កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
ស្ត្រីខ្មែរ៣នាក់នៅប្រទេសឡាវ និងចិន ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកកម្ពុជាវិញ
ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំប្រទេសឡាវ និងប្រទេសចិនបានអន្តរាគមន៍ជួយស្ត្រី៣នាក់ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្នុងសេក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួងការបរទេសឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទីក្រុងសៀងហៃ និងខេត្តអានហួយ អន្តរាគមន៍ជួយស្រ្តីខ្មែរ២នាក់ឲ្យបានត្រឡប់មកកម្ពុជាវិញ។
អានបន្ត -
សង្គមស៊ីវិលចំនួន៥០អំពាវនាវឲ្យសាធារណៈជនឈប់ប្រើប្រាស់សេវាកម្មក្រុមហ៊ុនកាពីតូល
សហជីព សហគមន៍ និងក្រុមអង្គការសង្គមស៊ីវិលសរុបចំនួន៥០ស្ថាប័ន បានប្រកាសគាំទ្រការធ្វើពហិកាក្រុមហ៊ុនកាពីតូល ហើយអំពាវនាវឲ្យសាធារណជនទូទៅចូលរួមការធ្វើពហិការនេះ ដោយក្រុមសង្គមស៊ីវិលទាំងនោះបានអះអាងថា ដោយសារតែក្រុមហ៊ុននេះបានរំលោភសិទ្ធិការងារ និងបង្ក្រាបការតវ៉ារបស់បុគ្គលិកដោយការប្រើហឹង្សា។ ទាក់ទងទៅនិងរឿងនេះដែរ អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យវិទ្យុវាយោដឹងនៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០១៦ថា បានជាអង្គការសង្គមស៊ីវិលសរុបចំនួន៥០ស្ថាប័នបានប្រកាសធ្វើពហិកាឈប់ប្រើប្រាស់ សេវាកម្មរបស់ក្រុមហ៊ុនកាពីតូល ក៏ដោយសារតែមានការពាក់ព័ន្ធ ទៅនឹងការប្រើហិង្សាលើសហជីព និងតំណាងរបស់ក្រុមការងាររហូតមានការបង្កជារបួសស្នាមថែមទៀតផង។អ្នកស្រីចក់ សុភាព ក៏បានបន្ថែមទៀតថា អង្គការសង្គមស៊ីវិលនៅតែធ្វើការចូលរួមគាំទ្រលើយុទ្ធនាការដែលបានកើតឡើងពីពលរដ្ឋ និងសហជីពខ្លួនឯងផ្ទាល់ក្នុងការធ្វើពហិកានេះ។
អានបន្ត -
សហគមន៍ព្រៃឈើក្នុងខេត្តឧត្តរមានជ័យបារម្ភរឿងអាជ្ញាធររំលោភយកដីព្រៃ
បច្ចុប្បន្នដីរាប់ពាន់ហិកតាររបស់សហគមន៍ព្រៃឈើអណ្ដូងបេង ដុងបរ ក្នុងស្រុកបន្ទាយអំពិល និងព្រៃសហគមន៍រំដួលវាសនា នៅសង្កាត់បន្សាយរក្ស ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានសហគមន៍ព្រៃឈើឲ្យដឹងថា បានបាត់បង់អស់ដោយសារតែទាហានចូលទៅកាន់កាប់ធ្វើមូលដ្ឋានយោធា និងប្រជាពលរដ្ឋខ្លះចូលទៅរុករានសង់ទីលំនៅខុសច្បាប់។ ចំណែកឯសហគមន៍ព្រៃឈើមួយទៀតឈ្មោះភ្នំដងរែក សម្រែកព្រៃស្រស់ នៅភូមិឈើស្លាប់ ជាប់ព្រំប្រទល់គ្នា និងព្រៃសហគមន៍រំដួលវាសនា ក៏កំពុងទទួលរងការរំលោភយកដីធ្លីដូចគ្នានេះដែរ។
អានបន្ត -
ក្រុមអតីតអ្នកបើករថយន្តក្រុងកាពីតូលនិងសហជីពទាមទារឲ្យដោះលែងអ្នកជាប់ឃុំ២នាក់
ក្រុមអតីតអ្នកបើករថយន្តក្រុងឲ្យក្រុមហ៊ុនកាពីតូល និងសហជីពកម្មករផ្នែកកាត់ដេរ និងកម្មករ វិស័យសំណង់ប្រមាណ១០០នាក់ តវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃ២៣ កុម្ភៈ ដើម្បីទាមទារឲ្យដោះលែងអ្នកជាប់ឃុំ២នាក់។ ការទាមទារដល់មុខសាលាក្រុងភ្នំពេញនៅថ្ងៃនេះ ធ្វើឡើងបន្តពីពួកគេបាននាំគ្នាទៅមុខពន្ធនាគារព្រៃស ក្រោយទទួលដំណឹងថា តុលាការនាំខ្លួនអ្នកជាប់ឃុំម្នាក់ក្នុងចំណោម២នាក់ ទៅសាកសួរបន្តនៅសាលាដំបូងរាជធានីភ្នំពេញ។
អានបន្ត -
ពលរដ្ឋ៥៤៦គ្រួសារនៅក្រចេះប្ដឹងឧកញ៉ាពីររូបពីបទកាប់រានដីព្រៃសាធារណៈ
ពលរដ្ឋរស់នៅឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខែត្រក្រចេះ ៥៤៥គ្រួសារ បានផ្ដិតមេដៃប្ដឹងឧកញ៉ា ២រូប និងអ្នកមានអំណាចមួយចំនួនពីបទកាប់រានដីព្រៃសាធារណៈរបស់រដ្ឋទៅសាលាដំបូងខែត្រក្រចេះ។ ពលរដ្ឋទាមទារឲ្យឧកញ៉ាទាំងនោះ និងអ្នកពាក់ព័ន្ធទទួលខុសត្រូវការបាត់បង់តំបន់ព្រៃស្រោងជាង ៣ពាន់ហិកតារ ហើយបច្ចុប្បន្នបានក្លាយជាទីដីវាល និងគ្រប់គ្រងជាកម្មសិទ្ធិឯកជន។ តំណាងពលរដ្ឋរស់នៅឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខែត្រក្រចេះ ៦រូប ត្រៀមខ្លួនទៅឆ្លើយបំភ្លឺតាមដីកាកោះរបស់តំណាងអយ្យការអមសាលាដំបូងខែត្រក្រចេះ នៅថ្ងៃទី២៤ ខែកុម្ភៈ។ លើសពីនេះ ពួកគាត់អះអាងថា អ្នកភូមិមានភស្តុតាងជាក់លាក់ទាក់ទិនការកាប់ឆ្ការដីព្រៃជាតំបន់ព្រៃស្រោងឋិតនៅឃុំឫស្សីកែវ ដោយចោទប្រកាន់ឧកញ៉ាចំនួនពីររូប ឈ្មោះ ប៊ុត ប៊ុនអេង ហៅ អេង និងឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
អានបន្ត -
ជនជាតិកួយ៧គ្រួសារនៅព្រះវិហារផ្លាស់វេនចាំដីទប់ស្កាត់ការឈូសឆាយពីក្រុមហ៊ុនស្ករអំពៅ
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយប្រមាណជា៧គ្រួសារនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ផ្លាស់វេនគ្នាចាំដីសហគមន៍ទប់ស្កាត់ក្រុមហ៊ុនស្ករអំពៅធំមួយដែលកំពុងឈូសឆាយដីដាំអំពៅដោយពួកគេអះអាងថាការឈូសឆាយនេះនឹងធ្វើឲ្យបាត់បង់អនាគតកូនចៅជំនាន់ក្រោយរបស់ពួកគេ។ ជនជាតិកួយម្នាក់ដែលកំពុងចាំដីក្នុងតំបន់គោកក្រៀល ឃុំប្រមេរ លោកស្រី ហ៊ាម សាត មានប្រសាសន៍ថាក្រុមហ៊ុនស្ករអំពៅឈ្មោះឡានហ្វេង កំពុងឈូសឆាយដីរបស់ពួកគាត់ដើម្បីដាំអំពៅដោយអ្នកស្រីថាមានអាជ្ញាធរជាអ្នកកាងឲ្យក្រុមហ៊ុននិងគំរាមពួកគាត់ថានឹងប្តឹងទៅតុលាការប្រសិនជាពួកគាត់នៅបន្តទប់ស្កាត់។
អានបន្ត -
មន្ត្រីគ.ជ.បប្រកាសមន្ត្រីចូលកាន់តំណែងនិងផ្ទេរទៅក្របខ័ណ្ឌមន្ត្រីរាជការជាផ្លូវការ
មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិ (គ.ជ.ប) ចាប់ពីថ្នាក់អគ្គលេខាធិការ ដល់ប្រធាន និងអនុប្រធានលេខាធិការដ្ឋានរាជធានី-ខេត្ត ត្រូវបានប្រកាសចូលកាន់តំណែង និងផ្ទេរបញ្ចូលជាមន្ត្រីរាជការ ជាផ្លូវការនៅថ្ងៃទី២៣ កុម្ភៈ តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។ ពិធីប្រកាសនេះធ្វើឡើងនៅទីស្ដីការគ.ជ.ប ក្រោមអធិបតីភាពប្រធានគ.ជ.ប លោក ស៊ិក ប៊ុនហុក។ ការប្រកាសចូលកាន់តំណែងនៅពេលនេះ មានអគ្គលេខាធិការគ.ជ.ប មួយរូប លោក ទេព នីថា និងអគ្គលេខាធិការរងចំនួន៤រូប ទៀត ដែលទើបជ្រើសរើសបានកាលពីចុងខែមករា។
អានបន្ត -
ប្រជាប្រិយភាព Facebook របស់អ្នកនយោបាយមិនគ្រប់គ្រាន់ដើម្បីឈ្នះការបោះឆ្នោតទេ
ភ្នំពេញ—បណ្តាញសង្គមហ្វេសប៊ុក (Facebook) បានក្លាយជាសមរភូមិនយោបាយថ្មីមួយទៀតក្នុងការទាក់ទាញប្រជាប្រិយភាពរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី។ ៥០%នៃអ្នកប្រើប្រាស់ហ្វេសប៊ុកគឺជាអ្នកដែលគ្រប់អាយុបោះឆ្នោតថ្មី ដែលគេមើលឃើញថា ជាអ្នកកំណត់ជោគវាសនាល្បែងនយោបាយនៅកម្ពុជានៅក្នុងការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ខាងមុខ។ ក៏ប៉ុន្តែ អ្នកឃ្លាំមើលនយោបាយ យល់ថា តួលេខអ្នកប្រើប្រាស់ទំព័រហ្វេសប៊ុកទំនងមិនអាចឆ្លុះបញ្ចាំងពីលទ្ធផលបោះឆ្នោតបានទាំងស្រុងនោះទេ។ ពោលគឺវាអាស្រ័យលើថា តើអ្នកប្រើប្រាស់បណ្តាញសង្គមនោះនឹងចុះឈ្មោះបោះឆ្នោតដែរឬទេ? ហើយថា តើពួកគេនឹងទៅបោះឆ្នោតដែរឬយ៉ាងណា?
អានបន្ត -
ពលរដ្ឋអតីតតំបន់បឹងកក់តវ៉ាគប់ពងទាដាក់ធនាគារពិភពលោក
ភ្នំពេញ— អតីតអ្នកភូមិបឹងកក់ជាង៦០នាក់តំណាងឲ្យប្រជាពលរដ្ឋ១៦៩គ្រួសារ ដែលបានទទួលសំណងចំនួន៨.០០០ដុល្លារសហរដ្ឋអាមេរិក និងលុយខ្មែរ២លានរៀល បានធ្វើបាតុកម្មជាថ្មីម្តងទៀត កាលពីថ្ងៃច័ន្ទ នៅមុខការិយាល័យរបស់ធនាគារពិភពលោក។ ពួកគាត់បាននិយាយថា ពួកគាត់ចង់ឲ្យធនាគារពិភពលោកចាកចេញពីប្រទេសកម្ពុជា ដោយចោទថា ស្ថាប័នហិរញ្ញវត្ថុនេះឃុបឃិតជាមួយរដ្ឋាភិបាលក្នុងការរំលោភសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់ ដោយការដាក់សម្ពាធ និងបង្ខំឲ្យពួកគាត់ទទួលសំណងមិនយុត្តិធម៌។
អានបន្ត -
សកម្មជនបរិស្ថានរងការធ្វើទុកបុកម្នេញ ក្រោយអាឡិចបណ្តេញចេញពីកម្ពុជា
ក្រុមអង្គការសមាគមចំនួន២២ស្ថាប័នដែលធ្វើការពាក់ព័ន្ធនិងសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបទៅលើអង្គការមាតាធម្មជាតិ និងសង្គមស៊ីវិលទូទៅនៅកម្ពុជា។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន៣នាក់បន្ថែមទៀត គឺមកដល់ពេលនេះមានចំនួន៦នាក់ហើយ ដែលរងការចោទប្រកាន់ និងចាប់ខ្លួន ក្រោយពីពួកគេចូលរួមតវ៉ាប្រឆាំងការបូមខ្សាច់ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។ សេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី១៤ ខែកុម្ភៈ បានឲ្យដឹងថា សកម្មជនបរិស្ថានទាំង៦នាក់ រងការចោទប្រកាន់ និងចាប់ខ្លួនពីបទសមគំនិត ក្រោមមាត្រា២៩នៃក្រមព្រហ្មទណ្ឌ និងក្រោមមាត្រា៤២៤ ពីបទល្មើសគំរាមកំហែងថា នឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយដែលអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់២ឆ្នាំ។ សកម្មជន៣នាក់ ដែលរងការចោទប្រកាន់ពីសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥នោះរួមមាន ព្រះតេជព្រះគុណសុខ ចាន់ត្រា ព្រះតេជព្រះគុណព្រហ្ម ធម្មជាតិ និងលោកអាឡិចហ្សង់ដ្រូ ហ្គុនហ្សាឡេហ្ស ដាវីដសុន ស្ថាបនិកអង្គការមាតាធម្មជាតិ ដែលត្រូវបានរដ្ឋាភិបាលបណ្ដេញចេញពីកម្ពុជាអស់រយៈពេលជិត១ឆ្នាំហើយ។ ដោយឡែក សកម្មជនបរិស្ថាន៣នាក់ទៀត ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគាខេត្តកោះកុង ចាប់តាំងពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នោះគឺលោកទ្រី សុវិគា លោកស៊ុន ម៉ាឡា និងលោកស៊ឹម សំណាង។
អានបន្ត -
HRW ជំរុញអាមេរិកយកបញ្ហាសិទ្ធិមនុស្សធ្វើជារបៀបវារៈក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន
ខណៈមេដឹកនាំអាស៊ានទាំង ១០ប្រទេស កំពុងត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដែលមកដល់នៅថ្ងៃទី១៥-១៦ កុម្ភៈ នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) បានជំរុញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដាក់សម្ពាធលើមេដឹកនាំអាស៊ាន ឲ្យបញ្ចប់ការរំលោភសិទ្ធិមនុស្សក្នុងប្រទេសរបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយ អ្នកវិភាគយល់ថា បញ្ហាសិទ្ធិមនុស្សនឹងមិនអាចក្លាយជារបៀបវារៈសំខាន់ក្នុងកិច្ចប្រជុំពិសេសនោះ តាមសំណើរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សឡើយ។
អានបន្ត -
អង្គការ២២ស្ថាប័នថ្កោលទោសរដ្ឋាភិបាលចំពោះការបង្ក្រាបសកម្មជនការពារបរិស្ថាន
ក្រុមអង្គការសង្គមស៊ីវិលចំនួន ២២ស្ថាប័ន នៅថ្ងៃទី១៤ ខែកុម្ភៈ ចេញសេចក្ដីថ្លែងការណ៍រួមថ្កោលទោសចំពោះចំណាត់ការរបស់រដ្ឋាភិបាល ដែលចោទប្រកាន់សកម្មជនការពារបរិស្ថាននៃអង្គការមាតាធម្មជាតិជាបន្តបន្ទាប់ ដាក់ពន្ធនាគារនៅខេត្តកោះកុង ក្រោយពីពួកគេចូលរួមតវ៉ាប្រឆាំងការបូមខ្សាច់ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។ អង្គការសមាគមចំនួន ២២ស្ថាប័ន ដែលធ្វើការងារពាក់ព័ន្ធសិទ្ធិមនុស្ស ស្នើឲ្យរដ្ឋាភិបាលផ្ដល់យុត្តិធម៌ដល់សកម្មជនការពារបរិស្ថានទាំង ៦នាក់នៃអង្គការមាតាធម្មជាតិ ដែលរងការចោទប្រកាន់ និងចាប់ខ្លួន ដោយចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាល ថាជាចេតនាបង្ក្រាបសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិទាំងស្រុង។
អានបន្ត -
លោក អាឡិច នៅតែបន្តស្វែងរកមធ្យោបាយចូលមកកម្ពុជាខណៈសកម្មជនពីររូបទៀតត្រូវបានចោទប្រកាន់
តុលាការខេត្តកោះកុងបានធ្វើការចោទប្រកាន់ជាបន្តបន្ទាប់ទៅលើស្ថាបនិកអង្គការចលនាមាតាធម្មតាជាតិដែលមានលោក អាឡិច ជាប្រធាន។ លោកអាឡិច ត្រូវបានចោទប្រកាន់ថា សមគំនិតជាមួយសកម្មជនចលនាមាតាធម្មជាតិ៣នាក់ រួមមានលោកសាន់ ម៉ាឡា លោកទ្រី សុវិគា និងលោកស៊ីម សំណាង ដែលត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ និងចោទប្រកាន់ពីបទគំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ។ បន្ទាប់មកព្រះសង្ឃពីរអង្គដែលជាសមាជិកអង្គការមួយនេះក៏ត្រូវបានចោទប្រកាន់ពីបទធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ។ ប្រឈមនឹងបញ្ហានេះលោក អាឡិច និងស្ថាបនិកអង្គការចលនាមាតាធម្មជាតិដទៃទៀតនឹងតតាំងផ្នែកច្បាប់ជាមួយតុលាការ។ សម្រាប់ អាឡិច គាត់នៅតែរក្សាជំហររកគ្រប់មធ្យោបាយដើម្បីបានចូលមកកម្ពុជាតាមរយៈមេធាវី។ អាឡិចលើកឡើងថា លោកនឹងទាមទារសិទ្ធិដើម្បីការពារខ្លួននៅក្នុងតុលាការតទល់នឹងការចោទប្រកាន់គ្មានមូលដ្ឋានទាំងនេះដោយលោកយល់ថា ទាំងនេះគ្មានអ្វីក្រៅតែពីការសងសឹកមកលើរូបលោក និងសកម្មជនដទៃទៀតដោយសារលោកធ្លាប់ធ្វើយុទ្ធនាការមានប្រសិទ្ធភាពក្នុងការបញ្ឈប់ការកាប់បំផ្លាញធម្មជាតិនៅកម្ពុជា។ កន្លងមកលោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃធ្លាប់បញ្ជាក់ប្រាប់វិទ្យុបារាំងថា អាឡិចមិនអាចចូលកម្ពុជាវិញបានទេដោយសារលោកត្រូវបានចុះក្នុងបញ្ជីខ្មៅ។
អានបន្ត -
សហគមន៍មួយអះអាងថាធ្វើស្រែជិត៣០ឆ្នាំទើបប្រឈមនឹងការបណ្តេញចេញ
សហគមន៍មួយនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជំរុញអាជ្ញាធរខេត្តឲ្យពន្លឿនធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគេជិត៧០គ្រួសារដោយអះអាងថាពួកគេថាបានមករស់នៅតំបន់នោះជិត៣០ឆ្នាំមកហើយ។ ប្រធានសហគមន៍អូរត្រជាក់ចិត្តស្ថិតក្នុងស្រុកព្រៃនប់លោក សំ សុផាត អាយុ៤៧ឆ្នាំឲ្យVODដឹងថានៅថ្ងៃទី១៥ខែកុម្ភៈនេះ ពួកគាត់បានដាក់ញត្តិម្តងទៀតទៅភិបាលខេត្តព្រះសីហនុជំរុញឲ្យអាជ្ញាធរពន្លឿនយន្តការចុះវាស់វែងកាត់ឃ្វៀលដីនិងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់៦៨គ្រួសារ។
អានបន្ត -
មន្ត្រីកម្ពុជា៖លិខិតសមាជិកព្រឹទ្ធសភាអាមេរិកគ្មានតម្លៃសម្រាប់រដ្ឋាភិបាលកម្ពុជាឡើយ
វ៉ាស៊ីនតោន— ក្រុមមន្ត្រីកម្ពុជាបានប្រតិកម្មទៅនឹងលិខិតសមាជិកព្រឹទ្ធសភា៧នាក់ ដោយ និយាយថា ពួកគេបានបញ្ជូនទៅវិញ ហើយចាត់ទុកថាលិខិតនោះមិនមានតម្លៃ សម្រាប់រដ្ឋាភិបាលក្នុងការពិចារណាទេ។ នៅមុនពេលប៉ុន្មានថ្ងៃដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចូលរួមក្នុងកិច្ច ប្រជុំកំពូលអាមេរិក-អាស៊ាននៅឯកន្លែងលំហែកាយ Sunnylands រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលចំនួន៧នាក់ ដែលមកពីគណបក្សប្រជាធិបតេយ្យ បានចូលរួមជាមួយនឹងសមាជិកសភាសហរដ្ឋអាមេរិក ដោយអំពាវនាវដល់មេដឹកនាំកម្ពុជាគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យអនុញ្ញាតដល់មេដឹកនាំគណបក្សប្រឆាំង និងមន្ត្រីខ្លួនបានវិលត្រឡប់ចូលប្រទេសវិញ ដោយគ្មានការភ័យខ្លាចចំពោះការចាប់ខ្លួន ការធ្វើទុក្ខមុកម្នេញ ឬការយកមកកាត់ទោស។
អានបន្ត -
គ្រួសារទណ្ឌិតស្លាប់ក្នុងពន្ធនាគាររកអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្ស
ក្រុមគ្រួសារទណ្ឌិតម្នាក់ដែលត្រូវបានប្រទះឃើញស្លាប់ដោយចងកនៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់ បានដាក់លិខិតសុំអន្តរា គមន៍ពីអង្គការលីកាដូ ដោយអះអាងថាមានការវាយដំលើជនរងគ្រោះមុនពេលស្លាប់។ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ទណ្ឌិតឈ្មោះ តូច វណ្ណារ៉េត អាយុ២៨ឆ្នាំ(រហូតមកដល់ថ្ងៃស្លាប់) ត្រូវបានប្រទះឃើញស្លាប់ដោយចងកក្នុងបន្ទប់ទឹក នៅម៉ោង៥ទៀបភ្លឺ ដោយសមត្ថកិច្ចអះអាងថាជាការធ្វើអត្តឃាតបន្ទាប់ពីចុះពិនិត្យសាកសព។
អានបន្ត -
សង្គមស៊ីវិល២២គាំទ្រឲ្យលោក អាឡិច បានប្រើសិទ្ធិការពារខ្លួននៅចំពោះមុខតុលាការកម្ពុជា
សង្គមស៊ីវិលចំនួន២២បានថ្កោលទោសរដ្ឋាភិបាល ករណីចោទប្រកាន់ជាបន្តបន្ទាប់ទៅលើសកម្មជនរបស់អង្គការការពារបរិស្ថានមួយ និងគាំទ្រឲ្យស្ថាបនិកដ៏ល្បីមួយរូបគឺលោក អាឡិច បានចូលមកកម្ពុជាវិញ ដែលពួកគេថា ដើម្បីការពារខ្លួនលើបទចោទនៅចំពោះមុខតុលាការ។ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ សកម្មជនការពារបរិស្ថាន៣រូបរបស់អង្គការមាតាធម្មជាតិ មាន លោក ទ្រី សុវិគា លោក ស៊ុន ម៉ាឡា និងលោកស៊ឹម សំណាង ត្រូវចាប់ខ្លួនជាប់ចោទពីបទសមគំនិត មាត្រា២៩នៃក្រមព្រហ្មទណ្ឌ និងបទល្មើសគំរាមកំហែងថា នឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយដែលអាចនឹងត្រូវផ្តន្ទាទោសរហូត២ឆ្នា។
អានបន្ត -
គណបក្សសង្គ្រោះជាតិនឹងដាក់ពាក្យស្នើរសុំដំឡើងអង់តែនទូរទស្សន៍ព្រះអាទិត្យក្នុងសប្តាហ៍នេះ
ក្រោយពីទទួលបានសិទ្ធិកាន់កាប់ដី សម្រាប់សាងសង់ទូរទស្សន៍ព្រះអាទិត្យ កាលពីខែមករា ឆ្នាំ២០១៦មក គណបក្សសង្គ្រោះជាតិនឹងអនុវត្ត ទៅតាមផែនការរបស់ខ្លួនជាបន្តបន្ទាប់ទៀត ក្នុងនោះមានដូចជាការស្នើសុំច្បាប់ដាក់ពាក្យសុំតំឡើងអង់តែនទូរទស្សន៍ដែលនឹងប្រព្រិត្តិទៅ នៅក្នុងសប្តាហ៍នេះជាដើម។ នេះបើតាមការអះអាងពី លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។ បើតាម លោក យ៉ែម បុញ្ញឫទ្ធិ បើគិតត្រឹមថ្ងៃទី០៩ ខែកុម្ភៈនេះ គណបក្សសង្គ្រោះជាតិ ទទួលវិភាគទាន ពីប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបាន ប្រមាណជា ៨០ម៉ឺន ដុល្លារអាមេរិកហើយ។ ហើយចំពោះ ប្រមូលវិភាគទាននេះរហូតមកដល់ពេលបច្ចុប្បន្ននេះ គណបក្សសង្គ្រោះជាតិនឹងផ្អាកប្រមូលជាបណ្តោះ អាសន្នសិន។
អានបន្ត -
ក្រសួងដែនដី បដិសេធព័ត៌មានដែលថាអាល្លឺម៉ង់នឹងផ្តាច់ជំនួយផ្នែកដីធ្លី ដោយ ឃុត សុខឿន
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីម្សិលមិញ ដោយច្រានចោលព័ត៌មានដែលថា“រដ្ឋាភិបាលអាល្លឺម៉ង់នឹងឈប់ផ្តល់ជំនួយផ្នែកកិច្ចការដីធ្លីដល់កម្ពុជា”។ សេចក្តីប្រកាសព័ត៌មានបានសរសេរថា ការផ្សព្វផ្សាយព័ត៌មាននេះ មិនបានឆ្លុះបញ្ចាំងពីការពិត និង មិនបានបង្ហាញពីសមិទ្ធិផលដែលសម្រេចបាន ពីកិច្ចសហប្រតបត្តិការកម្ពុជា-អាល្លឺម៉ង់។ ការចេញផ្សាយសេចក្តីប្រកាសនេះ គឺធ្វើឡើងដើម្បីតបនឹងការផ្សាយព័ត៌មានកាលពីថ្ងៃសុក្រទី ០៥ ខែកុម្ភៈ របស់ស្ថាប័នព័ត៌មានមួយចំនួន។
អានបន្ត -
CCHR៖ ការបង្ក្រាបទៅលើអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វ៊េសប៊ុកមានការកើនឡើង
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានបង្ហាញថា ការបង្ក្រាបទៅលើអ្នកប្រើប្រាស់បណ្ដាញ សង្គមហ្វ៊េសប៊ុកមានការកើនឡើង ដោយសារនៅប៉ុន្មានខែចុងក្រោយនេះអ្នកប្រើប្រាស់អ៊ីនធឺណេតជាច្រើននាក់ក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងការឃុំខ្លួន និងរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌដោយសារការបញ្ចេញមតិយោបល់លើបណ្ដាញអ៊ីធឺណេត។ សាលាកប័ត្រព័ត៌មានចេញផ្សាយដោយ CCHR ដែលបានធ្វើការសិក្សាស្រាវជ្រាវតាំងពីខែសីហាឆ្នាំ២០១៥ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៦ បានគូសបញ្ជាក់ថា ការចាប់ខ្លួនបុគ្គលមួយចំនួន ឬទទួលរងនូវការគំរាមគំហែងគឺដោយសារតែការរិះគន់ទៅលើមន្ត្រីសាធារណៈ។ កន្លងមក សម្ដេចហ៊ុន សែន បានគំរាមចាត់វិធានការម្ដងហើយម្ដងទៀតទៅលើអ្នករិះគន់រដ្ឋាភិបាល ដែលបង្កើតបាននូវបរិយាកាសដ៏អាប់អួដែលរារាំងបុគ្គលក្នុងការសម្ដែងគំនិតយោបល់របស់ខ្លួនដោយសេរី។
អានបន្ត