កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
ការចាប់ខ្លួនសកម្មជនខ្មែរនៅថៃរងការរិះគន់ពីអង្គការសិទ្ធិមនុស្ស
ភ្នំពេញ — អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចាត់ទុកថាការចាប់ខ្លួនសកម្មជននយោបាយខ្មែរនៅក្នុងប្រទេសថៃ មិនមែនជារឿងត្រឹមត្រូវនោះទេ ហើយស្នើឱ្យអាជ្ញាធរថៃដោះលែងសកម្មជនទាំងនោះ។
អានបន្ត -
មន្រ្តីសមាគមអាដហុកបដិសេធពាក្យសម្តីចុះផ្សាយ ខណៈរងការព្រមានប្តឹងពី លោក ហ៊ុន សែន
ភ្នំពេញ — មន្រ្តីជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក និងជាអ្នកនាំពាក្យ លោក ស៊ឹង សែនករុណា នៅថ្ងៃចន្ទនេះ បានបដិសេធថាលោកមិនបានប្រើប្រាស់ពាក្យពេចន៍ចំៗលើគណបក្សប្រជាជនកម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មានឡើយ។
អានបន្ត -
ជនជាតិដើមភាគតិចកួយសែនព្រេនបួងសួងសុំការពារដីចំការរបស់ពួកគេ ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុន
ព្រោះតែមិនមានរំពឹងថាអាជ្ញារធរនឹងផ្តល់ដំណោះស្រាយសមរម្យចំពោះទំនាស់ដីធ្លីរបស់ពួកគេជាមួយនិងក្រុមហ៊ុនចិនដាំអំពៅ ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិប្រើសក្អកនិងភូមិបុស្ស ឃុំម្លូព្រៃពីរស្រុកឆែប ខេត្តព្រះវិហារ បាននាំគ្នាធ្វើពិធីសែនបួងសួងដល់វត្ថុស័ក្ដិសិទ្ធិម្ចាស់ទឹកម្ចាស់ដី សុំសេចក្ដីសុខចំរើន និងជួយថែរក្សាដីចំការដែលពួកគេធ្លាប់អាស្រ័យផលសុំកុំឱ្យបាត់បង់។
អានបន្ត -
ក្រុមល្បាតព្រៃរបស់អង្គការអភិរក្សដែលប្រើប្រាស់មន្ត្រីអាវុធហត្ថប៉ះទង្គិចជាមួយអ្នកភូមិក្នុងខេត្តព្រះវិហារ
បុរសម្នាក់ស្លៀកខោប៉ារ៉ានិងពាក់អាវយឺតពណ៌ត្រេអ៊ី ដែលមានអក្សរ «U.S. Army» បានស្ទុះទៅរកអ្នកភូមិម្នាក់ ដោយដៃស្តាំគ្រវីដំបងផ្តៅ រីឯដៃឆ្វេងកាន់ខ្នោះដៃ។ រូបភាពវីដេទូរសព្ទដៃញ័រៗ ដែលត្រូវបានសារព័ត៌មានអនឡាញផ្សព្វផ្សាយឡើងវិញ និងមានអ្នកចូលមើលប្រមាណ ១,៧លានដងនៅលើទំព័រហ្វេសប៊ុកនេះ ដែលបានថតជាប់ជម្លោះរវាងអ្នកភូមិអង្ក្រង និងមន្ត្រីកងរាជអាវុធហត្ថនិងបុគ្គលិកមួយក្រុម ដែលធ្វើការឲ្យអង្គការអភិរក្សសត្វព្រៃនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ។
អានបន្ត -
ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី រងបណ្តឹងឆបោកប្រាក់ជាង១២លានរៀល
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិរងបណ្ដឹងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីឆបោកប្រាក់ដែលប្ដឹងដោយ លោក ស៊ន សុខហេង ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ។
អានបន្ត -
កម្មកររោងចក្រមួយនៅកំពង់ស្ពឺចោទថៅកែថារើសអើងសហជីព
កម្មករបម្រើការងារនៅរោងចក្រ សេងបូហ្កាមិន(SHENGBO GAMENT (CAMBODIA) CO.,LTD) ស្ថិតក្នុងសង្កាត់ព្រះស្រែ ក្រុងឧត្ដុង្គម៉ែជ័យ ខេត្ដកំពង់ស្ពឺ ចោទថា ថៅកែរោងចក្រនេះ កំពុងរំលោភសិទ្ធិ និងរើសអើងសហជីព។
អានបន្ត -
កម្មករប្រមាណ១០០នាក់បន្តការតវ៉ាប្រឆាំងនឹងការរើសអើងសហជីព
នៅក្នុងសេចក្តីថ្លែងការណ៍ដែលវិទ្យុបារាំងអន្តរជាតិRFI ទទួលបាន នៅថ្ងៃទី ០៣ ខែ កុម្ភៈ ២០២៤ ភាគីកម្មករ បានអះអាងថា ការបញ្ឈប់ លោក ថុន ធី ជាបេក្ខជនប្រធានសហជីពសេរីកម្មករ ប្រចាំរោងចក្រសេងបូហ្កាមិន និងការបញ្ឈប់លោក សៀក ថុង ជាអនុប្រធានសហជីព គឺភាគីក្រុមហ៊ុនមិនបានជូនដំណឹងស្របទៅតាមច្បាប់នោះឡើយ។
អានបន្ត -
លោក ហ៊ុន សែន គំរាមប្ដឹងមន្ត្រីសិទ្ធិមនុស្សអាដហុក ក្នុងសំណុំរឿងគណបក្សកាន់អំណាចប្ដឹង លោក សុន ឆ័យ
អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បញ្ជាឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ប្ដឹងមន្ត្រីសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចំពោះការអត្ថាធិប្បាយលើសំណុំរឿងគណបក្សកាន់អំណាច ប្ដឹងអតីតអនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ។
អានបន្ត -
អង្គការសិទ្ធិមនុស្សអន្តរជាតិស្នើឲ្យអាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរ៣នាក់
សមត្ថកិច្ចថៃបន្តឃុំខ្លួនជនភៀសខ្លួនបីនាក់ និងប្រពន្ធកូនរបស់ពួកគេ ក្រោយសមត្ថកិច្ចសម្រុកចុះចាប់ពួកគេដល់កន្លែងស្នាក់នៅកាលពីថ្ងៃទី២ ខែកុម្ភៈ។
អានបន្ត -
ប្រជាពលរដ្ឋនៅក្បែរព្រលានយន្តហោះភ្នំពេញថ្មី ស្នើឲ្យអាជ្ញាធរពន្លឿនការដោះស្រាយសំណងសម្រាប់ដីរបស់ពួកគាត់
ប្រជាពលរដ្ឋប្រមាណ៨០នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ នៅក្បែរទីតាំងដី ដែលត្រូវបានរៀបចំទុកសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅថ្មី ដែលបច្ចុប្បន្នកំពុងដំណើរការសាងសង់ ដោយពួកគាត់អំពាវនាវឱ្យអាជ្ញាធរពន្លឿនដំណើរការដោះស្រាយ នេះបើយោងតាមការលើកឡើងរបស់តំណាងសហគមន៍។
អានបន្ត -
សកម្មជន គង់ រ៉ៃយ៉ា និងសកម្មជន២នាក់ទៀតត្រូវបានឃាត់ខ្លួននៅប្រទេសថៃ មុនដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត
ភ្នំពេញ — សកម្មជន លោក គង់ រ៉ៃយ៉ា និងសកម្មជននយោបាយ២នាក់ទៀតដែលស្នាក់នៅប្រទេសថៃក្នុងគោលបំណងគេចពីការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលកម្ពុជា ត្រូវបានឃាត់ខ្លួនក្នុងប្រទេសថៃ។
អានបន្ត -
ពលរដ្ឋជាង១០០គ្រួសារនៅឃុំបឹងខ្យាងរងផលប៉ះពាល់ពីគម្រោងពង្រីកប្រឡាយរបស់រដ្ឋ
ពលរដ្ឋ២ភូមិជាង១០០គ្រួសារនៅឃុំបឹងខ្យាងរងផលប៉ះពាល់ពីគម្រោងពង្រីកប្រឡាយរបស់រដ្ឋ ខណៈពលរដ្ឋខ្លះទើបតែព្រមទទួលសំណងពីព្រលានយន្ដហោះអន្ដរជាតិតេជោតាខ្មៅ និងបានទៅទិញដីសង់ផ្ទះនៅទីនោះរួចរាល់ និងខ្លះទៀតកំពុងសាងសង់ ប៉ុន្ដែបែរជាត្រូវរងប៉ះពាល់ម្ដងទៀត។
អានបន្ត -
តំណាងពលរដ្ឋមានទំនាស់ដីធ្លី ២២៩គ្រួសារនៅខេត្តបាត់ដំបង ប្ដឹងជំទាស់នឹងសាលក្រមសាលាដំបូងខេត្តបាត់ដំបង
តំណាងពលរដ្ឋមានទំនាស់ដីធ្លី ២២៩គ្រួសារនៅខេត្តបាត់ដំបងចំនួន ៦នាក់ ដាក់ពាក្យបណ្ដឹងប្ដឹងជំទាស់នៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ក្រោយពីសាលាដំបូងខេត្តបាត់ដំបងបានចេញសាលក្រមផ្ដន្ទាទោសតំណាងពលរដ្ឋទាំង៦នាក់។
អានបន្ត -
ពលរដ្ឋស្នើតុលាការខេត្តព្រះវិហារ ទម្លាក់បទចោទក្រោយរងបណ្តឹងពីមន្ត្រីបរិស្ថានរឿងទន្ទ្រានដីព្រៃ
ប្រជាពលរដ្ឋចំនួន ៤រូប នៅខេត្តព្រះវិហារ ដែលរងបណ្ដឹងពីមន្ត្រីមន្ទីរបរិស្ថានថាបានកាប់គាស់ និងទិន្ទ្រានដីព្រៃជាកម្មសិទ្ធ បានស្នើឱ្យតុលាការទម្លាក់ចោលនូវបទចោទប្រកាន់ ដោយថាពួកគាត់ពុំបានប្រព្រឹត្តកំហុសដូចការចោទ។
អានបន្ត -
ពលរដ្ឋរុនតាឯកនឹងបញ្ចប់ផែនការវិលត្រឡប់មកលំនៅចាស់បើសិនសាច់ប្រាក់ឧបត្ថម្ភផ្តល់ជូនដូចដើម
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅពីតំបន់ឧទ្យានអង្គរទៅរស់នៅតំបន់រុនតាឯក មានបំណងចង់វិលត្រឡប់មករស់នៅទីតាំងចាស់របស់ខ្លួនវិញ បន្ទាប់ពីជួបប្រទះការលំបាកក្នុងជីវភាព ខណៈកញ្ចប់សាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលបានកាត់បន្ថយមួយផ្នែកធំថែមទៀត។
អានបន្ត -
ក្រុមអតិថិជនបុរីពិភពថ្មី នាំគ្នាតវ៉ាជាថ្មីឱ្យរដ្ឋាភិបាល ជួយរកដំណោះស្រាយ ខណៈបុរីបន្តព្រមានរឹបអូសផ្ទះ
ក្រុមអតិថិជនដែលអស់លទ្ធភាពបង់ប្រាក់បន្តទៅបុរីពិភពថ្មី លើកគ្នាចេញតវ៉ាជាថ្មី ស្នើម្ចាស់បុរីគោរពតាមគោលការណ៍ គឺការទទួលទិញផ្ទះក្នុងតម្លៃ ៥០% នៃទឹកប្រាក់ដែលក្រុមអតិថិជនបានបង់ ហើយបញ្ឈប់ការបង្ខំរឹបអូសយកផ្ទះវិញ។
អានបន្ត -
មន្ត្រីក្រសួងមហាផ្ទៃ៖ បញ្ហាជួញដូរមនុស្សនៅមិនទាន់ថមថយ ដែលទាមទារឱ្យមានយុទ្ធសាស្ត្រទប់ស្កាត់បន្ថែម
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកឡើងថា ករណីជួញដូរមនុស្សតាមគ្រប់រូបភាព នៅក្នុងឆ្នាំ២០២៣ ហាក់នៅមិនទាន់មានការថមថយទេ បើធៀបនឹងឆ្នាំចាស់ ដែលកត្តាបានជះឥទិ្ធពលមិនល្អដល់ប្រទេសកម្ពុជា ក្នុងនោះមានផលប៉ះពាល់ដល់សុខភាពសាធារណ: និងអាយុជីវិតប្រជាពលរដ្ឋ។
អានបន្ត -
ក្រុមគ្រួសារថា សកម្មជនគណបក្សភ្លើងទៀនមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់
ភ្នំពេញ — ភរិយារបស់សកម្មជនគណបក្សភ្លើងទៀន ដែលត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃពុធ អះអាងថា ស្វាមីរបស់ពួកគេមិនបាន«ក្លែងបន្លំឯកសារ» និង «ប្រើប្រាស់ឯកសារក្លែង» ដូចការចោទប្រកាន់ឡើយ។
អានបន្ត -
ប៉ូលិសចាប់ខ្លួនមន្ត្រីបក្សភ្លើងទៀនពីររូបទៀតពីបទក្លែងបន្លំឯកសារ ខណៈការបោះឆ្នោតព្រឹទ្ធសភាខិតជិតមកដល់
មន្ត្រីគណបក្សភ្លើងទៀន២រូបទៀត ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់លិខិតក្លែងដើម្បីចុះបញ្ជីឈ្មោះប្រជាជនដោយគ្មានការយល់ព្រមរបស់ពួកគេ ដើម្បីដាក់ជាបេក្ខជនបម្រុងសម្រាប់មុខតំណែងក្រុមប្រឹក្សា។
អានបន្ត -
ពលរដ្ឋនៅរុនតាឯកគ្រោងតវ៉ាជាថ្មីនៅមុខអង្គរវត្ត បើរដ្ឋមិនផ្ដល់ប្រាក់ដែលកាត់ពីប័ណ្ណក្រីក្រពួកគេមកវិញ
ពលរដ្ឋនៅរុនតាឯកខ្ទង់ពាន់នាក់គ្រោងតវ៉ាជាថ្មីនៅមុខប្រាសាទអង្គរ ប្រសិនបើរដ្ឋាភិបាលមិនផ្ដល់ប្រាក់ដែលកាត់ពីបណ្ណសមធម៌ឬបណ្ណក្រីក្រត្រឡប់មកឱ្យពួកគេវិញជាងប្រាំមួយពាន់គ្រួសារ។
អានបន្ត