កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.199


  • តំណាង​ជនជាតិ​ដើម​ភាគ​តិច​កួយ​ឃុំ​ប្រមេរ​បរាជ័យ​ក្នុង​ការ​ស្វែងរក​ជួប​អភិបាល​ខេត្ត​ព្រះវិហារ

    តំណាង​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​នាំ​គ្នា​ស្កាត់​រក​ជួប​អភិបាល​ខេត្ត​ព្រះវិហារ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​កុម្ភៈ ដើម្បី​សួរ​បញ្ជាក់​ថា តើ​អាជ្ញាធរ​ខេត្ត​នេះ​ពិត​ជា​អាច​ដោះស្រាយ​បញ្ហា​ព្រំ​ប្រទល់​របស់​ស្រុក​ឆែប ដែល​បាន​បោះ​បង្គោល​ចូល​មក​ក្នុង​ដែនដី​នៃ​ស្រុក​ត្បែងមានជ័យ ជម្រៅ​ប្រហែល ២​គីឡូម៉ែត្រ ទៅ​តាម​ការ​ដែល​ធ្លាប់​សន្យា​បាន​ដែរ ឬ​ក៏​អត់? កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា កន្លង​ទៅ ក្នុង​ពេល​ដែល​សហគមន៍​ទំនាស់​ដីធ្លី​ជាច្រើន​ប្រមូល​ផ្ដុំ​គ្នា ទៅ​ដេក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ព្រះវិហារ គឺ​អភិបាល​ខេត្ត ព្រម​ទាំង​មន្ត្រី​ក្រុមប្រឹក្សា​នៃ​ខេត្ត​ព្រះវិហារ ផង បាន​ផ្ដិត​មេដៃ​លើ​កិច្ចសន្យា​ថា នឹង​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ជាមួយ​នឹង​ក្រុមហ៊ុន​ចិន ឡាន ហ្វេង (Lan Feng) និង រួយ ហ្វេង (Ruoy Feng) ព្រម​ទាំង​កំណត់​ព្រំ​ប្រទល់​រវាង​ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ឲ្យ​បាន​ច្បាស់លាស់​ផង។

    អានបន្ត
  • តុលាការ​ចោទ​ប្រកាន់​មន្ត្រី​សហជីព​៤​នាក់​បន្ថែម​ទៀត​ក្នុង​សំណុំ​រឿង​ក្រុមហ៊ុន​កាពីតូល

    អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន​កាពីតូល (CAPITOL) ២​នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ល្ងាច​ថ្ងៃ​ទី​៨ កុម្ភៈ។ ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​នេះ ត្រូវ​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស យល់​ឃើញ​ថា អ្នក​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​នោះ ត្រូវ​តែ​ផ្ដល់​សេរីភាព​ឲ្យ​ពួក​គេ​ឡើង​វិញ ព្រោះ​រក​ពុំ​ឃើញ​មាន​ធាតុ​ផ្សំ​ណា​មួយ​ដែល​ឈាន​ទៅ​រក​ការ​ចោទ​ប្រកាន់​នោះ​ទេ។

    អានបន្ត
  • កម្មការិនីរោងចក្រ​​ម្នាក់​​រងគ្រោះ​ដោយ​សារ​ការជះទឹកអាស៊ីត​

    អាជ្ញាធរ​ឲ្យ​ដឹង​ថា​កម្មការិនីរោងចក្រ​​ម្នាក់ អាយុ​២៣ឆ្នាំ ​​រស់នៅភូមិដំណាក់​ធំ២ សង្កាត់​​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវ​បាន​ស្វា​មីជះទឹកអាស៊ីតដាក់​​ កាលពីយប់ថ្ងៃចន្ទ។​ បើតាមហ្វេសប៊ុក​ចៅសង្កាត់ស្ទឹងមានជ័យ ហេតុការណ៍ជះទឹកអាស៊ីតនេះ​បាន​កើតឡើងនៅវេលាម៉ោង៩យប់។ ​ជនរងគ្រោះឈ្មោះ​ ស៊ុន សុខលី រីឯជនសង្ស័យដែល​អាជ្ញាធរ​អះអាង​ថា​ជាប្តីបានគេចខ្លួន។

    អានបន្ត
  • កម្មករ​ កម្មការិនី​រាប់រយ​នាក់​មក​ពី​កំពង់ស្ពឺ​តវ៉ា​ ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​តំណាង​២នាក់​

    នៅ​ព្រឹក​ថ្ងៃទី​៩ កុម្ភៈនេះ កម្មករ កម្មការិនី ប្រមាណ​ជិត​១០០​នាក់ នៅ​រោងចក្រ សេរី​ហ្គា​មិន ខូ​អិ​ល​ធី​ឌី ក្នុង​ខេត្តកំពង់ស្ពឺ បាននាំគ្នា​ឡើងមក​ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បីតវ៉ា​ទាមទារ​ឲ្យ រដ្ឋមន្ត្រីក្រសួង​ការងារ ជួយ​អន្តរាគមន៍ទៅ​តុលាការ​ខេត្តកំពង់ស្ពឺ ដោះលែង​តំណាង​របស់​ពួកគេពីរ​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបញ្ជូនទៅ​តុលាការ​ កាលពីថ្ងៃទី២ កុម្ភ: កន្លងទៅ។​ ​ សមាជិក​ សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តុលាការ​ឃុំខ្លួន មានឈ្មោះ យ៉ុង លាភ ភេទ​ស្រី និង​ឈ្មោះ ទូច ស្រ៊ុន ប្រធាន​សហជីព​សេរី​កម្មករ ប្រចាំ នៅ​រោងចក្រ សេរី​ហ្គា​មិន ខូ​អិ​ល​ធី​ឌី​ ក្នុងខេត្ត​កំពង់ស្ពឺ។​

    អានបន្ត
  • មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថា​ការ​បង្ក្រាប​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មាន​ការ​កើន​ឡើង

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) បាន​ចេញ​ផ្សាយ​កម្រង​សិក្សា​មួយ នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ស្ដីពី​ការ​បង្ក្រាប​ទៅ​លើ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) មាន​ការ​កើន​ឡើង។ នៅ​ក្នុង​សលាកបត្រ​ព័ត៌មាន​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចាត់​ទុក​ហ្វេសប៊ុក គឺ​ជា​សមរភូមិ​ថ្មី​សម្រាប់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា បន្ទាប់​ពី​មាន​មនុស្ស ៧​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង ២៤​នាក់​ផ្សេង​ទៀត រង​ការ​គំរាម​កំហែង​ជា​សាធារណៈ គិត​ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៥ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយសារ​បង្ហោះ​សារ ឬ​បញ្ចេញ​មតិ​យោបល់​តាម​បណ្ដាញ​អ៊ីនធឺណិត (Internet)។

    អានបន្ត
  • សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​អំពើ​ហិង្សា​លើ​អតីត​អ្នក​បើកបរ​ឡាន​កាពីតូល

    អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង ៣០​ស្ថាប័ន បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​លើ​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​កាពីតូល (CAPITOL) ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​ជន​រងគ្រោះ​ពីរ​នាក់ ដែល​អាជ្ញាធរ​ចាប់​ខ្លួន និង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់​រហ័ស ប្រកប​ដោយ​តម្លាភាព និង​ឯករាជ្យ​ភាព។ សេចក្ដី​ថ្លែងការណ៍​រួម​ដែល​មាន​ស្ថាប័ន​ជាង ៣០ ដូចជា សហគមន៍​ដីធ្លី សហព័ន្ធ​សហជីព​កម្មករ អង្គការ​សមាគម សហភាព​សហជីព​កម្ពុជា បណ្ដាញ​កម្មករ បណ្ដាញ​យុវជន និង​បណ្ដាញ​ព្រះសង្ឃ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ កុម្ភៈ ថា​បាន​ប្រព្រឹត្ត​ឡើង​ដោយ​សមាជិក​សមាគម​រួប​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.ឌី.អេ (CCDA) ទៅ​លើ​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង និង​អ្នក​គាំទ្រ​អ្នក​បើកបរ​ក្នុង​ពេល​តវ៉ា​ឲ្យ​ថៅកែ​ក្រុមហ៊ុន យក​ពួក​គេ​ចូល​ធ្វើ​ការ​វិញ។ សេចក្ដី​ថ្លែងការណ៍​នេះ បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​បុរស​ពីរ​នាក់ ដែល​អាជ្ញាធរ​ចាប់​ខ្លួន ហើយ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ហិង្សា​នេះ។

    អានបន្ត
  • ក្រុមហ៊ុន​បញ្ជា​ទិញ​ស៊ើប​អង្កេត​ករណី​អំពើ​ហិង្សា​លើ​កម្មករ​នៅ​រោងចក្រ​ស្ដារឡៃថ៍

    សហជីព​កម្មករ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​កម្មករ​សាទរ​ចំពោះ​ព័ត៌មាន​ដែល​ថា មាន​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​យក​ចិត្ត​ទុកដាក់​ស៊ើប​អង្កេត​ករណី​អំពើ​ហិង្សា​លើ​ក្រុម​កម្មករ​នៅ​រោងចក្រ ស្ដារឡៃថ៍ អឹភែរិល (Starlight Apparel Manufacturing) ដែល​ឋិត​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ចេញ​ផ្សាយ​ថា ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ធំ​មួយ​របស់​សហរដ្ឋអាមេរិក គឺ​ក្រុមហ៊ុន​ម៉ាក ធីមបើឡេន (Timberland) រៀបចំ​ស៊ើប​អង្កេត​ករណី​អំពើ​ហិង្សា​លើ​កម្មករ​ដែល​ត្រូវ​ចោទ​ប្រកាន់​ថា បង្ក​ដោយ​ក្រុម​សន្តិសុខ​រោងចក្រ។ សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ស្នើ​អោយ​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​អោយ​បើក​ការ​ស៊ើបអង្កេត​រក​អោយ​ឃើញ​ពី​មូលហេតុ​នាំ​អោយ​មាន​ការ​តវ៉ា​របស់​កម្មករ​បន្ថែម​ពី​លើ​ការ​ស្វែង​រក​អ្នក​ដែល​វាយ​ក្រុម​កម្មករ​តវ៉ា។

    អានបន្ត
  • រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​ឈប់​ផ្ដល់​ជំនួយ​ផ្នែក​កិច្ចការ​ដីធ្លី​ដល់​កម្ពុជា

    រដ្ឋាភិបាល​អាល្លឺម៉ង់ (Germany) នឹង​ឈប់​ផ្ដល់​ជំនួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ដីធ្លី​ដល់​រដ្ឋាភិបាល​កម្ពុជា ទៀត​ហើយ បន្ទាប់​ពី​សង្កេត​ឃើញ​ថា បើ​ទោះ​ជា​សហការ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​ក៏ដោយ ក៏ប៉ុន្តែ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា នៅ​ដោះស្រាយ​មិន​មាន​ប្រសិទ្ធភាព។ រដ្ឋាភិបាល​អាល្លឺម៉ង់ នឹង​បញ្ចប់​កិច្ច​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ របស់​ប្រទេស​កម្ពុជា ជុំវិញ​កិច្ច​សហការ​លើ​វិស័យ​ដីធ្លី បន្ទាប់​ពី​ភាគី​ទាំង​ពីរ​ធ្វើការ​ជាមួយ​គ្នា​ជាង ២០​ឆ្នាំ​មក។ ការ​ប្រកាស​ជំហរ​របស់​ភាគី​អាល្លឺម៉ង់ នៅ​ពេល​នេះ ក្រោយពី​អាល្លឺម៉ង់ សង្កេត​ឃើញ​ថា កំណែ​ទម្រង់​ដីធ្លី​នៅ​កម្ពុជា មានការ​ប្រែប្រួល​តិចតួច ពិសេស​បញ្ហា​រំលោភបំពាន​ដីធ្លី​ប្រជាជន​នៅ​កើត​មាន​ឡើង ដែល​ប៉ះពាល់​ដល់​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

    អានបន្ត
  • សហគមន៍​ខេត្ត​ស្ទឹងត្រែង​ចោទ​មន្ត្រី​ព្រៃ​ឈើ​និង​មន្ត្រី​មូលដ្ឋាន​ថា​មិន​ការពារ​ព្រៃ​ឈើ

    សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បំពេញ​កាតព្វកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង ដែល​មិន​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ព្រៃ​ឈើ​នៅ​មូលដ្ឋាន​ឲ្យ​គង់វង្ស ថែម​ទាំង​បើក​ដៃ​ឲ្យ​ឈ្មួញ​កាប់​ព្រៃ​រាន​យក​ដី​តាម​អំពើ​ចិត្ត។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​សហគមន៍​ភូមិ​អន្លង់ក្រមួន ប្រទះ​ឃើញ​ឈ្មួញ​សម្រុក​កាប់​ព្រៃ​រាន​យក​ដី​ជាច្រើន​ហិកតារ​ជាច្រើន​ឆ្នាំ​កន្លង​មក រហូត​បច្ចុប្បន្ន​ពុំ​មាន​ការ​ទប់ស្កាត់​ឡើយ។

    អានបន្ត
  • ពលរដ្ឋ​សហគមន៍​កំពេញ​ចាស់​ខេត្ត​ព្រះសីហនុ​ស្នើសុំ​នាយក​រដ្ឋមន្ត្រី​ជួយ​ដោះស្រាយ​ដីធ្លី

    តំណាង​ប្រជាពលរដ្ឋ ២៤​គ្រួសារ​នៅ​សហគមន៍​កំពេញ​ចាស់ ដែល​ត្រូវ​តុលាការ​ខេត្ត​ព្រះសីហនុ ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​រុះរើ​ខ្ទម ឬ​រោង​ប្រក់​តង់​កៅស៊ូ​សម្រាប់​ជ្រក កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៥ បាន​បន្ត​ដង្ហោយ​រក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌ នៅ​គ្រា​ទំនាស់​នេះ​បាន​អូស​ពេល​តាំង​ពី​ឆ្នាំ​១៩៩៦ រហូត​មក​ដល់​ឆ្នាំ​២០១៦ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ។ ករណី​នេះ ខាង​ភាគី​ទំនាស់​​ដែល​មាន​ងារ​ជា​ឧកញ៉ា និង​ជា​បុគ្គល​មាន​ទ្រព្យ​​ស្តុកស្តម្ភ បាន​អះអាង​ថា ទីតាំង​ដី​ដែល​ប្រជាពលរដ្ឋ​ទាំង ២៤​គ្រួសារ​តវ៉ា​នេះ ពួក​គេ​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​តាំង​ពី​ឆ្នាំ​២០០៨ និង​បាន​បង់​ពន្ធ​ដី​ជូន​​រដ្ឋ​រាល់​ឆ្នាំ។

    អានបន្ត
  • សហជីព​សេរី​កម្មករ​ស្នើ​ឲ្យ​អភិបាល​ខេត្ត​កំពង់ស្ពឺ​អន្តរាគមន៍​ដោះលែង​មន្ត្រី​សហជីព​២​រូប

    សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើ​ឲ្យ​អភិបាល​ខេត្ត​កំពង់ស្ពឺ អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​សហជីព ២​រូប ដែល​តុលាការ​ចោទ​ប្រកាន់​ក្រោម​បទ​ចោទ​ញុះញង់។ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី បាន​ដាក់​លិខិត​ទៅ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ និង​ជា​សមាជិក​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា លោក អ៊ូ សំអួន ឲ្យ​ជួយ​សម្របសម្រួល​ដោះលែង​កញ្ញា យ៉ុង លាភ មន្ត្រី​សហជីព​សេរី​កម្មករ និង​លោក ទូច ស្រ៊ុន ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​សេរី (Cerie) ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​វល្លិ៍ស ស្រុក​សំរោងទង ដែល​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​វិញ។

    អានបន្ត
  • ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​ព្រមាន​ឡើង​តវ៉ា​ដល់​ថ្នាក់​ជាតិ​រឿង​ក្រុមហ៊ុន​ចិន​បិទ​ផ្លូវ

    ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ត្អូញត្អែរ​ពី​ផល​លំបាក​ធ្វើ​ដំណើរ​ទៅ​ដីស្រែ​ចម្ការ និង​រក​អនុផល​ធម្មជាតិ ព្រម​ទាំង​នេសាទ​ត្រី​ផង ក្រោយ​ពេល​ក្រុមហ៊ុន​ចិន មួយ​បិទ​ផ្លូវ​មិន​អោយ​ប្រជាពលរដ្ឋ​ទូទៅ​ឆ្លង​កាត់។ យ៉ាង​ណា​តំណាង​ក្រុមហ៊ុន​បញ្ជាក់​ថា ពួកគេ​មិន​បាន​បិទ​ផ្លូវ​ដែល​អ្នក​ភូមិ​ធ្លាប់​ឆ្លង​កាត់​ឡើយ។ ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង លើក​ឡើង​ថា ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​មិន​អាច​ដោះស្រាយ​ករណី​ក្រុមហ៊ុន​ឈ្មោះ ហាមឺនីវេន អ៊ិនវេសមេន (Hamenivent Investment ) បិទ​ផ្លូវ​សាធារណៈ​របស់​ពួកគាត់​បាន​ទៀត អ្នក​ភូមិ​នឹង​នាំ​គ្នា​តវ៉ា​ដល់​ថ្នាក់​ខេត្ត ឬ​ថ្នាក់​ជាតិ​តែម្ដង។ ការ​លើក​ឡើង​របស់​អ្នក​ភូមិ​ក្រោយ​ពេល​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​គ្មាន​លទ្ធផល​ល្អ​ឡើយ។

    អានបន្ត
  • អ្នក​ភូមិ​ឧត្តរមានជ័យ​ជាង​២០០​គ្រួសារ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្រគល់​ដីធ្លី​ឱ្យ​ពួកគេ​វិញ

    រយៈពេល​ជិត ៧​ឆ្នាំ​ហើយ ដែល​ប្រជាពលរដ្ឋ​ជាង​ ២០០​គ្រួសារ​នៅ​ភូមិ​អូរ​បាត់​មាន់ សង្កាត់​កូនក្រៀល ក្រុង​សំរោង ត្រូវ​អាជ្ញាធរ​បណ្ដេញ​ចេញ ហើយ​យក​ទាំង​ដី​លំនៅឋាន ដី​ស្រែ និង​ចម្ការ​របស់​ពួកគេ ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ។ រហូត​មក​ដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ទាំង​នោះ​នៅ​មិន​ទាន់​បាន​ទទួល​គោលនយោបាយ​ដោះស្រាយ​ដីធ្លី​ពី​រដ្ឋាភិបាល​ចែក​ជូន​ឱ្យ​ពួកគេ​បាន​សង់​លំនៅឋាន និង​ដី​ធ្វើស្រែ​ចម្ការ​វិញ​នៅ​កន្លែង​ណា​មួយ​ថ្មី​នៅ​ឡើយ​ទេ។ ​តើ​បច្ចុប្បន្ន ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​រស់​នៅ​ក្នុង​ស្ថានភាព​យ៉ាង​ណា? អតីត​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរបាត់មាន់ សង្កាត់​កូនក្រៀល ចំនួន​ជាង ២០០​គ្រួសារ បាន​នាំ​គ្នា​ផ្ដិត​មេដៃ ធ្វើ​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ក្រុង​សំរោង និង​ខេត្ត​ឧត្តរមានជ័យ ឱ្យ​ប្រគល់​អតីត​ដី​លំនៅឋាន និង​ស្រែ​ចម្ការ​របស់​ពួកគេ​កាល​ពី​ជាង ៦​ឆ្នាំ​មុន​មក​ឱ្យ​ពួកគេ​ធ្វើ​ជា​កម្មសិទ្ធិ​ឡើង​វិញ។

    អានបន្ត
  • ពលរដ្ឋ​ពីរ​ស្រុក​នៅ​ខេត្ត​កំពង់ស្ពឺ​ប្រកាស​ជំហរ​បន្ត​បិទ​ផ្លូវ​មិន​ឲ្យ​ឡាន​ដឹក​ថ្ម​ឆ្លង​កាត់

    ប្រជាពលរដ្ឋ​ចំនួន ១០​ភូមិ​ចំណុះ​ឲ្យ​ស្រុក​ចំនួន​២ គឺ​ស្រុក​ភ្នំស្រួច និង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ បាន​បិទ​ផ្លូវ​អស់​រយៈពេល ៣​ថ្ងៃ​មក​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​៣ កុម្ភៈ នេះ។ ប្រជាពលរដ្ឋ​ព្រមាន​ថា បើ​ភាគី​ក្រុមហ៊ុន​នៅ​បន្ត​ប្រើប្រាស់​ផ្លូវ​លំ​ចាស់ ដោយ​ពុំ​ព្រម​ចាក់​បេតុង ឬ​ក្រាល​កៅស៊ូ​ទេ គឺ​ពួក​គាត់​មិន​បើក​ផ្លូវ​ឲ្យ​រថយន្ត​ធ្វើ​ចរាចរ ឬ​ដឹក​ថ្ម​ចេញ​ចូល​ឡើយ។ ចំណែក​តំណាង​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​ក្នុង​តំបន់​វិញ ព្យាយាម​កោះ​ហៅ​តំណាង​ពលរដ្ឋ​ទៅ​ដោះស្រាយ​នៅ​សាលា​ឃុំ​មហាសាំង ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ ដោះស្រាយ​នៅ​កន្លែង​បិទ​ផ្លូវ​វិញ។

    អានបន្ត
  • អង្គការ​តម្លាភាព​កម្ពុជា​ស្នើ​លុប​ចោល​មាត្រា​៤១​នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ

    អង្គការ​តម្លាភាព​កម្ពុជា ស្នើ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ​ស្ថាប័ន​ពាក់ព័ន្ធ លុប​មាត្រា​៤១ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ចោល ដើម្បី​ការពារ​សាក្សី​ និង​អ្នករាយការណ៍ ដែល​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ចូលរួម​ប្រឆាំង​អំពើ​ពុករលួយ។ សំណើ​នេះ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ឡើយ​ទេ ខណៈ​ដែល​អ្នកច្បាប់​យល់​ថា គួរ​ទុក​មាត្រា​នេះ​សិន។ នាយក​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល លើក​ឡើង​ថា ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ដំណើរការ​ប្រឆាំង​អំពើ​ពុករលួយ គឺ​ត្រូវ​លុប​មាត្រា​៤១ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ ព្រោះ​ជា​ឧបសគ្គ​ដល់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​អំពើ​ពុករលួយ។ លោក​បន្ត​ថា មាត្រា​នេះ បង្ក​ការ​ព្រួយ​បារម្ភ​ដល់​ពលរដ្ឋ​ដែល​អ្នក​រាយការណ៍​អាច​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់ និង​ដាក់​ពន្ធនាគារ៖ «»។

    អានបន្ត
  • សមត្ថកិច្ច​ថៃ​តាម​ចាប់​អាជីវករ​ខ្មែរ​តវ៉ា​នៅ​​ផ្សារ​រុងក្លឿ

    សមត្ថកិច្ច​ថៃ កំពុង​តាម​ចាប់​ខ្លួន​ក្រុម​អាជីវករ​ខ្មែរ ដែល​តវ៉ា​វាយ​រថយន្ត​​ថៃ ខណៈ​សមត្ថកិច្ច​ចុះ​ចាប់​ទំនិញ​​នៅ​ផ្សារ​រុងក្លឿ ក្នុង​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ ប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​កម្ពុជា-​ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សៅ វាសនា មាន​ប្រសាសន៍​ថា​ សមត្ថកិច្ច​ថៃ ផ្នែក​កម្មសិទ្ធិ​បញ្ញា​មក​ពី​ទី​ក្រុង​បាងកក ចុះ​ចាប់​ទំនិញ​ក្លែងក្លាយ​របស់​អាជីវករ​ខ្មែរ ដែល​ដាក់​លក់​នៅ​ផ្សារ​រុងក្លឿ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ និង​បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​​ជាមួយ​ពលរដ្ឋ​ខ្មែរ។

    អានបន្ត
  • ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នៅ​ប៉ោយប៉ែត​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ

    ប្រជាពលរដ្ឋ​ប្រមាណ ៣០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៥០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ក្រុង ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ ដោះស្រាយ​ផ្ដល់​សំណង​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។ ការ​តវ៉ា​នេះ កើត​មាន​បន្ទាប់​ពី​ប្រជាពលរដ្ឋ ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ចំនួន ១៣​លើក​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល។ បន្ទាប់​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ប្រមាណ ១​ម៉ោង អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​តវ៉ា ចូល​ជួប​ពិភាក្សា​នៅ​សាល​ប្រជុំ​សាលា​ក្រុង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តែ​ពុំ​មាន​ច្រក​ចេញ​នៅ​ឡើយ។

    អានបន្ត
  • ពលរដ្ឋ​ពីរ​ស្រុក​ក្នុង​ខេត្ត​កំពង់ស្ពឺ​ប្រកាស​បន្ត​បិទ​ផ្លូវ​ប្រឆាំង​នឹង​ក្រុមហ៊ុន​បំផ្ទុះ​ភ្នំ​យក​ថ្ម

    ប្រជាពលរដ្ឋ​ប្រកាស​ជំហរ​ជា​ថ្មី​ទៀត​ថា ពួក​គាត់​នឹង​បិទ​ផ្លូវ​បន្ត​ទៀត​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ប្រឆាំង​ក្រុមហ៊ុន អេច្ឆ.ធី.ខេ (HTK) របស់​លោក​ឧកញ៉ា ហ៊ុន តូ ដែល​ត្រូវ​ជា​ក្មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ អ្នក​ភូមិ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​នេះ​ក្រៅ​ពី​រំខាន​ការ​រស់នៅ​របស់​អ្នក​ស្រុក​ហើយ ថែម​ទាំង​បាន​បំផ្លាញ​ផ្លូវ​នៅ​ក្នុង​សហគមន៍​ថែម​ទៀត​ផង។ ចំណែក​ភាគី​តំណាង​របស់​ក្រុមហ៊ុន អេច្ឆ.ធី.ខេ បដិសេធ​ក្នុង​ការ​បកស្រាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ។

    អានបន្ត
  • អគ្គនាយកដ្ឋាន​ពន្ធនាគារ​មិន​ទាន់​យល់ព្រម​ឲ្យ​សង្គម​ស៊ីវិល​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន​បរិស្ថាន

    អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា អង្គភាព​នេះ​មិន​ទាន់​សម្រេច ឬ​អាច​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ ចំពោះ​ការ​ស្នើសុំ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដើម្បី​សុំ​សួរ​សុខ​ទុក្ខ​សកម្មជន​ការពារ​បរិស្ថាន​ចំនួន ៤​រូប ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង នៅ​ឡើយ។ ចំណែក​សង្គម​ស៊ីវិល អះអាង​ថា នឹង​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​ថែម​ទៀត ប្រសិន​បើ​ក្រសួង​មហាផ្ទៃ មិន​អនុញ្ញាត។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo