កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.199


  • សហជីពបន្តប្រឆាំងសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស ខណៈរដ្ឋសភារុញទៅរដ្ឋាភិបាលវិញ

    សហព័ន្ធសហជីពជាង២០បានដាក់ញត្តិរួមគ្នាជំរុញឲ្យប្រមុខរដ្ឋាភិបាលកែសម្រួលសេ​ចក្តី​ព្រា​​ង​​​ច្បា​ប់​ស្តី​​​ពី​​ស​ហជីពដ៏​ចម្រោង​ចម្រាសបន្ថែមទៀតដែលពួកគេថាដើម្បីឲ្យច្បាប់នោះធានាដល់​សេរី​ភា​ពលើ​​​​ក​កម្ព​ស់​សិទ្ធិ​ការ​​ងា​រក្នុងវិស័យ​កាត់ដេរនៅកម្ពុជា។ ការបន្តជំរុញរបស់ក្រុមសហជីពនេះធ្វើឡើងចំពេលដែលរដ្ឋសភាបញ្ជូន​សេចក្តីព្រា​ង​ច្បាប់​នោះទៅទី​ស្តី​​​កា​រ​គណៈរដ្ឋមន្ត្រីវិញ ក្រោយពីមានការតវ៉ាដ៏ចម្រូងសចម្រាសមួយរបស់សហជីពនៅមន្ទីរដ្ឋសភាពេល​សេច​​​​​ក្តី​​ព្រាងច្បា​ប់នោះធ្លាក់ដល់ដៃ​អ្នកតំណាងរាស្ត្រ។

    អានបន្ត
  • ភាព​ចម្រូងចម្រាស​ក្នុង​ទំនាស់​ដីធ្លី​រវាង​ទាហាន​៥​គ្រួសារ​និង​ពលរដ្ឋ​១​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត

    ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​មន្ត្រី​ទាហាន ៥​គ្រួសារ​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ អនុវត្ត​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​យក​ដី​ទៅ​ដាំដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​មន្ត្រី​ទាហាន​ចំនួន ៥​គ្រួសារ​នៅ​ពេល​ថ្មីៗ​នេះ បាន​បង្ហោះ​រូបថត​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​កាន់​កាប់​ដី​ទំនាស់​នោះ។ មន្ត្រី​ទាហាន​អះអាង​ថា ដី​ទំនាស់​នោះ​ជា​ដី​ដែល​ពួក​គេ​បាន​កាន់​កាប់​ជាច្រើន​ឆ្នាំ​មក​ហើយ។ ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មួយ​គ្រួសារ​នៅ​ស្រុក​អូរជ្រៅ លើក​ឡើង​ថា ការ​តវ៉ា​របស់​នាយ​ទាហាន និង​ពល​ទាហាន ប្រឆាំង​នឹង​ដីកា​ស្ថាពរ​របស់​តុលាការ ដែល​ពួក​គាត់​បាន​ឈ្នះ​ក្ដី​នេះ ថា​ជា​រឿង​អយុត្តិធម៌​មក​លើ​ពលរដ្ឋ​ក្រីក្រ។ កាល​ពី​ថ្ងៃ​ទី​១៥ និង​ទី​១៦ មីនា មន្ត្រី​ទាហាន​ចំនួន ៥​គ្រួសារ ដឹក​នាំ​ដោយ​លោក​មេ​បញ្ជាការ​រង​វរ​សេនា​តូច​លេខ​៥១១ ចំណុះ​កងពល​តូច​លេខ​៥១ ប្រចាំ​ការ​នៅ​ព្រំដែន​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ បាន​តវ៉ា​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ពួក​គាត់​នៅ​មុខ​ដី​មាន​ទំនាស់​នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត។ ពួក​គេ​បាន​បង្ហោះ​ឃ្លិប​វីដេអូ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ឲ្យ​មហាជន​ទស្សនា។ ការ​តវ៉ា​នេះ ដោយសារ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន ចុះ​អនុវត្ត​ដីកា​ស្ថាពរ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។

    អានបន្ត
  • របាយការណ៍៖ ក្រុមហ៊ុន​មួយ​រំលោភ​យក​ដី​ជនជាតិ​ដើម​ភាគ​តិច​នៅ​មណ្ឌលគិរី

    របាយការណ៍​ស៊ើប​អង្កេត​ចេញ​ផ្សាយ​ដោយ​ក្រុម​សង្គម​ស៊ីវិល បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល បាន​រំលោភ​យក​ដី​សហគមន៍​របស់​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​មណ្ឌលគិរី ជាង ១.០០០​ហិកតារ។ ​របាយការណ៍​នេះ​បង្ហាញ​ថា ក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ើរ ១ (Binh Phuoc Kratie Rubber 1 Company Limited) ដែល​ទទួល​បាន​ដី​សម្បទាន​ចំនួន ៥.១០០​ហិកតារ បាន​រំលោភ​ដី​ព្រៃ​សហគមន៍​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។ ការ​ស៊ើប​អង្កេត​នេះ រៀបចំ​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​អាដហុក (ADHOC) មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា ដោយ​សម្ភាសន៍​ប្រជាសហគមន៍ អាជ្ញាធរ​មូលដ្ឋាន និង​ការ​ចុះ​អង្កេត​ផ្ទាល់​របស់​មន្ត្រី​សង្គម​ស៊ីវិល។

    អានបន្ត
  • សមាគមមួយឃាត់​ខ្លួនអតីតអ្នកបើករថយន្តម្នាក់របស់ក្រុមហ៊ុនកាពីតូល

    មន្ត្រីសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាឲ្យដឹងថា អតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលម្នាក់ត្រូវបានសមាជិកសមាគមមួយចាប់ខ្លួនបញ្ជូនទៅសមត្ថកិច្ច ដោយលោកអះអាងថា ដោយសារអតីតអ្នកបើកបររថយន្តរូបនោះបានចែកខិតប័ណ្ណនិយាយប៉ះពាល់ដល់សមាគមនោះ។ សមាជិកសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាលោក គួយ សាត ឲ្យវីអូឌីដឹងថា អតីតអ្នកបើកបររថយន្តម្នាក់ឈ្មោះ បុល ត្រូវបានសមាជិករបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជាចាប់ខ្លួននៅម៉ោងប្រមាណ៨ព្រឹកថ្ងៃសុក្រនេះ នៅមុខផ្សារទំនើបរតនាផ្លាសាក្នុងសង្កាត់ទឹកថ្លា រួចបញ្ជូនទៅសាលាសង្កាត់កាកាប។

    អានបន្ត
  • ឧត្ដមស្នងការសិទ្ធិមនុស្សUNសម្ដែងក្ដីបារម្ភពីកាត់ទោសនិស្សិតសម្រាប់ការបង្ហោះសារលើហ្វេសប៊ុក

    ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) ប្រចាំតំបន់អាស៊ីអាគ្នេយ៍សម្ដែងការព្រួយបារម្ភចំពោះការកាត់ទោសយុវជន គង់ រ៉ៃយ៉ា ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍ពណ៌ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការកាត់ទោសបុគ្គលនានាដោយគ្រាន់តែសម្ដែងមតិ។ កាលពីថ្ងៃទី១៥ ខែមីនា សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសយុវជនម្នាក់ឈ្មោះ គង់ រ៉ៃយ៉ា ឲ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ ពីបទញុះញង់បង្កបទឧក្រិដ្ឋជាអាថ៌ ដោយសារការបង្ហោះសារលើហ្វេសប៊ុកពីបដិវត្តន៍ពណ៌។

    អានបន្ត
  • អតីតអ្នកបើករថយន្តកាពីតូល១នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួននៅបាត់ដំបង

    អតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលឲ្យដឹងថា អតីតអ្នកបើកបររថយន្តម្នាក់ទៀតត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួន ខណៈពេលធ្វើការចែកចាយខិតប័ណ្ណអំពាវនាវឲ្យសាធារណៈជនផ្អាកប្រើប្រាស់សេវាកម្មក្រុមហ៊ុនកាពីតូល។ លោក វ៉ាន់ ណារ៉ង អតីតអ្នកបើករថយន្តម្នាក់ឲ្យក្រុមហ៊ុនកាពីតូលបានឲ្យវីអូឌីដឹងថា អតីតអ្នកបើករថយន្តឈ្មោះ លី ហុង ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួននៅម៉ោងជាង៩ ព្រឹកថ្ងៃសុក្រនេះ ខណៈពេលលោកធ្វើការចែកខិតបណ្ណ័សុំឲ្យសាធារណៈជនផ្អាកជិះរថយន្តក្រុមហ៊ុនកាពីតូល និងកង់បីរបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍។ លោកថា លោក លី ហុង ត្រូវបានបញ្ជូនទៅសាលាក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ។

    អានបន្ត
  • សាលាឧទ្ធរណ៍មិនអនុញ្ញាត​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​​ទៅព្យាបាលនៅក្រៅប្រទេស​

    សាលាឧទ្ធរណ៍​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បានសម្រេច​​តម្កល់​សាលក្រម​របស់​សាលាដំបូង​ទុកជាបាន​ការដែលមិន​អនុញ្ញាតឲ្យសកម្មជនគណបក្ស​សង្រ្គោះជាតិ ​លោក មាជ សុវណ្ណារ៉ា ចេញទៅព្យាបាលនៅក្រៅប្រ​ទេសនិង​​លើក​ពេល​សវនាការបណ្តឹងចំនួន​ពីររបស់មេធាវី​សកម្មជន​ប​ក្សប្រ​ឆាំង​ទៅធ្វើនៅ​ខែ​ក្រោយ​បន្ត​ទៀត។​ មេធាវីម្នាក់ក្នុងចំណម​មេធាវីការពារក្តី​ឲ្យ​សកម្មជន​ទាំង១១នាក់នោះ គឺ លោក សំ សុគង់ ប្រាប់​វីអូឌី(VOD)ថានៅ​ព្រឹកនេះ​ចៅក្រម​សាលាឧទ្ធរណ៍បាន​លើក​យក​សំណុំ​រឿង​ចំនួន​បី​មក​ជំនុំជម្រះ។ លោក​ថា សំណុំ​រឿង​ទី​១ គឺ​លោក​ មាជ សុវណ្ណារ៉ា ប្តឹងឧទ្ធរណ៍​ទាស់នឹង​សេចក្តីសម្រេច​របស់​ចៅក្រម​សាលាដំបូង​ដែលមិន​អនុញ្ញាត​ឲ្យ​លោកចេញទៅព្យាបាលជំងឺនៅក្រៅប្រ​ទេស។ ទី២ បណ្តឹងឧទ្ធរណ៍ទាក់ទងនឹង​មោឃភាព​នីតិវិធី​របស់​សាលាដំបូងរាជធានីភ្នំពេញ​ក្នុង​សំណុំ​រឿង​អ្នក​ទាំង១១នាក់និង​ទី​៣ បណ្តឹងប្រ​ឆាំងនឹង​សាលក្រម​របស់​ចៅក្រម​សាលាដំបូង​ដែល​បាន​ផ្តន្ទាទោស​អ្នក​ទាំងនៅ​ម្នាក់ៗ​ពី​៧​ទៅ​២០​ឆ្នាំ។

    អានបន្ត
  • CCHR បង្កើត​គេហទំព័រ​ស្ដីពី​សិទ្ធិ​ដីធ្លី​ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូលរួម​ជជែក​ពី​បញ្ហា​ដីធ្លី

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​សម្ពោធ​គម្រោង​ការ​អប់រំ​សិទ្ធិ​ដីធ្លី ដាក់​លើ​គេហទំព័រ​នៅ​ថ្ងៃ​ទី​១៧ មីនា ដើម្បី​កៀរគរ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​យុវជន ឲ្យ​នាំ​គ្នា​ជជែក​ពី​បញ្ហា​ដីធ្លី​ដោយ​បើក​ទូលាយ។ គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​គេហទំព័រ sithi.org របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហើយ​វា​ផ្ដោត​ទៅ​លើ​ការ​អប់រំ​សិទ្ធិ​ដីធ្លី។ នៅ​លើ​ទំព័រ​ថ្មី​នៃ​គេហទំព័រ​នេះ មាន​ជា​អត្ថបទ​សង្ខេប វីដេអូ​ខ្លី ប័ណ្ណ​ព័ត៌មាន (Infographics) ដែល​ពន្យល់​ចំណុច​ចំនួន​៥ ស្ដីពី​បញ្ហា​ដីធ្លី ដូចជា​កម្មសិទ្ធិ​ដីធ្លី លទ្ធកម្ម​នៃ​កម្មសិទ្ធិ ដំណើរ​ការ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ សម្បទាន​ដី និង​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី។

    អានបន្ត
  • ក្រសួងយុត្តិ​ធម៌នឹង​ធ្វើការ​ពិភាក្សា​អំពី​ករណី​ឃុំខ្លួន​បណ្តោះ​អាសន្ន​​​​ជា​​​មួយ​​​ព្រះរាជអាជ្ញា និង​​​ប្រធាន​​​តុលាការ

    ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន សែន បាន​​​បញ្ជា​​​ឲ្យដោះ​​​លែង​​​មេដឹកនាំ​​សហ​​​គមន៍​​​ព​​​ីរ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​ដាក់​​​ពន្ធនាគារ​​​ពាក់​​​ព័ន្ធ​​​វិវាទ​​​ដីធ្លី​​​មក ព្រះរាជ​​​អាជ្ញា​​​និង​​​ប្រធាន​​​តុលាការ​​​មក​​​ពី​​​ទូទាំង​​​ប្រទេស​​​នឹង​​​ជួប​​​ប្រជុំ​​​គ្នា​នៅ​​​រាជធានីភ្នំពេញ​​​នៅថ្ងៃ​​​សុក្រ ​​​ដើម្បីពិភាក្សា​​​អំពី​​​ការ​​​ប្រើ​​​ប្រាស់​​​ការ​​​ឃុំ​​​ខ្លួន​​​បណ្តោះ ​​​អាសន្ន​​​​​​លើ​ចុង​​​ចោទក្នុង​​​​វិវាទ​​បែប​​​​េនះ។ លោក អង្គ វង្សវឌ្ឍានា រដ្ឋ​​​មន្ត្រីក្រសួង​​​យុត្តិ​​​ធម៌​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​​​​ចេញ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ខ្ញុំ​​​សូម​​​អញ្ជើញ​​​ប្រធាន​​​តុលាការ និង​​​ព្រះ​​​រាជ​​​អាជ្ញា​​​មក​​​ពី​​​គ្រប់​​​ខេត្ត​​​ទាំង​​​អស់​​​ទាក់​​ទិន​​​ករណី​​​​​​ពាក់ព័ន្ធនេះ ​​​មក​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​ស្តី​​​ពី​​​ការ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​អាសន្ន​​​នៅក្នុង​ករណី​​​​វិវាទ​​​ដី​​​ធ្លី​​​នៅ​​​ថ្ងៃ​​​សុក្រ​​​”។

    អានបន្ត
  • នាយក​រដ្ឋមន្រ្តី​​ថារដ្ឋាភិបាល​មិន​មាន​គម្រោង​ពង្រីកព្រលាន​យន្តហោះ កុំ​ឲ្យ​ពលរដ្ឋធ្វើ​បាតុកម្ម​

    លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ បាន​ថ្លែង​ថា​រដ្ឋាភិបាល​មិនមានគម្រោង​ពង្រីក​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តទៅ​ទៀត​​នោះទេ ចៀសវាង​កុំ​ឲ្យ​ពលរដ្ឋ​ធ្វើ​បាតុកម្ម ដោយ​លោកថា​នេះ”អាច​ជា​កំហុស”​របស់​លោក​ដែល​មិន​បាន​គិ​​ត​​ពី​ការពង្រីកព្រលានយន្ត​ហោះ​​ កាលពីលោកចាប់ផ្តើមដឹកនាំរដ្ឋាភិបាល​។​ ក្នុងពិធីសម្ពោធ​ឲ្យ​ប្រើប្រាស់ជាផ្លូវការស្ថានីយអ្នកដំណើរថ្មី លោក ហ៊ុន សែន បាន​ថ្លែង​ថា​លោក​បាន​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ទាំង​ពី​ឆ្នាំ​១៩៨៥ ដែល​​លោក​ថា​កាលនោះ​មិន​បាន​គិត​ថា​តើ​នឹង​ត្រូវពង្រីកព្រលានយន្តហោះ​​​នៅពេលណា។​ លោក​មានប្រសា​សន៍​​ថា​​​កាលនោះ​ ​កម្ពុជា​ត្រូវប្រឈម​​នឹង​ទណ្ឌ​កម្មសេដ្ឋកិច្ច​​របស់​អង្គការ​សហប្រជាជាតិ ក្រោយ​ពេល​​ដែល​បញ្ចប់​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត។​

    អានបន្ត
  • អ្នកឃ្លាំមើលថាការកាត់ទោសយុវជនរឿងបដិវត្តន៍ពណ៌ដោយសារ​រងសម្ពាធនយោបាយ​

    អ្នកឃ្លាំមើល​ លើកឡើង​ថាករណី​តុលាការ​សម្រេច​ដាក់ពន្ធនាគារជាង​១ឆ្នាំលើ​យុវជន​មួយរូប​ដែលប្រកាស​ធ្វើបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាលនោះ រងឥទ្ធិពលនយោបាយពីគណបក្ស​កាន់អំណាច​។ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស​របស់​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុកលោក ណៃ វ៉ង់ដា មានប្រសាសន៍ថាការ​កាត់ទោសដាក់ពន្ធនាគារ​រយៈពេល​១៨ខែទៅលើយុវជន គង់ រ៉ៃយ៉ា ដែល​សរសេរតាមហ្វេសប៊ុកប្រកាសធ្វើបដិវត្តន៍ព័ណ៌នោះជារឿង​អយុត្តិធម៌មួយសម្រាប់​អ្នក​ដែល​តែងតែឈឺឆ្អាល​បញ្ហា​​អយុត្តិធម៌សង្គម​​។ លោកហៅចំណាត់​ការ​របស់តុលាកា​រ​ថាធ្វើ​ឡើងដោ​យមានសម្ពាធពីគណបក្ស​កាន់អំណាច។ លោកបន្តថា៖ ”បញ្ហាតិចតួចដូចជារឿងរបស់លោក គង់ រ៉ៃយ៉ា ក៏វាមានការជ្រៀតជ្រែកនយោបាយកើតឡើងដែរ បើគ្មានបញ្ជាក៏គ្មានការចាប់ខ្លួន បើគ្មានការចាប់ខ្លួនក៏គ្មានការឡើងតុលាការ ហើយបើគ្មានការជ្រៀតជ្រែកពីនយោបាយទេតុលាការក៏កាត់មិនឲ្យគាត់មានទោសដែរ ដូច្នេះរឿងទំាងនេះវាស៊ីសង្វាក់គ្នា”។

    អានបន្ត
  • ក្រ​សួង​យុត្តិធម៌កោះប្រជុំមន្រ្តី​តុលាការ​ពីការឃុំខ្លួន​អ្នកមាន​ទំនាស់​ដីធ្លី​ បន្ទាប់ពីនាយករដ្ឋមន្រ្តីណែនាំ

    រដ្ឋមន្ត្រីក្រ​សួង​យុត្តិធម៌បាន​កោះ​ហៅ​ប្រ​ធាន​សាលាដំបូងនិង​ព្រះរាជអាជ្ញានៃ​អយ្យការអមសាលាដំបូង​រាជធានី ​ខេត្តទាំងអស់​ចូល​រួម​ប្រ​ជុំពីគោលការណ៍ឃុំខ្លួន​បណ្តោះ​អាសន្នក្នុងសំណុំ​រឿង​ទំនាស់​ដីធ្លី តាម​ការ​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី។ ក្នុង​លិខិតអញ្ជើញ​មួយ​ចុះ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ រដ្ឋមន្ត្រី​ក្រ​សួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បាន​អញ្ជើញ​មន្ត្រី​តុលាការទាំងនោះឲ្យ​ចូល​រួម​ប្រ​ជុំ​នៅ​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ទី​ស្តីការ​ក្រ​សួង។ ក្នុង​លិខិត​អញ្ជើញដដែល លោក​រដ្ឋមន្ត្រីណែនាំ​ឲ្យ​មនន្ត្រីតុលាការដែលត្រូវ​ចូល​រួមកិច្ចប្រ​ជុំ​ធ្វើការ​ប្រមូល និង​រាយការណ៍ដល់អង្គប្រជុំពីទិន្នន័យស្តីពីការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្នក្នុង​សំណុំ​រឿង​ទំនាស់​ដីធ្លី។

    អានបន្ត
  • ស្ត្រី​បឹងកក់​ព្រមាន​គណបក្ស​ប្រជាជន​រឿង​បញ្ហា​ដីធ្លី

    ក្រុម​ស្ត្រី​បឹងកក់ ព្រមាន​គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល​ថា បើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ឲ្យ​សមាជិក​នៅ​ថ្នាក់​ក្រោម​អុកឡុក​ពលរដ្ឋ​រឿង​ដីធ្លី​ទៀត គណបក្ស​នេះ​នឹង​បាត់បង់​ការ​គាំទ្រ​ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ។ ការ​ព្រមាន​នេះ នៅ​បន្ទាប់​ពី​ក្រុម​ស្ត្រី​តស៊ូ​មតិ​ក្នុង​រឿង​ដីធ្លី នៅ​តំបន់​បឹងកក់ ត្រូវ​បាន​តុលាការ​កំពូល​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍ និង​បទ​ចោទ​របស់​តុលាការ​ក្រុង​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល។ សំឡេង​របស់​ស្ត្រី​បឹងកក់៖ «បើ​សិន​ជា​សម្ដេច​មិន​ចាត់​វិធានការ​ទៅ​លើ​សមាជិក​របស់​សម្ដេច​ទេ ខ្ញុំ​ជឿជាក់​ថា ២០១៨ ខាង​មុខ​នេះ សម្ដេច​មិន​ចាំបាច់​ទៅ​ឃោសនា​កន្លែង​ណា​ទៀត​ទេ។ ប្រជាពលរដ្ឋ​លែង​ជឿ​ទុក​ចិត្ត​ហើយ ព្រោះ​វេទនា​ដោយសារ​សមាជិក​របស់​សម្ដេច​ច្រើន​ពេក!»។

    អានបន្ត
  • សកម្មជនដីធ្លីនៅបឹងកក់រិះគន់តុលាការកំពូលដែលមិនទម្លាក់បទចោទលើពួកគេ

    នៅព្រឹកថ្ងៃពុធនេះស្ត្រីជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ប្រមាណជា១០នាក់ដែលជាប់ចោ​ទ​​ក្នុង​សំនុំ​រឿង​ដីធ្លីបានរិះ​គន់​តុ​លាការកំពូលដែលបានប្រ​កាសសាលដីការក្សាការផ្តន្ទាទោសលើពួកគេដូច​​កា​រស​​​ម្រេចរបស់សា​លាឧទ្ធរណ៍។ កាលពីថ្ងៃទី២ខែមីនាស្ត្រីទាំងនោះបានចូលការពារបណ្តឹងសាទុក្ខរបស់ពួកគេប្រឆាំងនិ​ងសាល​ដីកាផ្ត​ន្ទាទោសរបស់​សាលាឧទ្ធរណ៍ដោយអះអាងថា ពួកគេបា​នមិនធ្វើអ្វីខុសដូចការចោទប្រកាន់ទេនិង​ស្នើ​​ឲ្យតុលាការជាន់ខ្ពស់មួយនេះទម្លាក់​បទចោទដល់ពួកគេ។

    អានបន្ត
  • សារព័ត៌មាន​​អន្តរជាតិ​​ល្បីៗ​​ចុះផ្សាយ​​ព្រោងព្រាត​​អំពី​​ករណី​​កាត់ទោស​​យុវជន​​គង់ រ៉ៃ​យ៉ា​

    យុវជន​គង់ រ៉ៃ​យ៉ា​គឺជា​ជនរងគ្រោះ​កម្ពុជា​ទី​មួយ ដែល​ត្រូវ​តុលាការ​កម្ពុជា សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ដោយសារ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម វាយប្រហារ​រដ្ឋាភិបាល​កម្ពុជា​។ នេះ​ជា​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារ​ព័ត៌មានអ​ង់​គ្លេស Reuters នៅ​ថ្ងៃ​ទី​១៥​មីនា​។ ដោយឡែក ប្រធានបទ​ដដែល​មួយ​នេះ ក៏​ត្រូវ​បាន​ចុះផ្សាយ​ផងដែរ លើ​ទីភ្នាក់ងារសារព័ត៌មាន សិង្ហ​បុរី Chhanel NewsAsia​។ ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ​មួយ​នេះ បានសរសេរថា តុលាការ​កម្ពុជា​បាន​សម្រេច​ផ្តន្ទាទោស​និស្សិត​ឈ្មោះ​គង់ រ៉ៃ​យ៉ា​ចំនួន​១៨​ខែ ពីបទ ញុះញង់​ឲ្យមាន​ការប្រឆាំង​រដ្ឋាភិបាល តាមរយៈ​ការ​បង្ហោះ​សារ បង្ហាញ​ពី​ការចង់​ផ្លាស់ប្តូរ​របប​ដឹកនាំ លើ​គេហទំព័រ​ហ្វេ​សប៊ុក​។​ ​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ​ល្បីៗ​ទាំងនេះ ក៏​បាន​ដកស្រង់​សម្តី​របស់​យុវជន​គង់ រ៉ៃ​យ៉ាមក​ចុះផ្សាយ​ផងដែរ​។ ខណៈ​ត្រូវគេ​ក្រៀក​នាំ​ខ្លួន​ចូល​ក្នុង​រថយន្ត​យុវជន​គង់ រ៉ៃ​យ៉ា​បាន​ឆ្លើយតប​សំណួរ​អ្នក​សារ​ព័ត៌មាន​ថា ការសម្រេច​របស់​តុលាការ​កម្ពុជា មិន​យុត្តិធម៌​ទេ​សម្រាប់​រូបគេ​។ ដៃ​ជាប់​ខ្នោះ និង​ស្ថិត​ក្នុង​ឈុត​ពណ៏​ទឹកក្រូច​យុវជន​រូប​នេះ ឆ្លើយតប​នឹង​សំណួរ​ថា មាន​អ្វី​ចង់​សំណូមពរ​? គង់ រ៉ៃ​យ៉ា ឆ្លើយ​ទាំង​ញញឹម​ថា គ្មាន​សំណូមពរ ទោះ​មាន​សំណូមពរ​ក៏​គ្មាន​ប្រយោជន៍​ចំពោះ​រដ្ឋាភិបាល​ដែរ​………

    អានបន្ត
  • ជនជាតិដើម​ភាគតិច​ស្នើ​ឲ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ការចុះបញ្ជី​ដី​សហគមន៍​

    កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សារាចរ​មួយ ដើម្បី​ជំរុញ​ការចុះបញ្ជី​ដី​សមូហភាព​នៃ​សហគមន៍​ជនជាតិដើម​ភាគតិច ឲ្យ​១០​ក្នុង​មួយឆ្នាំ​។ តែ​រហូតមក​ដល់ពេលនេះ ការប្តេជ្ញា​របស់​រដ្ឋាភិបាល​មិនទាន់​ទទួលបាន​ជោគជ័យ​នៅឡើយ​ទេ ដោយសារតែ ដី​សហគមន៍​ជនជាតិដើម​ភាគតិច​តែ ១១​ប៉ុណ្ណោះ ដែល​ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ​។ ​ដើម្បី​បង្កើន​ការចុះបញ្ជី​ដី​សហ​មូ​ហ​ភាព តំណាង​សហគមន៍​ជនជាតិដើម​ភាគ​តិ​ចំនួន​២២​នាក់ បានធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី «​ការទាមទារ​ឲ្យ​មាន​វិធានការ​ដើម្បី​សិទ្ធិ​ដីធ្លី​របស់​សហគមន៍​ជនជាតិដើម​ភាគតិច​» នៅ​ថ្ងៃទី​១៥ មីនា​នេះ​។ ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ទាំង​២២​នាក់​នោះ តំណាង​ឲ្យ​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​១០ រួមមាន ព្នង គួ​យ ជង ស្ទៀង សួយ ពរណ៍ ប្រូ​វ ទំពួន គ្រី​ង ស្អូច ដែល​មកពី​បណ្តា​ខេត្ត​ចំនួន​១០ គឺ​ព្រះវិហារ ស្ទឹងត្រែង ម​ណ្ឌ​គិរី រតនគិរី កោះកុង កំពង់ស្ពឺ ត្បូងឃ្មុំ ក្រចេះ កំពង់សោម ពោធិ៍សាត់​។

    អានបន្ត
  • ជនជាតិដើម​ភាគតិច សុំ​ជួប​សម្តេច ហ៊ុន សែន ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​

    តំណាង​ប្រជាពលរដ្ឋ​ជនជាតិភាគតិច នឹង​ប្រមូល​ផ្តុំគ្នា​នៅមុខ​គេហដ្ឋាន​របស់​សម្តេច ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ ដើម្បី​ដាក់​លិខិត​សុំ​ជួប​លោក​ដោយផ្ទាល់​។ គោលបំណង​នៃ​ការសុំ​ជួប​នេះ គឺ​ដើម្បី​បាន​ឱកាស​លាតត្រដាង​នូវ​ទុក្ខវេទនា​របស់​ពួកគេ ជុំវិញ​ការ​ឈួ​ស​ឆាយ​ដីធ្លី​និង​ផ្ទះសម្បែង​ពី​សំណាក់​អ្នកមាន​លុយ មានអំណាច​។ ការសម្រេចចិត្ត សុំ​ជំនួយ​ពី​លោកនាយក​រដ្ឋមន្ត្រី ព្រោះ​ពួកគេ​យល់ថា មានតែ​លោក​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​បាន​។​ ​ប្រជាពលរដ្ឋ​ជន​ជាដើម​ភាគតិច មាន​ក្តីកង្វល់​ជា​ពន់ពេក​ពី​បញ្ហាដីធ្លី ដែល​តែងតែ​រង​នូវ​ការរំលោភបំពាន​ពី​សំណាក់​អ្នកមាន​លុយ​ និង​មានអំណាច​។ ពួកគេ​អះអាងថា ប្រសិនបើ​គ្មាន​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​នោះទេ នោះ​ក្រុមហ៊ុន​ នឹង​រឹតតែ​គឃ្លើន​ក្នុងការ​រុករាន​ទន្ទ្រាន​យក​ដីធ្លី របស់​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ ​ឥតឈប់ឈរ​។

    អានបន្ត
  • អង្គការឃ្លាំមើល​សិទ្ធិមនុស្សអន្តរជាតិ​អំពាវ​នាវឲ្យដោះ​លែងសកម្មជន​១១នាក់របស់​បក្ស​ប្រឆាំង

    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ(Human Rights Watch) អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​សកម្ម​ជនទាំង​១១​នាក់​របស់​គណបក្ស​សង្គ្រោះជាតិ ខណៈសាលាឧទ្ធរណ៍​គ្រោង​នឹង​បើក​សវនាការអ្នក​ទាំងនោះ​នៅ​ចុងសប្តាហ៍នេះ ដោយ​អង្គការ​អន្តរជាតិ​មួយ​នេះ​ថា​អ្នក​ទាំងនោះ​មិនបានប្រព្រឹត្ត​​កំហុស​ដូច​ការ​ចោទប្រ​កាន់។​ សាលាឧទ្ធរណ៍​គ្រោងនឹង​បើ​ក​សវនាការជំនុំ​ជម្រះ​សកម្ម​ជនគណបក្ស​សង្គ្រោះជាតិ​១១រូប​ ​នៅ​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៦ តាមពាក្យបណ្តឹង​របស់មេធាវី​អ្នក​ទាំង១១​នាក់​ដែលបានប្តឹងជំទាស់នឹង​សាលក្រម​សាលា​ដំបូង​រាជធានីភ្នំពេញ។ ​

    អានបន្ត
  • តុលាការ​បាន​ដោះលែង​តំណាង​ប្រជាពលរដ្ឋ​ពីរ​រូប​វិញ​ហើយ​ក្រោយ​ការអន្តរាគមន៍​ពី​សម្តេច​ហ៊ុន សែន​

    ប្រជាពលរដ្ឋ​ចំនួន​២​រូប ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់​ឃុំ ក្នុងករណី​ទំនាស់​ដីធ្លី ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​មាន​ការអន្តរាគមន៍​ពី​សម្តេច​ហ៊ុន សែន​។​ ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹង តាមរយៈ​ហ្វេ​សប៊ុក​ថា ជា​ការ​គួរឱ្យ​ខកចិត្ត​ខ្លាំងណាស់ ដែល​តុលាការខេត្ត​កំពង់ស្ពឺ ចាប់​តំណាង​ប្រជាជន​២​នាក់​ឃុំខ្លួន ដែល​​ខ្ញុំ​​ទើប​​បាន​​ដឹង​​មុន​នេះ​បន្តិច​។សម្តេច​ក៏​បាន​បន្ត​ទៀត​ថា ខ្ញុំ​បាន​​បញ្ជារ​ទៅ​​អភិបាល​ខេត្ត​ឱ្យ​​ធ្វើការ​ជាមួយ​តុលាកា​រ​ទាំង​យប់​ដើម្បី​សុំ​​ធានា​​ឱ្យ​នៅ​ក្រៅ​ឃុំ ហើយ​កូន​ប្រុស​ខ្ញុំ​​២​នាក់​គឺហ៊ុន ម៉ានិត និងហ៊ុន ម៉ា​នីកំពុង​ធ្វើដំណើរ​ទៅកាន់​ខេត្ត​កំពង់ស្ពឺ​ដើម្បី​ជួយ​ប្រជាជន​ក្នុង​រឿង​នេះ​ផងដែរ​។​សម្តេច​ក៏​សង្ឃឹម​ថា ព្រះរាជអាជ្ញា​នឹង​អនុញ្ញាតិ​ឱ្យ​ប្រជាជន​ទាំង​២​នាក់​បាន​នៅ​ក្រៅ​ឃុំ​។

    អានបន្ត
  • លោក សម រង្ស៊ី ថា​ការ​ផ្តន្ទាទោស​យុវជន​​បដិវត្តន៍ពណ៌​បង្ហាញ​”ភាព​សាហាវឃោរឃៅ”ពីបក្សកាន់អំណាច

    ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា​តុលា​ការ​មិន​គួរ​កាត់ទោស​យុវជន​ គង់ រ៉ៃយ៉ា ដែល​លើក​ឡើង​ពី​បដិវតន៍​ពណ៌នោះទេ ដោយ​លោក​ចាត់​ទុក​ថា​នេះ​ជា​”ភាព​សាហាវ​ឃោរឃៅ​”របស់​គណបក្ស​កាន់អំណាច។​ លោក សម រង្ស៊ី បាន​សរសេរ​នៅលើហ្វេសប៊ុក​របស់​លោកថា​លោក​សោកស្ដាយយ៉ាងខ្លាំង ដោយបានទទួលព័ត៌មានថាយុវជនឈ្មោះ គង់ រ៉ៃយ៉ា ត្រូវបានតុលាការកាត់ទោសឲ្យ​ជាប់ពន្ធនាគាររយៈពេល១៨ខែ ។ លោក​ចាត់ទុកថា​នេះ​ជា”ភាព​អយុត្តិធម៌ជា​ទីបំផុត”។​

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo