លឺនៅ​​រសៀលថ្ងៃ​ទី២៨ខែមីនានេះករណីជម្លោះដីធ្លីជាមួយក្រុមហ៊ុនឈ្មោះ អ៊ែមភើលហ្វឃឹស ដោយចោទថាបំផ្លិច​​បំ​ផ្លា​ញ​​ទ្រព្យ​សម្បត្ដិ​អ្នកដទៃកាលពីចុងឆ្នាំ២០១៥។ លោកបន្ដថា ការកោះហៅលោកឲ្យចូលបំភ្លឺនេះជា​រឿង​អយុ​ត្ដិ​ធម៌​ដោយលោកថា លោកមិនបានបំផ្លាញដូចការចោទប្រកាន់ឡើយ​។ លោកបន្ថែមថា៖ “បាទ! ​ខ្ញុំ​មិន​​​បានចូល​រួម​ទេគឺឈ្មោះខ្ញុំដែលឡើងពីថ្ងៃនេះមិនបានចូលរួម​ទេគឺខ្ញុំនៅក្នុង​ភូមិ​នៅ​​មើល​កីឡ​ប្រដា​ល់​អីណោះ ប៉ុន្ដែគេ​ចោទប្រកាន់ ប៉ុន្ដែប្រជាពលរដ្ឋមានការព្រួយ​បារម្ភទើបឡើង​មក​ការ​ពារ​​​​ដោ​យចាំ​ឃ្លាំ​មើល​ថាការ​ដោះស្រាយ​វាយ៉ាង​ម៉េចវិញ”។

    អានបន្ត
  • នាយករដ្ឋមន្រ្តី​សម្រេច​​តែង​តាំងរដ្ឋលេខា​ធិការ៤រូប​បន្ថែមទៀត

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​​ស្នើ​តែង​តាំង​រដ្ឋលេខា​ធិការចំនួន​៤រូបបន្ថែម​ទៅក្នុង​ក្រសួង​​ចំនួន​ ដោយ​អះ​អាង​ថាការ​តែង​តាំង​នេះជាសេច​ក្តី​ត្រូវ​ការ​ចាំ​បាច់​របស់​​រដ្ឋាភិបាល។ ក្នុង​លិខិត​ចុះ​ថ្ងៃ​២៥ខែមីនាផ្ញើទៅ​ប្រធានរដ្ឋសភា លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​សរសេរថាលោក​​ស្នើ​​តែ​ងតាំង​បំពេញ​សមាស​ភាព​នៃ​​រដ្ឋាភិបាលបន្ថែម ដែល​ក្នុង​នោះមាន​​លោក អ៊ី ឈាន អតីត​​អភិបាល​ខេត្ត​ប៉ៃ​លិននិង​មន្រ្តីក្រសួងមហាផ្ទៃ​ ត្រូវ​បានតែងតាំង​ជា​​​រដ្ឋលេខា​ធិការក្រសួង​ការពារ​ជាតិ និងលោក​ លុយ ដាវីត ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​បរទេសនិង​សហប្រតិ​បត្តិការ​អន្តរជាតិ។

    អានបន្ត
  • សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ថ្មី​ជួយ​រក​ដំណោះស្រាយ

    ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជាង ២០០​គ្រួសារ ស្នើ​ឲ្យ​អភិបាល​ខេត្ត​ឡើង​កាន់​តំណែង​ថ្មី ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។ អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា ការ​ស្នើសុំ​របស់​ពលរដ្ឋ​នេះ ដោយសារ​ពួក​គាត់​ពុំ​មាន​ដី​ដាំ​ដុះ និង​ជីវភាព​លំបាក ដែល​កន្លង​មក អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​ជូន​ពួក​គាត់​ពុំ​ទទួល​បាន​លទ្ធផល។ ការ​ស្នើសុំ​របស់​ពលរដ្ឋ​នេះ បន្ទាប់​ពី​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦ ប្រកាស​តែង​តាំង​អភិបាល​ថ្មី​ខេត្ត​បន្ទាយមានជ័យ នៅ​សាលា​ប្រជុំ​សាលា​ខេត្ត គឺ​លោក សួន បវរ ជំនួស លោក គោ ស៊ុំសារឿត អភិបាល​ខេត្ត​ចាស់ ដែល​នឹង​ប្ដូរ​ទៅ​ធ្វើ​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។

    អានបន្ត
  • អ្នក​រាយការណ៍​អ.ស.ប​ស្នើ​អភិបាល​ខេត្ត​ស្ទឹងត្រែង​ឲ្យ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច

    អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ដែល​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ និង​ជនជាតិ​ដើម​ភាគ​តិច​ដទៃ​ទៀត ដែល​រស់នៅ​ក្នុង​ខេត្ត​នោះ។ ការ​លើក​ឡើង​របស់​អ្នកស្រី ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា នា​សាលា​ខេត្ត។ ​ជំនួប​​របស់ អ្នកស្រី រ៉ូណា ស្មីត ជាមួយ​អាជ្ញាធរ​ខេត្ត​នេះ គឺ​នៅ​បន្ទាប់​ពី​អ្នកស្រី​បាន​ចុះ​ជួប​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដែល​មិន​ព្រម​ទទួល​យក​សំណង​ផល​ប៉ះពាល់​ពី​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ និង​ធ្វើ​ទស្សនកិច្ច​នៅ​ការដ្ឋាន​សាងសង់​ទំនប់​នោះ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា។

    អានបន្ត
  • ស្រ្តីម្នាក់ជាសកម្មជនព្រៃឡង់រងការវាយប្រហារក្នុងពេលចុះល្បាតព្រៃ

    ស្រ្តីម្នាក់ដែលគេស្គាល់ថាជាសកម្មជនការពារព្រៃឡង់បានរងរបួសជើងធ្ងន់ដោយគេអះអាងថាមាន​ជនល្មើស​លបលួយកាប់ ខណៈក្រុមយុវជនកំពុងដេកក្នុងអង្រឹងពេលចុះល្បាតព្រៃឈើកាលពីចុងសប្តាហ៍មុននេះ។ កញ្ញា ផន សុភក្រ្ត បានអះអាងថានាងរងរបួសធ្ងន់ចំជើងខាងឆ្វេងបន្ទាប់​ពី​មានជនមិនស្គាល់អត្តសញ្ញាណលបកាប់នៅពេលដែលនាងសម្រាកលង់លក់នៅម៉ោង១និង៣០​នាទីនាយប់ថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ ខែមីនា។ កញ្ញាបន្ថែមថាករណីនេះបានកើតឡើងនៅពេល​ក្រុម​ល្បាតព្រៃរបស់កញ្ញាចុះបង្ក្រាបក្រុមអ្នកប្រព្រឹត្តបទល្មើសព្រៃឈើនិងចាប់ដកហូត​យកម៉ាស៊ីនអារ​ឈើបានមួយចំនួននៅចំណុច​អូតា​ជើង ភូមិបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។​

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo