កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
ពលរដ្ឋ៣ឃុំនៅស្រុកពួកអះអាងថាអាជ្ញាធរនៅមិនទាន់កាត់ឆ្វៀលព្រំដីពួកគេចេញពីតំបន់អប្សរា
ប្រជាពលរដ្ឋដែលរស់នៅស្រុកពួក ខេត្តសៀមរាបកំពុងជួបការលំបាកក្នុងការរស់នៅ និងអាស្រ័យផលលើដីពួកគេស្របពេលរដូវវស្សាក៏កាន់តែខិតជិតមកដល់ដោយសារមានការរឹតត្បិតពីអាជ្ញាធរអប្សរាក្នុងការសង់សំណង់ផ្សេងៗនៅលើដីរបស់ពួក
អានបន្ត -
គណបក្សកម្លាំងជាតិសម្រេចប្រមូលម្ដុំតស៊ូមតិទាមទារឱ្យដោះលែងថ្នាក់ដឹកនាំបក្សនៅទីស្នាក់ការបក្សវិញ
គណបក្សកម្លាំងជាតិសម្រេចផ្លាស់ប្ដូរទីកន្លែងសម្ដែងមតិទាមទារឱ្យរដ្ឋាភិបាលដោះលែងថ្នាក់នាំបក្សពីទីលានប្រជាធិបតេយ្យមកធ្វើនៅទីស្នាក់ការបក្ស នៅរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែមិថុនា។ សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សកម្លាំងជាតិនៅថ្ងៃទី១៣ ខែមិថុនា ថា យុទ្ធនាការទាមទារឱ្យដោះលែងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិទាំងនោះរួមមានប្រធានគណបក្ស លោក ស៊ុន ចន្ធី លោក អ៊ុំ វីរៈរដ្ឋ និងលោក មី សេងហ៊ ហៅ គា វិសាល និង អ្នកជាប់ឃុំមនសិការផ្សេងទៀត។
អានបន្ត -
ពលរដ្ឋនៅខេត្តក្រចេះថា ក្រុមហ៊ុនវៀតណាម និងអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផលដំណាំពួកគេ
ប្រជាពលរដ្ឋចំនួន៥ភូមិ នៅស្រុកសំបូរ ខេត្តក្រចេះ អះអាងថា ក្រុមហ៊ុនវៀតណាម និងអាជ្ញាធរប្រដាប់ដោយអាវុធ បានដាក់គ្រឿងចក្រជាច្រើនឈូសឆាយបំផ្លាញផលដំណាំប្រជាពលរដ្ឋជាច្រើនហិកតារ និងគំរាមកំហែងចាប់ពលរដ្ឋដែលចេញតវ៉ាដាក់គុកថែមទៀត។ មន្ត្រីសង្គមស៊ីវិល ទទូចឲ្យអាជ្ញាធរនិងក្រុមហ៊ុនស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងយុត្តិធម៌។
អានបន្ត -
ប្រជាពលរដ្ឋជាង១០០នាក់តវ៉ាសុំឱ្យអាជ្ញាធរបើកទ្វារទឹកអាងត្រពាំងថ្ម ដើម្បីស្រោចស្រពស្រូវជាង២ពាន់ហិកតា
ប្រជាពលរដ្ឋជាង១០០គ្រួសារក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅតវ៉ាដល់ទ្វារទឹកអាងត្រពាំងថ្មស្នើសុំឱ្យអាជ្ញាធរអន្តរាគមន៍ដល់មន្ទីរធនធានទឹកជាថ្មីដើម្បីបើកទ្វារទឹក ស្រោចស្រពដីស្រែពួកគាត់ជាង ២ ០០០ហិកតាដែលកំពុងត្រូវការទឹក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ លោក ណក់ ង៉ិ ជាពលរដ្ឋម្នាក់រស់នៅភូមិប៉ោយចារបានឱ្យដឹងថាពួកគាត់នាំគ្នាតវ៉ាឱ្យអាជ្ញាធរបើកទ្វារទឹកឱ្យបានធំដើម្បីស្រោចស្រពស្រូវពួកគាត់ដែលខ្លះស្រពោនស្វិតនិងខ្លះងាប់ទៅហើយដោយសាររាំងស្ងួតអូសបន្លាយ។ លោកបន្តថា ប្រជាពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរភូមិឃុំពីរបីដងហើយដើម្បីអន្តរាគមន៍ដល់មន្ទីរធនធានទឹក បើកទ្វារទឹកឱ្យប្រជាពលរដ្ឋស្រោច ស្រពស្រូវ ប៉ុន្តែគេបង្ហើបទ្វារទឹកតែមួយតឹកប៉ុណ្ណោះ មិនអាចស្រោចស្រពស្រូវ ពួកគាត់ខ្ទង់ពាន់ហិចតាដែលកំពុងត្រូវការទឹកបន្ទាន់បាននោះទេ។
អានបន្ត -
ពលរដ្ឋរងគ្រោះចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុបនៅខេត្តស្វាយរៀង ស្នើឱ្យលោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍
ពលរដ្ឋរងគ្រោះពីការចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុបរបស់លោក សោម សុធា នៅខេត្តស្វាយរៀង ស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អន្តរាគមន៍ជួយក្នុងរឿងនេះ បន្ទាប់ពីពួកគាត់បានប្រមូលផ្ដុំគ្នាប្រមាណ ១០០នាក់ ដាក់ញត្តិទៅសាលាខេត្តស្វាយរៀង ជាលើកទី២ កាលពីថ្ងៃទី១០ ខែមិថុនា ដោយពួកគាត់ហាក់គ្មានសង្ឃឹមទេ។
អានបន្ត -
កម្មកររោងចក្រ សេង បូ ហ្គាមិន ប្រមូលផ្ដុំគ្នាតវ៉ា ទាមទារឱ្យប្រធានសហជីពពួកគេ ចូលធ្វើការវិញ
កម្មករនៅរោងចក្រ សេង បូ ហ្គាមិន (Shengbo Garment) ប្រមូលផ្ដុំគ្នានៅមុខតុលាការខេត្តកំពង់ស្ពឺ ដើម្បីតវ៉ា ទាមទារឱ្យប្រធានសហជីពពួកគេ គឺលោកស្រី រឿន កូលាប ចូលធ្វើការវិញ ក្រោយពីក្រុមហ៊ុនបានបញ្ឈប់ ពីការងារអស់រយៈពេលជាច្រើនខែមកហើយ។ ពួកគាត់ថា ការបញ្ឈប់ លោកស្រី រឿន កូលាប គឺជាការរើសអើងសហជីពក្នុងកន្លែងការងារ។ កម្មករ-កម្មការិនីចំនួន ២៥នាក់ ដែលធ្វើការនៅរោងចក្រកាត់ដេរ សេង បូ ហ្គាមិន (Shengbo Garment) បានប្រមូលផ្ដុំគ្នា និងលើកបដា នៅមុខតុលាការ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមិថុនា ដើម្បីទាមទារឱ្យក្រុមហ៊ុនគោរពសិទ្ធិសហជីព និងផ្ដល់យុត្តិធម៌ ដល់លោកស្រី រឿន កូលាប។
អានបន្ត -
មន្ត្រីក្រសួងការងារ៖ ពុំឃើញមានករណីប្រើប្រាស់ពលកម្មកុមារនៅតាមឡឥដ្ឋនិងរោងចក្រសហគ្រាស
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ដូចជាក្រសួងស្ថាប័ននិងរដ្ឋបាលនានា នៅថ្ងៃទី១២ ខែមិថុនានេះ បានប្រារព្ធទិវាប្រឆាំងនឹងពលកម្មកុមារ ក្រោមប្រធានបទ «រួមគ្នាអនុវត្តការប្ដេជ្ញាចិត្ត ដើម្បីបញ្ចាប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ»។
អានបន្ត -
សកម្មជនបរិស្ថានផ្សាយផ្ទាល់ផតឃែស្ថ មុនពេលសវនាការមកដល់ និងជំរុញឱ្យតុលាការកោះហៅស្ថាបនិករបស់ខ្លួនចូលរួមកាត់ក្តី
សកម្មជនបរិស្ថានចំនួន៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់ប្រឆាំងរដ្ឋាភិបាលនោះ បានផ្សាយផ្ទាល់ផតឃែស្ថ (podcast) នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ពួកគេ រយៈពេល៣០នាទី មុនពេលចូលសវនាការលើកទី៣ ដើម្បីបង្ហាញពីភាពគ្មានទោសកំហុសរបស់ពួកគេ។
អានបន្ត -
ជនជាតិដើមសួយជាង៣០០គ្រួសារនៅខេត្តកំពង់ស្ពឺ ស្នើឱ្យរដ្ឋាភិបាលពន្លឿនចុះបញ្ជីដីសហគមន៍ភ្នំវិហារ
ជនជាតិដើមភាគតិចសួយជាង ៣០០គ្រួសាររស់នៅខេត្តកំពង់ស្ពឺស្នើជាថ្មីទៀត ឱ្យរដ្ឋាភិបាលពន្លឿនចុះបញ្ជីដីសមូហភាពសហគមន៍ភ្នំវិហារ ដើម្បីផ្តល់លទ្ធភាពឱ្យពលរដ្ឋ ការពារព្រៃឈើសល់ចុងក្រោយនៅកៀកនឹងភូមិកំណើតរបស់ពួកគាត់ឱ្យគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។ ជនជាតិដើមភាគតិចសួយទាំងនោះ រស់នៅភូមិជំនាប់ និងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ បារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនពន្លឿនចុះបញ្ជីដីសមូហភាពភ្នំវិហារនោះទេ ព្រៃអភិរក្សមួយនេះនឹងបាត់បង់ទាំងស្រុងនៅពេលដ៏ខ្លីខាងមុខនេះ ដោយសារសកម្មភាពកាប់ព្រៃរានយកដី ធ្វើជាកម្មសិទ្ធិ ដោយក្រុមអ្នកមានលុយមានអំណាច ឃុបឃិតជាមួយអាជ្ញាធរខិលខូច។
អានបន្ត -
នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបងរងការចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ
បុគ្គលិកមន្ត្រីរាជការ និងគ្រូបង្រៀនជាច្រើននាក់ ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ចាត់វិធានការច្បាប់ដកលោក ឈឹម ធឿន ពីតំណែងនាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តបាត់ដំបង បន្ទាប់ពីរកឃើញថាបានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរចាប់តាំងពីឆ្នាំ២០១៨។
អានបន្ត -
តុលាការខេត្ដបន្ទាយមានជ័យសាកសួរអ្នកអូសរទេះ៣នាក់ ក្រោយប៉ះទង្គិចនឹងអាជ្ញាធរនៅច្រកព្រំដែនប៉ោយប៉ែត
សាលាដំបូងខេត្ដបន្ទាយមានជ័យសាកសួរស្ត្រីអូសរទេះ៣នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួននៅយប់ថ្ងៃទី១០ ខែមិថុនា ពាក់ព័ន្ធនឹងការតវ៉ានៅច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ខណៈសង្គមស៊ីវិលលើកឡើងថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមិនមែនជាដំណោះស្រាយល្អនោះទេ។
អានបន្ត -
ឧទ្ធរណ៍តម្កល់ការសម្រេចរបស់សាលាដំបូងដោយបន្តឃុំខ្លួនលោក ស៊ុន ចន្ធី
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដោយបន្តឃុំខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីតំណាងមេធាវីជនជាប់ចោទដើរចេញពីសាលជំនុំជម្រះ និងក្នុងពេលដែលសមត្ថកិច្ចមិនបានដឹកលោក ស៊ុន ចន្ធី ទៅចូលរួមនីតិវិធី។ ទោះជាយ៉ាងណា គម្រោងធ្វើបាតុកម្មទាមទារឲ្យដោះលែងមេដឹកនាំគណបក្សកម្លាំងជាតិនៅថ្ងៃទី១៦ ខែមិថុនាខាងមុខត្រូវបានតំណាងគណបក្សអះអាងថានឹងមិនបោះបង់ចោលទេ។
អានបន្ត -
អ្នកជំនាញបារម្ភថា រដ្ឋាភិបាលប្រើលេសទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដើម្បីរឹតត្បិតដល់ក្រុមអ្នកសារព័ត៌មានឯករាជ្យ
អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយព្រួយបារម្ភថា ចំណាត់ការរបស់រដ្ឋាភិបាលអះអាងអំពីការទប់ស្កាត់ និងបង្ក្រាបព័ត៌មានក្លែងក្លាយ គឺជាលេសសម្រាប់ឈានដល់ការបង្ក្រាបក្រុមអ្នកសារព័ត៌មានឯករាជ្យដែលបំពេញការងារស្របតាមវិជ្ជាជីវៈ និងមាននិន្នាការមិនគាំទ្ររដ្ឋាភិបាល។ ការព្រួយបារម្ភនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយចិន ប្ដេជ្ញាពីការទប់ស្កាត់ និងបង្ក្រាបព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដែលពួកគេចាត់ទុកថា រារាំងដល់ការអភិវឌ្ឍសង្គមជាតិ។
អានបន្ត -
សាលាដំបូងក្រុងភ្នំពេញថា ការរិះគន់ប្រព័ន្ធតុលាការខ្មែររបស់ក្រុមចលនាមាតាធម្មជាតិជាការមួលបង្កាច់
នៅថ្ងៃទី១១ មិថុនានេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើកទី៣ លើរឿងក្តីយុវជនចលនាមាតាធម្មជាតិ ៥រូប ក្នុងសំណុំរឿង «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់»។ នៅប៉ុន្មាននាទីមុនបើកសវនាការ សកម្មជនបរិស្ថានទាំង ៥នាក់បាននិយាយនៅក្នុងការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកថា ពួកគេហួសចិត្ត និងអស់សំណើចចំពោះប្រព័ន្ធតុលាការខ្មែរដែលប្រើប្រាស់ទោសព្រហ្មទណ្ឌធ្ងន់ធ្ងរលើពួកគេ។ តែការតិះដៀលដូចនេះរបស់ក្រុមយុវជនចលនាមាតាធម្មជាតិត្រូវបានអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកអ៊ី រិន ប្រតិកម្មតបដោយចាត់ទុកជាការមួលបង្កាច់ការពិត។
អានបន្ត -
អាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ
អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិ ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យដោះលែងថ្នាក់ដឹកនាំបក្សប្រឆាំង និងអ្នកទោសមនសិការផ្សេងទៀត។
អានបន្ត -
សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែងអះអាងថា កម្មករក្រុមហ៊ុនអង្គរផ្លាយវូត កំពុងសម្រុកកាប់ឈើនៅក្នុងតំបន់ព្រៃឡង់សាជាថ្មី
អស់រយៈពេល១០ថ្ងៃហើយ ដែលបណ្ដាញសហគមន៍ព្រៃឡង់ឃើញ ក្រុមកម្មកររបស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី នាំគ្នាចូលកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ដោយសេរី និងមិនទាន់ឃើញមន្ត្រីពាក់ព័ន្ធចុះទប់ស្កាត់នោះទេ។ តែផ្ទុយទៅវិញមន្ត្រីបរិស្ថាននៅតំបន់នោះ ព្យាយាមតាមដាននិងហាមឃាត់សហគមន៍មិនឲ្យចូលទៅក្នុងតំបន់ព្រៃឡង់ឡើយ។
អានបន្ត -
សកម្មជនចលនាមាតាធម្មជាតិប្រតិកម្មចំពោះការចោទប្រកាន់របស់ក្រសួងបរិស្ថាន
ក្រុមសកម្មជនចលនាមាតាធម្មជាតិច្រានចោលចំពោះការចោទប្រកាន់របស់ក្រុមយុវជនសង្គមស៊ីវិលនៃក្រសួងបរិស្ថានដែលថាសកម្មភាពរបស់ក្រុមខ្លួនស្ថិតនៅក្រោមសេណារីយ៉ូរបស់ជនបរទេស និងចោទប្រកាន់ថាផ្សព្វផ្សាយសកម្មភាពផ្អែកលើជ្រុងតែម្ខាងដែលនាំឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន។
អានបន្ត -
ភរិយាលោក ស៊ុន ចន្ធី និងតំណាងគណបក្សរបស់លោក ថាលិខិតសុំទោសរបស់ប្រធានគណបក្សរូបនេះ មានភាពមិនច្បាស់លាស់
ភរិយាលោក ស៊ុន ចន្ធី និងតំណាងគណបក្សរបស់លោក ថាលិខិតសុំទោសរបស់ប្រធានគណបក្សកម្លាំងជាតិរូបនេះ មានភាពមិនច្បាស់លាស់ ដ្បិតថាលិខិតនេះ គឹមិនបានចុះកាលបរិច្ឆេទកំណត់ត្រឹមត្រូវនៅឡើយទេ។ ក៏ប៉ុន្តែគណបក្សកាន់អំណច ចាត់ទុកលិខិតសុំទោសរបស់លោក ស៊ុន ចន្ធី ជាការទទួលស្គាល់កំហុស ដែលប្រធានគណបក្សប្រឆាំងរូបនេះ បានផ្ដល់ភាពយុត្តិធម៌មកដល់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
អានបន្ត -
សាលាឧទ្ធរណ៍នឹងជម្រះរឿងលោក ស៊ុន ចន្ធី នាថ្ងៃស្អែកចំពេលលេចឭថាមានលិខិតសុំទោស
ភ្នំពេញ — សាលាឧទ្ធរណ៍ភ្នំពេញនឹងបើកសវនាការលើបណ្តឹងប្តឹងទាស់សាលក្រាមសាលាដំបូងរាជធានីភ្នំពេញរបស់មេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ពាក់ព័ន្ធដីកាសម្រេចឃុំខ្លួនបណ្តោះអាស្នន នៅថ្ងៃអង្គារស្អែកនេះ។ លោក ជូង ជូងី មេធាវីការពារក្តីជូនលោក ស៊ុន ចន្ធី ប្រាប់វីអូអេថា នៅថ្ងៃអង្គារថាស្អែកនេះ សាលាឧទ្ធរណ៍នឹងមានការបើកសវនាការបណ្តឹងទាស់នឹងដីកាសម្រេចឃុំខ្លួនលោក ស៊ុន ចន្ធី ឱ្យដោះលែងមានសេរីភាពវិញ។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាណែនាំសាធារណជនឱ្យយល់ដឹងអំពីសុខភាពផ្លូវចិត្តមនុស្សចាស់
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសហការជាមួយមជ្ឈមណ្ឌលស្នេហា ណែនាំសាធារណជនឱ្យយល់ដឹងអំពីសុខភាពផ្លូវចិត្តមនុស្សចាស់ ដោយប្រកាន់យកសារសំខាន់ថា «គ្រប់គ្នាមានសុខភាពផ្លូវចិត្តល្អប្រសើរ គ្រួសារមានសុភមង្គល សហគមន៍រីកចម្រើន»។ នៅក្នុងប័ណ្ណព័ត៌មានអំពីសុខភាពផ្លូវចិត្តមនុស្សចាស់ ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកមកបង្ហាញពីសញ្ញានៃជំងឺផ្លូវចិត្ត ឬវិបត្តិផ្លូវចិត្ត ផលប៉ះពាល់នៃវិបត្តិនេះ និងវិធីដោះស្រាយ ព្រមទាំងការគាំទ្រពីកូនៗ គ្រួសារ និងសង្គម។
អានបន្ត