កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.199


  • តុលាការ​ចេញ​ដីកាចាប់ខ្លួន​សកម្មជនអារ៉ែង លោក អាឡិច

    សកម្មជន​អារ៉ែងជនជាតិអេស្ប៉ាញលោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន(Alejandro Gonzalez Davidson) អះអាង​ថា​លោក​នឹង​ចូលមក​ប្រទេសកម្ពុជា បើទោះជា​លោក​មិន​ទទួល​បាន​ទិដ្ឋា​ការ​ក៏​​​ដោយ​ ដើម្បី​ប្រឈម​មុខ​នឹង​តុលាការ ខណៈ​ចៅក្រមស៊ើប​សួរនៃសាលាដំបូងខេត្តកោះកុង​​​បាន​ចេញ​ដីកា​ចាប់ខ្លួន​រូបលោក។​ លោក អាឡិច ដែលត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា​កាលពីឆ្នាំ២០១៥ ប្រាប់​វីអូឌី(VOD)​ថា​លោក​​បាន​ទទួល​​ដីកាមួយ​ ដោយ​ចៅក្រម​ស៊ើប​សួរ​ លោកស្រី ឈុន ដាវី​ ​ចោទ​ប្រកាន់​លោក​ពី​បទ​សមគំនិត​​​ក្នុង​អំពើ​គំរាម​កំហែង​និង​ធ្វើ​ឲ្យ​ខូច​ខាត​ដោយភ្ជាប់នូវ​បញ្ហា​អ្វីមួយ ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​បទុមសាគរ ខេត្ត​កោះកុង កាលពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ​២០១៥និង​នៅថ្ងៃទី​១២ខែសីហា ឆ្នាំ​២០១៥។​ លោក​ អាឡិច​ ​បន្ត​ថា​តុលាការ​បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោកនិង​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ​ឲ្យ​ស្រាវ​ជ្រាវ​​ចាប់និង​នាំ​ខ្លួន​រូបលោក​ទៅពន្ធនាគារ​កោះកុងឬ​មណ្ឌ​លឃុំខ្លួន​បណ្តោះអាសន្ននៅកន្លែង​ចាប់ខ្លួន។

    អានបន្ត
  • អ្នក​រាយការណ៍​អ.ស.ប​នឹង​យក​បញ្ហា​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង

    អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សន្យា​ថា​នឹង​លើក​យក​បញ្ហា​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ទៅ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង នៅ​ដើម​សប្ដាហ៍​ក្រោយ។ ការ​លើក​ឡើង​ដូច​នេះ គឺ​នៅ​បន្ទាប់​ពី​អ្នកស្រី​បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៦ មីនា។ ផល​ប៉ះពាល់​លើ​ជនជាតិ​ដើម​ភាគ​តិច​ដោយសារ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ សុទ្ធសឹងតែ​ជា​ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន​ដែល អ្នកស្រី រ៉ូណា ស្មីត គ្រោង​នឹង​លើក​យក​ទៅ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

    អានបន្ត
  • ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ឃុំ​បឹងប្រាំ​ជាង​១០០​នាក់​ធ្វើ​ដំណើរ​ពី​បាត់ដំបង​ទៅ​តវ៉ា​នៅ​ភ្នំពេញ

    ប្រជាពលរដ្ឋ​រងគ្រោះ​រឿង​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ប្រមាណ ១០០​នាក់​តំណាង​ឲ្យ ១៩២​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋាភិបាល​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ករណី​ជម្លោះ​ដីធ្លី​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។ ពលរដ្ឋ​ឡើង​ទៅ​ភ្នំពេញ​នេះ ដោយសារ​ពួក​គាត់​ឃើញ​អាជ្ញាធរ​មូលដ្ឋាន កោះ​ប្រជុំ​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ហើយ​ឲ្យ​ពួក​គាត់​ផ្ដិត​មេដៃ ដើម្បី​ដាក់​ប្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។ ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងប្រាំ បាន​ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​សកម្មភាព​របស់​មេ​ឃុំ ថា​ជា​ទង្វើ​បង្ក​ការ​លំបាក​ដល់​អ្នក​ស្រុក និង​មិន​អាច​ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​បាន​នោះ​ឡើយ។

    អានបន្ត
  • ពលរដ្ឋ​៤​ឃុំ​នៅ​កោះកុង​ហែ​ញត្តិ​ស្នើ​ឲ្យ​អាជ្ញាធរ​កាត់​ដី​ចេញ​ពី​គម្រោង​វិនិយោគ​របស់​​ក្រុមហ៊ុន

    ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ប្រមាណ ៣០០​នាក់ តំណាង​ឲ្យ​អ្នក​រងគ្រោះ​ដីធ្លី​ជាង ៥០០​គ្រួសារ ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ថៃ ចំនួន ២ បាន​ប្រមូល​ផ្តុំ​គ្នា​ហែ​ក្បួន​ដាក់​ញត្តិ​ជូន​អភិបាល​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​រ៉ាំរ៉ៃ​រយៈពេល ១០​ឆ្នាំ​មក​នោះ។ តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ចំនួន ៤​ឃុំ ស្ថិត​ក្នុង​ស្រុក​ស្រែ​អំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង គឺ​លោក ឱម ផុន និង​លោកស្រី ផាវ ញ៉ឺង និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ហែ​ក្បួន​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែ​មីនា គឺ​ដើម្បី​ដាក់​ញត្តិ​ជូន​អភិបាល​ស្រុក​ទាំង​ពីរ​ឲ្យ​ជួយ​អន្តរាគមន៍​កាត់​ឆ្វៀល​ដី​កសិកម្ម​ពលរដ្ឋ​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ស្ករអំពៅ កោះកុង (Koh Kong Sugar) និង​ក្រុមហ៊ុន ផ្លែនថេសិន អ៊ីនដាសស្ទ្រី (Plantation Industry) របស់​អ្នក​វិនិយោគ​ថៃ ឲ្យ​ស្របតាម​គោលនយោបាយ​ស្បែក​ខ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​ដាក់​ឲ្យ​អនុវត្ត​ដើម្បី​ឲ្យ​ពួកគាត់​មាន​ដី​បង្កបង្កើន​ផលដំណាំ​កសិកម្ម​ដូច​ដើម​វិញ។

    អានបន្ត
  • ពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង​ស្នើ​អង្គការ​សង្គម​ស៊ីវិល​បង្រៀន​ផ្នែក​​រដ្ឋបាល​និង​សិទ្ធិមនុស្ស

    តំណាង​សហគមន៍ និង​ពលរដ្ឋ​នៅ​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ចង់​បាន​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​​រដ្ឋបាល និង​សិទ្ធិមនុស្ស ដើម្បី​រួម​ចំណែក​ក្នុង​កិច្ច​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​របស់​ខ្លួន។ តំណាង​សហគមន៍​បាន​អំពាវនាវ​ភ្លាមៗ​ក្រោយ​ពី​ដឹង​ថា អង្គការ​មួយ​ដែល​ធ្វើ​ការ​ពង្រឹង​សមត្ថភាព​សហគមន៍​នៅ​ក្នុង​តំបន់​ពួកគាត់ នឹង​ត្រូវ​បញ្ចប់​គម្រោង​នៅ​ចុង​ឆ្នាំ​២០១៦ ខាង​មុខ។ តំណាង​សហគមន៍ និង​ពលរដ្ឋ​ឃុំ​ក្បាលទឹក ឲ្យ​ដឹង​ថា ត្បិត​ពួកគាត់​ខ្លះ​ទទួល​បាន​ចំណេះ​ដឹង​ច្រើន​ពី​វគ្គ​បណ្ដុះបណ្ដាល​របស់​អង្គការ​នានា ប៉ុន្តែ​ពួកគាត់​នៅ​តែ​ចង់​បាន​ការ​ចែក​រំលែក​បទពិសោធន៍​ថ្មីៗ ដើម្បី​សម្រប​ទៅ​តាម​ការ​អភិវឌ្ឍ​សង្គម។ ពួកគាត់​ថា ព្រៃឈើ និង​សម្បត្តិ​ធម្មជាតិ​ជា​ច្រើន​ទៀត គឺ​ជា​កាតព្វកិច្ច​ដ៏​លំបាក​របស់​ពលរដ្ឋ​ក្នុង​កិច្ចការ​ពារ​ឲ្យ​បាន​គង់វង្ស​ពី​ជនខិលខូច ឬ​អ្នក​បំផ្លាញ​ជាតិ។

    អានបន្ត
  • ពលរដ្ឋនៅខេត្តសៀមរាបស្នើនាយករដ្ឋមន្ត្រីឲ្យទប់ស្កាត់ការបណ្តេញចេញពីសំណាក់មន្ត្រីយោធា

    អ្នកមានជម្លោះដីធ្លីមកពីខេត្តសៀមរាបរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីឲ្យជួយទប់ស្កាត់ការបណ្តេញ​ពី​​សំ​ណា​ក់មន្ត្រីយោធាដែ​លពួកគេចោទថាកំពុងគំរាមកំហែង​បណ្តេញពួកគេ​ជាង១០០គ្រួ​សារចេញ​ពី​លំ​​នៅ​​​ដ្ឋាន​ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរ​មូលដ្ឋាន។ អ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ាជាង១០០នាក់ផ្សេងទៀតលោក ស្រី ពាន់ អាយុ៤៥ឆ្នាំ រស់នៅ​ភូមិសែ​ន​ជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ឲ្យអ្នកសារព័ត៌មាន​ដឹងក្រោយដា​ក់ពាក្យ​បណ្តឹងទៅ​មន្ត្រី​ខុ​​ទ្ទ​កា​រ​ល័​​យ​នាយករដ្ឋមន្ត្រី នាថ្ងៃទី២៥ខែមីនានេះថាបច្ចុប្បន្ននេះមន្ត្រីយោធា៥រូបនៅភូមិភាគ៤បានបាន​ប្រើ​អា​វុធគំរាមកំហែងពួកគាត់ជាង១០០គ្រួសារ ឲ្យចាកចេញពីលំនៅដ្ឋានដែលលោកថាគ្មាន​កិច្ចអ​ន្តរា​​គម​ន៍ទប់ស្កាត់ពី​អាជ្ញាធរមូលដ្ឋាន។​

    អានបន្ត
  • ពលរដ្ឋ​មក​ពី​ខេត្ត​បាត់ដំបង​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន រឿង​ដីធ្លី

    ពលរដ្ឋ​ប្រមាណ៥០នាក់​មក​ពី​ឃុំ​សិរីមានជ័យ ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី២៤ ខែ​មីនា បាន​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ស្នើ​សុំ​កិច្ច អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ប្រមាណ​៦០០​ហិកតារ ដល់​ពលរដ្ឋ​១៣៥​គ្រួសារ​ និង​សុំ​ដោះលែង​តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ ឆន ឆាត ត្រូវ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ឃុំ​ខ្លួន​ដោយ​សារ​តែ​រឿង​តវ៉ា​ដី​ធ្លី​កាល​ពីថ្ងៃទី៣១​ខែ​មករា​ ឆ្នាំ២០១៦។ ញត្តិ​ដែល​បាន​ដាក់​ទៅ​រដ្ឋ​សភា​នោះ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន សួន មានសម្បត្តិ ទទួល​បាន​សិទ្ធិ​ដី​សម្បទាន​សេដ្ឋកិច្ច ​ដែល​មាន​ទី​តាំង​ក្នុង​ភូមិ​អូរគគីរ​ និង​ភូមិ​ទួល​ក្រសាំង​ឃុំ​សិរី​មាន​ជ័យ ​ស្រុក​សំពៅ​លូន កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​ធ្វើឲ្យ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​ចំនួន​៦០០ហិកតារ ដែល​កាន់​កាប់​ស្រប​ច្បាប់​របស់​ពលរដ្ឋ។ ក្នុង​ញត្តិ​ដដែល​នោះ​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​នេះ​ឃុបឃិត​ជា​មួយ​មន្ត្រី​បរិស្ថាន​គូស​ផែនទី​បំពាន​លើ​ដី​ស្រែ​ចម្ការ របស់​ពលរដ្ឋ​ហើយ​រឹប​អូស​យក​ជា​កម្ម​សិទ្ធិ​របស់​ក្រុមហ៊ុន។ ម្យ៉ាងវិញទៀត​ពលរដ្ឋ​ម្នាក់​ឈ្មោះ ឆន ឆាត ត្រូវ​បាន​សាលា​ដំបូង​ចេញ​ដី​ការ​ចាប់​ខ្លួន​ផង​ដែរ។

    អានបន្ត
  • ពលរដ្ឋ​នៅ​ស្ទឹងត្រែង​ព្រមាន​ដុត​គ្រឿងចក្រ​ក្រុមហ៊ុន​ដែល​ឈូស​ឆាយ​ព្រៃ​សហគមន៍

    សហគមន៍​ក្បាលរមាស ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ព្រមាន​ដុក​កម្ទេច​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​សំអាត​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បន្ទាប់​ពី​ក្រុម​ល្បាត​របស់​សហគមន៍ ៤០​នាក់ ប្រទះ​ឃើញ​គ្រឿងចក្រ​ចំនួន ៥​គ្រឿង បាន​ឈូស​ឆាយ​ព្រៃ​ក្នុង​បរិវេណ​ដី​ព្រៃ​សមូហភាព​សហគមន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា។ ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ឃុំ​ក្បាលរមាស ស្រុក​សេសាន ទាមទារ​ឲ្យ​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​រដ្ឋាភិបាល​ផ្ដល់​ព័ត៌មាន​ជាក់លាក់​ស្ដីពី​ការ​កំណត់​ព្រំប្រទល់​បាត​អាង​ក្នុង​តំបន់​ព្រៃ​អភិរក្ស​របស់​សហគមន៍។

    អានបន្ត
  • រដ្ឋាភិបាលជួយពលការិនី៤នាក់ពីម៉ាឡេស៊ីឲ្យត្រឡប់មកកម្ពុជាវិញ

    ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជួយស្ត្រីខ្មែរ៤នាក់ដែលបានទៅធ្វើការ ក្នុងប្រទេសម៉ាឡេស៊ី ឲ្យវិលត្រឡប់មកកម្ពុជាវិញ។ ក្នុងលិខិតមួយចេញនៅថ្ងៃទី២៤ ខែមីនា ក្រសួងការបរទេសបានឲ្យដឹងថា ពលការិនីខ្មែរទាំង៤រូបដែលត្រូវបានជួយសង្គ្រោះមានឈ្មោះ ស៊ុន មុំ អាយុ ២៨ ឆ្នាំ មានស្រុកកំណើត នៅស្រុកក្រគ ខេត្តពោធិសាត់បានទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ២០១៤ តាមរយៈក្រុមហ៊ុន CMO នៅកម្ពុជា និងក្រុមហ៊ុន PUNCAKMAS នៅម៉ាឡេស៊ី និង បានទៅស្ថានទូត នៅថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០១៦ សុំឲ្យ ជួយទាមទារប្រាក់ខែពីថៅកែក្រុមហ៊ុន PUNCAKMAS និងជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។ ក្រុមហ៊ុន PUNCAKMASបានបើកប្រាក់ខែឲ្យពលការិនី ស៊ុន មុំ បន្ទាប់ ពីមានការធ្វើអន្តរាគមន៍ពីស្ថានទូត ។

    អានបន្ត
  • សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​អភិបាល​ថ្មី​ខេត្ត​ស្វាយរៀង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ

    ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្នើ​ដល់​អភិបាល​ថ្មី​ខេត្ត​ស្វាយរៀង ឲ្យ​ដោះស្រាយ​បញ្ហា​ចោទ​មួយ​ចំនួន​ដែល​បន្សល់​ទុក​ពី​អភិបាល​ខេត្ត​ចាស់។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល លោក ម៉ែន វិបុល ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ថ្មី​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ជំនួស លោក ជៀង អំ ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ការងារ​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ។ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​ស្វាយរៀង ជំរុញ​ឲ្យ​អភិបាល​ថ្មី​ខេត្ត​ស្វាយរៀង ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​របស់​ប្រជាពលរដ្ឋ។ បញ្ហា​ទាំង​នោះ​រួម​មាន បញ្ហា​ព្រំដែន បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់ បញ្ហា​នាំ​ចូល​ទំនិញ​ខូច​គុណភាព បញ្ហា​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​អ្នក​មាន​លុយ​មាន​អំណាច បញ្ហា​សន្តិសុខ ទីផ្សារ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង​បញ្ហា​ចំណាក​ស្រុក។

    អានបន្ត
  • អ្នករាយការណ៍ពិសេសរបស់UNសង្ឃឹមថា គ.ជ.ប នឹងធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌

    អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) លើកឡើងថា លោកស្រីសង្ឃឹមថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធានាឲ្យបានការបោះឆ្នោតមួយប្រកបដោយសេរី និងយុត្តិធម៌ ខណៈកម្ពុជានឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ និងបោះឆ្នោតជាតិនៅឆ្នាំ២០១៨។ លោកស្រី រ៉ូណា ស្មីត បានធ្វើការលើកឡើងបែបនេះ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីលោកស្រីបានជួបពិភាក្សាពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជានៅទីស្នាក់ការរបស់ គ.ជ.ប។

    អានបន្ត
  • ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​អូរជ្រៅ​ចោទ​អាជ្ញាធរ​ថា​មិន​ព្រម​ដោះស្រាយ​ជូន​ពួក​គាត់

    ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ចំនួន ១៦៧​គ្រួសារ អះអាង​ថា បញ្ហា​ទំនាស់​ដី​រ៉ាំរ៉ៃ​របស់​ពួក​គាត់​ដោះស្រាយ​មិន​ចេញ​ជាង ២០​ឆ្នាំ​នោះ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​មិន​អើពើ​ជួយ​ប្រជាពលរដ្ឋ។ អភិបាល​រង​ស្រុក​អូរជ្រៅ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ថា​ជា​រឿង​មិន​ពិត​ឡើយ។ ពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ សម្ដែង​ការ​អស់​សង្ឃឹម​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ​ស្រុក​នេះ ដែល​មិន​អើពើ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់។

    អានបន្ត
  • គម្រោង «​យើង​ដូចគ្នា​» ដើម្បី​ការពារ​សិទ្ធិ​របស់​ក្រុម LGBTI នៅ​កម្ពុជា​

    គម្រោង​ថ្មី​មួយ​ដើម្បី​ការពារ​និង​លើក​កំពស់​សិទ្ធិ​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​មនុស្ស​ទាំង​ពីរភេទ អ្នក​កែ​ភេទ និង​អ្នកមាន​លក្ខណៈភេទ​មិន​ចំ​ជា​ប្រុស​ឬ​ស្រី ឬ LGBTI នៅ​កម្ពុជា ត្រូវ​បានប្រកាស​នៅថ្ងៃនេះ ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID)​។ ​គម្រោង​ដែលមាន​ឈ្មោះថា “​យើង​ដូចគ្នា​” (We are the Same) ដែល​ត្រូវបាន​ប្រគល់អោយ​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ការអប់រំ និង​ការអភិវឌ្ឍន៍​ក្នុង​សកម្មភាព (Media One) អនុវត្ត ហើយនឹង​ជួយ​ដល់​សកម្មភាព​តស៊ូ​មតិ និង​សកម្មភាព​លើក​កំពស់​ការយល់ដឹង​នានា ដើម្បី​ពង្រឹង​សិទ្ធិ​របស់​ក្រុម LGBTI នៅ​កម្ពុជា​។ គំរោង​នេះ​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក​ចំពោះ​សិទ្ធិ​របស់​ក្រុម LGBTI ជា​ផ្នែក​សំខាន់​មួយ​សំរាប់​ទ្រទ្រង់​សិទ្ធិមនុស្ស ទាំង​នៅ​កម្ពុជា ទាំង​នៅ​ទូទាំង​សាកលលោក​។​

    អានបន្ត
  • USAID ​ផ្តើម​គម្រោង​ថ្មី​មួយ​ដើម្បី​ការពារ​សិទ្ធិ​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ​LGBTI ​នៅ​កម្ពុជា

    ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​សហរដ្ឋ​អាមេរិក ឬ​ហៅ​កាត់​ថា USAID​ បាន​ចាប់ផ្ដើម​គម្រោង​ថ្មី​មួយ​ ដើម្បី​ការពារ​និង​លើក​កម្ពស់​សិទ្ធិ​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ​អ្នក​ស្រឡាញ់​មនុស្ស​ទាំង​ពីរ​ភេទ​ អ្នក​កែ​ភេទ​ និង​អ្នក​មាន​លក្ខណៈ​ភេទ​មិន​ចំ​ជា​ប្រុស​ឬ​ស្រី​ (​LGBTI) នៅ​កម្ពុជា។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ។ គម្រោង​ដែល​គេ​ដាក់​ឈ្មោះថា ​«យើង​ដូច​គ្នា» ​(We are the Same) ​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ទីភ្នាក់ងារ USAID ក្នុង​បំណង​អប់រំ ​និងអភិវឌ្ឍន៍​ក្នុង​សកម្មភាព​ អនុវត្ត​ ហើយ​នឹង​ជួយ​ដល់​សកម្មភាព​តស៊ូ​មតិ​ សកម្មភាព​លើក​កម្ពស់​ការយល់​ដឹង​នានា​ និង​ពង្រឹង​សិទ្ធិ​របស់​ក្រុម​ LGBTI ​នៅ​កម្ពុជា។

    អានបន្ត
  • ពលរដ្ឋ​ប៉ះពាល់​ដោយ​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត​តវ៉ា​រក​ដំណោះស្រាយ

    ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រមាណ ២០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា​ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ និង​ផ្ដល់​សំណង​ជូន​ពួកគាត់។ ពលរដ្ឋ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជា​ច្រើន​លើក​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល។ នេះ​ជា​លើក​ទី​១៥​ហើយ​ដែល​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុង​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​សង់​ផ្លូវ​រថភ្លើង​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស។ តំណាង​អ្នក​តវ៉ា​ម្នាក់​រស់​នៅ​ភូមិ​ផ្សារកណ្ដាល​ សង្កាត់​ផ្សារកណ្ដាល​ ក្រុង​ប៉ោយប៉ែត គឺ​លោក​ វន វ័ន្ត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ថា ផ្លូវ​រថភ្លើង​ចាប់​ផ្ដើម​សាងសង់​ហើយ​ តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ពុំ​បាន​ផ្ដល់​សំណង​ប៉ះពាល់​ជូន​គ្រួសារ​របស់​លោក​នៅ​ឡើយ​ទេ។

    អានបន្ត
  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ​តវ៉ា​មុខ​ក្រសួង​យុត្តិធម៌​ឲ្យ​ពន្លឿន​ដំណោះស្រាយ

    ប្រជាពលរដ្ឋ​ជាង ៥០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ជាង ២០០​គ្រួសារ​មក​ពី ៣​ស្រុក​ក្នុង​ខេត្ត​បន្ទាយមានជ័យ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ដោយ​លើក​បដា និង​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​យុត្តិធម៌ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ​ផ្អាក​សកម្មភាព​បុគ្គល​មាន​អំណាច​ម្នាក់​រំលោភ​យក​ដី ហើយ​ងាក​មក​ដោះស្រាយ​ផល​ប៉ះពាល់​ដី​ស្រែ​ចម្ការ និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់​ឲ្យ​ចប់​ជា​មុន​សិន។ ពលរដ្ឋ​ទាំង ៣​ស្រុក គឺ​ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ពួក​គាត់​ធ្លាប់​បាន​តវ៉ា​សុំ​អន្តរាគមន៍​ជាច្រើន​លើក​មក​ហើយ​ជាមួយ​នឹង​អាជ្ញាធរ​ខេត្ត​នេះ តែ​នៅ​មិន​ទាន់​ឃើញ​មាន​លទ្ធផល​ណា​មួយ​នៅ​ឡើយ។ ចំណែក​ឯ​សង្គម​ស៊ីវិល​រិះគន់​ជា​ថ្មី​ថា អាជ្ញាធរ​គ្មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​មាន​ជម្លោះ​ឲ្យ​បាន​ចប់​នោះ​ទេ។

    អានបន្ត
  • ពលរដ្ឋ​ជាង​២០០​គ្រួសារ​ព្យាយាម​វិល​ត្រឡប់​ទៅ​ស្នាក់នៅ​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ​វិញ

    អតីត​អ្នក​ភូមិ​ស្វាយជ្រំ នៃ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ជាង ២០០​គ្រួសារ នៅ​តែ​បន្ត​ការ​ទាមទារ​ឱ្យ​អាជ្ញាធរ​ប្រគល់​ដី​ភូមិ​ចាស់​មក​ពួកគេ​កាន់​កាប់​វិញ បន្ទាប់​ពី​អ្នក​ភូមិ​ទាំង​នោះ​ត្រូវ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បង្ខំ​ឱ្យ​ចាកចេញ​ជាមួយ​នឹង​ការ​ដោះដូរ​ដី​កន្លែង​ផ្សេង​ឱ្យ​រស់​នៅ​រយៈពេល ៤​ឆ្នាំ​មក​ហើយ​ក៏ដោយ។ អ្នក​ភូមិ​ទាំង​នោះ​ធ្លាប់​បាន​ប្រមូល​ផ្ដុំ​គ្នា​ទៅ​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី ឯ​ទីក្រុង​ភ្នំពេញ ជា​យូរ​មក​ហើយ ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ជួយ​ដោះស្រាយ​ចំពោះ​ការ​រក​ទីជម្រក​សមរម្យ​សម្រាប់​ពួកគេ បន្ទាប់​ពី​ការ​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​ទី​ដែល​ធ្លាប់​រស់​នៅ​តាំង​ពី​ឆ្នាំ​២០១២ មក។

    អានបន្ត
  • ពលរដ្ឋ​សហគមន៍​បូរី​កីឡា ស្នើ​ឲ្យ​សម្តេច ហ៊ុន សែន ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​

    អតីត​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បូរី​កីឡា ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២៣ មីនា ឆ្នាំ​២០១៦ នេះ ដើម្បី​បង្ហាញ​ពី​ទុក្ខវេទនា​របស់​ពួកគេ ពី​ការបាត់បង់​ដីធ្លី​និង​ផ្ទះសម្បែង​។ ប្រជាពលរដ្ឋ​ទាំងនោះ ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ពួកគេ​ឲ្យ​បាន​ឆាប់រហ័ស​។ ​អតីត​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បូរី​កីឡា​ជាង​១០០​គ្រួសារ ដែល​បាន​បាត់បង់​ផ្ទះសម្បែង នៅតែ​កើតទុក្ខ​មិន​សុខចិត្ត ចំពោះ​សំណង​មិន​សមរម្យ​។ ពួកគេ បាន​ស្រែ​កដ​ង្ហើ​យ​ហៅ​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ឲ្យ​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​ដ៏​រ៉ាំ​រៃ និង​ផ្តល់​សំណង​បន្ថែម តាមរយៈ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២៣ ខែមីនា​នេះ​។ ជាងនេះទៀត​ពួកគេ ក៏បាន​ដាក់​ញត្តិ​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ​និង​ស្តីទី​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ឲ្យ​ជួយ​អន្តរាគមន៍​ផងដែរ​។

    អានបន្ត
  • តំណាង​កម្មករ​សុំ​ជួប​សម្តេច ហ៊ុន សែន ដើម្បី​បង្ហាញ​ពី​គ្រោះថ្នាក់​នៃ​ច្បាប់​សហជីព​

    តំណាង​សហជីព​បានដាក់​លិខិត​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នាពេល​ព្រឹក​ថ្ងៃទី​២២ ខែមីនា​នេះ​។ ការដាក់​លិខិត​នេះ គឺ​ដើម្បី​សុំ​ជួប​លោកនាយក​រដ្ឋមន្ត្រី​ដោយផ្ទាល់ ក្នុង​គោលបំណង​បង្ហាញ​ពី​ផល​បះ​ពាល់​នៃ​ច្បាប់​ស្តីពី​សហជីព​។ តំណាង​រាជរដ្ឋាភិបាល បានចេញ​មក​ទ​ទូល​លិខិត​ពី​មេ​សហជីព ហើយ​អះអាងថា លិខិត​នេះ នឹងត្រូវ​ដាក់ជូន​លោកនាយក​រដ្ឋមន្ត្រី ជាក់​ជាមិនខាន​។ ​នេះ​ជា​តំណាក់កាល​ចុងក្រោយ​ហើយ ដែល​មេ​សហជីព​ប្រមាណ​ជា​៣០​នាក់ បានដាក់​លិខិត​រួមគ្នា ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​សុំ​ពិភាក្សា​ជុំវិញ​ចំណុច​អវិជ្ជមាន​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​។ មេ​សហជីព​ទាំងនោះ ចង់​ឲ្យ​រាជរដ្ឋាភិបាល ពិចារណ​សាជាថ្មី លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព ដែល​ពួកគេ​ព្រួយ​កង្វល់​ថា អាច​បង្ក​គ្រោះថ្នាក់​ដល់​សិទ្ធិសេរីភាព​របស់​សហ​ជីព​និង​កម្មករ​និ​យោ​ជិ​ក​យ៉ាងធ្ងន់ធ្ងរ​។

    អានបន្ត
  • ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​បាត់ដំបង​តវ៉ា​ឲ្យ​ដោះលែង​តំណាង​ម្នាក់

    ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង បាន​បរាជ័យ​ជា​ថ្មី​ម្ដង​ទៀត​ រឿង​​ស្នើ​ឲ្យ​តុលាការ​ដោះលែង​តំណាង​របស់​ពួកគាត់​ម្នាក់​ឲ្យ​មាន​សេរីភាព។ ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា តវ៉ា​ឲ្យ​តុលាការ​ដោះលែង​តំណាង​នៅ​មុខ​សាលា​ដំបូង​ខេត្ត បន្ទាប់​ពី​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជិត ២​ខែ​​​មក​ហើយ​។ ក្រុម​អ្នក​តវ៉ា​បាន​កាន់​រូបថត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ និង​អ្នកស្រី ប៊ុន រ៉ានី និង​មាន​សរសេរ​បដា​ដែល​មាន​ខ្លឹម​សារ​សុំ​ឲ្យ​​អ្នក​ទាំង​២ ជួយ​ដោះលែង​តំណាង​របស់​ពួកគាត់​ម្នាក់​ ឈ្មោះ ឈន ឆាត ​អាយុ ៥៦​ឆ្នាំ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​​ឆាប់​រហ័ស។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo