កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
សកម្មជនសង្គមនិងនយោបាយខ្មែរ៧នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន
ភ្នំពេញ — សកម្មជនសង្គមនិងនយោបាយខ្មែរចំនួន ៧ នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួននិងឃុំខ្លួន នៅមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងបាងកក កាលពីចុងសប្តាហ៍ មិនទាន់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅឡើយទេ។
អានបន្ត -
អង្គការសង្គមស៊ីវិលស្នើឱ្យក្រសួងការងារពង្រឹងប្រសិទ្ធភាពសេវាបេឡាជាតិសន្តិសុខសង្គម
ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៧ស្ថាប័នដែលធ្វើការក្នុងវិស័យការងារ ជំរុញឲ្យសួងការងារ និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ពង្រីកសេវាបេឡាជាតិសន្តិសុខសង្គមឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព បន្ទាប់ពីរកឃើញថាការប្រើប្រាស់សេវា ប.ស.ស នៅមានភាពខ្វះចន្លោះ។
អានបន្ត -
តើស្ថានការណ៍បក្សប្រឆាំងអាចប្រែប្រួលបែបណា ក្រោយការបោះឆ្នោតព្រឹទ្ធសភា?
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥កុម្ភៈឆ្នាំ២០២៤ខាងមុខ។ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាលើកនេះ មានគណបក្សនយោបាយចូលរួមចំនួន៤ គឺ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ ដែលតំណាងឲ្យគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ ដែលទើបបង្កើតថ្មី។
អានបន្ត -
ភ្នាក់ងារដឹកជញ្ជូននៃក្រុមហ៊ុន WOW NOW តវ៉ាទាមទារអត្ថប្រយោជន៍ដែលបាត់បង់
ភ្នាក់ងារដឹកជញ្ជូនម្ហូបអាហារ និងទំនិញផ្សេងៗនៃក្រុមហ៊ុន WOW NOW ប្រមាណជាង ១០០នាក់ បាននាំគ្នាតវ៉ានៅខាងមុខអគារក្រុមហ៊ុនដ៏ស្កឹមស្កៃ នាវិថី ៣១០ ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។
អានបន្ត -
របាយការណ៍ ៖ ការរំលោភសិទ្ធិមនុស្ស ការកាប់បំផ្លាញព្រៃឈើត្រូវបានរកឃើញនៅក្នុងការរុករករ៉ែមាសនៅកម្ពុជា អំឡុងពេលជាង២០ឆ្នាំនេះ
របាយការណ៍មួយដែលចេញផ្សាយកាលពីពេលថ្មីៗនេះដោយអង្គការ សមធម៌កម្ពុជា (Equitable Cambodia) បានលាតត្រដាងពីការជាប់ពាក់ព័ន្ធរបស់ឧស្សាហកម្មជីករករ៉ែមាសជាលក្ខណៈពាណិជ្ជកម្មនៅក្នុងការកាប់បំផ្លាញព្រៃឈើ ការរំលោភសិទ្ធិមនុស្ស ការទន្ទ្រាននិងចាប់យកដីធ្លីនៃតំបន់ព្រៃប្រពៃណីរបស់ជនជាតិដើមភាគតិច ។
អានបន្ត -
ក្រសួងព័ត៌មានគ្រោងរៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយអំពាវនាវឱ្យពលរដ្ឋចូលរួម
ភ្នំពេញៈ ក្រសួងព័ត៌មានគ្រោងរៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនាពេលខាងមុខ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការសាយភាយ នៃព័ត៌មានក្លែងក្លាយនេះ។
អានបន្ត -
ពលរដ្ឋរងគ្រោះដីធ្លីស្នើសុំតុលាការខេត្តកំពត ដោះលែងលោក ជា សារ៉ន ឱ្យនៅក្រៅឃុំ ខណៈពួកគេជួបវិបត្តិធនាគារធ្ងន់ធ្ងរ
ប្រជាពលរដ្ឋរងគ្រោះពីការវិនិយោគដីធ្លី និងផ្ទះ ជាមួយក្រុមហ៊ុន ជា សារ៉ន បានប្រមូលម្ដុំគ្នាដើម្បីដាក់ញត្តិស្នើសុំសាលាដំបូងខេត្តកំពតឲ្យដោះលែងលោក ជា សារ៉ន បាននៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីរកមធ្យោបាយសងប្រាក់ទៅពួកគេវិញ ខណៈពួកគេជួបវិបត្តិធនាគារធ្ងន់ធ្ងរ និងប្រឈមការប្ដឹងពីធនាគារ។
អានបន្ត -
របាយការណ៍ថ្មី៖ ក្នុងឆ្នាំ២០២៣ អ្នកសារព័ត៌មានកម្ពុជានៅតែប្រឈមនឹងការយាយីនិងការរឹតត្បិតសិទ្ធិសេរីភាព
ភ្នំពេញ — អ្នកសារព័ត៌មានចំនួន ៤៤ នាក់ និងស្ថាប័នសារព័ត៌មានឯករាជ្យប្រឈមមុខនឹងការយាយីគ្រប់ទម្រង់ ក្នុងឆ្នាំ ២០២៣ នេះ ជាពិសេសអំឡុងពេលប៉ុន្មានខែ នៅមុនការបោះឆ្នោតសកលដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី ២៣ ខែកក្កដា។
អានបន្ត -
សកម្មជនដីធ្លីខេត្តកោះកុង សង្ឃឹមថា តុលាការកំពូល នឹងចេញសាលដីកាយុត្តិធម៌ជូនគាត់
សកម្មជនដីធ្លីខេត្តកោះកុង លោក មិន អាន់ ស្នើដល់តុលាការកំពូលឱ្យទម្លាក់បទចោទប្រកាន់ ហើយលោកនៅតែអះអាងថា លោកមិនបានក្លែងបន្លំឯកសារ ដូចការចោទប្រកាន់របស់ភាគីម្ខាងទៀតនោះទេ។
អានបន្ត -
គ្រូបង្រៀនជាប់កិច្ចសន្យាដែលគេបញ្ឈប់នៅបន្ទាយមានជ័យត្រូវរដ្ឋាភិបាលអនុញ្ញាតឱ្យចូលបំពេញការងារវិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យគ្រូបង្រៀនជាប់កិច្ចសន្យានៅសាលាបឋមសិក្សាសុខសាន្តខេត្តបន្ទាយមានជ័យចូលបំពេញការងារវិញ បន្ទាប់ពីការិយាល័យអប់រំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបញ្ឈប់គាត់ពីគ្រូបង្រៀនជាប់កិច្ចសន្យាកាលពីកំលុងខែវិច្ឆិកា។
អានបន្ត -
សិទ្ធិស្រ្តី៖សង្គមស៊ីវិលអំពាវនាវ៦ចំណុចទៅរដ្ឋាភិបាលកម្ពុជា
នៅក្នុងសេចក្ដីថ្លែងការណ៍រួម ការអំពាវនាវចំនួន ៦ចំណុចរបស់សង្គមស៊ីវិលទាំង៨រួមមាន ការកាត់ទោសករណីអំពើហិង្សាលើស្រ្តីឲ្យមានប្រសិទ្ធិភាព ការកែប្រែគ្រប់ទម្រង់នៃអំពើហិង្សាក្នុងគ្រួសារឲ្យក្លាយជាបទល្មើសព្រហ្មទណ្ឌ និងការធានាពីភាពស្មើគ្នារបស់ស្រ្តី(៥០%) នៅគ្រប់តំណែងថ្នាក់ដឹកនាំរដ្ឋាភិបាល។
អានបន្ត -
អាជ្ញាធរ «គួរអនុវត្តច្បាប់និងបើកចំហ» ឱ្យសកម្មជនបានចុះល្បាតព្រៃដោយសេរីនៅក្នុងឆ្នាំថ្មី
ក្រុមអ្នកស្រឡាញ់ធនធានធម្មជាតិចង់ឃើញអាជ្ញាធរពាក់ព័ន្ធអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងទៅលើជនល្មើស និងអ្នកជាប់ពាក់ព័ន្ធប្រព្រឹត្តិបទល្មើសព្រៃឈើ ព្រមទាំងបើកចំហឲ្យពួកគេបានចុះល្បាតព្រៃនៅតំបន់ការពារដោយសេរី ក្នុងឆ្នាំថ្មីខាងមុខនេះ។
អានបន្ត -
គជប ចាប់ឆ្នោតជ្រើសរើសលេខរៀងបក្សនយោបាយ ខណៈបក្សប្រឆាំងអះអាងផ្ទុយគ្នាអំពីការរួបរួមអង្គបោះឆ្នោត
គជប ចាប់ឆ្នោតជ្រើសរើសលេខរៀងបក្សនយោបាយ ខណៈបក្សប្រឆាំងអះអាងផ្ទុយគ្នាអំពីការរួបរួមអង្គបោះឆ្នោត
អានបន្ត -
ពលរដ្ឋស្រុកស្អាងលើកឡើងថា អាជ្ញាធរផ្ដល់តម្លៃដី១ដុល្លារក្នុង១ម៉ែត្រការ៉េ ប៉ុន្តែពួកគាត់មិនព្រម
ពលរដ្ឋស្រុកស្អាងលើកឡើងថា អាជ្ញាធរខេត្ដកណ្ដាលផ្ដល់តម្លៃដីមានជម្លោះ១ដុល្លារក្នុង១ម៉ែត្រការ៉េដល់ពលរដ្ឋ២៥២គ្រួសារស្ថិតនៅភូមិទឹកវិល ឃុំទឹកវិល ស្រុកស្អាង លើផ្ទៃដីចំនួន៩០ហិកតាដែលទាមទារឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិ ប៉ុន្តែពួកគាត់មិនព្រមទទួលតម្លៃនេះនៅឡើយទេ។
អានបន្ត -
សមត្ថកិច្ចថា អ្នកបើកឡានបុកមនុស្សស្លាប់គឺលោក ព្រហ្ម វិចិត្រសុសក្ដា ត្រូវឃុំខ្លួននៅប៉េហ្ស៊ី
សមត្ថកិច្ចអះអាងថា បានបញ្ជូនអ្នកដែលបើកបុកមនុស្សស្លាប់ម្នាក់នៅភ្នំពេញគឺលោក ព្រហ្ម វិចិត្រសុសក្ដា ទៅឃុំខ្លួននៅពន្ធនាគារភ្នំពេញ ហៅប៉េហ្សី (PJ)នោះហើយ។
អានបន្ត -
អ្នកទិញបុរីឡេងណាវ៉ាត្រាផ្ទុះការតវ៉ា ខណៈក្រុមហ៊ុនលើកពីវិបត្តិសេដ្ឋកិច្ចសកល
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ម្ចាស់គណនីដែលមានឈ្មោះ Bong Map Hour បានសរសេរថា ខ្លួនទិញផ្ទះនៅ បុរីឡេង ណាវ៉ាត្រា នៅផ្លូវជាតិលេខ6A ដោយចុះកុងត្រាជាមួយគ្នា រយៈពេល២៤ខែ។
អានបន្ត -
ស្ត្រីមួយចំនួននៅកម្ពុជារងអំពើហិង្សាធ្ងន់ធ្ងរ ដោយគ្មានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព
គណៈកម្មាធិការនៃអង្គការក្រៅរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទហៅកាត់ថា ស៊ី-ដ (NGO-CEDAW) បានចេញរបាយការណ៍នៅថ្ងៃទី២៧ ខែធ្នូ ដោយរកឃើញថា ក្រុមស្ត្រីភាគច្រើននៅកម្ពុជា រងអំពើហិង្សាជាញឹកញាប់ ដោយពុំមានការអើពើទប់ស្កាត់ពីសំណាកអាជ្ញាធរពាក់ព័ន្ធនោះទេ ជាពិសេសស្ត្រីដែលតស៊ូមតិទាមទាររកយុត្តិធម៌សង្គម។
អានបន្ត -
សង្គមស៊ីវិលអំពាវនាវរដ្ឋាភិបាលផ្សព្វផ្សាយលក្ខខណ្ឌអប្បបរមាស្ដីពីសិទ្ធិលំនៅឋានដែលកំណត់ដោយអង្គការសហប្រជាជាតិដល់អាជ្ញាធរមូលដ្ឋាន
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) អំពាវនាវរដ្ឋាភិបាលអាណត្តិថ្មីរបស់លោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយពីសិទ្ធិលំនៅឋានសមរម្យ និងលក្ខខណ្ឌអប្បបរមាស្ដីពីសិទ្ធិលំនៅឋានដែលកំណត់ដោយអង្គការសហប្រជាជាតិ ឱ្យបានទូលំទូលាយទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីធានាការរស់នៅរបស់ពលរដ្ឋប្រកបដោយសុវត្ថិភាព។
អានបន្ត -
មន្ដ្រីគណៈកម្មាធិការសិទ្ធិមនុស្ស៖អង្គការសង្គមស៊ីវិលអន្តរជាតិទាំង៦តែងលើកបញ្ហាដដែលៗពីកម្ពុជាc
លោក ស៊្រាង ចិន្តា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា អង្គការសង្គមស៊ីវិលអន្តរជាតិទាំង៦ តែងតែលើកឡើងពីបញ្ហាដដែលអំពីប្រទេសកម្ពុជា ដែលពាក់ព័ន្ធទៅនឹងការរំលាយគណបក្សសង្គ្រោះជាតិដោយតុលាការកំពូលកាលពីឆ្នាំ២០១៧, ការមិនបានចូលរួមការបោះឆ្នោតរបស់គណបក្សភ្លើងទៀនក្នុងអាណត្តិទី៧ ឆ្នាំ២០២៣នេះ និងការអនុវត្តច្បាប់ពីសំណាក់រដ្ឋាភិបាលទៅលើថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយចំនួន។
អានបន្ត -
អង្គការមួយរកឃើញថាកម្ពុជាបន្តរំលោភសិទ្ធិមនុស្សតាមរយៈការបណ្តេញពលរដ្ឋចេញពីលំនៅឋានទាំងបង្ខំ
អង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើការងារលើកកម្ពស់សិទ្ធិលំនៅឋាន និងសិទ្ធិមនុស្ស បានរកឃើញថា កម្ពុជាបានបន្តរំលោភសិទ្ធិមនុស្សតាមរយៈការបណ្តេញពលរដ្ឋខ្លួនឯងចេញពីលំនៅឋានទាំងបង្ខំ។
អានបន្ត