កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
តំណាងពលរដ្ឋខេត្តព្រះវិហារ ៤នាក់ទៀតត្រូវអ្នកមានអំណាចប្តឹងទៅតុលាការក្រោយពីពួកគាត់ការពារដីធ្លី
តំណាងពលរដ្ឋខេត្តព្រះវិហារ ៤នាក់ទៀតត្រូវបុគ្គលមានលុយអំណាចប្តឹងទៅតុលាការ ក្រោយពីពួកគាត់ចេញមុខការពារដីធ្លី និងទប់ស្កាត់គ្រឿងចក្រដែលឈូសឆាយផលដំណាំរបស់អ្នកភូមិជាច្រើនហិកតារ។
អានបន្ត -
គ.ជ.ប ព្រមានចាត់វិធានការផ្លូវច្បាប់លើបក្សនយោបាយដែលធ្វើសកម្មភាពខុសច្បាប់ ខណៈការបោះឆ្នោតព្រឹទ្ធសភាជិតមកដល់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឱ្យគណបក្សនយោបាយដែលគ្មានឈ្មោះក្នុងបញ្ជីបញ្ឈប់នូវរាល់សកម្មភាពគំរាមកំហែង និងញុះញង់ទៅលើអ្នកបោះឆ្នោតឱ្យបោះឆ្នោតជូនគណបក្សខ្លួន ខណៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតមកដល់។
អានបន្ត -
សហជីពការងារស្នើអាជ្ញាធរមានសមត្ថកិច្ចរកជនល្មើសវាយដំតំណាងសហជីពមកផ្ដន្ទាទោស
អង្គការសង្គមស៊ីវិលដែលទទួលបន្ទុកសិទ្ធិការងារ ជំរុញឱ្យនគរបាលយុត្តិធម៌ចាត់វិធានការលើជនបង្ករឿង ដែលបានប្រើអំពើហិង្សាលើមន្ត្រីសហព័ន្ធសហជីពកម្ពុជា និងបានបំផ្លាញឯកសារដែលជាទ្រព្យសម្បត្តិឯកជនរបស់សហព័ន្ធសហជីពកម្ពុជាក្នុងក្រុមហ៊ុន ស៊ីក្លូ ខេមបូឌា ឯ.ក ផ្អែកតាមពាក្យបណ្ដឹងពីជនរងគ្រោះដាក់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
អានបន្ត -
សាលាឧទ្ធរណ៍ត្បូងឃ្មុំសម្រេចផ្តន្ទាទោសពលរដ្ឋ៤រូបឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ប៉ុន្ដែទោសនោះព្យួរ
សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំនៅថ្ងៃទី១៥ ខែកុម្ភៈ បានផ្តន្ទាទោសពលរដ្ឋត្បូងឃ្មុំ៤រូបដែលមានជម្លោះដីធ្លី និងក្រុមហ៊ុនចិន Harmony Win Investment ឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ប៉ុន្ដែទោសនោះព្យួរ នេះជាលើកទី២ហើយដែលសាលាឧទ្ធរណ៍បានសម្រេចក្រោយតុលាការកំពូលបង្វែរសំណុំរឿងឱ្យជំនុំជម្រះឡើងវិញ ខណៈពលរដ្ឋបានសម្ដែងការខកចិត្ដនឹងសេចក្តីសម្រេចនេះ។
អានបន្ត -
សាលាឧទ្ធរណ៍ភ្នំពេញសម្រេចបន្តការឃុំខ្លួនចៅសង្កាត់រងបក្សភ្លើងទៀនក្នុងពន្ធនាគារដដែល
សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ បានបង្គាប់ឱ្យបន្តការឃុំខ្លួនចៅសង្កាត់រងទី២ កូតាបក្សភ្លើងទៀន បណ្ដោះអាសន្ននៅពន្ធនាគារដដែល ដោយច្រានចោលបណ្ដឹងជំទាស់នឹងការឃុំខ្លួនរបស់តុលាការជាន់ទាប ពាក់ព័ន្ធនឹងបទចោទ«ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»។
អានបន្ត -
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ស្នើនាយករដ្ឋមន្ត្រីថ្មីជួយរកយុត្តិធម៌ឱ្យពួកគេបន្ទាប់ពីស្វែងរកយុត្តិធម៌ជាង២ឆ្នាំ
ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ស្នើឱ្យតុលាការ នាយករដ្ឋមន្ត្រី ថៅកែណាហ្គាវើលដ៍ និងរដ្ឋមន្ត្រីក្រសួងការងារ ផ្តល់យុត្តិធម៌ឱ្យក្រុមខ្លួន និងស្នើឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ព្រមទាំងទទួលយកកម្មករដែលត្រូវបានបញ្ឈប់ ឱ្យបានចូលធ្វើការវិញ បន្ទាប់ពីពួកគេស្វែងរកយុត្តិធម៌អស់រយៈពេលជាង ២ឆ្នាំមិនបានផល។
អានបន្ត -
គណបក្សភ្លើងទៀនថា ខ្លួនគ្មានចេតនាបំភិតបំភ័យអង្គបោះឆ្នោត ក្រោយមានការព្រមានជាបន្តបន្ទាប់
ភ្នំពេញ — គណបក្សភ្លើងទៀនបានប្រតិកម្មទៅនឹងការព្រមាននានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិ (គ.ជ.ប) និងក្រសួងមហាផ្ទៃ ដោយថា គណបក្សមិនបានប្រើប្រាស់មធ្យោបាយទុច្ចរិត គាបសង្កត់ គំរាមកំហែង លួងលោម ទិញដូរសន្លឹកឆ្នោតពីអង្គបោះឆ្នោតរបស់ខ្លួន ឲ្យបោះឆ្នោតគាំទ្រគណបក្សណាមួយនោះទេ ដោយសារតែវាជាទង្វើផ្ទុយនឹងច្បាប់។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងមួយនេះ។
អានបន្ត -
សង្គមស៊ីវិលបារម្ភពីសុខភាពនិងការលូតលាស់របស់កុមារដែលមានម្តាយជាកម្មកររោងចក្រ
អង្គការអន្តរជាតិរកឃើញថា ប្រទេសកម្ពុជាកំពុងមានការធ្លាក់ចុះយ៉ាងគំហុកនូវអត្រារបស់មាតាដែលបំបៅដោះកូនដោយទឹកដោះ។
អានបន្ត -
អង្គការសង្គមស៊ីវិល ៥៥ស្ថាប័នស្នើសុំឱ្យបក្សប្រជាជនកម្ពុជាឈប់ប្តឹងលោក ស៊ឹង សែនករុណា
ក្រុមអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល រួមមានសមាគម សហជីព និងសហគមន៍មូលដ្ឋានចំនួន ៥៥ស្ថាប័ន ដែលនៅតែបន្តឈរជាមួយលោក ស៊ឹង សែនករុណា និងពលរដ្ឋខ្មែរគ្រប់រូបដែលធ្វើការងារដោយអហិង្សាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ស្នើឱ្យភាគីដើមបណ្ដឹងដកពាក្យបណ្តឹងពីលោក ស៊ឹង សែនករុណា បុគ្គលិកជាន់ខ្ពស់នៃអង្គការសមាគមការពារសិទ្ធិមនុស្សអាដហុក និងសង្ឃឹមថាតុលាការនឹងពិនិត្យពិចារណាមិនធ្វើការចោទប្រកាន់លើសំណុំរឿងនេះតទៅទៀត។
អានបន្ត -
ជនជាតិដើមភាគតិចនៅព្រះវិហារប្តឹងតំណាងក្រុមហ៊ុនចិនមួយក្រោយពួកគាត់រងអំពើហិង្សា
ជនជាតិដើមភាគតិចកួយនៅស្រុកឆែប ខេត្តព្រះវិហារ បានប្តឹងតំណាងក្រុមហ៊ុនចិន«រូយហ្វេង» ទៅសមត្ថកិច្ចមូលដ្ឋាន ក្រោយពួកគាត់រងអំពើហិង្សាក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុននេះ។
អានបន្ត -
ប្រជាពលរដ្ឋនៅឃុំមួយខេត្តបាត់ដំបងតវ៉ាដោយសារអាជ្ញាធរកាត់ឆ្វៀលដីពួកគាត់ទៅឱ្យឃុំផ្សេងគ្រប់គ្រង
ប្រជាពលរដ្ឋក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បានតវ៉ាជំទាស់មិនឱ្យអាជ្ញាធរកាត់ឆ្វៀលដីពួកគាត់ដែលអាស្រ័យផលយូរឆ្នាំមកហើយទៅឱ្យរដ្ឋបាលឃុំផ្សេងគ្រប់គ្រងនោះទេ ដោយលើកហេតុផលមួយចំនួនដូចជាថាឆ្ងាយពិបាកធ្វើដំណើររកសេវារដ្ឋបាល និងមិនស្គាល់មន្ត្រីឃុំជាដើម។
អានបន្ត -
គ.ជ.ប ព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងគណបក្សប្រឆាំង
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានព្រមានគណបក្សនយោបាយមួយ ដែលគេដឹងថាជាគណបក្សភ្លើងទៀន ដោយគ.ជ.ប យល់ថាបានធ្វើសកម្មភាពខុសច្បាប់។
អានបន្ត -
គ.ជ.ប ព្រមានចាត់វិធានការច្បាប់លើគណបក្សនយោបាយណាដែលគំរាមកំហែងអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
រាជធានីភ្នំពេញ — ខណៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ កំពុងខិតជិតមកដល់នោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះគណបក្សនយោបាយណាដែលធ្វើសកម្មភាពគំរាមកំហែង បំភិតបំភ័យ និងលួងលោមអង្គបោះឆ្នោត ដោយហេតុថាសកម្មភាពទាំងនោះជាការរំលោភសិទ្ធិសម្រេចចិត្តរបស់អ្នកបោះឆ្នោត និងប៉ះពាល់ការសម្ងាត់ក្នុងដំណើរការបោះឆ្នោត។ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
អានបន្ត -
ប្រពន្ធលោក នី ណាក់ ស្នើឲ្យអាជ្ញាធរឃុំប្ដីនៅពន្ធនាគារភ្នំពេញវិញ
ប្រពន្ធលោក នី ណាក់ ស្នើឱ្យអាជ្ញាធរឃុំប្ដីលោកស្រីនៅពន្ធនាគារភ្នំពេញវិញ ខណៈសុខភាពប្ដីរបស់លោកស្រីដែលធ្លាប់រងអំពើហិង្សា នៅតែបន្តឈឺចាប់ និងត្រូវការលេបថ្នាំជាប្រចាំ។
អានបន្ត -
អតីតគរុនិស្សិតបន្តទាមទារឱ្យក្រសួងអប់រំពន្យល់ពីរឿងលុបឈ្មោះចេញពីវគ្គបណ្តុះបណ្តាលប
កាលពីថ្ងៃចន្ទ អតីតគរុនិស្សិតម្នាក់ឈ្មោះ កែវ សុវណ្ណឫទ្ធិ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ផាត់ឈ្មោះចេញពីវគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡា បានតវ៉ាសាជាថ្មីទៀត ដោយធ្វើធម្មយាត្រានាំញត្តិទៅដាក់នៅក្រសួងអប់រំ ដើម្បីស្នើឱ្យពន្យល់ឱ្យបានជាក់ច្បាស់អំពីមូលហេតុនៅពីក្រោយការលុបឈ្មោះចេញពីវគ្គបណ្តុះបណ្តាលកាលពី៣ឆ្នាំមុន។
អានបន្ត -
តំណាងរាស្រ្ដគណបក្សរាជានិយមមួយរូបប្ដឹងអតីតសមាជិកបក្សម្នាក់ពីបទបរិហារកេរ្ដិ៍
រាជធានីភ្នំពេញ — តំណាងរាស្រ្ដរាជានិយមគណបក្សហ៊្វុនស៊ិនប៉ិចមួយរូបបានប្ដឹងអតីតសមាជិកគណបក្សរបស់ខ្លួនចំពោះការជេរប្រមាថថ្នាក់ដឹកនាំគណបក្សជាបន្តបន្ទាប់តាមបណ្តាញសង្គម ក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣។
អានបន្ត -
ដីព្រៃជាង១០ហិកតារបស់សហគមន៍មួយក្នុងខេត្តមណ្ឌលគិរីរងការទន្ទ្រានយកដោយខុសច្បាប់
ដីព្រៃជាង១០ហិកតា របស់សហគមន៍ព្រៃឈើមួយ ស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កំពុងរងការទន្ទ្រានយកធ្វើកម្មសិទ្ធិដោយខុសច្បាប់ ខណៈអាជ្ញាធរព្រមានចាត់វិធានការជនល្មើសតាមផ្លូវតុលាការ។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្សទាមទារឱ្យរដ្ឋាភិបាលវៀតណាមទម្លាក់បទចោទ និងដោះលែងសកម្មជនខ្មែរក្រោមឱ្យមានសេរីភាពឡើងវិញ
ភ្នំពេញ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) និងអ្នកពាក់ព័ន្ធមួយចំនួនចាត់ទុកករណីតុលាការកាត់ទោសឱ្យសកម្មជនខ្មែរក្រោមលោកយ័ញ មិញក្វាង ជាប់ពន្ធធនាគារ ថាជារឿងអយុត្តិធម៌ និងធ្វើទុកបុកម្នេញលើជនជាតិដើម ហើយពួកគេទាមទារឱ្យរដ្ឋាភិបាលវៀតណាដោះដោះលែង និងទម្លាក់បទចោទទៅលើសកម្មជនខ្មែរក្រោមរូបនេះជាបន្ទាន់។
អានបន្ត -
ពលករខែ្មរមកពីកូរ៉េ និងពលរដ្ឋតវ៉ាទាមទារឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី សងលុយវិញ
ពលរដ្ឋរាប់រយនាក់រួមទាំងពលករខ្មែរមកពីកូរ៉េបានធ្វើការតវ៉ាទាមទារលុយពីក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នៅខេត្តសៀមរាប កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ដោយពួកគាត់អះអាងថា ក្រុមហ៊ុនបានបោកប្រាស់ពួកគាត់ ប៉ុន្ដែខាងក្រុមហ៊ុនបែរជាចង់ដោះដូរជាដីជូនពួកគាត់។
អានបន្ត -
ក្រុមតស៊ូមតិនិយាយថា ការប្តឹងទារជំងឺចិត្តពីអ្នកឃ្លាំមើលការពារសិទ្ធិមនុស្សជារឿងគ្មានមូលដ្ឋាន
ក្រុមអ្នកតស៊ូមតិថាបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មិនបានបញ្ជាក់ពីទ្រព្យសម្បត្តិរបស់គណបក្សដែលរងការខូចខាត ឬការខាតបង់កេរ្តិ៍ឈ្មោះដែលជាភស្តុតាងយកជាមូលដ្ឋាន ឱ្យសមនឹងគណបក្សនេះប្តឹងទាមទារសំណងជំងឺចិត្តរហូតដល់កន្លះលានដុល្លារសហរដ្ឋអាមេរិកនោះទេ។
អានបន្ត