កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.199


  • លោកហ៊ុន សែន​ខកចិត្ត​នឹង​តុលាការ​ខេត្ត​កំពង់​ស្ពឺ​ដែល​ឃុំ​ខ្លួន​ជនរងគ្រោះ​ដីធ្លី

    ភ្នំពេញ— លោកនាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​សម្តែងការខកចិត្ត​នឹ​ងតុលាការ​ខេត្ត​កំពង់​ស្ពឺ​ដែល​ឃុំខ្លួន​តំណាងប្រជាពលរដ្ឋ​ចំនួន​ពីររូប​នៅ​ក្នុង​ជម្លោះដីធ្លី​មួយ។​ នៅក្នុង​សារ​តាមហ្វេសប៊ុក​ដែល​ផ្សាយ​នៅយប់ថ្ងៃ​ចថ័ន្ទ​នេះលោក​នាយក​រដ្ឋ​មន្ត្រី​បាន​ស្នើ​សុំ​ឱ្យ​ដោះលែង​អ្នក​តំណាង​នោះឱ្យ​នៅក្រៅឃុំ​វិញ។​

    អានបន្ត
  • អាជ្ញាធរខេត្ដព្រះវិហារមិនឲ្យអង្គការសិទ្ធិមនុស្សផ្សព្វផ្សាយច្បាប់ដល់សហគមន៍

    សមាគមការពារសិទ្ធិមនុស្សអាដហុកនៅខេត្ដព្រះវិហារឲ្យដឹងថាអាជ្ញាធរស្រុកសង្គមថ្មី​ហាមឃាត់​មន្រ្តីអង្គការនេះមិនឲ្យផ្សព្វផ្សាយច្បាប់​ស្ដីពី​សិទ្ធិ​មនុស្សដល់ប្រជាសហគមន៍ដោយអះអាងថាគ្មានច្បាប់​អនុ​ញ្ញាត​​​ពី​អាជ្ញាធរខេត្ត។ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្ដព្រះវិហារលោក ឡោ ចាន់ ប្រាប់វីអូឌី​ថានៅម៉ោង១០ព្រឹកថ្ងៃចន្ទនេះ សមត្ថកិច្ចពីររូបនៅឃុំសុចបានហាមឃាត់​ប្រ​ជា​ពលរដ្ឋ​និងមន្រ្តីសមាគម​​អាដ​ហុក​មិនឲ្យធ្វើពិធីផ្សព្វផ្សាយ​ច្បាប់ស្ដីពីសិទ្ធិមនុស្សដល់ប្រជាស​ហ​គមន៍​​​ដោយ​សមត្ថកិច្ច​ប្រាប់​ថាគ្មានច្បាប់​អនុញ្ញាត​ពីអភិបាលស្រុកសង្គមថ្មីលោក រស់ ហេង។ ​លោកហៅការ​រារាំងនេះថាជាទ​ង្វើ​ខុសច្បាប់​។​លោក​បន្ដថា៖ “​ចឹងហើយអា​ជ្ញាធរស្រុ​ក​​ដែល​មាន​អភិ​បាលស្រុកសង្គមថ្មីគាត់មានការភ័យខ្លាចយ៉ាងខ្លាំង​ឲ្យតែមានអង្គការសង្គមស៊ីវិល អង្គការ​អា​ដ​ហុកមិ​នថាអង្គ​ការណាទេចូលក្នុងភូមិឃុំសង្គមថ្មីរបស់លោក ​លោកតែងបញ្ជាការទៅអាជ្ញាធរ​មូលដ្ឋានមិន​អោយសហការ​ជា​មួ​យអង្គការព្រោះ​ខ្លាចប្រជាពលរដ្ឋគាត់​ចេះដឹងពីសិទ្ធិក៏ដូចជាផ្លូវច្បាប់មួយ​ចំនួនទៅ​គាត់បញ្ចេញសិទ្ធិទៅចឹងធ្វើឲ្យខាតប្រយោជន៍របស់គាត់”។

    អានបន្ត
  • ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​សុំ​អន្តរាគមន៍​ដោះលែង​យុវជន​ពាក់ព័ន្ធ​សំណុំ​រឿង​បដិវត្តន៍​ពណ៌

    និស្សិត​មួយ​ក្រុម​នៃ​សាកលវិទ្យាល័យ​ខេមរៈ ដែល​ជា​មិត្ត​រួម​ថ្នាក់​ជាមួយ​យុវជន គង់ រ៉ៃយ៉ា បាន​ដាក់​លិខិត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​បី គឺ​ក្រសួង​យុត្តិធម៌ ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​មហាផ្ទៃ សុំ​ឲ្យ​អន្តរាគមន៍​ទៅ​តុលាការ ដើម្បី​សុំ​ដោះលែង​យុវជន គង់ រ៉ៃយ៉ា វិញ​នៅ​ថ្ងៃ​ទី​១៥ មីនា ដែល​ជា​ថ្ងៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម ប៉ុន្តែ​សំណើ​សុំ​នេះ ត្រូវ​បាន​ក្រសួង​យុត្តិធម៌ បដិសេធ។ ក្រសួង​យុត្តិធម៌ បដិសេធ​សំណើ​សុំ​របស់​និស្សិត​មួយ​ក្រុម​នៃ​សាកលវិទ្យាល័យ​ខេមរៈ ចំពោះ​ការ​ស្នើសុំ​អន្តរាគមន៍​ដោះលែង​យុវជន គង់ រ៉ៃយ៉ា ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នោះ។

    អានបន្ត
  • ក្រុមនិស្សិតស្នើ​នាយករដ្ឋមន្រ្តី​​ជួយ​យុវជន​ដែលរងការចោទប្រកាន់​ឲ្យ​មាន​បដិវត្តន៍ពណ៌

    និស្សិត​មួយ​ក្រុម​នៅ​សាកលវិទ្យាល័យ​មេខ​រៈ​បាន​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ស្ថាប័ន​យុត្តិធម៌​ អន្តរាគមន៍​ដោះលែង​យុវជន​ម្នាក់​ឈ្មោះ គង់ រ៉ៃយ៉ា ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍​ពណ៌​ប្រឆាំងរដ្ឋាភិបាល។ នៅក្នុង​លិខិត​មួយ​ដែល​គោរពជូន​លោក ហ៊ុន សែននិង​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីយុត្តធម៌ និស្សិត​៦នាក់​ដែល​បានផ្តិត​ស្នាមមេដៃ​ បាន​លើក​ឡើង​ថា​ពួកគេ​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ខេមរៈហើយ​បានស្គាល់​និង​សិក្សា​​ជាមួយយុវជន​ គង់ វ៉ៃយ៉ា។

    អានបន្ត
  • តុលាការ​ខេត្ត​កំពង់ស្ពឺ​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ពីរ​នាក់​ក្នុង​រឿង​ជម្លោះ​ដីធ្លី

    តុលាការ​ខេត្ត​កំពង់ស្ពឺ សម្រេច​ឃុំ​ខ្លួន​ស្ត្រី ២​នាក់ ក្នុង​រឿង​ជម្លោះ​ដីធ្លី​នៅ​ឃុំ​តាំងសំរោង ស្រុក​ភ្នំ​ស្រួច នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មីនា។ ពួកគេ​ត្រូវ​បាន​​ចោទ​ថា រំលោភ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​ហាម​ឃាត់​មិន​អោយ​ពួកគេ​ទៅ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​ទំនាស់ ដែល​ភាគី​ម្ខាង​ទៀត​បាន​ប្ដឹង​ពួកគេ​ទៅ​តុលាការ​កាល​ពី​ឆ្នាំ​២០១៥។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ហៅ​ករណី​នេះ​ថា ជា​រឿង​អយុត្តិធម៌។ ចំណែក​ក្រុម​គ្រួសារ​ស្ត្រី​ទាំង ២​នាក់​នឹង​តវ៉ា​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​អោយ​ដោះលែង​អ្នក​ទាំង​២។

    អានបន្ត
  • សហរដ្ឋអាមេរិកត្រៀមខ្លួនចូលរួមសង្កេតការណ៍​បោះឆ្នោតឃុំសង្កាត់និងជាតិ​នៅកម្ពុជា

    ឯកអគ្គរដ្ឋទូតអាមេរិក​ដែល​ទើបចូលកាន់តំណែងថ្មី​ លោក វីល្លៀម អេហ៊ីត(William A. Heidt) កាលពីថ្ងៃព្រហ​ស្បតិ៍ បាន​សន្យា​ថា​សហរដ្ឋអាមេរិក​នឹង​ចូល​រួម​សង្កេត​ការណ៍​ការបោះឆ្នោត​ឃុំសង្កាត់​និងថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១​៧និង​២០១៨ខាងមុខ។​ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញផ្សាយនៅថ្ងៃសុក្រនេះ ​ក្នុងជំនួប​មួយ​ជាមួយថ្នាក់ដឹកនាំ​គ.ជ.ប លោក វីល្លៀម អេហ៊ីត ដែល​ចូលកាន់តំណែងផ្លូវការ​កាលពីខែធ្នូឆ្នាំ​២០១៥ បានលើកឡើងថាស្ថានទូតអាមេរិកចង់ឃើញ​ស្ថាប័ន​រៀ​បចំការបោះឆ្នោតមានការជឿទុកចិត្តពីប្រជាពល​រដ្ឋនិងត្រៀមខ្លួនចូលរួមសង្កេតការណ៍បោះឆ្នោតនៅឆ្នាំ២០​១៧និងឆ្នាំ២០១៨។ សេចក្តីប្រកាស​ព័ត៌មាន​បន្ត​ថា​សហរដ្ឋអាមេរិកចង់ដឹងថាតើប្រជាពលរដ្ឋទាំងអស់ រួមទាំងព្រះសង្ឃអាចចុះឈ្មោះបោះឆ្នោតបានឬទេ?

    អានបន្ត
  • អ្នកបឹងកក់ប្ដឹងអភិបាលរាជធានីទៅអង្គភាពប្រឆាំងអំពើពុករលួយ

    ពលរដ្ឋតំបន់បឹងកក់៧​គ្រួសារដែលអះអាងថាមិនទាន់ទទួលបានសំណងបានដាក់ពាក្យបណ្តឹងទៅកាន់​អង្គភាពប្រឆាំងអំពើពុករលួយដោយប្តឹងអភិបាលរាជធានីលោក ប៉ា សុជាតិវង្ស និងមន្រ្តីខ្លះទៀតពីបទអំពើពុករលួយ​ក្នុង​ការ​ដោះស្រាយដីធ្លី។ តំណាងប្រជាពលរដ្ឋទាំង៧គ្រួសារលោក ដួង ឈើត បានលើកឡើងថាអភិបាលក្រុងលោក ប៉ា សុជាតិវង្ស និងមន្រ្តីសាលារាជធានី​បានធ្វើការដោះស្រាយទំលាស់ដីធ្លីមិនស្នើរភាពគ្នាដោយមានអ្នកខ្លះ​បានទទួលសំណងសមរម្យ ឯពួក​គាត់ទទួលបានសំណងតិចតួចដែលមិនអាចទទួលយកបាន។ លោកបន្ថែមថាការដោះស្រាយមិនសម​រម្យបែបនេះ​អាចបណ្ដាលមកពីបក្សពួកនិយមនិងពុករលួយដែលអង្គភាពប្រឆាំងអំពើរពុករលួយគួរ​ពិនិត្យមើល។​

    អានបន្ត
  • ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​បារម្ភ​ជា​ថ្មី​រឿង​ឈ្មួញ​ដឹក​ដី​ចាក់​លុប​អូរ​ធម្មជាតិ​និង​ព្រៃ​កោងកាង

    មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​កង្វល់​ជា​ថ្មី​ទៀត​ខ្លាច​បាត់បង់​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ ដោយសារ​ឈ្មួញ​បាន​ប្រើ​រថយន្ត​ដឹក​ដី​ធំៗ​រាប់​ពាន់​ជើង​ក្នុង​មួយ​ថ្ងៃៗ ចាក់​លុប​អូរ​ធម្មជាតិ​នៅ​តំបន់​អូរត្រេះ ស្ថិត​ក្នុង​ភូមិ​៦ សង្កាត់​៤ ក្រុង​ព្រះសីហនុ។ ពលរដ្ឋ​អះអាង​ថា ការ​ចាក់​ដី​នេះ គឺ​មាន​ការ​ឃុបឃិត​ពី​មន្ត្រី​មន្ទីរ​សុរិយោដី និង​មន្ត្រី​ស្ថាប័ន​ខ្លះ ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ឯកជន​រំលោភ​យក​ដី​អូរ​ធម្មជាតិ ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។ មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា សកម្មភាព​នេះ បើ​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ឬ​អភិបាល​ខេត្ត​បច្ចុប្បន្ន មិន​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​ទេ ទំនង​ជា​អូរ​ធម្មជាតិ និង​ព្រៃ​កោងកាង​ដែល​មាន​ទាំង​ប៉ុន្មាន​នៅ​ជាប់​ឆ្នេរ​អូរត្រេះ​ជិត​ដំណាក់​ស្ដេច នឹង​ត្រូវ​រលាយ​ហិនហោច​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។

    អានបន្ត
  • ពលរដ្ឋ​ខណ្ឌ​ជ្រោយចង្វារ​ជំរុញ​ឲ្យ​ស្ថាប័ន​ចំនួន​បី​ជួយ​បញ្ចប់​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន OCIC

    ប្រជាពលរដ្ឋ​ជាង ១០០​នាក់​មក​ពី ៣​សង្កាត់​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ដោយ​លើក​បដា និង​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាប័ន​ចំនួន​៣ មាន​រដ្ឋសភា ព្រឹទ្ធសភា និង​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​ទាំង​បី​នេះ ផ្អាក​សកម្មភាព​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) លើ​គម្រោង​ទីក្រុង​រណប​បណ្ដោះអាសន្ន ហើយ​ងាក​មក​ដោះស្រាយ​ផល​ប៉ះពាល់​ដី​ស្រែ​ចម្ការ និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់​ឲ្យ​ចប់​ជា​មុន​សិន។ ពលរដ្ឋ​ទាំង​បី​សង្កាត់ គឺ​សង្កាត់​ជ្រោយចង្វារ សង្កាត់​ព្រែកលៀប និង​សង្កាត់​ព្រែកតាសេក អះអាង​ថា ពួក​គាត់​ធ្លាប់​បាន​តវ៉ា​ជាច្រើន​លើក​មក​ហើយ​ជាមួយ​នឹង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី តែ​នៅ​តែ​មិន​ទាន់​ឃើញ​មាន​លទ្ធផល​ណា​មួយ​នៅ​ឡើយ។ ចំណែក​ឯ​សង្គម​ស៊ីវិល​រិះគន់​ជា​ថ្មី​ថា អាជ្ញាធរ​គ្មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​មាន​ជម្លោះ​ឲ្យ​បាន​ចប់​នោះ​ទេ។

    អានបន្ត
  • ៣​សំណួរ​​ទៅ​រដ្ឋាភិបាល​​ពាក់ពន្ធ័​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​កងទ័ព​វៀតណាម​នៅ​រតនគិរី​

    ប្រធានរដ្ឋសភាសម្តេច​ ហេង សំរិនបាន​បញ្ជូន​លិខិត​របស់​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិដែល​សួរ​​នាំ​​ រដ្ឋាភិបាល​ទាក់ទង​នឹង​ដីសម្បទាន​ សេដ្ឋកិច្ចក្នុង​ខេត្ត​រតនគិរី ដែល​មាន​ការ​ចុះផ្សាយ ពីសារ​ព័ត៌​មាន​ខេមបូឌាដេលី ចុះថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០១៥ ក្រោមចំណងជើង​ថា«កងទ័ព​ប្រជាជនវៀតណាម​ទទួល​បាន​ការគ្រប់គ្រងដីប្រហែល ៤០០០០ហិកតា យ៉ាងស្ងាត់ៗ នៅខេត្តរតនគិរី»។​ ​ លិខិតមួយច្បាប់​ចុះថ្ងៃទី​៩ ខែមិនា ​ដាក់ទៅ​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​មានការ​ឯកភាពពី​ប្រធាន​រដ្ឋសភា បានដាក់ជាសំណួរ​ទៅរដ្ឋាភិបាល​ចំនួន៣ ដែលទី១ សួរថា ហេតុអ្វី​បាន​ជា​កងទ័ព​ប្រជា​ជន​វៀតណាម​ទទួល​ បាន​ការ​គ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅខេត្តរតនគិរី​? ទី២ ថា​តើមាន​វត្ត​មាន​កង​ទ័ព​ប្រជាជន​វៀតណាម​នៅ​លើ​ដី​សម្បទាន​ សេដ្ឋកិច្ច​ដែល​គ្រប់​គ្រង​ដោយ​កងទ័ពប្រជាជនវៀតណាម​នៅ​​ខេត្ត​រតនគិរី​ឬទេ?និងទី៣​ តើ​រាជ​រដ្ឋាភិបាល​មាន​គម្រោង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ ដោយ​កងទ័ពវៀតណាមនៅខេត្តរតនគិរីឬទេ?

    អានបន្ត
  • សកម្មជន​ការពារ​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​ថា​បទល្មើស​ព្រៃ​ឈើ​កើន​ឡើង​នៅ​ក្នុង​ព្រៃ​ឡង់

    ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បញ្ជាក់​ថា ក្រុម​ជន​ល្មើស​នៅ​តែ​បន្ត​ចូល​ទៅ​កាប់​ឈើ​ធំៗ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ដដែល។ ពួក​គេ​សង្កេត​ឃើញ​ថា សកម្មភាព​នោះ​រឹត​តែ​កើន​ឡើង។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ប្រជា​សហគមន៍​នាំ​គ្នា​ចុះ​ល្បាត​ព្រៃ​ឡង់​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១០ មីនា ដោយ​ប្រទះ​ឃើញ​សកម្មភាព​បទល្មើស​ជាច្រើន​នៅ​តែ​កើត​មាន។

    អានបន្ត
  • ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​ក្រចេះ​ចង់​ឲ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ធនធាន​ធម្មជាតិ

    ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ខេត្ត​ក្រចេះ លើក​ឡើង​ថា អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ផល​ប៉ះពាល់​លើ​សិទ្ធិ​ស្ត្រី ដោយសារ​ការ​ចូលរួម​ការពារ​ដី​ព្រៃ​សហគមន៍​នៅ​មូលដ្ឋាន​របស់​ពួក​គេ​ឡើយ។ ការ​លើក​ឡើង​បែប​នេះ ក្នុង​ពេល​ស្ត្រី​ទាំង​នោះ​ចូលរួម​ក្នុង​ពិធី​ពិគ្រោះ​យោបល់​ស្ដីពី​ការ​ចូលរួម​របស់​ស្ត្រី ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​ព្រៃ​សហគមន៍​ក្នុង​ឃុំ​ថ្មី ស្រុក​ចិត្របូរី រៀបចំ​ដោយ​អង្គការ​យុវជន​ខ្មែរ និង​ការ​អភិវឌ្ឍ​សង្គម (KUSD) កាល​ពី​ថ្ងៃ​ទី​៨ មីនា។ ការ​បាត់បង់​ធនធាន​ធម្មជាតិ គឺ​ជា​ប្រធានបទ​សំខាន់ ដែល​ស្ត្រី​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង កំពុង​ស្វែងរក​វិធានការ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​សង្គ្រោះ បន្ទាប់​ពី​មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មក​វិនិយោគ​នៅ​ក្បែរ​មូលដ្ឋាន​ពួក​គាត់ និង​យាយី​ដល់​ដំណើរ​ការ​ប្រមូល​អនុផល​ព្រៃ​ឈើ​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ។

    អានបន្ត
  • ប្រធានរដ្ឋសភាជំរុញឲ្យយកចិត្តទុកដាក់មតិយោបល់លើសេចក្ដីព្រាងច្បាប់សហជីព

    ប្រធានរដ្ឋសភាលោក ហេង សំរិន ជំរុញឲ្យគណៈកម្មការចំពោះកិច្ចរបស់គណបក្សទាំងពីរយកចិត្តទុកដាក់លើមតិយោបល់ និងអនុសាសន៍លើសេចក្ដីព្រាងច្បាប់ដែលទទួលបានពីសិក្ខាសាលាក្នុងថ្ងៃនេះ ដោយលោកថា ដើម្បីធានាថាច្បាប់នេះនឹងបម្រើផលប្រយោជន៍ទាំងភាគីនយោជិត និងនិយោជក។ នៅព្រឹកថ្ងៃពុធនេះ រដ្ឋសភាបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សហជីពដ៏ចម្រូងចម្រាស ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ តំណាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងសហព័ន្ធ សហជីពមកពីរោងចក្រផ្សេងៗសរុបជាង១០០ស្ថាប័ន។

    អានបន្ត
  • មន្ត្រី​សិទ្ធិ​មនុស្ស​ថា​ការ​ស្លាប់​ទណ្ឌិត​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ជា​ករណី​មនុស្ស​ឃាត

    មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អះអាង​ថា ការ​ស្លាប់​របស់​អ្នក​ទោស​ម្នាក់​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ឬ "ម.៤" នា​ខេត្ត​ពោធិ៍សាត់ កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៦ គឺ​ជា​ករណី​មនុស្ស​ឃាត មិន​មែន​ជា​ករណី​ធ្វើ​អត្តឃាត​ដោយ​ចង​ក​ដូច​ក្នុង​កំណត់​ហេតុ​របស់​សមត្ថកិច្ច​នោះ​ទេ។ ក្រុម​គ្រួសារ​ទណ្ឌិត កំពុង​សើរើ និង​ប្ដឹង​រឿង​ករណី​នេះ​ទៅ​តុលាការ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌។ នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដាក់​ចូល​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ចុះ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៦ របស់​ម្ដាយ​ទណ្ឌិត​ឈ្មោះ តូច សុវណ្ណារ៉េត អាយុ ២៨​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​ព្រះរាជអាជ្ញា ជួយ​រក​យុត្តិធម៌​ជូន​សព​កូន​ប្រុស​របស់​គាត់ ដោយ​ប្រាប់​ពី​ហេតុការណ៍​មុន​ពេល​ស្លាប់ និង​បង្ហាញ​ពី​ស្លាក​ស្នាម​មួយ​ចំនួន​នៅ​លើ​សាកសព ដែល​គួរ​ឲ្យ​សង្ស័យ​ថា អាច​ជា​ករណី​មនុស្ស​ឃាត។

    អានបន្ត
  • សាលា​ក្រុង​បដិសេធ​មិន​ឲ្យ​ក្រុម​បណ្ដាញ​ស្ត្រី​ជិះ​កង់​អបអរ​ទិវា​នារី​អន្តរជាតិ​៨​មីនា

    សាលា​រាជធានី​ភ្នំពេញ បដិសេធ​មិន​ឲ្យ​ក្រុម​ស្ត្រី​ជិះ​កង់​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ ៨ មីនា នៅ​ថ្ងៃ​ស្អែក​ទេ ដោយ​ហេតុផល​កក​ស្ទះ​ចរាចរណ៍។ ការ​ឆ្លើយ​តប​នេះ បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដា​សហគមន៍​ដែល​រងគ្រោះ​ដោយសារ​ការ​រំលោភ​សិទ្ធិ​ស្ត្រី កាល​ពី​សប្ដាហ៍​មុន​បាន​ជូន​ដំណឹង​ពី​គម្រោង​ប្រមូល​ផ្ដុំ​គ្នា​ជិះ​កង់ ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា និង​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន ចូលរួម​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី។ ក្រុម​ស្ត្រី​ខក​ចិត្ត​មិន​បាន​ជួប​ជុំ​គ្នា​ជិះ​កង់​ដង្ហែ​ក្បួន​អបអរ​ទិវា​នារី​អន្តរជាតិ ៨ មីនា។ ក្រុម​ស្ត្រី​ទាំង​នេះ​មាន​ដូច​ជា បណ្ដាញ​ស្ត្រី សង្គម​ស៊ីវិល និង​ស្ត្រី​មក​ពី​សហគមន៍​រងគ្រោះ​ដីធ្លី ជាដើម។

    អានបន្ត
  • ក្រុមគ្រួសារសកម្មជន​មាតាធម្មជាតិស្នើ​នាយករដ្ឋមន្រ្តី​អន្តរាគមន៍​ដោះ​លែង​កូននិង​ស្វាមី​

    ក្រុមគ្រួសារ​របស់​សកម្មជន​មាតាធម្មជាតិ​៣​នាក់​ដែល​កំពុង​ជាប់ពន្ធនាគារ​នៅថ្ងៃចន្ទនេះ​បាន​ស្វែង​​រក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្រ្តីនិងស្ថាប័នពាក់ព័ន្ធ ​ឲ្យ​ដោះ​លែង​ស្វាមី​និង​កូន ដោយ​អះអាងថា​​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ខេត្ត​កោះ​កុង​ធ្វើ​ឡើង​ទាំងអយុត្តិធម៌។ សកម្មជនចលនាមាតាធម្មជាតិ៣នាក់ រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម ​សំណាង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ដោយ​ចោទប្រកាន់​ពីបទ​គំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ​។​

    អានបន្ត
  • បញ្ហា​អភិវឌ្ឍ​ផ្លូវដែក​៖ ក្រសួង​សន្យា​ជា​លើក​ទី​៤ ថា​បើក​វេទិកាសាធារណៈ

    នេះ​លើក​ទី​៤​ហើយ ដែល​តំណាង​ប្រជាពលរដ្ឋ​ទាំង​៨​សហគមន៍ នៅក្នុង​តំបន់​ផ្លូវដែក​រថភ្លើង បាន​បន្ត​ទាមទារ​ឲ្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បើក​វេទិកាសាធារណៈ ដើម្បី​ផ្តល់ឱកាស​ឲ្យ​ពួកគេ​សួរដេញដោល​អំពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក ចាប់ពី​ផ្លូវ​ចំណត​រថភ្លើង​ចាស់ ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ ក្នុងចំណោម​ប្រជាពលរដ្ឋ​ជិត​២០០​នាក់​ដែល​មក​តវ៉ា តំណាង​សហគមន៍​ទាំង​៨ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ចរចា​ជាមួយ​តំណាង​ក្រសួង ពី​បញ្ហា​នេះ​។ ​បន្ទាប់ពី​បញ្ជ​ប់​កិច្ចចរចា​នេះ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ លោក លីម ស៊ី​ដេ​នី​ន ដែលជា​អ្នកទទួលបន្ទុក​លើ​គម្រោង​នេះ បាន​ចេញមក​ថ្លែង​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន​និង​ប្រជាពលរដ្ឋ​ទាំងអស់​ថា រយៈពេល​១៥​ថ្ងៃ​ទៀត​យ៉ាងយូរ ក្រសួង​នឹង​បើក​វេទិកាសាធារណៈ ជូន​ប្រជាពលរដ្ឋ​។ លោក សង្ឃឹមថា ក្នុង​រយៈពេល​កន្លះ​ខែ​នេះ ក្រសួង​នឹង​អាច​ជ្រើសរើស​បាន​ក្រុមហ៊ុន​១ ជា​ផ្លូវការ ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៣ ដែល​កំពុងតែ​ដេញថ្លៃ​គ្នា ដើម្បី​បាន​សិទ្ធិ​វិនិយោគ​លើ​គម្រោង​សាងសង់​ផ្លូវដែក​នេះ​។​

    អានបន្ត
  • យុវជន​ធ្វើ​យុទ្ធនាការ​បំផុស​ស្មារតី​ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​ពី​ផល​អវិជ្ជមាន​នៃ​ទំនប់​ដនសាហុង

    យុវជន​ប្រមាណ ២០​នាក់​នៅ​ក្រុង​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​៧ មីនា ធ្វើ​យុទ្ធនាការ​តវ៉ា​ប្រឆាំង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) ប្រទេស​ឡាវ បន្ទាប់​ពី​ពួក​គេ​ចុះ​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​ដន​សាហុង។ យុទ្ធនាការ​នោះ ពួក​គាត់​ផ្ដោត​សំខាន់​បំផុស​ស្មារតី​ពលរដ្ឋ ឲ្យ​យល់​ដឹង​ពី​ផល​ប៉ះពាល់​ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង ដែល​កំពុង​សាងសង់។ ក្រុម​យុវជន​ធ្វើ​ការ​ទាក់ទង​ការ​ការពារ​បរិស្ថាន បាន​ដើរ​ដង្ហែ​ក្បួន​នៅ​ខាង​មុខ​ផ្សារ​ខេត្ត​ស្ទឹងត្រែង អម​ដោយ​បដា​ចង​ក្រណាត់​អក្សរ​លើ​ក្បាល កាន់​ឧបករណ៍​បំពង​សំឡេង ស្រែក​ប្រឆាំង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង។

    អានបន្ត
  • សាលា​ដំបូង​ខេត្ត​ក្រចេះ​កោះ​ហៅ​តំណាង​ពលរដ្ឋ​៣៧​គ្រួសារ​ចូល​បំភ្លឺ​រឿង​ជម្លោះ​ដីធ្លី

    ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ក្រចេះ បាន​កោះ​ហៅ​ពលរដ្ឋ ៣៧​គ្រួសារ សាកសួរ​ជា​បឋម​ពី​រឿង​ជម្លោះ​ដីធ្លី​នៅ​ឃុំ​សំបុក ស្រុក​ចិត្របូរី។ តំណាង​ពលរដ្ឋ ៣៧​គ្រួសារ ចាត់​ទុក​ការ​កោះ​ហៅ​របស់​តំណាង​អយ្យការ ថា​ជា​ចេតនា​បំបាក់​ស្មារតី​អ្នក​ភូមិ​ដែល​ទាមទារ​ដីធ្លី​អាស្រ័យ​ផល។ ពលរដ្ឋ​រស់នៅ​ឃុំ​សំបុក ស្រុក​ចិត្របូរី ៣៧​គ្រួសារ​ដែល​កើត​ចេញ​ពី​ពលរដ្ឋ ១២​គ្រួសារ ហើយ​ពលរដ្ឋ​ទាំង ១២​គ្រួសារ មាន​ជម្លោះ​ដីធ្លី​ជាមួយ​អ្នក​ភូមិ​ថ្មគ្រែ ៧៥​គ្រួសារ​តាំង​ពី​ឆ្នាំ​១៩៩៧។ ពួក​គាត់​បាន​ស្វែងរក​អន្តរាគមន៍​ពី​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ ទាក់ទង​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​របស់​អាជ្ញាធរ​ខេត្ត​ក្រចេះ។

    អានបន្ត
  • សហជីព​និង​សង្គម​ស៊ីវិល​ចំនួន​២១​ស្នើសុំ​ពេលវេលា​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព

    ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ដែល​តស៊ូ​មតិ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ស្នើ​ឲ្យ​រដ្ឋសភា ផ្ដល់​ពេលវេលា​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការ​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នោះ បន្ទាប់​ពី​រដ្ឋសភា គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​រយៈពេល​មួយ​ព្រឹក នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ខាង​មុខ។ ប៉ុន្តែ​សំណើ​នេះ ត្រូវ​បាន​សមាជិក​ក្រុម​ការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​កាន់​អំណាច បដិសេធ​ភ្លាមៗ។ សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២១ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា លើក​ឡើង​ថា សិក្ខាសាលា​រយៈពេល​មួយ​ព្រឹក​ដែល​រដ្ឋសភា​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​៩ មីនា ខាង​មុខ ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នោះ មិន​គ្រប់គ្រាន់​សម្រាប់​ការ​ពិភាក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​មាត្រា​មួយ​ចំនួន ដែល​ជា​កង្វល់​របស់​ក្រុម​សហជីព​នោះ​ទេ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo