កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
គ.ជ.បទៅដកពិសោធន៍ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យានៅប្រទេសបង់ក្លាដេស
នៅម៉ោង ៥ព្រឹក ថ្ងៃ២ ខែកុម្ភៈ លោកគួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងសហការី បានចេញទៅបំពេញបេសកកម្មនៅប្រទេសបង់ក្លាដេស ដើម្បីដកបទពិសោធន៍ អំពីការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតបន្ថែមទៀត។ ហើយនៅវេលាម៉ោង ៣រសៀលថ្ងៃដដែលនេះ ក្រុមការងារគ.ជ.ប បានទៅដល់ប្រទេសបង់ក្លាដេសប្រកបដោយសុវត្ថិភាព។ នេះបើតាមការឲ្យដឹងនៅលើទំព័រហ្វេសប៊ុកលោកគួយ ប៊ុនរឿន៕
អានបន្ត -
ពលរដ្ឋស្រុកមេមត់ប្រតិកម្មនឹងអាជ្ញាធរយកដីរួមទៅធ្វើទីស្នាក់ការគណបក្សប្រជាជន
ប្រជាពលរដ្ឋនៅឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្ដែងការហួសចិត្ត ខណៈអាជ្ញាធរមូលដ្ឋានសម្រេចយកដីសម្បត្តិរួមជាប់រោងបុណ្យនៅក្នុងភូមិ ទៅធ្វើជាស្នាក់ការគណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋថា ករណីនេះ គឺជារឿងមិនត្រឹមត្រូវ ត្បិតអីដីនោះជាទ្រព្យសម្បត្តិសម្រាប់បម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ បែរជាយកទៅធ្វើជាកម្មសិទ្ធិរបស់បក្សទៅវិញ។
អានបន្ត -
ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងជីកប្រឡាយនៅស្រុកមេសាងបន្តទាមទារសំណង
ពលរដ្ឋជាច្រើនគ្រួសារនៅស្រុកមេសាង ដែលបាត់បង់ដីស្រែនៅតំបន់អាងពោធិ៍តាមុំ ដោយសារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃកូ ឬការជីកប្រឡាយមេទី២នោះ បន្តទាមទារសំណង។ ទាក់ទិនបញ្ហានេះ មន្ទីរធនធានទឹកខេត្តព្រៃវែង ឆ្លើយថា ការទូទាត់សំណងសម្រាប់ពលរដ្ឋដែលមានដីនៅក្រៅផ្ទៃអាងពោធិ៍តាមុំ កំពុងដំណើរការ ហើយនឹងដោះស្រាយបញ្ហាវិវាទនេះឲ្យចប់ឆាប់ៗ។ ប្រជាពលរដ្ឋជាង ១០០គ្រួសារដែលរស់នៅក្នុងឃុំចំនួន២ គឺជីផុច និងឃុំស្វាយជ្រំ ស្រុកមេសាង អះអាងថា ការទន្ទឹងរង់ចាំសំណងទាំងអន្ទះអន្ទែងជាង ៣ឆ្នាំមកនេះ គឺដើម្បីដោះស្រាយបញ្ហាជីវភាព នៅបន្ទាប់ពីគម្រោងជីកប្រឡាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានលេបយកដីស្រែរបស់ពួកគាត់ទាំងនៅក្នុង និងនៅក្រៅផ្ទៃអាងពោធិ៍តាមុំ។
អានបន្ត -
ពលរដ្ឋរស់នៅជាប់ព្រំដែនបារម្ភខ្លាចទាហានឡាវចូលបរបាញ់គោក្របីអ្នកស្រុក
ជនជាតិដើមភាគតិចរស់នៅឃុំព្រែកមាស និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បារម្ភខ្លាចយោធាឡាវ ប្រដាប់ដោយអាវុធ បាញ់គោក្របីរបស់អ្នកស្រុក និងបរបាញ់សត្វព្រៃក្នុងដីខ្មែរ។ ក្តីបារម្ភនេះ បន្ទាប់ពីទាហានឡាវ ប្រដាប់ដោយអាវុធជាច្រើនក្រុម បានឆ្លងដែនចូលដីខ្មែរនៅចំណុចអូរព្រាល ព្រៃរ៉ូង និងបឹងក្ដួច ស្ទើររាល់ថ្ងៃ ក៏ប៉ុន្តែអាជ្ញាធរកម្ពុជា នៅមិនទាន់មានចំណាត់ការនៅឡើយ បើទោះបីពលរដ្ឋធ្លាប់រាយការណ៍ករណីនេះជូនអាជ្ញាធរមូលដ្ឋាន និងយោធាការពារព្រំដែនច្រើនលើកក្តី។
អានបន្ត -
មន្ត្រីសហជីពសេរីកម្មករ២នាក់ត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺចាប់ខ្លួន
មន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ២នាក់ ត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺចាប់ខ្លួន បន្ទាប់ពីកម្មកររោងចក្រសេរី (Cerie) បន្តតវ៉ានៅមុខរោងចក្រទាមទារដំណោះស្រាយ នៅថ្ងៃទី២ កុម្ភៈ។ កម្មការិនីម្នាក់ដែលថ្លែងមិនបញ្ចេញអត្តសញ្ញាណ ឲ្យដឹងថា ក្នុងហេតុការណ៍ពីព្រឹកមិញនេះ មានកម្មករប្រមាណ២០នាក់ ដុតសំបកកង់ឡាន ដើម្បីស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ដោះស្រាយតាមសំណូម ដែលពួកគេទាមទារប្រមាណ១ខែហើយ ដើម្បីឲ្យកម្មករបីនាក់ ដែលភាគីរោងចក្របញ្ឈប់ ឲ្យបានចូលធ្វើការឡើងវិញ។
អានបន្ត -
អ្នកជំនាញស្នើឱ្យគ.ជ.បយកគំរូផ្នែកការពារសន្តិសុខពីការបោះឆ្នោតភូមា
ភ្នំពេញ៖អ្នកសង្កេតការណ៍បោះឆ្នោតថ្លែងថា ប្រទេសកម្ពុជាគួរតែសិក្សាពីរបៀបគ្រប់គ្រងសន្តិសុខក្នុងអំឡុងពេលបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា ដែលយកប្រជាពលរដ្ឋជាអ្នករក្សាសនិ្តសុខ ក្នុង និងក្រោយពេលបោះឆ្នោត ជំនួសឲ្យកម្លាំងប៉ូលិស និងកម្លាំងប្រដាប់អាវុធផ្សេងទៀត។ ពួកគេថាការសិក្សាយកគំរូតាមប្រទេសមីយ៉ាន់ម៉ាក្នុងកិច្ចការសន្តិសុខនេះ អាចធ្វើឲ្យអ្នកបោះឆ្នោតក្នុងប្រទេសកម្ពុជា មានភាពជឿជាក់ក្នុងការប្រើប្រាស់សិទ្ធិសេរីភាព ក្នុងការបោះឆ្នោត និងជៀសផុតពីការគំរាមកំហែង។
អានបន្ត -
ពលរដ្ឋមានជម្លោះដីជាមួយក្រុមហ៊ុនចិននៅខេត្តព្រះវិហារស្នើពន្លឿនដំណោះស្រាយ
សហគមន៍ប្រជាពលរដ្ឋនៅឃុំម្លូព្រៃ២ នៃស្រុកឆែប ជំរុញឲ្យអាជ្ញាធរខេត្តព្រះវិហារ ត្រូវពន្លឿនការដោះស្រាយទំនាស់ដីធ្លីរវាងពួកគេ ជាមួយនឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់ចិន ឈ្មោះ រួយ ហ្វេង (Ruoy Feng) ឲ្យបានឆាប់រហ័ស។ ការជំរុញឲ្យអាជ្ញាធរប្រញាប់ប្រញាល់ដោះស្រាយរឿងដីធ្លីនេះ គឺនៅស្របពេលដែលក្រុមហ៊ុនចិន ឈ្មោះ រួយ ហ្វេង បានយកគ្រឿងចក្រទៅឈូសឆាយ ធ្វើឲ្យប៉ះពាល់ដល់ដីស្រែចម្ការ និងវាលស្មៅចិញ្ចឹមសត្វរបស់អ្នកភូមិជាបន្តបន្ទាប់។
អានបន្ត -
កម្មកររោងចក្រនៅស្រុកខ្សាច់កណ្ដាលសុំអន្តរាគមន៍ពីលោក ហ៊ុន សែន ឲ្យជួយដោះស្រាយ
កម្មកររោងចក្រ ស្ដារឡៃថ៍ អឹភែរិល (Starlight Apparel Manufacturing) នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា និងក្រសួងការងារ នៅថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពីពួកគេតវ៉ានៅមុខរោងចក្រជាច្រើនថ្ងៃមិនបានលទ្ធផល ហើយឈានដល់ផ្ទុះហិង្សានៅព្រឹកថ្ងៃច័ន្ទ ទី១ កុម្ភៈ។ សំឡេងកម្មករស្រែកតវ៉ា៖ «ថៅកែរោងចក្រទី៤ ស្ដារឡៃថ៍ ឃុបឃិតគ្នាបង្កបញ្ហា និងជួលមនុស្សបាតសង្គមមកធ្វើទុក្ខបុកម្នេញបងប្អូនកម្មករ យើងទទួលមិនបានទេ»។
អានបន្ត -
សង្គមស៊ីវិលបារម្ភអំពីវិធានការបង្ក្រាបបទល្មើសព្រៃឈើរបស់គណៈកម្មាធិការជាតិ
មន្ត្រីសង្គមស៊ីវិលបារម្ភពីវិធានការរបស់គណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថា មិនឯករាជ្យ និងមិនស្មើភាពបន្ទាប់ពីកម្លាំងប្រដាប់អាវុធមិនទាន់ចាប់ជនល្មើសផ្ដន្ទាទោស ខណៈគំនរឈើរាប់ពាន់ម៉ែត្រគូបសមត្ថកិច្ចកំពុងឡោមព័ទ្ធ និងគំនរឈើជាច្រើនត្រូវបានគេដុតបំផ្លាញកាលពីចុងខែមករា។ បញ្ហានេះមន្ត្រីសង្គមស៊ីវិលចាត់ទុកយន្តការបង្ក្រាបបទល្មើសរបស់រដ្ឋាភិបាល អាចធ្វើគ្រាន់តែបង្អើល ទោះបីជនប្រព្រឹត្តដែលមានងារជាឧកញ៉ា មន្ត្រីយោធា និងឈ្មួញជនជាតិវៀតណាម ដែលពាក់ព័ន្ធបទល្មើសព្រៃឈើ សមត្ថកិច្ចនៅមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយទេ។
អានបន្ត -
មន្ត្រីសហជីព២នាក់នៅកំពង់ស្ពឺត្រូវជនមិនស្គាល់អត្តសញ្ញាណចាប់ខ្លួនទៅបាត់ ពេលធ្វើកូដកម្ម
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលោក ជា មុនី អះអាងថា ប្រធាន និងបុគ្គលិករបស់សហជីពចំនួន២នាក់នៅក្នុងរោងចក្រមួយក្នុងខេត្តកំពង់ស្ពឺត្រូវបានជនមិនស្គាល់អត្តសញ្ញាណចាប់បញ្ចូលក្នុងរថយន្តជិះចេញទៅបាត់ដោយមិនមានដំណឹង។ សេចក្តីថ្លែងការណ៍ចេញដោយសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ ឲ្យដឹងថា អ្នកដែលត្រូវគេចាប់ខ្លួនទាំងពីរនាក់នោះរួមមាន កញ្ញា យ៉ុង លាភ បុគ្គលិកសហជីព និងលោក ទូច ស្រ៊ុន ប្រធានសហជីពសេរីកម្មករនៃរោងចក្រកាត់ដេរសម្លៀកបំពាក់សេរី(ខេមបូឌា) ហ្គាមិនខូអិលធីឌី ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សេចក្ដីថ្លែងការណ៍បន្តថា អ្នកទាំងពីរត្រូវបានក្រុមជនមិនស្គាល់អត្តសញ្ញាណចាប់បញ្ចូលក្នុងរថយន្តរួចជិះចេញទៅបាត់ដោយគ្មានដំណឹង ខណៈពួកគេកំពុងធ្វើកូដកម្មនៅមុខរោងចក្រ។
អានបន្ត -
តុលាការខេត្តកំពង់ស្ពឺកោះហៅមេដឹកនាំសម្ព័ន្ធសហជីព៧នាក់ឲ្យចូលបំភ្លឺពីបទញុះញង់
តុលាការខេត្តកំពង់ស្ពឺ ចេញដីកាកោះហៅមេដឹកនាំសម្ព័ន្ធសហជីពចលនាកម្មករចំនួន ៧នាក់ ឲ្យចូលខ្លួនបំភ្លឺ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ធ្វើឲ្យខូចខាតដោយចេតនា មិនគោរពសេចក្ដីសម្រេចរបស់តុលាការ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ ការចេញដីកាកោះហៅនេះ បន្ទាប់ពីតុលាការខេត្ត បានដាក់ថ្នាក់ដឹកនាំសហជីពនេះចំនួន ៥នាក់ ឲ្យស្ថិតនៅក្រោមការឃ្លាំមើល។ មេដឹកនាំសម្ព័ន្ធសហជីព បានចាត់ទុកការបង្គាប់ឲ្យចូលខ្លួនរបស់តុលាការខេត្តកំពង់ស្ពឺ គឺជាការរៀបចំទុកជាមុន ដោយមានការឃុបឃិតគ្នារវាងមន្ត្រីតុលាការ អាជ្ញាធរ និងថៅកែក្រុមហ៊ុន ដើម្បីលុបមិនឲ្យមានសំឡេងអ្នកការពារសិទ្ធិកម្មករ។
អានបន្ត -
គ្រួសារអ្នកកាសែតដែលត្រូវគេព្រួតវាយសម្លាប់នៅខេត្តកំពង់ឆ្នាំងបន្តទាមទារយុត្តិធម៌
ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ គឺជាខួបពីរឆ្នាំនៃការស្លាប់អ្នកកាសែតមាគ៌ាកម្ពុជា ម្នាក់ ដោយជនដៃដល់ប្រមាណ ១០នាក់ បានវាយសម្លាប់នៅភូមិក្បាលកន្លង់ ខេត្តកំពង់ឆ្នាំង។ មន្ត្រីសមាគមការពារសិទ្ធិមនុស្ស និងក្រុមគ្រួសារជនរងគ្រោះ ថា លោក សួន ចាន់ ដែលបានស្លាប់ដោយដំបងរបស់ក្រុមជនល្មើសព្រួតគ្នាវាយនោះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។ ភរិយារបស់ជនរងគ្រោះ គឺលោកស្រី ទៀង ថាវ បច្ចុប្បន្នរស់នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ជាមួយកូនកំព្រា ៦នាក់ ឲ្យដឹងថា ក្រោយពីប្ដីស្លាប់ទៅ គ្រួសារគាត់វេទនាគ្មានអ្វីប្រៀបផ្ទឹម និងបារម្ភពីសុវត្ថិភាព ខណៈសមត្ថកិច្ចមិនទាន់ចាប់ជនល្មើសអស់មកផ្ដន្ទាទោស។ លោកស្រីពុំមានលទ្ធភាពធ្វើបុណ្យរំឭកខួបឲ្យប្ដីនោះទេ ព្រោះគាត់គ្មានអ្វីក្រៅពីសម្បកកាយ និងផ្ទះទុកគ្រាន់ជ្រក។
អានបន្ត -
ពលរដ្ឋមានជម្លោះដីនៅស្រុកសំពៅលូនទាមទារឲ្យតុលាការដោះលែងតំណាងពួកគេ
ពលរដ្ឋមានជម្លោះដីជាង១០០នាក់ ឡើងតវ៉ានៅតុលាការខេត្តបាត់ដំបង ដើម្បីទាមទារឲ្យដោះលែងសកម្មជនម្នាក់ ជាតំណាងរបស់ពួកគេ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣១ មករា។ នៅរសៀលថ្ងៃទី១ កុម្ភៈ មន្ត្រីតុលាការអនុញ្ញាតឲ្យតំណាងរបស់ពួកគេ៣នាក់ ជួបពិភាក្សាគ្នា បន្ទាប់ពីពលរដ្ឋឡើងតវ៉ានៅមុខតុលាការ។
អានបន្ត -
គ្រួសារស្ត្រីខ្មែរពីរនាក់ដែលជាប់គុកនៅម៉ាឡេស៊ីស្នើសុំរដ្ឋាភិបាលជួយនាំកូនស្រីមកស្រុកវិញ
គ្រួសារក្រីក្ររបស់ស្ត្រីខ្មែរពីរនាក់ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសម៉ាឡេស៊ី ដោយសារចាញ់បោកក្រុមហ៊ុននាំទៅធ្វើការដោយខុសច្បាប់នោះ ស្នើសុំរដ្ឋាភិបាល ជួយអន្តរាគមន៍នាំស្ត្រីទាំងពីរនាក់នោះមកស្រុកខ្មែរវិញ។ នគរបាលជាតិប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សន្យាថា នឹងពិនិត្យដោះស្រាយសំណុំរឿងនេះឲ្យបានឆាប់។ ម្ដាយស្ត្រីរងគ្រោះ៖ «វាចាញ់បោកក្រុមហ៊ុន ១៦៨ ដោយគេបានសន្យាថា នាំធ្វើការជាអ្នកលក់ផ្លែឈើនៅម៉ាឡេស៊ី ហើយបានប្រាក់ខែខ្ពស់។ សំណួរ៖ កាលណោះក្រុមហ៊ុនបានយកលុយជាថ្នូរបានទៅធ្វើការនៅទីនោះទេ? អត់មានយកលុយទេ គេធ្វើប៉ាសស្ព័រឲ្យ បាយទឹកលើគេ ខោអាវលើគេ ហើយគេថាឲ្យតែកូនបានទៅ គេឲ្យលុយពុកម្តាយ ២៥០ដុល្លារទៀតផង ប៉ុន្តែអត់ឃើញទេ។ ខ្ញុំចាំមើលកូនទាក់ទងមករហូត លុះពីរខែក្រោយមក ទើបកូនទាក់ទងមកថា កំពុងជាប់គុក»។
អានបន្ត -
ពលរដ្ឋរិះគន់មន្ត្រីបរិស្ថានខេត្តប៉ៃលិនថាមិនចាត់វិធានការអ្នកទន្ទ្រានព្រៃភ្នំយកដី
ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន មួយចំនួនរិះគន់ប្រធានមន្ទីរបរិស្ថាន និងមន្ត្រីពាក់ព័ន្ធខេត្តនេះថា មិនចាត់វិធានការមន្ត្រីប៉ូលិសអន្តោប្រវេសន្តច្រកទ្វារអន្តរជាតិព្រំ ទន្ទ្រានព្រៃភ្នំយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ។ ប្រតិកម្មរបស់ពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីពួកគាត់ប្ដឹងអាជ្ញាធរឲ្យចាប់គ្រឿងចក្រដែលឈូសឆាយដីភ្នំ ដើម្បីផ្ដន្ទាទោសតាមច្បាប់ តែពុំទទួលបានលទ្ធផល។ ប្រជាពលរដ្ឋសម្ដែងការមិនពេញចិត្តនឹងវិធានការរបស់អាជ្ញាធរពាក់ព័ន្ធនៅខេត្តប៉ៃលិន ថាមិនអើពើថែរក្សាសម្បត្តិធនធានរបស់រដ្ឋឲ្យបានគងវង់ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមទៅថ្ងៃអនាគតនោះទេ។
អានបន្ត -
ពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសធ្វើបាតុកម្ម ពេលលោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ច
ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសធ្វើបាតុកម្ម នៅពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។ តាមគម្រោងប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងជួបជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាននៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ។
អានបន្ត -
សហជីពស្នើកុំឲ្យប្រើប្រព័ន្ធតុលាការអយុត្តិធម៌ចាត់ការលើមន្រ្តីសហជីពនិងកម្មករ
សហភាពការងារកម្ពុជាដែលដឹកនាំដោយលោក អាត់ ធន់ បានស្នើឲ្យទៅស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាប្រឈមដែលបានដាក់សម្ពាធមកលើសហជីពនិងសមាជិករបស់ខ្លួនក្នុងឆ្នាំ២០១៥ តាមរយៈការរៀបចំឲ្យប្រព័ន្ធតុលាការឲ្យមានភាពឯករាជ្យនិងសុំឲ្យរដ្ឋាភិបាលណែនាំកែប្រែមន្ត្រីមួយចំនួនរបស់ខ្លួន។ សហភាពការងារកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ដោយរៀបរាប់អំពើហិង្សានិងការរំលោភបំពានផ្សេងៗមកលើកម្មករនិយោជិតក្នុងឆ្នាំ២០១៥។ ក្នុងសេចក្តីថ្លែងការណ៍នោះ សហជីពបានរិះគន់ប្រព័ន្ធតុលាការដែលសហជីពថាបានរងឥទ្ធិពលទឹកប្រាក់និងអំណាចនយោបាយហើយធ្វើការកាត់ក្តីដល់កម្មករនិយោជិតនិងប្រជាពលរដ្ឋក្រីក្រដោយអយុត្តិធម៌។
អានបន្ត -
សហភាពការងារកម្ពុជាបង្ហាញអំពីបញ្ហាប្រឈមរបស់ខ្លួន
សហភាពការងារកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី២៨ ខែមករា បង្ហាញពីបញ្ហាប្រឈមរបស់សហជីព និងកម្មករទាក់ទងអំពើហិង្សា បញ្ហាផ្លូវច្បាប់ និងគ្រោះថ្នាក់ការងារ។ ទន្ទឹមនឹងការព្រួយបារម្ភនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ស្នើទៅរដ្ឋាភិបាល រដ្ឋសភា និងអ្នកពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ និងជួយដោះស្រាយនូវបញ្ហាទាំងនោះឲ្យបានប្រសើរឡើង។ អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន សុំមិនអត្ថាធិប្បាយទេ ដោយលោកថា មិនទាន់បានឃើញសេចក្ដីថ្លែងការណ៍នេះនៅឡើយ។
អានបន្ត -
"ការដំឡើងប្រាក់ខែឱ្យមន្ត្រីតុលាការមិនអាចលុបបំបាត់អំពើពុករលួយ"
មន្ត្រីនាំក្រសួងយុត្តិធម៌និយាយថា ក្រសួងយុត្តិធម៌ ចង់ឱ្យរដ្ឋាភិបាលដំឡើងប្រាក់ខែឱ្យចៅក្រម ក្រឡាបញ្ជី និងព្រះរាជអាជ្ញា និងមន្ត្រីបម្រើការងារផ្នែកយុត្តិធម៌ដទៃផ្សេងទៀតដើម្បីអាចកាត់បន្ថយការប្រព្រឹត្តអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការប្រព្រឹត្តអំពើពុករលួយក្នុងប្រព័ន្ធតុលាការ មិនមែនមកពីប្រាក់ខែតិចតែម្យ៉ាងនោះទេ ប៉ុន្តែមកពីភាពលោភលន់របស់មន្ត្រីមួយចំនួន និងស្ថាប័នតុលាការស្ថិតនៅក្រោមសម្ពាធរបស់គណបក្សកាន់អំណាច។ ប្រធានអង្គការវេទិកាអនាគតលោក អ៊ូ វីរៈ លើកឡើងថា ការដំឡើងប្រាក់ខែឱ្យចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីជាដើម មិនមែនជាយន្តការត្រឹមត្រូវដែលអាចលុបបំបាត់ការប្រព្រឹត្តអំពើពុលរលួយក្នុងប្រព័ន្ធតុលាការនៅកម្ពុជា នោះឡើយ ប៉ុន្តែអាចការលើកទឹកចិត្តសម្រាប់យុវជនជំនាន់ក្រោយដែលចង់ក្លាយជាចៅក្រម មេធាវី ក្រឡាបញ្ជី និងព្រះរាជអាជ្ញាជាដើម។
អានបន្ត -
ឯកឧត្តម សម រង្ស៊ី បង្ហោះ CV តាមហ្វេសប៊ុក
មានឪពុកជាអតីតឧបនាយករដ្ឋមន្ត្រី និងម្តាយជាស្ត្រីខ្មែរទី១ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា។ ឯកឧត្តម សម រង្ស៊ី បានបង្ហោះឯកសារប្រវត្តិរូប (CV) ខ្លួន នៅតាមបណ្តាញសង្គមហ្វេសប៊ុក (Sam Rainsy) កាលពីថ្ងៃទី២៨ ខែមករា ប៉ុន្តែគេមិនដឹងថា ហេតុអ្វីបានជា ប្រធានគណបក្សប្រឆាំងសម្រេចធ្វើការផ្សព្វផ្សាយយ៉ាងដូច្នេះឡើយ។ គ្មានអ្វីប្លែកនោះទេដែលពលរដ្ឋត្រូវដឹងពីប្រវត្តិរូបរបស់ឥស្សរជននយោបាយកំពូលនៅកម្ពុជា ប៉ុន្តែត្រង់មូលហេតុមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននឹកឃើញបង្ហោះជាសាធារណៈបែបនេះ មិនមានអ្នកណាដឹងច្បាស់នោះឡើយ។
អានបន្ត